ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កូនចិត្តខ្លាំងខឹងឪពុកម្ដាយមិនទិញម៉ូតូឲ្យដុតផ្ទះឆេះម៉ត់

ខេត្តស្វាយរៀង៖យុវជនម្នាក់ត្រូវបានអ្នកភូមិសហការជាមួយសមត្ថកិច្ចមូលដ្ឋានដេញចាប់ឃាត់ខ្លួនបានបន្ទាប់ពីខឹងឪពុកម្ដាយមិនព្រមទិញម៉ូតូឲ្យខ្លួនដុតផ្ទះឆេះម៉ត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី២០ ខែសីហាឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះពេញ ពិសិដ្ឋ អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ មុខរបរ  មិនពិតប្រាកដ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្រ្តីជាម្ដាយមានឈ្មោះ ប៉ែន ... Read More »

ថ្ងៃទីបួននាឱកាសឈប់សម្រាក កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣៣ម៉ឺននាក់, សរុបពេលបួនថ្ងៃមានជាង១លាន១សែននាក់

ភ្នំពេញ៖ បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា៖ ក្នុងថ្ងៃទីបួននាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦% បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨% ... Read More »

ថ្ងៃនេះ មានករណីជាសះស្បើយចំនួន ០៦នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មីទេ

ភ្នំពេញ៖ ថ្ងៃនេះ ករណីជាសះស្បើយចំនួន ០៦នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មីទេ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។  ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ ... Read More »

អភិបាលរាជធានីភ្នំពេញ ផ្តល់ថវិកា២លាន រៀល ដល់គ្រួសារសពជាកូនស្រីអតីតតារាកប្លែង នាយវាំងដឺ

​ភ្នំពេញ៖ ថវិកាចំនួន២លានរៀលរបស់លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បាន នាំយកអំណោយសប្បុរសធម៌ ផ្តល់ជូនគ្រួសារសពលោកស្រី យិន ស្រីណៃ អាយុ២១ឆ្នាំដែលត្រូវជាកូនស្រីបង្កើត អតីតសពតារាកំប្លែងលោកយិន សារឹម ហៅនាយ  វាំងដឺ ... Read More »

បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំដើរគប់កញ្ចក់រថយន្តបង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោ១២ និង០០នាទីថ្ងៃត្រង់ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនជាតិចិនម្នាក់ដែលគេសង្ស័យថាបែកថ្នាំបានយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តគេ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធបានប្តឹងទៅកម្លាំងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ ។ តាមប្រភពពីប្រជាពលរដ្ធដែលឃើញហតុការណ៍បានប្រាប់ឱ្យដឹងថា បុរសជនជាតិចិនខាងលើបានដើរស្រែកឡូឡានៅតាមដងផ្លូវ ហើយក៏បានយកដុំថ្មគប់ទៅលើរថយន្តតែមិនបង្កឱ្យបែកកញ្ចក់ទេគ្រាន់តែ ជាប់ដុំថ្មនៅនឹងរថយន្តផ្នែកខាងមុខ ហើយភ្លាមនោះដែរបានឃើញកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ... Read More »

មនុស្ស២នាក់រងរបួសធ្ងន់​ ដោយសារប៉ះទង្គិចគ្នារវាងរថយន្ត​ បុកជាមួយម៉ូតូ

ភ្នំពេញ៖ យុវជន​វ័យជិត​ ២០ម្នាក់បានរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរជាមួយបានរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តHYUNDAI ជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ... Read More »

ខ្មែរពីរនាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណេីតវិញ ក្រោយជាប់ជាប់ពន្ធនាគារឆ្លងដែនខុសច្បាប់

ខេត្តឧត្ដរមានជ័យ៖ ជនជាតិខ្មែរចំនួន២នាក់​ កាលពីរសៀល​ ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២០នេះ​ ត្រូវបាន អាជ្ញាធរថៃធ្វើការបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារនៅប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃ។ ​តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បានអោយដឹងថា​ បុរសខ្មែរ២នាក់នេះ​ ម្នាក់ជាពលករខុសច្បាប់​ និងម្នាក់ទៀតឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។ ... Read More »

រយះពេល៤ថ្ងៃមកនេះ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស ១៨នាក់បាត់បង់ជីវិត​ និងរបួស៥៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអោយដឹងថា​ គិតចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០​ នៃថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ​ មនុស្សចំនួន ១៨នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ៥៩នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍។  ... Read More »

ក្រសួងទេសចរណ៍ បន្តអំពាវនាវណែនាំការអនុវត្តវិធានសុវត្ថិភាពទេសចរសម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហានេះ បានបន្តធ្វើការអំពាវនាវ និងក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានសហគមន៍ទេសចរណ៍​ និងអេកូទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។ តាមវិធានសុវត្ថិភាពទេសចរណ៍ ដែលត្រូវអនុវត្តក្នុងនោះរួមមាន៖ ... Read More »

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង៣ម៉ឺននាក់ មកដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃនេះ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះថាភ្ញៀវទេសចរជាតិ –និងអន្តរជាតិសរុប៣២.២០៥នាក់ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១២៤នាក់ បានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានានៅក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃ(១៧–១៨–១៩ខែសីហា ឆ្នាំ២០២០)។ បើតាមសម្តីភ្ញៀវរទេសចរម្នាក់ មកពីរាជធានីភ្នំពេញ បាននាំក្រុមគ្រួសារមកលេងក្នុងខេត្តរតនគិរី បានសម្តែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណសន្តិភាព ដែលសន្តិភាពនេះបានអនុញ្ញាតឲ្យគាត់និងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយជាមួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត្តបើទោះបីក្នុងវិបត្តិជំងឺកូវីដ–១៩ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពួកគាត់ខ្លះៗក៏ដោយ។ ភ្ញៀវ ទេសចររូបនេះក៏បានសម្តែងនូវភាពកក់ក្តៅក្នុងចិត្តដែលឃើញវិធានការសុខាភិបាលត្រូវបានអាជ្ញាធរខេត្តធ្វើការរឹតបន្តឹងនៅគ្រប់ទីកន្លែងដើម្បីបង្ការការពារកាចម្លងជំងឺកូវីដ–១៩ផងដែរ។ ដោយឡែកលោក ... Read More »

រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់

ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារបានបញ្ជាក់ថា រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំចាប់តាំងពីថ្ងៃទី១៧–១៩ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ–អន្តរជាតិជិត ៤មុឺននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ។ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងថា ត្រឹមរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៧–១៨–១៩ ... Read More »

ខេត្តសៀមរាបបើកការប្រកួតមាន់អាំងឆ្ងាញ់ ដេីម្បីបង្ហាញភ្ញៀវទេសចរ

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីប្រកួតមាន់អាំងឆ្ងាញ់ តាមបណ្តាក្រុង-ស្រុក ទាំង១២ ដើមី្បបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ ដែលមកទស្សនានិងកម្សាន្តកម្មវិធីសម្រាកក្នុងអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំ។  ពិធីប្រកួតនេះ​ បានប្រារព្ធឡេីងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ​ ក្រោមវត្តមានរបស់លោក ទៀ បាញ់ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវ

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ បានបញ្ជាឲ្យលោក យស យុទ្ធីអភិបាលរងខណ្ឌ និងមានសមាសភាពចូលរួមដូចជា ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចុះលើកទឹកចិត្តដល់មន្ត្រីនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាថ្ងៃឈប់សម្រាក

ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេពរង្ស៊ី កាញារិទ្ធ កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០បានអញ្ចើញចុះត្រួតពិនិត្យនិងលើកទឹកចិត្តដល់មន្រ្តីបំពេញការងារប្រចាំការនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាថ្ងៃឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ នៅក្នុងឱកាសនោះ ... Read More »

មន្រ្តីជំនាញកសិកម្មខេត្តតាកែវ លើកទឹកចិត្តដល់កសិករឲ្យបង្កើនការចិញ្ចឹមកង្កែប ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

ខេត្តតាកែវ៖ ដើម្បីជួយឲ្យជីវភាពរបស់ប្រជាកសិករ កាន់តែល្អប្រសើរឡើងនោះ អាជ្ញាធរជំនាញខេត្តតាកែវ បានលើកទឹកចិត្តដល់កសិករឲ្យបង្កើនការចិញ្ចឹមកង្កែបបន្ថែមទៀត ដើម្បីធានាផ្គត់ផ្គង់តម្រូវការទីផ្សារ ក្នុងអំឡុងពេលកើតមានជំងឺកូវីដ–១៩ ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ លោក ញិប ស្រ៊នបានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ... Read More »

ប្អូនប្រុសបង្កើតកាប់បងស្រីរួចចងជើងទម្លាក់ក្នុងទឹកបៀ ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ ជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីឃាតកម្មបន្ទាប់ពីប្រើហិង្សាយកពូថៅកាប់ទៅលើបងស្រីបង្កើតរួចចងជើងទម្លាក់ក្នុងទឹកបៀ នៅខាងលិចផ្ទះចម្ងាយ៤ម៉ែត្របង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិបែកចានឃុំអង្គប្រស្រែ​ ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ងិន សូ​ អាយុ៦១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ ... Read More »

មន្រ្ដីជំនាញក្រសួងកសិកម្ម អះអាងថា បច្ចុប្បន្ននេះតម្លៃកៅស៊ូមានការកើនឡើង និងមានទីផ្សារល្អជាងមុន

ភ្នំពេញ៖ បើតាមការអះអាងពីមន្រ្ដីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅជុំវិញពិភពលោក ពេលនេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អជាងមុន ។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ប៉ុល សុផាមានប្រសាសន៍ថា ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិថៃម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

     បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៥​និង០០នាទី ថ្ងៃទី​១៩ ខែ សីហា ឆ្នាំ​២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីសាលាសង្កាត់សំរោង ជួបជុំគ្នាហូបបាយសាមគ្គីផង និងប្រជុំកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានផង

ភ្នំពេញ ៖ មន្ត្រីសាលាសង្កាត់ សណ្តាប់ធ្នាប់ និងប្រជាការពារទាំង៤ភូមិ បានជួបជុំគ្នាហូបបាយសាមគ្គីផង និងប្រជុំកម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់សំរោងទាំងមូល ក្រែងមានជនឆក់ឱកាសមួយចំនួនវាប្រព្រឹត្តិ បទល្មើសផ្សេងៗនៅតាមភូមិ សង្កាត់យើងនេះ ក្នុងខណៈដែលប្រជាពលរដ្ឋបានឈប់សម្រាក ហើយអ្នកខ្លះបានទៅដើរលេងតាមបណ្តាខេត្តឆ្ងាយៗនោះ។ ក្នុងឱកាសនោះ លោក ... Read More »

កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ចុះ​ បង្ក្រាប​គ្រឿងញៀន​២លេីកនៅក្នុងស្រុក​ ស្ទឹង​ត្រង់​

ខេត្តកំពង់ចាម ៖​ ដើម្បីរក្សាសន្តិសុខ​សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ កម្លាំងកង​រាជ​អាវុធហត្ថ​មូលដ្ឋានស្រុកស្ទឹងត្រង់បានចុះអនុវត្តបង្ក្រាប​បទល្មើសគ្រឿងញៀនជាបន្តបន្ទាប់​តាមការ​ចង្អុល​បង្ហាញ​ពីលោកសោ សាវឿន​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ចាម​ ។  លោកឧត្តមសេនីយត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមបានដឹងថា​ នៅវេលាម៉ោង៩៖១៥នាទីព្រឹក​ ថ្ងៃ​ទី២០ ខែសីហា​ ឆ្នាំ​២០២០​ ... Read More »

ឡើងបេះផ្លែដូងបាន២ផ្លែធ្លាក់ផ្កាប់មុខក្នុងភក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ផ្កាប់មុខក្នុងភក់ក្រោមដើមដូង ដែលមានផ្លែដូងចំនួន២ផ្លែនៅក្បែរខ្លួនផង ខណៈគេដឹងថាគាត់ធ្លាក់ពីលើចុងដើមដូងនោះតែម្ដង ។  ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៤ និង០០នាទី រសៀលថ្ងៃពុុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ... Read More »

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចម៉ូតូគ្រូបង្រៀន

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២០ខែសីហានេះ បន្ទាប់ពីនគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រាវ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធករណីលួចម៉ូតូ។ ជនសង្ស័យឈ្មោះរី ហ្វីន ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវក្រុង.ខេត្តសៀមរាបបានលួចកាច់សោកម៉ូតូរបស់គ្រូបង្រៀន នៅក្នុងកន្លែងអង្គការបណ្ដុះបណ្ដាលដើម្បីគុណភាព។ ភ្លាមៗនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីធ្វើការផ្ដន្ទាទោសជនសង្ស័យទៅផ្លូវច្បាប់។ ... Read More »

នៅថ្ងៃទី២០ ខែសីហានេះ! នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដឹកនាំវេនប្រចាំការក្រុមទី៤

ភំ្នពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅលេងស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្រ្តី រាជការ និយោជិត កម្មករ ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មី ចំនួន៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧–២១ ... Read More »

ដាច់កន្ត្រកជណ្តើរយន្តពីលើអគារកំពុងសាងសង់បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ បុរស២នាក់ដែលជិះជណ្តើរយន្តនៅក្នុងការដ្ឋានអគារកំពុងសាងសង់អតីតហាងម្ហូបចិនតាយតាយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០២០នៅទីតាំងផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២០០បក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វេហា ហៅ ម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិ ... Read More »

មន្ទីរសាធារណការរាជធានីភ្នំពេញលាបគំនូសសញ្ញាចរាចរណ៍ថ្មីឡើងវិញនៅមហាវិថីសហព័ន្ធរុស្សុីដើម្បីងាយស្រួលក្នុងការបើកបរ

ភ្នំពេញ៖ តាំងពីមុនរហូតដល់បច្ចុប្បន្ននេះ តាមបណ្ដាវិថីតូចធំមួយចំនួនក្នុងមូលដ្ឋានទាំង១៤ខណ្ឌ តែងតែមានការខូចខាត និងរលុបគំនូសសញ្ញាចរាចរណ៍ ដូច្នេះហើយទើបសាលារាជធានីភ្នំពេញយកចិត្តទុកដាក់ពីបញ្ហា ការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីនិងផ្លូវតូចៗដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងផងដែរ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ... Read More »

រថយន្តដឹកទំនិញថៃបើកលឿនកៀរម៉ូតូដួលស្លាប់ម្នាក់របួស២នាក់

    ខេត្ត​ប៉ៃលិន ៖ រថយន្តសណ្តោងរ៉ឺម៉កថៃមួយគ្រឿងបានបើកបរល្បឿនលឿននៅក្នុង​ក្រុងប៉ៃលិន រួចក៏បានកៀរម៉ូតូមួយគ្រឿង ខណៈ​ជិះ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់។ ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​ផ្ទះ​ជុំ​គ្រួសារ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម ... Read More »

រពឹសដៃផ្ទៃឆ្អែត តែបើរពឹសដៃលួចយកទ្រព្យគេគេចមិនផុតពីជាប់គុក

      ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោក​វរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​បានឲ្យដឹងនៅព្រឹកថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០នេះ​ថា នគរបាលប៉ុស្ដិ៍ច្បារអំពៅ២​បានឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណីលួចយកទូរស័ព្ទដៃនៅក្នុងហាងអ៊ុតសក់វណ្ណារ៉ា Beauty Salon នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ... Read More »

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ខណៈពេលកំពុងធ្វើការងារ

ភ្នំពេញ ៖ កម្មករម្នាក់ឡើងទៅលើជាន់ទី២ ហើយប៉ះនឹងខ្សែកាប្លិ៍បណ្តាលឲ្យឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង ដែលសំណង់ផ្ទះនោះធ្វើជាប់នឹងបង្គោលភ្លើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវទួលពង្រ ត្រង់ចំណុចផ្ទះកំពុងសាងសង់មួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់បើកឡំប្រឺតាបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានបើកឡំប្រឺតារេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើងបណ្តាល​ឲ្យ​គាប​ជាប់​រងរបួស​ធ្ងន់​។​ ​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទី​យប់ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងសង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុគាត់បានឃើញ​បុរស​ម្នាក់​ជា​ជនរងគ្រោះបើកឡំប្រឺតាពាក់ស្លាកលេខ ភ្នំពេញ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ។ លោកហ៊ាង ... Read More »