ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ករណីប្លន់បណ្ណាគារស៊ីន ហួរ នៅចោមចៅ នគរបាលចាប់បាន២នាក់

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ កម្លាំងជំនាញ់នគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការខណ្ឌ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរឃាត់ខ្លួនជនជាតិចិន២នាក់ ជាបក្ខពួកជនដៃដល់ដែលបាញ់សម្លាប់ទាហ៊ានម្នាក់ ក្រោយពីជនសង្ស័យប្លន់នៅក្នុងបណ្ណាគារស៊ីន ហួ កាលពីវេលា ម៉ោង១និង៥៥នាទីរសៀល ... Read More »

នគរបាលខណ្ឌមានជ័យចាប់បញ្ជូនស្ត្រីម្ចាស់សិប្បកម្មទឹកកក និងជាងជួសជុលទុយយោទៅតុលាការ

ភ្នំពេញ៖ ស្ត្រីម្នាក់ជាម្ចាស់សិប្បកម្មផលិតទឹកកក និងបុរសម្នាក់ជាជាងជុសជុលទុយយោឧស័្មនអាម៉ូញាក់ ត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យនៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទបង្កឲ្យមានរបួសដោយចេតនាក្នុងករណីឆ្វេស ប្រហែសបណ្តាលឲ្យផ្ទុះធ្លាយបំពង់ឧស្ម័នអាម៉ូញាក់ប៉ះពាល់ដល់សុខភាពពលរដ្ឋ ។ លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យ ដឹងកាលពីម្សិលមិញថា ... Read More »

អាមេរិក៖ លទ្ធផលបណ្តោះអាសន្ន៤២រដ្ឋក្នុងចំណោម៥០រដ្ឋ លោកត្រាំ នាំមុខ លោកស្រីគ្លីនតុន

ប្រភពប៊ីប៊ីស៊ី បានផ្សាយផ្ទាល់លទ្ធផលបោះឆ្នោតអាមេរិកបញ្ជាក់ថា មកដល់ពេលនេះ លទ្ធផលបណ្តោះអាសន្ន រដ្ឋចំនួន៤២ ក្នុងចំណោម៥០រដ្ឋ ។ ក្នុងលទ្ធផលបញ្ជាក់ថា លោកស្រីគ្លីនតុន បានសំឡេងត្រឹម ២១៥ប៉ុណ្ណោះ ខណៈដែលលោកត្រាំ មានសំឡេង ២៤៤ ៕ Read More »

បុរសជាអ្នកលក់ខ្ចៅត្រូវនគរបាលចាប់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ខេត្តកណ្តាលៈ បុរសជាអ្នកលក់ខ្ចៅម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីចាត់ការតាមច្បាប់ ។ ប្រតិបត្តការនេះ ធ្វើឡើង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ... Read More »

តុលាការកំពូលបើកសវនាការរឿងអតីតយោធាសម្លាប់កូនពីរនាក់ព្រោះខឹងប្រពន្ធសុំលែង ថ្ងៃ២៥ វិច្ឆិកា

ភ្នំពេញៈ មន្ត្រីតុលាការកំពូលមួយរូប ថ្លែងថា សំណុំរឿងអតីតវរសេនីយ៍ទោយោធាផ្នែករដ្ឋបាលក្នុងអង្គភាពកងវិស្វកម្ម សម្លាប់កូនប្រុសអាយុ៦ឆ្នាំនិងម្នាក់ទៀតអាយុ៣ឆ្នាំ ព្រោះខឹងប្រពន្ធសុំលែងលះ បានដំណើរការនីតិវិធីដល់តុលាការកំពូលហើយ ។ យោងតាមដីកាតុលាការកំពូល បង្ហាញថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងនេះ ដោយមានលោក ... Read More »

ជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរពីរនាក់ ត្រូវចាប់ខ្លួន

ខេត្តសៀមរាប៖ លោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាបបានប្រាប់ប្រភពព័ត៌មានថ្ងៃទី៩ ខែវិច្ឆិកាថា ជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរពីរនាក់ ត្រូវបានចាប់ខ្លួនហើយ ។ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នោះ ... Read More »

ចោរប្រើស្ទីលថ្មីដាក់ថ្មឲ្យម៉ូតូដួលរួចធ្វើជាជួយលើកម៉ូតូជនរងគ្រោះជិះទៅបាត់ស្រមោល

ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូកិនដុំថ្មដួល រួចត្រូវបានជនសង្ស័យមួយក្រុម ធ្វើជាមកជួយលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ស្រមោល កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ជនរងគ្រោះមានឈ្មោះម៉ែន ឧត្តម ... Read More »

មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅទទួលយកឈើគ្រញូងពីនគរបាលខេត្តកណ្តាលទាំងមិនសប្បាយចិត្ត

ខេត្តកណ្តាលៈ ពេលចុះទៅទទួលយកឈើគ្រញូងទម្ងន់១.១៧៤គីឡូក្រាម និងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពីសមត្ថកិច្ចនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គេសង្កេតឃើញទឹកមុខមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះ ។ ទឹកមុខបង្ហាញឲ្យឃើញនៅពេលចុះទៅទទួលយកបទល្មើសព្រៃឈើនេះ ទំនងជាសមត្ថកិច្ចនគរបាលខេត្តកណ្តាលចាប់ប៉ះចំស្រូវជង្រុករបស់មន្ត្រីជំនាញ ។ គួរបញ្ជាក់ថា រថយន្តដឹកឈើក្រញូងខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ... Read More »

តាពឿន ឈ្មួញឈើដុះស្លែប្រចាំស្រុកបារាយណ៍ ខេត្តកំពង់ធំ អាងខ្សែធំដឹកឈើអនាធិបតេយ្យ

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្នបានប្រាប់ថា ឈ្មួញឈើដុះស្លែ ឈ្មោះ តាពឿន និងកូនចៅជាច្រើននាក់ទៀត កំពុងតែអួតខ្លួនថា អញជាប់ខែ្សអ្នកធំ គ្មានមេព្រៃណាហ៊ានចាប់រថយន្ដរបស់ខ្លួន ដែលកំពុងដឹកឈើនោះឡើយ តែហ៊ានចាប់ និងអស់បុណ្យស័ក្តិមិនខាន់ ។ សម្ដីនេះ ... Read More »

រថយន្តបាឡែន១គ្រឿងដឹកឈើប្រណិតធ្នង់ជាច្រើនដុំត្រូវបានកម្លាំងជំនាញបង្ក្រាប នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ រថយន្តបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់អត់ស្លាកលេខដឹកឈើប្រណីតប្រភេទធ្នង់ពេញរថយន្តត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើបរកែវ បង្ក្រាប បាន ខណៈដឹកជញ្ជូនបទល្មើសឈើទាំងនេះឈ្មួញបានយកមកលាក់ទុកនៅក្នុងចំការម្រេចបម្រុងដឹកជញ្ជូនចេញទៅប្រទេសវៀតណាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៦ស្ថិតនៅភូមិ សោមកានិញ ឃុំ សោមគល់ ... Read More »

អគ្គិភ័យឆេះកញ្ចុះស្បូវ៤ខ្នងនៅភោជនីយដ្ឋានតន្រ្តីក្ដាមស្រែ ម្ចាស់ហាងបិទទ្វារអត់ឲ្យអាជ្ញាធរចូល

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះ នៅក្នុងភោជនីយដ្ឋានយីហោ តន្រ្តីក្ដាមស្រែ បំផ្លាញកញ្ចុះស្បូវសម្រាប់ភ្ញៀវ អង្គុយផឹកស៊ីអស់ចំនួន៤ខ្នង ដែលបណ្ដាលមកពីកម្ទេចផ្កាភ្លើង ជាងផ្សាដែលធ្លាក់លើ តែក្នុងហេតុការណ៍នោះត្រូវបានបុគ្គលិកយកបំពុងពន្លត់អគ្គិភ័យបាញ់អស់ជាច្រើនបំពុង ទើបមិនបណ្តោលអោយរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងទេ តែអ្វីដែលគួរអោយកត់សំគាល់នោះគឺម្ចាស់ហាងមិនបានសហការនិងអនុញ្ញាត្តអោយអាជ្ញាធរចូលឡើយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី៨ ... Read More »

ព្រះរាជអាជ្ញារងតុលាការខេត្តកណ្ដាល ចោទប្រកាន់បទល្មើសខុសអង្គហេតុ ពាក់ព័ន្ធរំលោភសេពសន្ថវៈក្មេងអាយុ១៤ឆ្នាំ

ខេត្តកណ្ដាល: លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់បុរសម្នាក់ពីបទ “រំលោភសេពសន្ថវៈ ” តាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ។ ជនសង្ស័យ សារភាពថា ខ្លួនបានរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន៣លើក ... Read More »

រថយន្ដពាក់ស្លាកលេខខេមរភូមិន្ទ បុកយីឌុបធ្លាក់ចូលប្រឡាយទឹកស្ពានដែកចំការដូង

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដឡិចសុីស RX330 ពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿងក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកែងមិនប្រយ័ត្នបួងចង្កូតទៅបុករថយន្ដយីឌុបដឹកអុស ពេញព្រាបបណ្ដាលឲ្យរថយន្ដយីឌុបដឹកអុសទាញចង្កូតគេចធ្លាក់ដាំក្បាលចូលប្រឡាយទឹក តែសំណាងល្អ មិនមានអ្នករងរបួស ចំណែករថយន្ដឡិចសុី RX330 រងការខូចខាតផ្នែកខាងមុចទាំងស្រុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »

រថយន្ដសាំយ៉ុងដឹកឈើគ្រញូងលោតឆត្រជាប់អន្ទាក់សមត្ថកិច្ចមេព្រៃស្ទោង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើស្ទោង ស្ទាក់ចាប់បានរថយន្ដសាំយ៉ុង១គ្រឿងលួចដឹកឈើគ្រញូងចេញពីទឹកដីស្រុកស្ទោង ឆ្លងកាត់ទីរួមខេត្តកំពង់ធំមកជាប់អន្ទាក់នៅចំណុចភូមិ កំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីមន្រ្ដីជំនាញបានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនបុរសម្នាក់មកសួរនាំករណីប៉ុនប៉ងរំលោភមិនបានសំរេច

ភ្នំពេញ៖ រឿងរ៉ាវស្រីប្រកាន់ ប្រុសប្រកែកមួយបានកើតឡើងផ្តើមចេញពីការផឹកស៊ីស្រវឹងហើយនិយាយផ្លែផ្កាផ្តោះផ្តងលេងសើច រហូតត្រូវបានសមត្ថកិច្ចនាំខ្លួនភាគីខាងប្រុសទៅសួរនាំ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ក្បែរទីកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

មនុស្ស៣នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដទេសចរណ៍បុកម៉ូតូនៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ មនុស្ស៣នាក់ បានជិះម៉ូតូឌុបគ្នា មានជីតា កូនស្រី និងចៅស្រី បានជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដទេសចរណ៍មួយគ្រឿង បុកស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍ការណ៍នេះ កើតឡើងនៅម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃទី៨ ... Read More »

លំនៅឋានពលរដ្ឋឃុំព្រះប្រសប់២៥០គ្រួសាររងការលិចលង់ដោយសារឡឥដ្ឋបូមទឹកពន្លិច

ខេត្តកណ្តាល៖ លំនៅឋានប្រជាពល រដ្ឋប្រមាណជាង២៥០គ្រួសាររស់នៅភូមិទេពមន្ត្រី ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ត្រូវរងគ្រោះដោយសារក្រុមហ៊ុនឡឥដ្ឋនាំគ្នាបូមទឹកបង្ហូរដាក់បន្ថែមពីលើជំនន់ទឹកភ្លៀងនាំឲ្យលិចភូមិឋានបង្កការលំបាក ដល់ការរស់នៅរបស់អ្នកភូមិ ។ ប្រជាពលរដ្ឋម្នាក់គឺលោក ងួន សុខឡេង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានលិចផ្ទះប្រជាពលរដ្ឋក្នុងភូមិអស់រយៈពេលជាងមួយ ខែមកហើយៗទឹកមិនបានហូរចេញនោះ ទេដោយសារតែក្រុមហ៊ុនឡឥដ្ឋបានចាក់លុបប្រឡាយរំដោះទឹកចេញពីភូមិចូលទៅកាន់បឹង។ ... Read More »

ប្រជាសហគមន៌ជនជាតិដើមភាគតិចប្ដឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរំលោភដីធ្លី

ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍ចំនួន៥៥៥នាក់មកពី៥ស្រុកក្នុងខេត្តមណ្ឌលគិរីបានផ្តិតមេដៃប្តឹងលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌល គិរីពីបទរំលោភសិទ្ធិប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២២ ដែលត្រូវ ប្រារព្ធលើកទី៦ នៅខេត្តមណ្ឌលគិរី ។ បើតាមប្រជាសហគមន៍បានលើក ឡើងថា ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២២ ... Read More »

អាជ្ញាធរថៃចាប់បញ្ជូនពលរដ្ឋខ្មែរម្នាក់ប្រគល់ឲ្យអាជ្ញាធរកម្ពុជាតាមច្រកជប់គគីរពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងដីថៃ

ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង ៤រសៀលទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅច្រក ជប់គគីរភាគីថៃបានប្រគល់ប្រជាពលរដ្ឋ ខ្មែរម្នាក់ឲ្យមកភាគីកម្ពុជាវិញ បន្ទាប់ពីឆ្លងដែនខុសច្បាប់ទៅរកកាប់ឈើ ។ ជននេះ មានឈ្មោះ លី ប៊ុនរិទ្ធ ភេទប្រុស ... Read More »

រថយន្តយីឌុបមួយគ្រឿងខូចឈប់អែបស្តាំត្រូវអ្នកជិះម៉ូតូបុកពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់

ខេត្តស្វាយរៀង៖បុរសម្នាក់ស្លាប់ភ្លាមៗដោយសារជិះម៉ូតូបុករថយន្តចតស្ងៀម ដែលករណីនេះបានកើតឡើងកាលពី វេលាម៉ោង៥ និង១៥នាទីទៀបភ្លឺនៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលម្ចាស់ទុកក្បែរចិញ្ចើមថ្នល់នេះប្រភេទយីឌុបពាក់ស្លាកលេខ ស្វាយរៀង 3A-0718 ដែលមុនពេលខូចគឺបានធ្វើដំណើរ មកពីក្រុងបាវិតទៅភ្នំពេញហើយខូចកាឡេឈប់អែបស្តាំត្រូវជនរងគ្រោះជិះម៉ូតូ ម៉ាក ស្មាស់វី ... Read More »

ជនសង្ស័យ៤នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរថ្នាំញៀនបញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធ ជួញដូរថ្នាំញៀន បញ្ជូនទៅតុលាការ ដើម្បី ចាត់ការតាមផ្លូវច្បាប់។ ករណីឃាត់ខ្លួន ជនសង្ស័យនេះ បានប្រព្រឹត្តទៅកាលពី វេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ការដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម២ខ្សែនៅស្រុកត្បូងឃ្មុំមានភាពមិនប្រក្រតី

ខេត្តត្បូងឃ្មុំ៖ ឲ្យតែមានការដេញថ្លៃសាងសង់ផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ គឺតែងតែមានភាពរញ៉េរញ៉ៃ, ភាពមិនប្រក្រតី, អនាធិបតេយ្យ និងពុករលួយមិនដែលខានឡើយ ។ ជាក់ស្តែងការដេញថ្លៃគម្រោងផ្លូវក្រាលគ្រួសក្រហម២ខ្សែ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដែលបានដាក់ឲ្យដេញថ្លៃកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ចប់ដោយមានក្រុមហ៊ុនតែ៥ប៉ុណ្ណោះ ដែលបានចូលរួមដាក់ពាក្យដេញថ្លៃ ដោយឡែកអ្នកកាន់ពាក្យដេញថ្លៃប្រមាណជាង២០នាក់ទៀត ... Read More »

លួចរថយន្តពីខេត្តកំពង់ចាម​ ចូលមកដល់ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចដេញចាប់​បាន

ភ្នំពេញ៖ ចោរលួចរថយន្តពីខេត្តកំពង់ចាម ចូលមកដល់ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចដេញចាប់ ដោយភ័យស្លន់ស្លោពេក បើកលឿនបានបុករះរថយន្តច្រើនគ្រឿង ព្រមទាំងម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូជាបន្តបន្ទាប់ បណ្ដាលឲ្យរងរបួសមនុស្សម្នាក់ និងខូចខាតស្រាលរថយន្ត៣គ្រឿង មិនតែប៉ុណ្ណោះបានចុះពីលើរថយន្តវាយ ទៅលើជនរងគ្រោះដែលជាអ្នក ជិះម៉ូតូថែមទៀតផង ហលយត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ... Read More »

កម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែងឃាត់ខ្លួនជនសង្ស័យ១២នាក់

ភ្នំពេញ: ជនសង្ស័យ១២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីលាក់ទុកដាវសាំមូរ៉ៃខុសច្បាប់ ខណៈកម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែង ។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូត៍មួយកន្លែងគ្មានលេខ ភូមិ១ ក្រុម១ ... Read More »

បុរសពីរនាក់រងរបួសក្នុងហេតុការណ៍រថយន្តធុនធំបុកគ្នា

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ បុកគ្នា ខណៈកំពុងធ្វើដំណើរបញ្រ្ជាសទិសគ្នាកាលពីរំលងអធ្រាត្រ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ... Read More »

ចុះពិនិត្យម៉ូទ័របូមទឹកឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់

ខេត្តពោធិ៍សាត់៖ កម្មករសំណង់នៅវិទ្យាល័យហ៊ុនសែនរំលេចម្នាក់ ត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលត្រូវបានគេសង្ស័យកម្មកររូបនេះ បានដើរចុះទៅត្រួតពិនិត្យម៉ូទ័របូមទឹកស្រះខាងក្រោយសាលា ហើយអាចបណ្តាលមកពីភ្លេចដក់ឌុយខ្សែភ្លើង ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចស្រះទឹកក្នុងបរិវេណវិទ្យាល័យរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ... Read More »

បុរសម្នាក់ឈើដួលរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារកាប់ដើមឈើមួយដើមធំដួលរលំសង្កត់ ខណៈដែលជនរងគ្រោះ និងកូនបានទៅកាប់ដើមឈើរុករានដីព្រៃខុសច្បាប់ ប៉ុន្តែជាអកុសល ក៏ត្រូវដើមឈើដួលរលំសង្កត់ស្លាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃត្រង់ចំណុចស្ទឹងខៀវ UTM លេខ ... Read More »

នគរបាល​ខណ្ឌដូនពេញបង្ក្រាបល្បែង​កន្ទុយលេខដុះស្លែ ​និងឃាត់ខ្លួន​ស្រ្តី២នាក់ ​

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាបល្បែងកន្ទុយលេខមួយកន្លែងដុះស្លែ ដោយឃាត់ខ្លួនស្រ្តី២នាក់ ជាក់ស្តែងដកហូតវត្ថុតាំងជាក់ស្តែងមានលុយសរុបជាង៥០០ដុល្លារ និងឧបករណ៍ម៉ាស៊ីនហ្វាក់,ក្រដាស់កត់កន្ទុយលេខ; ក្រោយបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ឲ្យបង្ក្រាបល្បែងស៊ីសងតាមមូលដ្ឋានទាំងនោះឲ្យអស់ពីមូលរបស់ខ្លួន ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រជុំត្រៀមកងកម្លាំងការពារព្រះរាជពិធីបុណ្យអុំទូក ចំនួន១០.០៣២នាក់

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ... Read More »

ផ្ទុះហ្គាសថ្មស្អុយសិប្បកម្មទឹកកកជះចំហាយឧស្ម័នសន្លប់មនុស្ស៤នាក់

ភ្នំពេញ៖ សិស្សតូចៗរបស់សាលា អាមេរិកាំងដែលស្ថិតនៅក្បែរវត្តដំបូកខ្ពស់ត្រូវបានគ្រូៗជម្លៀសចេញពីក្នុងថ្នាក់រៀនទៅនៅក្នុងវត្តដំបូកខ្ពស់កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីខាងសិប្បកម្មផលិតទឹកកក មួយកន្លែងនៅក្បែរនោះបានធ្វើឲ្យផ្ទុះឧស្ម័ន អាម៉ូញា៉ក់ផលិតទឹកកកធ្លាយមកក្រៅចោលក្លិនមិនល្អ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅធ្វើអន្តរាគមន៍ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ... Read More »