ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ចាត់មន្ត្រី​នាំយកត្រៃ​ និងបច្ច័យ​នៃអង្គកឋិនទាន​ ប្រគេន​ ព្រះសង្ឃ​ គង់ចាំព្រះវស្សាអស់កាលត្រីមាស​ នៅក្នុងវត្តស្នំប្រាំពីរ ខេត្តកំពត …!!

ខេត្តកំពត : សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​លលោកស្រី ម៉ែន នារីសោភ័គ  អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ នាំយកត្រៃធំ​ និងបច្ច័យចំនួន​ ... Read More »

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៨ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” – សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ... Read More »

មន្ត្រីគ្រប់រូបតែងតែត្រូវបានយកចិត្តទុកដាក់ពីលោកស្នងការ នៅពេលមានជំងឺ ជួបបញ្ហាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហ៊ុន ហេង តំណាង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ... Read More »

អតីតតារាសម្តែង អេង ឬទ្ធី ទទួលបានមុខតំណែងថ្មី អ្នកជិតដិតជូនពរព្រាត

ភ្នំពេញ៖ អតីតារាសម្តែង និងជាពិធីករលោក អេង ឬទ្ធី ត្រូវបានគេដឹងថាមានការតែងតាំង និងផ្ដល់មុខតំណែងផ្សេងទៀតពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធ។ ថ្មីៗនេះដែរទាំងលោក អេង ឬទ្ធី និងភរិយាដែលជាអតីតតារាសម្ដែងអ្នកនាង ស៊ឹម សូលីកា ... Read More »

តាមពិតជនដៃដល់សម្លាប់ជនរងគ្រោះកាលពីថ្ងៃ៣១ ខែតុលានោះ ជារឿងគំនុំសោះមិនមែនប្លន់យកម៉ូតូនោះទេ សមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ហើយក្នុងចំណោមបក្សពួក៣នាក់

ខេត្តស្ទឹងត្រែង៖ ជនរងគ្រោះត្រូវបានស្លាប់យ៉ាងអយុត្តិធម៌ ក្រោយបក្សពួក៣នាក់បងប្អូនបានសម្លាប់នោះគឺជារឿងគំនុំ ធ្វើឲ្យសមត្ថកិច្ចយល់ច្រឡំថាវាយប្លន់យកម៉ូតូទៅវិញ នៅចំណុចភ្នំរមៀត ភូមិសាស្ត្រកោះកេរ្ត៍ ភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងមកថ្មីៗនេះ។ ក្រោយការស៉ើបអង្គេតស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជំនាញ រហូតដល់ឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួក៣នាក់  ... Read More »

បច្ច័យជាង ៣៥លានរៀល និងជិត៤ពាន់ដុល្លារ ប្រមូលបានមកពីអង្គកឋិនទានសាមគ្គីរបស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តគិរីវ័ន្តណារាម នៅស្រុកពេជ្រាដា

ខេត្តមណ្ឌលគិរី៖ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត មណ្ឌលគិរី បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តគិរីវ័ន្តណារាម ដើម្បីប្រមូលបច្ច័យចាក់គ្រឹះកសាងព្រះវិហារ ក្នុងទីវត្តអារាម ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គី ... Read More »

ស៊ីហ្គេម​នៅ​វៀត​ណាម​ត្រូវបាន​កំណត់​ធ្វើនៅ​ខែ​ឧសភា​ ឆ្នាំ​២០២២

គណៈកម្មាធិការអូឡាំពិករបស់ប្រទេសវៀតណាមបានប្រកាសពីថ្ងៃសុក្រ ទី៥ ខែវិច្ឆិកាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមដែលត្រូវបានពន្យារពេលនៅឆ្នាំនេះ ដោយសារជំងឺរាតត្បាតកូវីដ–១៩ នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២២ខាងមុខ។ ព្រឹត្តិការណ៍កីឡាក្នុងតំបន់មួយនេះគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងទីតាំងចំនួន១១ផ្សេងទៀតក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ប៉ុន្តែរលកកូវីដបានបំផ្លិចបំផ្លាញគម្រោងប្រារព្ធពិធីដែលបានវាយប្រហារខេត្តជាច្រើន ដោយសារការរៀបចំព្រឹត្តិការណ៍កីឡាបានបង្ខំឱ្យពន្យារពេល។ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងក្នុងបុរីចំការដូង១ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងរបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍​ កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៧ ក្នុងបុរីចំការដូង១ ភូមិប្រការ​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

លោក នេត ភក្ត្រា ៖ ជ្រូកព្រៃប្រភេទសត្វមានបង្គួរមានវិញ្ញាណវៃបំផុតដោយប្រើច្រមុះ និងត្រចៀក

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់អោយដឹងថា, ជ្រូកព្រៃស្ថិតក្នុងប្រភេទមានដោយបង្គួរព្រោះវាមានអត្រាខ្ពស់ក្នុងការបង្កកំណើត។ ជ្រូកព្រៃមានវត្តមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងមានការរីកសាយភាយ។ ... Read More »

Marcus Rashford និង Jude Bellingham មានឈ្មោះសម្រាប់ការប្រកួតជម្រុះ World Cup របស់អង់គ្លេស

ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើJude Bellingham ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ហៅ​មក​វិញ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup នៅ​ខែ​នេះ​ជាមួយ​នឹង​ក្រុម​អាល់បានី និងក្រុម​ San Marino។ មិនមានកន្លែងនៅក្នុងក្រុមសម្រាប់មិត្តរួមក្រុមបិសាចក្រហម Manchester United ... Read More »

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី កិត្តិសិង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

Man Utd ពឹងផ្អែកលើ Ronaldo ដើម្បីតទល់ជាមួយក្រុម Man City នៅថ្ងៃនេះ

ក្រុមបិសាចក្រហម Manchester United កំពុងពឹងផ្អែកលើខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដើម្បីតទល់ជាមួយក្រុមមេឃខៀវManchester City នៅថ្ងៃនេះដែលនឹងជួបគ្នានៅ Old Trafford នៅថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ដោយក្រុមទាំងពីរត្រូវការពិន្ទុដូចគ្នា។ ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញដឹកនាំប្រតិភូជន់ខ្ពស់ព្រឹទ្ធសភា គោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្ដម បណ្ឌិត ងួន ញិល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ... Read More »

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជាវឃាត់ខ្លួនពិរុទ្ធជនម្នាក់ ករណីរំលោភលើទំនុកចិត្ត ប្រើប្រាស់និងក្លែងបន្លំលិខិត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី០៥​ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីម្សិលមុិញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជាវឃាត់ខ្លួនពិរុទ្ធជនម្នាក់ ... Read More »

ប្រធានាធិបតីព័រទុយហ្គាល់ប្រកាសរំលាយរដ្ឋសភា បោះឆ្នោតមុនពេលកំណត់

ប្រធានាធិបតីប្រទេសព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានប្រកាសរំលាយរដ្ឋសភា ហើយកំណត់យកថ្ងៃទី ៣០ខែមករាឆ្នាំ២០២២ សម្រាប់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាថ្មី។ នេះជាការខិតខំដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពីរដ្ឋសភាច្រាលចោលសេចក្តីព្រាងច្បាប់ស្តីពីមូលនិធិជាតិឆ្នាំ២០២២។ នេះជាលើកទីមួយក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកដែលរដ្ឋសភាមិនអនុម័តមូលនិធិជាតិ។ នៅក្នុងការបោះឆ្នោតនៅរដ្ឋសភា ... Read More »

Newcastle United ជិត​តែងតាំងលោក​ Eddie Howe ជា​អ្នក​ចាត់ការថ្មី​ហើយ

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport បានឲ្យដឹងថា ក្លិបNewcastle ជិតឈានដល់កិច្ចព្រមព្រៀងជាមួយលោក Eddie Howe ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិបហើយ។ ការលើកឡើងនេះត្រូវបានគេសង្ឃឹមថា អតីតគ្រូបង្វឹកក្លិប Bournemouth នឹងទទួលបន្ទុកសម្រាប់ការប្រកួត Premier League ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣៣៧ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២៩០នាក់(យានយន្ត ១៩១គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ឱសថព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុនPfizer មានប្រសិទ្ធភាពដល់ទៅ៨៩%

ក្រុមហ៊ុនឱសថអាមេរិក Pfizer បានប្រកាសថា ប្រភេទថ្នាំលេបព្យាបាលកូវីដ-១៩ មានប្រសិទ្ធភាពទប់ស្កាត់មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ ក្រោយឆ្លងកូវីដ-១៩ រហូតដល់៨៩%។ នេះជាជោគជ័យយ៉ាងធំធេង ក្នុងការបន្តរស់នៅជាមួយកូវីដ-១៩ ដូចជាជម្ងឺផ្តាសាយផ្សេងទៀត ។ លទ្ធផលនៃការធ្វើតេស្តឱសថ ប្រឆាំងវីរុសកូវីដ-១៩ មានឈ្មោះ ... Read More »

កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៧៣នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៧៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​(០៤ នាក់ មិនបានចាក់វ៉ាក់សាំង)

​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៦ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៣នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៧៨នាក់ និងករណីស្លាប់​ ០៦នាក់​ (០៤នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព នៅព្រឹកថ្ងៃទី ... Read More »

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

ខេត្តសៀមរាប ៖ យោងតាមអត្ថបទ និង រូបភាពពី៖ លោក ជា ស្រស់ និងកែសម្រួលអត្ថបទពី ៖ លោក លីវ សាន្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, ... Read More »

នគរបាលចុះហាមឃាត់ អប់រំចំពោះអ្នកផឹកស៊ីឡូឡា ដាក់ធុងបាស រំពងសំឡេង រំខានដល់អ្នកជិតខាង ទាំងយប់ !

ខេត្តកណ្ដាល ៖ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖  គោរពជម្រាបសួរលោកអ៊ំ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារ លោកកិត្តិនីតិកោសលបណ្ឌិត ងួង ញ៉ិល

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខក្រុមគ្រសារ របស់លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី៥ ខែ វិច្ឆិកា ឆ្នាំ ... Read More »

លោក ឡេង ប៉េងឡុង បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ... Read More »

ទីបំផុតក្រោយការជួយផ្សព្វផ្សាយពីបងប្អូនមហាជន សមត្ថកិច្ចបានរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណរបស់ម្ចាស់ម៉ូតូ ដែលសង្ស័យលោតទឹកពីលើស្ពាន គីហ្សូណានោះឃើញហើយ

ខេត្ត​កំពង់ចាម​ ៖​ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចយើងបានផ្សព្វផ្សាយស្រាវជ្រាវស្វែងរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណម្ចាស់មធ្យោបាយខាងលើ មានឈ្មោះ ខន ធារៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់ចាម ... Read More »

យុវជនម្នាក់ត្រូវជនសង្ស័យភ្ជង់ប្លន់យកម៉ូតូហុងដាប៊ីតមួយគ្រឿង បានសម្រេច នៅខណ្ឌសែនសុខ

ភ្នំពេញ៖ ជនសង្ស័យប្រដាប់អាវុធ ពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពជិះដេញយុវជនម្នាក់ជិះម៉ូតូហុងដាប៊ីត មួយគ្រឿង រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតកាប់ប្រជាការពាររបួសម្នាក់ត្រូវពលរដ្ឋព្រួតវាយរបួសធ្ងន់

ភ្នំពេញ​៖ ​បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតទាញកាំបិតដេញកាប់ប្រជាពលរដ្ឋនិងប្រជាការពារដែលចុះអន្តរាគមន៍ឃាត់បណ្តាលឱ្យរបួសម្នាក់ទេីបធ្វេីឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជេីងបណ្តាលឱ្យរងរបួសធ្ងន់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ២៧១​ កែងផ្លូវេខ១៨២​ ក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ប្រដាប់ដោយកាំបិតប៉័ងតោមួយដេីមដេញកាប់ប្រជាពលរដ្ឋនិងអ្នកដំណេីរតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល​ ភ្លាមនោះកម្លាំងប្រជាការពារសង្កាត់ទឹកថ្លាបានចុះអន្តរាគមន៍ឃាត់ខ្លួនតែត្រូវជននោះកាប់ប្រហារបណ្តាលឱ្យរងរបួសម្នាក់​ ទេីបប្រជាពលរដ្ឋទ្រាំលែងបាននាំគ្នាព្រួតដេញវាយវិញរងរបួសធ្ងន់។  ... Read More »

រថយន្តFORD RANGERបុករថយន្តមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបើករត់គេចខ្លួនបាត់ស្រមោលសល់តែស្លាកលេខរថយន្តនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ រថយន្ត4RUNNERមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈដែលធ្វើដំណើរត្រឡប់ទៅផ្ទះស្រាប់តែត្រូវរថយន្តមួយគ្រឿងទៀតម៉ាកFORD RANGERបុកពេញទំហឹងហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្លាកលេខរថយន្តនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »