ព័ត៌មានទាន់ហេតុការណ៍៖
'

នាយករដ្ឋមន្ត្រីអង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីពីររបស់AstraZeneca

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីពីររបស់ក្រុមហ៊ុន AstraZeneca នៅមជ្ឈមណ្ឌល Francis Crick នៅទីក្រុងឡុងដុង។ នាយករដ្ឋមន្ត្រីបានបង្ហោះរូបភាពលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញថាលោកបានពាក់ម៉ាស់ ពេលចូលចាក់វ៉ាក់សាំង។ ... Read More »

មេទ័ពជើងអាកាសកូរ៉េខាងត្បូង លាលែងចេញពីតំណែងដោយសាររឿងអាស្រូវទាហានស្រីធ្វើអត្តឃាត

មេបញ្ជាការកងទ័ពជើងអាកាសកូរ៉េខាងត្បូង លោក Lee Seong-yong បានដាក់លិខិតសុំលាលែងចេញពីតំណែងនៅថ្ងៃទី៤ខែមិថុនា ដើម្បីជាការទទួលខុសត្រូវចំពោះ ករណីទាហានស្រីម្នាក់បានធ្វើអត្តឃាតដោយសារតែការបៀតបៀនផ្លូវភេទ។ លោក Lee Seong-yong បានបញ្ជាក់ថា «ខ្ញុំសូមទទួលខុសត្រូវហើយសូមលាលែងចេញពីតំណែង»។ នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតី មេទ័ព Lee ... Read More »

រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា !

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា ! នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ៣០គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ... Read More »

Breaking news ៖ ពុទ្ធោអើយ ! ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ B.1.617 ដែលជាប្រភេទមេរោគគួរឱ្យព្រួយបារម្ភ សូមអោយរោគកាចសាហាវនេះរលត់រលាយឱ្យអស់ !

ភ្នំពេញ៖ នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសបឆ្លងថ្មីប្រភេទ B.1.617 ដែលជាបរភទគួរឱ្យព្រួយបារម្ភ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា, នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត ... Read More »

បាញ់ប្រហារនៅរដ្ឋ Delaware ប៉ូលិស៣នាក់រងរបួស

យ៉ាងហោចណាស់ក៏មានប៉ូលិស៣នាក់រងរបួសដែរ ដោយត្រូវខ្មាន់កាំភ្លើងម្នាក់នៅទីក្រុង Wilmington រដ្ឋ Delaware បាញ់ប្រហារនៅព្រឹកថ្ងៃទី៣ ខែមិថុនា (ពេលវេលានៅអាមេរិក)។ ជនដៃដល់ដែលបានបាញ់ប្រហារ បានព្យាយាមលាក់ខ្លួននៅក្នុងអគារខុនដូ នៅតាមវិថី North Market ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តដឹកឈើប្រណីតមួយគ្រឿង

ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកឈើប្រណីត១គ្រឿងបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំទឹកជោរ សហការជាមួយកម្លាំងគយចល័ត ធ្វើការបង្ក្រាប នៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ខាងលិចស្ពានខ្សាច់ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងភូមិទឹកជោរ ឃុំទឹក ជោរ ស្រុកព្រះនេត្រព្រះ  ។ លោក ... Read More »

រថយន្ត Ford Ranger រងការខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយពីត្រូវរថយន្តបែនដឹកដីបុកគូទរុញទៅបុករថយន្តក្រុមហ៊ុនសុិនទ្រីបន្ថែម​ទៀតនោះ

ភ្នំពេញ ៖​ បុរសម្នាក់បេីករថយន្តបែនដឹកដីមិនប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តម៉ាកហ្វដ រ៉េនជើរមួយគ្រឿង រួចរថយន្តម៉ាកហ្វដ រ៉េនជើរបានបន្តទៅបុករថយន្តក្រុមហ៊ុនសុិនទ្រីបន្ថែមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបបារគូ​ តាមបណ្តោយផ្លូវ៥០​ម៉ែត្រកែងនឹងផ្លូវលេខ២១៧ ភូមិបារគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ... Read More »

អស្ចារ្យណាស់! អតិថិជនមហាសំណាងឈ្នះលុយសុទ្ធសរុប$90,000 ពីក្រុមហ៊ុន សែលកាត

 ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធសរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀតឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ អតិថិជនទី1 ... Read More »

ហាង Shaburi and Kintan Buffet ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Aeon​ 2​ ជាន់ទី 2 សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩​​ មាននាំគ្រួសារទៅហូបប៊ុសហ្វេនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ថាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ហាង Shaburi and Kintan Buffet ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Aeon​ ២​ ជាន់ទី ... Read More »

នគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបង្រ្កាបក្មេងស្រីស្ទាវណាត់វ៉ៃគ្នាបង្ហោះតាមហ្វេកប៊ុកបានហើយ(មានវីដេអូ)

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនាថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះបន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកភ្លាម រូបលោកបានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ​សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះធ្វើការស្រាវជ្រាវបង្ក្រាប ករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) កាលពីថ្ងៃទី០២ ... Read More »

ផ្សារទំនើប ឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ មានអ្នកជំងឺកូវីដ-១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ផ្សារទំនើប ឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ មានអ្នកជំងឺកូវីដ-១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីប្រមាណ២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទាំងដូសទី១និងដូសទី២

ភ្នំពេញ៖  ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញប្រមាណ២លាន៥សែននាក់ហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន  សែន បានជំរុញឱ្យពន្លឿនការចាក់វ៉ាក់សាំងនេះឱ្យបានលឿននិងបានគ្រប់ៗគ្នាសម្រាប់អ្នករស់នៅភ្នំពេញយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។    មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី០៤ ... Read More »

កងទព័អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ទទួលបានអាវភ្លៀងដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រិទ្ធបណ្ឌិត

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រិទ្ធបណ្ឌិត ... Read More »

អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ ប្រគល់ថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីអបអរខួបទី ១៥៨ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ក្រោម ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ)

  ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីលោក ស៊ីញ ប៉ាវគ័រ  អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានប្រគល់ថវិកាចំនួន ៦.០០០ ដុល្លារជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម ... Read More »

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងចុះជួយសង្កាត់ព្រៃឆ្លាក់និងលោកណាន ចាន់មករាព្រមទាំងលោកស្រីជាភរិយាបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារនិងអ្នកធ្វើចត្តាឡីស័ក២គ្រួសារ

       ខេត្តស្វាយរៀង៖ លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តចុះជួយសង្កាតព្រៃឆ្លាក់និងលោកណាន ចាន់មករា មន្ត្រីមន្ទីរសុខាភិបាលខេត្តនិងលោកស្រីជាភរិយាបាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ១០គ្រួសារនិងអ្នកដែលកំពុងធ្វើចត្តាឡីស័ក២គ្រួសារសរុប១២គ្រួសារក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។    ពិធីប្រគល់គ្រឿងឧបភោគបរិភោគនេះធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២១ ... Read More »

សាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩​​ បានយកឯកសារទៅទីតាំងខាងលើនេះ

ភ្នំពេញ៖ សាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ បានយកឯកសារទៅទីតាំងខាងលើនេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ... Read More »

ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងថា, ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ... Read More »

អាមេរិកដាក់ក្រុមហ៊ុនចិនចំនួន៥៩ ក្នុងបញ្ជីខ្មៅ

ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី៣ខែមិថុនា (ពេលវេលាអាមេរិក) បានចុះហត្ថលេខាលើច្បាប់បន្ថែមក្រុមហ៊ុនចិនចំនួន២៨ទៀតចូលក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ដោយជាប់ពាក់ព័ន្ធនឹងសកម្មភាពស៊ើបការណ៍។ សរុបចំនួនក្រុមហ៊ុនចិនកើនឡើងដល់ទៅ៥៩ក្រុមហ៊ុនហើយស្ថិតនៅក្នុងបញ្ចីខ្មៅរបស់អាមេរិក ។ កាលពីខែវិច្ឆិកាឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកពេលនោះគឺលោកត្រាំ បានចុះហត្ថលេខាដាក់ក្រុមហ៊ុនចិនចំនួន៣១ក្រុមហ៊ុនក្នុងបញ្ជីដាក់ទណ្ឌកម្មមុនពេលបញ្ចប់អាណត្តិ។ ប៉ុន្តែដោយសារតែមានបញ្ហាច្បាប់ជាច្រើនទើបមិនទាន់អាចអនុវត្តទណ្ឌកម្មទៅលើក្រុមហ៊ុនចិន។ នៅពេលនេះរដ្ឋាភីបាលរបស់លោកបៃឌិនបានត្រួតពិនិត្យជាថ្មីនូវបញ្ជីក្រុមហ៊ុនចិនដែលត្រូវដាក់ទណ្ឌកម្ម ដោយក្នុងនោះបានបញ្ចូលក្រុមហ៊ុនចំនួន២៨បន្ថែមទៀត ។ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ នៅថ្ងៃទី៣ ខែមិថុនា និង មានករណីជាសះស្បើយចំនួន ២១៦នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២១៦នាក់ និងយោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នៅថ្ងៃទី០៣ ខែមិថុនា ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ... Read More »

កូនឈើប្រមាណជាង​៨​ពាន់​ដើម​ទៀត​ អាជ្ញាធរ​ជាតិ​អប្សរា​ បន្ត​ចែក​ជូនដល់​សាធារណជន

ភ្នំពេញ​៖ ​កូនឈើ​សរុបចំនួន​ ៨,៧០០ ដើម ត្រូវ​បាន​ចែក​ជូនទៅ​សាធារណជន​ កាលពីចុងខែឧសភា ឆ្នាំ​២០២១កន្លងទៅថ្មីៗនេះ បន្ទាប់ពី​ព្រះសង្ឃ ព្រមទាំង​សាធារណជន​បាន ដាក់ពាក្យ​ស្នើសុំ​កូនឈើ​ ជា​បន្តបន្ទាប់មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​យកទៅ​ដាំ នៅ​លើដី​លំនៅឋាន ដីចម្ការ សាលារៀន ... Read More »

លោក នេត្រ ភក្ត្រា​ ក្រសួងបរិស្ថាន បាននឹងកំពុង​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូចចំនួន ១៩៩គម្រោង​

ភ្នំពេញ​៖​ ​បើតាម​ការ​បញ្ជាក់ពីរដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា បានថ្លែងឲ្យដឹង​នៅ​ថ្ងៃទី ០៤ ខែ មិថុនា​ឆ្នាំ ២០២១​នេះថា​ បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាននិងកំពុង​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ ធម្មជាតិ​ខ្នាតតូច (​ទំហំ​ដី​មិន​លើសពី​១០​ហិកតា​ក្នុង មួយ​គម្រោង​) ... Read More »

មានការវិនិយោគនៅស្រុកអង្គស្នួលលើទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង និងខណ្ឌពោធិ៍សែនជ័យប្រមាណ៥,៦លានដុល្លារអាចបង្កើតការងារបានចំនួន ២៣៧កន្លែង

ភ្នំពេញ៖ ទោះជាកម្ពុជា បាននឹងកំពុងជួបវិបត្តិធ្ងន់ធ្ងរជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ តាមរយៈរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ ហើយប្រទេសជាតិមានសន្តិភាព ធ្វើឲ្យអ្នកវិនិយោគទុននៅតែបន្តដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-IMPAK (CAMBODIA) CO., ... Read More »

ប្រទះឃេីញសពក្មេងប្រុសម្នាក់អណ្តែតក្នុងទឹកស្រះ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពក្មេងប្រុសអាយុ៨ឆ្នាំម្នាក់​អណ្តែតក្នុងទឹកស្រះ​មួយកន្លែងស្ថិតក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១២និង៥០នាទី​រសៀល​ ថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ២០២១​ ។ ​ក្មេងប្រុសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឡុង​ អាយុ៨ឆ្នាំ​ រស់នៅក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបានចុះស្តារប្រឡាយអូរខ្សាច់ប្រវែងជិត១៧គីឡូម៉ែត្រ ជិតរួចរាល់ហើយ នៅសល់តែ២គីឡូម៉ែត្រទៀតនឹងបញ្ចប់

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងជីកស្តារប្រឡាយអូរខ្សាច់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូលដែលមានប្រវែងជិត១៧គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹកកុំឱ្យលិចលង់នៅផ្លូវជាតិលេខ៤ និងនៅមុខព្រលានយន្តហោះភ្នំពេញ ។ លោក ម៉ៅ ... Read More »

អំណោយរបស់លោក​ ស​ សុខា​ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង

ខេត្ត​ព្រៃវែង ៖ លោក សែម គន្ធា និងលោក គង់ កៃដូ តំណាងលោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ និងក្រុមការងារ នៅព្រឹកថ្ងៃសុក្រទី០៤ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចាស់-ថ្មីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា។ ជាមួយនោះ ... Read More »

នគរបាលខណ្ឌមានជ័យ ចុះល្បាតឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយសារធាតុញៀនក្រាមពណ៌សថ្លាចំនួន២១កញ្ចប់ថង់តូច !

ភ្នំពេញ៖ បើយោងតាមអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់លើ page ផ្លូវការយ៉ាងដូច្នេះថា, នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យទី១ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ៖ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមិថុនា នៅភាគខាងជើង រួមមានខេត្ត Thanh Hoa និង Nghe An អាចមានភ្លៀងធ្លាក់រួមជាមួយខ្យល់ខ្លាំង និងផ្គររន្ទះ

ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ឬស្នាក់នៅវៀតណាម មេត្តាជ្រាបថា យោងគេហទំព័រនៃវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ... Read More »

Apple បានធ្វើការផ្លាស់ប្ដូរមុខងារមួយចំនួនដើម្បីកាត់បន្ថយការប្រើប្រាស់ AirTag សម្រាប់ការតាមដានទៅវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋានបានផ្សព្វផ្សាយកាលពីដើមខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា, សម្រាប់លោកអ្នកដែលពុំទាន់បានយល់ដឹងអំពីឧបករណ៍នេះ AirTag ... Read More »