ក្លិប Real Madrid ចង់ចុះកុងត្រាជាមួយខ្សែបម្រើ Donny van de Beek ពីក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ប៉ុន្តែក្រុមយក្សនៅ La Liga មួយនេះចង់ធ្វើឱ្យការផ្លាស់ប្ដូរនេះជាអចិន្ត្រៃយ៍រហូតដល់ឆ្នាំ២០២២ ... Read More »
ព័ត៌មានអន្តរជាតិ
ប្អូនប្រុសកីឡាករ Kylian Mbappe បន្តកុងត្រាលេងឲ្យក្លិបបាល់ទាល់ទាត់Paris Saint-Germain រហូតដល់ឆ្នាំ២០២៤
កីឡាករEthan Mbappe ដែលត្រូវជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធKylian Mbappe បានបន្តកុងត្រាលេងឲ្យក្លិបយក្សបារាំងParis Saint-Germain រហូតដល់ឆ្នាំ២០២៤។ យោងតាមគេហទំព័រផ្លូវការរបស់ក្លិប Paris Saint-Germain កីឡាករវ័យ១៥ឆ្នាំ Ethan Mbappeទើបតែបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ហើយរូបគេមានសមត្ថភាពលេងនៅក្នុងតំបន់ប្រយុទ្ធបានយ៉ាងល្អ។ គាត់ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំងពេលគាត់លេងនៅក្នុងពានរង្វាន់ ... Read More »
រកឃើញហើយក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ២០២០
ការប្រកួតវគ្គ៨ក្រុមចុងក្រោយត្រូវបានបញ្ចប់កាលពីរាត្រីម្សិលមិញ ដោយបានរកឃើញ២ក្រុមទៀតឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ក្នុងនោះគេរកឃើញ២ក្រុមដំបូងដែលបានប្រកួតកាលពីថ្ងៃទី២កន្លងទៅ ហើយនៅយប់ម្សិលមិញរកឃើញ២ក្រុមទៀតដែលត្រូវឡើងទៅវគ្គ៤ក្រុមដែរ។ យោងតាមលទ្ធផលរបស់សារព័ត៌មាន soccerway និង BBC Sport នៅព្រឹកថ្ងៃទី៤ កក្កដានេះបានបង្ហាញថា ក្រុមខ្លាំងដាណឺម៉ាកបានយកឈ្នះក្រុមសាធារណរដ្ឋឆេក ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតវគ្គ៨ក្រុម ... Read More »
នៅក្នុងខែមិថុនាឆ្នាំ២០២១! ប្រទេសប្រេស៉ីល ភ្លើងឆេះនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន សរុបចំនួន២,៣០៨កន្លែង ត្រូវបានប្រទះឃើញ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីរបាយការណ៍របស់អាជ្ញាធរប្រទេសប្រេស៉ីល បានកំណត់ត្រាចំនួនភ្លើងឆេះព្រៃច្រើនបំផុត នៅតំបន់ព្រៃទាក់ទាញទឹកភ្លៀង «អាម៉ាហ្សូន» សម្រាប់ខែមិថុនា គិតក្នុងអំលុងពេល១៤ឆ្នាំចុងក្រោយនេះ ចំពោះមុខក្តីបារម្ភថា អាកាសធាតុក្តៅហួតហែងខ្លាំង ... Read More »
ខួបកំណើតមេដឹកនាំយោធាមីយ៉ាន់ម៉ា គ្របដណ្តប់ដោយបាតុកម្ម ដុតរូបថតនិងមឈូស
ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅថ្ងៃខួបកំណើតមេដឹកនាំយោធា លោក Min Aung Hlaing អាយុ៦៥ឆ្នាំ។ ការធ្វើបាតុកម្មប្រឆាំងយោធាបានកើតឡើងរយៈពេលជាង៥ខែកន្លងមកហើយចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ។ បាតុករមួយរូបឈ្មោះ Kyaw Min នៅទីក្រុងYangonដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ... Read More »
ភ្នំភ្លើងហ្វុីលីពីនព្រួសកង្អែបញ្ចេញឧស្ម័នពុល ពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព
រដ្ឋាភិបាលហ្វុីលីពីនបានជម្លៀសពលរដ្ឋរាប់សិបពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាពក្រោយការផ្ទុះភ្នំភ្លើង Taal កើនឡើងកម្រិតទី៣។ វិទ្យាស្ថានភ្នំភ្លើងនិងវិទ្យាសាស្រ្តហ្វុីលីពីន បានប្រកាសថា ភ្នំភ្លើង Taal បានព្រួសកង្អែ Magma ពណ៌ខ្មៅកម្ពស់ជាង ១០០០ម៉ែត្រ ហើយនៅក្នុងកង្អែនោះគេបានរកឃើញសារធាតុ sulfur dioxide កម្រិតខ្ពស់ ... Read More »
មិនខ្វល់ពីកូវីដ-១៩ ពលករកូរ៉េខាងត្បូងរាប់ពាន់នាក់ធ្វើបាតុកម្ម
នៅថ្ងៃទី ៣ខែកក្កដា ពលករកូរ៉េខាងត្បូងប្រមាណជិត១ម៉ឺននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល ដោយមិនខ្វល់ពីការព្រមានពីការឆ្លងកូវីដ-១៩ ផ្ទុះឡើងជាថ្មីនោះទេ ។ ក្រុមសហជីពកម្មករបានឡើងគម្រោងធ្វើបាតុកម្មនៅក្នុងតំបន់ Yeouido ភាគខាងលិចទីក្រុងសេអ៊ូល ។ ប៉ុន្តែក្រុមបាតុករបានផ្លាស់ប្តូរទីតាំង ដោយសារតែការបិទផ្លូវពីមន្ត្រីនៅក្នុងតំបន់ ។ ក្រុមបាតុករដង្ហែក្បួននៅក្នុងស្រុក Jongno ... Read More »
អាជ្ញាធរអាមេរិក៖ ក្រោយរកឃើញថា អគារខុនដូមួយកន្លែង នៅរដ្ឋ Florida មិនមានសុវត្ថិភាព ក៏សម្រេចជម្លៀសមនុស្សរាប់រយនាក់ ចេញពីអគារនោះ
អន្តរជាតិ៖ អាជ្ញាធរអាមេរិក នៅថ្ងៃសុក្រទី០២ ខែកក្កដា ឆ្នាំ២០២១បានចេញបញ្ជាឲ្យជម្លៀស មនុស្សទាំងអស់ដែលស្នាក់នៅក្នុងអគារខុនដូមួយកន្លែងឈ្មោះ Crestview Towers នៅរដ្ឋ Florida ក្រោយកំណត់ថា សំណង់អគារនោះមិនមានសុវត្ថិភាព ខណៈចំនួនជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងករណីលំអគារខុនដូមួយកន្លែងទៀត ... Read More »
ជំនន់ភក់ដ៏ធំបានវាយប្រហារទីក្រុងជប៉ុនបណ្តាលឱ្យមនុស្ស១៩នាក់បាត់ខ្លួន(មានវីដេអូ)
ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដីក្លាយទៅជាភក់ល្បាប់ដ៏ដំនៅតំបន់ភាគនិរតីទីក្រុងតូក្យូនៅថ្ងៃទី ៣ ខែកក្កដា បណ្តាលឱ្យមនុស្ស១៩ នាក់បាត់ខ្លួន និងបំផ្លាញផ្ទះយ៉ាងតិច១០ខ្នង។ ជោគវាសនារបស់មនុស្ស១៩នាក់បាត់ខ្លួននៅក្រោមគំនរភក់ល្បាប់ មិនទាន់ដឹងនៅឡើយទេ ហើយក្រុមជួយសង្គ្រោះបានខិតខំស្វែងរកនិងជួយសង្គ្រោះនៅតំបន់បាក់ដីភក់ល្បាប់ ស្ថិតនៅតំបន់ Atami ខេត្ត Shizuoka ។ រូបភាពដែលបណ្តាញទូរទស្សន៍ជប៉ុនបានផ្សាយបង្ហាញឲ្យឃើញថា ... Read More »
យន្តហោះ Boeing 737 ធ្លាក់ចូលសមុទ្របែកខ្ទេចនៅតំបន់សមុទ្រកោះហាវ៉ៃ ដោយសារបញ្ហាម៉ាស៊ីន
យន្តហោះBoeing 737 ដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលសមុទ្របណ្តាលឱ្យបែកខ្ទេច ។ មុនពេលជួបគ្រោះថ្នាក់អាកាសយានិកក៏បានផ្តល់ព័ត៌មានដល់ទីបញ្ជាការហោះហើរដែរដើម្បីស្នើសុំជំនួយ។ ជើងហោះហើរលេខ ៨១០ ដឹកទំនិញ បានចាកចេញពីតំបន់ Honolulu នៅវេលាម៉ោង១និង ៤០នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២ខែកក្កដា ឆ្ពោះទៅកាន់ តំបន់ Kahului ... Read More »
កាណាដាបន្តប្រឈមនឹងកម្តៅក្តៅខ្លាំង ស្លាប់កើនឡើងជាង ៧០០នាក់
សារព័ត៌មានCBC បានផ្សាយថានៅក្នុងប្រទេសកាណាដាកំពុងប្រឈមនឹងកម្តៅក្តៅខ្លាំងជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ ៧១៩នាក់ ស្ថិតនៅខេត្ត British Columbia ។ នេះជាការស្លាប់ដោយសារកម្តៅក្តៅខ្លាំងច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកាណាដា ។ លោកស្រី Lisa Papointe ប្រធានក្រុមស្រាវជ្រាវស្តីពីការស្លាប់ ដោយក្តៅខ្លាំងនៅក្នុងខេត្ត ... Read More »
Toni Kroos ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់
ខ្សែបម្រើ Toni Kroos បានប្រកាសថា គាត់នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់បន្ទាប់ពីបានបង្ហាញខ្លួនអស់រយៈពេល១១ឆ្នាំ។ សារព័ត៌មាន MARCA បានផ្សាយថា ខ្សែបម្រើរបស់ក្លិប Real Madrid រូបនេះគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលដឹកនាំដោយលោក Joachim Low បានធ្លាក់ចេញពីព្រឹត្តិការណ៍យូរ៉ូឆ្នាំ ... Read More »
AC Milan នឹងចំណាយ១០លានអឺរ៉ូដើម្បីចុះហត្ថលេខាយក James Rodriguez
ការចាកចេញរបស់លោក Carlo Ancelotti ពីកីឡដ្ឋាន Goodison Park បានធ្វើឱ្យខ្សែប្រយុទ្ធ James Rodriguez ស្ថិតក្នុងស្ថានភាពពិបាកជាងមុន ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះត្រូវបានគេរាយការណ៍ថានឹងចូលរួមជាមួយក្រុម AC Milan ក្នុងតម្លៃ១០លានអឺរ៉ូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ ... Read More »
ឆេកប៉ះដាណឺម៉ាក ខណៈអង់គ្លេសមានសង្ឃឹមខ្ពស់ពេលប៉ះអ៊ុយក្រែន
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូទៀតដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមសាធារណរដ្ឋឆេកត្រូវប៉ះក្រុមឡើងជើងដាណឺម៉ាក និងក្រុមខ្លាំងតោកំណាចអង់គ្លេសប៉ះអ៊ុយក្រែន។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រោយពីរកឃើញ២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ការប្រកួតនៅសល់២គូទៀត ក្នុងនោះក្រុមជម្រើសជាតិឆេកក្នុងវគ្គជម្រុះតាមពូលគឺឈ្នះស្កុតឡេន២ទល់០, ស្មើក្រូអាត១ទល់១ និងចាញ់អង់គ្លេស១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ឆេកមានឱកាសយកឈ្នះក្រុមខ្លាំងហុល្លង់២ទល់០។ ... Read More »
រោងចក្រនៅទីក្រុងហូជីមិញ និងប៊ិញដុងជាច្រើន ត្រូវដំឡើងតង់រាប់រយដាក់ឱ្យកម្មករស្នាក់នៅ ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់ជំងឺកូវីដ-១៩
អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន vnexpress បានចុះផ្សាយនៅថ្ងៃសុក្រទី០២ ខែកក្កដា ឆ្នាំ២០២១ថា៖ រោងចក្រជាច្រើននៅទីក្រុង HCMC និង Binh Duong បានដាក់ដំឡើងតង់រាប់រយនៅក្នុងទីធ្លារោងចក្ររៀងៗខ្លួនសម្រាប់ឱ្យកម្មករស្នាក់នៅ ដើម្បីសម្រួលដល់ការផលិត និងទប់ស្កាត់វីរុសកូវីដ-១៩។ សារព័ត៌មាន ... Read More »
អុីតាលីបំបាក់ក្រុមខ្លាំងបែលហ្ស៊ិកឡើងជួបអេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ
ក្រុមខ្លាំងអុីតាលីបានយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយឡើងប៉ះអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២ កក្កដាម្សិលមិញនេះ។ ចំណែកក្រុមខ្លាំងអេស្ប៉ាញបានយកឈ្នះក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៣ទល់១ ក្រោយពីការប្រកួតស្មើគ្នា១ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport និង soccerway បានឲ្យដឹងថាការប្រកួរវាងក្រុមអុីតាលីនិងបែលហ្ស៊ិកគឺមានភាពជក់ចិត្តដោយក្រុមទាំង២សម្រុកគ្នាទៅវិញទៅមក ប៉ុន្តែអុីតាលីមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣១ ដោយកីឡាករ Barella ... Read More »
អូស្ត្រាលីកាត់បន្ថយជើងហោះហើរអន្តរជាតិពាក់កណ្តាលដោយសារកូវីដ-១៩ បំប្លែងថ្មី
ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលីត្រូវកាត់បន្ថយ៥០% នៅទូទាំងប្រទេស ដោយសារតែរងសម្ពាធពីប្រព័ន្ធធ្វើចត្តាឡីស័កតាមសណ្ឋាគារនៅក្នុងរដ្ឋជាច្រើនមានអ្នកដំណើរកើនឡើងពិបាកក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានព្យាយាមនិយាយទៅកាន់ពលរដ្ឋថា រដ្ឋាភិបាលនឹងខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុត។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអូស្ត្រាលីនាំគ្នាទៅចាក់វ៉ាក់សាំង ដើម្បីផ្លាស់ប្តូរការរស់នៅ ដោយអាចទប់ស្កាត់ការឆ្លងបានល្អបំផុត ។ ចំពោះអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ... Read More »
ពេលចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ មីយ៉ាន់ម៉ាស្នើពលរដ្ឋជាង២លាននាក់កុំចេញពីផ្ទះ
មន្ត្រីមីយ៉ាន់ម៉ា នៅថ្ងៃទី ២ខែកក្កដា បានប្រកាសពីវិធានការទប់ស្កាត់កូវីដ-១៩ ដោយស្នើដល់ពលរដ្ឋជាង២លាននាក់រស់នៅក្នុងទីក្រុង Mandalay រួមជាមួយស្រុកពីរនៅជាយក្រុង Bago ត្រូវស្នាក់នៅក្នុងផ្ទះបញ្ចៀសការឆ្លងកូវីដ-១៩។ សារព័ត៌មានAFP បានផ្សាយថា ពលរដ្ឋរស់នៅទីក្រុង Mandalay អនុញ្ញាតឲ្យចេញក្រៅផ្ទះតែម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ ដើម្បីទិញសម្ភារនិងស្បៀងអាហារ។ ... Read More »
អាមេរិកបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
នៅថ្ងៃទី២ខែកក្កដា អាមេរិកនិងអង្គការណាតូ បានបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយអាមេរិកនឹងផ្តល់ទីតាំងនោះឲ្យទៅទាហានអាហ្វហ្គានីស្ថានវិញ។ សារព័ត៌មាន CNN នៅថ្ងៃទី ២ខែកក្កដា បានផ្សាយថា អាមេរិក និងអង្គការណាតូបានបញ្ចប់ការដកទាហានចេញពីទីតាំង Bagram ជាទីតាំងទាហានអាកាសធំបំផុត នៅអាហ្វហ្គានីស្ថានស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល។ ទីតាំងនោះជាកន្លែងឈរជើងរបស់កម្លាំងទាហានរាប់សិបពាន់នាក់។ ... Read More »
យន្តហោះចម្បាំង F-១៦ជ្រុលទៅបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់
យន្តហោះចម្បាំង F-16 របស់ប្រទេសបែលហ្សុិក បានជ្រុលទៅបុកចំផ្ទះពលរដ្ឋ ស្ថិតនៅជិតទីតាំងទាហានអាកាសប្រទេសហុល្លង់ ក្នុងពេលត្រៀមលក្ខណៈហោះហើរនៅក្នុងការធ្វើសមយុទ្ធជាមួយអង្គការណាតូ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល ចំណែកអាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់។ យន្តហោះចម្បាំង F16 របស់បែលហ្ស៊ិក បើកបរនៅលើផ្លូវត្រៀមហោះហើរក៏បាត់បង់ការគ្រប់គ្រងរេពេញផ្លូវ ហើយជ្រុលទៅបុកផ្ទះពលរដ្ឋ ស្ថិតនៅក្នុងស្រុក ... Read More »
ឥណ្ឌាមាននាវាផ្ទុកយន្តហោះទីពីរដើម្បីទប់ទល់ចិន
កម្លាំងទាហានឥណ្ឌាបានត្រៀមលក្ខណៈដាក់ដំណើរការនាវាផ្ទុកយន្តហោះទីពីរប្រភេទ INS Vikrant ដើម្បីបើកបរសាកល្បងនៅលើដែនសមុទ្រ ។ នាវាផ្ទុកយន្តហោះនេះនឹងជួយដល់កម្លាំងទាហានឥណ្ឌាកាន់តែមានសមត្ថភាពទប់ទល់ជាមួយចិន។ នាវាផ្ទុកយន្តហោះឥណ្ឌានឹងបើកសាកល្បងនៅខែកក្កដានេះ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២២។ ខុសពីនាវាផ្ទុកយន្តហោះ INS Vikramaditya ដែលទិញមកពីប្រទេសរុស្ស៊ី នាវា INS Vikrant ... Read More »
Cristiano Ronaldo ឈរនៅលើកំពូលតារាងមានអ្នក Follow ក្នុង Instagram ច្រើនជាងគេ
កីឡាករ Cristiano Ronaldo បានឈរនៅលើគេក្នុងបញ្ជីឈ្មោះជាបុគ្គលមានអ្នក Follow ក្នុង Instagram ព្រោះថាតារាល្បីរូបនេះទទួលបានលុយច្រើនជាងអ្នកដទៃសម្រាប់ការបង្ហោះនៅក្នុង Instagram។ ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus រូបនេះអាចគិតថ្លៃអ្នកផ្សាយពាណិជ្ជកម្មចំនួន១,៦លានដុល្លារអាមេរិកក្នុងមួយប្រកាសផ្សាយពាណិជ្ជកម្មនៅលើគណនីរបស់គាត់។ នេះបើយោងតាមក្រុមហ៊ុនទីផ្សារបណ្តាញសង្គម Hopper HQ ... Read More »
មនុស្ស២ពាន់នាក់ឆ្លងកូវីដ-១៩នៅស្កុតឡេនក្នុងពេលប្រកួតបាល់ទាត់យូរ៉ូ
ករណីឆ្លងជំងឺ Covid-19 ជិត២.០០០ករណីនៅប្រទេសស្កុតឡេនត្រូវបានផ្សារភ្ជាប់ទៅនឹងមនុស្សដែលបានមើលការប្រកួតបាល់ទាត់យូរ៉ូ២០២០ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានមនុស្សចូលទស្សនាផ្ទាល់យ៉ាងច្រើនក្នុងកីឡដ្ឋាន។ មន្ត្រីសុខភាពសាធារណៈស្កុតឡេនបាននិយាយថា ២ភាគ៣នៃចំនួន១,៩៩១ករណីគឺជាមនុស្សដែលបានធ្វើដំណើរទៅទីក្រុងឡុងសម្រាប់ការប្រកួតរវាងស្កុតឡេនជាមួយអង់គ្លេសកាលពីថ្ងៃទី១៨ ខែមិថុនា។ នេះរាប់បញ្ចូលទាំងអ្នកគាំទ្រចំនួន៣៩៧នាក់ដែលនៅខាងក្នុងកីឡដ្ឋាន Wembley សម្រាប់ការប្រកួតនេះ។ ករណីមួយចំនួនតូចត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងកម្មវិធី Fanzone នៅទីក្រុង Glasgow ... Read More »
ការឆ្លងកូវីដ-១៩នៅអឺរ៉ុបកើនឡើងខ្ពស់បន្ទាប់ពី១០សប្តាហ៍ធ្លាក់ចុះ អង្គការWHO ព្រមានពីរលកកូវីដ-១៩លើកទី៤
អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១ខែកក្កដា បានព្រមានថា ការប្រកួតបាល់ទាត់យូរ៉ូ ជាមួយនឹងការធ្វើដំណើររបស់ពលរដ្ឋប្រទេសជាច្រើននៅក្នុងរដូវក្តៅនេះ មិនខុសអ្វីពីការចែកចាយកូវីដបំប្លែងខ្លួនថ្មី Delta នៅទូទាំងសហគមន៍អឺរ៉ុបនោះឡើយ ។ រយៈពេល១០សប្តាហ៍ចុងក្រោយនេះអឺរ៉ុបមានករណីឆ្លងធ្លាក់ចុះ ប៉ុន្តែ ពេលនេះបានកើនឡើងខ្ពស់ជាថ្មី។ តាមតួលេខពីការិយាល័យរបស់អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុប ដែលបានប្រកាសនៅថ្ងៃទី១ខែកក្កដា ... Read More »
ប្រទេសអង់គ្លេស៖ ត្រឹមថ្ងៃទី១៩ កក្កដាខាងមុខនេះ នឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់ ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាធម្មតាឡេីងវិញ
អន្តរជាតិ៖ បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា នៅត្រឹមថ្ងៃទី១៩ ខែ កក្កដាខាងមុខនេះ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ដែលមានន័យថា ការពាក់ម៉ាស់នៅក្នុងប្រទេសអង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវវិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។ ... Read More »
ហុងកុងប្រារព្ធខួប២៤ឆ្នាំថ្ងៃអង់គ្លេសប្រគល់ទៅឱ្យចិនវិញ
នៅថ្ងៃទី១ខែកក្កដា នៅទីលានស្ថិតនៅក្នុងខណ្ឌ Wanchai ទីក្រុងហុងកុង បានប្រារព្ធខួប២៤ឆ្នាំ ថ្ងៃអង់គ្លេសប្រគល់កោះហុងកុងសងទៅឲ្យចិនដីគោកវិញ (1/7/1997-1/7/2021)។ ដូចជារៀងរាល់ឆ្នាំដែរ នៅក្នុងពិធីនេះមានឧទ្ធម្ភាគចក្រហោះហើរនាំទង់ជាតិចិន និងទង់តូចតំណាងឲ្យកោះហុងកុង ហោះហើរនៅជុំវិញទីតាំងរៀបចំពិធី ។ ជាមួយគ្នានោះដែរ ក៏មាននាវាដ៏ធំនៅឈូងសមុទ្រ Victoria ... Read More »
Tottenham តែងតាំងលោក Nuno Espirito Santo ជាអ្នកចាត់ការថ្មី
ក្លិបមាន់ខ្នាយមាស Tottenham បានតែងតាំងលោក Nuno Espirito Santo អតីតគ្រូបង្វឹកក្រុម Wolves ធ្វើជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង Dailymail កាលពីថ្ងៃទី១ កក្កដា។ ... Read More »
វគ្គ៨ក្រុមចុងក្រោយយូរ៉ូរាត្រីនេះ ៖ ស្វ៊ីសទទួលបន្ទុកធ្ងន់ប៉ះអេស្ប៉ាញ ខណៈជើងខ្លាំងបែលហ្ស៊ិកប៉ះក្រុមមិនដែលចាញ់អុីតាលី
ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមឡើងជើងស្វ៊ីសត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញ(ម៉ោង១១យប់) និងក្រុមខ្លាំងបែលហ្ស៊ិកប៉ះក្រុមខ្លាំងមិនដែលចាញ់អុីតាលី(ម៉ោង២រំលងអធ្រាត្រ)។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិស្វ៊ីសក្នុងវគ្គជម្រុះតាមពូលគឺស្មើជាមួយវែល១ទល់១, ចាញ់អុីតាលី៣ទល់០ និងឈ្នះទួរគី៣ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ស្វ៊ីសមានឱកាសយកឈ្នះក្រុមខ្លាំងបារាំងក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា៣ទល់៣។ ចំណែកក្រុមខ្លាំងអេស្ប៉ាញ ... Read More »
ទីបំផុត! វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ របស់រុស្ស៊ី ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta
អន្តរជាតិ៖ ប្រទេសរុស្ស៊ី ខណៈដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាតខ្លាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រឹះស្ថានសុខាភិបាលទីក្រុងម៉ូស្គូ នៃប្រទេសមួយនេះ បានបេីកយុទ្ធនាការចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 “ដូសទី ៣”។ ... Read More »
ហ្វីលីពីន៖ ត្រៀមជម្លៀសប្រជាជនរកកន្លែងមានសុវត្ថិភាព និងបង្កើនកម្រិតប្រកាសអាសន្ននៃការផ្ទុះភ្នំភ្លើង
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើង នៅក្នុងប្រទេសហ្វីលីពីន បានដំឡើងកម្រិតប្រកាសភាពអាសន្ននៃការផ្ទុះភ្នំភ្លើងមួយ ស្ថិតនៅក្បែររដ្ឋធានីម៉ានីល នៅថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់ពីភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងទៅលើអាកាសកម្ពស់១គីឡូម៉ែត្រ។ ជាក់ស្ដែងទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច