ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បាក់ដីនៅទីតាំងខួងរ៉ែត្បូងនៅមីយ៉ាន់ម៉ា ស្លាប់១៥នាក់

កាលពីថ្ងៃទី១ខែមីនា ពលរដ្ឋនៅក្នុងតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលជាតំបន់ខួងយករ៉ែត្បូងទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក បានប្រឈមនឹងគ្រោះថ្នាក់បាក់ដីទ្រង់ទ្រាយធំសម្លាប់មនុស្ស១៥នាក់និងបាត់ខ្លួន ៣៥នាក់។ ហេតុការណ៍គ្រោះថ្នាក់បាក់ដីនេះកើតឡើងតាំងពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងស្រុក Hpakant ស្ថិតក្នុងរដ្ឋ កាឈីន ដែលជាតំបន់ភ្នំដាច់ស្រយាលមួយ ។ ក្រុមសកម្មជននយោបាយបានលើកឡើងថា ... Read More »

ទីក្រុងធំទីពីររបស់អ៊ុយក្រែនធ្លាប់តែស្រស់បំព្រង ពេលនេះខ្ទេចខ្ទីដោយសារតែសង្គ្រាម(មានវីដេអូ)

ទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានកម្លាំងទាហានគ្រប់គ្រង តែថ្មីៗនេះរុស្ស៊ីបានគ្រប់គ្រងទាំងស្រុងទីក្រុង Kherson ហើយជាមួយគ្នានេះកម្លាំងទាហានឆត្រយោងរបស់រុស្ស៊ីបានចូលទៅកាន់ទីក្រុង Kharkivទៀត ។ តាមការលើកឡើងរបស់អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅថ្ងៃទី២ ខែមីនានេះ បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារពីគ្រប់ទិសទីមកលើគោលដៅក្នុងប្រទេសអ៊ុយក្រែន បណ្តាលឱ្យខូចខាតយ៉ាងច្រើន។ តាមសារព័ត៌មាន Independent , ... Read More »

ប្រព័ន្ធផ្សព្វផ្សាយរុស្សុី៖ អាវុធណាតូក៏មិនអាចជួយអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ីបានដែរ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា រុស្ស៊ីយកប្រៀបទៅលើអ៊ុយក្រែនយ៉ាងច្រើននៅក្នុងសង្គ្រាមនេះ ដោយអាចនិយាយបានថា ៥ទល់នឹង១ ។ បើទោះបីមានការជួយតិចតួចពីអង្គការណាតូក្តី ក៏អ៊ុយក្រែនពិបាកកែប្រែស្ថានភាពនៃសង្គ្រាមនេះណាស់។ ក្រោយពីរុស្សុីបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែន មានការវិភាគជាច្រើនស្តីពីលទ្ធផលនៃសង្គ្រាមនេះ ។ ក្នុងពេលនេះដែរបណ្តាប្រទេសលោកខាងលិចមិនអាចជួយអ្វីដល់អ៊ុយក្រែនបានឡើយក្រៅតែពីទទួលជនភៀសខ្លួន ជួយក្នុងសកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ។ ទាំងនោះហើយទាហានអ៊ុយក្រែនមិនអាចទប់ទល់ជាមួយរុស្ស៊ីបានយូរនោះឡើយ។ ក្នុងពេលនេះដែរអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ... Read More »

វិបត្តិអ៊ុយក្រែន ៖ ក្លិប Shakhtar Donetsk ជម្លៀសកីឡាករប្រេស៊ីលទៅរូម៉ានី

ក្លិប Shakhtar Donetsk បានជម្លៀសកីឡាករប្រេស៊ីលរបស់ពួកគេទៅកាន់ប្រទេសរ៉ូម៉ានីបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្លិបនៅក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែនមួយនេះបានធ្វើការជាមួយ UEFA ដើម្បីផ្លាស់ទីកីឡាករ១២នាក់ចេញពីជម្លោះ ដែលនៅតែបន្តកើនឡើងទូទាំងប្រទេស។ ក្លិប Shakhtar បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិប ... Read More »

Man Utd ដាក់គោលដៅកីឡាករ Victor Osimhen របស់ Napoli ជាមួយនឹងតម្លៃគួរឱ្យចាប់អារម្មណ៍

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេកំណត់តម្លៃខ្លួនក្នុងការផ្លាស់ប្តូររដូវក្តៅសម្រាប់ខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Victor Osimhen ។ ក្រុមបិសាចក្រហម Manchester United បាននិងកំពុងតាមដានយ៉ាងជិតស្និទ្ធលើកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ ដោយមានគោលបំណងចុះហត្ថលេខារូបគេនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។ គ្រូបង្វឹកបណ្ដោះអាសន្នលោក ... Read More »

បង្គោលអង់ទែនទូរទស្សន៍ដ៏សំខាន់របស់អ៊ុយក្រែននៅរដ្ឋធានីរងការវាយប្រហារ

អង់ទែនទូរទស្សន៍ដ៏សំខាន់មួយនៅក្នុងរដ្ឋធានី កៀវ ប្រទេសអ៊ុយក្រែនបានរងការវាយប្រហារតាមដែនអាកាសពីសំណាក់ទាហានរុស្ស៊ី ធ្វើឱ្យអាក់ខានការផ្សាយ បើទោះបីបង្គោលអង់ទែនមិនរងការខូចខាតក្តី។ សារព័ត៌មាន AFP បានផ្សាយថា មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅទូទាំងរដ្ឋធានី កៀវ ដោយមានផ្សែងខ្មៅជាច្រើនកន្លែងនៅក្នុងខណ្ឌ Babi Yar ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន ... Read More »

FIFA និង UEFA ព្យួរក្រុមជម្រើសជាតិរុស្ស៊ីពីការប្រកួតបាល់ទាត់អន្តរជាតិទាំងអស់

សហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបUEFA បានព្យួរក្រុមជម្រើសជាតិ និងក្លិបនានារបស់ប្រទេសរុស្ស៊ីពីការប្រកួតបាល់ទាត់អន្តរជាតិរហូតដល់មានការជូនដំណឹងបន្ថែមដោយសារតែការលុកលុយរបស់ប្រទេសនេះទៅលើប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរនេះអាចធ្វើឱ្យប្រទេសរុស្ស៊ីនឹងត្រូវបានដកចេញពីការប្រកួត World Cup ឆ្នាំនេះ និងការប្រកួត Euro 2022 របស់ស្ត្រីឆ្នាំនេះដែរ។ UEFA បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ... Read More »

ប្រទេសលោកខាងលិច«មើលងាយ»រុស្ស៊ីក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

នេះជាសកម្មភាពដែលធ្វើឱ្យភាគីរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិនាថ្ងៃទី ១ខែមីនា មន្ត្រីការបរទេសមកពីបណ្តាប្រទេសលោកខាងលិចរាប់សិបនាក់បាននាំគ្នាដើរចេញពីកិច្ចប្រជុំក្នុងពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ចាប់ផ្តើមថ្លែងសុន្ទរកថា។ លោក Sergey Lavrov បានថ្លែងសុន្ទរកថាតាមអនឡាញ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេស ស្វុីស ទៅកាន់បណ្តារដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប ... Read More »

Everton ទទួល​បាន​ការ​សុំទោស​ជុំវិញ​​បាល់ប៉ះដៃកីឡាករក្រុម Man City

ក្លិប Everton បានទទួលការសុំទោសពីប្រធានអាជ្ញាកណ្តាលអាជីពលោក Mike Riley បន្ទាប់ពីពួកគេត្រូវបានបដិសេធក្នុងការពិន័យក្នុងការបរាជ័យ១ទល់០ ដោយក្រុម Manchester City កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រុមស្ករគ្រាប់ Everton បានសរសេរទៅកាន់លីគកំពូលអង់គ្លេសPremier League ដើម្បីត្អូញត្អែរអំពីការសម្រេចចិត្តនៅពេលដែលខ្សែបម្រើ ... Read More »

រុស្ស៊ីនិងអ៊ុយក្រែននឹងពិភាក្សាគ្នាលើកទីពីរនៅព្រំដែនប៉ូឡូញនិងបេឡារូស

កិច្ចពិភាក្សាជុំទីពីរដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្វើឡើងនៅថ្ងៃទី២ ខែមីនានេះ ស្ថិតនៅតំបន់ជិតព្រំដែនប្រទេស ប៉ូឡូញ និងបេឡារូស ។ កន្លងមកភាគីទាំងពីរបានពិភាក្សាគ្នានៅព្រំដែនប្រទេសបេឡារូស។ សារព័ត៌មានTASS របស់រុស្ស៊ីបានផ្សាយថា តាមប្រភពព័ត៌មានពី មន្ត្រីរុស្ស៊ី កិច្ចពិភាក្សាលើកទីពីរគឺបន្តពិភាក្សាទៅលើអ្វីដែលបានជួបពិភាក្សាលើកទីមួយកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានផ្សាយថា ... Read More »

កម្លាំងទាហានរុស្ស៊ីបានវាយប្រហារចូលទីក្រុង kherson ប្រទេសអ៊ុយក្រែន

អភិបាលក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារនិងគ្រប់គ្រងទីក្រុងនេះទាំងស្រុង ។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ពលរដ្ឋមិនត្រូវចាកចេញពីផ្ទះឡើយក្នុងពេលកំពុងតែអនុវត្តច្បាប់អាសន្ន ។ សារព័ត៌មាន AFP បានផ្សាយថា កម្លាំងទាហានរុស្ស៊ីនៅថ្ងៃទី ១ខែមីនា បានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង ... Read More »

អឺរ៉ុបបញ្ជាក់ថា ដំណើរការចូលជាសមាជិកគឺត្រូវតែចំណាយពេលជាច្រើនឆ្នាំ

តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍ លោក Josep Borrell នៅថ្ងៃទី ២៨ខែកុម្ភៈបានប្រកាសថា រាល់ប្រទេសដែលចង់ចូលជាសមាជិកគឺត្រូវតែចំណាយពេលជាច្រើនឆ្នាំ។ ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្រេចដាក់លិខិតសុំចូលជាសមាជិកសហគមន៍អឺរ៉ុប ហើយស្នើដល់អឺរ៉ុបផ្តល់តួនាទីពេញលេញជាប្រទេសសមាជិក ... Read More »

ចិនប្រកាសចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ុយក្រែន

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងកៀវបានប្រកាសថា និស្សិតចិន ៦០០នាក់នឹងត្រូវបានជម្លៀសចេញពីរដ្ឋធានី អ៊ុយក្រែន និងទីក្រុងកំពង់ផែ Osessa ស្ថិតនៅភាគខាងត្បូង នាថ្ងៃទី២៨ខែកុម្ភៈ។ សារព័ត៌មាន Global Times បានផ្សាយថា ចិនចាប់ផ្តើមជម្លៀសនិស្សិត៦០០នាក់នៅថ្ងៃទី ២៨ខែកុម្ភៈ ។ ... Read More »

អតីត​អ្នក​ចាំទី​ក្រុមជម្រើសជាតិអុីតាលី​វ័យ​៤៤​ឆ្នាំ Buffon បន្ត​កុងត្រា​ជាមួយក្លិបParma

អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី កីឡាករ Gianluigi Buffon បានបន្តកុងត្រារបស់គាត់ជាមួយក្លិប Parma រហូតដល់ឆ្នាំ២០២៤ ដែលមានន័យថា គាត់នឹងមានអាយុ៤៦ឆ្នាំនៅពេលដែលកុងត្រានេះផុតកំណត់។ អ្នកចាំទីដែលជួយឲ្យអុីតាលីឈ្នះជើងឯក World Cup វ័យ៤៤ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបនៅ Serie B ... Read More »

លោក ពូទីន ត្រូវបានព្យួរតំណែងជាប្រធានកិត្តិយសសហព័ន្ធកីឡាយូដូអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានព្យួរតំណែងជាប្រធានកិត្តិយសនៃសហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) ដែលអង្គភាពគ្រប់គ្រងកីឡាមួយនេះបានប្រកាសកាលពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ដោយសារតែការលុកលុយរបស់គាត់លើអ៊ុយក្រែន។ ការលុកលុយរបស់រុស្ស៊ីតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងបន្ទាប់ពីការប្រកាសសង្គ្រាមរបស់លោកពូទីន។ លោក វ្ល៉ាឌីមៀ ពូទីន ... Read More »

បាញ់ប្រហារនៅអាមេរិក ស្លាប់ ៥នាក់

នៅថ្ងៃទី ២៨ខែកុម្ភៈ(ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារនៅទីក្រុង Sacramento ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។ តាមសារព័ត៌មាន Los Angeles Times បានផ្សាយថា កម្លាំងប៉ូលិសក្នុងទីក្រុង Sacramento បានបញ្ជាក់ថា ... Read More »

ក្បួនរថយន្តយោធារុស្ស៊ី ប្រវែង៦៤គីឡូម៉ែត្រឡោមព័ទ្ធរដ្ឋធានីអ៊ុយក្រែន

រូបភាពថតពីផ្កាយរណបបង្ហាញឱ្យឃើញថា ក្បួនរថយន្តយោធា របស់រុស្ស៊ីមានប្រវែងដល់ទៅ ៦៤គីឡូម៉ែត្រនៅក្បែររដ្ឋធានី កៀវ ត្រៀមប្រយុទ្ធ ក្រោយពេលរុស្ស៊ីស្នើដល់ពលរដ្ឋនៅក្នុងរដ្ឋធានីភៀសខ្លួនចេញ។ នៅព្រឹកថ្ងៃទី១ខែមីនា រូបភាពដែលថតបានដោយក្រុមហ៊ុនបច្ចេកវិទ្យា Maxar មានទីតាំងនៅអាមេរិក បានបង្ហាញឱ្យឃើញថា កម្លាំងទាហានរុស្ស៊ីបានឡោមព័ទ្ធរដ្ឋធានីកៀវ ដោយមានសម្ភារសឹក រថយន្តពាសដែក ... Read More »

រុស្ស៊ីព្រមានវាយប្រហារក្បួនរថយន្តដឹកជំនួយយោធាពីប៉ូឡូញឱ្យអ៊ុយក្រែន

ការផ្តល់ជំនួយយោធាពីប្រទេសប៉ូឡូញឱ្យទៅប្រទេសអ៊ុយក្រែនធ្វើឱ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយរុស្ស៊ីបានព្រមានវាយប្រហារទៅលើរថយន្តដឹកអាវុធទាំងអស់ពីប្រទេសប៉ូឡូញ។ ភាគច្រើនអាវុធដែលប៉ូឡូញបញ្ជូនទៅឱ្យរុស្ស៊ីគឺជាអាវុធទំនើបរបស់អង្គការណាតូ ។ អាមេរិកនិងសហគមន៍អឺរ៉ុបបានប្រកាសថានឹងបញ្ជូនអាវុធទំនើបៗបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន ។ ក្នុងពេលដ៏ខ្លីខាងមុខកម្លាំងទាហានអ៊ុយក្រែននឹងទទួលបាន អាវុធប្រឆាំងរថក្រោះដ៏ទំនើប និងកាំជ្រួចមីស៊ីលការពារដែនអាកាសបំពាក់លើស្មាប្រភេទ Stinger ។ ជាមួយគ្នានេះដែរ យន្តហោះចម្បាំង Mig-29 និង ... Read More »

កិច្ចពិភាក្សាបញ្ចប់ដោយគ្មានលទ្ធផល កាំជ្រួចមីស៊ីលរុស្ស៊ី វាយប្រហារគ្រប់ទីកន្លែងក្នុងប្រទេសអ៊ុយក្រែន

កម្លាំងទាហានរុស្ស៊ីបានបង្កើនសកម្មភាពវាយប្រហារទៅលើទីតាំងក្នុងទីក្រុង Kharkiv និងតំបន់ជាច្រើនទៀតរបស់ប្រទេសអ៊ុយក្រែនក្នុងពេលកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នាដោយគ្មានលទ្ធផល ហើយភាគីទាំងពីរនឹងបន្តពិភាក្សាជាលើកទីពីរទៀត តែមិនទាន់កំណត់នៅពេលណានោះឡើយ។ ការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនក្នុងពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោក ពិសេសគឺប្រទេសលោកខាងលិច បានសម្រេចដាក់ទណ្ឌកម្មរុស្ស៊ីជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីសប្តាហ៍កន្លងមក ។ ការវាយប្រហារនៅទីក្រុង Kharkiv បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស៣១នាក់ទៀតរងរបួស។ សារព័ត៌មាន ... Read More »

ពិភាក្សាមិនមានលទ្ធផល អ៊ុយក្រែនដាក់លិខិតស្នើសុំចូលជាសមាជិក សហគមន៍អឺរ៉ុប

ប្រធានាធិបតីអ៊ុយក្រែន Zelensky បានដាក់លិខិតស្នើសុំចូលជាសមាជិកអឺរ៉ុបជាផ្លូវការដើម្បីក្លាយជាសមាជិកទី២៨ ក្នុងសហគមន៍នេះ ខណៈដែលកិច្ចពិភាក្សាជាមួយរុស្ស៊ីមិនមានលទ្ធផលល្អ ។ ប៉ុន្តែការចូលជាសមាជិកអឺរ៉ុបមិនមែនជាបញ្ហាចំពោះរុស្ស៊ីនោះឡើយ តែការចូលជាសមាជិកណាតូ ទើបជាបញ្ហាចោទរបស់រុស្ស៊ី។ ការសម្រេចខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេល សហគមន៍អឺរ៉ុបបើកភ្លើងខៀវដល់អ៊ុយក្រែនចូលជាសមាជិកក្រោយរុស្ស៊ីវាយប្រហារ៥ថ្ងៃកន្លងមក។ ក្នុងពេលដែលអ៊ុយក្រែនចូលជាសមាជិកអឺរ៉ុប ជំហានបន្ទាន់គឺចូលជាសមាជិករបស់អង្គការណាតូ ហើយក្នុងពេលនោះប្រទេសណាតូនឹងមានសិទ្ធពេញលេញនៅក្នុងការបញ្ជូនកម្លាំងទាហានទៅការពារសន្តិសុខអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ... Read More »

លោក Jesse Marsch ស្នងតំណែងលោក Marcelo Bielsa ជាគ្រូបង្វឹកថ្មីក្លិប Leeds United

ក្លិប Leeds United គ្រោងនឹងតែងតាំងអតីតគ្រូបង្វឹកក្លិប RB Leipzig លោក Jesse Marsch ជាគ្រូបង្វឹកថ្មីរបស់ក្លិបនៅលីគកំពូលអង់គ្លេសមួយនេះ។ បុរសសញ្ជាតិអាមេរិករូបនេះដែលធ្លាប់បង្វឹកក្រុម New York Red Bulls ... Read More »

រុស្ស៊ីប្រឈមមុខនឹងការបាត់បង់ឱកាសលេងនៅ World Cup បន្ទាប់ពីការព្រមានរបស់ FIFA

អនាគតរបស់ក្រុមជម្រើសជាតិរុស្ស៊ីក្នុងព្រឹត្តិការណ៍ World Cup កាន់តែតានតឹងកាលពីថ្ងៃចន្ទ ទី២៨ កុម្ភៈ បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោកFIFA គ្រោងអនុញ្ញាតឱ្យពួកគេលេងនៅលើទឹកដីអព្យាក្រឹតមួយ ដោយត្រូវបានច្រានចោលដោយគូប្រជែងថា “មិនអាចទទួលយកបាន”ធ្វើឱ្យដំណើរការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មានភាពវឹកវរក្នុងប្រទេស។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានព្រមានថា ពួកគេកំពុងពិចារណាការដាក់ទណ្ឌកម្មចុងក្រោយប្រឆាំងនឹងរុស្ស៊ីថា ជាការដាក់ទណ្ឌកម្មចំពោះការលុកលុយយ៉ាងបង្ហូរឈាមរបស់ពួកគេទៅលើប្រទេសអ៊ុយក្រែន។ ... Read More »

រុស្ស៊ីអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនភៀសខ្លួនចេញពីរដ្ឋធានីកៀវ

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៨ខែកុម្ភៈ បានអំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនក្នុងរដ្ឋធានី កៀវ ភៀសខ្លួនចេញពីទីក្រុងនេះ។ កម្លាំងទាហានរុស្ស៊ីបានទុកច្រកផ្លូវមួយប្រកបដោយសុវត្ថិភាពឱ្យពលរដ្ឋភៀសខ្លួនចេញពីរដ្ឋធានី ។ តាមការប្រកាសរបស់ក្រសួងការពារពារជាតិរុស្ស៊ី ពលរដ្ឋអ៊ុយក្រែនអាចធ្វើដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅកាន់ទីក្រុង Vasilkov មានចម្ងាយពីរដ្ឋធានីប្រមាណ២០គីឡូម៉ែត្រ ច្រកផ្លូវនេះគឺមានសុវត្ថិភាព។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេល ក្រសួងការពារជាតិរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា ... Read More »

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូបានត្រៀមរួចរាល់ហើយ

ក្រោយទទួលបានបទបញ្ជាពីប្រធានាធិបតីពូទីន ក្នុងការបញ្ចេញកម្លាំងបរមាណូយុទ្ធសាស្ត្រត្រៀមប្រយុទ្ធមក ពេលនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ទៅកាន់ប្រធានាធិបតីពូទីនថា កម្លាំងបរមាណូនៅលើអាកាស នៅដីគោក និងនៅក្នុងនាវាមុជទឹកនៅដែនសមុទ្របានស្ថិតនៅក្នុងការត្រៀមលក្ខណៈរួចរាល់ រង់ចាំតែការសម្រេចពីប្រធានាធិបតីប៉ុណ្ណោះ។ សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃទី២៨ខែកុម្ភៈថា «តាមបទបញ្ជារបស់អគ្គមេបញ្ជាការជាន់ខ្ពស់នៃកម្លាំងទាហានរុស្ស៊ី ... Read More »

ជំនួបពិភាក្សារវាងរុស្ស៊ីនឹងអ៊ុយក្រែនចាប់ផ្តើមហើយ តែទីតាំងត្រូវបានរក្សាការសម្ងាត់ដោយបញ្ហាសន្តិសុខ

ក្រសួងការបរទេសរុស្ស៊ីនិងអ៊ុយក្រែនបានប្រកាសថា ជំនួបពិភាក្សារវាងប្រទេសទាំងពីរបានចាប់ផ្តើមឡើងហើយនៅតំបន់ព្រំដែនប្រទេសអ៊ុយក្រែន និងបេឡារូស ប៉ុន្តែទីតាំងត្រូវបានរក្សាការសម្ងាត់ដោយបារម្ភពីសន្តិសុខ។ ប្រធានគណៈប្រតិភូពិភាក្សារបស់អ៊ុយក្រែនរួមមានរដ្ឋមន្ត្រីការពារជាតិ លោក Oleksiy Reznikov រដ្ឋលេខាធិការក្រសួងការបរទេស លោក Mykola Tochytskyi ។ ចំណែកភាគីរុស្ស៊ីវិញមានជំនួយការផ្ទាល់របស់ប្រធានាធិបតី គឺលោក ... Read More »

ចិនប្រើប្រាស់រ៉ុក្កែត Long March 8 បញ្ជូនផ្កាយរណប២២គ្រឿងឡើងទៅកាន់ទីអវកាស

រ៉ុក្កែត Long March 8 របស់ចិនបានបង្កើតកំណត់ត្រាថ្មី ដោយនាំផ្កាយរណបរហូតដល់ទៅ ២២គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ។ សារព័ត៌មានស៊ីនហួបានផ្សាយថា ការបាញ់បញ្ជូនផ្កាយរណបបានធ្វើឡើងនៅវេលាម៉ោង ១១និង៦នាទី ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ បញ្ជូនផ្កាយរណប២២គ្រឿងឡើងទៅកាន់ទីតាំងដែលបានកំណត់ទុក។ នេះជាកំណត់ត្រាថ្មីរបស់ចិន ដែលបញ្ជូនផ្កាយរណបជាច្រើនក្នុងពេលតែមួយ។ ផ្កាយរណបដែលរ៉ុក្កែតចិនទើបតែបញ្ជូនទៅនោះ ... Read More »

រុស្ស៊ីជម្លៀសពលរដ្ឋចេញពីអឺរ៉ុបជាបន្ទាន់ អាមេរិកនិងអឺរ៉ុបក៏ស្នើដល់ពលរដ្ឋចាកចេញពីរុស្ស៊ីផងដែរ

អាចនិយាយបានថា សង្គ្រាមបរមាណូកាន់តែខិតជិតហើយ ក្រោយពេលប្រធានាធិបតីពូទីនគំរាមពីការប្រើប្រាស់បរមាណូក្នុងសង្គ្រាម។ ក្នុងពេលនេះរុស្ស៊ីបានជំរុញឲ្យជម្លៀសពលរដ្ឋចេញពីតំបន់អឺរ៉ុបជាបន្ទាន់។ ជាមួយគ្នានេះដែរ អាមេរិកនិងអឺរ៉ុបក៏បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ផងដែរ។ សារព័ត៌មាន RT បានផ្សាយថា រដ្ឋាភិបាលរុស្ស៊ីបាននិងកំពុងតែជម្លៀសពលរដ្ឋរបស់ខ្លួនចាកចេញពីតំបន់អឺរ៉ុប ក្រោយពេលប្រទេសអឺរ៉ុបបិទទ្វារដែនអាកាសជាមួយរុស្ស៊ី ។ នាយកដ្ឋានអាកាសចរណ៍ដឹកជញ្ជូនតាមដែនអាកាសរុស្ស៊ី FATA បានប្រកាសនៅថ្ងៃទី ... Read More »

ទម្លាយវីដេអូ3D ត្រាប់តាមច្បាស់ៗពីសកម្មភាពរបស់តារាថៃនាងTangmo ធា្លក់ទឹក

ប្រទេសថៃ៖ អស់រយៈពេល៤ថ្ងៃហើយដែលករណីនៃមរណភាពរបស់តារាសម្តែងថៃ នាង Tangmo Nida បានក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន។ នាង បានធ្លាក់ទឹកទន្លេចៅប្រាយ៉ាកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនឹងត្រូវបានរកឃើញសពកាលពីថ្ងៃទី២៦ ខែកុម្ភៈហើយពេលនេះវីដេអូនៃការធ្វើត្រាប់តាមត្រូវបានបញ្ចេញហើយ។ សារព័ត៌មានល្បីរបស់ថៃបានបញ្ចេញវីដេអូ3D យ៉ាងច្បាស់ដែលបានត្រាប់តាមសកម្មភាពរបស់តារាសម្តែងស្រីថៃល្បីឈ្មោះនាង Tangmo Nida ដែលបានធ្លាក់ទឹកបន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់នាងកាទីក ... Read More »

មេដឹកនាំកូរ៉េខាងជើងចេញមុខថ្កោលទោសអាមេរិកពាក់ព័ន្ធស្ថានការណ៍នៅអ៊ុយក្រែន

នៅក្នុងសេចក្តីប្រកាសជាផ្លូវការនិងជាលើកដំបូងរបស់កូរ៉េខាងជើងស្តីពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងដល់«ឫសគល់នៃមូលហេតុ» ដែលបណ្តាលឱ្យមានសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់កូរ៉េខាងជើងបានបញ្ជាក់ថា ឫសគល់នៃមូលហេតុបណ្តាលឱ្យមានវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសកម្មភាពរបស់អាមេរិក ។ អាមេរិកបានអនុវត្តគោលនយោបាយសន្តិសុខមិនមានតម្លាភាព ដោយអាមេរិកបានមើលរំលងសំណើសមហេតុផលស្តីពីសន្តិសុខរបស់រុស្ស៊ី។ ក្រសួងការបរទេសកូរ៉េខាងជើងក៏បាន ចោទប្រកាន់អាមេរិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដោយមិនខ្វល់ពីសន្តិភាពនិងស្ថិរភាពរបស់ប្រទេសទាំងនោះឡើយ។ កន្លងមក ចិនក៏បានចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តថាបានបំប៉ោងស្ថានភាព ... Read More »

ពិភពលោកកំពុងតែបែងចែកបក្ខពួក ម្ខាងគាំទ្រលោកខាងលិច ម្ខាងគាំទ្ររុស្ស៊ីក្នុងសង្គ្រាម

ក្នុងពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបាននាំគ្នា ថ្កោលទោសរុស្ស៊ី ។ ចំណែកប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយចំនួនបានរក្សាភាពស្ងប់ស្ងាត់មិនបង្ហាញពីគោលជំហរនោះឡើយ ប៉ុន្តែក៏មានប្រទេសជាច្រើនចេញមុខគាំទ្ររុស្ស៊ីដោយបើកចំហផងដែរ។ តាមសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានប្រកាសថា មកទល់ថ្ងៃទី២៨ខែកុម្ភៈនេះ មាន៨៤ប្រទេស និង១៣អង្គការអន្តរជាតិ បានគាំទ្រអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ... Read More »