ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួង​សុខាភិបាល​កម្ពុជា​​!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤២២នាក់ និង​​អ្នក​ជាសះស្បើយ​ ៣៧៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៣នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​០៤ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤២២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៣៧៦នាក់ និងករណីស្លាប់​ ១៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៣ ខែកញ្ញា​​​​​ ... Read More »

ប្រកបរបរធ្វើចោរលួចកាច់កម៉ូតូគេសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ក្នុងចំណោមគ្នា២នាក់

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងចំណោមគ្នា២នាក់ករណីលួចកាច់កយកម៉ូតូ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣B ផ្លូវបេតុង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ហឿន ... Read More »

ម្ដាយចិត្តអប្រិយចាប់កូនស្រីបង្កើតឲ្យឪពុកចុងចាប់រំលោភបានសម្រេចច្រើនដង

ខេត្តកណ្តាល ៖ ពិតជាមនុស្សអប្រិយចិត្តតិរច្ឆានមែនដែលស្ត្រីជាម្ដាយម្នាក់មានគំនិតដ៏ស្មោកគ្រោកហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនថែមទៀតផង។   ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ សុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២១ នៅចំណុចភូមិ​ព្រែក​រកា ... Read More »

មនុស្សប្រុសស្រីជាង៥០នាក់​និងសម្ភារមួយចំនួនធំត្រូវកម្លាំងចម្រុះខណ្ឌដូនពេញចុះបង្ក្រាបនៅកន្លែងផឹកសុីរាំលេងកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ​ ៖​ កម្លាំងចម្រុះ​នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បានចុះបង្ក្រាបនិងឃាត់ខ្លួន​មនុស្សប្រុសស្រីជាង៥០នាក់​ កាលពីវេលាម៉ោង១១​ និង៥០នាទីយប់​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចទីតាំងកម្សាន្ត​យីហោ«ប៊្លូឆីលី​» តាមបណ្ដោយផ្លូវលេខ១៧៨​ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ​ បន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្តល្មេីសនិឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ​ ។  ... Read More »

ឃាត់ចាប់បានយានយន្តដឹកជញ្ជូនរបស់ប្រទេសថៃ ដែលដឹកលើសទម្ងន់កម្រិតកំណត់សរុបចំនួន១៣គ្រឿង ដែលដឹកឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងសមត្ថកិច្ចពាក់ពន្ធ បានឃាត់ ... Read More »

បុរសម្នាក់ផឹកស៊ីនៅរោងចម្ការដីស្នងការរងខេត្តប៉ៃលិនជិតភ្នំទឹកធ្លាក់ចេញមកវិញត្រូវគេលបវាយចំក្បាលហើយធ្លាក់ពីលើស្ពាន-លូ ក្រោយមកបណ្តាលឲ្យស្លាប់

ខេត្តប៉ៃលិន៖ បុរស​វ័យ ៥៥​ឆ្នាំ​ម្នាក់​ខណៈ​ចេញពី​ផឹកស៊ី ត្រូវ​ជន​ម្នាក់​វាយ​ក្បាល​ពីក្រោយ​ធ្ង​ន់ធ្ងរបណ្តាលឲ្យធ្លាក់ស្ពាន-លូ រងរបួសធ្ងន់ក្រោយមកស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ១០និង១០​នាទី​យប់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅចំណុចក្រោមស្ពានលូដីចម្ការរបស់លោក សោម ប៉ិ​ម ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ... Read More »

រថយន្ដ​ឯកជន​ជ្រកក្រោមស្លាកលេខ​ រាជការ​ ស្លាក​ ន.ប​ ស្លាក​លេខ​ ខ.ម​ អត់​បង់ពន្ធ​នាំចូល​ មេត្តា​ត្រៀមខ្លួនរកលុយបង់ពន្ធផង ដើម្បីចំណូលពន្ធរបស់ជាតិ !

ភ្នំពេញ៖  រាជរដ្ឋាភិបាលបានកំណត់ហើយ !  ១- ចំពោះយានយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេងនិង ពុំមានក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានអនុគ្រោះតែមួយលើកចុងក្រោយ ដោយបន្តអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ... Read More »

ចាប់ពីថ្ងៃទី៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង !

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ – ១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង ! ... Read More »

តំណាងក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចសន្ទនាលើកទី១១ រវាងកម្ពុជា និងជប៉ុន ស្តីពីសិទ្ធិមនុស្ស

ភ្នំពេញ៖ យោងតាមប្រភពពី៖ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃបានអោយដឹងថា, នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នេះ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកសក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទី មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ... Read More »

កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន២១១.២តោន !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន២១១.២តោន !  ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, បើយោងតាមរបាយការណ៍តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ ... Read More »

ធ្លាប់គេជួយសង្គ្រោះនៅស្ពានជ្រោយចង្វាបានលុយ​ ឥឡូវមកព្យាយាមលោតសម្លាប់ខ្លួននៅស្ពានច្បារអំពៅថ្មីគេជួយសង្គ្រោះបានលុយទៀត​

  ​     ភ្នំពេញ​ ៖​ បេីយេីងនិយាយពីសិលធម៌​ ជួយគ្នាក្នុងគ្រាលំបាក​ និងមិនយកភ្នែកមេីល​… បងប្អូនប្រជាពលរដ្ឋ​ភាគច្រេីន​ ព្រមទាំងអាជ្ញាធរមូលដ្ឋានតែងតែជួយជ្រុំជ្រែងសង្គ្រោះ​ឲ្យទាន់ពេលវេលា ។ តែផ្ទុយទៅវិញមានបុរសម្នាក់ធ្លាប់ព្យាយាមទៅលោតទឹកនៅស្ពានជ្រោយចង្វា​ម្ដងមកហេីយ​តែត្រូវប្រជាពលរដ្ឋជួយនិយាយលួងលោម​និងឲ្យថវិកាមួយចំនួនផងដែរ​ ។ ក្រោយមកនៅវេលាម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ... Read More »

កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ២០លានរៀល (លើកទី៩​) និងស្បៀង-សម្ភារ (លើកទី១១) ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម !

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃសុក្រ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ២០លានរៀល (លើកទី៩​) និងស្បៀង-សម្ភារ (លើកទី១១) ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម​ ដេីម្បីជួយសម្រាលការលំបាកដល់កុមារកំព្រា ... Read More »

អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសុំជួលដីរដ្ឋ រយៈពេលខ្លី (ក្រោម១៥ឆ្នាំ) ដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់ពូជត្រី និងចិញ្ចឹមក្តាម ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង

ខេត្តកោះកុង៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសុក្រទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ លោក ស្រ៊ុន ... Read More »

អភិបាល​ខេត្ត​កែប​ បានក្រេីនរំលឹកដល់​មន្ត្រី​ជំនាញ​របស់​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បីជួយដល់កសិករក្នុងមូលដ្ឋាន

     ខេត្តកែប៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដំពកលើស្បែកគោ និងក្របី នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាល​ ... Read More »

ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនបុគ្គលិកអប់រំក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកឡារាជធានីភ្នំពេញ ជម្រាបមក -លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌទាំង១៤ -លោក-លោកស្រី នាយក-នាយិកាគ្រឹះស្ថានសិក្សាសាធារណៈក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កម្មវត្ថៈ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ... Read More »

លោក ហ៊ុនម៉ានី បង្ហាញពីបទពិសោធន៍ជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់លោក !

ភ្នំពេញ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទយកការណ៍របស់ RFI ជាពិសេសការវិភាគនីមួយៗ។ ខ្ញុំចាត់ទុកថាវាជាមេរៀនបន្ថែមសម្រាប់ខ្ញុំក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ... Read More »

សក្តានុពលទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ចូលទីផ្សារជប៉ុន ដែលជារៀងរាល់ឆ្នាំជប៉ុន នាំចូលគ្រាប់ស្វាយចន្ទី ប្រមាណ ១០ ម៉ឺនតោនពីបណ្តាប្រទេសនានា

ប្រទេសជប៉ុន៖ តំណាងក្រុមហ៊ុន Top Planning Japan Co., Ltd អំពីសក្តានុពលទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ចូលទីផ្សារជប៉ុន ដែលជារៀងរាល់ឆ្នាំជប៉ុន នាំចូលគ្រាប់ស្វាយចន្ទី ប្រមាណ ១០ ម៉ឺនតោនពីបណ្តាប្រទេសនានា។ នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់អោយដឹង ... Read More »

អភិបាលខេត្តកំពង់ចាម និងលោកស្រី​ ចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត

ភ្នំពេញ​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី​ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយដោយលោក លោកស្រី​ ជាអភិបាលរងខេត្ត ព្រម​ទាំង​សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ... Read More »

លោក នុត​ ពុធដារ៉ា​ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័ក និងត្រៀមរៀបចំការបើកសាលារៀន នៅក្នុងស្រុកល្វាឯម

ខេត្តកណ្ដាល​ ៖​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យបាលថ្មី នៅក្នុងស្រុកល្វាឯម ... Read More »

លោក ជិន ម៉ាលីន តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្សូម

ភ្នំពេញ​៖​ បេី​យោង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ជិន ម៉ាលីន ក្រសួង​យុត្តិធម៌​​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងនាមលោកតំណាងដ៏ខ្ពង់ខ្ពស់ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្ស៊ូម ដែលមានការចូលរួមពី ... Read More »

ខេត្តត្បូងឃ្មុំ៖​ សេចក្ដីប្រកាសព័ត៌មានស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៨៤នាក់ អ្នកជាសះស្បើយ ២៣នាក់ និងស្លាប់ចំនួន ០១នាក់ ក្នុងថ្ងៃទី០២ ខែកញ្ញា​!

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣ ខែកញ្ញា​ ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន​ ៨៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី០២​ ខែកញ្ញា​​ម្សិលមិញនេះ​ ខណៈ​អ្នកជាសះស្បេីយ​ ២៣នាក់​​ ... Read More »

រុស្ស៊ីនឹងបង្កើតទីក្រុងថ្មីមួយដាក់ឈ្មោះថា Sputnik

រុស្ស៊ីនឹងមានទីក្រុងថ្មីមួយទៀតមានឈ្មោះថា ទីក្រុង Sputnik នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ ទីក្រុងថ្មីនោះនឹងមានពលរដ្ឋរស់នៅប្រមាណ៣សែននាក់ នៅចម្ងាយពីទីក្រុង Vladivostok ដ៏ស្រស់ស្អាតប្រមាណ៣០គីឡូម៉ែត្រ ប៉ុណ្ណោះ។ តាមសារព័ត៌មាន TASS នៅថ្ងៃទី៣ ខែកញ្ញាបានឱ្យដឹងថា ការសាងសង់ទីក្រុង Sputnik ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន​ ១៤៧នាក់ និងអ្នកជាសះស្បើយចំនួន ២២២នាក់​ នៅថ្ងៃទី៣ ខែកញ្ញា​!

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣ ខែកញ្ញា​​ ឆ្នាំ២០២១នេះថា​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ចំនួន​ ១៤៧នាក់​ និងអ្នកជាសះស្បេីយចំនួន​ ២២២នាក់​ នៅថ្ងៃទី០២ ខែកញ្ញា​ ឆ្នាំ​២០២១​​ នៅក្នុងខេត្តបន្ទាយមានជ័យ។  នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ ... Read More »

ចំនួនអ្នកចាក់វ៉ាក់សាំងបានច្រើន សិង្ហបុរីចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរ

នៅក្នុងប្រទេសសិង្ហបុរី មានពលរដ្ឋដល់ទៅ៨០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលនៅតែបើកទ្វារដោយប្រុងប្រយ័ត្នខ្ពស់ហើយបើកសន្សឹមៗ បើទោះបីរងគំនាបយ៉ាងខ្លាំងស្តីពីការរក្សាកំណើនសេដ្ឋកិច្ចក្តី។ លោក Ronney Ng អ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមផ្លូវតំបន់ទេសចរណ៍នៃប្រទេសសិង្ហបុរីបានឱ្យដឹងថា លោកទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃពីការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ។ លោក Ronney Ng បានបញ្ជាក់ថា ការរកស៊ីរបស់លោកគឺពឹងផ្អែកទៅលើអ្នកទេសចរទាំងស្រុង។ យើងនឹងជួបផលលំបាកយ៉ាងខ្លាំង ... Read More »

អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងម្ចាស់ក្រុមហ៊ុនជាថវិកា និងសម្ភារសម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ​ ព្យាបាលជំងឺកូវីដ-១៩

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅ​ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ ... Read More »

សហគមន៍អឺរ៉ុបត្រួតពិនិត្យទៅលើការបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់

នៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២ខែកញ្ញា បណ្តារដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប បានពិភាក្សាគ្នាស្តីពីវិធានការទំនាក់ទំនងជាមួយក្រុមតាលីបង់ ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ និងទប់ស្កាត់ការភៀសខ្លួនរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ។ ប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា «គោលដៅនៃជំនួបពិភាក្សាគឺដើម្បីស្វែងរកកិច្ចព្រមព្រៀង សហការជាមួយក្រុមតាលីបង់ និងភាគីពាក់ព័ន្ធក្នុងតំបន់»។ ... Read More »

តុលាការធ្វើការកាត់ទោសលោក ឈុន សុមេធា អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថតាកែវ បទជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១នេះ អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ លោក ឈុន សុមេធា រួមទាំងនារីម្នាក់ ត្រូវបាននាំខ្លួនមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងថ្នាំញៀនជិត២គីឡូក្រាម ។   ... Read More »

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ អ្នកជាសះស្បើយ២៩នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន១៣នាក់និងមានអ្នកស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ  អ្នកជាសះស្បើយ២៩នាក់ស្រី១៦នាក់រកឃើញអ្នកកូវីដ១៩ថ្មីចំនួន១៣នាក់ស្រី៥នាក់និងមានអ្នកស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ រដ្ឋបាលខេត្តស្វាយរៀង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ... Read More »

កុំព្រហើនពេក ! ចុះចាប់ឃាត់ និងកាត់ទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស ប្រភេទបែនធុនធំ ចំនួន ០៣គ្រឿង ក្នុងខេត្តរតនគិរី

ភ្នំពេញ៖ តាម page ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ០១ ខែកញ្ញា ... Read More »

កូវីដបំប្លែងខ្លួនថ្មី «Mu» ជាប្រភេទបំប្លែងខ្លួនចុងក្រោយបង្អស់ ចូលមកដល់កូរ៉េខាងត្បូងចំនួន ៣ករណីហើយ គឺមកពីប្រទេស….

សាធារណរដ្ឋកូរ៉េខាងត្បូង ៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ប្រកាសនៅថ្ងៃសុក្រនេះថា បានរកឃើញវត្តមានកូវីដបំប្លែងខ្លួនថ្មីចុងក្រោយ ឈ្មោះថា «Mu» ក្នុងចំណោម អ្នកជំងឺកូវីដដល់ទៅ៣នាក់ ជាប្រភេទមេរោគកូវីដបំប្លែងខ្លួនដំបូង ចូលមកដល់កូរ៉េខាងត្បូង។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ(ខ្មែរនៅកូរ៉េ News) នៅថ្ងៃទី៣ ខែកញ្ញា ... Read More »