ព័ត៌មានទាន់ហេតុការណ៍៖
'

De Bruyne នឹងខកខានការប្រកួត Nations League បន្ទាប់របស់ក្រុមបែលហ្ស៊ិក

គ្រូបង្វឹកលោក Roberto Martinez បាននិយាយថា ខ្សែបម្រើ Kevin De Bruyne គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបែលហ្ស៊ិក៣នាក់ដែលត្រូវបានអនុញ្ញាតឱ្យចេញដំណើរមុនថ្ងៃវិស្សមកាលបន្ទាប់ពីពួកគេស្មើ ១-១ ជាមួយវែលកាលពីថ្ងៃសៅរ៍។ De Bruyne, Yannick Carrasco ... Read More »

ក្រោយរយៈពេល១០០ថ្ងៃធ្វើសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីរកប្រាក់បាន៩៨ពាន់លានដុល្លារពីការលក់ប្រេង

សារព័ត៌មាន AFP បានដកស្រង់របាយការណ៍របស់ CREA ដែលបានបញ្ជាក់ថា រុស្ស៊ីរកបានប្រាក់ចំណូលរហូតដល់ទៅ៩៨ពាន់លានដុល្លារពីការនាំប្រេងចេញ ក្នុងរយៈពេល១០០ថ្ងៃនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នៅថ្ងៃទី១៣ខែមិថុនា មជ្ឈមណ្ឌលស្រាវជ្រាវស្តីពីថាមពល និងបរិយាកាសស្អាត CREA មានទីតាំងនៅក្នុងប្រទេសប៉ូឡូញបានឱ្យដឹងថា រុស្ស៊ីរកបានប្រាក់ចំណូលពីការលក់ប្រេងទៅកាន់ទីផ្សារជុំវិញពិភពលោក មានដល់ទៅ៩៨ពាន់លានដុល្លារ។ ក្នុងចំណោមថាមពលដែលលក់ចេញទៅលើទីផ្សារអន្តរជាតិមាន ... Read More »

អ្នកនាំពាក្យ គ.ជ.ប ៖ ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត២ថ្ងៃនេះ គ្មានភាពមិនប្រក្រតីកើតឡើងឡើយ នឹងឈានទៅរកការប្រកាសលទ្ធផល​ផ្លូវការ​ទៅ​តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ

ភ្នំពេញ៖ រយៈពេល២ថ្ងៃនៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មកនេះ គ្មានភាពមិនប្រក្រតីកើតឡើងនោះឡើយ។ នេះជាការថ្លែងរបស់ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ឲ្យដឹង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ... Read More »

ម៉ូតូនិងម៉ូតូពន្លះគ្នាពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់

    ខេត្តកណ្ដាល៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូពន្លះគ្នាពេញមួយទំហឹង​កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ៦ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ត្រង់ចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល។   ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,១២%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

នាយករដ្ឋមន្ត្រីថៃ ៖ រាល់សកម្មភាពធ្វើបាតុកម្មគឺត្រូវតែគោរពទៅតាមច្បាប់

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី១៣ខែមិថុនា បានអំពាវនាវដល់ក្រុមបាតុករគោរពទៅតាមច្បាប់។ ទន្ទឹមនឹងនោះ លោកក៏បានព្រមានថា កម្លាំងប៉ូលិសមានសិទ្ធិការពារខ្លួនប្រសិនបើក្រុមបាតុករវាយប្រហារលើកម្លាំងប៉ូលិសនោះ។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកមិនប្រឆាំងនឹងការធ្វើបាតុកម្មប្រកបដោយប្រជាធិបតេយ្យនោះឡើយ ឱ្យតែការធ្វើបាតុកម្មនោះស្របតាមច្បាប់ និងទទួលបានការអនុញ្ញាតពីមន្ត្រីមូលដ្ឋាន។ ... Read More »

គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្ត១លានដុល្លារ

ភ្នំពេញ ៖ លោកមេធាវី គី តិច អត្តលេខ ១៥៦ មានការិយាល័យនាម ក្រុមហ៊ុនមេធាវីកម្ពុជាអាសយដ្ឋាន អគារលេខ ១៥៩-១៦១ ផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង ៣ ... Read More »

អគ្គនាយកស៊ីម៉ាក់​ បើកវគ្គហ្វឹកហ្វឺនជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង លោកបានចូលរួចជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ដែលវគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមជាអ្នកជំនាញដោះមីន​ មកពីអង្គការដោះមីនCSHD ... Read More »

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តអនុវត្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសនៅតាមទីតាំងសំខាន់ៗ

ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ និងទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។  ជាក់ស្ដែង​ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃចន្ទ ១៤កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ... Read More »

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ណែនាំកងកម្លាំងទាំង ៣ផែន ត្រូវប្រឹងប្រែងហ្វឹកហាត់ពង្រឹងកាយសម្បទាឱ្យបានរឹងមាំ ដើម្បីត្រៀមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យកងកម្លាំងទាំង ៣ផែន ត្រូវប្រឹងប្រែងហ្វឹកហាត់ពង្រឹងកាយសម្បទាឲ្យបានរឹងមាំ ដើម្បីត្រៀមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា (២០ ... Read More »

អាមេរិកបញ្ជាក់ពីការចូលកៀកតាមរយៈកិច្ចការបរទេសជាមួយកូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសក្រោយជំនួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងនៅថ្ងៃទី ១៣ខែមិថុនាថា អាមេរិកបន្តដាក់គំនាបទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង រហូតដល់ប្រទេសកូរ៉េខាងជើងផ្លាស់ប្តូរពីគោលជំហររបស់ខ្លួន ។ ទន្ទឹមនឹងនោះអាមេរិក នៅតែបន្តអនុវត្តគោលនយោបាយការទូតជាមួយប្រទេសតំបន់អាស៊ីភាគឦសានមួយនេះ ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើកូរ៉េខាងជើងរហូតដល់ទីក្រុងព្យុងយ៉ាងយល់ព្រមបកក្រោយ ... Read More »

បញ្ជាឱ្យនគរបាលបើកបរពេលស្រវឹងមក ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមាននិងផ្អាកការងារ ដកបញ្ឈរជើងរយៈពេល៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កលិកជារៀលរាល់ថ្ងៃ

   ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងរេពេញផ្លូវធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គលដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

អូស្ត្រាលីកក់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2022 នៅកាតាក្រោយឈ្នះប៉េរូដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិអូស្ត្រាលីបានក្លាយជាក្រុមទី៣១ដែលបានកក់កន្លែងទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២បន្ទាប់ពីបានផ្តួលក្រុមប៉េរូដោយបាល់ប៉េណាល់ទី៥ទល់៤ក្នុងការប្រកួតជម្រុះអន្តរទ្វីបក្នុងប្រទេសកាតា ក្រោយពីចប់ការប្រកួតក្នុងលទ្ធផល០ទល់០។ អ្នកចាំទី Andrew Redmayne ដែលបានជំនួស Mat Ryan បានជួយឲ្យអូស្ត្រាលីក្នុងការរារាំងបាល់ប៉េណាល់ទីកាត់សេចក្តីរបស់កីឡាករប៉េរូគឺជាវីរបុរសដែលជួយសង្គ្រោះការទាត់បាល់ចុងក្រោយរបស់កីឡាករ Alex Valera។ នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​លើក​ទី៥​របស់​អូស្ត្រាលី​ជាប់​ៗ​គ្នា​ដែល​បាន​ចូល​រួម​ ... Read More »

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនខ្លួនបុរសល្មោភកាមដែលកាន់កាំបិតបុ័ងតោ គាស់ទ្វារបន្ទប់ចូលចាប់រំលោភប្អូនថ្លៃនិងគំរាមសម្លាប់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនបុរសល្មោភកាមដែលយកកាំបិតបុ័ងតោគាស់ទ្វារបន្ទប់ចូលទៅចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃស្រីទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។     សូមបញ្ជាក់ថា បុរសល្មោភកាមម្នាក់ ដែលគេស្គាល់ថាជាអ្នកបើកបរនិងជាអង្គរក្សលោកអភិបាលខណ្ឌម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកាន់កាំបិត ប៉័ងតោទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃដែលជានិស្សិតចូលទៅចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេចកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ... Read More »

តុលាការសម្រេចឱ្យចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ៦ឆ្នាំ

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗខណៈជនជាប់ចោទបានមកស្រែកឡូឡាកូរនៅមុខសាលាដំបូងរាជធានីភ្នំពេញតាំងពីព្រឹក ។      ជាមួយគ្នានេះមានជនជាប់ចោទជាអតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរួមមាន ... Read More »

លោក ឃួង ស្រេង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលបានជួយឧបត្ថម្ភថវិកា៣០០,០០០ដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​​ ​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​១៤ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ឆក់បានសម្រេចហើយរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេចហើយតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច។     ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្សារត្រពាំងល្វា តាមបណ្ដោយផ្លូវបេតុង(ផ្លូវអង្គតាមិញ)ស្ថិតនៅក្នុងភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្ស នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍រម្លឹកឡើងវិញថា, ម្សិលមុិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្ស ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ សម្តេចតេជោ ... Read More »

រម្លឹកពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ

ភ្នំពេញ ៖ មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ នេះជាថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមុិញ គឺសម្តេចតេជោ ហ៊ុន ... Read More »

លោក ស​ ថេត​ បានចាត់តំណាងលោក សាន សុខសីហា រួមជាមួយលោកចៅសង្កាត់​ និងក្រុមប្រឹក្សាសង្កាត់​ ដេីម្បីចុះត្រួតពិនិត្យបេីកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក​ មួយខ្សែ មានបណ្តោយ​ ១១០ម៉ែត្រ និងទទឹង ៥ម៉ែត្រ

ភ្នំពេញ ៖ ដោយបានឃេីញជាក់ស្តែងអំពីស្ថានភាពលំបាក និងមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកនាយកសាលាចំរេីនផល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២២​ លោក ស​ ថេត​ អនុប្រធានក្រុមការងារខណ្ឌមានជ័យ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ដូសទី៥

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ... Read More »

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ក្រសួងធនធានទឹកនិងឧតុនិយម ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនយុវជន៣នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុ័ងតោ)

    ភ្នំពេញ ៖ យុវជនចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនក្រោយពីការបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតបុ័ងតោ)។ ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Fatih Karagumruk នៅលីគកំពូលទួរគី

ក្លិបបានប្រកាសកាលពីថ្ងៃចន្ទថា អតីតគ្រូបង្វឹកក្រុម Juventus លោក Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្រុមកំពូលរបស់ប្រទេសទួរគី Fatih Karagumruk SK ។ ក្លិបសេះបង្កង់ Juventus បានបណ្តេញលោក Pirlo ... Read More »

សង្ស័យតៃកុងងោកមួយភាំងបើករថយន្តបុកចូលផ្ទះលក់បន្លែបណ្ដាលឱ្យអ្នកលក់រងរបួស

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកTOYOTA COROLLA មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យងោកមួយភាំងបានជ្រុលចង្កូតបុកចូលផ្ទះលក់បន្លែបណ្ដាលឱ្យបាក់សំយាបផ្ទះ និងខូចខាតបន្លែជាច្រើនមុខ ព្រមទាំងធ្វើឱ្យបុរសម្នាក់ជាអ្នកលក់បន្លែរងរបួសជើងម្ខាងផងដែរ ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ... Read More »

បង្ហាញខ្លួនជនសង្ស័យ២នាក់និងគ្រឿងញៀនជាង៥៤គីឡូក្រាមមុនបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ២នាក់ជាប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមមុន នឹងបញ្ជូនខ្លួនទៅតុលាការ។    គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី ... Read More »

Newcastle United ចុះហត្ថលេខាលើខ្សែការពារឆ្វេង Matt Targett ពីក្លិប Aston Villaក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ

Newcastle United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេង Matt Targett របស់ក្លិប Aston Villa ក្នុងតម្លៃ១៥លានផោនលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរបស់លោក Eddie Howe ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាលមុនដោយផ្លាស់ទៅកីឡដ្ឋាន St James’ ... Read More »

អធិការនគរបាលស្រុកកណ្ដៀងដឹកនាំមន្ត្រីក្រោមឱវាទចុះអនុវត្តដីកាលោកចៅក្រម

ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក អ៊ុន សុី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្ដុក អនុវត្តដីកាលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនត្រូវចោទម្នាក់ពីបទលួច ។    ករណីសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងចុះអនុវត្តដីកាលោកចៅក្រមខាងលើ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃចន្ទ ១៤កើត ... Read More »

កម្លាំងនគរបាលជំនាញនៃអធិការក្រុងប៉ៃលិនចុះបង្ក្រាបអ្នកកត់កន្ទុយលេខ៣កន្លែងឃាត់ខ្លួនបាន៣នាក់

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៥និង០០នាទីរសៀល ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងមានការចូលរួមពីលោក ហ៊ី ថៃផេង ... Read More »