តាមការលើកឡើងរបស់គណៈទីបញ្ជាការកងទ័ពចម្រុះកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលទៅកាន់ដែនសមុទ្រ។ បន្ទាប់មកក៏បានបញ្ជូនយន្តហោះចម្បាំង១០គ្រឿងហោះហើរគំរាមកំហែងនៅតំបន់ព្រំដែនកូរ៉េទាំងពីរ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី ១៤ខែតុលាថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំ១៧០គ្រាប់ចូលទៅកាន់តំបន់ព្រំដែនសមុទ្រដែលបានកំណត់នៅឆ្នាំ២០១៨ ។ នោះជាសកម្មភាពឌឺដងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង។ កូរ៉េខាងជើង នៅថ្ងៃទី១៤ខែតុលានេះដែរបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ធ្លាក់ចូលសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន។ បើតាមយោធាកូរ៉េខាងត្បូងបញ្ជាក់ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលខាងលើនៅម៉ោង១និង៤៩នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ ដោយបាញ់ចេញពីតំបន់ស៊ូណាន (Sunan) ស្ថិតនៅក្បែររដ្ឋធានីព្យុងយ៉ាង ដែលក្លាយជាគ្រាប់មីស៊ីលផ្លោងទី៤១ ... Read More »
ព័ត៌មានអន្តរជាតិ
អ៊ុយក្រែនវាយបកវិញយ៉ាងខ្លាំង រុស្ស៊ីជម្លៀសពលរដ្ឋចេញពីតំបន់ Kherson
អភិបាលតំបន់ Kherson ដែលរុស្ស៊ីគ្រប់គ្រងកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីប្រទេសអ៊ុយក្រែន ។ ក្នុងពេលនេះ រុស្ស៊ីក៏បានអំពាវនាវឱ្យពលរដ្ឋភៀសខ្លួនចូលក្នុងទឹកដីរុស្ស៊ីជាបណ្តោះអាសន្ន ។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ក្រុមអ្នកជម្លៀសខ្លួនចេញពីតំបន់ ... Read More »
បាល់ទាត់ពិភពលោកនារី ៖ រកឃើញ២៩ក្រុមកក់កៅអីទៅកាន់ Women’s World Cup 2023
ក្រោយពីចប់ការប្រកួតយូរ៉ូនារី២០២២មក ព្រឹត្តិការណ៍ Women’s World Cup នឹងប្រព្រឹត្តទៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់នៅរដូវក្ដៅក្រោយនេះហើយ។ មានប្រទេសចំនួន២៩បានកក់កៅអីរួចហើយ ខណៈដែលនៅសល់៣ប្រទេសទៀតនឹងប្រជែងយកកៅអីទាំង៣២ក្រុម។ សហរដ្ឋអាមេរិកកំពុងប្រជែងគ្នាដើម្បីក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដែលបានគ្រងតំណែងជើងឯកពិភពលោកនារី៣សម័យកាល ខណៈដែលប្រទេសចំនួន៥នឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រីនោះគឺសាធារណរដ្ឋអៀរឡង់ ហ្វីលីពីន ម៉ារ៉ុក វៀតណាម និងសំប៊ី។ ... Read More »
អាមេរិក ៖ បាញ់ប្រហារនៅរដ្ឋ North Carolina ស្លាប់៦នាក់
សារព័ត៌មាន ABC News បានផ្សាយថា ជនដៃដល់ជាយុវជនបានបាញ់ប្រហារនៅទីក្រុង Raleigh រដ្ឋ ការ៉ូលីណាខាងជើង អាមេរិក នាល្ងាចថ្ងៃទី១៣ខែតុលា (ពេលវេលាអាមេរិក) បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ។ នៅពេលនេះ កម្លាំងប៉ូលិសកំពុងតែតាមចាប់ខ្លួនយុវជនដៃដល់។ ... Read More »
ម្ចាស់មេដាយអូឡាំពិករបស់ឥណ្ឌា Sushil Kuma ត្រូវកាត់ទោសពីបទឃាតកម្ម
មេធាវីម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ តុលាថា ម្ចាស់មេដាយប្រាក់ និងសំរឹទ្ធិអូឡាំពិក២សម័យកាលរបស់ឥណ្ឌា កីឡាករSushil Kumar នឹងត្រូវកាត់ទោសពីបទឃាតកម្មលើអ្នកចំបាប់ម្នាក់អំឡុងពេលមានជម្លោះក្នុងកីឡដ្ឋានកាលពីឆ្នាំមុន។ Kumar និងមនុស្ស១៧នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ដោយតុលាការក្រុង Delhi កាលពីថ្ងៃពុធ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនជុំវិញការស្លាប់របស់កីឡាករវ័យក្មេង Sagar Dhankar ... Read More »
Man Utd យកបាន៣ពិន្ទុបន្តឈរលេខ២ពូល E នៅ Europa League
អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានសរសើរដល់ស្មារតី និងជំនឿរបស់ក្រុមរបស់លោក ខណៈដែលខ្សែការពារ Scott McTominay បានស៊ុតបាល់បញ្ចូលទីគ្រាប់ឈ្នះលើក្រុម Omonia Nicosia ... Read More »
ខ្សែបម្រើស្លាបអាហ្សង់ទីន Di Maria អវត្តមានរហូតដល់ដើមខែវិច្ឆិកាដោយសាររបួសសរសៃពួរ
ខ្សែបម្រើស្លាបអាហ្សង់ទីន Angel Di Maria នឹងអវត្តមានរហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីក្លិបរបស់គាត់គឺ Juventus បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលាថា គាត់មានរបួសសរសៃពួរកម្រិតទាប។ Di Maria បានរងរបួសនៅក្នុងការបរាជ័យ ... Read More »
រុស្សុីផ្សព្វផ្សាយផែនទីថ្មីមានខេត្តចំនួន៤ដែលទើបតែដាក់បញ្ចូល
តាមសារព័ត៌មាន Pravda នៅថ្ងៃទី១៣ខែតុលា បានផ្សាយថា មជ្ឈមណ្ឌលផែនទីរុស្ស៊ីបានចាប់ផ្តើមចេញផ្សាយផែនទីដែលគ្របដណ្តប់លើទឹកដី៤ខេត្តដែលរុស្ស៊ីទើបតែដាក់បញ្ជូល។ បច្ចុប្បន្នផែនទីខាងលើបានចរាចរតែនៅក្នុងប្រទេសប៉ុណ្ណោះ មិនទាន់ប្រើប្រាស់ទូលំទូលាយនៅឡើយ។ កាលពីថ្ងៃទី៥ខែតុលា ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានចុះហត្ថលេខាដាក់បញ្ជូលខេត្តចំនួន ៤របស់អ៊ុយក្រែន គឺខេត្ត Donetsk, Lugansk, Kherson ... Read More »
សង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើងប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែននោះ
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Alexander Venediktov បានប្រកាសថា ប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនោះ សង្គ្រាមលោកលើកទីបីនឹងកើតឡើងជាមិនខាន ហើយប្រទេសសម័្ពន្ធមិត្តយោធាដឹកនាំដោយអាមេរិកបានដឹងយ៉ាងច្បាស់ពីករណីនោះ។ កាលពីចុងខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ប្រទេសរបស់លោកបានជំរុញសុំចូលជាសមាជិកណាតូឱ្យបានឆាប់បំផុត ... Read More »
បិសាចក្រហម Manchester United ត្រូវការ៣ពិន្ទុដើម្បីប្រជែងលេខ១ពូល E នៅ Europa League រាត្រីនេះ
ក្រុមបិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Omonia Nicosia សម្រាប់ការប្រកួត UEFA Europa League នៅទឹកដី Old Trafford នារាត្រីថ្ងៃព្រហស្បតិ៍នេះជាមួយនឹងការសម្លឹងរកជ័យជម្នះដើម្បីប្រជែង៣ពិន្ទុក្នុងពូល E ... Read More »
PSG ចង់បាន៤០០លានអឺរ៉ូសម្រាប់ Mbappe និងបានរារាំងកិច្ចព្រមព្រៀង Real Madrid
ខ្សែប្រយុទ្ធ Kylian Mbappe មិនត្រឹមតែចង់ចាកចេញពី Paris Saint-Germain ឱ្យបានឆាប់តាមដែលអាចធ្វើបាននោះទេ ប៉ុន្តែបានព្យាយាមរួចហើយកាលពីខែកក្កដា។ មានការពិភាក្សាជាច្រើននៅពេលនោះរបស់អ្នកតំណាងកីឡាកររូបនេះជាមួយនឹងការដំឡើងតម្លៃខ្លួន។ ក្លិបPSG ត្រូវបានគេអះអាងថា នឹងកំណត់តម្លៃសម្រាប់ការចាកចេញរបស់ Mbappe ក្នុងតម្លៃ៤០០លានអឺរ៉ូ ហើយជម្រើសរបស់ក្លិប ... Read More »
Gabriel Jesus ខកខានការហ្វឹកហាត់របស់ Arsenal មុនពេលប៉ះBodo/Glimt រាត្រីនេះ
ខ្សែប្រយុទ្ធ Gabriel Jesus មិនមានវត្តមាននៅក្នុងវគ្គហ្វឹកហាត់របស់ក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃពុធ មុនពេលការប្រកួតក្របខ័ណ្ឌ Europa League របស់ពួកគេជាមួយនឹងក្រុម Bodo/Glimt នោះទេ។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានប៉ះទង្គិចជាមួយខ្សែការពារ Kostas Tsimikas ... Read More »
កម្លាំងប៉ូលិសឥណ្ឌូនេស៊ីលុតជង្គង់ សុំទោសពលរដ្ឋពីករណីស្លាប់ពលរដ្ឋ១៣១នាក់នៅក្នុងពហុកីឡដ្ឋាន
កម្លាំងប៉ូលិសនៅទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីបានលុតជង្គង់សុំទោសប្រជាពលរដ្ឋក្រោយសោកនាដកម្មបណ្តាលឱ្យមនុស្ស១៣១នាក់ស្លាប់នៅពហុកីឡដ្ឋានជាតិ Kanjuruhan ។ នៅលើបណ្តាញសង្គមTwitter ស្នងការប៉ូលិសទីក្រុង Malang បានផ្សព្វផ្សាយរូបភាពពីកម្លាំងប៉ូលិសលុតជង្គង់សុំទោសប្រជាពលរដ្ឋដោយបានឱនក្បាលដល់ដី។ រូបភាពបង្ហោះនៅលើបណ្តាញសង្គមបានសរសេរថា «យើងខ្ញុំសុំ អភ័យទោសសម្រាប់សោកនាដកម្មដែលបានកើតឡើងកាលពីថ្ងៃទី១ខែតុលា ។ យើងខ្ញុំសុំអភ័យទោសពីក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាក្រុម ... Read More »
បើរុស្ស៊ីវាយប្រហារដោយអាវុធបរមាណូនោះណាតូប្រាកដជា វាយបកវិញជាមិនខាន
មន្ត្រីជាន់ខ្ពស់របស់អង្គការណាតូ នៅថ្ងៃទី១២ខែតុលាបានប្រកាសថា ប្រសិនបើរុស្ស៊ីវាយប្រហារដោយអាវុធបរមាណូនោះ នឹងទទួលរងការវាយបកវិញដោយប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលក្នុងចំណោមប្រទេសនោះមានសមាជិកណាតូ ។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា មន្ត្រីជាន់ខ្ពស់ណាតូដែលមិនបញ្ចេញឈ្មោះមួយ នៅក្នុងកិច្ចប្រជុំបិទទ្វារនៃក្រុមមន្ត្រីផែនការនុយក្លេអ៊ែររបស់អង្គការណាតូ ... Read More »
ប្រទេសលោកខាងលិចបង្កើនការផ្តល់ជំនួយខែលមីស៊ីលការពារដល់អ៊ុយក្រែន
សហគមន៍អឺរ៉ុបបានបង្កើនការហ្វឹកហ្វឺនដល់កម្លាំងទាហានអ៊ុយក្រែនដើម្បីប្រើប្រាស់អាវុធ ដែលលោកខាងលិចផ្តល់ជំនួយ។ ក្នុងពេលនេះដែរ អាមេរិក អាល្លឺម៉ង់ បារាំង កាណាដា អង់គ្លេស… បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ កិច្ចព្រមព្រៀងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនត្រូវបានប្រទេសជាសមាជិក២៧ប្រទេសឯកភាពគ្នានៅទីក្រុងបែលហ្ស៊ិកកាលពីថ្ងៃទី ១២ខែតុលា ហើយគម្រោងផ្តល់ជំនួយអាវុធនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅថ្ងៃទី១៧ខែតុលាខាងមុខ ក្នុងទីក្រុង Luxembourg ។ ... Read More »
កូរ៉េខាងជើងប្រកាសថា ខ្លួនបាញ់សាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប ពីរដើមដោយជោគជ័យ
នៅព្រឹកថ្ងៃទី១៣ខែតុលានេះ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើងទើបតែបានបាញ់សាកល្បងមីស៊ីល ២ដើមរយៈចម្ងាយឆ្ងាយប្រកបដោយជោគជ័យ ។ ការបាញ់សាកល្បងនោះស្ថិតនៅក្នុងសមយុទ្ធដើម្បីត្រួតពិនិត្យសមត្ថភាពបរមាណូយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា ឆ្នាំ២០២២ បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ... Read More »
Salah រកបាន Hat-trick ជួយ Liverpool បន្តក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ
កីឡាករបម្រុង Mohamed Salah បានស៊ុតបញ្ចូលទីបាន៣គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ជួយឲ្យក្រុមហង្សក្រហមLiverpool យកឈ្នះក្រុម Rangers ៧-១ កាលពីរាត្រីថ្ងៃពុធ ហើយបានធ្វើឱ្យក្រុមនេះបន្តក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ Salah បានចូលលេងក្នុងតង់ទី២ ដោយ ... Read More »
មន្ត្រីប៉ូលិសប្រទេសកោះ ស៊ូឡូម៉ុន ទៅហ្វឹកហាត់នៅប្រទេសចិន
ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសទាំងពីរកាលពីខែមេសាកន្លងមក ប្រទេសកោះ ស៊ូឡូម៉ុនជាលើកដំបូងបានបញ្ជូនមន្ត្រីប៉ូលិសជាង៣០រូបទៅកាន់ប្រទេសចិនដើម្បីហ្វឹកហាត់ពីជំនាញផ្សេងៗគ្នា។ ក្រុមមន្ត្រីប៉ូលិសទាំង៣៤រូបនឹងឆ្លងកាត់ការហ្វឹកហាត់រយៈពេល១ខែ ដើម្បីទទួលបានបទពិសោធន៍ខ្ពស់ ក្នុងពេលបំពេញភារកិច្ច ។ ប្រទេសចិនបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈដល់ប៉ូលិសនៅកោះស៊ូឡូម៉ុន ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីខែមេសាកន្លងទៅ។ កិច្ចព្រមព្រៀងនេះហើយដែលបង្កឱ្យមានក្តីបារម្ភពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរួមទាំងអូស្ត្រាលីផងដែរ ដែលធ្លាប់ផ្តល់ការគាំទ្រដល់ប៉ូលិសសូ៊ឡូម៉ុនដូចគ្នានេះ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសស៊ូឡូម៉ុនបានឱ្យដឹងថា មន្ត្រីទាំង៣៤រូបនេះនឹងធ្វើទស្សនកិច្ចនៅទីស្នាក់ការប៉ូលិសច្រើនកន្លែងផ្សេងគ្នាក្នុងប្រទេសចិនអំឡុងនៃការស្នាក់នៅរយៈពេលមួយខែរបស់ពួកគេ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ... Read More »
រុស្ស៊ីចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ
នៅថ្ងៃទី១២ខែតុលា ក្រសួងសន្តិសុខជាតិរុស្ស៊ី (FSB) បានប្រកាសថា បានចាប់ខ្លួនមនុស្ស ៨ នាក់ ក្នុងនោះមានជនជាតិរុស្ស៊ី៥នាក់ និងជនជាតិអ៊ុយក្រែន៣នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ។ លោក Kyrylo Budanov រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរុស្ស៊ីបានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ ... Read More »
ក្លិប Celtic ត្រូវ UEFA ពិន័យ១៤,៥៩៥ដុល្លារចំពោះបដាបង្កហេតុពេលប្រកួត Champions League
សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសកាលពីថ្ងៃអង្គារថា ក្លិបស្កុតឡេន Celtic ត្រូវបានពិន័យជាប្រាក់ចំនួន១៥.០០០អឺរ៉ូ (១៤.៥៩៥ដុល្លារ)ដោយ UEFA សម្រាប់ការបង្ហាញបដាបង្កហេតុបន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II អំឡុងពេលប្រកួតក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Shakhtar Donetsk ... Read More »
លោកស្រី អោង សានស៊ូជី ត្រូវកាត់ទោសជាប់ពន្ធនាគារបន្ថែម ៣ឆ្នាំទៀតពីបទពុករលួយ
តុលាការមីយ៉ានម៉ា ទើបតែបានសម្រេចកាត់ទោសលោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារបន្ថែម៣ឆ្នាំទៀត ។ លោកស្រី ស៊ូជី អាយុ៧៧ឆ្នាំ ជាអ្នកដែលធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយកម្លាំងយោធាប្រទេសនេះធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល។ ចាប់តាំងពីពេលនោះមក លោកស្រី ... Read More »
ជាលើកដំបូងនៅលើពិភពលោក បេក្ខភាពនាយករដ្ឋមន្ត្រីមានវ័យ៩៧ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad អាយុ៩៧ឆ្នាំ នៅថ្ងៃទី១១ខែតុលា បានប្រកាសថា នឹងបន្តរក្សាកៅអីខ្ពស់នៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅខែក្រោយ។ ប៉ុន្តែអ្នកនយោបាយជើងចាស់នេះមិនបានបញ្ជាក់ថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រី លើកទីបីដែរឬក៏យ៉ាងណានោះទេ ប្រសិនបើគណបក្សសម្ព័ន្ធភាពរបស់លោកទទួលបានជ័យជម្នះនោះ។ លោក Mahathir ... Read More »
អាមេរិក៖ រុស្ស៊ីនឹងប្រើប្រាស់អាវុធបរមាណូក្នុងសង្គ្រាមអ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី១១ខែតុលាបានប្រកាសថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូ ។ ទន្ទឹមនឹងនោះប្រធានាធិបតីអាមេរិកបានលើកឡើងពីលទ្ធភាពនៃជំនួបពិភាក្សាជាមួយប្រធានាធិបតីពូទីន បន្ទាប់ពីកិច្ចប្រជុំG20 នាខែវិច្ឆិកាខាងមុខ ។ ស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹង ក្រោយពេលក្រុមចារកិច្ចអ៊ុយក្រែននៅពីក្រោយការវាយប្រហារទៅលើស្ពានគ្រីមៀ។ រុស្សីក៏បានវាយប្រហារតបតវិញដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រែន ។ នៅពេលនេះដែរ សម្ព័ន្ធយោធាណាតូបានឱ្យដឹងថា ... Read More »
Alexander-Arnold និង Joel Matip អវត្តមានពីការប្រកួតរបស់ Liverpool រហូតដល់៣សប្តាហ៍
ខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold និងកីឡាករ Joel Matip ត្រូវបានគេរំពឹងថា នឹងអវត្តមានរហូតដល់៣សប្តាហ៍ដោយសាររបួស។ ខ្សែការពារស្តាំរបស់អង់គ្លេសទាំង២គឺ Alexander-Arnold បានរងរបួសកជើង និងខ្សែការពារកណ្តាល Matip ... Read More »
អាមេរិកវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ី សាអ៊ូឌីត ក្រោយOPEC+ រុស្សុី កាត់បន្ថយការផលិតប្រេង
ប្រភពព័ត៌មានពីសេតវិមាន អាមេរិកថ្ងៃទី១១ខែតុលា(ពេលវេលាអាមេរិក)បានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានប្រកាសថា នឹងវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្រោយពេលប្រទេសនេះប្រកាសកាត់បន្ថយការផលិតប្រេង និងនាំប្រេងទៅកាន់ទីផ្សារលើពិភពលោក ។ អង្គការ OPECបានដឹកនាំងាកទៅខាងភាគីរុស្ស៊ីពីការកាត់បន្ថយការផលិតប្រេង។ អង្គការ OPEC+ ដែលមានសម្ព័ន្ធភាពរវាងសមាជិកទាំង ១៣ប្រទេសនិងប្រទេសជាដៃគូមាន១០ប្រទេស ក្នុងនោះមានរុស្សុីផងដែរ កាលពីសប្តាហ៍កន្លងមក បានធ្វើឱ្យអាមេរិកខឹងសម្បាយ៉ាងខ្លាំង ... Read More »
Atletico Madrid ចុះហត្ថលេខាយកខ្សែប្រយុទ្ធបារាំង Antoine Griezmann ម្តងទៀតក្នុងកិច្ចសន្យាអចិន្ត្រៃយ៍បន្ទាប់ពី Barcelona ខ្ចីជើង
ក្លិប Atletico Madrid បានចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Antoine Griezmann ពីក្លិប Barcelona ឡើងវិញក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៦។ Griezmann បានក្លាយជាកីឡាករថ្លៃបំផុតទី៦ក្នុងប្រវត្តិសាស្ត្រនៅពេលដែលគាត់បានចូលរួមជាមួយ Barcelona ក្នុងតម្លៃ១០៨លានផោនក្នុងឆ្នាំ២០១៩។ គាត់ស៊ុតបញ្ចូលទីបាន៣៥គ្រាប់ក្នុង១០២ប្រកួត មុនពេលត្រឡប់ទៅ ... Read More »
ក្លិប West Brom ចែកផ្លូវជាមួយគ្រូបង្វឹកលោក Steve Bruce
ក្លិប West Bromwich Albion បានចែកផ្លូវជាមួយអ្នកចាត់ការទូទៅលោក Steve Bruce បន្ទាប់ពីកាន់តំណែងបាន៨ខែ។ អតីតខ្សែការពារ Manchester United វ័យ៦១ឆ្នាំរូបនេះបានចាកចេញបន្ទាប់ពីការដឹកនាំបរាជ័យពេលប្រកួតជាមួយក្រុម Luton Town កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ... Read More »
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងអុីស្រាអែលនឹងលីបង់ ជាការបើកកូនសោថាមពលនៅសមុទ្រមេឌីទែរ៉ាណេ
នៅថ្ងៃទី១១ខែតុលា អុីស្រាអែល បានប្រកាសថា ជិតឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយប្រទេសលីបង់ហើយដើម្បីបញ្ចប់វិវាទព្រំដែនសមុទ្រដែលអូសបន្លាយយ៉ាងយូរនៅដែនសមុទ្រមេឌីទែរ៉ាណេ ដែលជាតំបន់មានថាមពលឧស្ម័នហ្គាសធម្មជាតិខ្ពស់។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Yair ... Read More »
វៀតណាមនិងកម្ពុជានាំមុខនៅតំបន់អាស៊ីអាគ្នេយ៍ពីការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩
ការអភិវឌ្ឍនៅក្នុងប្រទេសវៀតណាមក្រោយកូវីដ-១៩ ត្រូវបានអ្នកឯកទេសជាច្រើននិងអង្គការអន្តរជាតិវាយតម្លៃខ្ពស់ ។ តាំងពីតួលេខចាប់ផ្តើមក្នុងការស្តារសេដ្ឋកិច្ចកាលពីមួយឆ្នាំមុន ពេលនេះវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សក្រោយកូវីដ-១៩ ដោយសារតែយុទ្ធសាស្ត្រចាក់វ៉ាក់សាំងទទួលបានជោគជ័យ និង ការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ តាមតួលេខរបស់ Nikkei ស្តីពីការងើបឡើងវិញក្រោយកូវីដ-១៩ បានបញ្ជាក់ថា កម្ពុជានិងវៀតណាម កំពុងតែនាំមុខពីការស្តា៛សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោយកូវីដ-១៩ ... Read More »
Messi មិនមានវត្តមានក្នុងជំនួបជាមួយ Benfica នៅ Champions Leagueរាត្រីនេះទេ
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានដកចេញពីការប្រកួតវគ្គជម្រុះChampions League របស់ក្រុម Paris St-Germain ជាមួយ Benfica នៅរាត្រីថ្ងៃអង្គារនេះ ដោយសាររបួសកំភួនជើង។ Messi វ័យ៣៥ឆ្នាំបានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅទឹកដីជាមួយក្រុម Benfica ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច