ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តក្រឡុកសុីម៉ងត៍ ហើយត្រូវរថយន្តកិនពាក់កណ្ដាលខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តក្រឡុកសុីម៉ងត៍ ហើយត្រូវរថយន្តកិនចំពាក់កណ្ដាលខ្លួន កាលពីវេលាម៉ោង២១ និង២០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដែលបង្កឡើងនៅត្រង់ចំណុចលេីផ្លូវ២១៧ មុខខ្លោងទ្វារវត្តព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

ឃាត់ខ្លួនពិរុទ្ធ​២នាក់​ ម្នាក់ពីបទជួញដូរគ្រឿងញៀន​ និងម្នាក់ទៀតពាក់ព័ន្ធលួច

ខេត្ត​បាត់ដំបង៖ ពិរុទ្ធ​២នាក់​ ម្នាក់ពីបទជួញដូរគ្រឿងញៀន​ និងម្នាក់ទៀតពាក់ព័ន្ធលួច​ ត្រូវ​បានកម្លាំងនគរបាលខេត្តបាត់ដំបង​ ឃាត់ខ្លួន​តាមដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង​ កាលពីថ្ងៃទី​១៣ ខែមិថុនា  ឆ្នាំ២០២២នេះ។  យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍  នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ កាលពីវេលាម៉ោង០៩និង១០នាទី ... Read More »

ជិះម៉ូតូចូលទិញត្រីសាម៉ុននៅហាងចរណៃចេញមកវិញបាត់ម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងចូលទិញត្រីសាម៉ុន នៅហាងមួយកន្លែងយីហោ  ចរណៃ  ខណៈចតម៉ូតូទុកនៅមុខហាងរួចចូលទៅក្នុងទិញត្រីសាម៉ុន ស្រាប់តែចេញមកវិញត្រូវជនសង្ស័យលួចកាច់សោ កម៉ូតូយកទៅបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី១៣  ខែមិថុនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចហាងលក់ត្រីសាម៉ុនមួយកន្លែង យីហោ ចរណៃ ... Read More »

បុរសម្នាក់ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ផ្ទះសំណាក់ ផ្ការំចង់ បន្ទប់លេខ ៧៧៧៧ ស្រុកបវេល

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ សង្ស័យជាករណីឃាតកម្ម ។ ហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល វេលាម៉ោង១រសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកាលពីពេលព្រលប់ថ្ងៃទី ១២ ... Read More »

សប្ដាហ៍ទី២ខែមិថុនា មានភ្ញៀវទេសចរជិត៣៣ម៉ឺននាក់ចេញដើរកម្សាន្ត, ខេត្តព្រៃវែងទទួលបានច្រើនជាងគេ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅយប់ថ្ងៃ​ចន្ទ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន៣២៧,១៥៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១០,២៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៦,៩០៤នាក់។ ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ... Read More »

អតីតប្តីសុំស្លាប់ទៅតាមអតីតប្រពន្ធ តែវាសនាតម្រូវឱ្យជាប់គុក ព្រោះបាញ់សម្លាប់អតីតប្រពន្ធនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តុលាការបានសម្រេច ឃុំខ្លួនអតីតប្តី ដែលបានបាញ់សម្លាប់អតីតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅខណ្ឌមានជ័យហើយ ក្រោមការចោទប្រកាន់ពីបទ អំពើឃាតកម្មដោយគិតទុកជាមុន និង កាន់កាប់អាវុធដោយខុសច្បាប់ ។ សូមបញ្ជាក់ថា ... Read More »

ផាកពិន័យយានយន្ត ២៣១គ្រឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ!

ភ្នំពេញ៖ យោងតាម​របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេស​ បានធ្វេីការ​ត្រួតពិនិត្យ និងផាកពិន័យ​យានយន្តសរុបចំនួន ២៣១គ្រឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២១៣គ្រឿង និងរថយន្ត ... Read More »

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស

ភ្នំពេញ ៖ អនុលោមតាមខ្លឹមសារលិខិតលេខ ៤៨២ សជណហន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងលេខ ១៩៨៣ ២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ... Read More »

មេដឹកនាំគីម ជុងអ៊ុន ចេញបញ្ជាឱ្យបង្ក្រាបលើក្រុមមន្ត្រី«មិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍»

សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការបង្រ្កាបលើក្រុមមន្ត្រីដែលរំលោភលើអំណាចរបស់ខ្លួន ... Read More »

លួចសំបកកង់រថយន្តចាស់ៗក្នុងក្រុមហ៊ុន7NGតំណាងក្រុមហ៊ុនដឹងប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​៣នាក់​ លួចសំបកកង់រថយន្តចាស់ៗរបស់ក្រុមហ៊ុន7NG ដែលក្រុមហ៊ុនបានប្រមូលទិញបាន បម្រុងដឹកចេញទៅក្រៅ តែចៃដន្យសន្តិសុខយាមកាមឃើញទាន់ ឃាត់ខ្លួនប្រគល់ឲ្យតំណាងក្រុមប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការបន្ត។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង៤៥នាទីយប់  ចំណុចក្រុមហ៊ុន7NG ភូមិ វិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ... Read More »

នគរបាលបង្ក្រាបក្មេងស្ទាវ១ក្រុម បង្កអសន្តិសុខតាមទីសាធារណៈ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវមួយក្រុមតែងតែបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮរំពងតាមទីសាធារណៈត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។  លោក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណបានឲ្យដឹងថា នគរបាលក្រុងសិរីសោភ័ណបានចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ  កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងនិងជិះម៉ូតូរេពេញផ្លូវឃាត់ខ្លួន ២៦នាក់ ។ ... Read More »

គ្លីនិក វីរៈសែនជ័យនៅកណ្ដាលក្រុងកំពង់ធំ ព្យួសេរ៉ូមចាក់ថ្នាំស្លាប់មនុស្សបិទទ្វារបានមួយដង្ហើមចង្រឹតបើកវិញអត់បញ្ហា

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីគ្លីនិកឯកជនឈ្មោះវីរៈសែនជ័យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទល់មុខវត្តកំពង់ធំបានចាក់ថ្នាំនិងព្យួរសេរ៉ូម បណ្តាលឲ្យបុរសម្នាក់អាយុជាង២០ស្លាប់រួចមក កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២សមត្ថកិច្ចជំនាញសហការគ្នាជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត ដោយមានវត្តមានលោកព្រះរាជអាជ្ញារងសាយ ... Read More »

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖ ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ប្រទេសនៅតែមាន បើមិនបំបាត់ប្រភពហិរញ្ញវត្ថុ

ភំ្នពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗនៅតែមាន និងមិនមានការថយចុះគិតទាំងពិភពលោក និងតំបន់ដែលក្នុងនោះចំនុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ដែលហៅថា ហិរញ្ញទានគ្រឿងញៀន។​ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានអនុញ្ញាតឱ្យលោកស្រី នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ដែលនឹងត្រូវចប់បេសកកម្មការងារនៅក្នុងកម្ពុជានាពេលខាងមុខ ចូលជួបជម្រាបលា

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ លោក ... Read More »

លោកស្នងការខេត្ត​តាកែវ ​៖ ជម្រុញឱ្យកងកម្លាំងនគរបាលខេត្តតាកែវទាំងអស់ ត្រូវចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ-១៩(ដូសទី០៥)

ខេត្ត​តាកែវ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ណែនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ... Read More »

ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីនគរបាលក្រោមឱវាទ ចូលរួមក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស ទី៥ ប្រភេទថ្នាំ (Pfizer Vaccine)

ខេត្ត​មណ្ឌលគិរី៖ ដោយមានកាយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់កម្លាំងនគរបាលក្នុងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃចន្ទ១៤កើត ខែ ជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ... Read More »

ចិន ៖ ទីក្រុងប៉េកាំងខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមធ្វើតេស្តជាទ្រង់ទ្រាយធំក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ខែមិថុនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន នៅថ្ងៃចន្ទនេះ កំពុងធ្វើការយ៉ាងសកម្មដើម្បីព្យាយាមគ្រប់គ្រងការផ្ទុះឡើង វិញនូវចង្កោមករណីឆ្លង ... Read More »

សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បរពិតសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម ... Read More »

បុរសម្នាក់គាស់ទ្វារបន្ទប់ប្អូនថ្លៃបំណងចូលរំលោភតែមិនបានសម្រេច

​ភ្នំពេញ​ ៖ ​បុរស​ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាព​កាន់​កាំបិតប៉័ងតោ​ទៅ​គាស់​ទ្វារ​បន្ទប់​ប្អូនថ្លៃ​ដែល​ជា​និស្សិត បំណងចាប់រំលោភ​សេព​​សន្ថវៈ ​តែ​មិន​បាន​សម្រេច ។ ​ ហេតុការណ៍ ខាងលើនេះ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលវេលា ម៉ោង១២ និង ៣០ ... Read More »

បញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាម នៅទិសយោធភូមិភាគទី៤ ខេត្តសៀមរាប

ខេត្តសៀមរាប ៖នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ប្រតិភូភូមិភាគ៧ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឌូ វ៉ាន់បាញ់ អនុប្រធាននយោបាយភូមិភាគ៧ កងទ័ពប្រជាជនវៀតណាម បានចូលរួមប្រជុំពង្រឹងកិច្ចសហប្រត្តិបត្តការ ក្នុងការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័ក្រចិត្ត ... Read More »

ណាតូលើកឡើងថា អ៊ុយក្រែនអាចដោះដូរទឹកដីយកសន្តិភាព

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឱ្យដឹងថា សន្តិភាពមានតម្លៃរបស់វា ប៉ុន្តែវាអាស្រ័យទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មាន RT បានដកស្រង់សម្តីលោក Jens Stoltenberg ដែលបានប្រកាសនៅថ្ងៃទី១២ខែមិថុនា ថា សម្ព័ន្ធមិត្តយោធាដឹកនាំដោយអាមេរិកបានខិតខំដើម្បីពង្រឹងឥទ្ធិពលរបស់អ៊ុយក្រែននៅលើតុចរចា។ ... Read More »

ឪពុកមាផឹកស្រាស្រវឹងប៉ុនប៉ងចាប់រំលោភក្មួយស្រីមិនបានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ នគរបាលបញ្ជូនខ្លួនឪពុកមាប៉ុនប៉ងចាប់រំលោភក្មួយបង្កើតរបស់ខ្លួនមិនបានសម្រេចនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។ លោក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកសេះ ... Read More »

កម្ពុជា​! កំណើនទំហំពាណិជ្ជកម្ម ឆ្លុះបញ្ចាំងឱ្យឃើញនូវអត្ថប្រយោជន៍នៃការបើកសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ ​អ្នកនាំពាក្យ ​និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែង​ឱ្យដឹងនៅថ្ងៃចន្ទទី១៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា៖​ កំណើនទំហំពាណិជ្ជកម្ម បានឆ្លុះបញ្ចាំងឱ្យឃេីញនូវអត្ថប្រយោជន៍​នៃការបើក​សេដ្ឋកិច្ច​ឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល ... Read More »

នយោបាយថៃ«ក្តៅ»ជាថ្មីឡើងវិញ ដោយសារតែកូនស្រីដ៏ស្រស់ស្អាតរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន

មានមនុស្សជាងកន្លះលាននាក់តាមដានលើបណ្តាញ Instagram របស់កូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយនាងមិនអាចលាក់បាំងពីមហិច្ឆតាក្លាយជាប្រមុខដឹកនាំប្រទេសជាតិនោះឡើយ។ នាង Paetongtarn Shinawatra អាយុ៣៥ឆ្នាំ ជាកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់របស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា ពេលថ្មីៗនេះនាងបានលូកដៃចូលក្នុងនយោបាយដែលកំពុងតែបែកបាក់ក្នុងប្រទេសថៃ និងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតនៅខែមីនាឆ្នាំ ២០២៣ ... Read More »

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១មិថុនា​ ដល់ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២២នេះ

​​ភ្នំពេញ៖ បេី​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,៨០០រៀល និងម៉ាស៊ូតត្រូវលក់ ... Read More »

បេីកម៉ូតូបុកគោយន្តដែលបេីកកាត់ទទឹងផ្លូវបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់៣នាក់

ខេត្តកណ្តាល​៖ អ្នកបេីកម៉ូតូម្នាក់និងអ្នករួមដំណេីរ២នាក់ទៀតបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ខណៈដែលបេីកម៉ូតូបោះពួយទៅបុកគោយន្តដែលបេីកឆ្លងផ្លូវកាលព្រឹកព្រលឹមថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង០៥និង១៥នាទី​ព្រឹកនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិជ័យឧត្តម ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីវៀតណាម ដើម្បីត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ខេត្តត្បូងឃ្មុំ៖ នៅអគារមិត្តភាព ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ ... Read More »

លោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »

ទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម ៖ “យើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីជួយប្រជាជនបានទាន់ពេលវេលាពេលមានគ្រោះធម្មជាតិវាយប្រហារ”

ភ្នំពេញ៖ លោកទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា ឆ្នាំ២០២២ និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២។ ... Read More »

លោក ដួង តារា ៖ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីរំលឹកអំពីមន្ត្រីគ្រាប់ល្ពៅ​ (ស្ងោរឆ្អិនហេីយនៅហ៊ានកុហក់ព្រះរាជាថាដាំដុះបានផ្លែទៀត!)

ភ្នំពេញ ៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ ... Read More »