អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ហេតុការណ៍គ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុប បានធ្វេីឱ្យចំនួនមនុស្សស្លាប់កើនដល់ ១៧០នាក់ហើយនៅក្នុង ប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ ... Read More »
ព័ត៌មានអន្តរជាតិ
បាតុកម្មប្រឆាំងច្បាប់ «កាតឬលិខិតសុខភាព» ក្លាយជាហិង្សា ប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ
បច្ចុប្បន្នមានប្រទេសជាច្រើនកំពុងតែអនុវត្តវិធីសាស្ត្រទប់ស្កាត់កូវីដ-១៩ ដោយបានចេញច្បាប់រឹតត្បិតពលរដ្ឋរូបណាដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ពេលនេះមានប្រទេសនិងតំបន់មួយចំនួនប្រើប្រាស់វិធីសាស្ត្រ ដោយអ្នកដែលមិនចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ…ទាំងនោះជាយុទ្ធសាស្ត្របង្ខំឲ្យពលរដ្ឋត្រូវតែទៅចាក់វ៉ាក់សាំងដោយខ្លួនឯង។ នៅក្នុងប្រទេសបារាំងពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង ប្រធានាធិបតីម៉ាក្រុងដែលមានគម្រោងអនុវត្តវិធានការស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែមានកាតចាក់វ៉ាក់សាំងរួចរាល់ ឬលិខិតបញ្ជាក់ធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ឬក៏លិខិតបញ្ជាក់ថាធ្លាប់ឆ្លងកូវីដ-១៩ ហើយព្យាបាលជាសះស្បើយ ទើបអនុញ្ញាតឲ្យចូលទៅកាន់ក្លិបកម្សាន្ត ភោជនីយដ្ឋាន រោងភាពយន្ត។ ច្បាប់កំណត់ថ្មីនោះនឹងអនុវត្តចាប់ពីខែសីហាខាងមុខ។ កត្តាដែលរដ្ឋាភិបាលត្រូវធ្វើបែបនេះ គឺក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩មានសន្ទុះយឺតយ៉ាវ ... Read More »
កូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌូនេស៊ីហាមមន្ត្រីចេញទៅក្រៅប្រទេស និងលុបចោលកម្មវិធីចាក់វ៉ាក់សាំងយកប្រាក់
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo នៅពេលថ្មីនេះបានហាមប្រាមបណ្តារដ្ឋមន្ត្រីធ្វើដំណើរចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះកម្មវិធីចាក់វ៉ាក់សាំងបង់ប្រាក់ក៏ត្រូវបញ្ចប់ផងដែរ ដោយការចាក់វ៉ាក់សាំងគឺអត់យកប្រាក់ទាំងអស់។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៦ ខែកក្កដា លោក Pramono Anung លេខាធិការការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា ក្នុងដំណាក់កាលអនុវត្តច្បាប់អាសន្ន បណ្តារដ្ឋមន្ត្រីក្រសួង និងស្ថាប័នរដ្ឋត្រូវតែមានស្មារតី ... Read More »
ប្រធានាធិបតិស៊ីរី Bashar al Assad ស្បថចូលកាន់តំណែងអាណត្តិទី៤
នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ ប្រធានាធិបតីស៊ីរី លោក អាល់ អាសាដ បានស្បថចូលកាន់តំណែងប្រធានាធិបតី អាណត្តិទី៤ក្រោយទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២១។ ប្រធានាធិបតី អាល់ អាសាដ បានស្បថនៅចំពោះមុខរដ្ឋធម្មនុញ្ញ និងព្រះគម្ពី Koran ដោយមានការចូលរួមពីភ្ញៀវអញ្ជើញដែលមានរដ្ឋមន្ត្រី ... Read More »
អាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃសៅរ៍នេះ! ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជាងពីរពាន់នាក់បន្ថែមទៀត
អន្តរជាតិ៖ បើយោងតាមរាយការណ៍ប្រចាំថ្ងៃ ស្ដីពីករណីអ្នកកើតកូវីដ-១៩ ប្រទេសវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន២.១០៥នាក់ទៀត។ ដែលករណីនាំឱ្យចំនួនអ្នកឆ្លងថ្មីនេះ នៃប្រទេសមួយនេះ កេីនឡើងដល់៤២.៦៦៣នាក់ហេីយ។ របាយការណ៍ដដែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២.១០៥នាក់ខាងលើនេះ ... Read More »
ជប៉ុនដាក់ពង្រាយកម្លាំងសន្តិសុខ ដល់ទៅ៦០ពាន់នាក់រក្សាសន្តិសុខ ក្នុងការប្រកួតកីឡាអូឡាំពិក
ស្នងការប៉ូលិសជាតិជប៉ុនបានប្រកាសឱ្យដឹងថា មានកម្លាំងប៉ូលិសដល់ទៅ៣៦.៥០០នាក់ ក្នុងចំណោមកម្លាំងសន្តិសុខសរុប៦០ពាន់នាក់ការពារការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ជាមួយគ្នានោះកម្លាំងប៉ូលិសជាង១១ពាន់នាក់មកពីបណ្តាខេត្តមកជួយការពារ។ ស្នងការប៉ូលិសជាតិជប៉ុន NPA បានឱ្យដឹងទៀតថា លោកបានដាក់ពង្រាយកម្លាំងប៉ូលិសដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសម្រាប់ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូនាពេលខាងមុខ។ តាមការលើកឡើងរបស់ NPA កម្លាំងសន្តិសុខបានដាក់ពង្រាយតិចជាងគម្រោងដែលបានគ្រោងទុកពេលដំបូង ... Read More »
មន្ត្រីជាន់ខ្ពស់ចិន ៧រូប ត្រូវបានសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម ពាក់ព័ន្ធបញ្ហាទីក្រុងហុងកុង
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា មន្ត្រីចិនសរុបចំនួន ០៧នាក់ ត្រូវបានមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម ពាក់ព័ន្ធការបង្ក្រាបលើក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។ ចំពោះទណ្ឌកម្មខាងលើនេះ ... Read More »
អាជ្ញាធរថៃ៖ ថ្ងៃសៅរ៍នេះ ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ស្លាប់រហូតដល់ ១៤១នាក់ និងអ្នកឆ្លងថ្មីជាង ១ម៉ឺននាក់
អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ស្ដីពីការរកឃេីញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០.០៨២នាក់ គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ និងរកឃើញអ្នកជំងឺកូវីដចំនួន១៤១នាក់ទៀតបានស្លាប់។ ខណៈបច្ចុប្បន្ននេះ អាជ្ញាធរកំពុងពិចារណាធ្វើការរឹតបន្តឹងបន្ថែមទៀត ដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលត្បាតខ្លាំងនៅក្នុងប្រទេសមួយនេះ។ បេីតាមអ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ថៃ បាននិយាយថា៖ « ... Read More »
ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនឹងត្រូវធ្វើឡើងដោយបិទទ្វារ
រដ្ឋមន្រ្តីកីឡាអូឡាំពិកលោក Tamayo Marukawa បានប្រកាសថា ព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូនឹងត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាដោយសារតែការកើនឡើងនៃការឆ្លងជំងឺកូវីដ–១៩ នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ សារព័ត៌មាន MARCA បានផ្សាយកាលពីថ្ងៃម្សិលមិញថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការរៀបចំជប៉ុន, គណៈកម្មាធិការអូឡាំពិកអន្តរជាតិ, អាជ្ញាធរទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុន។ ប្រមុខរដ្ឋាភិបាលទីក្រុងតូក្យូលោក Seiko Hashimoto ... Read More »
អង្គការ WHO បានអំពាវនាវឱ្យស្រាវជ្រាវមន្ទីរពិសោធន៍នៅវូហានជាលើកទីពីរ
ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ដំណាក់កាលទីពីរនៃការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដោយផ្តោតសំខាន់ទៅលើការស្រាវជ្រាវនៅមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ប្រទេសចិន ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom បានលើកឡើងពីសំណើស្រាវជ្រាវ ... Read More »
ក្រុម Borussia Dortmund ច្រានចោលការលក់ខ្សែប្រយុទ្ធ Haaland ចំពេលក្លិប Chelsea ចាប់អារម្មណ៍
ក្លិប Borussia Dortmund បានច្រានចោលការលក់ខ្សែប្រយុទ្ធ Erling Haaland នៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពីក្លិបChelsea។ BBC Sport បានផ្សាយថា ក្រុមតោខៀវមិនបានដាក់ពាក្យដេញថ្លៃជាផ្លូវការសម្រាប់ខ្សែប្រយុទ្ធរូបនេះដែលមានវ័យ២១ឆ្នាំដែលនឹងធ្វើឡើងថ្ងៃទី២១ ខែកក្កដាខាងមុខនោះទេ។ គ្រូបង្វឹកក្លិបតោខៀវលោក Thomas Tuchel ចាប់អារម្មណ៍នឹង ... Read More »
អតីតកីឡាករជម្រើសជាតិហុល្លង់ Arjen Robben ប្រកាសចូលនិវត្តន៍ជាលើកទីពីរ
កីឡាករ Arjen Robben បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាលើកទី២នៅអាយុ៣៧ឆ្នាំ។ អតីតកីឡាករជម្រើសជាតិហុល្លង់រូបនេះ ពីដំបូងបានព្យួរស្បែកជើងរបស់គាត់នៅឆ្នាំ២០១៩ មុនពេលសម្រេចចិត្តវិលត្រឡប់ទៅលេងឲ្យក្លិបដំបូងរបស់គាត់គឺ Groningen កាលពីរដូវកាលមុន។ ការរងរបួសនិងជំងឺកូវីដ-១៩ រាតត្បាតឆ្លងរាលដាលបានធ្វើឱ្យគាត់បានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហោះលើបណ្តាញ Twitter របស់គាត់ផ្ទាល់កាលពីថ្ងៃសុក្រផងដែរ។ Robben បានឈ្នះពានរង្វាន់ Premier ... Read More »
អាមេរិកមានករណីឆ្លងកូវីដ-១៩ កើនឡើងចំពោះពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង
ពលរដ្ឋអាមេរិករាប់សិបលាននាក់ បានបដិសេធចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីមានការអំពាវនាវពីប្រធានាធិបតីអាមេរិកឲ្យនាំគ្នាទៅចាក់វ៉ាក់សាំងក្តី។ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនព្រមទៅចាក់វ៉ាក់សាំង ។ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ១៦ខែកក្កដា បានរំលឹកឡើងវិញនូវពាក្យសម្តីរបស់បណ្ឌិត Rochelle Watensky ... Read More »
អាមេរិកទទួលអតីតបុគ្គលិក អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានរាប់មុឺននាក់ព្រោះខ្លាចក្រុមតាលីបង់សម្លាប់
ក្រោយពីមានការព្រួយបារម្ភលើសុវត្ថិភាពបុគ្គលិកធ្លាប់បម្រើការដល់ទាហានអាមេរិក ពិសេសគឺអ្នកបកប្រែ អាចប្រឈមនឹងការសម្លាប់ពីក្រុមតាលីបង់ ពេលនេះអាមេរិកសម្រេចទទួលយកអ្នកទាំងនោះទៅរស់នៅក្នុងទឹកដីអាមេរិកហើយ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបើក«យុទ្ធនាការភៀសខ្លួនសម្ព័ន្ធមិត្ត» ដោយទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ២០ពាន់នាក់ឲ្យទៅរស់នៅអាមេរិក។ អ្នកទាំងនោះធ្លាប់ធ្វើការឲ្យអាមេរិក ក្នុងរយៈពេលនៃសង្គ្រាម២០ឆ្នាំកន្លងមក ។ សកម្មភាពជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានខាងលើ ក្រោយពេលក្រុមតាលីបង់ដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើន ។ ស្ថានទូតអាមេរិកប្រចាំនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសឱ្យដឹងថា ... Read More »
វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ រហូតដល់ជាង៣.៣០០នាក់ក្នុងថ្ងៃទី១៦ខែកក្កដា
នៅយប់ថ្ងៃទី១៦ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញអ្នកឆ្លងថ្មីបន្ថែម១.៨៩៨នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងមួយថ្ងៃកើនឡើងដល់ទៅ៣.៣៣៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ទៅ១៨នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងមានភាគច្រើននៅទីក្រុងហូជីមិញ ដោយមានអ្នកឆ្លងដល់ទៅ១.៣៤៩នាក់ ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះបណ្តាខេត្តនៅតំបន់ភាគខាងត្បូងវៀតណាម មានករណីឆ្លងកូវីដ-១៩ ស្ទើរតែគ្រប់ខេត្តទៅហើយ ។ គិតត្រឹមម៉ោង១៨និង៣០នាទីយប់ថ្ងៃទី ១៦ខែកក្កដា ... Read More »
យន្តហោះដឹកអ្នកដំណើរ១៧នាក់របស់រុស្សីដែលបាត់ទំនាក់ទំនងពេលនេះរកឃើញហើយ
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Sila ដែលបានបាត់ពីប្រព័ន្ធទំនាក់ទំនងនៅក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ បានរកឃើញហើយ នៅតំបន់ភាគកណ្តាលប្រទេសនេះ ហើយអ្នកដំណើរទាំងអស់នៅមានជីវិតនោះទេ។ តាមការលើកឡើងរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរធុនតូចប្រភេទ An-28 បានរកឃើញក្នុងស្ថានភាពខូចខាតយ៉ាងខ្លាំង ដោយត្រូវចុះចតជាបន្ទាន់ ។ ប្រភពព័ត៌មានពីក្រុមជួយសង្គ្រោះបានឱ្យដឹងថា មនុស្សទាំងអស់នៅរស់ ... Read More »
មីយ៉ាន់ម៉ា៖ ស្របពេលអត្រាឆ្លង និងស្លាប់ដោយសារកូវីដ-១៩ កេីនឡើងវិញ, ខណៈប្រទេសមួយនេះនឹងទទួលវ៉ាក់សាំង ៦លានដូសពីចិន
អន្តរជាតិ៖ ប្រទេសមីយ៉ាន់ម៉ា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៦លានដូសពីប្រទេសចិន នៅអំលុងខែសីហាខាងមុខនេះ ខណៈអត្រាឆ្លង និងស្លាប់កំពុងតែស្ទុះងើបឡើងវិញជាលំដាប់។ នេះបេីយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។ ... Read More »
លោក ប៊ូស បង្ហាញពីក្តីបារម្ភចំពោះជោគវាសនាអ្នកបកប្រែ ពេលនេះមានអ្នកបកប្រែជាង២ម៉ឺននាក់ហើយបានសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក
អតីតប្រធានាធិបតីអាមេរិក លោក ប៊ូសបានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលអាមេរិក ប្រញាប់ដកទាហានចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ លោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះបុគ្គលិកជនជាតិអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការជាអ្នកបកប្រែភាសាឲ្យទាហានអាមេរិក។ អតីតប្រធានាធិបតីប៊ូសបារម្ភថា ជីវិតអ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានឲ្យទាហានអាមេរិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយអាមេរិកដកទាហានចេញ។ ក្រុមតាលីបង់នឹងមិនលើកលែងដល់អ្នកទាំងនោះឡើយ។ ក្រោយការប្រកាសខាងលើរបស់អតីតប្រធានាធិបតីអាមេរិក ដែលជាអ្នកចាប់ផ្តើមធ្វើសង្គ្រាមវាយប្រហារនៅក្នុងទឹកដីអាហ្វហ្គានីស្ថាននោះ ពេលនេះអ្នកបកប្រែ និងបុគ្គលិកធ្លាប់បម្រើការដល់ទាហានអាមេរិក ប្រមាណជាង២ម៉ឺននាក់បានស្នើសុំសិទ្ធិភៀសខ្លួនទៅជ្រកកោននៅក្នុងទឹកដីអាមេរិកផងដែរ។ ... Read More »
ទីក្រុងឡូស អេនជើឡេស (Los Angeles) អនុវត្តច្បាប់ពាក់ម៉ាសសាជាថ្មី
ទីក្រុងជាច្រើននៅអាមេរិក បានចាប់ផ្តើមរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ ក្រោយពេលមានករណីឆ្លងកូវិដ-១៩ កើនឡើងខ្ពស់ជាថ្មី ។ ក្នុងពេលនេះទីក្រុង Los Angeles អាមេរិក បានសម្រេចអនុវត្តគឺត្រូវតែពាក់ម៉ាស់។ តាមគម្រោងនៅភោជនីយដ្ឋាន ហាងលក់ទំនិញ និងទីសាធារណៈ ក្នុងទីក្រុង Los ... Read More »
ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករវាង Fury នឹង DeontayWilder ធ្វើឡើងនៅថ្ងៃទី៩ ខែតុលា
ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកលើកទី៣របស់ Tyson Fury ប៉ះជាមួយនឹង Deontay Wilder ត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី៩ ខែតុលាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៦ កក្កដា។ ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅ Las ... Read More »
ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ កូរ៉េខាងត្បូងអនុញ្ញាតឲ្យជួបជុំគ្នាមិនលើសពី៤នាក់ឡើយ
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum នៅព្រឹកថ្ងៃទី ១៦ខែកក្កដាបានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់។ដូច្នេះត្រូវតែអនុវត្តវិធានការរឹតត្បិតកាត់បន្ថយការជួបជុំគ្នានៅទូទាំងប្រទេស។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo-kyum បានស្នើដល់មន្ត្រីនៅក្នុងតំបន់ត្រូវតែអនុវត្តវិធានការរឹតត្បិតហាមពលរដ្ឋជួបជុំគ្នាលើសពី៤នាក់ ត្រូវអនុវត្តទាំងនៅក្នុងទីក្រុងនិងក្រៅទីក្រុង។ ការរឹតត្បិតខាងលើកើតឡើងក្រោយពេលកូរ៉េខាងត្បូងបិទតំបន់ជាច្រើនក្នុងទីក្រុងសេអ៊ូល ក្រោយការឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ... Read More »
អាជ្ញាធរថៃ៖ ថ្ងៃនេះបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ៦៧នាក់ ខណៈអ្នកឆ្លងថ្មីជិត ១ម៉ឺននាក់
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ ... Read More »
គ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅអាល្លឺម៉ង់ ស្លាប់ជាង៤០នាក់និងបាត់ខ្លួនរាប់សិបនាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ៤២នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួនកាលពីថ្ងៃទី១៥ខែកក្កដា ដោយគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅក្នុងប្រទេសអាល្លឺម៉ង់។ ទឹកនៅតាមដងទន្លេ ព្រែកបានកើនឡើងខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ គ្របដណ្តប់តំបន់ភាគខាងលិចតំបន់អឺរ៉ុប។ ទឹកជំនន់បានបំផ្លាញផ្ទះសម្បែង រថយន្តជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់។ ក្រោយគ្រោះទឹកជំនន់ស្រកទៅវិញពលរដ្ឋរស់នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេមានការរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែក្រោយការត្រួតពិនិត្យសម្ភារនៅក្នុងផ្ទះដូចជាគ្មានសល់អ្វីឡើយ គឺរងការបំផ្លាញអស់ទាំងស្រុង។ នៅក្នុងស្រុក Schuld ផ្ទះជាច្រើនខ្នងក្លាយទៅជាគំនរបាក់បែក ... Read More »
ខ្សែការពារ Kieran Trippier ចង់វិលត្រឡប់ទៅក្របខ័ណ្ឌ Premier League ខណៈរង់ចាំការផ្លាស់ប្តូរមក Manchester United
តារាឆ្នើមអង់គ្លេស Kieran Trippier កំពុងចង់វិលទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈដែលខ្សែការពារខាងស្តាំរង់ចាំមើលថាតើក្រុមបិសាចក្រហម Manchester United ធ្វើការដេញថ្លៃថ្មីសម្រាប់រូបគេឬអត់។យោងតាមការចេញផ្សាយរបស់ telegraph បានបង្ហាញថា ក្លិបបិសាចក្រហមបានបរាជ័យក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើ Kieran Trippier ... Read More »
កីឡាករវាយកូនហ្គោលប្រឈមមុខនឹងការដកសិទ្ធិបើបំពានពិធីសារណែនាំពីការការពារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ The Open Championship ២០២១
អ្នករៀបចំការប្រកួតកីឡាវាយកូនហ្គោល R&A បាននិយាយថា កីឡាករចំនួន១៥៦នាក់នៅក្នុងព្រឹត្តិការណ៍ Open Championship នៅសប្តាហ៍នេះត្រូវបានគេប្រាប់ថា ពួកគេអាចនឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេរំលោភលើពិធីសារនៃការការពារការឆ្លងជំងឺកូវីដ–១៩។ កីឡាករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូលហាង, ភោជនីយដ្ឋាន ឬផ្សារទំនើប ហើយត្រូវស្នាក់នៅក្នុងសណ្ឋាគារដែលបានអនុញ្ញាត ឬកន្លែងស្នាក់នៅឯកជនដែលមានកំណត់សម្រាប់មនុស្ស៤នាក់។ នាយកប្រតិបត្តិ R&A ... Read More »
ក្រុមកីឡាបាល់ទាត់នារីនឹងលុតជង្គង់មុនពេលចាប់ផ្តើមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ
ក្រុមកីឡាបាល់ទាត់នារីរបស់ចក្រភពអង់គ្លេសនឹងលុតជង្គង់មុនពេលការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅខែនេះ។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport។ កាលពីដើមខែនេះវាត្រូវបានគេប្រកាសអំពីច្បាប់ជុំវិញអត្តពលិកដែលតវ៉ានៅព្រឹត្តិការណ៍ក្នុងទីក្រុងតូក្យូ២០២០ ត្រូវបានបន្ធូរបន្ថយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ លោកស្រី Hege Riise គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេសបាននិយាយថា ក្រុមទាំងអស់រួបរួមគ្នាក្នុងការសម្រេចចិត្តធ្វើកាយវិការដោយលុតជង្គង់មួយមុនចាប់ផ្តើមការប្រកួតមកដល់។ យើងរីករាយដែល IOC បានទទួលស្គាល់សារៈសំខាន់ទម្រង់នៃសេរីភាពក្នុងការបញ្ចេញមតិនេះ។ អ្នកលេងនៅក្នុងប្រកួតទាំងស្ត្រីនិងបុរសបានលត់ជង្គង់ដើម្បីបង្ហាញពីភាពអយុត្តិធម៌ក្នុងការប្រកាន់ពូជសាសន៍។ លោកស្រីបានបន្តថា ... Read More »
WHO ប្រកាសអាសន្នពីគ្រោះមហន្តរាយដោយកូវីដ-១៩នៅតំបន់មជ្ឈិមបូព៌ា
អង្គការសុខភាពពិភពលោកWHO បានប្រកាសពីគ្រោះមហន្តរាយនៅតំបន់មជ្ឈិមបូព៌ា ដោយសារតែកង្វះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងការឆ្លងរាលដាលយ៉ាងរហ័សនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ។ ការិយាល័យរបស់អង្គការ WHO ប្រចាំនៅតំបន់មជ្ឈិមបូព៌ាបានបញ្ជាក់ថា បណ្តាប្រទេសដូចជា អុីរ៉ាក់ អុីរ៉ង់ លីប៊ី ទុយនេស៊ី ... Read More »
ក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងសើ្នពង្រាយកម្លាំងទាហាន២៥ពាន់នាក់ដើម្បីទប់ស្កាត់អំពើហិង្សា
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១៥ ខែកក្កដា បានស្នើដល់ប្រធានាធិបតី Cyril Ramaphosa ដាក់ពង្រាយកម្លាំងទាហានរហូតដល់ទៅ២៥ពាន់នាក់ ដើម្បីបំបែកក្រុមបាតុករហិង្សា ការឆក់ប្លន់បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ការធ្វើបាតុកម្មបានឈានចូលថ្ងៃទី៦ហើយនៅក្នុងប្រទេសនេះ។ មានប្រសាសន៍ទៅកាន់រដ្ឋសភា រដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូងលោកស្រី Nosiviwe Mapisa-Nqakula បានបញ្ជាក់ថា ... Read More »
អតីតប្រធានាធិបតីប៊ូសបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលអាមេរិកប្រញាប់ដកទាហានចេញពីអាហ្វហ្គានីស្ថាន
អតីតប្រធានាធិបតីអាមេរិក George W. Bush ដែលជាអ្នកនាំទាហានអាមេរិកវាយប្រហារអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ បានថ្កោលទោសដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន ដែលប្រញាប់ដកទាហានចេញពីអាហ្វហ្គានីស្ថាន ក្រោយការធ្វើសង្គ្រាម២ទសវត្សរ៍មិនមានលទ្ធផល។ ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអាល្លឺម៉ង់ DW អតីតប្រធានាធិបតីប៊ូសបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងដល់ស្ត្រី ក្មេងស្រី និងអ្នកបកប្រែឲ្យទាហានអាមេរិកនៅក្នុងទឹកដីអាហ្វហ្គានីស្ថាននឹងត្រូវទទួលលទ្ធផលអាក្រក់ក្រោយក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសនោះ។ ... Read More »
ក្រុមពន្លត់អគ្គិភ័យជាង ១៤ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូនិងករណីភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក កាន់តែខ្លាំងឡើង!
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ អណ្តាតភ្លើងបានឆាបឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន នៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ហេីយក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងនេះ ស្របពេលមានការព្យាករណ៍ថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច