តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានឱ្យដឹងថា ចំនួនពលរដ្ឋវ័យចំណាស់បានកើនឡើងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចអាមេរិក។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី ១២ខែកក្កដា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondoបានលើកឡើងថា ប្រសិនបើមិនមានសកម្មភាពទាន់ពេលវេលា សេដ្ឋកិច្ចអាមេរិក នឹងទទួលរងឥទ្ធិពលយ៉ាងខ្លាំង ... Read More »
ព័ត៌មានអន្តរជាតិ
ក្លិបបិសាចក្រហម Manchester United ជិតឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Raphael Varane
ក្លិបយក្សនៅអង់គ្លេសបិសាចក្រហម Manchester United ជិតឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Raphael Varane ខណៈដែលក្រុមនេះបន្តធ្វើឱ្យមានការរីកចម្រើនលើការផ្ទេរសម្រាប់ខ្សែការពាររបស់ក្លិប Real Madrid ។ តាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថា ការព្រមព្រៀងនេះមិនទាន់នៅឆ្ងាយពីការបញ្ចប់ការទាមទាររបស់ Varane ... Read More »
បាតុកម្មនៅទីក្រុង Havana រដ្ឋាភិបាលគុយបាចោទប្រកាន់អាមេរិកញុះញង់បង្កអសន្តិសុខក្នុងសង្គម
មេដឹកនាំគុយបាបានចោទប្រកាន់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអូសបន្លាយរាប់សិបឆ្នាំរបស់អាមេរិក បានបង្កឱ្យមានផលលំបាកសេដ្ឋកិច្ចនិងអសន្តិសុខក្នុងសង្គម គុយបានាពេលកន្លងមក ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិគុយបា ប្រមុខដឹកនាំគុយបាលោក Miguel Diaz-Canel បានប្រកាសថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ប៉ុន្មានឆ្នាំកន្លងមក បង្កឱ្យប្រទេសនេះប្រឈមនឹងកង្វះឱសថ កង្វះអគ្គិសនី និងការប្រឈមមុខបញ្ហាសេដ្ឋកិច្ចដល់ប្រទេសគុយបា។ ... Read More »
ឆេះមន្ទីរពេទ្យព្យាបាលកូវីដ-១៩នៅអុីរ៉ាក់ ស្លាប់៥៤នាក់
មន្ទីរសុខាភិបាល ខេត្ត Dhi Qar បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ខែកក្កដានេះមានគ្រោះអគ្គិភ័យឆេះមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ Al Hussain ស្ថិតនៅក្នុងខេត្តនេះ បណ្តាលឲ្យមនុស្ស៥៤នាក់ស្លាប់។ សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីមន្ត្រីខេត្ត Dhi ... Read More »
ព្រះអង្គម្ចាស់តូចព្រះជន្ម៧វស្សារបស់អង់គ្លេសនៅយូរ៉ូ ២០២០ ពីភាពរីករាយរហូតដល់ភាពអស់សង្ឃឹម(មានវីដេអូ)
អង់គ្លេសទទួលបានពានរង្វាន់ខ្ពស់បំផុតគឺវើលខាប់នៅឆ្នាំ១៩៦៦ ហើយតាំងពីពេលនោះមក អង់គ្លេសមិនដែលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ ទាំងតំបន់អឺរ៉ុប និងពភពលោក។ ក្តីស្រមៃទទួលបានពានរង្វាន់ធំរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសត្រូវបាត់បង់ ដោយសារតែបរាជ័យ ដោយគ្រាប់បាល់កាត់ក្តី១១ម៉ែត្រ ចាញ់ប្រទេសអុិតាលី។ មិនថាឡើយពលរដ្ឋទូទៅរបស់អង់គ្លេស សូម្បីតែព្រះអង្គម្ចាស់តូច George បន្ទាប់ពីសម្បាយរីករាយពេលអង់គ្លេសស៊ុតបញ្ជូលទីអុីតាលី ក៏ប្រែក្លាយជាកើតទុក្ខក្រៀមក្រំដោយសារតែ ចាញ់ក្នុងបាល់១១ម៉ែត្រ ... Read More »
ពលរដ្ឋទីក្រុងចាការតាតម្រង់ជួរចាំបញ្ចូលអុកស៊ីហ្សែន
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានឱ្យដឹងថា នៅថ្ងៃទី១១ខែកក្កដា មានករណីស្លាប់ដោយកូវីដ-១៩ រហូតដល់ទៅ ១០០៧នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អ្នកជំងឺកូវីដ-១៩ កើនឡើងខ្ពស់ ក្នុងនោះមានអ្នកជំងឺធ្ងន់ជាច្រើន តម្រូវការជំនួយដង្ហើមដោយអុកស៊ីហ្សែន។ ពីមុនពលរដ្ឋនាំគ្នាសម្រុកទិញបំពង់អុកសុីហ្សែន ហើយពេលនេះនាំគ្នាតម្រង់ជួរបញ្ចូលអុកស៊ីហ្សែនវិញម្តង។ កាលពីខែឧសភា ឥណ្ឌូនេស៊ីនៅមិនទាន់ធ្លាក់ចូលក្នុងស្ថានភាពខ្វះ ... Read More »
អាមេរិកនិងចិន៖ តើកម្លាំងទាហានប្រទេសណាខ្លាំងជាង?
ចិនបានឡើងគម្រោងបង្កើនសមត្ថភាពកម្លាំងទាហានប្រទេសរបស់ខ្លួនឱ្យទៅជាកម្លាំងធ្វើសង្គ្រាម ទំនើបបំផុតនៅក្នុងឆ្នាំ២០២៧ ក្នុងពេលដែលទំនាក់ទំនងអាមេរិក-ចិន កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។ មន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក មួយរូបធ្លាប់ហៅចិនថា «ជាការ គំរាមកំហែង កំពុងបង្កើនកម្រិតនៅក្នុងទសវត្សរ៍ខាងមុខ» ហើយទីក្រុងវ៉ាស៊ីនតោនបានបង្កើនការគាំទ្រដល់កោះតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយសម្ពាធយ៉ាងខ្លាំងក្នុងវិស័យនយោបាយនិងយោធាពីទីក្រុងប៉េកាំង។ ក្រុមអ្នកឯកទេសវិភាគក៏ធ្លាប់បានលើកឡើងថា សមុទ្រចិនខាងត្បូងនឹងក្លាយទៅជាតំបន់ផ្ទុះសង្គ្រាមរវាងចិននឹងអាមេរិក។ ដូច្នេះតើកម្លាំងទាហានរបស់អាមេរិកនិងចិនស្ថិតនៅក្នុងកម្រិតណា ? ... Read More »
អាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានបន្សល់ទុកសមរភូមិយ៉ាងខ្ទេចខ្ទី និងអសន្តិសុខ
អាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានដោយបន្សល់នៅភាពបែកបាក់ ប្រទេសជាតិខ្ទេចខ្ទី អសន្តិសុខ ការគំរាមកំហែងដោយភេរវកម្ម វិបត្តិសេដ្ឋកិច្ច និងបទល្មើសជាច្រើននៅក្នុងប្រទេសនេះ។ អាមេរិកដកទាហានចេញដោយមិនបានបំពេញគោលដៅសន្តិភាពនៅក្នុងប្រទេសនេះឡើយ។ លោក Sergei Zheleznyak សមាជិកគណៈកម្មការកិច្ចការបរទេសរបស់សភារុស្ស៊ីបាននិយាយទៅកាន់សារព័ត៌មាន RIA Novosti ថា « ... Read More »
អារ៉ាប់រួមត្រៀមបើកស្ថានទូតនៅក្នុងប្រទេសអុីស្រាអែល
ប្រទេសអារ៉ាប់រួម UAE នឹងបើកស្ថានទូតជាផ្លូវការនៅក្នុងទឹកដីអុីស្រាអែល នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ការបើកស្ថានទូតបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែប្រសើរ។ សារព័ត៌មាន The Times of Israel នៅថ្ងៃទី១២ ខែកក្កដាបានផ្សាយថា ប្រទេសអារ៉ាប់រួមនឹងបើកស្ថានទូតជាផ្លូវការនៅក្នុងប្រទេសអុីស្រាអែលនាថ្ងៃទី១៤ខែកក្កដា។ ... Read More »
អាជ្ញាធរថៃ៖ ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ជិត ៩ពាន់នាក់ និងអ្នកជំងឺស្លាប់ចំនួន ៨០នាក់បន្ថែមទៀត
អន្តរជាតិ៖ បើតាមសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១នេះថា៖ អាជ្ញាធរសុខាភិបាល បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ... Read More »
ព្រឹកថ្ងៃទី១២ខែកក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មីបន្ថែម៦៦២នាក់ទៀត
តាមសារព័ត៌មានវៀតណាម នៅព្រឹកថ្ងៃទី១២ខែកក្កដា បានផ្សាយថា មានករណីឆ្លងកូវីដ-១៩ រកឃើញថ្មី៦៦២នាក់បន្ថែមទៀតធ្វើឲ្យអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ជាង៣០ពាន់នាក់ហើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីនៅទីក្រុងហូជីមិញ មានករណីឆ្លងរហូតដល់ទៅ៥៤៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីមាន៤៧៨នាក់ត្រូវបានរកឃើញក្នុងតំបន់ធ្វើចត្តាឡីស័ក ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសវៀតណាម កើនឡើងរហូតដល់ទៅជាង ៣ម៉ឺននាក់ហើយ។ ជាមួយគ្នានេះដែរ វៀតណាមក៏បានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ... Read More »
ឥណ្ឌូនេស៊ីឈរលំដាប់ទីពីរលើពិភពលោកពីចំនួនឆ្លងកូវីដ-១៩និងឈរលំដាប់ទី១ពីអ្នកស្លាប់
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង៣៦២ពាន់នាក់ និងស្លាប់ជាង៦ពាន់នាក់ ។ អ្នកឆ្លងសរុបនៅលើពិភពលោកកើនឡើងដល់ជាង ១៨៧,៦លាននាក់ និងស្លាប់ជាង ៤លាននាក់។ ប្រទេស៣ដែលមានករណីឆ្លងច្រើនជាងគេក្នុងរយៈពេល២៤ម៉ោងកន្លងមកគឺ ឥណ្ឌា មានករណីឆ្លង ៣៧.៦៧៦នាក់ លំដាប់ទីពីរគឺឥណ្ឌូនេស៊ីមានករណីឆ្លង៣៦.១៧៩នាក់និងទី៣គឺអង់គ្លេសមានករណីឆ្លង ... Read More »
ទឹកប្រាក់ដែលក្រុមនីមួយៗទទួលបានក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០
បន្ទាប់ពីរយៈពេលមួយខែនៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកទ្វីបអឺរូប ឬយូរ៉ូ២០២០ បានឈានដល់ទីបញ្ចប់ ហើយដោយក្រុមជោគជ័យទទួលបានរង្វាន់ជាទឹកប្រាក់ពីការខិតខំរបស់ពួកគេ។ UEFA បានបង្កើនប្រាក់រង្វាន់សម្រាប់ការផ្តល់ជូនសម្រាប់ការប្រកួតនៅឆ្នាំនេះដល់៣៧០លានអឺរ៉ូ (ប្រមាណ៤៤០លានដុល្លារអាមេរិក) ដែលជាការកើនឡើងច្រើនជាងប្រាក់រង្វាន់ប្រចាំឆ្នាំ២០១៦ ចំនួន ៣០៤លានអឺរ៉ូ (ប្រមាណ៣៦០លានដុល្លារអាមេរិក) ។ ខណៈពេលដែលវគ្គផ្តាច់ព្រ័ត្រគឺមានប្រាក់ចំណេញ ជាពិសេសមានប្រាក់ចំណូលគួរឱ្យកត់សម្គាល់លើការផ្តល់ជូនសម្រាប់ក្រុមនៅគ្រប់ដំណាក់កាលនៃការប្រកួត។ ដោយបានធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០ ... Read More »
អ្នកចាំទីជម្រើសជាតិអុីតាលី Gianluigi Donnarumma ជាកីឡាករសង្គ្រោះបាល់បានច្រើនជាងគេនៅយូរ៉ូ ខណៈ Ronaldo បានស្បែកជើងមាស
អ្នកចាំទីអុីតាលី Gianluigi Donnarumma ត្រូវបានទទួលពានរង្វាន់ជាអ្នកសង្គ្រោះបាល់បានច្រើនជាងគេដែលផ្តល់ឲ្យដោយ Uefa សម្រាប់ការប្រកួតយូរ៉ូឆ្នាំ២០២០។ ចំណែកខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានស្បែកជើងមាសក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើន(៥គ្រាប់)ជាងគេ។ នេះបើយោងតាមការប្រកាសរបស់ UEFA នៅលើគេហទំព័ររបស់ខ្លួន។ អ្នកចាំទីវ័យ២២ឆ្នាំដែលគ្រោងនឹងចូលរួមជាមួយក្លិប Paris ... Read More »
សហព័ន្ធបាល់ទាត់អង់គ្លេសថ្កោលទោសពីការរើសអើងជាតិសាសន៍លើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង BukayoSaka
សមាគមកីឡាបាល់ទាត់អង់គ្លេស (FA ) បានថ្កោលទោសការរំលោភបំពានប្រកាន់ជាតិសាសន៍ដែលមានគោលបំណងអាក្រក់ទៅលើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីការបរាជ័យចុងក្រោយនៃការប្រកួត Euro ឆ្នាំ២០២០ជាមួយប្រទេសប្រទេសអុីតាលី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »
អុីតាលីគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២ក្រោយខកខានរយៈពេល៥៣ឆ្នាំ
ប្រទេសអុីតាលីបានឈ្នះពានរង្វាន់ជើងឯកអឺរ៉ុប(យូរ៉ូ)ជាលើកទី២ ហើយជាលើកដំបូងក្នុងរយៈពេល ៥៣ឆ្នាំ (ឆ្នាំ១៩៦៨)។ វាជាគម្លាតវែងបំផុតក្នុងការឈ្នះជើងឯកយូរ៉ូដោយបានគ្រងជើងឯកនេះម្តងទៀតក្រោយពីយកឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផលបាល់ប៉េណាល់ទី៣ទល់២។ តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការព្យាយាមរបស់អង់គ្លេសដើម្បីបញ្ចប់ការរង់ចាំរយៈពេល៥៥ឆ្នាំរបស់ពួកគេសម្រាប់ពានរង្វាន់ដ៏ធំមួយនេះបានបញ្ចប់ដោយការរងនូវការបរាជ័យក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈដែលប្រទេសអុីតាលីបានឈ្នះពានយូរ៉ូ២០២០នេះនៅឯកីឡដ្ឋាន Wembley ។ ការប្រកួតចាប់ផ្តើមបានតែ២នាទី ខ្សែការពារស្លាបរបស់ក្លិបបិសាចក្រហមLuke ... Read More »
ទីក្រុងហូជីមិញត្រៀមគ្រែពេទ្យ ៥ម៉ឺនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
នៅក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី១១ខែកក្កដា អភិបាលទីក្រុងហូជីមិញ លោក ង្វៀងថាញ់ ផុង បានឱ្យដឹងថា ការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤នេះ ទីក្រុងមានគ្រែពេទ្យតែ១២ពាន់គ្រែប៉ុណ្ណោះ ហើយទីក្រុងកំពុងតែបង្កើនគ្រែពេទ្យព្យាបាលឡើងដល់៥ម៉ឺនគ្រែពេទ្យ។ តាមការប្រកាសរបស់អភិបាលក្រុង ហូជីមិញ គិតត្រឹមម៉ោង៦ថ្ងៃទី១០ ខែកក្កដា ... Read More »
ស្ត្រីអាល្លឺម៉ង់ធ្វើបាតុកម្មទាមទារសិទ្ធិ«លែងល្វែងលើ»ដូចបុរស
នៅថ្ងៃទី១០ ខែកក្កដាស្ត្រីអាល្លឺម៉ង់ រាប់សិបនាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងប៊ែរឡាំង ទាមទារសិទ្ធិតម្លាភាពភេទ ប្រឆាំងច្បាប់ហាមប្រាមស្ត្រីបើកចំហល្វែងលើ ហាលក្តៅនៅរមណីយដ្ឋាន ឆ្នេរសមុទ្រ។ ការធ្វើបាតុកម្មចាប់ផ្តើមនៅតំបន់ Mariannenplatz ក្នុងរដ្ឋធានី ប៊ែរឡាំង ដោយមានបុរសស្ត្រីរាប់រយនាក់អាក្រាតល្វែងលើ ។ បុរសពាក់អាវទ្រនាប់ ចំណែកស្ត្រីវិញចំហល្វែងលើជិះកង់ដោយមានសរសេរអក្សរលើរាងកាយថា ... Read More »
វិបត្តិកង្វះអុកស៊ីហ្សែនកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសតំបន់អាស៊ី
ដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ធ្វើឱ្យតម្រូវការប្រើប្រាស់អុកស៊ីហ្សែនក៏កើនឡើងខ្ពស់ដែរ បង្កឲ្យមានវិបត្តិអុកស៊ីហ្សែន។ កន្លងមកប្រទេសឥណ្ឌា ឥណ្ឌូនេស៊ីមានការខ្វះខាតអុកសុីហ្សែនប្រើប្រាស់ ហើយពេលនេះគឺប្រទេសមីយ៉ាន់ម៉ាក៏ប្រឈមនឹងកង្វះអុកស៊ីហ្សែនផងដែរ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបានតម្រង់ជួរគ្នាទិញអុកស៊ីហ្សែន ដោយសារតែការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ លោក Soe Win ឈរតម្រង់ជួរនៅមុខរោងចក្ររង់ចាំទិញអុកស៊ីហ្សែន ដើម្បីជួយលោកយាយរបស់គាត់តទល់ជាមួយជំងឺកូវីដ-១៩បាននិយាយថា «ខ្ញុំបានឈររង់ចាំតាំងពីម៉ោង ... Read More »
អាជ្ញាធរថៃ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ជិត ១ម៉ឺននាក់ ខណៈអ្នកជំងឺស្លាប់ ៨៦នាក់ នៅថ្ងៃអាទិត្យនេះ!
អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលថៃ ប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩.៥៣៩នាក់ ខណៈអ្នកជំងឺស្លាប់ចំនួន ៨៦នាក់ នៅថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមជម្រាបថា ក្នុងចំណោមអ្នកឆ្លងថ្មី ចំនួន៩.៤៣៦នាក់នេះ រួមមាន៖ រកឃើញអ្នកទោសនៅក្នុងពន្ធនាគារចំនួន ១០៣នាក់ផងដែរ។ ... Read More »
វេណេហ្ស៊ុយអេឡា ៖ មានការបាញ់ប្រហារគ្នាក្នុងរដ្ឋធានី ការ៉ាកាស ស្លាប់និងរបួសជាង៦០នាក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡាលោកស្រី Carmen Melendez បានប្រកាសនៅថ្ងៃទី១០ ខែកក្កដាថា មានការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមជនស្មើសនៅតំបន់ភាគខាងជើងទីក្រុង Caracas បណ្តាលឲ្យមានមនុស្ស២៦នាក់ស្លាប់ និង៣៨នាក់រងរបួស។ លោកស្រី Carmen Melendez បានបញ្ជាក់ថា ក្រុមជនល្មើសធ្វើសកម្មភាពនៅតំបន់អនាធិបតេយ្យនាជើងភ្នំការ៉ាកាស។ ការបាញ់ប្រហារគ្នាកើតឡើងនៅតំបន់ប្រជុំជន ... Read More »
អូស្ត្រាលីមានករណីស្លាប់ដោយកូវីដ-១៩លើកដំបូងនៅក្នុងឆ្នាំ ២០២១
អូស្ត្រាលី មានករណីស្លាប់ដំបូងបង្អស់ដោយកូវីដ-១៩នៅក្នុងឆ្នាំ២០២១ ខណៈដែលចំនួនអ្នកឆ្លងកើនឡើងខ្ពស់នៅទីក្រុងស៊ីដនី ជាប្រភេទកូវីដ-១៩បំប្លែងខ្លួនថ្មី Delta គំរាមកំហែងដល់ទីក្រុងដែលមានពលរដ្ឋជាង៥លាននាក់។ ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងឆ្នាំ២០២១កើតឡើងនៅព្រឹកថ្ងៃទី១១ខែកក្កដា ជាមួយនឹងករណីឆ្លងថ្មី៧៧នាក់នៅទូទាំងរដ្ឋ New South Wales ដែលជាតំបន់មានករណីឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មី ផ្ទុះឡើងក្នុងរដ្ឋនេះ។ ក្នុងចំណោមអ្នកឆ្លងថ្មីនៅថ្ងៃទី ... Read More »
ប្រធានក្លិប Benfica ត្រូវបង់ប្រាក់៣លានអឺរ៉ូដើម្បីអាចបាននៅក្រៅឃុំក្រោមបទចោទប្រកាន់ ឆបោក និងលាងលុយកខ្វក់
លោក Luis Filipe Vieira ដែលបានព្យួរតួនាទីជាប្រធានក្លិបលីគកំពូលព័រទុយហ្គាល់ Benfica បន្ទាប់ពីត្រូវបានឃុំខ្លួនសម្រាប់ស៊ើបអង្កេតលើការចោទប្រកាន់ពីបទឆបោក និងការលាងលុយកខ្វក់នឹងត្រូវបង់ប្រាក់ចំនួន៣លានអឺរ៉ូ (៣,៥៦លានដុល្លារ) ដើម្បីត្រូវបាននៅក្រៅឃុំ ដែលតុលាការបានកាត់សេចក្តីកាលពីថ្ងៃសៅរ៍។ តាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា រដ្ឋអាជ្ញាសាធារណៈបាននិយាយថា លោក Luis ... Read More »
Ash Barty ជាស្ត្រីដំបូងរបស់អូស្រ្តាលីដែលគ្រងជើងឯក Wimbledonនៅឆ្នាំនេះ
កីឡាការិនីលេខមួយពិភពលោក Ash Barty បានក្លាយជាស្ត្រីអូស្រ្តាលីដំបូងគេដែលឈ្នះពានរង្វាន់ឯកត្តជនក្នុងព្រឹត្តិការណ៍ Wimbledon នៅអង់គ្លេសអស់រយៈពេល៤១ឆ្នាំកាលពីថ្ងៃសៅរ៍ ១០ កក្កដា នៅពេលនាងបានផ្តួលកីឡាការិនីឆេក Karolina Pliskova ក្នុងលទ្ធផល ៦-៣ ៦-៧ (៤) ... Read More »
កក្រើករាត្រីនេះ៖ អង់គ្លេសឬអុីតាលីជាអ្នកគ្រងជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ)នៅឆ្នាំនេះ?
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនឹងអុីតាលីនៅរាត្រីរំលងអធ្រាត្រនេះ នឹងធ្វើឲ្យកក្រើកក្នុងពិភពបាល់ទាត់ពិភពលោក ដោយក្រុមទាំង២សុទ្ធតែជាក្រុមខ្លាំង និងឆ្លងកាត់ការប្រកួតវគ្គជម្រុះទាំងអស់ក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកនេះបានបង្ហាញថា ក្រុមទាំង២នឹងត្រូវប្រកួតគ្នានៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ កក្កដាម៉ោងនៅកម្ពុជា។ ក្រុមខ្លាំងអង់គ្លេស៦ប្រកួតក្នុងព្រឹត្តិការណ៍យូរ៉ូគឺមិនដែលចាញ់នោះទេ ដោយឈ្នះ៥ដង និងស្មើម្តង ... Read More »
អាហ្សង់ទីនគ្រងជើងឯក Copa America ជាលើកទី១៥ ក្រោយខកខានរយៈពេល២៨ឆ្នាំ
ក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះពានរង្វាន់ធំលើកដំបូងរបស់ពួកគេក្រោយខកខានរយៈពេល២៨ឆ្នាំនៅព្រឹកថ្ងៃអាទិត្យទី១១ កក្កដានេះ នៅពេលដែលគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Angel Di Maria បានជួយឱ្យប្រទេសនេះទទួលបានជ័យជម្នះ ១-០ លើប្រទេសប្រេស៊ីល គ្រងជើងឯកCopa America លើកទី១៥របស់ខ្លួន។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា Angel Di ... Read More »
វៀតណាមរកឃេីញករណីឆ្លងកូវីដ-១៩ដល់ទៅ១.៨៥៣នាក់ក្នុងមួយថ្ងៃ
ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គិតត្រឹមយប់ថ្ងៃទី១០ខែកក្កដា វៀតណាមបានរកឃេីញករណីឆ្លងកូវីដ-១៩រហូតដល់ទៅ១.៨៥៣នាក់។ក្នុងនេាះនៅទីក្រុងហូជីមិញមានករណីឆ្លងរហូតដល់ទៅ១.៨២០នាក់, ខេត្ត បិញយឿង១៤០នាក់។ក្រៅពីនេះមានអ្នកឆ្លងតិចជាង១០០នាក់នៅតាមបណ្ដាខេត្ត-ក្រុងជាច្រេីនទូទាំងប្រទេស។ ក្នុងថ្ងៃនេះដែរក៏មានអ្នកជំងឺ២២០នាក់បានជាសះស្បេីយអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នៅពេលនេះទីក្រុងហូជីមិញបានពិន័យដល់ពលរដ្ឋដែលបំពានច្បាប់បិទខ្ទប់ចេញពីផ្ទះដោយមិនមានការចាំបាច់។ នេះជាករណីឆ្លងកូវីដ-១៩ច្រេីនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមចាប់តាំងពីការផ្ទុះដំបូងរហូតមកទល់ពេលនេះ៕ ដោយ៖ ធីរីណា(រូបភាព៖TTXVN) Read More »
ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩កើនឡើងខ្ពស់ នាយករដ្ឋមន្ត្រីថៃបរិច្ចាគប្រាក់ខែ៣ខែសម្រាប់ទប់ស្កាត់កូវីដ-១៩
នៅថ្ងៃទី១០ ខែកក្កដា ថៃមានករណីឆ្លងកូវីដនិងស្លាប់កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រសួងសុខាភិបាលថៃបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងកូវីដ-១៩ ត្រូវបានគេរកឃើញរហូតដល់ទៅ៩.៣២៦នាក់ និងស្លាប់កើនឡើងរហូតដល់ទៅ ៩១នាក់។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ336.158នាក់ និងស្លាប់2.625នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុតក្នុងរយៈពេលពី២ទៅ៤សប្តាហ៍ ដោយរដ្ឋាភិបាលបានអនុម័តវិធានការតឹងតែងបំផុតក្នុងរដ្ឋធានីបាងកក និងខេត្តចំនួន៥នៅជិតខាង និងខេត្តចំនួន៤ទៀតនៅតំបន់ភាគខាងត្បូង ... Read More »
ព្រឹទ្ធសភាហៃទីប្រកាសតែងតាំងប្រធានាធិបតីបណ្តោះអាសន្ន
ព្រឹទ្ធសភាប្រទេសហៃទី បានប្រកាសថា ប្រធានព្រឹទ្ធសភាលោក Joseph Lambert ត្រូវបានតែងតាំងធ្វើជាប្រធានាធិបតីបណ្តោះអាសន្ននៅក្នុងប្រទេសនេះ។ ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាច្រើន និងថ្នាក់ដឹកនាំសង្គមស៊ីវីល ។ ប្រធានាធិបតី Jovenel Moise រងការធ្វើឃាតនៅក្នុងផ្ទះនាថ្ងៃទី ៧ខែកក្កដា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ... Read More »
ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩នៅមីយ៉ាន់ម៉ាកើនឡើង រុស្ស៊ីសន្យាផ្តល់វ៉ាក់សាំង២លានដូស
គណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងថា រុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២លានដូសដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងខែកក្កដាឆ្នាំ២០២១នេះ។ ការសម្រេចផ្តល់វ៉ាក់សាំងក្រោយពេលឃើញប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ និងស្លាប់កើនឡើងខ្ពស់។ កាលពីថ្ងៃទី៩ខែកក្កដា គឺជាថ្ងៃទី២ហើយដែលមីយ៉ាន់ម៉ាមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុត គឺមានជាង៤៣០០នាក់ និងស្លាប់ ដល់ទៅ៦៣នាក់ ។ ប្រធានគណៈកម្មការហិរញ្ញវត្ថុមីយ៉ាន់ម៉ា និងជាប្រមុខដឹកនាំប្រទេសនេះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច