ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 21, 2021

សេចក្ដីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ... Read More »

កងពលធំអន្តរាគមន៍លេខ២បន្តចល័តចាក់វ៉ាក់សាំងតាមគោលដៅដល់ប្រជាពលរដ្ឋស្រុកបន្ទាយស្រី,វារិន,អង្គរជុំ និងស្រុកស្រីស្នំ

ខេត្តសៀមរាប៖ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចបំរើជូនប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រុមការងារចាក់វ៉ាក់សាំងរបស់កងពលធំអន្តរាគមន៍លេខ២ បន្ទាប់ពីបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ,កម្មករ-កម្មការិនីចំនួន ៤ ស្រុកក្នុងខេត្តសៀមរាប រួមមាន៖ ស្រុក បន្ទាយស្រី,ស្រុកវារិន,អង្គរជុំនិងស្រុកស្រីស្នំ ទទួលបានលទ្ធផលជាបន្តបន្ទាប់ ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន ... Read More »

រដ្ឋបាលស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជំងឺCovid-19 សរុបចំនួន៤៩នាក់ ស្រី២៤នាក់ !

  ខេត្តបាត់ដំបង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្តស្រាវជ្រាវរកឃើញអ្នកកើតជម្ងឺCovid-19 សរុបចំនួន៤៩នាក់ ស្រី២៤នាក់ ក្នុងសហគមន៍ ចំនួន១២នាក់ ស្រី០៤នាក់ និងពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ... Read More »

សប្បុរសជន បាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ យោងតាមប្រភពពី រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, រសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា ... Read More »

រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ នឹងជាសះស្បើយចំនួន០៨នាក់ បន្ថែមទៀត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ និងជាសះស្បើយចំនួន ០៨នាក់ ដូចខាងក្រោម៖ សូមសាធារណជន ... Read More »

អភិបាលស្រុកបន្ទាយស្រី រៀបចំផ្សារក្រមួន»ក្នុងភូមិព្រះដាក់ចាប់ផ្តើមដំណើរការហើយ! និងមានរបៀបរៀបរយ !

ខេត្តសៀមរាប៖ ក្នុងស្ថានភាពការពារជំងឺកូវីដ-១៩ ដែលងាយនឹងឆ្លងដល់ប្រជាពលរដ្ឋនោះ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំផ្សារជាបណ្ដោះអាសន្នយ៉ាងមានរបៀបបំផុត ទាំងអនាម័យ ទាំងរៀបរយចៀសវាងការឆ្លងជំងឺ covid-19។  លោក ឃឹម ហ្វីណង់ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ថ្មីបន្ថែមទៀតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) ចំនួន ២២នាក់ ស្រី ១១នាក់ ដែលជាអាជីវករ , ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ !

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយលិខិតថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ចំពោះព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ... Read More »

ហេតុអីក៏ហ៊ានលោតឆ័ត្រម្លេះ ! ​ចុងក្រោយសមត្ថកិច្ចចាប់ខ្លួន​ថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី តាម​ដីកា រឿង​ចេញ​សែក​ស្អុយ​ !

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានចាប់​ដាក់​ខ្នោះថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី ជាលើក​ទី​៣ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​។​ សូមជម្រាបជូនថា, បើយោងតាម​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ការឃាត់ខ្លួន ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ... Read More »

ស្រី្តលេងល្បែងស៊ីសងខុសច្បាប់៧នាក់ ត្រូវបាននគរបាលស្រុកបវេលឃាត់ខ្លួនអប់រំ និងធ្វើកិច្ចសន្យា

ខេត្តបាត់ដំបង ៖ ស្រ្តីអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួនយកទៅអប់រំ និងធ្វើកិច្ចសន្យាទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី ស្ថិតនៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងធ្វើឡើងដោយកម្លាំងផ្នែកជំនាញ ... Read More »

បុរសដ៏ឃោរឃៅម្នាក់ ! រំលោភសំលាប់កុមារីអាយុ១០ឆ្នាំ កាលពី២​ឆ្នាំ​មុននៅស្រុកព្រៃនប់ ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់គុក​អស់​១​ជិ​វិត !

ខេត្ត​ព្រះ​សីហ​នុ ៖ ជនកំណាចដ៏ឃោរឃៅទីបំផុត​ !  ត្រូវបានតុលាការខេត្ត​ព្រះ​សីហ​នុ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិ​វិត ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ មាង វិចិត្រ ករណី​ចាប់​រំ​លោ​ភ​សេព​ស​ន្ថ​វៈ ហើយ​បាន​ស​ម្លា​​ប់​កុមារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ក៏​បាន​ស​ម្លា​ប់​ប្អូនប្រុស​របស់​នាង​អាយុ​ជាង ២​ឆ្នាំ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ... Read More »

សម្តេចក្រឡាហោម ស ខេង ជម្រាបមកលោក អភិបាលនៃគណៈអភិបាលខេត្តកំពត ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត !

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ជម្រាបមកលោក អភិបាលនៃគណៈអភិបាលខេត្តកំពត ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត !  ដោយបញ្ជាក់ថា ,  ... Read More »

សពស្រ្តីម្នាក់ សង្ស័យថានាងបានលោតទឹកសម្លាប់ខ្លួនពីលើកាណូតទេសចរណ៍ កាលពី២ថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ

ភ្នំពេញ៖ សពស្ត្រីម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់ មកទើនឹងច្រាំងទន្លេនៅផ្នែកខាងកើត។  ហេតុការណ៍ ប្រទះឃើញសាកសពនេះនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេសាប ក្នុងភូមិទី២ ... Read More »

ជាប់គុកម្ដងហើយមិនរៀងចាល! ចេញមកវិញប្រើប្រាស់គ្រឿងញៀន ហើយប្រើអំពើហិង្សាលើគ្រួសារទៀត…!

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា , ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីប្រើហិង្សាក្នុងគ្រួសារ ... Read More »

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា, ការតវ៉ារបស់អ្នកដឹកខ្សាច់ ដី ថ្ម លើសទំងន់ ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា, ការតវ៉ារបស់អ្នកដឹកខ្សាច់ ដី ថ្ម លើសទំងន់ ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា,នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្តដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ ដែលបានរៀបចំជា៦ទីតាំងចាក់ ... Read More »

ឆេះហាងមីហឹរ៧យ៉ាងមួយកន្លែងក្នុងខណ្ឌដង្កោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះហាងមីហឹរ៧យ៉ាង​ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស​រ​នៅភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួស​ ខណៈពេលដែលកំពុងតែចម្អិនអាហារនៅក្នុងហាង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​ ។  ​ ... Read More »

ដំណឹងល្អ ! ព្រឹកស្អែកកម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សុីណូហ្វាម ចំនួន ១លានដូស ដែលកម្ពុជាយើងបានបញ្ជាទិញពីរដ្ឋាភិបាលចិន !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូហ្វាម)ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ... Read More »

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្បាលកោះបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទនៅចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។ លោតាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនរងគ្រោះ ... Read More »

ឆ្លងកូវីដច្រើនណាស់! ថ្ងៃនេះកូរ៉េខាងត្បូងផ្ទុះឆ្លងកូវីដ បំបែកកំណត់ត្រាថ្មីទៀតហើយដល់ទៅ … ខណៈអជ្ញាធរបារម្ភខ្លាំងវត្តមានកូវីដបម្លែងខ្លួនថ្មីកាន់តែច្រើន

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងប្រកាស រកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើង ទៀតហើយ បំបែកកំណត់ត្រាករណីឆ្លងកូវីដច្រើនជាង គេ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈដែល វិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុង សារព័ត៌មាន Yonhap ... Read More »

ឆក់ទូរស័ព្ទគេចខ្លួនបាន២ថ្ងៃរត់មិនរួចពីកម្លាំងសមត្ថកិច្ចតាមក្របួចជាប់វិញ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីម្នាក់បានសម្រេចហេីយគេចខ្លួនបាត់កាលពីវេលាម៉ោង១៩និង០០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបុរីឈូកវ៉ា២ មុខផ្ទះ៦២ ផ្លូវ ២៨ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  រហូតមកដល់វេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២០​ ឆ្នាំ២០២១ទេីបកម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់។  ... Read More »

មានករណីស្លាប់ស្ត្រីជនជាតិខ្មែរ អាយុ៨៥ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយសារកូវីដ-១៩

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ខៀវ អាយុ៨៥ឆ្នាំ នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ... Read More »

គ្រោះអគ្គិភ័យឆេះទូកដឹកបន្លែនៅក្រុងកោះរ៉ុងកណ្តាលសមុទ្រខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ ខណៈ១០នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពីកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរ(មានវីដេអូ)

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ  បានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។ ជុំវិញបញ្ហានេះអង្គភាពប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បានបង្ហោះលើផេកផ្លូវការផងដែរ។  ... Read More »

ថៃ៖​ អ្នកជំងឺកូវីដ​-១៩ចំនួន​ ១០៨នាក់បន្ថែមទៀតបានស្លាប់,​ ខណៈ​អាជ្ញាធរ​​ប្រកាសរកឃើញអ្នកឆ្លងថ្មី ជាង១ម៉ឺនបីពាន់នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,០០២ករណីបន្ថែមទៀត​ ហេីយ​នេះជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដែល​ប្រទេស​នេះមិនធ្លាប់មានពីមុនមក។ ... Read More »

ប្រធានាធិបតីបារាំងស្ថិតនៅក្នុងចំណោមប្រមុខដឹកនាំ១៤ប្រទេសជាគោលដៅស៊ើបការណ៍ពីអុីស្រាអែល

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រមុខដឹកនាំ១៣ប្រទេសផ្សេងទៀត ជាគោលដៅរបស់ផ្នែកទន់ចារកិច្ច ដែលអុីស្រាអែលបង្កើតឡើង។ សារព័ត៌មាន The Guardian បានផ្សាយថា តាមឯកសារដែលបានបែកធ្លាយ គោលដៅរបស់ក្រុមចារកិច្ចអុីស្រាអែលមានរក្សាលេខទូរស័ព្ទរបស់ប្រធានាធិបតីម៉ាក្រុង ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ... Read More »

អតីតនិពន្ធនាយកកាសែត Apple Daily បន្ទាប់​ពី​បានបិទទ្វារមក​ ពេលនេះ​ត្រូវ​ប៉ូលីស​ហុងកុង​ ចាប់ឃាត់ខ្លួន​

អន្តរជាតិ​៖ បេី​សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសហុងកុង នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា​ អតីតនិពន្ធនាយកប្រតិបត្តិនៃកាសែត Apple Daily ដែលជាស្ថាប័នកាសែតល្បីមួយនៅទីក្រុងហុងកុង​ បន្ទាប់​ពី​ត្រូវបានបិទទ្វារហើយនោះ,​ពេល​នេះ​ត្រូវ​បានកម្លាំងប៉ូលីសចាប់ឃាត់ខ្លួនទៀត។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ... Read More »

ទំនប់​វា​រី​អគ្គិសនីមួយ​នៅ​ភាគ​កណ្តាល​ប្រទេសចិន​ ដែល​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះភ្លៀង “អាច​នឹង​បាក់​គ្រប់ពេល”​,​ នេះបេី​តាមការអះអាងពីកងទ័ព​ចិន​

អន្តរជាតិ​៖ ទំនប់​វា​រី​អគ្គិសនី​មួយ​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេសចិន “​អាច​នឹង​បាក់​គ្រប់ពេល​”​ បន្ទាប់​ពី​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ព្យុះ​​ភ្លៀង​ដ៏​ខ្លាំងក្លា​ ហេីយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣នាក់ មិនតែប៉ុណ្ណោះ​​ធ្វើឱ្យ​តំបន់​នេះ​ជាប់គាំង​ផងដែរ​។ នេះបេី​តាមការព្រមានពីកងទ័ព​ចិន​។ បេី​តាមអង្គភាព​តំបន់​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA)​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២០ ខែកក្កដា​ ឆ្នាំ​២០២១​ បាន​ព្រមាន​ថា ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ ... Read More »

លោក​ អ៊ុំ រាត្រី៖​ ទទួល​ម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ខេត្តបន្ទាយមានជ័យ​៖​ លោក​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ទទួល​ម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី​ ផ្តល់ជូនមករដ្ឋបាលខេត្តបន្ទាយមានជ័យ ។ ជាក់ស្ដែង​នាថ្ងៃទី២១ ... Read More »

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយ ដីកាស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង និងតួនាទី ភារកិច្ច របស់អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ

ខេត្តកោះកុង, បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា,នៅថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំផ្សព្វផ្សាយ ... Read More »