ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

រថយន្តកាមរីបើកថយក្រោយកិនក្មេងអនាថាដេកតាមចញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ក្មេងម្នាក់បានរងរបួសបែកមាត់ហូឈាមស្រោចខ្លួន ខណៈរួបគេបានដេកនៅចំណុចផ្ទះគេ និងក្រោយរថយន្តកាមរី ហើយត្រូវរថយន្តបើកកិនដោយម្ចាស់មិនបានប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ ហើយបើកគេចខ្លួនបាត់ ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ10Eo តាមបណ្តោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ... Read More »

ម៉ូតូ MSX សាកកម្លាំងជាមួយ HONDA របួសធ្ងន់ទាំងសង់ខាង

ខេត្តពោធិ៍សាត់៖ ម៉ូតូម៉ាក អឹមអេសអិច បើកបុកម៉ូតូម៉ាក ហុងដាឌ្រីម នៅលើកំណាត់ផ្លូវលំ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាងដូចគ្នា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ... Read More »

ចាប់ខ្លួនជនសង្ស័យ៥នាក់ជាប់ពាក់ព័ន្ធហិង្សា និងលួចបញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចកងអាវុធហត្ថខេត្តចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការខេត្តសៀមរាប ដោយជាប់ពាក់ព័ន្ធនឹងហិង្សាដោយចេតនា និងអំពើលួច ។ ហេតុកាណ៍ចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៣ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ

ភ្នំពេញ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានលួចចូលទៅហែលទឹកលេងក្នុងអាងហែលទឹកខុនដូរមេគង្គវីយូថោវើ លង់ស្លាប់យ៉ាង អាណោចអាធ័ម ខណៈស្លាប់ហើយបញ្ជៀសសពចេញមកពេទ្យកាលម៉ែតយកលេសថា ដឹកយកមកសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងខុនដូរមេង្គវីយូថោវើ ផ្លូវវត្តចាស់ ក្រុម៥ ... Read More »

បុរសប្រពន្ធ៥ចងកធ្វើអត្តឃាតក្នុងទ្រុងជ្រូកស្លាប់ចោលកូន៦នាក់

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា បុរសមានមន្តសេ្នហ៍ម្នាក់ មានប្រពន្ធរហូតដល់ ៥នាក់ និងកូនប្រុស ស្រី ៦នាក់ក្នុងបន្ទុក បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងទ្រុងជ្រូកខាងលិចផ្ទះម្ដាយស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ក៏ថាបាន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៦ ... Read More »

ប្លន់ទៀតហើយៗ នៅខណ្ឌចំការមន! ជនសង្ស័យ៤នាក់​ដកកាំភ្លើងភ្ជង់ប្លន់ម៉ូតូបានសម្រេច​

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ ZOOMER X ពីស្ត្រីម្នាក់បានសម្រេច ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូឌុបកូនស្រី២នាក់ទៀត ទើបមកពីលេងផ្ទះបងប្អូនវិញ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ជិតនិងវត្តវីយូវង្ស ... Read More »

រថយន្តហាយឡេនឌ័របើកលឿនរេទៅបុកម៉ូតូពេញទំហឹងអូសជាង១០ម៉ែត្រ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរថយន្តហាយឡេនឌ័របើកក្នុងល្បឿនលឿន រេចង្កូតបុកម៉ូតូពេញទំហឹងអូសប្រមាណជាង១០ម៉ែត្រ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវរលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

តុលាការកំពូលបើកសវនាការសំណុំរឿងជនល្មើសជាប់ទោសមួយជីវិត រឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ថ្ងៃ២វិច្ឆិកា

ភ្នំពេញ: មន្ត្រីតុលាការកំពូល បញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ តុលាការនឹងបើកសវនាការសំណុំរឿងជនល្មើសពីរនាក់ ម្នាក់ជាប់ទោសមួយជីវិត និង ម្នាក់ទៀតជាប់ទោស៣០ឆ្នាំ ករណីដឹកប្រេងម្រះព្រៅមានសារធាតុញៀនជាង១០០០លីត្រនៅខេត្តកំពង់ឆ្នាំង ។ យោងតាមដីកាតុលាការកំពូល បង្ហាញថា តុលាការកំពូលនឹងលើកយកសំណុំរឿងដឹកប្រេងម្រះព្រៅជាង១០០០លីត្រ ... Read More »

ចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនធ្លាប់ជាប់គុកព្រមទាំងដកហូតថ្នាំញៀន៧កញ្ចប់យកដាក់គុកម្តងទៀត

ខេត្តកំពង់ស្ពឺៈ ទើបចេញពីគុកបាន៦ខែ មិនរាងចាលមកប្រកបរបរចាស់ចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ម្តងទៀត ពីបទចែកចាយថ្នាំញៀន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

ក្មេងប្រុសម្នាក់ត្រូវយុវជនបែកថ្នាំវាយដោយដំបងស្ទើរស្លាប់ស្ទើររស់

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានយុវជនបែកថ្នាំស្ទាក់ផ្លូវ ខណៈកំពុងជិះកង់រួចធ្វើសកម្មភាពវាយដោយដំបងឈើមូល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីធ្វើសកម្មភាពរួចយុវជនបែកថ្នាំរូបនេះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាមរ៉ាពីជនបរទេស

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក NEX ក៏បានធ្វើសកម្មភាពឆក់កាមរ៉ាពីស្រ្តីជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា ចាប់ឃាត់ខ្លួនតែម្តង ។ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៦

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៦ Read More »

ឆត្រយោងខុសបច្ចេកទេស ទៅទើរលើបង្គោលភ្លើង

ភ្នំពេញ៖ ក្រុមកងពលតូចពិសេសឆ័ត្រយោង លេខ៩១១ បានធ្វើលំហាត់សម កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »

បុរស២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីជិះកាណូតបម្រុងចូលបន្ទប់រំលោភកូនក្រមុំអ្នកភូមិ

ខេត្តពោធិ៍សាត់៖ បុរស២នាក់ក្នុង ចំណោម៣នាក់ត្រូវបានសមត្ថកិច្ចនគរ បាលចាប់ខ្លួនបន្ទាប់ពីមានបំណងលប ចូលផ្ទះអ្នកភូមិចាប់រំលោភកូនក្រមុំគេ តែមិនបានសម្រេចខណៈម្តាយរបស់នាងភ្ញាក់ ពីដំណេកទាន់។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងពីឪពុកនារីរងគ្រោះរស់នៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ... Read More »

Jamie Vardyជាកីឡាករអង់គ្លេសតែមួយគត់ក្នុងចំណោមកីឡាករល្អទាំង៣០នាក់របស់ពិភពលោក

ខ្សែប្រយុទ្ធ Jamie Vardyរបស់ក្លិប Leicester City គឺជាកីឡាករសញ្ជាតិ អង់គ្លេសតែម្នាក់គត់ដែលត្រូវបានជ្រើសរើសជាបេក្ខជន៣០នាក់ចុងក្រោយបង្អស់ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០១៦។ ចំណែកមិត្តរួមក្រុមរបស់Jamie Vardyគឺកីឡាករ Riyad Mahrez ក៏ស្ថិតនៅ ... Read More »

មេភេរវកម្ម សោម ឯក ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ខណៈរត់ទៅបួស

ខេត្តសៀមរាប៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឲ្យដឹងថា ទណ្ឌិតឈ្មោះសោម ឯក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅខេត្ត សៀមរាបបន្ទាប់ពីរត់ចេញពីកន្លែងព្យាបាល ខណៈមន្ត្រីអភិរក្សពន្ធនាគារបញ្ជូនទៅ ពិនិត្យជំងឺលើសឈាមក្រោយពីដួលក្នុង ... Read More »

ប្រជាពលរដ្ឋស្រុកកែវសីមាសុំអន្តរាគមន៍ឲ្យមានការជីករ៉ែមាសឡើងវិញព្រោះឃើញឈ្មួញធ្វើបាន

ខេត្តមណ្ឌលគីរី៖ ប្រជាពលរដ្ឋជាង ៥០០នាក់ រស់នៅតំបន់សហគមន៍រ៉ែមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រមូល គ្នាផ្តិតមេដៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុំជួយឲ្យពួកគេ អាចប្រកបរបរជីករករ៉ែមាសតាមគ្រួសារ ជាធម្មតាឡើងវិញដោយសុំបន្ថែមជម្រៅ ១៥០ម៉ែត្រ ។ នៅក្នុងលិខិតដែលក្រុមសហគមន៍ ... Read More »

អាជ្ញាធរខេត្តព្រះសីហនុកាត់ដីតំបន់ក្បាលឆាយឲ្យប្រជាពលរដ្ឋ២០៣គ្រួសាររស់នៅស្របច្បាប់

ខេត្តព្រះសីហនុ ៖ លោកស្រ៊ុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ កាលពី រសៀល ថ្ងៃទី២៥ ខែតុលា បានប្រកាសថា នឹងកាត់ដីនៅក្នុងតំបន់ប្រើប្រាស់ច្រើន យ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលជា តំបន់ការពារដោយអនុក្រឹត្យលេខ១១៦ ឲ្យដល់ប្រជាពលរដ្ឋ២០៣គ្រួសារ ... Read More »

ជីវិតក្រីក្រកូន៥នាក់នាំគ្នាដើរជីកជន្លេនលក់ដើម្បីទិញអង្ករហូបនិងជួយមើលជំងឺឪពុកអំពាវនាវសប្បុរជនជួយសង្គ្រោះ

ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រមួយគ្រួសារដោយសារតែខ្វះខាតជីវភាពឪពុកបាន ធ្លាក់ខ្លួនឈឺជាទម្ងន់សព្វថ្ងៃបានកូនៗទាំង៥នាក់នាំគ្នាដើរជីកជន្លេនលក់យកប្រាក់ ទិញអង្ករ និងជួយមើលជំងឺឪពុក។ គ្រួសារនេះស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹក ហូត ស្រុករលាប្អៀរ ។ ស្ត្រីឈ្មោះ រ៉ិត ណាក់ អាយុ៤០ឆ្នាំ និង ... Read More »

បុរសម្នាក់មកពីផឹកស្រាស្រវឹងសុំប្រពន្ធរួមរ័កមិនបានប្រើអំពើហិង្សានិងវាយគប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់មានប្រពន្ធចាស់ជាងខ្លួន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពប្រើអំពើហិង្សាលើប្រពន្ធ និងវាយគប់ដុំថ្មបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខណៈដែលផឹកស្រាស្រវឹងក្រៅចូលផ្ទះវិញ សុំប្រពន្ធរួមរ័កមិនបាន ។ បុរសសង្ស័យ ដែលជាអ្នកបង្កមានឈ្មោះ ធី វ៉ិត ហៅ វ៉ាន់ និត ភេទ ... Read More »

កូនប្រុសញៀនថ្នាំវាយគំរាមរំលោភម្តាយបង្កើតរយៈពេល៦ឆ្នាំ

ភ្នំពេញ៖ កូនប្រុសញ្ញៀនថ្នាំ វាយគំរាមរំលោភម្តាយជាច្រើនឆ្នាំម្តាយទ្រាំពុំបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ... Read More »

ចាប់យុវជនម្នាក់​ពីបទរួមភេទជាមួយអនីតិជន

ខេត្តកំពង់ចាម៖ យុវនារីម្នាក់ និងប្រុសស្នេហ៍ដែលពង្រត់គ្នាចេញពីផ្ទះកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ត្រូវអាណាព្យាបាល និងសមត្ថកិច្ចរកឃើញនៅរសៀលថ្ងៃទី២៥ ខែតុលា ហើយសមត្ថកិច្ចបាននាំខ្លួនយុវជនជាប់សង្ស័យបញ្ជូនទៅសាលាដំបូងខេត្តពីបទរួមភេទជាមួយអនីតិជន ។ តាមសម្តីនារីរងគ្រោះ អាយុ១៤ឆ្នាំ មានទីលំនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានឲ្យដឹងថា ... Read More »

ម៉ូតូ២គ្រឿងពន្លះគ្នាបញ្រាសទិសរបួសធ្ងន់ ស្រាល២នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូពន្លះគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ ៣១៥ កែងនឹងផ្លូវជាតិលេខ ០១ ភូមិ ... Read More »

បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្នុងករណីជំរិតទារប្រាក់ពីប្រជាពលរដ្ឋ និងប្រមាថសម្លាប់អ្នកជិតខាង

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ ក្នុងករណីជំរិតទារប្រាក់ ពីប្រជាពលរដ្ឋចេញមកពីប្រទេសថៃ និងជេរប្រមាថគំរាមសម្លាប់អ្នកជិតខាង នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្ទះសំណាក់លីហូវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ... Read More »

តុលាការចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលជំពាក់លុយគេជាង១លានដុល្លារ

ភ្នំពេញ៖ កម្លាំងចម្រុះរបស់ខណ្ឌឫស្សីកែវ ដែលគេដឹងថា ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងបានចុះរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលបានជំពាក់ម្ចាស់បំណុលជាង១លានដុល្លារ ។ ករណីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃ្លាំងលេខ១១១ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

ស្ត្រីវិកលចរិកម្នាក់ដើរធ្លាក់ទឹកស្រះខាងក្រោយផ្ទះលង់ស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ខណៈប្រទះឃើញស្បែកជើង និងស្នាមទឹកដាមជាប់ដី ហើយបានឲ្យអ្នកភូមិចុះរាវ ទើបប្រទះឃើញសាកសព កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅស្រះខាងក្រោយផ្ទះនៅក្នុងភូមិ នៅភូមិព្រៃទួល ឃុំប្រសូតិ ស្រុកស្វាយទាប ... Read More »

អធិការស្រុកមុខកំពូលរងការចោទប្រកាន់ថា បានប្រើហិង្សាបាញ់បោះមកលើតៃកុងឡានដឹកដីដោយគ្រាន់តែបើកបររថយន្តបញ្រ្ចាស់ផ្លូវ

ខេត្តកណ្តាល៖ លោកសោម ស៊ីហាក់ អធិការនគរបាលស្រុកមុខកំពូល រងការចោទប្រកាន់ពីយុវជនម្នាក់ ដែលជាតៃកុងរថយន្តដឹកដី ថា គ្រាន់តែ រូបគាត់បើកបររថយន្តបញ្រ្ចាសទិសប៉ុណ្ណោះ ត្រូវលោកអធិការបាញ់គំរាមដោយអាវុធខ្លីចំនួន៤គ្រាប់ ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយមេត្រីលើ ... Read More »

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាសមត្ថកិច្ចពាក់ព័ន្ធអនុវត្តសេចក្តីណែនាំវិធានការបង្ក្រាបល្បែងស៊ីសង

ភ្នំពេញះ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាប ល្បែងស៊ីសងខុសច្បាប់ជូនដល់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គស្នងការនគរបាលជាតិ អស់លោក អភិបាលគណៈអភិបាលខេត្ត អភិបាលរាជធានី ស្នងការ ស្នងការងរាជធានីខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ ២០១៦ ... Read More »

នាំខ្លួនអតីតសង្ឃមួយអង្គរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ មកកាត់ទោសនៅតុលាការកំពូល

ភ្នំពេញ:អតីតសង្ឃមួយអង្គគង់នៅវត្តសោថាណារាម ក្នុងស្រុកព្រែកកប្បាស ខេត្តតាកែវ ត្រូវបាននាំខ្លួនពីពន្ធនាគារខេត្តតាកែវ មកតុលាការកំពូល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ដើម្បីកាត់ទោសករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ។ ជនជាប់ចោទឈ្មោះ អែវ នី ហៅចឺម អាយុ៣៣ឆ្នាំ ត្រូវបានសាលាដំបូងខេត្តតាកែវនិងសាលាឧទ្ធរណ៍ ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនយុវជន២នាក់ករណីកាន់កាប់អាវុធ

ភ្នំពេញ ៖ យុវជន២នាក់ត្រូវ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ក្នុងករណីកាន់កាប់អាវុធ(កាំបិតផ្គាក់)១ដើម នៅជាប់ខ្លួន កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »