ព័ត៌មានទាន់ហេតុការណ៍៖
'

លោក សាយ ចំរើន ត្រូវបាន​តែងតាំង​ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វា​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ជំនួស​លោក កង សារឿ​ន

ខេត្ត​រតនគិរី​៖ លោក សាយ ចំរើន ត្រូវបាន​តែងតាំង​ជា​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វា​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ជំនួស​លោក កង សារឿ​ន។ ពិធី​ប្រកាស​ផ្លាស់ប្ដូរ និង​ប្រគល់​ភារ​កិច្វ​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិ​អូរយ៉ាដាវនេះបានប្រារព្ធធ្វើឡើងនៅ ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចកប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២២ជាបន្តទៀតជាមួយបណ្ដាមេដឹកនាំអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន-កូរ៉េបានអនុម័តទៅលើឯកសារមួយនៃសេចក្តីប្រកាសប្រជុំអាស៊ានសាធារណរដ្ឋកូរ៉េលើកទី២២ស្ដីអំពី ការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយបានអនុម័តទៅលើរបាយការណ៍ ... Read More »

ការលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្តថា, យោង- ចំណារដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ... Read More »

ជិះម៉ូតូឆ្លងផ្លូវបត់ឆ្វេងមិនប្រយ័ត្នបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ស្រាល៣នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូហុងដាស៊េរី២០២០បត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបុកជាមួយម៉ូតូមួយគ្រឿងទៀតទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងផ្អើលអ្នកភូមិទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី២៥ខែតុលាឆ្នាំ ២០២១ ចន្លោះផ្លូវ១៣០និង១៣១ស្ថិតក្នុងនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ នៅ គា អាយុ៣៣ឆ្នាំមុខរបរកម្មករនិងអ្នករួមដំណើរឈ្មោះចាន់ ចន្តា អាយុ៤៥ឆ្នាំមុរបរ សន្តិសុខ រស់នៅភូមិទន្លៀងឃុំរមាំងថ្កោលស្រុកស្វាយទាបខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា ស៊េរី២០២០ ... Read More »

ផ្ទុះហ្គាសបំផ្លាញអគារកម្ពស់៥ជាន់នៅក្នុងប្រទេសរុស្ស៊ី

កាលពីថ្ងៃទី២៥ខែតុលា មានករណីផ្ទុះហ្គាសបំផ្លាញអគារខុនដូកម្ពស់៥ជាន់នៅក្នុងប្រទេសរុស្ស៊ីបណ្តាលឲ្យមានមនុស្សជាច្រើនជាប់គាំងនៅក្រោមគំនរអគារបាក់បែក។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឱ្យដឹងថា ការផ្ទុះបានបំផ្លាញផ្នែកមួយនៃអគារខុនដូកម្ពស់៥ជាន់ក្នុងទីក្រុង Naberezhnye Chelny មានចម្ងាយពីទីក្រុងមូស្គូប្រមាណ៩៣០គីឡូម៉ែត្រ នៅភាគខាងកើត ។ រូបភាពបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ការផ្ទុះបានបំផ្លាញផ្នែកមួយនៃអគារនៅពីរជាន់លើបង្អស់បណ្តាលឱ្យបាក់ស្រុត ចំណែកបន្ទប់ផ្សេងទៀតភ្លើងអគ្គិសនីនៅភ្លឺដដែល។ សារព័ត៌មាន Interfax បានផ្សាយថា ... Read More »

មន្ទីរសាធារណការ៖ បិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅកំណាត់ផ្លូវជាតិលេខ២០ ,ផ្លូវលេខ១២០, 1KD9(៣៤), 1KD11(១៤៣) ក្នុងខេត្តកណ្តាលជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀងវាយលុក

ខេត្តកណ្តាល៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, យោងមតិណែនាំរបស់ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុសាសន៍របស់ លោក គង់ សោភ័ណ្ឌ អភិបាល ... Read More »

តុលាការប្រកាសសាលក្រមផ្តន្ទាទោសក្រុមមាត់ដាច(ញុះញង់)ដាក់ពន្ធនាគារពី២០ខែទៅ២ឆ្នាំ និងប្រកាសចាប់ខ្លួន

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង.ញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ... Read More »

លោកបណ្ឌិត ថោង ខុន បន្តត្រួតពិនិត្យវឌ្ឍនភាពការងារ ដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣

ភ្នំពេញ៖ យោងតាមផេកផ្លូវការ ( Cambodia SEA GAMES 2023 ) និងទឹសស្លោក,យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា,  លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ... Read More »

Update ៖ ដោយសារភ្លើងប្រចណ្ឌប្តីអារកប្រពន្ធរួចអារកខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីអារ.កសម្លាប់​ផ្ដាច់ជីវិតក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បន្ទាប់ពីជនដៃដល់ជាប្តីអារកប្រពន្ធរួចក៏អារ.កបញ្ចប់ជីវិតខ្លួនឯង​បណ្ដាលឱ្យរបួសធ្ងន់​ និងដាច់ខ្យល់ស្លាប់ខណៈដឹកដល់មន្ទីរពេទ្យ ដោយសារតែភ្លើងប្រចណ្ឌ។ ករណីឃាតកម្ម​នេះបានកើតឡើងនៅថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២១​ វេលា​ម៉ោង០៧និង៣០នាទី​ ស្ថិតក្នុងភូមិ​កំពង់​ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។   ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ពីគោលការណ៍ដែលត្រូវអនុវត្តនៅក្នុងដំណាក់កាលអយ្យការ, ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ដើម្បីពន្លឿនចំណាត់ការនីតិវិធីក្នុងសំណុំរឿង និងដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបមក ឯលោកប្រធានសាលាដំបូងរាជធានី-ខេត្ត លោក លោកស្រី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ត !  កន្លងមក នៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី ខេត្ត ដែលក្រសួងយុត្តិធម៌បានដាក់ចេញកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៧ ... Read More »

សម្ដេចតេជោ ហ៊ុនសែន បានជំរុញដល់អាស៊ានឱ្យបញ្ជូល សមាជិកភាពទីម័រខាងកើតជាសមាជិកទី១១ឱ្យ បានឆាប់

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ អាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ឱ្យ ពិចារណាពីលទ្ធភាពបញ្ជូលប្រទេសទីម័រខាងកើតចូលជា សមាជិកទី១១នៃសមាគមឱ្យបានឆាប់ ដើម្បីបញ្ចៀសការ ប្រជែងភូមិសាស្ត្រនយោបាយដែលបង្កគ្រោះថ្នាក់ដល់ សមាគមអាស៊ាន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ... Read More »

ព្រះកាយ ច័ន្ទ ជួបទុក្ខធំ ក្រោយឪពុកជាទីគោរពស្រលាញ់ទទួលមរណភាព

ភ្នំពេញ៖ ជាអ្នកដែលតែងតែនៅកៀកកិតជិតកូនស្រីបណ្តូលចិត្ត ជាអ្នកតុបតែងខ្លួន ផ្តល់ដំបូន្មានល្អៗដល់កូនស្រីគឺកញ្ញាព្រះកាយ ច័ន្ទ តែពេលនេះគាត់បានលាចាកលោកបាត់ទៅហើយ។ សារចូលរួមរំលែកទុក្ខជាច្រើនពីសំណាក់សិល្បកររួមអាជីព បានផ្ញើទៅកាន់តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា ព្រះកាយ ច័ន្ទ ក្រោយពីតារាស្រីរូបនេះបានបង្ហោះសារដ៏ក្តុកក្តួលរំជួលចិត្តមួយគឺដំណឹងមរណភាពរបស់ឪពុករបស់នាង ដែលត្រូវបានបង្ហោះនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២១នេះ។  ... Read More »

លោក នេត ភក្ត្រា ៖ សត្វខ្សឹប ឬក្ងោកទេព បក្សីដ៏កម្រនិងជិតផុតពូជបំផុតនៅលើពិភពលោកនៅសល់តិចជាង ៥០០ ក្បាលក្នុងនោះកម្ពុជាមានចំនួន ១០៤ ក្បាល

  ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១  លោក នេត  ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា, សត្វខ្សឹបជា​ប្រភេទ​សត្វ​ចុះបញ្ជី​ជា​ប្រភេទ​បក្សី​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។  លោកបន្តថា, វារស់នៅតំបន់​វាលស្មៅ មាន​ដើមកំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ... Read More »

ថៃរកឃើញករណីឆ្លងកូវីដ-១៩ប្រភេទថ្មី AY.4.2 ជាលើកដំបូង

សារព័ត៌មាន TTXVN បានផ្សាយថា ក្រសួងសុខាភិបាលថៃ បានប្រកាសថាបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ AY.4.2 ជាលើកដំបូង នៅក្នុងប្រទេសថៃ។ លោក Chawetsan Namwat អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនិងសារធាតុប៉ះពាល់ដល់សុខភាពបានឲ្យដឹងថា វីរុសបំប្លែងថ្មី AY.4.2 ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឃាត់ខ្លួនបានករណីលួចម៉ូតូ។ កាលពីវេលាម៉ោង១៤ និង០០នាទី                       ... Read More »

សារលិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្រប់ ១៧ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្ស មង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីគម្រប់ ១៧ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទូលព្រះបង្គំខ្ញុំ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ពិធីទទួលថវិការបស់រដ្ឋាភិបាលវៀតណាម និងជូននូវកាដូវត្ថុអនុស្សាវរីយ៍ ពីបញ្ជាការដ្ឋានយោធាភូមិភាគទី៧ នៃប្រទេសវៀតណាម

ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លួវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលា ម៉ោង ០៧និង៣០នាទី លោកវរសេនីយ៍ឯក ម៉ម យ៉យ ... Read More »

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជិះទូកត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅចំណុចទំនប់៩៤ ស្រុកកណ្តាលស្ទឹង ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ជិះទូកត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថាយោងតាម ការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៨ ដែលមានឈ្មោះដូចខាងក្រោម៖ 9-Purtier Placenta -New Zealand -Purtier Placenta Supplements ... Read More »

សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន៣នាក់នឹងគ្រឿងញៀនជាង២៥គីឡូក្រាមត្រូវបានកម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោក ហុង សុវណ្ណារិទ្ធ ... Read More »

បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩​ ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គឺមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ

ខេត្តសៀមរាប៖ លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក​ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ​ ... Read More »

អាស៊ានបើកកិច្ចប្រជុំជាប្រចាំ មេដឹកនាំជាច្រើននៅជុំវិញពិភពលោកចូលរួម

បណ្តាមេដឹកនាំសមាគមអាស៊ីអាគ្នេយ៍ (ASEAN) នៅថ្ងៃទី២៦ខែតុលានេះបានចាប់ផ្តើមបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនហើយ ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨និងទី៣៩ រួមជាមួយកិច្ចប្រជុំពាក់ព័ន្ធបានចាប់ផ្តើមក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ ដែលជាប្រទេសកាន់តំណែងប្រធានអាស៊ាន។ កិច្ចប្រជុំធ្វើឡើងតាមរូបភាពអនឡាញ រយៈពេល៣ថ្ងៃ ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីសង្គ្រាមប្រឆាំងកូវីដ-១៩ក្នុងតំបន់ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ តាមសារព័ត៌មាន ក្យូដូ បានផ្សាយថា ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Futurebiotics.KHដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ Futurebiotics.KH កំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ  ១-DAILY ENZYME COMPLEXT, ២-NATURE MADE SUBLINGUAL BI2 ... Read More »

ថ្នាំញៀនជាងមួយគីឡូនិងជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដោយនគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ​យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាសមត្ថកិច្ចនគរបាលបានបង្រា្កបនិងឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ជាមុខសញ្ញា​ជួញ​ដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ ។ ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលផ្នែកគ្រឿងញៀន​ បានបេីកប្រតិបត្តិការបង្ក្រាប​​ និងឃាត់ខ្លួន រួមជាមួយនឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ជាង​០១​គីឡូក្រាម​ ទុកជាវត្ថុតាង។ ករណីខាងលើនេះធ្វើឡើងកាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី២៥ ខែតុលាម្សិលមិញនេះ​ ខណៈជនសង្ស័យ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ មកដល់ត្រង់​ចំណុច​ភូមិ​អណ្ដូង​ក​ន្ទូ​ត ឃុំ​ដូន​បា ស្រុក​គាត់​ក្រឡ ... Read More »

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ ដែល​ទាមទារ​ឱ្យ​មន្រ្តី​ជំនាញ​ត្រូវខិតខំ​ពុះពារ​ថែម​ទៀត​ ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​តាម​ផែន​ការ​កំណត់

ភ្នំពេញ​៖​ លោកឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់​ធារី​ ប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៅព្រឹក​ថ្ងៃ​អង្គារ​ ៥រោច​ ខែ​អស្សុជ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ពស.​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២១នេះ​ ... Read More »

អាមេរិកកាត់ជំនួយដល់ស៊ូដង់ក្រោយការធ្វើរដ្ឋប្រហារ

រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានប្រកាសផ្អាកជំនួយជាបណ្តោះអាសន្នដល់ប្រទេសស៊ូដង់ ក្រោយពេលកម្លាំងទាហានប្រទេសនេះធ្វើរដ្ឋប្រហារហើយឡើងកាន់អំណាចគ្រប់គ្រងប្រទេស។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៥ខែតុលា(ពេលវេលាអាមេរិក) ដោយបានបញ្ជាក់ឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងវាយតម្លៃឡើងវិញនូវទំនាក់ទំនងជាមួយរដ្ឋាភិបាល Khartoum លើកលែងតែប្រទេសនេះវិលត្រឡប់មកសភាពធម្មតាវិញ ហើយផ្លាស់ប្តូរអំណាចដោយប្រជាធិបតេយ្យ។ កាលពីថ្ងៃទី២៥ ខែតុលា ... Read More »

Manchester United កំពុងពិចារណាបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែងជាគ្រូបង្វឹក

លោក Ole Gunnar Solskjaer ប្រហែលជាបានគ្រប់គ្រង Man United មួយរយៈចុងក្រោយនេះ ខណៈដែលថ្នាក់ដឹកនាំរបស់ក្លិបពិចារណាលើតួនាទីរបស់គាត់។ សារព័ត៌មាន Manchester Evening News យល់ថា ថ្នាក់ដឹកនាំរបស់ក្លិបកំពុងផ្តល់ការពិចារណាយ៉ាងម៉ត់ចត់ក្នុងការបណ្តេញលោក ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៥ ខែតុលា​!​ អប់រំផ្សព្វផ្សាយច្បាប់ ៤៦៧ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៩៥នាក់ (យានយន្ត ១៩៨គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៥ ខែតុលា​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកលើកចុងក្រោយឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបក្រើនរំលឹកចុងក្រោយ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: ... Read More »