ព័ត៌មានទាន់ហេតុការណ៍៖
'

ពិធីផ្ទេរប្រគល់ភារកិច្ច និងសម្ភារនានាជូនមេបញ្ជាការថ្មី វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំបញ្ជា និងគ្រប់គ្រងបន្ត

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មេីរជេីងលេខ៥១ បានលើកឡើងថា យោធិនគ្រប់លំដាប់ថ្នាក់ នៅក្នុងអង្គភាពវរសេនាតូចថ្មេីរជេីងលេខ៥១៣ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវតួនាទី និងភារកិច្ចដែលអង្គភាពទទួលខុសត្រូវ ... Read More »

មានជំងឺចំនួន៣នាក់​ និងគ្រួសារសពសមាជិកទទួលមរណភាពចំនួន២គ្រួសារ នៅខណ្ឌដូនពេញ ទទួលអំណោយពីមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារមូលនិធិសហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា និងជាអនុប្រធានគណៈកម្មាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិ ទៅជួយឧបត្ថម្ភជូនដល់សមាជិក​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានជួសជុលកំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រទទឺង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣នៅជាយរាជធានី ជាចំណងដៃរបស់សម្ដេចតេជោហ៊ុន សែន ជូនពលរដ្ឋ នៅភាគខាងលិច

ភ្នំពេញ៖  កំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត្រ ទទឹង១២ម៉ែត្រឆ្លងកាត់ខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញដែលជាចំណងដៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋនៅជាយរាជធានីនោះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានជួសជុលឡើងវិញក្រោយពីកំណាត់ផ្លូវនេះបានទទួលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។     ពិធីបើកការដ្ឋាននេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធ៏សែនជ័យ។ ... Read More »

បុរសចំណាស់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួននៅមុខផ្ទះផ្អើលទាំងព្រឹក

   ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកភូមិប្រទះឃើញបុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅមុខផ្ទះរបស់ខ្លួនដែលគេសង្ស័យថាថាប្រហែលជាជំងឺសរសៃប្រសាទរើឡើង។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។    សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ  ចិន ... Read More »

ធ្លាប់ជាគំរូនៃការទប់ស្កាត់កូវីដ-១៩ អាល្លឺម៉ង់ពេលនេះមានករណីឆ្លងដល់ទៅជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ

អាល្លឺម៉ង់ត្រូវបានគេចាត់ទុកថាជាគំរូនៃការទប់ស្កាត់កូវីដ-១៩នាពេលកន្លងមក។ ប៉ុន្តែនៅពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសអាល្លឺម៉ង់បានកើនឡើងខ្ពស់ ដោយមានករណីឆ្លងជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ មូលហេតុនៃការឆ្លងកូវីដ-១៩នៅក្នុងប្រទេសអាល្លឺម៉ង់កើតចេញពីការចាក់វ៉ាក់សាំងបានតិចនៅឡើយ។ តាមសារព័ត៌មាន CNBC បានផ្សាយថា អាល្លឺម៉ង់ស្ថិតនៅក្នុងការឆ្លងកូវីដ-១៩ដំណាក់កាលទី៤ ប្រភេទដែលតា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែទៅត្រជាក់នៅក្នុងប្រទេសនេះ។ កាលពីថ្ងៃទី ១១ខែវិច្ឆិកាគឺជាថ្ងៃទី៤ជាប់គ្នាដែល អាល្លឺម៉ង់ប្រឈមនឹងការឆ្លងកូវីដ-១៩ ... Read More »

កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៦៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​(០៤ នាក់ មិនបានចាក់វ៉ាក់សាំង)

​​​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃ​សុក្រ​ទី​១២ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៦៧នាក់ និងករណីស្លាប់​ ០៦នាក់​ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោក ហេង រតនា បានទទួលស្វាគមន៍និងជួបសំដែងការគួរសមពីសំណាក់លោក YOSHIOKA Yoshito ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS)ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា នៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា,  នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ... Read More »

ទោះសម័យកូវីដ-១៩ ក៏ដោយ ក៏កម្ពុជាទទួលបានការវិនិយោគទុនលើទឹកប្រាក់ ៥៤៤,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៤៨១៥កន្លែង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ... Read More »

ប្រធានាធិបតីអាមេរិក-ចិន នឹងជួបពិភាក្សាគ្នានៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីចិន លោកស៊ីជីនពីង បានកំណត់យកថ្ងៃទី១៥ខែវិច្ឆិកា ដើម្បីជួបពិភាក្សាគ្នាតាមអនឡាញ។ ជំនួបពិភាក្សានោះនឹងផ្តោតទៅលើបញ្ហាវិវាទរវាងប្រទេសទាំងពីរ ក្នុងនោះមានបញ្ហាកូវីដ-១៩ បញ្ហាពាណិជ្ជកម្ម…។ មន្ត្រីអាមេរិកបញ្ជាក់ថា ការជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយមេដឹកនាំចិន ស៊ី ជីនពីង គឺជាវិធីសាស្ត្រល្អបំផុតដើម្បីជួយដល់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ។ គម្រោងជួបពិភាក្សាគ្នាតាមអនឡាញនេះបានឯកភាពគ្នារួចរាល់ហើយ ... Read More »

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុនលើកទី១៩

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុនលើកទី១៩ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងសមភាគី លោក NAKAYAMA NORIHIRO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ... Read More »

ព័រទុយហ្គាល់បានត្រឹមស្មើ និងត្រូវការឈ្នះនៅប្រកួតក្រោយដើម្បីមានកៅអីទៅ World Cup នៅកាតា

ទម្រង់​លេង​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​របស់​ក្រុមសាធារណរដ្ឋ​អៀរឡង់​នៅ​តែ​បន្តដែលធ្វើឲ្យក្រុមភ្ញៀវព័រទុយហ្គាល់មិនអាចយកឈ្នះបានក្នុងលទ្ធផល០ទល់០នៃការ​ប្រកួត​ជម្រុះ World Cup ក្នុងពូល A កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកានៅក្នុង​ទីក្រុង Dublin។ Cristiano Ronaldo មានរាត្រីដ៏ខកចិត្តមួយសម្រាប់ព័រទុយហ្គាល់ ដែលបានឃើញ Pepe ត្រូវបានបណ្តេញចេញដោយសារកំហុសប៉ះទង្គិចជាមួយកីឡាករអៀរឡង់នៅនាទីទី៨២។ ជាមួយនឹងក្តីសង្ឃឹមក្នុងវគ្គជម្រុះរបស់សាធារណរដ្ឋអៀរឡង់បានកន្លងផុតទៅហើយ ... Read More »

លោកស្រី ឱ វណ្ណឌីន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការចូលចំណែក (SHP) ដើម្បីកែលម្អការគ្រប់គ្រងកូវីដ-១៩នៅមន្ទីពេទ្យ »

ខេត្តកំពង់ធំ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២១  បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការចូលចំណែក (SHP) ដើម្បីកែលម្អការគ្រប់គ្រងកូវីដ-១៩នៅមន្ទីពេទ្យ ... Read More »

កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ចុះវាយតម្លៃកម្មវិធីសុវត្ថិភាពសហគមន៍ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

ខេត្តព្រះវិហារ ៖ ដោយមានការអនុញ្ញាតពីសំណាក់ លោកជំអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលបានការសម្របសម្រួលពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រុមការងារគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បាននឹងកំពុងបំពេញបេសកកម្មវាយតម្លៃសកម្មភាព កម្មវិធីសុវត្ថិភាពសហគមន៍។ ការវាយតម្លៃនេះ មានគោលបំណងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ... Read More »

ប្រទេសចិនដាក់ពង្រាយមន្ត្រីប្រឆាំងអំពើពុករលួយដើម្បីត្រួតពិនិត្យការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

គណៈកម្មាការប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ វិច្ឆិកថា ក្រុមឃ្លាំមើលការប្រឆាំងអំពើពុករលួយរបស់ប្រទេសចិនបានបង្កើតក្រុមពិសេសមួយដើម្បីត្រួតពិនិត្យកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដើម្បីធានាថា ព្រឹត្តិការណ៍នេះគ្មានការស៊ីសំណូក គ្រឿងញៀន ការរីករាលដាលនៃជំងឺ COVID-19 និងហានិភ័យផ្សេងៗទៀត។ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា លោកចង់ឱ្យព្រឹត្តិការណ៍ Beijing ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៣៦ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២៤៦នាក់(យានយន្ត ១៦៥គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១២ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ព្រឹកនេះ ! សមត្ថកិច្ចចាប់បានអ្នកទោសបានម្នាក់ទៀតហើយ សរុបចាប់បាន៤នាក់ នៅសល់៣នាក់ទៀតកំពុងតាមប្រមាញ់ !

ខេត្តស្ទឹងត្រែង ៖ អ្នកទោសម្នាក់ទៀត ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានរត់ចេញពីគុក ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកវិញ ដែលធ្វើឱ្យការចាប់ខ្លួនអ្នកទោសរត់ចេញពីគុក រហូតមកដល់ពេលនេះ គឺបានចំនួន៤នាក់ហើយ។ អ្នកទោសដែលត្រូវបានចាប់ឃាត់ខ្លួនមកវិញគឺនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាជនជាតិឡាវ ដែលមានទោសជាប់ពន្ធនាគារមួយជីវិត ... Read More »

ក្លិប Aston Villa តែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅថ្មី

ក្លិប Aston Villa បានតែងតាំងលោក Steven Gerrard ជាអ្នកចាត់ការទូទៅក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល៣ឆ្នាំរបស់គាត់នៅក្លិប Rangers ។ អតីតប្រធានក្រុម Liverpool វ័យ៤១ឆ្នាំរូបនេះបានចាកចេញពីម្ចាស់ជើងឯកលីគកំពូលស្កុតឡេនដោយបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់លីគជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំកាលពីរដូវកាលមុន។ លោក Gerrard ... Read More »

រថយន្តកុងតឺន័របុកម៉ូតូពីរគ្រឿងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

     ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោមរថយន្តគួរឲ្យអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តកុងតឺន័របុកពីក្រោយអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ ត្រង់ចំណុចខាងលិចវត្តធម្មត្រ័យក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ។ ​ ... Read More »

ខ្សែបម្រើ Declan Rice ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសាររបួស

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសដោយសារតែកីឡាកររូបនេះមានរបួស។ កីឡាករវ័យ២២ឆ្នាំរូបនេះមិនអាចហ្វឹកហាត់បានទេចាប់តាំងពីការប្រកួតនៅកីឡដ្ឋាន St George’s Park សម្រាប់ការប្រកួតជម្រុះ World Cup ជាមួយអាល់បានី ... Read More »

បុរសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលលូ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមិនប្រយ័ត្នបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តរងការខូចខាតសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AU-1171 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តដាំក្បាលទៅក្រោម សំណាងល្អអ្នកបើករថយន្តមិនមានគ្រោះថ្នាក់ ... Read More »

ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ទទួលអំណោយពីកាកបាទក្រហម

ខេត្តស្វាយរៀង៖ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក នៅព្រឹកថ្ងៃទី ១២ ... Read More »

គួរឱ្យអាណិតខ្លាំងណាស់! ពេលឃើញបុរសម្នាក់ពកូនស្រីកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធទាំងទឹកភ្នែកហូររហាម

ភ្នំពេញ ៖ បុរសម្នាក់ពកូនស្រីដោយនៅនឹងដៃមានកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធរបស់ខ្លួនដែកបានចាកចេញពីផ្ទះអស់រយៈពេលជាង២ខែមកហើយ ដោយគាត់បានតាមស្វែងរកប្រពន្ធសឹងគ្រប់ខេត្តទៅហើយ…រហូតមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គាត់បានមកដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។     បុរសរូបនេះមានឈ្មោះ សាន់ សារិន ហៅ វី  ... Read More »

Update ៖ ពលករខ្មែរជាង២០នាក់យកអាល់កុលសម្រាប់លាងដៃទៅលាយតែអូអ៊ិឈិ និងទឹកក្រូចផឹក ពុលស្លាប់៦នាក់និងកំពុងសង្គ្រោះជាង១០នាក់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ពលករខែ្មរត្រឡប់មកពីប្រទេសថៃជាង២០នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបែកគំនិតយកអាល់កុលសម្រាប់លាងដៃដើម្បីធ្វើអនាម័យទៅលាយជាមួយទឹកតែអូអ៊ិឈិ និងទឹកក្រូចផឹកត្រូវពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់ ។    លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា ពិតជាមានករណីពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ... Read More »

មន្ត្រីនគរបាលម្នាក់​ត្រូវរថយន្តបែនដឹកខ្សាច់បុកស្លាប់នៅផ្លូវ៦០ម៉ែត្រ​

ភ្នំពេញ ៖​ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបានបុកម៉ូតូវីណូទៅបោកផ្ទប់នឹងបង្គោលភ្លេីង​បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កាលពីវេលាម៉ោង១០​និង២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រត្រង់ចំណុចជិតផ្លូវចូលផ្សារក្រមួន​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។  ​      សពជនរងគ្រោះមានឈ្មោះ​ ... Read More »

ពលករខ្មែរចំនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយពីពួកគេបានយកអាល់កុល លាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចផឹក

ក្រុងប៉ោយប៉ែត ៖ នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក គួរមានការរឹតបន្តឹង ក៏ដូចជាអនុវត្តតាមវិធានសុខាភិបាល មិនត្រូវអោយបងប្អូនប្រជាពលរដ្ឋជួបជុំ ផឹកសុី ប្រមូលផ្តុំ ជាកន្លែងសប្បាយនោះឡើយ។ ទីបំផុត ! យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន៦ នាក់ បានស្លាប់ជាបន្តបន្ទាប់ និងជាង១០នាក់ទៀតកំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ ... Read More »

ទីលានតេជោគឺជាសមិទ្ធផលថ្មី ជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត

 ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យការដ្ឋានទីលានតេជោដែលកំពុងដំណើរការ សាងសង់ ស្ថិតនៅតាមបណ្តោយវិថីតេជោក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ... Read More »

រថយន្តមិនស្គាល់ម៉ាកកៀរម៉ូតូបណ្តាលឱ្យជ្រុលទៅបុកកន្ទុយរថយន្តចតលេីចិញ្ចេីមផ្លូវបោកក្បាលស្លាប់បុរសម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូទៅយកកូននៅកន្លែងធ្វេីការស្រាប់តែមានរថយន្តមិនចាំម៉ាកបេីកមកកៀរបណ្តាលឱ្យជ្រុលចង្កូតទៅបុកកន្ទុយរថយន្តចតចោលលេីចិញ្ចេីមផ្លូវបណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចខាងត្បូងច្រកចូលវត្តពោធិ៍វ័ន​ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។  ជនរងគ្រោះឈ្មោះផន​  ឌឹម​ ភេទប្រុសអាយុ៥៣ឆ្នាំ​ ... Read More »

ក្រសួងទេសចរណ៍ ជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) !

ភ្នំពេញ ៖ សេចក្តីជូនដំណឹងលេខ ៤៥៧ សជណ អគឧ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការជ្រើសរើសយុវជន នឹងសិស្សានុសិស្សចូលរៀនដោយឥតគិតថ្លៃ នៅសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីត (WYTHS) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ ... Read More »

ចាប់ឃុំខ្លួនស្ត្រីម្នាក់តាមសាលក្រមតុលាការផ្ដន្ទាទោស២ឆ្នាំ

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងឃុំខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនតាមអំណាចសាលក្រមដែលចូលជាស្ថាពរ ។ ជនជាប់ចោទត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសឈ្មោះ កែវ សុីណា ហៅគិន អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ លោកស្រី ... Read More »

មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ប្តឹងមេកើយខ្លួនឯងជិត១ឆ្នាំហើយ មេនៅតែមេដដែល

ខេត្តបន្ទាយមានជ័យ៖ ជិត១ឆ្នាំទៅហើយ ករណីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២១នាក់ បានផ្តិតមេដៃ ប្តឹងមេកើយខ្លួនឯង សូមគោរពជូន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើគិតពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែប្រធានពន្ធនាគាររូបនេះ ... Read More »