ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ និងមានករណីជាសះស្បើយចំនួន ៧៩នាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកកោះសូទិន, ស្រុកស្ទឹងត្រង់, ស្រុកចំការលើ បងប្អូនកម្មករ -កម្មការិនីរោងចក្រនៅស្រុកបាធាយ, ស្រុក កងមាស, ស្រុកជើងព្រៃ, ស្រុកព្រៃឈរ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំង អស់ ... Read More »

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen ដែលសន្លប់នៅលើទីលានបានចេញពីមន្ទីរពេទ្យហើយ

ខ្សែបម្រើ Christian Eriksen ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីមានប្រតិបត្តិការព្យាបាលជោគជ័យពីការបំពាក់ឧបករណ៍ជំនួយបេះដូង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៩ មិថុនានេះ។ ខ្សែបម្រើសញ្ជាតិដាណឺម៉ាកវ័យ២៩ឆ្នាំរូបនេះបានទទួលរងនូវការគាំងបេះដូងអំឡុងពេលក្រុមរបស់ខ្លួនចាញ់ក្រុមហ្វាំងឡង់ក្នុងទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍កន្លងទៅ។ គាត់បានទៅលេងក្រុមនៅថ្ងៃសុក្រ ហើយឥឡូវនេះគាត់នឹងត្រឡប់មកផ្ទះវិញជាមួយក្រុមគ្រួសាររបស់គាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក ... Read More »

UEFA មានជំនឿចិត្តលើកីឡដ្ឋាន Wembley ក្នុងការកំណត់ការប្រកួតផ្តាច់ព្រ័ត្រយូរ៉ូ

UEFA មានទំនុកចិត្តថាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ នឹងត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ប៉ុន្តែមានផែនការយថាភាពចំពេលមានការព្រួយបារម្ភជុំវិញការរឹតត្បិតជំងឺឆ្លងកូវីដ–១៩ ។ កាសែត The Times បានរាយការណ៍ថា ការប្រកួតអាចត្រូវបានផ្លាស់ប្តូរពីទីក្រុងឡុងទៅទីក្រុងប៊ុយដាប៉ែស ប្រសិនបើសហព័ន្ធបាល់ទាត់អឺរ៉ុបមិនត្រូវបានផ្តល់ការលើកលែងចំពោះវិន័យដាច់ខាតពីការជួបជុំរបស់អង់គ្លេស។ រដ្ឋាភិបាលអង់គ្លេសពន្យារពេលដកការរឹតត្បិតទាំងអស់រហូតដល់ថ្ងៃទី១៩ ... Read More »

ស៊ុយអែតទទួលបាន៣ពិន្ទុពីស្លូវ៉ាគី ខណៈអង់គ្លេស និងក្រូអាតបានត្រឹមស្មើ

ក្រុមជម្រើសជាតិស៊ុយអែតបានទទួល៣ពិន្ទុពីការប្រកួតជម្រុះតាមពូលក្នុងជុំទី២ កាលពីរាត្រីថ្ងៃសុក្រ ដោយបានយកឈ្នះក្រុមស្លូវ៉ាគីក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ soccerwayនិង BBC Sport ។ ១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិស៊ុយអែតរកបានដោយកីឡាករ Forsberg ដោយបាល់ប៉េណាល់ទីនៅនាទីទី៧៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមស៊ុយអែតទទួលបាន៣ពិន្ទុក្នុងពូលE ។ ចំណែកក្រុមជម្រើសជាតិក្រូអាតបានត្រឹមស្មើជាមួយក្រុមឆេកក្នុងលទ្ធផល១ទល់១ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃសុក្រនេះដែរ។ ១គ្រាប់របស់ឆេករកបានដោយកីឡាករ ... Read More »

ពិធីការិនី ចាន់ ស្រីរ័ត្ន ប្រកាសថាខ្លួននាងវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន បានប្រកាសដោយខ្លួននាងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១នេះថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។        តារាស្រីរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា”បងប្អូនទាំងអស់គ្នាខ្ញុំចាន់ ... Read More »

ជិតផុតកំណត់បានឱ្យគេ ប៉ាឡេស្ទីនប្រកាសមិនទទួលយកវ៉ាក់សាំងជិតផុតកំណត់របស់អុីស្រាអែលឡើយ

រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាស លុបកិច្ចព្រមព្រៀងទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន១លានដូស ដែលជិតផុតកំណត់របស់អុីស្រាអែល ។ រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាសថា អុីស្រាអែលបានបញ្ជូនវ៉ាក់សាំងទៅកាន់តំបន់ជេរូសាឡឹមខាងលិច កាលពីថ្ងៃទី១៨ខែមិថុនា តែវ៉ាក់សាំងនោះជិតផុតកំណត់ប្រើប្រាស់ទៅហើយ។ កន្លងមករដ្ឋាភិបាលប៉ាឡេស្ទីនបានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គមដោយសារតែព្រមទទួលយកវ៉ាក់សាំងជិតផុតកំណត់ពីអុីស្រាអែល។ ពលរដ្ឋចាត់ទុកថាវ៉ាក់សាំងជិតផុតកំណត់ មិនមានសុវត្ថិភាពនិងប្រសិទ្ធភាព។ អុីស្រាអែលបានប្រកាសថា វ៉ាក់សាំងនោះជិតផុតកំណត់ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងផុតនៅពេលណាឡើយ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសពីករណីជាសះស្បើយចំនួន ៧២នាក់ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៧នាក់

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៧២នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) + មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) ... Read More »

សម្តេចតេជោហ៊ុនសែន ៖ វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ... Read More »

ហ្វេកធើរីភ្នំពេញ (Factory Phnom Penh) ដែលមានទីតាំងស្ថិតនៅ អគារលេខ ១១៥៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ មានអ្នកជំងឺកូវីដ-១៩​​ បានទៅកាន់ទីតាំងខាងលើនេះ

ភ្នំពេញ៖ ហ្វេកធើរីភ្នំពេញ (Factory Phnom Penh) ដែលមានទីតាំងស្ថិតនៅ អគារលេខ ១១៥៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ មានអ្នកជំងឺកូវីដ-១៩​​ បានទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១ ... Read More »

ថ្ងៃ​នេះ​​! កម្ពុជា​ រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤៧១នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៩២៨នាក់​ និងអ្នក​ស្លាប់​ ២០នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤៧១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៩២៨នាក់ និងករណីស្លាប់​ ២០នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៨ ខែមិថុនា​​ ... Read More »

ផ្សារទំនើប ឡាក់គី (Lucky Express) សាខា One Park​ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់​បឹងកក់​​ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩​​ បានទិញនំចំណីនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Express) សាខា One Park​ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់​បឹងកក់​​ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ប្រើកាំបិតខ្វែវ កាប់លើគូទំនាស់ឲ្យរងរបួសដើម្បីបញ្ជូនទៅតុលាការ

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុក មោងឫស្សី នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១នេះបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឌិន ថ្លៃ អាយុ ៣០ឆ្នាំរស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បន្ទាប់ពីបុរស រូបនេះប្រេីកាំបិតខ្វែវដេញកាប់ទៅលើឈ្មោះឆេម សុ ... Read More »

អង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចស្តីពីមីយ៉ាន់ម៉ា

នៅថ្ងៃទី១៨ ខែមិថុនា អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចអំពាវនាវឱ្យផ្អាកការផ្គត់ផ្គង់អាវុធដល់ប្រទេសមីយ៉ាន់ម៉ា ហើយជំរុញឲ្យប្រទេសនេះគោរពលទ្ធផលបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២០ និងដោះលែងលោកស្រីអោងសាន ស៊ូជី ព្រមទាំងអ្នកនយោបាយដែលយោធាចាប់ខ្លួន ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានប្រាប់ដល់មហាសន្និបាតរបស់អង្គការសហប្រជាជាតិថា «គ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំនឹងកើតមាននៅក្នុងប្រទេសនេះ។ ... Read More »

អំពើពុករលួយ នៃបុគ្គល លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់ពេញខេត្តកំពង់ធំ !!

ភ្នំពេញ៖ តាមរបាយការណ៍ដាក់ជម្រាបជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះ អំពើពុករលួយ របស់បុគ្គលលោក ឃុន ប៊ុនហូ មេបញ្ជាការរង ... Read More »

WHO ព្រមានពីវីរុសបម្លែងថ្មី Delta កំពុងក្លាយជាចំណុចឆ្លងថ្មីនៅលើពិភពលោក

ក្រុមអ្នកវេជ្ជសាស្ត្ររបស់អង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូវីដ-១៩បម្លែងថ្មី ប្រភេទ B.1.617-2 (Delta) ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកំពុងក្លាយទៅជាចំណុចឆ្លងថ្មីនៅទូទាំងពិភពលោក។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៨ខែមិថុនា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan ... Read More »

យុវជនម្នាក់និងមិត្តភក្តិ៣នាក់ដើរទៅបាញ់សត្វ ត្រូវន្ទះបាញ់រងរបួសធ្ងន់ ឯមិត្តភក្តិព្រលឹងនៅចុងសក់

ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ អ៉ឹង សុវណ្ណ អធិការនគរបាលរងស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា មានករណីរន្ទះបាញ់១លើកកើតឡើងនៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ១៤ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ... Read More »

រថយន្ត​​ Lexus GS300 បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​​បណ្តាល​ឲ្យបុរសម្នាក់រងរបួស និងបែកផើងផ្កា ខូចខាត​ទ្វារផ្ទះ​

ខេត្តកណ្តាល​៖ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​បាន​បើករថយន្ត ​Lexus GS 300 ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យបែកផើងផ្កា ទ្វារផ្ទះ រួមទាំង​សម្ភារ​មួយចំនួនទៀត និង​បណ្តាលឱ្យរងរបួស​បុរស​ជា​អ្នកបើកបរ ចំណែកឯ​ស្ត្រី​រួម​ដំណើរ​ជាមួយ​បាន​រត់​ចេញពី​កន្លែងកើតហេតុបាត់​។​   ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកើតឡើងនៅ​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ នៅចំណុច​ភ្លើងស្តុ​ប​ព្រែក​ហូរ ... Read More »

រថយន្តហាយឡេនឌ័របើកបុករថយន្តកាមរីពីក្រោយនៅរង្វង់មូលនាងមច្ឆាហើយព្យាយាមបើករត់រហូតមកដល់ផ្លូវសហព័ន្ធរុស្ស៊ីទើបសមត្ថកិច្ចឃាត់បាន

     ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡេនឌ័រទៅបុកគូទរថយន្តកាមរីបាឡែនពីក្រោយនៅនឹងរង្វង់មូលនាងមច្ឆារួចហើយព្យាយាមបើករត់រហូតទៅដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកល្អក់ទី១ ទើបកម្លាំងសមត្ថកិច្ចដេញតាមឃាត់បានរថយន្តនិងអ្នកបើកបរ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ... Read More »

អាជ្ញាធរខេត្តសៀមរាប សម្រេចកំណត់ជាតំបន់លឿង ក្នុងភូមិសាស្ត្រ ភូមិអន្លង់ពីរ (ផ្នែកខាងជើងផ្លូវជាតិលេខ៦ ) ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សម្រេច ៖ ប្រការ១…ត្រូវបានកំណត់ភូមិសាស្ត្រភូមិអន្លង់ពីរ (ផ្នែកខាងជើងផ្លូវជាតិលេខ៦) ឃុំត្រពាំងធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជា “តំបន់លឿង” រយៈពេល ២(ពីរ)សប្តាហ៍ គិតចាប់ពីថ្ងៃទី១៨ ... Read More »

ដំណឹងបន្ទាន់! ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ៧ ករណី លើអ្នកដំណើរចូលមកកម្ពុជា

ភ្នំពេញ៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ... Read More »

បេីកបរមិន​ប្រយ័ត្ន​! បង្ក​គ្រោះថ្នាក់​ស្លាប់ពីរនាក់របួសម្នាក់នៅស្រុកត្បូងឃ្មុំ

       ខេត្តត្បូងឃ្មុំ​ ៖​ អ្នក​បេីកបរម៉ូតូម្នាក់និងអ្នករួមដំណេីរ២នាក់ទៀតបានស្លាប់និងរងរបួសធ្ងន់ស្រាល​ ក្រោយពីជួប​គ្រោះថ្នាក់​ចរាចរណ៍​ បុកប៉ះជាមួយរថយន្ត HILUX VIGO កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១​ នៅលេីផ្លូវក្រាលកៅស៊ូ ... Read More »

បុរស២នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖  រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់ និងសោកស្តាយក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ដោយទី១- មានឈ្មោះ ធន់ ... Read More »

ហាងលក់ទំនិញ ហុងកុង សាខា សាលាបាក់ទូក​ ដែលមានទីតាងស្ថិតនៅផ្លូវលេខ១៥២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩​​ បានចូលទិញសម្ភារនៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់ទំនិញ ហុងកុង សាខា សាលាបាក់ទូក​ ដែលមានទីតាងស្ថិតនៅផ្លូវលេខ១៥២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩​​ បានចូលទិញសម្ភារនៅទីតាំងខាងលើនេះ ! ... Read More »

មិនថយសោះ ! អាជ្ញាធរខេត្តកំពត បន្តបង្ហាញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧ករណីនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ២៧នាក់ ស្រី ១៣នាក់ ដែលមានរាយនាម ដូចខាងក្រោម៖ ... Read More »

ថ្ងៃបញ្ចប់របបទាសករ ក្លាយជាទិវាជាតិទី១១របស់សហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបញ្ជាក់ថា ការចុះហត្ថលេខាក្លាយជាច្បាប់កំណត់ថ្ងៃទី១៩ខែមិថុនាជាថ្ងៃឯករាជ្យជាតិ ក្លាយជាទិវាជាតិបញ្ចប់របបទាសករនៅអាមេរិក។ នេះជាជោគជ័យមួយយ៉ាងធំធេងក្នុងរដ្ឋកាលរបស់ប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតីហារីស។ នៅថ្ងៃទី១៧ខែមិថុនាប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក បានរួមគ្នាចុះហត្ថលេខាលើច្បាប់ជ្រើសរើសថ្ងៃទី១៩ខែមិថុនា ជាទីវាជាតិដើម្បីរំលឹកដល់ព្រឹត្តិការណ៍រំដោះជនជាតិអាមេរិកស្បែកខ្មៅ រួចផុតពីរបបទាសករ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ថ្ងៃទី១៩មិថុនា ក្លាយទៅជាថ្ងៃបុណ្យជាតិទី១១របស់អាមេរិក ... Read More »

ចៀសវាងបោះចោលទទេ អុីស្រាអែលប្រញាប់ចែកចាយវ៉ាក់សាំង ជាង១លានដូសនៅសល់ឱ្យប៉ាឡេស្ទីន

អុីស្រាអែលនឹងចែករំលែកវ៉ាក់សាំងប្រមាណជាង១លានដូសឱ្យទៅរដ្ឋាភិបាលប៉ាឡេស្ទីនតាមកិច្ចព្រមព្រៀងចែករំលែកវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។ វ៉ាក់សាំងដែលអុីស្រាអែលចែកចាយនោះគឺជិតផុតសុពលភាពហើយ ដូច្នេះត្រូវចែកចាយប្រើប្រាស់ឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេនឹងត្រូវបោះចោលមិនខាន។ សារព័ត៌មាន រ៉យទ័របានផ្សាយនៅថ្ងៃទី១៨ខែមិថុនា ថា «អុីស្រាអែល នឹងផ្តល់វ៉ាក់សាំង ១,៤លានដូស ផលិតដោយក្រុមហ៊ុន Pfizer ឱ្យរដ្ឋាភិបាលប៉ាឡេស្ទីន។ ... Read More »

អ្នកបើកម៉ូតូគុបជិះមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ បុរសម្នាក់បានជិះម៉ូតូគុបមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចដឹកអ្នករបួសមកកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិចំបក់កោង ឃុំ កំពង់ចក ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ សុខ ... Read More »

ពលរដ្ឋអុីរ៉ង់រាប់លាននាក់នាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ១៨ ខែមិថុនា ពលរដ្ឋអុីរ៉ង់រាប់លាននាក់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី លើកទី១៣របស់ខ្លួន ។ ប្រធានាធិបតីថ្មីរបស់អុីរ៉ង់ នឹងត្រូវប្រឈមបញ្ហាជាច្រើន ក្នុងនោះមានសេដ្ឋកិច្ចដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ-១៩ និងការដាក់ទណ្ឌកម្មរបស់អាមេរិក។ ការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់ កើតឡើងក្នុងពេលប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងការប្រឈមមុខតានតឹងជាមួយអាមេរិក។ ... Read More »

ហាង​ Paris Baguette សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩​​ បានចូលទិញនំបុ័ង នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង​ Paris Baguette សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ១៩​​ បានចូលទិញនំបុ័ង ... Read More »

ប៉ូលិសក្លែងក្លាយ៤នាក់​ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ ចុះឃាត់ខ្លួន

​     ភ្នំពេញ ៖​ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ​ បានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន​ ។ នេះបេីយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម  ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១​ ... Read More »