ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងចុះពិនិត្យគោលដៅផ្ទាល់នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ផ្សព្វផ្សាយផែនការ ត្រៀមការពារ សន្តិសុខ សុវត្ថិភាពរៀបចំសណ្តាប់ធ្នាប់ ... Read More »

អស់អាវុធគ្រាប់រំសេវ អ៊ុយក្រែនពឹងផ្អែកទាំងស្រុងទៅលើសម្ព័ន្ធមិត្ត

ប្រភពព័ត៌មានពីយោធាអ៊ុយក្រែនបានឱ្យដឹងថា អ៊ុយក្រែនអស់អាវុធគ្រាប់រំសេវដែលផលិតឡើងកាលពីសម័យអតីតសហភាពសូវៀតហើយ។ នៅពេលនេះអ៊ុយក្រែនអាស្រ័យទាំងស្រុងទៅលើការផ្តល់ជំនួយអាវុធពីប្រទេសលោកខាងលិចដើម្បីទប់ទល់ជាមួយរុស្ស៊ី។ សារព័ត៌មាន AFP បានផ្សាយថា ធ្លាប់ជាផ្នែកមួយនៃប្រទេសអតីតសហភាពសូវៀតដ៏ខ្លាំងក្លា ផលិតអាវុធទំនើបៗបានជាច្រើន មានទាំងរថក្រោះ រថពាសដែក និងយន្តហោះ។ ប៉ុន្តែប្រភពព័ត៌មានពីអាមេរិកបានឱ្យដឹងថា ក្រោយរយៈពេលជាង៣ខែនៃការធ្វើសង្គ្រាម អ៊ុយក្រែនជិតអស់អាវុធក្នុងការធ្វើសង្គ្រាមតទៅទៀតហើយ ដោយអាស្រ័យលើអាវុធពីប្រទេសលោកខាងលិច។ ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

Real Madrid, Barcelona និង Juventus នឹង​ធ្វើ​ដំណើរ​ទៅ​អាមេរិក​នៅ​ខែ​កក្កដា

ក្លិបយក្ស២នៅ La Liga គឺ Real Madrid និង Barcelona រួមជាមួយក្លិបនៅអុីតាលី Juventus របស់ Serie A នឹងទៅលេងនៅសហរដ្ឋអាមេរិកក្នុងខែកក្កដា ដើម្បីប្រកួតមុនបើករដូវកាល។ ... Read More »

វត្តមានសត្វត្មាតភ្លើង៧ក្បាល និងសត្វត្មាតប្រផេះ ២ក្បាលនៅដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ ត្មាតភ្លើងចំនួន០៧ក្បាល និងបានឃើញត្មាតប្រផេះចំនួន០២ក្បាល ។  គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលក្រុមសិក្សាស្រាវជ្រាវបានប្រទះឃើញវត្តមានសត្វត្មាតប្រផេះក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ  ដែលពីមុនមកយើងបានឃើញ ... Read More »

នាយនគរបាលម្នាក់បានស្លាប់ខណៈរូបលោកជិះម៉ូតូម្នាក់ឯងត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយពេញមួយទំហឹង

ខេត្តកណ្តាល​៖ លោកវរសេនីយ៍ទោ​ ពៅ សារិន​ បានស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេច​ ដោយសារតែរថយន្តដឹកខ្សាច់បេីកបោះពួយមកបុកពីក្រោយម៉ូតូជនរងគ្រោះ​បណ្តាលឱ្យដាច់ជេីងមួយចំហៀងស្លាប់នៅកន្លែងកេីតហេតុតែម្តង។ ភ្លាមៗនោះតៃកុងឡានបានចុះរត់គេចខ្លួនបាត់ស្រមោល។  ​    ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះបានកើតឡើងនៅថ្ងៃអាទិត្យ១៣កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ... Read More »

ការធ្វើដំណើរទៅកាន់កោះជេជូ នៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការ ទៀតនោះទេ សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic passport) ពុំតម្រូវឱ្យស្នើសុំទិដ្ឋការទេ

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីជូនដំណឹង ការធ្វើដំណើរទៅកាន់កោះជេជូ នៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការ ទៀតនោះទេ សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិត ឆ្លងដែនផ្លូវការ (Official passport) និងការទូត (Diplomatic ... Read More »

កូរ៉េខាងត្បូងបង្កើនសមត្ថភាពទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង

ក្នុងពេលដែលកូរ៉េខាងជើង បង្កើនសកម្មភាពយោធា ពិសេសគឺការសាកល្បងកាំជ្រួចមីស៊ីលអត់ឈប់ឈរ ហើយមានសកម្មភាពត្រៀមសាកល្បងអាវុធបរមាណូទៀតផង ។ ទាំងនោះហើយបានជាកូរ៉េខាងត្បូងខិតខំពង្រឹងសមត្ថភាពការពារជាតិ និងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup នៅថ្ងៃទី១២ខែមិថុនា បានថ្លែងថា ប្រទេសរបស់លោកនឹងពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនឱ្យបានខ្លាំងក្លា ហើយធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ... Read More »

FIFA ច្រានចោលបណ្តឹងរបស់ឈីលី ដោយឲ្យអេក្វាឌ័ររក្សាកៅអីនៅ World Cup ២០២២

ប្រទេសអេក្វាឌ័រនឹងលេងនៅ World Cup ឆ្នាំ២០២២ បន្ទាប់ពី FIFA បានច្រានចោលការអះអាងរបស់ប្រទេសឈីលីដែលថា ពួកគេបានដាក់កីឡាករដែលមិនមានសិទ្ធិក្នុងការប្រកួតជម្រុះនេះ។ នេះបើយោងតាមស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានប្រកាសកាលពីថ្ងៃសៅរ៍ ទី១១មិថុនា ។ សហព័ន្ធកីឡាបាល់ទាត់ឈីលីកាលពីខែមុនបានប្រកាសថា ខ្លួនមានភស្តុតាងដែលថា កីឡាករ Byron ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងម៉ូតូ បណ្ដាលឱ្យស្លាប់ម្នាក់របួស១នាក់

 ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រាដែលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងអ្នករួមដំណើរបានរងរបួស ដោយសាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ពេលកំពុងជិះម៉ូតូឆ្លងផ្លូវ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទី រសៀលថ្ងៃសៅរ៍ ១២កើត ... Read More »

អតីតស្នងការរងខេត្តកណ្ដាល​លោកឧត្ដមសេនីយ៍​ត្រី​ ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនានេះ

ខេត្តកណ្តាល ៖ ប្រភព​ចច្បាស់ការណ៍ពី​ សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹងថា​ អតីតស្នងការរងខេត្តកណ្ដាល​ លោកឧត្ដមសេនីយ៍​ត្រី​  ស្រេង សុខា ត្រូវបានសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ចាប់ខ្លួននៅថ្ងៃទី​១២​ ខែ​ មិថុនា​ ឆ្នាំ​២០២២​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ​ រួចបញ្ជូនទៅ​កាន់​ពន្ធនាគារ​ខេត្ត​កណ្ដាល  ... Read More »

រដ្ឋមន្ត្រីការពារជាតិចិនប្រតិកម្មលើការលើកឡើងរបស់អាមេរិកក្នុងកិច្ចពិភាក្សា Shangri-La

រដ្ឋមន្ត្រីការពារជាតិចិនបានប្រកាសនៅក្នុងកិច្ចពិភាក្សា Shangri-La នាថ្ងៃទី១២ខែមិថុនា និងជាការឆ្លើយតបទៅលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលប្រកាសគាំទ្រកោះតៃវ៉ាន់ថា ចិននឹងធ្វើសង្គ្រាមដល់ទីបញ្ចប់ដើម្បីទប់ស្កាត់កោះតៃវ៉ាន់ប្រកាសឯករាជ្យ ។ រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe នៅថ្ងៃទី១២ខែមិថុនា បាននិយាយថា វាអាស្រ័យតែលើ សហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើងជាងមុន ខណៈបច្ចុប្បន្នវាកំពុងស្ថិតនៅចំណុចដ៏យ៉ាប់យ៉ឺន។ ថ្លែងនៅចំពោះមុខក្រុមប្រតិភូ ដែលចូលរួមកិច្ចសន្ទនាសាងគ្រីឡា ... Read More »

Real Madrid ចុះហត្ថលេខាលើខ្សែបម្រើ Aurelien Tchouameni ពីក្លិបMonaco

ក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំង Aurelien Tchouameni ពីក្លិប Monaco ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ។ ក្លិបទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងនេះ ហើយក្លិប Real Madrid បាននិយាយថា ពួកគេនឹងធ្វើពិធីបង្ហាញកីឡាករវ័យ២២ឆ្នាំខាងលើនៅថ្ងៃអង្គារបន្ទាប់ពីពិនិត្យសុខភាពរួចរាល់។ ... Read More »

ភ្លៀងខ្យល់កន្ត្រាក់បង្កគ្រោះធម្មជាតិបានបំផ្លាញលំនៅឋាននិងផលដំណាំប្រជាពលរដ្ឋឃុំស្រែឬស្សីនិងសង្កាត់ស្ទឹងត្រែងខូចខាតយ៉ាងដំណំ

ខេត្តស្ទឹងត្រែង៖ លំនៅឋានជាច្រើនខ្នងបូករួមនិងផលដំណាំជាច្រើនទៀតរបស់ប្រជាពលរដ្ឋបានរងការខូចខាតបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិភ្លៀងផ្គរលាយឡំខ្យល់កន្ត្រាក់តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។ ហេតុការណ៍ខ្យល់កន្ត្រាក់បង្កឱ្យលំនៅឋានរបើកដំបូលនិងខូចខាតផលដំណាំផងនោះបានកើតឡើងនៅវេលាយប់ថ្ងៃទី១១មិថុនា២០២២ដែលមានឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់និងនៅសង្កាត់ក្រុងស្ទឹងត្រែង។ ប្រភពបឋមថាមានផ្ទះសម្បែងប្រជាពលរដ្ឋដែលត្រូវបំផ្លាញដោយខ្យល់កន្ត្រាក់ចំនួន៣ខ្នងនៅឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាត់និងនៅសង្កាត់ក្រុងស្ទឹងត្រែងមួយខ្នងត្រូវប៉ើងដំបូលធ្លាក់ចូលទឹកស្រះចម្ងាយជាង១០០ម៉ែត្រពីផ្ទះ។  ហើយផ្ទះមួយខ្នងនៅសង្កាត់ស្ទឹងត្រែងនេះត្រូវបានសាខាកាកបាទក្រហមខេត្តបាននាំយកអំណោយទៅឧបត្ថមសង្គ្រោះភ្លាមៗហើយនាព្រឹកថ្ងៃទី១២នេះ។ តាមប្រភពថាការជះឥទ្ធិពលនៃគ្រោះធម្មជាតិខាងលើនេះបានកើតឡើងចាប់ផ្តើមធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តើរៗចាប់ពីរសៀលថ្ងៃ១១មិថុនា២០២២រហូតដល់វេលាយប់គឺមេឃមានពពកដុំៗខ្មៅងងឹតផងនោះក៏បានបង្កឱ្យមានគ្រោះធម្មជាតិកើតឡើងរបើកដំបូលផ្ទះនិងដួលរលំដើមឈើជាដើមផងនោះតែម្តង។    លុះព្រឹកថ្ងៃទី១២មិថុនា២០២២នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយណ៍ខេត្តស្ទឹងត្រែងនៅមិនទាន់បានបង្ហាញព័ត៌មានលម្អិតស្តីពីការខូចខាតនិងផល់ប៉ះពាល់ទាំងស្រុងនៅឡើយទេ ដោយរង់ចាំការស្រង់ស្ថិតិពីអាជ្ញាធរភូមិឃុំសង្កាត់ស្រុកសិន ដើម្បីចុះនាំយកអំណោយកាកបាទក្រហមទៅឧបត្ថមសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ៕ ដោយ ៖ ជីវ័ន្ត Read More »

ប្រទះឃេីញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងរោងលក់ទឹកត្នោតជូរដោយមិនដឹងមូលហេតុ

ភ្នំពេញ​៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញចងកសម្លាប់ខ្លួនក្នុងរោងលក់ទឹកត្នោតជូរមួយកន្លែងបង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​៩ព្រឹក ថ្ងៃ​ទី​១២ខែ​មិថុនា​ឆ្នាំ​២០២២​ នៅ​ចំណុច​ រោង​លក់ទឹកត្នោត​ជូរ​ ស្ថិតនៅតាមបណ្ដោយ​ផ្លូវ​ រថភ្លើង​ ភូមិ​ តិក្ខប្បញ្ញោ​ សង្កាត់​ សំរោង​ ក្រោម​ ខណ្ឌពោធិ៍សែនជ័យ។  ​ជនរងគ្រោះ​ ឈ្មោះ​ ឈង់​ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,១០%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ពីតួលេខអោយដឹងថា ,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែកភារកិច្ចទទួលខុសត្រូវក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នាថ្ងៃទី១ ខែកក្កដា ខាងមុខ !

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ... Read More »

កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យជាអ្នកសារព័ត៌មានម្នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ដែលជាអ្នកសារព័ត៌មានទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាព្រឹកទី១២ ខែមិថុនា ឆ្នាំ២០២២។     យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុធា សន្និវាស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិកៀនសាំង ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១១ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

លោក ទុយ រី បានចូលរួមពិធីរំឭកពីស្នាដៃ របស់ លោក អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនទីមួយប្រចាំកម្ពុជា ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២២

ប្រទេសជប៉ុន ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ តាមការអញ្ជើញរបស់សកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា នៅទីក្រុងតូក្យូ លោក ទុយ ... Read More »

ក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងនិងជិះម៉ូតូរេពេញផ្លូវត្រូវនគរបាលឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ នគរបាលក្រុងសិរីសោភ័ណឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៤នាក់ដែលបង្ហោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនសំឡេងរំខានពលរដ្ឋនៅលើដងផ្លូវសាធារណៈតាំងពីវេលាម៉ោង០៩ព្រឹកដល់ម៉ោង០៥ល្ងាច នៅថ្ងៃទី ១១ខែមិថុនា ឆ្នាំ២០២២ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា,សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។  នគរបាលប្រាប់ថា កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន,ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ  និងសង្កាត់អូរអំបិល  ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

(តពីលេខមុន)   អ្នកមហាគប្បីជំរាបតាមពិតថាសូមទាន សូមក្រាបប្រណិប័តន៍អស់លោកមេបាសូមទានជ្រាប។   តែកូនប្រុសខ្ញុំប្របាទមានរូបឆោមជាមជ្ឈិមបុរស ឥតមានវិកលចរិតពិការអវៈយវៈឯណានិមួយដែលមិនគួរដល់ការងារសម្រាប់ខ្លួននោះទេ។    ពួកមេបាត្រូវឆ្លើយថា ដែលអ្នកមហានិយាយមកតែមាត់ទទេដូច្នេះ នឹងយកជាបន្ទាល់ពុំបានត្រូវឲ្យអ្នកមហានាំខ្លួនកូនប្រុសមកឱ្យយើងជាមេបារាល់គ្នាពិនិត្យមើលក្នុងកាលឥឡូវនេះ។   អ្នកមហាត្រូវប្រាប់អ្នកផ្លូវឲ្យទៅនាំយកកូនប្រុសមក។ ការកូនប្រុសមកដល់ហើយ អ្នកមហាត្រូវជម្រាបជូនខ្លួនកូនប្រុសថាសូមទាន ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យម្នាក់ជាឈ្មួញជួញដូរអាវុធប្រភេទដាវសាមូរ៉ៃខុសច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ជាឈ្មួញជួញដូរអាវុធខុសច្បាប់ប្រភេទដាវសាមូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តចាត់ការតាមនីតិវិធី។     ជនសង្ស័យមានឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ -ស្នាក់នៅផ្ទះជួលលេខ៣៧០ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីឃាតកម្ម (វាយ-គប់បង្កឱ្យស្លាប់)

   ភ្នំពេញ ៖ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១និង១០នាទី រំលងអធ្រាត្រកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សែនសុខបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន៣នាក់ករណីឃាតកម្ម (វាយ-គប់បង្កឱ្យស្លាប់) ... Read More »

រថយន្តកាមរីហាយប្រ៊ីដរបស់តារាសម្ដែងមួយរូបត្រូវរថយន្តហាយឡេនឌ័របុកពីក្រោយរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្ដែងមួយរូបបានបើករថយន្តកាមរីហាយប្រ៊ីដមកឈប់ភ្លើងស្តុបក៏ស្រាប់តែត្រូវរថយន្តហាយឡេនឌ័រមួយគ្រឿងមកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជាចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្នុងបុព្វហេតុដើម្បីរួមចំណែកកសាងនូវប្រទេសកម្ពុជាមួយដែលពោរពេញដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្របតាមបេសកកម្មដែលមានចែងក្នុងលក្ខន្តិកៈរបស់ខ្លួន សហភាពសហព័ន្ធ យុវជនកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ប្រមូលផ្តុំយុវជនកម្ពុជាពីគ្រប់ទិសទីធំជាងគេនៅទូទាំងប្រទេស តែងតែចូលរួមសង្កេតការណ៍នៅគ្រប់ដំណើរការបោះឆ្នោតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ មក ដើម្បីរួមចំណែកក្នុងកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ... Read More »

ព័ត៌មានបឋម ៖ ប្រយ័ត្នលង់ទឹកស្ពានច្បារអំពៅ បើបើកមិនគោរពច្បាប់ចរាចរណ៍ !

ភ្នំពេញ ៖ ព័ត៌មានបឋម : រថយន្ត​មួយគ្រឿង​រេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ​ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនធ្លាក់​ចូលទន្លេ កុំអីលង់ទឹកទាំងឡាន ទាំងម្ចាស់ ថប់ដង្ហើមតែម្តង។  សូមបញ្ជាក់ថា, រថយន្ត​ឈ្នួល​មួយគ្រឿង​រេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ​ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនបណ្តាលឱ្យធ្លាក់​ចូលទន្លេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ... Read More »

Breaking News ៖ ស្អែកនេះ ! លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក)

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”

ភ្នំពេញ ៖ គោលបំណងសំខាន់ដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងការសរសេររៀបរៀងសៀវភៅដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”។  លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំណេរថា, ... Read More »

Breaking News ៖ លោក ប្រាក់ សុខុន នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ លោក  ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី  រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា  និងលោក  វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ នៅថ្ងៃទី ... Read More »