ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រយៈពេល១២ខែឆ្នាំ២០២៤ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិឆ្លងកាត់ចេញចូលមកកម្ពុជាជាង១លាន៥សែននាក់១៧២សញ្ជាតិ

ខេត្តស្វាយរៀង៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨៦៩៩នាក់ មាន១៧២ សញ្ជាតិ បើប្រៀបធៀបទៅនិងរយៈពេល១២ខែឆ្នាំ២០២៣ មានការកើនឡើង ចំនួន២៦៣១៦០នាក់ ស្មើនិង១៩.០១ ... Read More »

លោក រស់ វាសនា អំពាវនាវ ដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង និងគ្មានអនាម័យ

ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងតំណាងលោក ណុបចំរើន អភិបាលក្រុងស្វាយរៀងបានធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង ... Read More »

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៣ ខែមករា រកឃើញយានយន្តល្មើសចំនួន ១៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១២គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៤៤គ្រឿង ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៣ មករា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៣នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៣នាក់ (ស្រី ៩នាក់)  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។  ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

លិខិតមិត្តអ្នកអាន៖ កម្ពុជាមានមោទនភាព ដែលរក្សាបាននូវសុខសន្តិភាពរយៈពេលយូរពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ

ភ្នំពេញ ៖ សុខសន្តិភាព គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ប្រសិនបើមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋកម្ពុជាគឺពុំអាចរស់នៅក្នុងសេចក្តីសុខ ជួបជុំគ្រួសារ និងរីកចម្រើនជឿនលឿន ដូចពេលបច្ចុប្បន្ននេះទេ។ មហាព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៤-២០២៥ កន្លងទៅថ្មីៗនេះ អាចធ្វើជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ... Read More »

កូនប្រុសជាអ្នកចំរៀង និងលេងភ្លេងតាមរោងការ ចិត្តស្មើ នរកហ៊ានលើកដៃវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់ហាមកូនកុំឱ្យផឹកច្រើនប៉ុណ្ណោះ

ខេត្តកំពង់ធំ ៖ កូនប្រុសជាអ្នកចំរៀងតាមរោងការ ចិត្តស្មើនរកហ៊ានលើកដៃវ៉ៃឪពុកម្តាយ ស្ទើរស្លាប់ គ្រាន់ហាមកូនកុំឱ្យផឹកច្រើនប៉ុណ្ណោះ ! តើខួរក្បាលអ្នកសាងមកអំពីអ្វី បើគ្មានដឹងគុណអ្នកផ្តល់កំណើតសូម្បីបន្តិច ?  (សូមសង្ខេបនៅកំពង់ធំ -ប៉ូលីសចាប់ខ្លួនបានហើយ ពីរឿងកូនវាយឪពុកម្ដាយកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ... Read More »

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២របស់ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ រចនាសម្ពន្ធនៃបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានអាយុកាលជិត១ពាន់ឆ្នាំ ដែលរងការខូចខាត បានរឹងមាំឡើងវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាជួសជុលអស់រយៈពេល៥ខែមក។ កាលពីមុនពេលជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២របស់ប្រាសាទអង្គរវត្ត មានសភាពទ្រុឌទ្រោមខ្លាំងដូចជា សសរថ្មនៅផ្នែកខាងត្បូងឆៀងខាងកើតបានពុកនិងប្រេះបែកតាំងពីលើរហូតដល់ក្រោម រីឯជញ្ជាំងរបស់បណ្ណាល័យក៏ហែកចេញពីគ្នាខុសពីសភាពដើម ព្រមទាំងធ្វើឱ្យពាក់ព័ន្ធដល់ធ្នឹម និងដំបូលខាងលើផង។ លោក ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន នារសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ៥៩ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធស្រោចស្រពចារឹក និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធស្រោចស្រពចារឹក ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ លោក ថោ ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅសាលានាយទាហានសកម្ម ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ... Read More »

ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ២០២៤ បានកើន​ឡើង​ដល់១៣,៥១ពាន់​លានដុល្លារ

ភ្នំពេញ​៖​ បើតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បានចេញផ្សាយកាលពីចុង​ខែធ្នូ ឆ្នាំ២០២៤​ថ្មីៗនេះថា៖​ ​ប្រទេស​កម្ពុជា នាឆ្នាំ២០២៤​កន្លងទៅនេះ​ វិស័យសំណង់ និងអចលនទ្រព្យ មាន​សញ្ញាវិជ្ជមាន​ឡើងវិញ ក្នុងនោះ ការ​ផ្ដល់​ឥណទាន​ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ​ បានកើនទំហំទឹកប្រាក់ ១៣,៥១​ ពាន់​លានដុល្លារ​អាមេរិក។ ... Read More »

ដំឡូងបាស ដៃខ្លា ជាដំណាំរបស់អ្នកស្រុកអង្គរ និយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ

ខេត្ត​សៀមរាប​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AKP​ នៃក្រសួងព័ត៍មាន​ បានចុះផ្សាយថា​៖ “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកស្រុកអង្គរនិយមដាំដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់អស់កាលជាយូរឆ្នាំមកហើយ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ បានឱ្យដឹងថា​ ដំឡូងនេះពលរដ្ឋនិយមដាំភាគច្រើននៅ ភូមិ ពាម ឃុំ ... Read More »

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនក្រុមក្មេងទំនេីង​០៤នាក់​ ក្នុងចំ​ណោមបក្ខពួក​០៦នាក់

ខេត្តកំពង់ស្ពឺ​៖​ ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺបានឱ្យ​ដឹងនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២៥ ថា លោកបាន បញ្ជាឱ្យកំលាំងអធិការនគរបាលស្រុកបសេ​ដ្ឋ ដោយពិនិត្យលេី​គណ​នី​ហ្វេសប៊ុក​ឈ្មោះ​ CHI​NG មានខ្លឹមសារថា សូមគោរពបងៗ​នាយសមត្ថកិច្ច​ក្មេងស្ទាវឈាមរាវនេះជាមុខស​ញ្ញាកាន់ដាវកាន់កាំបិត​នៅក្នុងទី​សា​ធារណៈ ដោយមិនញញើតក្រែងចិ​ត្តនរណាធ្វើឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សន្តិសុខសា​ធារណៈ”។  សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការ​ស្រា​វជ្រា​វ​បន្ទាប់ពីទទួលបានព័ត៌មានខា​ងលើ​កម្លាំងជំនាញបានសហការរកឃេី​ញក្មេងទំនេីង​០២នាក់​ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបទ ល្មើសគ្រឿងញៀន១ករណី ឃាត់ជនសង្ស័យ ៣នាក់

ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចា ។  បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- រាជរដ្ឋាភិបាលកម្ពុជាលែងឆ្លើយតបជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយប្រតិកិយានិងក្រុមឧទ្ទាមក្រៅច្បាប់ហើយ ... Read More »

កម្ពុជា​-អូស្ត្រាលី​ ពិភាក្សាអំពីការវិវត្តក្នុងតំបន់ និង អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌអាស៊ាន

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២ ខែមករាម្សិលមិញនេះ​ បានទទួលជំនួបសម្តែងការគួរសមរបស់ ... Read More »

កម្ពុជា-គុយបា ផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម និងបានបញ្ជាក់ជាច្រើនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០២ ... Read More »

លោក សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំ នៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

 ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ លោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងជានាយកគម្រោង បានអញ្ជើញធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំដំបូងនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លី ... Read More »

សាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន ជនដែលត្រូវចោទដាក់ក្នុងពន្ធនាគារពាក់ព័ន្ធ ករណីដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា

ខេត្តស្វាយរៀង៖ យោងតាម សមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀងបានអោយ ដឹងនារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២៥ថា សាលាដំបូងខេត្ត បានចេញដីកាឃុំខ្លួន ជនដែលត្រូវចោទដាក់ក្នុងពន្ធនាគារ រួចហើយ ពាក់ព័ន្ធ ករណីដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបង្កហិង្សា នៅស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រភពបន្តថា  ... Read More »

សារព័ត៌មានលំដាប់ពិភពលោករបស់អាមេរិក​CNN៖​«អាកាសយានដ្ឋានអន្តរជាតិតេជោ»កម្ពុជាជាប់ជា​ស្ថាបត្យកម្ម​ដ៏មានឥទ្ធិពលលើពិភពលោកឆ្នាំ២០២៥

ខេត្តកណ្តាល៖ យោងតាម​បណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាមេរិក CNN បានចុះផ្សាយពីការវាយតម្លៃលើគម្រោងធំទាំង ១១ របស់ពិភពលោកដែលមាននូវគម្រោងស្ថាបត្យកម្ម​ល្អ និង មានឥទ្ធិពលលើពិភពលោក ក្នុងឆ្នាំ២០២៥។​ ក្នុងចំណោមគម្រោងលំដាប់អន្តរជាតិធំទាំង១១នោះ ក៏មានដែលគម្រោង «អាកាសយានដ្ឋានអន្តរជាតិតេជោ» លំដាប់ថ្នាក់ 4F របស់ ... Read More »

រឿង៖ ជើងមេឃពណ៌ក្រហម (ត)

ព្រះអាទិត្យរះឡើងមិនទាន់ ម៉ែបានដាស់ខ្ញុំ និងបងប្រុសឲ្យក្រោកឡើងហើយគាត់បានយកថ្នាំអាចម៍ទន្សាយមកឲ្យខ្ញុំលេបមុនពេលចេញទៅរោងសហករណ៍ជាមួយបងប្រុសរបស់ខ្ញុំ។ ទោះបីជាម៉ែមានទឹកមុខញញឹមមុនពេលចាកចេញទៅធ្វើការងារ ក៏ខ្ញុំនៅតែព្រួយបារម្ភ។ ខ្ញុំបានសង្កេតឃើញទឹកមុខម៉ែស្លេកស្លាំងប្លែកខុសពីធម្មតា។ ដំណើររបស់គាត់មើលទៅហាក់ដូចជាមិនសូវស្រួលសោះ។ ខ្ញុំបានអង្គុយរង់ចាំម៉ែមកផ្ទះវិញទាំងមានអារម្មណ៍ថាមិនសុខស្រួលក្នុងចិត្ត។ ខ្ញុំអង្គុយលេបទឹកមាត់ព្រោះខ្ញុំឃ្លានខ្លាំងណាស់ហើយថ្ងៃត្រង់ទៅហើយ ខ្ញុំនៅមិនទាន់មានថ្នាំលេបទៀត។មិនយូរប៉ុន្មានខ្ញុំបានឃើញម៉ែ ត្រឡប់មកវិញដោយក្នុងដៃរបស់គាត់មានកាន់ចានមួយមកជាមួយដែរ។ នៅក្នុងចានមានបបររាវសុទ្ធតែទឹកជាមួយបន្លែត្រកួនដោយមិនសូវឃើញគ្រាប់អង្ករនោះទេ។ នេះពិតជាអាហារឆ្ងាញ់ៗណាស់ដែលខ្ញុំកំពុងតែទន្ទឹងរង់ចាំ។ នៅពេលម៉ែយកបបរមកដល់គាត់បានឱ្យខ្ញុំហូបភ្លាមៗហើយសួរខ្ញុំថា យ៉ាងម៉េចហើយស្មីកូន ... Read More »

អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ គិតត្រឹមតំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ %ហើយ

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជន និងបណ្តាញព័ត៌មានមេត្តាជ្រាបថា គិតត្រឹមតំណាច់ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៦ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈ ប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ... Read More »

កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយល័យនគរបាលចរាចរណ៍ផ្លូវទឹក ចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្ត

ខេត្តកំពង់ឆ្នាំង ៖ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយល័យនគរបាលចរាចរណ៍ផ្លូវទឹក​ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ស្រ្តីឈ្មោះ ចេន អាន អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានឈឺពោះសម្រាលកូននៅផ្ទះរបស់គាត់

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥  ស្រ្តីឈ្មោះ ចេន អាន អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ   ... Read More »

ពុទ្ធោ​អើយ! រថយន្ត​ឡិចស៊ីស​ម៉ាក RX300​ មួយគ្រឿង​បើកបុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ​ល្បឿនលឿនPK39​ បណ្ដាលឱ្យមនុស្ស​២នាក់ស្លាប់និងរបួស​ធ្ងន់ម្នាក់

ខេត្ត​កំពង់ស្ពឺ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងថា​ រថយន្ត​ឡិចស៊ីស​ម៉ាក RX300​ មួយគ្រឿង​បើកបុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ​ល្បឿនលឿនPK39​ បណ្ដាលឱ្យស្លាប់០២នាក់និងរបួស​ម្នាក់​ កាលពីថ្ងៃទី៣ ខែមក​រា ឆ្នាំ២​០​២៥ វេលាម៉ោ​ង ៣និង ៤៥​នាទី​ទៀបភ្លឺ​ លើកំណាត់ផ្លូវល្បឿ​នលឿ​ន K39​+20​0 ... Read More »

ស្រ្ដីម្នាក់កំពុងជិះម៉ូតូបត់ឆ្លងផ្លូវចូលបូរី ត្រូវរថយន្ដមួយគ្រឿងបុក អូសម៉ូតូជាង៥ម៉ែត្របណ្ដាលឱ្យបាក់ជើងម្ខាង

​    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដTucson មួយគ្រឿងបុកស្រ្ដីម្នាក់បណ្ដាលបាក់ជើង ខណះពេលដែលជិះម៉ូតូបត់ឆ្លងផ្លូវចូលក្នុងបូរីបុកម៉ូតូអូសជាង៥ម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កកាលភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង៤០នាទីព្រឹក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ម៉ុងឫទ្ធី ត្រង់ចំណុចមុខបូរីដឹស្ដាខ្វតធឺវៀ ... Read More »

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ភ្នំពេញ ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។ យោងតាមការអង្កេត ពិនិត្យ ... Read More »

២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ មន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្ម ៣ពាន់សេវាជូនពលរដ្ឋ

ភ្នំពេញ ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស បានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច ... Read More »