ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមានជ័យទាំងយប់

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះខ្សែភ្លើងដែលរត់កាត់សំយាបផ្ទះធ្វើឱ្យបែកផ្កាភ្លើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកធ្វើអន្តរាគមន៍ទាំងយប់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះល្វែងក្រោយបុរីអ័រគីដេ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

បើករថយន្តបុកម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ រួចព្យាយាមបើករត់គេចតែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាហើយបានបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ពីរនាក់ រួចហើយព្យាយាមបើករថយន្តរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយបុរសម្នាក់និងរួមដំណើរដោយនារីម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានឆ្លងផ្លូវទៅខាងឆ្វេងដៃ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកនីស្សាន់ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគម្រោង “សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព Appropriate Scale Mechanization Consortium for Sustainable Intensification (ASMC)”

ភ្នំពេញ៖ លោករដ្ឋមន្ត្រី វេង សាខុន បង្ហាញវឌ្ឍនភាពនៃការអនុវត្តគម្រោង “សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប សម្រាប់ប្រពលវប្បកម្ម ប្រកបដោយនិរន្តរភាព Appropriate Scale Mechanization Consortium for Sustainable Intensification ... Read More »

រងរបួសធ្ងន់ណាស់ដោយសារតែជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៦៦ កែងនឹងផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ... Read More »

ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមែរសឺដែសស៊េរីទំនើបពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមែរសឺដែសស៊េរីទំនើបពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង២០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមែរសឺដែសស៊េរីទំនើបមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-8172បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុត្រង់ភ្លើងស្តុប មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ... Read More »

រថយន្ត២គ្រឿងបើកបរមិនប្រុងប្រយ័ត្នក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្ដាលឱ្យរថយន្តរងខូចខាតទាំងសងខាងនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំង២គ្រឿងខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ដោយមូលហេតុបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ម្ដុំហ្ក្រែនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក Ranger ... Read More »

ផ្អាកលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ​ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ ចាប់ពីថ្ងៃទី១២ ខែកក្កដា​ ដល់ថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា , ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅក្នុង ខេត្តស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ អ្វីដែលខ្ញុំសុំគឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់វិស័យកីឡា។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ឬត្រូវបង្កើតក្បាច់គុណថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ សម្តេចតេជោ ... Read More »

ទីក្រុងហូជីមិញត្រៀមគ្រែពេទ្យ ៥ម៉ឺនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

នៅក្នុងកិច្ចប្រជុំអនឡាញ នាថ្ងៃទី១១ខែកក្កដា អភិបាលទីក្រុងហូជីមិញ លោក ង្វៀងថាញ់ ផុង បានឱ្យដឹងថា ការផ្ទុះកូវីដ-១៩ ក្នុងសហគមន៍លើកទី៤នេះ ទីក្រុងមានគ្រែពេទ្យតែ១២ពាន់គ្រែប៉ុណ្ណោះ ហើយទីក្រុងកំពុងតែបង្កើនគ្រែពេទ្យព្យាបាលឡើងដល់៥ម៉ឺនគ្រែពេទ្យ។ តាមការប្រកាសរបស់អភិបាលក្រុង ហូជីមិញ គិតត្រឹមម៉ោង៦ថ្ងៃទី១០ ខែកក្កដា ... Read More »

ស្ត្រីអាល្លឺម៉ង់ធ្វើបាតុកម្មទាមទារសិទ្ធិ«លែងល្វែងលើ»ដូចបុរស

នៅថ្ងៃទី១០ ខែកក្កដាស្ត្រីអាល្លឺម៉ង់ រាប់សិបនាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងប៊ែរឡាំង ទាមទារសិទ្ធិតម្លាភាពភេទ ប្រឆាំងច្បាប់ហាមប្រាមស្ត្រីបើកចំហល្វែងលើ ហាលក្តៅនៅរមណីយដ្ឋាន ឆ្នេរសមុទ្រ។ ការធ្វើបាតុកម្មចាប់ផ្តើមនៅតំបន់ Mariannenplatz ក្នុងរដ្ឋធានី ប៊ែរឡាំង ដោយមានបុរសស្ត្រីរាប់រយនាក់អាក្រាតល្វែងលើ ។ បុរសពាក់អាវទ្រនាប់ ចំណែកស្ត្រីវិញចំហល្វែងលើជិះកង់ដោយមានសរសេរអក្សរលើរាងកាយថា ... Read More »

សម្រេច បិទខ្ទប់ ភូមិវាលដេញ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាបណ្តោះ អាសន្ន រហូតដល់មានការចេញសេចក្តីសម្រេចថ្មី

ខេត្តស្ទឹងត្រែង, អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេច បិទខ្ទប់ ភូមិវាលដេញ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាបណ្តោះ អាសន្ន រហូតដល់មានការចេញសេចក្តីសម្រេចថ្មី ។ ក្នុងនោះសម្រេច : ប្រការ ១.…ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នភូមិសាស្ត្រ ... Read More »

ក្មេងទេីបធំជំទង់បបួលគ្នាមកលេងទឹក​ រអិល​ ជេីងធ្លាក់ចូលរណ្តៅលង់ទឹកស្លាប់

ខេត្តត្បូងឃ្មុំ​ ៖​ រដូវទឹកឡើងសូមឪពុកម្តាយមេីលថែកូនចៅឱ្យបានល្អ​ ហេីយប្រយ័ត្នកូនតូចៗរត់មកលេងទឹកអាចឱ្យមានគ្រោះថ្នាក់បានជាយថាហេតុ​។ ជាក់​ស្ដែង​កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១​ ម្សិលមិញ​នេះ​មានករណីក្មេងទេីបធំជំទង់ចំនួនបីនាក់បបួលគ្នាមកលេងទឹកនៅ​ ចំណុចរណ្តៅដី ស្ថិតនៅភូមិបុស្សល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលអោយក្មេងម្នាក់បានរអិលជេីង​ធ្លាក់​ចូល​រណ្តៅទឹកលង់ស្លាប់ទាំងមិនអាចជួយបាន​ ។ ... Read More »

វិបត្តិកង្វះអុកស៊ីហ្សែនកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសតំបន់អាស៊ី

ដោយសារតែមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ធ្វើឱ្យតម្រូវការប្រើប្រាស់អុកស៊ីហ្សែនក៏កើនឡើងខ្ពស់ដែរ បង្កឲ្យមានវិបត្តិអុកស៊ីហ្សែន។ កន្លងមកប្រទេសឥណ្ឌា ឥណ្ឌូនេស៊ីមានការខ្វះខាតអុកសុីហ្សែនប្រើប្រាស់ ហើយពេលនេះគឺប្រទេសមីយ៉ាន់ម៉ាក៏ប្រឈមនឹងកង្វះអុកស៊ីហ្សែនផងដែរ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបានតម្រង់ជួរគ្នាទិញអុកស៊ីហ្សែន ដោយសារតែការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ លោក Soe Win ឈរតម្រង់ជួរនៅមុខរោងចក្ររង់ចាំទិញអុកស៊ីហ្សែន ដើម្បីជួយលោកយាយរបស់គាត់តទល់ជាមួយជំងឺកូវីដ-១៩បាននិយាយថា «ខ្ញុំបានឈររង់ចាំតាំងពីម៉ោង ... Read More »

សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​ទូក​អ្នកនេសាទ​​ដាច់​ជា២​កំណាត់​លិច​បាត់​​​ក្នុងទន្លេ​

ភ្នំពេញ​៖ ​សាឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​បុកទូក​អ្នក​​នេសាទ​ជនជាតិ​ខ្មែរអ៊ិស្លា​ម​​​ដាច់​ជា​ពីរ​កំណាត់​លិច​បាត់​ទៅ​ក្នុង​ទន្លេសាប ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យ​មនុស្ស​រងគ្រោះថ្នាក់​​ដល់​អាយុ​ជី​វីត​​ទេ គឺគ្រាន់តែ​ស្ត្រី​ជា​ប្រពន្ធរង​របួស​ពក​ក្បាល ប៉ុណ្ណោះ។​  ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​​ម៉ោង​​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិ​ទី​១​ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ទូក​នេសាទ​ដែល​សា​ឡង់​បុក​លិច​​នោះ​មាន​ម្ចាស់​​ឈ្មោះ ស្មាន់ ខ​សិន ... Read More »

បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ មានអ្នកជំងឺកូវីដ-១៩ រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ បន្ទប់ថែទាំ វេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយ មកចាក់ថ្នាំនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី ... Read More »

ធនាគារ អុីអន (AEON Specialize Bank) សាខាបូកគោ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ធនាគារ អុីអន  (AEON Specialize Bank) សាខាបូកគោ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស ... Read More »

អាជ្ញាធរថៃ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩ថ្មី​ ជិត​ ១ម៉ឺន​នាក់​ ខណៈ​អ្នកជំងឺស្លាប់​ ៨៦​នាក់​ នៅ​ថ្ងៃអាទិត្យ​នេះ​!

អន្តរជាតិ​៖ អាជ្ញាធរ​សុខាភិបាល​ថៃ ប្រកាស​បន្តរកឃើញអ្នកវិជ្ជមានកូវីដ​-១៩ថ្មី​ចំនួន​ ៩.៥៣៩​នាក់​ ខណៈ​អ្នកជំងឺស្លាប់​ចំនួន​ ៨៦នាក់​ នៅថ្ងៃអាទិត្យទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​។ សូមជម្រាបថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ ចំនួន​៩.៤៣៦​នាក់នេះ​ រួម​មាន​៖​ រកឃើញ​អ្នកទោសនៅ​ក្នុង​ពន្ធនាគារ​ចំនួន​ ១០៣​នាក់​ផង​ដែរ​។ ... Read More »

ប្រទះឃើញ​គ្រាប់បែកដៃជាង ៣០០គ្រាប់ នៅ​កណ្តាល​ក្រុង​សៀមរាប​

ខេត្ត​សៀមរាប៖ បេី​តាមការបញ្ជាក់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាលខេត្តសៀមរាប បានថ្លែង​ឱ្យ​ដឹង​ថា​ គ្រាប់បែកដៃប្រមាណ​ជាង ៣០០គ្រាប់ ត្រូវបាន​ក្រុមការងារជីក​បំពង់​លូ ខ្សែ​កា​ប្លិ៍របស់ទូរគមនាគមន៍​ ប្រទះឃើញនៅ​កណ្តាលក្រុង​សៀមរាប។​ ជាក់ស្ដែង​នៅល្ងាចថ្ងៃសៅរ៍​ទី១០​ ខែកក្កដា​ ឆ្នាំ​២០២១​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ៖ បន្តចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំង នៅស្រុកមង្គលបូរី

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលទីតាំងចំនួន ៣កន្លែង ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ជាកន្លែងទីប្រជុំជនស្រុក ... Read More »

សមត្ថកិច្ចចុះបង្ក្រាបបានជនសង្ស័យចែកចាយជួញដូរគ្រឿងញៀន២នាក់ និងចាត់ការតាមនីតិវិធីច្បាប់

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន០២នាក់ជាប្តីប្រពន្ធជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤:៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ស្ថិតនៅក្នុងចំការមួយ ភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ការបង្ក្រាបនោះមានលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ... Read More »

សាលាខណ្ឌសែនសុខ បញ្ជាក់ពីកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ជំហ៊ានបញ្ចប់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ

ភ្នំពេញ, រដ្ឋបាលខណ្ឌសែនសុខ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ជំហ៊ានបញ្ចប់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១។ រដ្ឋបាលខណ្ឌសែនសុខ ... Read More »

កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការហើយនៅរសៀលថ្ងៃអាទិត្យនេះ ពីបទលួច

ខេត្តបន្ទាយមានជ័យ ៖ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សឿន សណ្ធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចកាបូបស្ពាយ ក្នុងខណ:ពេលខ្លួនដេកលក់មួយស្របក់ ករណីនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ក្រសួងប្រៃសណីយ៍ ចេញសេចក្ដីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

ភ្នំពេញ, ពន្លឿនផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្តរហ័ស បន្ថែម លើយន្តការដែលមានស្រាប់។ តាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការបញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយ ស្វ័យប្រវត្តិ។ ... Read More »

រតនៈ វិសិដ្ឋ មានទេពកោសល្យសិល្បៈខ្មែរជាច្រើនទម្រង់ចាប់តាំងពីវ័យ១០ឆ្នាំមកម្ល៉េះ

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺក្រោយពីតារាសម្តែង ប្រុសស្រស់សង្ហា លោក រតនៈពិសិដ្ឋ បានបង្ហាញរូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលបានបង្ហាញពីគ្រាដែលលោកនៅវ័យកុមារ និងបានសិក្សាលើជំនាញសិល្បៈផ្នែករបាំមួយចំនួន។ តារារូបនេះបញ្ជាក់ថា លោកបានចូលហ្វឹកហាត់ និងចេញសម្តែងចាប់តាំងពីលោកមានវ័យ១០ឆ្នាំមកម្ល៉េះ។ កន្លងមកគេក៏ធ្លាប់បានឃើញតារារូបនេះបង្ហាញសមត្ថភាពនេះនៅលើឆាកតន្ត្រីផងដែរ ហើយហេតុផលនេះក៏មិនមែនជារឿងចម្លែកដែរដែលតារាប្រុសរូបនេះតែនាំយកនូវកក្បាច់រាំ និងសម្លៀកបំពាក់បុរាណខ្មែរឡើងទៅបង្ហាញនៅលើឆាកអន្តរជាហូរហែនោះ។ នេះបើតាមការទម្លាយរបស់តារាសម្តែងរូបនេះ ដែលទើបនឹងបញ្ចេញរូបថតបង្ហោះនៅលើបណ្តាញសង្គម។ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣១ នាក់បន្ថែមថ្មីទៀតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង, នៅរសៀលថ្ងៃទី 11 ខែកក្កដាឆ្នាំ 2021 រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា, រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ... Read More »

ខេត្តកំពង់ចាម ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ និងមានករណីស្លាប់ចំនួន ៣នាក់នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១

ខេត្តកំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ០៣នាក់(សរុបចំនួន១.៨៥៧នាក់)។ អ្នកជំងឺ ទាំង០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅ ... Read More »

ក្រសួងសុខាភិបាល អប់រំណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត កម្មវត្ថុ៖ ការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩។ យោង៖សេចក្តីសម្រេចលេខ ... Read More »

អំណោយ និងទេយ្យទានដ៏ថ្លៃថ្លារបស់ លោករដ្ឋមន្ត្រី លឹម គានហោ ដើម្បីទៅប្រគេនព្រះសង្ឃដែរគង់ចាំព្រះវស្សាទាំង ៨វត្ត នៅក្នុងឃុំវិហារលួងទាំងមួល

ខេត្តកណ្តាល, នៅថ្ងៃអាទិត្យ ០២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បាននាំយកអំណោយ ... Read More »

វេណេហ្ស៊ុយអេឡា ៖ មានការបាញ់ប្រហារគ្នាក្នុងរដ្ឋធានី ការ៉ាកាស ស្លាប់និងរបួសជាង៦០នាក់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡាលោកស្រី Carmen Melendez បានប្រកាសនៅថ្ងៃទី១០ ខែកក្កដាថា មានការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមជនស្មើសនៅតំបន់ភាគខាងជើងទីក្រុង Caracas បណ្តាលឲ្យមានមនុស្ស២៦នាក់ស្លាប់ និង៣៨នាក់រងរបួស។ លោកស្រី Carmen Melendez បានបញ្ជាក់ថា ក្រុមជនល្មើសធ្វើសកម្មភាពនៅតំបន់អនាធិបតេយ្យនាជើងភ្នំការ៉ាកាស។ ការបាញ់ប្រហារគ្នាកើតឡើងនៅតំបន់ប្រជុំជន ... Read More »

អូស្ត្រាលីមានករណីស្លាប់ដោយកូវីដ-១៩លើកដំបូងនៅក្នុងឆ្នាំ ២០២១

អូស្ត្រាលី មានករណីស្លាប់ដំបូងបង្អស់ដោយកូវីដ-១៩នៅក្នុងឆ្នាំ២០២១ ខណៈដែលចំនួនអ្នកឆ្លងកើនឡើងខ្ពស់នៅទីក្រុងស៊ីដនី ជាប្រភេទកូវីដ-១៩បំប្លែងខ្លួនថ្មី Delta គំរាមកំហែងដល់ទីក្រុងដែលមានពលរដ្ឋជាង៥លាននាក់។ ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងឆ្នាំ២០២១កើតឡើងនៅព្រឹកថ្ងៃទី១១ខែកក្កដា ជាមួយនឹងករណីឆ្លងថ្មី៧៧នាក់នៅទូទាំងរដ្ឋ New South Wales ដែលជាតំបន់មានករណីឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មី ផ្ទុះឡើងក្នុងរដ្ឋនេះ។ ក្នុងចំណោមអ្នកឆ្លងថ្មីនៅថ្ងៃទី ... Read More »