ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមកាំភ្លើងធំ Arsenal ទិញបានកីឡាករ Lokonga ពីក្លិបAnderlecht ក្នុងកិច្ចសន្យារយៈពេលវែង

ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើក្លិប Anderlecht និងខ្សែបម្រើជម្រើសជាតិបែលហ្ស៊ិក Albert SambiLokonga ក្នុងកិច្ចសន្យារយៈពេលវែង។ ថ្លៃឈ្នួលទោះបីជាមិនត្រូវបានបង្ហាញក៏ដោយត្រូវបានគេជឿជាក់ថា មានប្រហែល១៧,២លានផោន។ BBC Sport បានផ្សាយថា ដោយបានចូលរួមជាមួយក្រុម Anderlecht នៅវ័យ១៥ឆ្នាំ ... Read More »

កំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton រងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអុីនធើណេត

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក Lewis Hamilton បានទទួលរងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមប្រព័ន្ធអុីនធើណេតបន្ទាប់ពីបានឈ្នះពានរង្វាន់ Grand Prix កាលពីថ្ងៃអាទិត្យ ទី១៨ កក្កដាកន្លងទៅ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 ៧សម័យកាលបានឈ្នះជាលើកទី៨ក្នុងការប្រណាំងបន្ទាប់ពីបានយកឈ្នះរយៈពេល១០វិនាទីលើគូប្រជែង ... Read More »

រដ្ឋាភិបាល​ថៃ៖​ អាចផ្អាកការបញ្ជាទិញនាវាមុជទឹកសិន ខណៈ​រង់ចាំស្ថានការណ៍កូវីដ-១៩ រហូត​មានភាពប្រសើរឡើងវិញ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅល្ងាចថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​​លោកឧត្តមសេនីយ៍ឯក គង់ឈីប តាន់ត្រាវ៉ានីត (Kongcheep Tantrawanit) អ្នកនាំពាក្យក្រសួងការពារជាតិថៃ​ បាន​លើក​ឡើង​ថា៖ លោក ... Read More »

ផ្ទុះអាវុធរវាងកម្លាំងប៉ូលិសនឹងក្រុមជួញដូរគ្រឿងញៀនម៉ិចស៊ីកូ ស្លាប់ ៣០នាក់

នៅថ្ងៃទី១៩ខែកក្កដា មន្ត្រីម៉ិចស៊ីកូបានប្រកាសថា មានមនុស្ស ៣០នាក់ស្លាប់ក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមជនល្មើសនៅក្នុងរដ្ឋ Zacatecas រយៈពេល២ថ្ងៃកន្លងមក ។ សារព័ត៌មាន TTXVN បានផ្សាយថា ការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមជនល្មើសនៅតំបន់ប្រជុំជន San Antonio Del Cipres ... Read More »

អុីរ៉ាក់៖ មានការវាយប្រហារភេរវកម្មនៅក្នុងផ្សារ ស្លាប់៣៥នាក់

នៅល្ងាចថ្ងៃទី១៩ ខែកក្កដា (ពេលវេលាក្នុងតំបន់) មានករណីវាយប្រហារដោយគ្រាប់បែកនៅក្នុងផ្សារស្ថិតក្នុងទីក្រុង Sadr ភាគខាងកើតទីក្រុងបាដាដ ប្រទេសអុី រ៉ាក់ បណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់និងរបួសជាច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអុីរ៉ាក់បានបញ្ជាក់ថា «ការវាយប្រហារភេរវកម្ម ដោយគ្រាប់បែកកែច្នៃនៅក្នុងផ្សារ Woheilat នៃទីក្រុង Sadr ... Read More »

FA ប្រកាសត្រួតពិនិត្យជាឯករាជ្យលើការប្រើហិង្សានៅកីឡដ្ឋានWembley អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូឆ្នាំ២០២០

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការធានានូវ“ឈុតឆាកគួរឱ្យស្អប់ខ្ពើម” ដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ មិនដែលអាចកើតឡើងម្តងទៀតឡើយនោះគឺការប្រើហិង្សារវាងអ្នកគាំទ្រក្រុមទាំង២។ រដ្ឋបាលគ្រប់គ្រងកីឡដ្ឋានបានប្រកាសកាលពីថ្ងៃចន្ទថា ការពិនិត្យឡើងវិញជាឯករាជ្យមួយដែលស៊ើបអង្កេតការរំលោភលើបញ្ហាសន្តិសុខគឺត្រូវធ្វើឡើង។ ការប្រើហិង្សានោះគឺអ្នកគាំទ្របានប្រយុទ្ធជាមួយអ្នកបម្រើនិងប៉ូលីស ខណៈដែលពួកគេបានព្យាយាមបំបែកហ្វូងបាតុករតាមច្រកទ្វារនៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១១ ខែកក្កដា។ ... Read More »

កីឡាការិនីកាយសម្ព័ន្ធសហរដ្ឋអាមេរិកធ្វើតេស្តវិជ្ជមានជំងឺ Covid-19

កីឡាការិនីកីឡាកាយសម្ព័ន្ធម្នាក់របស់សហរដ្ឋអាមេរិកបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយសមាជិកក្រុមម្នាក់ត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធនឹងកីឡាការិនីរូបនោះ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងកាលពីម្សិលមិញថា អ្នកហាត់កាយសម្ព័ន្ធដែលមិនបង្ហាញរោគសញ្ញាបានធ្វើតេស្តវិជ្ជមាននៅក្នុងជំរុំហ្វឹកហាត់របស់ក្រុមនៅទីក្រុងអុីនសាយ។បច្ចុប្បន្នអត្តពលិកទាំង២ត្រូវបានផ្ទេរទៅសណ្ឋាគារមួយដើម្បីដាក់ឲ្យនៅដាច់ដោយឡែកពីគេជាមួយនឹងសមាជិកផ្សេងទៀតដែលបានផ្លាស់ទៅសណ្ឋាគារដែលក្រុមអត្តពលកម្មក្នុងទីក្រុងតូក្យូ។ គណៈកម្មាធិការអូឡាំពិកសហរដ្ឋអាមេរិក (USOC) បានប្រាប់ BBC Sport ថា ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅវៀតណាមថយចុះ សល់ត្រឹមតែជាង៤ពាន់នាក់ប៉ុណ្ណោះ

គិតត្រឹមយប់ថ្ងៃទី១៩ខែកក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសវៀតណាមមានចំនួន៤.១៩៥នាក់ គឺតិចជាងថ្ងៃទី១៨ខែកក្កដា ដែលមានអ្នកឆ្លងដល់ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃ។ នៅក្នុងថ្ងៃនេះដែរមានអ្នកជាសះស្បើយពីជំងឺ៣៨០នាក់។ ទីក្រុងហូជីមិញមានករណីឆ្លងច្រើនជាងគេគឺមាន៣.០៧៤នាក់ ភាគច្រើនរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័ក ឬតំបន់ដែលបានបិទខ្ទប់ ។ ចំនួនអ្នកឆ្លងនៅទីក្រុងហូជីមិញក៏បានថយចុះដល់ទៅជាង ១.៥០០នាក់ផងដែរ។ នៅថ្ងៃទី១៩ខែកក្កដានេះដែរវៀតណាមបានចាប់ផ្តើមអនុវត្តច្បាប់គម្លាតសង្គមនៅខេត្តក្រុងចំនួន១៩ ក្នុងតំបន់ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ... Read More »

រយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ប៊្រុយណេក្លាយជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក

ការទប់ស្កាត់កូវីដ-១៩ បានល្អបំផុតរបស់ប្រទេសប៊្រុយណេ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោយរយៈពេលជាង៤០០ថ្ងៃហើយមិនមានករណីឆ្លងក្នុងសហគមន៍នោះឡើយ។ ប្រ៊ុយណេបានក្លាយជាចំណុចភ្លឺជាងគេបំផុតនៅតំបន់អាស៊ាន ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានសរសើរពីជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នៅក្នុងប្រទេសប្រ៊ុយណេនេះ។ ទន្ទឹមនឹងនោះ វិធានការដែលជួយឲ្យប្រទេសប្រ៊ុយណេទទួលបានជោគជ័យគឺ កាត់បន្ថយការធ្វើដំណើរ អនុវត្តការធ្វើចត្តាឡីស័ក ធ្វើតេស្តរហ័សកូវីដ-១៩ រកប្រភពនៃការឆ្លងដើម្បីទប់ស្កាត់។ ពលរដ្ឋប្រ៊ុយណេបានគោរពយ៉ាងយកចិត្តទុកដាក់ទៅលើវិធានការដែលរដ្ឋាភិបាលបានដាក់ចេញ។ ... Read More »

រកឃើញទូរស័ព្ទរបស់អ្នកសារព័ត៌មានរាប់រយនាក់និងមេដឹកនាំជុំវិញពិភពលោកត្រូវគេតាមដាន

តាមលទ្ធផលស្រាវជ្រាវ ពីស្ថានប័នសារព័ត៌មានចំនួន១៧ ដែលបានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដាថា ប្រព័ន្ធ Software ប្រើប្រាស់សម្រាប់វាយប្រហារប្រព័ន្ធទូរស័ព្ទ ផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានល្បីៗនៅលើពិភពលោក និងប្រមុខដឹកនាំរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស ។ សារព័ត៌មាន Washington Post ដែលបានចូលរួមការស្រាវជ្រាវ បានផ្សាយថា ... Read More »

តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ ស្លាប់​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​ ខ្វះ​ការយល់ដឹង

អន្តរជាតិ​៖ បើ​យោង​តាម​របាយការណ៍​គណៈកម្មការ​សុខាភិបាល​នៃ​ទីក្រុង​ហាង​ចូ​វដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ នៅ​ខេត្ត​ចឺ​ជាំង​ភាគ​ខាងកើត បាន​និយាយ​កាលពីពេលថ្មីៗនេះថា​៖​ តារា​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​អន​ឡាញ​ចិន​ម្នាក់​ បានស្លាប់​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ក្រោយ​ការវះកាត់​យក​ខ្លាញ់​ចេញ​នាំ​ឱ្យ​ឆ្លង​បាក់តេរី​ស៊ីសាច់​​នៃ​រាងកាយ​ ​ដើម្បី​កែ​សម្ផស្ស​បាន​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ស្បែក​​យ៉ាង​ធ្ងន់ធ្ងរ​និង​ត្រូវ​ដេក​បន្ទប់សង្គ្រោះបន្ទាន់​រយៈ​ពេល​ពីរ​ខែ​។​ គណៈកម្មការ​សុខាភិបាល​ខាងលើនេះ​ បាននិយាយបន្ថែមថា​ ​គ្លីនិក​ដែល​វះកាត់​នាង​ ត្រូវ​តែ​ទូទាត់​សង​ខាង​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​​និង​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។​ ​ជាក់ស្ដែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​គណៈកម្មការ​នេះ​បាន​និយាយថា៖ “​គ្លីនិក​គ្រឿងសំអាង​វេជ្ជសាស្ត្រ​ហួ​យ៉ាន​ ​ខ្វះ​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ការវះកាត់​មុន​ពេល​អនុវត្ត​ការវះកាត់​មាន​ការអនុវត្ត​មិន​ត្រឹមត្រូវ​ក្នុង​​អំឡុង​ពេល​វះកាត់ និង​មិន​បាន​ផ្តល់​ការព្យាបាល​ទាន់ពេលវេលា​បន្ទាប់ពី​ការវះកាត់​។ ... Read More »

លោកស្រី Angela Merkel បង្ហាញការតក់ស្លុតយ៉ាងខ្លាំងពេលឃើញទិដ្ឋភាពនៃការបំផ្លាញដោយគ្រោះទឹកជំនន់

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានភាពតក់ស្លុតយ៉ាងខ្លាំងក្រោយពីលោកស្រីអញ្ជើញទៅកាន់ភូមិ Schuld នៅក្នុងរដ្ឋ Rhideland Palatinate ដែលជាតំបន់រងគ្រោះខ្លាំងជាងគេដោយគ្រោះទឹកជំនន់កាលពីសប្តាហ៍កន្លងមក។ នៅល្ងាចថ្ងៃទី១៨ខែកក្កដា លោកស្រី Angela Merkel បានទៅត្រួតពិនិត្យទីតាំងរងគ្រោះដោយទឹកជំនន់ ... Read More »

ក្លិប Atlanta United បណ្តេញអ្នកចាត់ការទូទៅ Gabriel Heinze បន្ទាប់ពីដឹកនាំបាន១៣ប្រកួត

អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United លោក Gabriel Heinze ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិប Atlanta United ដែលលេងនៅលីកកំពូលអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកចន្ទ ទី១៩ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេស៖​ បន្ទាប់ពី​បានជួបប្រាស្រ័យជាមួយរដ្ឋមន្ត្រីសុខាភិបាលមានផ្ទុកកូវីដ-១៩​ លោកប្រកាសធ្វើចត្តាឡីស័ក ១០ថ្ងៃ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស​ បានប្រកាសថា៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស ... Read More »

វៀតណាម ជាសមាជិកសកម្ម ទទួលខុសត្រូវក្នុងការការពារនិងលើកកម្ពស់តម្លៃសិទ្ធិមនុស្សនៅលើពិភពលោក

ដោយមានបំណងចង់ចូលរួមកាន់តែមានប្រសិទ្ធិភាពដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស វៀតណាមបានដាក់ពាក្យសុំចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ សំរាប់អាណត្តិ ២០២៣-២០២៥ ។ នេះជាលើកទីពីរហើយដែល វៀតណាម ជាបេក្ខភាព ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ ស ប) ជាការបង្ហាញពីទិសដៅនិងការអភិវឌ្ឍរបស់វៀតណាមគឺត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីការបង្កើតគោលនយោបាយអភិវឌ្ឍន៍ស្តីពីសិទ្ធិមនុស្ស ... Read More »

ការប្រកួតបាល់បោះនៅអាមេរិកត្រូវបានផ្អាកបន្ទាប់ពីមានករណីបាញ់ប្រហារនៅក្រៅពហុកីឡដ្ឋាន

ការប្រកួតបាល់បោះរវាងក្រុម Washington National នឹងក្រុម San Diego Padres ត្រូវបានផ្អាកកាលពីថ្ងៃអាទិត្យបន្ទាប់ពីការបាញ់ប្រហារនៅខាងក្រៅពហុកីឡដ្ឋានបានបណ្តាលឱ្យមនុស្ស៣នាក់រងរបួស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA និងគេហទំព័រក្រុមទាំង២ខាងលើបានឲ្យដឹងថា ពីរនាក់ក្នុងចំណោមអ្នករងរបួសគឺជាអ្នកដែលចូលរួមក្នុងការបាញ់សម្លាប់ខ្លួនឯង។ ចំណែកអ្នកទី៣ជាស្ត្រីដែលចូលរួមក្នុងការប្រកួត។ លោក Ashan ... Read More »

Cristiano Ronaldo បង្ហោះសារ “ថ្ងៃសម្រេចចិត្ត” ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងធ្វើឱ្យអ្នកគាំទ្ររបស់គាត់ស្មាន និងងឿងឆ្ងល់នៅរដូវក្តៅនេះដោយអនាគតរបស់គាត់នៅ Juventus នៅតែត្រូវមិនទាន់បានបញ្ជាក់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Euro ២០២០ និងមានសំណួរសួរអំពីអនាគតរបស់គាត់សម្រាប់រដូវក្តៅភាគច្រើន។ ឥឡូវនេះគាត់បានបង្ហោះសារមួយនៅលើ ... Read More »

កីឡាករ២រូបរបស់អាហ្រ្វិកខាងត្បូងរកឃើញកូវីដ-១៩ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

កីឡាករបាល់ទាត់ប្រទេសអាហ្វ្រិកខាងត្បូង២នាក់បានក្លាយជាមនុស្សដំបូងគេដែលធ្វើតេស្តរកឃើញជំងឺកូវីដ–១៩នៅក្នុងសណ្ឋាគារស្នាក់នៅរបស់អត្តពលិកក្នុងទីក្រុងតូក្យូ ពោលគឺ៥ថ្ងៃមុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៨ កក្កដា។ ទន្ទឹមនឹងនេះអត្តពលិក៦នាក់ និងបុគ្គលិក២នាក់មកពីក្រុមអត្តពលកម្ម Team GB កំពុងស្ថិតនៅដាច់ដោយឡែកពីគេបន្ទាប់ពីត្រូវបានគេស្គាល់ថា ជាមនុស្សជិតស្និទ្ធរបស់បុគ្គលម្នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅលើការហោះហើររបស់ពួកគេទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី១៥ ខែកក្កដា។ សមាគមកីឡាបាល់ទាត់អាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ... Read More »

បាតុកម្មទ្រង់ទ្រាយធំនៅថៃ ប្រឆាំង វិធានការទប់ស្កាត់កូវីដ-១៩មិនបានល្អរបស់រដ្ឋាភិបាល

កម្លាំងប៉ូលិសថៃបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករនៅក្នុងទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ហើយរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំងក្នុងប្រទេសនេះ។ ពលរដ្ឋថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងបាងកកនាល្ងាចថ្ងៃទី១៨ខែកក្កដា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។ ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសដែរ ក្រោយពេលប៉ូលិសព្យាយាមទប់ស្កាត់ក្រុមបាតុករឆ្ពោះទៅកាន់តំបន់សំខាន់ៗ ។ បាតុកម្មបានធ្វើឡើងដោយក្រុមយុវជនសេរីដោយមានលើកស្លាក បដាទាមទារឱ្យប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។ ... Read More »

ធ្លាក់យន្តហោះធុនតូចនៅអាល្លឺម៉ង់រកឃើញសាកសពចំនួន៣នាក់

នៅថ្ងៃទី១៧ខែកក្កដា ក្រុមជួយសង្គ្រោះអាល្លឺម៉ង់ បានប្រកាសថាបានរកឃើញសាកសព៣នាក់នៅកន្លែងធ្លាក់យន្តហោះ Piper ស្ថិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសនេះ។ សារព័ត៌មាន DPA បានផ្សាយថា កម្លាំងប៉ូលិសមិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះបាននៅឡើយទេ។ យន្តហោះដែលជួបគ្រោះថ្នាក់នេះបានហោះហើរចេញពីអាកាសយានដ្ឋាន Stuttgart នាព្រឹកថ្ងៃទី ១៧ខែកក្កដាដោយដឹកមនុស្ស ៣នាក់ ហោះហើរទៅកាន់តំបន់ ... Read More »

ភរិយាប្រធានាធិបតីហៃទី ត្រឡប់ទៅប្រទេសវិញជាមួយនឹងអាវការពារគ្រាប់

លោកស្រី Martine Moise ភរិយាប្រធានាធិបតីប្រទេសហៃទីដែលត្រូវគេធ្វើឃាតនោះបានវិលត្រឡប់ទៅប្រទេសវិញហើយនៅថ្ងៃទី១៧ខែកក្កដា ក្រោយពីបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យអាមេរិក ដោយសាររងរបួសធ្ងន់នៅក្នុងការវាយប្រហារធ្វើឃាតស្វាមីរបស់លោកស្រីកាលពីដើមខែនេះ។ សារព័ត៌មាន AP របស់អាមេរិក បានផ្សាយថា លោកស្រី Martine Moise បានពាក់អាវការពារគ្រាប់ ហើយដៃមានរុំរបួសបង្ហាញវត្តមាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ... Read More »

ផ្ទុះរថយន្តស៊ីទែនដឹកប្រេងនៅក្នុងប្រទេសកេនយ៉ាស្លាប់១៣នាក់

ប្រភពព័ត៌មានពីកម្លាំងប៉ូលិសកេនយ៉ា នៅថ្ងៃទី១៨ខែកក្កដា បានឱ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ និងរបួសជាច្រើននាក់ក្រោយពីរថយន្តដឹកសាំងក្រឡាប់ហើយផ្ទុះឆេះនៅលើផ្លូវល្បឿនលឿនភាគខាងលិចប្រទេសកេនយ៉ា ។ លោក Charles Chacha ស្នងការប៉ូលិសតំបន់ Siaya ដែលជាកន្លែងកើតហេតុបានឱ្យដឹងថា «យើងបានរកឃើញសាកសព១២នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ... Read More »

ស្ដេចប្រដាល់អាស៉ី ៖ Pacquiao ត្រូវគេបោះឆ្នោតទម្លាក់ចេញពីតំណែងជាប្រធានបក្សកាន់អំណាច ក្រោយទាស់សម្ដីជាមួយលោកប្រធានាធិបតីហ្វុីលីពីន​

អន្តរជាតិ​៖​ បើតាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះថា៖​ លោក Emmanuel «Manny» Pacquiao សមាជិកព្រឹទ្ធសភាហ្វុីលីពីន និងជាស្ដេចប្រដាល់អាស៊ី ត្រូវបានគេបោះឆ្នោតទម្លាក់ចេញពីតំណែងជា ... Read More »

បាញ់ប្រហារនៅខាងក្រៅពហុកីឡដ្ឋានអាមេរិក អ្នកគាំទ្រត្រូវជម្លៀសចេញជាបន្ទាន់

មនុស្ស៤នាក់បានរងការបាញ់ប្រហារនៅខាងក្រៅពហុកីឡដ្ឋាន Nationals Park ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងពេលកំពុងតែប្រកួតវាយកូនបាល់ (Baseball)។ នៅថ្ងៃទី១៧ខែកក្កដា អ្នកគាំទ្រម្នាក់ត្រូវបានស្នើឲ្យចាកចេញពីពហុកីឡដ្ឋាន Nationals Park ដែលជាពហុកីឡដ្ឋានសម្រាប់ប្រកួតវាយកូនបាល់ Baseball នៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលកំពុងតែប្រកួតរវាងក្រុម Washington ... Read More »

កូនស្រីឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅប៉ាគីស្ថានត្រូវជនមិនស្កាល់មុខចាប់ជំរិតនិងធ្វើទារុណកម្ម

ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានប្រកាសឱ្យដឹងថា កូនស្រី ឯកអគ្គរដ្ឋទូត Najib Alikhil ប្រចាំនៅក្នុងប្រទេសប៉ាគីស្ថាន គឺនាង Silsila Alikhil អាយុ២៦ឆ្នាំ ត្រូវគេចាប់ជំរិញកាលពីយប់ថ្ងៃទី ១៦ខែកក្កដា ក្នុងពេលកំពុងតែធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនក្នុងរដ្ឋធានីអ៊ិស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ក្រសួងការបរទេសអាហ្វហ្គានីស្ថាន ... Read More »

មីយ៉ាន់ម៉ានាំចូលអុកស៊ីហ្សែនពីប្រទេសចិនចំនួន៣ពាន់តោនសម្រាប់បំពេញតម្រូវការខ្វះខាតក្នុងប្រទេស

នៅថ្ងៃទី១៧ខែកក្កដា មីយ៉ាន់ម៉ា បានសម្រេចទិញអុកស៊ីហ្សែន រហូតដល់ទៅ៣ពាន់តោនពីប្រទេសចិន ។ បំពង់អុកស៊ីហ្សែន នឹងត្រូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំងពីរចូលទៅកាន់ទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ។ តាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា «នៅពេលថ្មីៗនេះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែអាក្រក់ ... Read More »

អត្តពលិកលំដាប់ពិភពលោកចំនួន១០រូបដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ

បន្ទាប់ពីការពន្យារពេលមួយឆ្នាំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនឹងចាប់ផ្តើមធ្វើនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយដោយមានអត្តពលិកប្រមាណជាង១១.០០០នាក់មកពីជុំវិញពិភពលោកប្រជែងដណ្តើមយកមេដាយមាសជូនជាតិរៀងៗខ្លួន។ តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញអត្តពលិកជាតារាឆ្នើមៗពីក្រុមជម្រើសជាតិចំនួន ១០នាក់ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូខាងមុខនេះ។ 1. Simone Biles កីឡាការិនី Simone Biles វ័យ១៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅលើឆាកកាយសម្ព័ន្ធពិភពលោក។ បច្ចុប្បន្ននាងមានវ័យ២៤ឆ្នាំជាក្រុមជម្រើសដ៏លេចធ្លោផ្នែកកាយវប្បកម្មរបស់អាមេរិក។ ... Read More »

ក្រុមបាល់ទាត់អាឡឺម៉ង់ដើរចេញពីទីលានពេលប្រកួតមិត្តភាពដោយសារមានការរំលោភបំពានពូជសាសន៍មុនព្រឹត្តិការណ៍អូឡាំពិក

ក្រុមបាល់ទាត់ផ្នែកបុរសរបស់អាឡឺម៉ង់ដែលត្រៀមចូលរួមព្រឹត្តិការណ៍អូឡាំពិកបានដើរចេញពីទីលានដោយចំណាយពេល៥នាទីនៃការប្រកួតមិត្តភាពរបស់ពួកគេទល់នឹងក្រុមហុងឌូរ៉ាសបន្ទាប់ពីខ្សែការពារ JordanTorunarigha ត្រូវបានគេចោទប្រកាន់ថា បានរំលោភបំពានពូជសាសន៍។ ការប្រកួតនេះបានលេងនៅពីក្រោយបិទទ្វារក្នុងរយៈពេល៣០នាទីមិនបានបន្ត និងបញ្ចប់ដោយលទ្ធផល ១-១ ។ Jordan Torunarigha មានវ័យ២៣ឆ្នាំ លេងឲ្យក្លិបរបស់គាត់ Hertha Berlin នៅលីគអាល្លឺម៉ង់។ ... Read More »

ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមតោខៀវ Chelsea ផ្ទេរទៅកាន់ AC Milan ជាផ្លូវការហើយ

ខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud បានផ្លាស់ទៅលេងនៅក្លិបអ៊ីតាលី AC Milan ជាផ្លូវការហើយ ក្នុងតម្លៃខ្លួនមួយដែលមិនត្រូវបានបង្ហាញបន្ទាប់ពីចំណាយពេល៣ឆ្នាំនៅឯកីឡដ្ឋានStamford Bridge ។ បើតាមការចេញផ្សាយរបស់ BBC Sport ... Read More »

ក្រុមកាំភ្លើងធំ Arsenal ចុះកុងត្រាជាមួយ Ben White ក្នុងតម្លៃ៥០លានផោនពីក្លិប Brighton

ក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ការផ្ទេរទឹកប្រាក់៥០ លានផោនសម្រាប់ខ្សែការពារ Brighton កីឡាករ Ben White ។ កីឡាកររូបនេះគឺជាអ្នកដែលបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោមការដឹកនាំរបស់លោក Gareth Southgate ។ កីឡាករ ... Read More »