ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសស្វែងរកបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ដែលលួចរត់ចេញពីមណ្ឌលព្យាបាល ឱ្យសាមីខ្លួនចូលខ្លួនមកព្យាបាលជំងឺ ជាបន្ទាន់ជៀសវាងបង្កភាពប្រឈមធ្ងន់ធ្ងរដល់សុខភាពផ្ទាល់ខ្លួន និងអាចចម្លងមេរោគដល់អ្នកដ៏ទៃ !

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យឲ្យបានជ្រាបថា ក្នុងចន្លោះពេលកំពុងមានធ្លាក់ភ្លៀងរលឹមនាវេលាយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស ... Read More »

ពលរដ្ឋទីទាល់ក្ររស់នៅសហគមន៍បុរីរុងរឿង២២៣គ្រួសារមកទទួលអំណោយសប្បុរសធម៌ពីអាជ្ញាធរខណ្ឌជ្រោយចង្វារនិងក្រុមហ៊ុនOCICក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវីដ-១៩

ភ្នំពេញ៖ ពលរដ្ឋទីទាល់ក្ររស់នៅសហគមន៍បុរីរុងរឿងចំនួន២២៣គ្រួសារ បានមកទទួលអំណោយសប្បុរសធម៌ពីអាជ្ញាធរខណ្ឌជ្រោយចង្វា និងក្រុមហ៊ុនOCIC ដោយមានតំណាងប្រជាពលរដ្ឋ៤០គ្រួសារមកទទួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវីដ-១៩ ស្ថិតនៅសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមជាអធិបតីពីលោកផន សុភាព តំណាងឲ្យក្រុមហ៊ុន ... Read More »

គ្រូបង្វឹកកីឡាហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់នៃដំណើរការអភិវឌ្ឍន៍របស់ពិភពលោក

ភ្នំពេញ៖ យោងតាមផេក Cambodia SEA GAMES(CAMSOC) ដែលមានពាក្យថា,យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជាបានលើកឡើងថា គ្រូបង្វឹកហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់ការប្រែប្រួលថ្មីៗនៃដំណើរការអភិវឌ្ឍន៍របស់ពិភពលោក។ នេះជាការអះអាងរបស់លោកអគ្គលេខាធិការ ... Read More »

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ-១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

ខេត្តសៀមរាប ​៖​ មនុស្សចំនួន​៧​នាក់​ត្រូវបាន ឃាត់​ខ្លួន​ករណី​ប្រព្រឹត្តល្មើស​វិធានការរដ្ឋបាលនិង​ប្រើ​ប្រាស់​សារធាតុ​ញៀន ក្នុង​នោះ​មាន អាជីវករ​លក់​ដី​ឡូ​តិ៍​និង ម្នាក់​ជា​មន្ត្រីនគរបាលផងដែរ។សមត្ថកិច្ចចម្រុះដែលចុះប្រតិបត្តិការករណីខាងលើនេះបានឲ្យដឹងថា ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ... Read More »

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting)

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា ... Read More »

វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអោយដឹងថា ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ ... Read More »

ចាប់ផ្តើមជាផ្លូវការពិព័រណ៍អាកាសចរណ៍ធំមួយរបស់ចិន, ខណៈកំពុងបង្អួតរាងយន្តហោះចម្បាំង និងដ្រូនបំពាក់មីស៉ីលទំនើបៗ

អន្តរជាតិ​៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ នៅក្នុងពិព័រណ៍អាកាសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសចិន​​​ បានបង្ហាញបរិក្ខាយោធាផ្លូវអាកាស ដែលកាន់តែទំនើបខ្លាំងឡើងៗរបស់ខ្លួន ជាពិសេសយន្តហោះដ្រូន និងយន្តហោះចម្បាំង។ ទីភ្នាក់ងារព័ត៌មាន AFP ... Read More »

កូរ៉េខាងជើង​ បន្តបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត,​ ខណៈប្រេសិតកូរ៉េខាងជើងប្រចាំ (UN) លើកឡើងថា ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ

អន្តរជាតិ​៖​ កូរ៉េខាងជើង​ បន្តសាកល្បងអាវុធជាលើកទី៣​ នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ​២០២១នេះ​ បន្ទាប់ពី​បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត ក្នុងខែកញ្ញានេះ។ ហេីយចំពោះការបាញ់សាកល្បងថ្មីនេះ ត្រូវ​បានប្រេសិតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងក្នុងមហាសន្និបាតថា៖ ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ។ ជាក់ស្ដែង​បើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា​ ... Read More »

ប្រធានក្លិប Tottenham លោក Fabio Paratici កំពុងរៀបចំការផ្ទេរនៅខែមករាជាមួយតារាក្លិប Juventus ម្នាក់

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Dejan Kulusevskiកំពុងស្ថិតនៅលើរ៉ាដារបស់ក្លិប Tottenham សម្រាប់ការផ្ទេរនៅខែមករាខាងមុខនេះ ខណៈដែលនាយកគ្រប់គ្រងរបស់ក្លិប Spurs សម្លឹងមើលការជួបជុំជាមួយតារាស៊ុយអែតរូបនេះ។ ក្រុមមាន់ខ្នាយមាស Tottenham កំពុងពិចារណាលើការផ្លាស់ប្តូរខែមករាសម្រាប់ខ្សែប្រយុទ្ធ Dejan Kulusevski ... Read More »

អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDelta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDelta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ ... Read More »

ម្ចាស់ជើងឯកកីឡាចំបាប់ស៊ូម៉ូដ៏ល្បីរបស់ប្រទេសជប៉ុនប្រកាសចូលនិវត្តន៍

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា កីឡាករ Hakuho ដែលជាម្ចាស់ជើងឯកដ៏អស្ចារ្យបំផុតរបស់កីឡាចំបាប់ស៊ូម៉ូបានសម្រេចចិត្តចូលនិវត្តន៍ដោយសារបញ្ហាជង្គង់របស់គាត់។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានឈ្នះកំណត់ត្រាការប្រកួតចំនួន៤៥ដែលមានចំនួនឈ្នះច្រើនជាង១៣ដងនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែគាត់ត្រូវអាក់ខានប្រកួតដោយសាររបួសពេញមួយឆ្នាំ។ កីឡាករ Hakuho បានបង្ហាញខ្លួនតែម្នាក់គត់នៅឆ្នាំ២០២១ នៅការប្រកួតកម្មវិធី Nagoya Grand Sumo Tournament ក្នុងខែកក្កដាដោយមិនដែលចាញ់សោះ ... Read More »

ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទីព្រឹក !

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពពី ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់អោយដឹងថា, ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទីព្រឹកដូចជា ៖  ១-ច្រកក្បាលស្ពាន ទឹកអូរកេីន ... Read More »

ភ្លៀងធ្លាក់ខ្លាំងខណៈទឹកស្ទឹងពោធិ៍សាត់កំពុងហក់ឡើង

   ខេត្តពោធិ៍សាត់ ៖ កម្ពស់ទឹកស្ទឹងនៅស្រុកវាលវែង១.៦៣ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៩.០០ម៉ែត្រ  ស្ទឹងស្រុកភ្នំក្រវាញកម្ពស់១.៧០ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៦.០០ម៉ែត្រ ស្ទឹងក្រុងពោធិ៍សាត់កម្ពស់៣.៧៤ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៥.០០ម៉ែត្រ ចំណែកស្ទឹងស្រុកកណ្ដៀងពុំទាន់មានអ្វីគួរឲ្យកត់សំគាល់នៅឡើយ ដោយទឹកបឹងទន្លេសាប(កំពង់លួង)ឯនេះវិញកម្ពស់៤.៦៨ម៉ែត្រ ។  នេះបើតាមការបញ្ជាក់ពីមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញគ្រឿងឧបភោគបរិភោគ ចែកជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ... Read More »

Messi អាចនឹងបង្ហាញខ្លួនពេល PSG ប៉ះ Manchester City នៅ Champions League

ខ្សែប្រយុទ្ធ Lionel Messi មិនត្រូវបានបញ្ចូលក្នុងក្រុម Paris Saint-Germain សម្រាប់ជ័យជម្នះ ២-០ ក្នុងផ្ទះរបស់ពួកគេលើក្រុមMontpellier នៅចុងសប្តាហ៍នេះទេ ប៉ុន្តែគាត់កំពុងហ្វឹកហាត់ជាមួយក្រុមមុនការប្រកួតវគ្គចែកពូល Champions League ទល់នឹង Manchester ... Read More »

ក្រុមការងារនៃនាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះត្រួតពិនិត្យ ពង្រឹងណែនាំការងារជំនាញ ក៏ដូចជាការងាររដ្ឋបាលទូទៅ នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទីម្សិលមុិញ លោកឧត្តមសេនីយ៍ទោ​ កាំង សាំងហុក ... Read More »

តង់សុវត្ថិភាពជាអំណោយសម្តេចតេជោ ជាច្រើនត្រៀមជម្លៀសប្រជាពលរដ្ឋក្រុងសិរីសោភ័ណ ពីទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ បើតាមប្រភពពីលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះថា ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ... Read More »

សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រេីប្រាស់គ្រឿនញៀន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ពាក់ព័ន្ធទៅនឹងករណីខ្លួនរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកញា ឆ្នាំ២០២១ វេលាម៉ោង១៣:០០នាទីចំណុចក្នុងរោងមាត់ទន្លេ ភូមិទ្រាំងលេី ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានដឹងថាជនសង្ស័យឈ្មោះ​ សេង ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ម៉ឺនដូស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ម្សិលមុិញនេះ បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងកូវីដ-១៩ ... Read More »

កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨៦៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៥០៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៦នាក់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារទី២៨ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៦៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥០៥នាក់ និងករណីស្លាប់​ ២៦នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៧ ខែកញ្ញា​​​​​ ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា, ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ ... Read More »

រថយន្តព្រូសបេីកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងច្រង៉ាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងខណៈមេឃកំពុងភ្លៀង បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចមួយកង់ ឯរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង ចំណែកតៃកុងរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២១ នៅខាងលិចស្តុបណូគា  តាមបណ្ដោយផ្លូវ ... Read More »

រថយន្តឡិចស៊ីស៤៧០បុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់

ភ្នំពេញ​៖ រថយន្តឡិចស៊ីសLX470មួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់២កង់បណ្តាលឱ្យរងការខូចខាតចំណែករថយន្តដាច់កាលេទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ តាមបណ្តោយ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តឡិចស៊ីសLX470​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​2K 7173  ... Read More »

មន្ត្រីនគរបាលចរាចរណ៍ខណ្ឌទួលគោកម្នាក់កំពុងអនុវត្តច្បាប់ចរាចរណ៍និងអាវុធជាតិផ្ទុះត្រូវម៉ូតូបុករងរបួសធ្ងន់

ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌទួលគោកម្នាក់(ព្រះនាម 27)បានរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍និងអាវុធជាតិផ្ទុះត្រូវបុរសម្នាក់ជិះម៉ូតូលឿនបុកពេញទំហឹង ឯជនបង្កក៏រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨៖៥០ នាទីយប់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខផ្សារហេង លី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះក្រសួងរ៉ែ​ និងថាមពល ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះក្រសួងរ៉ែ​ និងថាមពល ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ​ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្រសួងរ៉ែ​ និងថាមពល ស្ថិត​នៅតាមបណ្តោយផ្លូវលេខ៥១​ ភូមិ​៥​ ... Read More »

ធនាគារជាតិនៃកម្ពជា ប្រកាសការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ២០.០០០.០០០ (ម្ភៃលានដុល្លារអាមេរិក) នៅថ្ងៃស្អែកត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពជា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក ។  ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ប្រគល់ជូនលោកតា និងលោកយាយចំនួន៦នាក់បន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីបានប្រគល់អំណោយដល់លោកយាយ លោកតា មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនិងបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខេត្តព្រៃវែង រួចមក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ... Read More »

តបតាមអនុសាសន៍របស់សម្តេចតេជោ ! លោករដ្ឋមន្រ្តីទេសចរណ៍ បន្ថែមយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ផេកក្រសួងទេសចរណ៍ បានបង្ហោះថា, ដោយគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ កាលពីថ្ងៃទី២២ ... Read More »

ហាង អុី ភែរឹដាយ (E Paradise) ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាង អុី ភែរឹដាយ (E Paradise) ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ រកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្របិទខ្ទប់ក្នុងក្រុងសៀមរាប

សៀមរាប ៖ នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការិយាល័យផ្សព្វផ្សាយអប់រំ បានដឹកនាំកម្លាំងចុះអនុវត្តលើបុគ្គល ... Read More »