ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

អាជ្ញាធររាជធានីភ្នំពេញបួងសួងសុំសេចក្ដីសុខចម្រើនសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រី ក្រោមឱវាទ បាន រៀបចំ ពិធីបួងសួងសុំសេចក្តី សុខចំរុងចំរើន និងសុំពរ ជ័យ តាមបែបសាសនាពីបារមីដូន ពេញដែលជាស្ថាបនិក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៧នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ មនុស្សចំនួន១៧នាក់ ត្រូសមត្ថកិ្ចខណ្ឌសែនសុខឃាត់ខ្លួន ក្នុងករណីប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ ដែលគេដឹងថា ជាកន្លែងសំបូរទៅដោយអ្នកប្រើប្រាស់ជួញដូរចែកចាយគ្រឿងញៀន និងល្បែងស៊ីសង ដែលសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីបំបែកមិនបាន។ ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២១និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងចម្រុះរាជធានីភ្នំពេញ និជាច្រើននាក់ទៀត ... Read More »

តូចចិត្តប្រពន្ធកូនមិនរស់នៅជាមួយផឹកថ្នាំពុលសម្លាប់ខ្លួន រីឯសត្វឆ្កែ២ក្បាលមកស៊ីកំអួតពុលងាប់តាមក្រោយ

ខេត្តស្វាយរៀង៖បុរសម្នាក់ស្លាប់សង្ស័យ ដែលតូចចិត្តក្រុមគ្រួសារមិនរស់នៅជាមួយហើយបានយកថ្នាំពុលបាញ់ស្រូវមកផឹកបណ្ដាលឲ្យប្រកាច់ក្អូតពេញដី ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺមានសត្វឆ្កែ២ក្បាលមកស៊ីកំអួតធ្វើឲ្យពុលងាប់ដែរ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលបុស្តិ៍សំឡីបានឲ្យដឹងថា បុរសដែលគិតខ្លីសម្លាប់ខ្លួនឈ្មោះ ... Read More »

ប្រទះឃើញសពបុរសម្នាក់នៅស្ពានទន្លៀងស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរប្រទះឃើញដេកស្លាប់ បង្កអោយមានការភ្ញាល់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប សង្ស័យមានជំងឺសរសៃប្រសាទ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ មិន ពៀន ... Read More »

ក្រោយស៊ើបអង្កេតទើបដឹងថាជារឿងពាលស៊ីពាលក្នុងករណីជួញដូរគ្រឿងញៀននៅស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖ ទីបំផុត សមត្ថកិច្ចបានបើកការស៊ើបអង្កេត រកការពិតនូវមូលហេតុឃាតកសម្លាប់ជនជាតិវៀតណាមម្នាក់ យកសពមកទម្លាក់ទឹកទន្លេវ៉ៃគោនោះ គឺជារឿងពាលស៊ីពាល ក្នុងករណីជួញដូរគ្រឿងញៀនឆ្លងដែន ហើយស៊ីដាច់ យកប្រាក់មកលេងល្បែងចាញ់អស់ ត្រូវគូកនសម្លាប់ចោល គឺដោយសារគំនុំ ។ ក្រោយពីការបើកស៊ើបអង្កេត និងសាកសួរចម្លើយជនសង្ស័យអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ... Read More »

រថយន្កដឹកស្ករមួយគ្រឿងបើកគេចរថយន្តកុងតឺន័រចតលើចិញ្ចើមផ្លូវឡើងលើសួនច្បាររង់ការខូចខាត

ភ្នំពេញៈ រថយន្តដឹកស្ករមួយគ្រឿង បើកគេចរថយន្តកុងតឺន័រដែលចតលើចិញ្ចើមផ្លូវហើយក៏ជ្រុលទៅបុកឡើងលើសួនច្បារបណ្តាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសទេ ។ ហេតុការណ៍នេះ បានកើ តឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ... Read More »

កម្មវិធី ឆា-ឈីង ចូលរួមលើកកម្ពស់ការយល់ដឹងរឿងគ្រប់គ្រងលុយកាក់ សម្រាប់កុមារ

ខេត្តកំពង់ចាម៖ កម្មវិធី “ឆា-ឈីង” គឺជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន ព្រូដិនសល ហើយកម្មវិធីនេះ បាននឹងកំពុងអនុវត្តនៅទូទាំងទ្វីបអាស៊ី ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីរឿងគ្រប់គ្រងលុយកាក់ សម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ ។ ... Read More »

ស្ត្រីម្នាក់ត្រូវក្រុមគ្រួសារប្តឹងសមត្ថកិច្ចឲ្យមកធ្វើកោសល្យវិច័យបន្ទាប់ពីប្រទះឃើញស្លាប់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិក្រុមគ្រួសារបឹងសមត្ថកិច្ចឲ្យចុះមកធ្វើកោលស្យវិច្ច័យ បន្ទាប់ពីស្រ្តីរូបនេះបានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៥៥៥ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ... Read More »

ក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការ ស្វែងរកកីឡាករ អុំទូក២នាក់ ដែលបានបាត់ខ្លួន ក្រោយបុកជាមួយទូកទេសចរណ៍

ភ្នំពេញ៖ ក្រុមជួយសង្គ្រោះជាច្រើននាក់បាននិងកំពុងបន្តប្រតិបត្តិការ ស្វែងរកកីឡាករ អុំទូក២នាក់ ដែលបានបាត់ខ្លួន ក្រោយទូករបស់ពួកគេចែកសាកល្បងបុកជាមួយទូកទេសចរណ៍ ។ គិតរហូតមកដល់ម៉ោងជាង៩ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ  នៅមិនទាន់រកឃើញនៅឡើយទេ ក្រោយពេលទូកង បុកជាមួយ ទូកទេសចរណ៍ ... Read More »

រថយន្ដកាមរីហើម២គ្រឿងលួចដឹកឈើគ្រញូងលោតឆត្រត្រូវសមត្ថកិច្ចមេព្រៃស្ទោងចាប់បាន

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ៤និ៣០នាទីទៀបភ្លឺ ឈានចួលថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះ រួមជាមួយមេព្រៃសង្កាត់សាលាវិស័យសហការជាមួយមេព្រៃផ្នែកស្ទោង និងដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំចុះស្ទាក់ចាប់រថយន្ដកាមរីហើម ២គ្រឿង លួចដឹកឈើគ្រញូង ... Read More »

ចោរឆក់កាបូបស្ត្រីមានផ្ទៃពោះបណ្តាលឲ្យដួលរងរបួសស្រាល

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានក្រុមចោរឆក់កាបូបបណ្តាលឲ្យដួលរងរបួសស្រាល ហើយត្រូវបញ្ជូនមកព្យាបាលផងដែរកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ករណីនេះបានកើតឡើងនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី មុខក្លោងទ្វារចូលបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះបានបញ្ជាក់ថា សម្ភារដែលបាត់បង់មានលុយ១០០ដុល្លារ ... Read More »

សាលក្រមផ្តន្ទាទោសមន្រ្តីគយ ដាក់ពន្ធនាគារកំណត់២ឆ្នាំ អនុវត្ត១ឆ្នាំ ទោសសល់ព្យួរ និងពិន័យ៨លានរៀល សងរដ្ឋ៧មឺុន២ពាន់ដុល្លារ

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក អុឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជាដាក់ពន្ធនាគារកំណត់២ឆ្នាំ តែតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារត្រឹម១ឆ្នាំ ទោសនៅសល់ព្យួរសាកល្បង ពិន័យជាប្រាក់ចំនួន៨លានរៀល និងឲ្យបង្វិលលុយចំនួន៧មុឺន២ពាន់ដុល្លារអាមេរិកចូលរដ្ឋវិញ ... Read More »

បើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រា បង្កគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ នឹងម៉ូតូ បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ... Read More »

ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់ពីរថយន្តមិនចាំម៉ាកបើកបុកពីក្រោយពេញទំហឹង ហើយរថយន្តបង្កគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ យុវជនពីរនាក់ជិះមួយគ្រឿងឌុបគ្នា ត្រូវរថយន្ដមិនចាំម៉ាកបើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដបង្កក្រោយពីបង្កហេតុរួចបានបន្ថែមល្បឿងគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រ PrinTing ... Read More »

ពលរដ្ឋជាង៥០គ្រួសារស្រែកយំ ខណៈក្រុមហ៊ុនសុខាអូតែលបូកគោហាមដាំដុះលើដីខ្លួនឯង

ខេត្តកំពត ៖ មន្ត្រីបរិស្ថាននិងសន្តិសុខក្រុមហ៊ុនសុខាអូតែលបូកគោបានយក អំណាចបម្រើផលប្រយោជន៍ក្រុមហ៊ុនមករំលោភយកដីប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលអាស្រ័យផលជាក់ស្តែងនៅតំបន់ វាលពួច ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។ ប្រជាពលរដ្ឋម្នាក់បានអះអាងថា ពួក គាត់បានអាស្រ័យផល និងកាន់កាប់ដីនេះ ... Read More »

ឃាត់ខ្លួនអនុរដ្ឋលេខាធិការក្រសួងធម្មការ ម្នាក់ ព្រោះចង់បានងារជាឧកញ៉ាពីបទរំលោភលើទំនុកចិត្ត

ខេត្តកំពត ៖ សមត្ថកិច្ចបានឃាត់ខ្លួន អនុរដ្ឋលេខាធិការក្រសួងធម្មការម្នាក់ឈ្មោះ នាក់ សំបូរ អាយុ៣១ឆ្នាំ រឿងជំពាក់ប្រាក់ អ្នកលក់គ្រឿងសំណង់រហូតដល់ជាង២០មឺុនដុល្លារ ដើម្បីយកទៅកសាងវត្តមួយនៅខេត្តកំពតព្រោះចង់បានងារជាឧកញ៉ា។ លោក ហែម ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ការចាប់ ... Read More »

អភិបាលខេត្តសៀមរាបបញ្ជាឲ្យមន្ដ្រីយកឈើគ្រញូងមួយដើមទៅរក្សាទុកនៅវត្តដំរីសែនជ័យដើម្បីឆ្លាក់ជាព្រះពុទ្ធរូប

ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាផ្ទាល់ ឲ្យមន្ដ្រីរដ្ឋបាលព្រៃឈើ មន្រ្ដីបរិស្ថាន និង មន្ដ្រីពាក់ព័ន្ធទាំងអស់ដឹកដើមគ្រញូងមួយដើម ដែលត្រូវបានគេកាប់បំផ្លាញនោះ ... Read More »

ខឹងប្រពន្ធច្រៀងឆ្លើយឆ្លងជាមួយភ្ញៀវប្ដី ស្ទុះទៅវាយបោចសក់

ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចផ្ទះជ្រកក្រោមអាជីវ កម្មខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងភូមិចំការ ចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍ សាត់ ខេត្តពោធិ៍សាត់ មានអំពើហិង្សាមួយកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែលោកប្ដីផឹកស្រាស្រវឹងជោកជាំហើយប្រច័ណ្ឌប្រពន្ធច្រៀងខារ៉ាអូខេជាមួយភ្ញៀវក៏បានវាយធ្វើបាបប្រពន្ធ ... Read More »

ទាហានស័ក្តិ៥ បាញ់សម្លាប់ផ្កាយ២និងគូស្នេហ៍ស្លាប់មុន ទើបបាញ់សម្លាប់ខ្លួនឯងជាក្រោយក្នុងរឿងស្នេហាត្រីកោណ

ភ្នំពេញ ៖ ជារឿងមួយគួរឲ្យរន្ធត់បំផុត ដែលមនុស្ស៣នាក់សាងស្នេហាត្រីកោណ ដោយលួចលាក់ហើយឈានដល់ផ្លូវបំបែក ធ្វើឲ្យមនុស្សទាំង៣នាក់នេះស្លាប់ជាបន្ត បន្ទាប់ដោយគ្រាប់កាំភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងបរិវេណអគារ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ ... Read More »

បញ្ចប់កន្លែងបូមខ្សាច់ខុសច្បាប់នៅស្រុកអង្គរជុំដោយសារពលរដ្ឋប្រតិកម្ម

ខេត្តសៀមរាប ៖ នគរបាលខេត្តសៀម រាបកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រកឃើញការដ្ឋានបូមខ្សាចមួយកន្លែង ដំណើរការដោយគ្មានច្បាប់អនុញ្ញាត នៅ ចំណុចជប់តាពុធ ស្ថិតក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយបានបញ្ចប់សកម្មភាព ... Read More »

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះពិនិត្យទីតាំងផលិតប្រហុកនៅភ្នំក្រោម

ខេត្តសៀមរាប ៖ ដើម្បីលើកស្ទួយសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅខេត្តសៀមរាបឲ្យមានលក្ខណៈល្អប្រសើរ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត សៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងជាប្រធានការិយាល័យ កណ្ដាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានយកចិត្តទុក ដាក់ចំពោះសុខុមាលភាពរបស់បងប្អូន ប្រជាពលរដ្ឋ ... Read More »

បុរសជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួលសង្ស័យប្រើប្រាស់គ្រឿងញៀនច្រើនហួសកំរិត

ភ្នំពេញ ៖ ប្រទះឃើញបុរសជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួល សង្ស័យប្រើប្រាស់គ្រឿងញៀនច្រើនហួសកំរិត បណ្តាលអោយគាំងបេះដូងស្លាប់ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣E2 ផ្លូវលេខ២០៨ ក្រុមទី៧ ភូមិ១ ក្នុងសង្កាត់បឹងរាំង ... Read More »

សិស្សថ្នាក់ទី១១វិទ្យាល័យផ្សារដើមថ្កូវម្នាក់ចងកសម្លាប់ខ្លួនមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅផ្ទះេលខ៧ ផ្លូវលខ៥១៤ ភូមិ១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យន់ វិសាល ... Read More »

រថយន្តស៊ីនទ្រីបើកបុកម៉ូតូសេ១២៥ បណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ឈឹងនៅកន្លែង ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះមូ៉តូឌុបគ្នាត្រូវបានរថយន្តរបស់ក្រុមហុ៊នសិុនទ្រីបើកបុកពីក្រោយ ចូលទាំងមនុស្សទាំងមូ៉តូកល់ជាប់ពីក្រោមរថយន្ត ។ ហេតុការណ៍ខាងកើកើតឡើងកាលពីវេលាម៉ោង២និង១៩នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចរង្វង់មូលចោមចៅជ្រុងខាងកើតជាប់ស្ថានីយប្រេងឥន្ធនៈសូគីមិច សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

អាងអំណាចជានគរបាលធ្វើរបងព័ទ្ធយកដីគេតែម្តង

ខេត្តព្រះសីហនុ ៖ នៅក្នុងពាក្យបណ្តឹង មួយច្បាប់ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ របស់ដើមបណ្តឹងឈ្មោះ ថាំង រិទ្ធី អាយុ ៥៣ឆ្នាំ ជាមន្រ្តីរាជការ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៨៧EO ផ្លូវលេខ៥៩៤ ... Read More »

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ករណីកាប់ឈើគ្រញូងនៅតំបន់អង្គរ

  ខេត្ដសៀមរាប៖ ជនសង្ស័យចំនួន៤នាក់ ដែលជាមន្ដ្រីអាជ្ញាធរជាតិអប្សរា ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ដោយជាប់ពាក់ព័ន្ធកាប់ដើមគ្ររញូងនៅតំបន់អង្គរ ។ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអគ្គនាយករង ឈរ ... Read More »

ឃាត់ជនសង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋ

ភ្នំពេញ៖ ជនសង្ស័យជំនាញគាស់បន្ទប់ម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច ខណៈធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ជនសង្ស័យឈ្មោះ តឿរ ភេទប្រុសអាយុ២ឆ្នាំ មុខរបរសន្តិសុខឯកជន ... Read More »

បុរសសង្ស័យស្រវឹងស្រាបើករថយន្តទៅកៀររថយន្តមួយគ្រឿងទៀតរួចបើករត់ទៅឈប់ដេកត្រូវចោរលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ

ភ្នំពេញ៖ បុរសសង្ស័យស្រវឹងស្រាបើករថយន្តទៅកៀររថយន្តមួយគ្រឿងទៀត រួចបើករត់ទៅឈប់ដេកត្រូវចោរលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំ ព្រោះទើបតែចេញពីញាំការមេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់រថយន្តប្រើពន្លឺព្រះអាទិត្យ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលាក់ទុកដែកច្នៃសម្រាប់ឆ្កិះសោបន្ទប់

ភ្នំពេញ : យុវជន២នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈឆែកឆេររកឃើញដែកកែច្នៃសម្រាប់ឆ្កិះសោបន្ទប់កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ សូគីមិច តាមបណ្ដោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នគរបាលប៉ុស្ដិ៍ទឹកថ្លាបានអោយដឹងថា ជនសង្ស័យ១ឈ្មោះ ... Read More »

ក្រុមល្បែសុីសងក្នុងស្រុកមុខកំពូលត្រូវកោះហៅឲ្យចូលរួមស្តាប់ការផ្សព្វផ្សាយសេចក្តីណែនាំ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលនិយមចូលចិត្តលេងល្បែងគ្រប់ប្រភេទ ក្នុងស្រុកមុខកំពូលប្រមាណ៨២នាក់ ក្នុងនោះស្រី៥៥នាក់ ត្រូវបានកោះអញ្ជើញឲ្យចូលរួមស្តាប់ការផ្សព្វផ្សាយពីសាលាស្រុកមុខកំពូល និងត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីពេលឥឡូវនេះតទៅ ។ លោកអភិបាលរងស្រុកមុខកំពូល សាន្ត វណ្ណធល់ បានលើកឡើងប្រាប់អ្នកយកពត៌មានថា កន្លងមក នៅក្នុងស្រុកមុខកំពូល មានល្បែងគ្រប់ប្រភេទ ដូចជាមេឆ្នោត ... Read More »