ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ចងកនៅលើផ្ទះស្លាប់ផ្អើលគ្រួសារទាំងយប់

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ពីសំណាក់ក្រុមគ្រួសារអ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពខណៈប្រទះឃើញបុរសម្នាក់ចងកនៅលើផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២២ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើត្រូវបានស្គាល់ឈ្មោះហ៊ុន ផល្លា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរស់នៅភូមិក្រសាំង ឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀង។ តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកំលាំងរដ្ឋបាលនិងលោកគ្រូពេទ្យ និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ គឺសពនេះស្លាប់ដោយសារចងកពិតប្រាកដមែនដោយបានយកខ្សែភ្លើងពណ៌ខ្មៅចងជាប់និងផ្ទោងដំបូលផ្ទះរបស់ខ្លួន ។ តាមក្រុមគ្រួសារបានអះអាងថាបុរសឈ្មោះហ៊ុន ... Read More »

កម្ពុជា-ឡាវ បញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ

ប្រទេសជប៉ុន ៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)​ ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយ លោកបានប្ដេជ្ញាចិត្តក្នុងការអនុវត្ត អ្វីជាសេចក្តីសម្រេច ដែលបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ។ លោកក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ  ហើយលោកបានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។ ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ គ្រូពេទ្យស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ និងទីប្រជុំជន

ខេត្តមណ្ឌលគិរី  ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យ នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៣ខែមេសានេះ បានឱ្យដឹងថា បច្ចុប្បន្នដំណើការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋមានល្បឿនលឿន បន្ទាប់ពីក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ពាយវ៉ាក់សាំងចាក់តាមខ្នងផ្ទះ ... Read More »

កម្មកររោងចក្រ​ ៣នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ខណៈ​រកឃើញថ្នាំញៀនមួយចំនួន

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ស្រុកព្រៃនប់​ ឃាត់ខ្លួនកម្មកររោងចក្រចំនួន​ ៣នាក់​ជាបន្ដបន្ទាប់​ ខណៈ​ដែលសមត្ថកិច្ចជំនាញបាន​ធ្វើ​ការ​ស្រាវជ្រាវ​ដឹង​ថាពួកគេនាំគ្នា​ធ្វើ​សកម្មភាព​លួច​ចែកចាយ​គ្រឿង​ញៀន។  យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅវេលាម៉ោង​១២ថ្ងៃត្រង់​ថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងមុខរោងចក្រគ្រឿងសង្ហារឹមស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំ​ង ស្រុកព្រៃនប់ ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកថយចុះ២៥%

តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក WHO ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកបានថយចុះជិត២៥% ។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ក្នុងការធ្វើតេស្តកូវីដ១៩ ។ តាមការលើកឡើងរបស់អង្គការសុខភាព WHO ករណីឆ្លងកូវីដ ១៩ គិតចាប់ពីថ្ងៃទី១១-១៧ខែមេសា គឺមានករណីឆ្លងជិត ... Read More »

តំណាងលោក មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត​កកណ្ដាល បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខជាមួយគ្រួសារសព

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃ​ សៅរ៍​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧រោច ខែ​ ចេត្រ​​​ ឆ្នាំខាល​ ចត្ថាស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ២៣ ខែ​ មេសា​​ ​​ឆ្នាំ២០២២​ ... Read More »

តោះ​! មកស្គាល់ផ្លាកសញ្ញណាខ្លះ​ ដែលមានសិទ្ធិអាទិភាព?

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​ផ្លាកសញ្ញាណាខ្លះដែលដែលមានសិទ្ធិអាទិភាព។  ជាក់ស្ដែង​ក្រសួង​ បានបង្ហាញពី​សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែងគ្នា (មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) ប្រសិនអ្នកបើកបរជួបស្ថានភាពដូចនេះតើត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ? អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ ... Read More »

កីឡាករស្នូកឃ័រលេខ១៤ពិភពលោក Jack Lisowski បដិសេធមិនឲ្យគោរពទង់ជាតិអ៊ុយក្រែន

Jack Lisowski កីឡាករស្នូកឃ័រលំដាប់លេខ១៤ពិភពលោកនិយាយថាគាត់មិនត្រូវបានអនុញ្ញាតឱ្យគោរពដល់ទង់ជាតិអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមនៅក្នុងការប្រកួតជើងឯកពិភពលោកទេ ខណៈដែលគាត់មិនមែនមកពីប្រទេសអឺរ៉ុបខាងកើត។ Lisowski អាយុ៣០ឆ្នាំកើតនៅតំបន់Cheltenham ប៉ុន្តែមានមរតកអ៊ុយក្រែនតាមរយៈជីតារបស់គាត់។ គាត់បានពាក់ផ្លាកសញ្ញាអ៊ុយក្រែននៅលើអាវជិតចង្កេះរបស់គាត់នៅក្នុងការប្រកួតមុនៗ ប៉ុន្តែត្រូវបានបដិសេធការអនុញ្ញាតនៅក្នុងការប្រកួតនៅSheffield។ អ្នក​រៀបចំ​ព្រឹត្តិការណ៍​បាន​និយាយ​ថា កីឡា​នេះ​មិន​អាច​ត្រូវ​បាន​ប្រើ​ជា “វេទិកា​នយោបាយ” នោះ​ទេ។Lisowski ដើរតួជា Neil ... Read More »

រថយន្តដឹកឥដ្ឋបើកសុខៗស្រាប់តែរលត់ម៉ាស៊ីនរយ៉ែរថយក្រោយបុករថយន្តពីរគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តដឹកឥដ្ឋសុខៗស្រាប់តែរលត់ម៉ាស៊ីន ហើយរថយន្តក៏រយ៉ែរថយក្រោយបណ្ដាលឲ្យបុករថយន្តពីរគ្រឿងទៀតដែលកំពុងធ្វើដំណើរមកពីក្រោយរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងនឹងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីតៃកុងរថយន្តដឹកឥដ្ធបានឲ្យដឹងថាមុនពេលកើតហេតុ ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់រុស្ស៊ីជួបពិភាក្សាជាមួយលោកពូទីន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២២ខែមេសា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្រី Eri Kaneko បានប្រកាសថា អគ្គលេខាធិការ Antonio ... Read More »

ក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត

ភំ្នពេញ៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើខ្លឹមសារ នៃសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ១៣ ស្ថាប័ន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ ... Read More »

ក្រោមការដឹកនាំរបស់លោក Ten Hag ក្លិប Man Utd អាចនឹងចុះហត្ថលេខាយកកីឡាករថ្មីចំនួន៧នាក់នៅរដូវកាលក្រោយ

គ្រូបង្វឹក Ajax លោក Ten Hag បានចុះកិច្ចសន្យារក្សាគាត់នៅក្លិបបិសាចក្រហម Manchester United រហូតដល់ឆ្នាំ២០២៥ជាមួយនឹងជម្រើសសម្រាប់១ឆ្នាំទៀត។ នេះមានន័យថា គាត់នឹងទៅដឹកនាំក្រុមបិសាចក្រហមនៅរដូវកាលក្រោយជំនួសលោក Ralf Rangnick ដែលកំពុងដឹកនាំបណ្តោះអាសន្ន។ ជុំវិញការផ្លាស់ប្តូរនេះ ... Read More »

សម្ដេចតេជោអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ

ប្រទេសជប៉ុន ៖ នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជា មួយ​លោក ផនខាំ វីផាវ៉ាន់ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋមួយខ្នងបណ្តាលឱ្យខូចខាតទាំងស្រុង

ខេត្តកណ្ដាល៖  ផ្ទះពលរដ្ឋមួយខ្នងនិងរថយន្ត២គ្រឿងរួមទាំងម៉ូតូ៣គ្រឿងទៀត ត្រូវអគ្គិភ័យលែបត្របាក់បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនីនៅវេលាម៉ោង២៣និង៣០នាទី​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។     មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រx៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៦នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍​ទី​២៣ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៦នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បុរសម្នាក់បើករថយន្តព្រូសបុករថយន្តកូរ៉ូឡាចតស្ងៀមពីក្រោយរងការខូចខាតយ៉ាងដំណំ

     ភ្នំពេញ៖ បុរសម្នាក់បើករថយន្តToyota Prius យ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តCOROLLA ចតស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ជិតភ្លើងស្តុបផ្សារដីហុយ ... Read More »

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

(តពីលេខមុន)   បានជាងកន្លះម៉ោង ក្រុមស្ត្រីជាប្រពន្ធនិងកូនតូចដែលមិនដឹងខ្យល់អីរបស់ទាហានលន់នល់ ទាំងនោះ ត្រូវកងឈ្លបយកទៅឃុំខ្លួនក្នុងបន្ទប់ថ្នាក់រៀននៃសាលាបឋមសិក្សាឯករាជ្យនៅទល់មុខមន្ទីឃុំក្នុងវត្តឯករាជ្យក្រោមសំឡេងទ្រហោយំយ៉ាងទ្រហ៊ឹងដូចហ៊ីងពីក្មេងតូចៗជាមួយសម្រែក ” ម៉ែអើយ! កូនឃ្លានបាយណាស់! ” ឯស្រី្តជាម្ដាយបានត្រឹមអង្វរសមមិត្តកងឈ្លប មិត្តអើយ!មុននឹងស្លាប់មេត្តាឲ្យបាយកូនខ្ញុំហូបមួយចម្អែតមក! និងខ្លះទៀតអស់សង្ឃឹមក្នុងជីវិតស្រែកជំទាលឮខ្លាំងលែងខ្លាចស្លាប់” ឲ្យអ្នកមានបុណ្យអើយជួយខ្ញុំផង!”   ... Read More »

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់របួសធ្ងន់២នាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រៀបចំលៀងសាយភោជន៍ ជូនលោក អំ បឺរឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌានិងគណៈប្រតិភូ

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានរៀបចំពិធីលៀងសាយភោជន៍ជូន លោក អំ បឺរឡា ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ ... Read More »

ភាពលាក់ពុតរបស់ជនភៀសខ្លួន៖ អាល្លឺម៉ង់ បណ្តេញជនជាតិអាហ្វហ្គានីស្ថាន សម្រាប់ជនជាតិអ៊ុយក្រែន

អន្តរជាតិ​៖​ អាល្លឺម៉ង់​កំពុង​បណ្ដេញ​អ្នក​ដែល​ភៀស​ខ្លួន​ចេញ​ពី​ក្រុម​តាលីបង់ ខណៈ​រលក​ធំ​នៃ​ជនភៀសខ្លួន​អ៊ុយក្រែន​មក​ដល់។ គ្រួសារមួយត្រូវបានផ្តល់ពេល 24ម៉ោង​ ដើម្បីបោសសម្អាតផ្ទះរបស់ពួកគេដោយបុគ្គលិកសង្គម – ត្រូវបានជំនួសដោយជនជាតិអ៊ុយក្រែន។ នេះបេី​យោង​តាមការចេញផ្សាយពីទី​ភ្នាក់ងារ​RT នៅថ្ងៃសុក្រទី​២២​ ខែមេសា​ ឆ្នាំ​២០២២។ ក្នុង​ករណី​មួយ​ទៀត សកម្មជន​សង្គម​មួយ​រូប​ដែល​គេ​ហៅ​ថា Arween ... Read More »

ទាហាន​អ៊ុយក្រែន កំពុងហ្វឹកហាត់ប្រើអាវុធដែលជាជំនួយអង់គ្លេស

អន្តរជាតិ​៖​ បេី​យោង​តាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស​ បានលើកឡើងកាលពីថ្ងៃទី២១ ខែមេសា​ ឆ្នាំ​២០២២ថា៖ ទាហានអ៊ុយក្រែនមួយក្រុមតូច កំពុងតែហ្វឹកហាត់នៅអង់គ្លេសជាលើកដំបូងតាំងពីរុស្ស៊ីបា​នលុ​ក​លុយ​អ៊ុយក្រែនមក។ ខណៈ​អង់គ្លេស​ កំពុងតែបញ្ជូនអាវុធ​ទំនើបៗ​បន្ថែម​ទៀត​ទៅកា​ន់​អ៊ុយក្រែន​ដើម្បី​តតាំងជាមួយរុស្ស៊ី។ សូមជម្រាបថា​ រុស្សី​ បានវាយប្រហារតំបន់ភាគខាងកើតអ៊ុយក្រែនសាជាថ្មី ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ាន់ សុខេម និងក្រុមគ្រួសារ ចំពោះការពលីជីវិតរបស់ លោកវរសេនីយ៍ត្រី ជុច សុភា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយ លោកស្រី ប៉ាន់ សុខេម និងក្រុមគ្រួសារ ... Read More »

ជនជាតិអាមេរិកម្នាក់​ត្រូវ​តុលាការចិនកាត់ទោសប្រហារជីវិតពីបទសម្លាប់មិត្តស្រីខ្លួនឯង

អន្តរជាតិ​៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២​ ដោយដកស្រង់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ បានរាយការណ៍ឱ្យដឹងថា​ តុលាការចិនបានសម្រេចប្រកាសផ្តន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាឌីដ អាប់ឌុលម៉ាទីន (Shadeed ... Read More »

មន្រ្តីបរិស្ថាន ចុះបង្រ្កាបអ្នកជួញដូរវល្លិរមៀតជាង៧តោន នៅស្រុកបូទុមសាគរ​ ខេត្ត​កោះកុង​

ខេត្ត​កោះកុង៖ មន្រ្តីជំនាញ​ នៃក្រសួងបរិស្ថាន​ ចុះបង្រ្កាបទីតាំងកែច្នៃជួញដូរវល្លិរមៀតជាង៧តោន​ ស្ថិត​នៅលំនៅដ្ឋានរបស់ជនសង្ស័យមានឈ្មោះ ណាង ពៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក កាលពីថ្ងៃទី២១ ខែមេសាម្សិលមិញនេះ​ បច្ចុប្បន្នកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។​ នេះបេី​យោង​តាមការបញ្ជាក់ពី​លោក ... Read More »

លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយ លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា ... Read More »

ពលករខ្មែរឆ្លងដែនចេញចូលប្រទេសថៃខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួន បានសរុប៤៥នាក់

ប្រទេសថៃ ៖ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែននៅថ្ងៃទី២២មេសា២០២២ ថា  កម្លាំងទាហានប្រាណកងរយទី១២០៣ សហការជាមួយកម្លាំងចំពោះកិច្ចទី១១១ កងកម្លាំងបូរផា បានចាត់តាំងកម្លាំងល្បាតនិងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញបុគ្គលគួរឲ្យសង្ស័យ ដើរមកតាមច្រករបៀង សំដៅចូលប្រទេសថៃ បរិវេណបង្គោលគីឡូម៉ែត្ររវាងចំណុចត្រួតពិនិត្យต-27-28ភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ចំនួន២៦នាក់ ... Read More »

ពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាលនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ភ្នំពេញ ៖ ពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាលនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសដូចខាងក្រោម :  1- ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃសុក្រ ៦រោច ខែចេត្រ ... Read More »

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ បើយោងតាមប្រភព៖ ពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃបានអោយដឹងថា, នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ... Read More »

មន្រ្តីជំនាញ ក.ប.ប. ពិន័យទៅតាមច្បាប់ចំពោះដេប៉ូប្រេងឥន្ធនៈមិនមានអនុលោមភាពចំនួន ០៦ទីតាំង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​៖​ មន្រ្តីជំនាញ ក.ប.ប. នៃសាខាខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តកំពង់ធំ​ បាននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ ... Read More »

ទោះជាប្តី ឪពុកបានទទួលមរណភាព ដោយការបាញ់ប្រហារពីឧក្រិដ្ឋជនគ្រឿងញៀនជាមុខសញ្ញាចាស់ក៏ដោយក៏ក្រុមគ្រួសារសពលោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រិចលុតជង្គង់គោរព ស្រឡាញ់លោកស្នងការដែលមានព្រហ្មវិហារ គុណធម៌បំផុតមកលើកូនចៅ

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមសហការីសឹងតែទប់ទឹកភ្នែកមិនបាន ខណៈដែលឃើញកាយវិការភរិយា កូនៗសពលោកនាយ បុ៉ស្តិ៍រដ្ឋបាលនគរបាលទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល លុតជង្គង់សំពះ គោរព ស្រឡាញ់លោកស្នងការដោយទឹកចិត្តចេញពីបេះដូងថា ... Read More »