ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចក្រឡាហោម ស ខេង ចង់ដាក់បញ្ចូលការសិក្សាពី ច្បាប់ចរាចរណ៍តាំងពីថ្នាក់មត្តេយ្យសាលាឡើង ខណៈការស្លាប់ និងរបួសរបស់ពលរដ្ឋដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើន !

ភ្នំពេញ៖ ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងដោយឱ្យពង្រឹងឡើងវិញនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មត់ចត់ចំពោះអ្នកដែលបំពានច្បាប់ដោយគ្មានការយោគយល់ ឬលើកលែង។ សម្ដេចថាការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ជាវិធានការគន្លឹះក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ សូមបញ្ជាក់ថា, លោកឧបនាយករដ្ឋមន្ត្រី ... Read More »

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ... Read More »

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវ​ដោះ​ស្រាយ​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និង​ថ្នាក់​មូល​ដ្ឋាន​ទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬ​ទុកកង្វល់​របស់​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់​នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមូលដ្ឋាន ជូនកុមារ អាយុ៣ ឆ្នាំ ដល់ក្រោម៥ ឆ្នាំ បានដំណើរការហើយនៅថ្ងៃទី២៣កុម្ភៈនេះអាណាព្យាបាលនាំកូនចៅមកចាក់យ៉ាងច្រើន

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាណាព្យាបាល កុមារ ត្រូវនាំកូន ចៅ មកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ជូនកុមារអាយុ៣ឆ្នាំដល់ ៥ឆ្នាំ និង១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃទី២៣ ... Read More »

ត្រៀមបញ្ជូនខ្លួនបុរស​ ៣​នាក់​ ទៅ​តុលាការ​ខេត្ត​កំពង់​ធំ​ ពាក់ព័ន្ធ​បទល្មើស​លួច​ឆក់​ត្រី​នៅ​ត្រពាំង​កកោះ

ខេត្តកំពង់ធំ៖ មនុស្ស​​ចំនួន​​ ៣​នាក់​ ពាក់ព័ន្ធនិង​បទល្មើស​លួច​ឆក់​ត្រី​នៅ​ត្រពាំង​កកោះ​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះបង្រ្កាប​ និងឃាត់ខ្លួននាំយកមកសាកសួររហូត​ចប់នីតិវិធី​។ លុះនៅថ្ងៃ​ពុធ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ កម្លាំង​នគរបាល​ជំនាញ​ បានកសាងសំណុំរឿងនិងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងខេត្តកំពង់ធំ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​។  បុរស​ទាំង​៣​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​រួមមាន ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងផ្តល់អនុសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំក្រសួងសម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ បើយោងតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នៅព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៤ ឈានចូល ៨៥ឆ្នាំ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឧត្ដមភរិយា ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ ក្រសួងការពារជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខចំពោះ នាយឧត្តមសេនីយ៍ សុខ ... Read More »

រុស្ស៊ីមានសេដ្ឋកិច្ចរឹងមាំជាងមុនអាចទប់ទល់នឹងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច

តាមសារព័ត៌មាន Capital Economics បានផ្សាយថាសេដ្ឋកិច្ចរុស្ស៊ីនាពេលនេះអាចឈររឹងមាំជាងពេលមុន ដែលអាចទប់ទល់ជាមួយការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចបានយ៉ាងល្អ។ សហគមន៍អឺរ៉ុប អាមេរិក អង់គ្លេស នៅថ្ងៃទី២២ខែកុម្ភៈ បានប្រកាសវិធានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ីក្រោយពី រដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចទទួលស្គាល់តំបន់ឯករាជ្យនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ នៅក្នុងបញ្ជីដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី គឺបណ្តាធនាគារមិនអាចធ្វើពាណិជ្ជកម្មអន្តរជាតិបានឡើយ។ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ... Read More »

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២(ដូសមូលដ្ឋាន) ជូនដល់កុមារដែលមានអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅវត្តអណ្ដូងពោធិ៍ស្រុករមាសហែក

ខេត្តស្វាយរៀង ៖ លោក តូចប៉ូលីវ៉ា អភិបាលរងតំណាងលោក អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២(ដូសមូលដ្ឋាន) ជូនដល់កុមារដែលមានអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅវត្តអណ្ដូងពោធិ៍ក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកនារសៀល ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក ... Read More »

WHO៖ វីរុសអូមីក្រុងបំបាំងកាយមិនគ្រោះថ្នាក់ដូចអូមីក្រុងធម្មតាឡើយ

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២២ បានប្រកាសថា វីរុសកូវីដ-១៩ អូមីក្រុងបំបាំងកាយ (BA2) មិនគ្រោះថ្នាក់ដូចអូមីក្រុងប្រភេទដើមនោះឡើយ ។ លោកស្រីបណ្ឌិត Maria Van Kerkhove ជាមន្ត្រីជាន់ខ្ពស់របស់WHO ... Read More »

លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៣ ... Read More »

ទៅឆក់ត្រីក្នុងទឹកស្ទឹងខុសបច្ចេកទេសបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់

ខេត្តកណ្ដាល ៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់​បានយកឧបករណ៍ឆក់ត្រីទៅឆក់ត្រីនៅក្នុងទឹកស្ទឹងមួយកន្លែង ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​១៦និង១០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងស្ទឹងតានួត ភូមិ​ស្រុកចេក ឃុំបឹងខ្យា​ ស្រុកកណ្តាលស្ទឹង  ខេត្តកណ្តាល។​    មន្រ្តីនគបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ... Read More »

តំណាងអភិបាលរាជធានីភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋនៅរាជធានីបង្ហាញពីការទុកដាក់សំរាមមានលក្ខណៈល្អប្រសើរជាងមុន

       ភ្នំពេញ នាពេលបច្ចុប្បន្ននេះយើងពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋបានយកចិត្ដទុកដាក់ក្នុងការបែងចែកសំរាមមានលក្ខណៈល្អប្រសើរជាងមុន ពិសេសតាំងពីធ្វើការផ្លាស់ប្ដូរក្រុមហ៊ុនដឹកជញ្ជូនសំរាមឱ្យក្រុមហ៊ុនថ្មីវិនិយោគឃើញថា មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួន៣មានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋផងដែរនោះមក។     នេះបើតាមការបញ្ជាក់ពីលោក នួន ... Read More »

លោកត្រាំនិយាយថា លោកពូទីន គឺជាមនុស្សដ៏ពូកែបំផុតក្នុងការដោះស្រាយវិវាទអ៊ុយក្រែន

អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសរសើរដល់ប្រធានាធិបតីពូទីនថា ជា«មនុស្សពូកែ» ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែជាមួយគ្នានេះលោកត្រាំបានបញ្ជាក់ថា ប្រសិនបើគាត់កាន់តំណែងប្រធានាធិបតីអាមេរិកវិញ ប្រធានាធិបតីរុស្ស៊ីនឹងមិនធ្វើដូចដែលគាត់បានធ្វើនោះទេ។ នៅថ្ងៃទី២២ខែកុម្ភៈ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចាត់ទុកថា ការណ៍ដែលរុស្ស៊ីទទួលស្គាល់តំបន់ស្វ័យភាពទាំងពីរនៅភាគខាងកើតអុយក្រែនជាតំបន់ឯករាជ្យ គឺជាសកម្មភាពរបស់«មនុស្សពូកែ» ... Read More »

Man Utd ត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមខ្លាំងអេស្ប៉ាញ Atlético Madridជើងទី១វគ្គ១៦ក្រុម នៅ Champions League

ក្រុមបិសាចក្រហម Manchester United នឹង​ត្រូវ​ប៉ះក្រុមម្ចាស់ផ្ទះAtlético Madrid នៅ​រាត្រីថ្ងៃ​ពុធនេះ​សម្រាប់​ការ​ប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ​ទី១៦ចុងក្រោយ ជើងទី១ នៅ​កីឡដ្ឋាន EstadioWanda Metropolitano។ ការប្រកួតវគ្គចែកពូល ... Read More »

សម្ដេចតេជោ ហ៊ុនសែន អំពាវនាវឱ្យពលរដ្ឋចូលរួមជាមួយ រដ្ឋាភិបាលដើម្បីសម្រេចចក្ខុវិស័យ «កម្ពុជាមួយ គ្មានមីនឆ្នាំ២០២៥»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានចេញសារលិខិត អំពាវនាវឱ្យអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជំរុញដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ សូមបញ្ជាក់ថា, សារលិខិតរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ... Read More »

ការដ្ឋានសំណង់បូរី ហាយធិច ចំប៉ាក្បាលកោះ ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរងគ្រោះនិងមានការក្តៅក្រហាយ

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជុំវិញការដ្ឋានសំណង់បូរី ហាយ ធិច ចំប៉ាក្បាលកោះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងគ្រោះដោយជំនន់ទឹកលិចត្រាំត្រែង រាប់ខែបណ្តាលអោយផលដំណាំខូចខាតស្ទើទាំងអស់ លិចផ្ទះសម្បែង ពិបាកក្នុងការរស់នៅ ។  ... Read More »

លោក ជា សុមេធី ៖ សូមសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់

ខេត្តព្រៃវែង ៖ រោគសញ្ញាវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង​ ( Omicron​ ) កំពុងនិងវាយលុកក្នុងសហគមន៍យ៉ាងខ្លាំងក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ​សូមសំណូមពរដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់។ នេះជាថ្លែងរបស់ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ... Read More »

Chelsea ធ្វើបានល្អក្នុងទឹកដី ខណៈ Juventus បានត្រឹមស្មើនៅជើងទី១ វគ្គ១៦ក្រុមនៅ Champions League

ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយដោយបានយកឈ្នះក្រុម Lille ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្សែប្រយុទ្ធ ... Read More »

ព័ត៌មានបន្ថែម៖ ការពិតនៅពីក្រោយការធ្វើដំណើរមកកម្ពុជារបស់តារាហូលីវូដលោកស្រី Angelina Jolie ជាបេសកកម្មជួយស្ត្រីខ្មែរ

ខេត្តសៀមរាប៖ កាលពីថ្ងៃអង្គារម្សិលមិញនេះមានការភ្ញាក់ផ្អើលខ្លាំងជុំវិញការលេចដំណឹងនិងរូបថតនៃការធ្វើដំណើរមកដល់របស់តារាលំដាប់ជួរមុខហូលីវូដលោកស្រី Angelina Jolie មកដល់កម្ពុជាពិសេសការបង្ហាញវត្តមានរបស់លោកស្រីនៅតំបន់អង្គរខេត្តសៀមរាប។ កាន់តែភ្ញាក់ផ្អើលនឹងទប់ចិត្តិមិនសរសើរមិនបានក្រោយពីគេបានដឹងអំពីមូលហេតុនៅពីក្រោយដំណើរមកដល់របស់លោកស្រីលើកនេះគឺស្ថិតក្នុងបុព្វហេតុក្នុងបេសកកម្មដ៏សំខាន់មួយគឺជាការចូលរួមជួយដល់ស្ត្រីខ្មែរ។  ការបញ្ជាក់អំពីមូលហេតុនៅពីក្រោយដំណើរមកដល់របស់តារាហូលីវូដរូបនេះគឺត្រូវបានធ្វើឡើងដោយអាជ្ញាធរអប្សរា បានបង្ហោះខ្លឹមសារទាំងស្រុង ពីមូលហេតុដែល Angelina Jolie ធ្វើដំណើរមកកម្ពុជាពេលនេះ ដោយលើកឡើងថា៖«តារាភាពយន្តហូលីវូដ Angelina Jolie ... Read More »

សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធរមូលដ្ឋានបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីមូលដ្ឋានសំខាន់ៗចំនួន៥រូប រួមមាន៖ ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ស្មៀនឃុំ មេបុស្តិ៍រដ្ឋបាលឃុំ ... Read More »

កម្លាំងប៉ូលិសហុល្លង់កម្ចាត់ជនដៃដល់ចាប់ចំណាប់ខ្មាំងនៅទីក្រុងអាមស្ទែរដាម

កម្លាំងប៉ូលិសហុល្លង់ បានសម្រេចចិត្តបើករថយន្តបំបុកជនដៃដល់ដើម្បីទប់ស្កាត់ការរត់គេចខ្លួន។ ជាមួយគ្នានេះដែរ កម្លាំងប៉ូលិសក៏បានប្រើប្រាស់ រ៉ូបឺត ដើម្បីត្រួតពិនិត្យរំសេវផ្ទុះក្រោយពេលជនល្មើសត្រូវបានចាប់ខ្លួន។ នៅថ្ងៃទី២២ខែកុម្ភៈ កម្លាំងប៉ូលិសហុល្លង់បានប្រកាសថា ពួកគេចាប់បានជនដៃដល់នៅក្នុងហាង ដាក់តាំងផលិតផលរបស់ក្រុមហ៊ុនApples ក្នុងរដ្ឋធានី អាមស្ទែរដាម ក្រោយជាច្រើនម៉ោងឡោមព័ទ្ធទីនោះ ហើយនៅទីបំផុតចំណាប់ខ្មាំងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ កម្លាំងប៉ូលិសហុល្លង់បានដាក់ពង្រាយដើម្បីគ្រប់គ្រងស្ថានភាពក្រោយទទួលបានព័ត៌មានថា ... Read More »

Manchester United អាចប្រជែងជាមួយ Real Madrid ដើម្បីនាំយកលោក Mauricio Pochettino ជាគ្រូបង្វឹក

ក្លិបយក្សអធិរាជស Real Madrid ត្រៀមនឹងចូលរួមប្រជែងជាមួយក្លិបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់លោកMauricio Pochettino ដែលរំពឹងថា នឹងចាកចេញពី Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិប Real ... Read More »

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺបានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ... Read More »

គួរឱ្យរន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាបណ្តាលឱ្យរបួសធ្ងន់៣នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃ ពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣១៧ក្នុងភូមិអង្រ្គង ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ... Read More »

ព្រឹទ្ធសភារុស្ស៊ីអនុញ្ញាតឱ្យប្រធានាធិបតីពូទីនដាក់ពង្រាយកម្លាំងទាហាននៅក្រៅប្រទេស

កាលពីថ្ងៃទី២២ខែកុម្ភៈ ព្រឹទ្ធសភារុស្សុីបានសម្រេចផ្តល់អំណាចដល់ប្រធានាធិបតី ពូទីន មានសិទ្ធិទាំងស្រុងក្នុងការប្រើប្រាស់កម្លាំងយោធានៅក្រៅប្រទេស។ ការអនុម័តដោយព្រឹទ្ធសភារុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជាឯកច្ឆ័ន្ទតែម្តង ដើម្បីគាំទ្រលោកពូទីនក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែនចំនួន២ គឺ Donetsk និង Luhansk។ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ី លោក Andrei Klishas ... Read More »

ក្លិប Ajax នឹង​ចំណាយ​ជាង៦,៥​លាន​ផោន​ដល់​គ្រួសារកីឡាករ Nouri ជា​សំណងពីការព្យាបាល

ក្លិបនៅលីគកំពូលហុល្លង់ Ajax បានយល់ព្រមបង់ប្រាក់ចំនួន៧.៨៥លានអឺរ៉ូ (៦,៥៤លានផោន) ដល់គ្រួសាររបស់កីឡាករ Abdelhak Nouri បន្ទាប់ពីការព្យាបាល “មិនគ្រប់គ្រាន់” បានធ្វើឱ្យខ្សែបម្រើរូបនេះមានការប៉ះពាល់ខួរក្បាលជាអចិន្ត្រៃយ៍។ កីឡាករ Nouri ដែលមានអាយុ២០ឆ្នាំបានទទួលរងការគាំងបេះដូងអំឡុងពេលប្រកួតមិត្តភាពជាមួយក្រុម Werder Bremen ... Read More »

កាប់បំផ្លា​ញទ្រព្យសម្បត្តិអ្នក​ដ​ទៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ត​បាត់ដំបង៖ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានចុះអន្តរាគមន៍បង្ការបង្ក្រាប​  ករណី​ធ្វេីឱ្យខូចខាត​ដោយ​ចេតនា​(​កាប់បំផ្លា​ញ​​ម៉ូតូ​ )​០១​ករណី​ និង​បានធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០១​នាក់​។  លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង​១១​និង​៣០​នាទី​ ថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០​២២​ នៅ​ចំណុ​ច​​ភូមិ​ដំណាក់ហ្លួង​​ ... Read More »

សូម​បន្ត​អនុវត្ត​វិធានការ​”បីការពារ​ បីកុំ​” ខណៈករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៥៥៨នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៤២៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់(​ ១នាក់​ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ពុធទី២៣ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៥៨នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤២៨នាក់ និងករណីស្លាប់​ ០១នាក់(​ ០១នាក់​ មិនបានចាក់វ៉ាក់សាំង)។  ... Read More »