ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ប្រាប់ក្លិបពីការស្អប់ខ្ពើមរបស់ពួកគេក្នុងគម្រោងចូលរួមលីគ European Super League

អ្នកគាំទ្រក្លិបបិសាចក្រហមបានប្រាប់ក្លិបថា ពួកគេខ្ពើមរអើម អៀនខ្មាស់ និងខឹងសម្បារយ៉ាងខ្លាំងអំពីគម្រោងរបស់ក្រុមក្នុងការលេងនៅ European Super League ដែលគ្រោងបង្កើតថ្មីនៅរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៣០ មេសាម្សិលមិញ។ ក្រុមបិសាចក្រហមស្ថិតក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ Premier ... Read More »

Ramos អាចបង្ហាញខ្លួនពេល Real Madrid ប៉ះ Osasuna ប៉ុន្តែ Valverde និង Mendy នៅតែអវត្តមាន

កីឡាករខ្សែការពារ និងជាប្រធានក្រុម Sergio Ramos បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ជាលើកទី២ជាប់ៗគ្នាកាលពីថ្ងៃសុក្រនៅមុនការប្រកួតនៃ La Liga ជាមួយក្រុម Osasuna នៅថ្ងៃសៅរ៍នៅឯ Estadio Alfredo ... Read More »

នៅ​​សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នៅ​​សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ។ ... Read More »

ឪពុករបស់ Lionel Messi និងប្រធានក្លិបបង្ហាញអារម្មណ៍ដូចគ្នាចង់ឲ្យតារាឆ្នើមរូបនេះនៅ Barcelona បន្តទៀត

អនាគតរបស់ខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាបានបោះជំហានឆ្ពោះទៅរកការស្នាក់នៅក្នុងទីក្រុងBarcelona បន្តទៀត ខណៈដែលការចរចាទោះបីជាមានលក្ខណៈក្រៅផ្លូវការក៏ដោយក៏ចាប់ផ្តើមកើតឡើងជាមួយក្លិបតំបន់កាតាឡានមួយនេះ។ សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះផុតកុងត្រានៅទឹកដី Camp Nou នារដូវក្ដៅដោយគ្មានដំណឹងអំពីការបន្តកុងត្រារបស់គាត់ និងមានពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្លាស់ប្តូរទៅឆ្ងាយនោះទេ។ បច្ចុប្បន្នលោក ... Read More »

សង្ស័យសម្លាប់ប្រពន្ធរួចដុតក្នុងភ្នក់ភ្លើងហើយរត់ទៅប្តឹងថាបាត់ប្រពន្ធពីផ្ទះតែសមត្ថកិច្ចរកឃើញសពនៅសល់តែឆ្អឹងក្នុងចម្ការ

ខេត្តសៀមរាប៖ មានករណីឃាតកម្មមួយកើតឡើងបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចព្រៃល្បាស់ខាងក្រោយវិហារ ព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប ខណ:បុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចថាបាត់ប្រពន្ធរបស់ខ្លួនពីផ្ទះ។លុះពេលសមត្ថកិច្ចស្រាវជ្រាវក្នុងករណីនេះឃើញសពស្រី្តជាប្រពន្ធបុរសនេះក្នុងភ្នក់ភ្លើងទើបកើតការសង្ស័យឃាតកជាប្តីក៏ឃាត់ខ្លួនបណ្តោះអាសន្នយកទៅសួរនាំ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ ... Read More »

រណារយន្ត៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃ៥គីឡូក្រាម ត្រូវបានដុតកម្ទេចចោល, ម៉ូតូ៣គ្រឿងនាំយកមកស្នាក់ការ និងធ្វើកិច្ចសន្យាព្រមានអប់រំណែនាំមនុស្ស៦នាក់

ខេត្តមណ្ឌលគិរី ៖ រយៈពេល៧ថ្ងៃ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតក្នុងភូមិសាស្រ្តតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីកម្លាំងនគរបាល និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយគម្រោងអង្គការ WWF បានចុះទប់ស្កាត់បទល្មើស ក្នុងខណៈមេឃមានភ្លៀងធ្លាក់ជោកជាំនៅតាមតំបន់ខ្លះ ... Read More »

ព្រឹកថ្ងៃនេះកងទ័ពចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមគ្រូពេទ្យរបស់កងទ័ព នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ផ្តើមនូវយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនជិត៥០ម៉ឺននាក់ហើយ។ ការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនាព្រឹកថ្ងៃនេះមានការចុះពិនិត្យដំណើរការចាក់ដោយផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរងនាយសេនាធិការចម្រុះ ... Read More »

រដ្ឋបាល​ខេត្តព្រះសីហនុ៖​ បន្ទាប់ពី​រកឃើញកម្មករ​រោងចក្រ” ជាំងសាង ស្ព័ត ស្ដេសិនណឺរី” នៅស្រុកព្រៃនប់កើតជំងឺកូវីដ-១៩​ សម្រេចផ្អាកអាជីវកម្មបណ្ដោះអាសន្ន

ខេត្ត​ព្រះសីហនុ​៖ នៅព្រឹក​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បន្ទាប់ពី​រកឃើញកម្មករ​រោងចក្រ” ជាំងសាង ស្ព័ត ស្ដេសិនណឺរី” នៅស្រុកព្រៃនប់​ កើតជំងឺកូវីដ-១៩​ បានសម្រេចផ្អាកអាជីវកម្មរោងចក្រមួយនេះ​ ... Read More »

ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបន្តយកអំណោយរបស់សប្បុរសជនដែលរស់នៅក្រុងបាវិតប្រគល់ជូនលោក ថត ភារៈ អ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតនៅ​អំឡុងពេល​ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានគេហទំព័រកាសែតនគរវត្តចុះផ្សាយពីលោកថត ភារៈ អ្នកសារព័ត៌មានដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តស្វាយរៀងនាពេលកន្លងមកនៅ​ក្នុងអំឡុងពេល​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩មក នៅព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០២១នេះ លោក យឹម សុថានភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបានបន្តយកអំណោយជាថវិការបស់សប្បុរសជនដែលរស់នៅក្រុងបាវិតប្រគល់ជូនលោកថត ភារៈ អ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងបន្ថែមទៀត។  អំណោយលើកនេះបានមកពីលោកគឹម ឡាយ និងអ្នកស្រី ស៊ីវ ហេង ... Read More »

ស្រីលង្កា៖​ ទីបំផុតក្នុងរយៈពេល៧៣ឆ្នាំ ដោយសារ COVID-19​ បានធ្វេីឲ្យ​សេដ្ឋកិច្ចប្រទេសខ្លួនធ្លាក់ចុះខ្លាំង

អន្តរជាតិ​៖ ប្រទេសស្រីលង្កា បានប្រកាសនៅថ្ងៃសុក្រទី៣០​ ខែមេសា​ ម្សិលមិញនេះ​ថា ដោយសារតែការរីករាលដាល នៃមេរោគ COVID-19 បានធ្វេីឲ្យ​សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ៣,៦ភាគរយ កាលពីឆ្នាំ២០២០, ដោយការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ មិនធ្លាប់មានពីមុនមក ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៤៨។ បើតាមធនាគារជាតិស្រីលង្កា ... Read More »

ប្រវត្ដិសង្ខេបទិវាពលកម្មអន្តរជាតិ១ឧសភា

ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ ជាភាសាអង់គ្លេស ៖ International Labor Day) គឺជាទិវាថ្ងៃឈប់សម្រាកមួយ ​​​ដែលបណ្ដាប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំង​​​ពិភពលោក ប្រារព្វឡើងក្នុងគោលបំណង​​​ដើម្បី រំឮក និងឧទ្ទិស​​​​​​ដឹងគុណ​​​​​​ ដល់វីរភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករកម្មការិនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សូមឆ្លើយថា៖ ការផ្ដល់អំណោយជូនពលរដ្ឋ ដែលបិទខ្ទប់ មិនរើសអើងនោះទេ រហូតដល់ពេលនេះ បានជិត១៩ ម៉ឺន គ្រួសារហើយ និងខិតខំបន្ដចែកទៀតឲ្យមានតម្លាភាព

ភ្នំពេញ៖ បើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់  រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅយប់ថ្ងៃទី៣០ មេសាឆ្នាំ២០២១ថា៖ សូម ជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ជាមតិយោបល់ផ្សេងៗ អំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយនិងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា ... Read More »

អាជ្ញាធររាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ សហការ ជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀង អាហារទៅចែកជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧.២០០គ្រួសារនៅតំបន់បិទខ្ទប់ (តំបន់ក្រហម)

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា ថ្ងៃទី២៨មេសាដល់៣០ ... Read More »

បើករថយន្តគៀម៉ូតូដួលរួចកិនពីលើបណ្តាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលជិះម៉ូតូមួយគ្រឿងត្រូវរថយន្តបើកគៀបណ្តាលឲ្យដួលហើយកិនពីលើ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨៖១០នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមានវ័យប្រហែល៤០ឆ្នាំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌ស ... Read More »

ជួបទុក្ខធំតារាសម្តែង គៀត សុវណ្ណាឡាង ឪពុកទទួលមរណភាពក្រោយចូលសង្គ្រោះបន្ទាន់បាន៣ថ្ងៃ

ភ្នំពេញ៖ សារចរូលរួមរំលែកទុក្ខទៅកាន់តារាសម្តែង គៀត សុវណ្ណាឡាង បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ សារនេះ ក្រោយពីគេទទួលបានដំណឹងថាឪពុករបស់នាងទទួលមរណភាព។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតារាសម្តែងរូបនេះបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់សិល្បករដែលជិតដិតនឹងតារាសម្តែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងពិតជាទទួលមរណភាពនៅព្រលប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះពិតប្រាកដមែន ដែលគេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះគេទទួលបានដំណឹងថាឪពុករបស់នាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ។ ខណៈដែលនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងក៏បានបង្ហាញសារខ្វាយខ្វល់ចិត្តខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ ២ថ្ងៃមុននេះនាងបញ្ជាក់នៅលើគណនីហ្វេសប៊ុកថា ... Read More »

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ​៖ ចុះអនុវត្តន៍រឹតបណ្តឹងសន្តិសុខ តំបន់ក្រហម ច្រមុះជ្រូកស្ទឹងមានជ័យ​ ឃាត់ម៉ូតូល្មើសចំនួន ៤គ្រឿង និង រថយន្ត១គ្រឿង

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឩត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅវេលាម៉ោង​ ៨ និង០៥នាទីយប់ ថ្ងៃសុក្រ ៤រោច ខែ ពិសាក ឆ្នាំឆ្លូវ ... Read More »

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ជាទីស្នេហា ! តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ដំណើរការបែងចែកអំណោយសង្គ្រោះជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងបន្ទាន់ និង សូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់ដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាពក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ... Read More »

ក្រសួងសុខាភិបាល ៖ អាចការពារខ្លួនយេីងបានក្រៅតែពី​ 🔸៣ការពារ​ ៣កុំ​ 🔹ចាក់វ៉ាក់សាំង​ 🔸នៅផ្ទះ​

ភ្នំពេញ៖ នៅម៉ោង១១និង០៤នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានក្រើនរំលឹកថា, ┌✨សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ហេីយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ​ ... Read More »

លោកស្រី ឱ វណ្ណឌីន តែងក្រើនរំលឹក ពីជំងឺដ៏កាចសាហាវកូវីដ-១៩ ឆ្លងលឿនណាស់ !

ភ្នំពេញ, សារក្រើនរំលឹក របស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានសំណេរថា, ✍️សូមកុំភ្លេចថា​ បេីបុគ្គលម្នាក់ៗ​ មិនបានអនុវត្តវិធានការ​ ៣ការពារ​ និង​ ៣កុំ​ ត្រឹមត្រូវទេនោះ​ ការចម្លងនៅតែមាន​ ... Read More »

រដ្ឋបាលខេត្តកណ្ដាល ផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្ន

ខេត្តកណ្តាល, រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីសម្រេច ស្តីពី ការផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្នស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សម្រេច: ប្រការ ១..ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដំណើរការអាជីវកម្មផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ម្សិលមិញ !

ភ្នំពេញ, សេចក្ដីជូនដំណឹង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

ឃោរឃៅម្លេះ ! លោកអភិបាលស្រុក សាមគ្គីមានជ័យ ខឹងគោ ដល់ថ្នាក់យកកាំភ្លើងបាញ់អោយងាប់តាមចិត្តឆួលច្រមុះក្នុងបរិវេណសាលាស្រុក ?

ខេត្តកំពង់ឆ្នាំង ៖ បើយោងតាមដំណឹងបឋម ! ល្បីផង រិៈគន់ផង ថា៖ លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានយកកាំភ្លើងបាញ់គោអ្នកស្រុកអោយងាប់ ក្នុងបរិវេណសាលាស្រុក ដោយសារសត្វគោនេះចូលទៅស៉ីស្មៅនៅក្នុងសាលាស្រុករបស់លោក។ ... Read More »

អង្គការផ្ទះបាយកុមារទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១នេះ លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍ ស្ថិតនៅខេត្ត ហាណាម និងរដ្ឋធានីហាណូយ

នៅម៉ោង១៨ថ្ងៃទី៣០ ខែមេសាក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញករណីឆ្លងក្នុងសហគមន៍៤នាក់បន្ថែមទៀត ដោយ២នាក់នៅរដ្ឋធានីហាណូយ និង២នាក់នៅខេត្តហាណាម។ ដូច្នេះចាប់តាំងពីថ្ងៃទី២៩ និង៣០ខែមេសា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីឆ្លងក្នុងសហគមន៍ចំនួន១៣នាក់ហើយស្ថិតនៅខេត្តក្រុងចំនួន៤ គឺខេត្តហាណាម៧នាក់ ហាណូយ៣នាក់ ខេត្តហឹងអៀង២នាក់ និងទីក្រុងហូជីមិញម្នាក់។ ករណីឆ្លងក្នុងសហគមន៍លើកនេះកើតចេញពីបុរសម្នាក់នៅខេត្តហាណាម ... Read More »

តំបន់ក្រហម​ តំបន់លឿងទុំ​ និងតំបន់លឿង​ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តែងតែចេញល្បាតជាប្រចាំ​ ២៤ម៉ោង/២៤ម៉ោង

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា, ក្នុងរយ:ពេលនៃការអនុវត្តវិធានការបិទខ្ទប់​ ចាប់តាំងពីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​មក​ សង្កេតឃេីញថាមានប្រជាពលរដ្ឋជាច្រេីនបានចូលរួមសហការ​ និងអនុវត្តតាមវិធានការនេះ​ ... Read More »

ក្មេងស្រីជនជាតិឥណ្ឌាដែលបានបំបែកឯតទគ្គកម្មពិភពលោកមានសក់វែងបំផុតពេលនេះបានកាត់សក់ហើយ

ក្មេងស្រីឥណ្ឌា ដែលមានសក់វែងបំផុតនៅលើពិភពលោកបានសម្រេចកាត់សក់របស់ខ្លួនឲ្យខ្លីមកវិញ ក្រោយពេលដែលនាងពេញវ័យឈានចូលអាយុ១៩ឆ្នាំហើយនៅក្នុងឆ្នាំនេះ។ នាង Nilanshi Patel ពេលនេះមានអាយុ១៩ឆ្នាំហើយ បានសម្រេចកាត់សក់របស់ខ្លួន ហើយផ្ញើសក់ដែលកាត់ចេញនោះទៅដាក់តាំងនៅក្នុងសារមន្ទីររបស់អាមេរិក។ បច្ចុប្បន្ននាង Nilanshi Patel រស់នៅក្នុងទីក្រុង Modasa រដ្ឋ ... Read More »

ភូមិសាស្ត្រខណ្ឌសែនសុខ មិនមានតំបន់ក្រហមនោះទេ !!! មានតែតំបន់លឿងទុំ និងតំបន់លឿង

ភ្នំពេញ៖ សូមបញ្ជាក់ជូនថា, ក្នុងមូលដ្ឋានខណ្ឌសែនសុខ មានសង្កាត់ចំនួន ០៦សង្កាត់ ក្នុងនោះ ០៣សង្កាត់ត្រូវកំណត់ជាតំបន់លឿងទុំ និង ០៣សង្កាត់ទៀតជាតំបន់លឿង!!។ អាជ្ញាធរខណ្ឌបានធ្វើការបិទខ្ទប់តំបន់លឿងទុំ និងដាក់កម្លាំងចម្រុះយាមប្រចាំការយ៉ាងតឹងរឹងគ្រប់ច្រកផ្លូវចេញចូល ដោយតំបន់លឿងទុំ មាន៖ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ... Read More »

អភិបាលខណ្ឌដូនពេញ “រាល់ការចេញចូលពីតំបន់លឿង ទៅតំបន់លឿងទុំ គឺតម្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ ទើបអនុញ្ញាតធ្វើដំណើរបាន “

ភ្នំពេញ៖ បើយោងតាមប្រភពពី រដ្ឋបាលខណ្ឌដូនពេញបានអោយដឹងថា, នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ ... Read More »

អ្នកជំងឺកូវីដ-១៩​ជនជាតិចិនម្នាក់​ទៀត​ហើយ​ បានស្លាប់ដោយសារកូវីដ-១៩

ភ្នំពេញ​៖​ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃសុក្រទី​៣០​ ខែមេសា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​ស្លាប់​បាត់បង់​ជីវិត​អ្នក​ជំងឺ​កូវីដ-១៩​ ​ជនជាតិចិនម្នាក់​ទៀត​ហើយ​បានស្លាប់ដោយសារកូវីដ-១៩​ ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ បុរស​ជនជាតិ​ចិន​ម្នាក់​ អាយុ​ ៤១ឆ្នាំ​ រស់នៅ​ANDA Hotel ... Read More »