ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចក្រឡាហោម ស ខេង អញ្ជើញក្នុងពិធីប្រកាសក្រុមការងារកិត្តិយស សម្រាប់ពិគ្រោះ និងផ្ដល់យោបល់ ជូនក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង និងព្រៃវែង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ... Read More »

សុគន្ធ នីសា ច្រានចោលដំណឹងចេញទៅរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិក

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា បានចាកចេញពីកម្ពុជាកាលពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលគឺក្រោយពីនាងជាសះស្បើយពីជំងឺកូវីដ-១៩នោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេនឹកឆ្ងល់ព្រោះតែការធ្វើដំណើររួមគ្នាជាមួយស្វាមីនេះ ត្រូវបានគេលើកឡើងថា នាងនឹងអាចបោះបង់ចោលការងារសិល្បៈ ហើយចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានតារាស្រីរូបនេះចេញមកច្រានចោលដំណឹងនេះ។    ការចាកចេញរបស់តារាចម្រៀង សុគន្ធ ... Read More »

បុរសពីរនាក់មកពីឆ្លុះកង្កែបទៅផ្ទះវិញម៉ូតូអស់សាំងបណ្តើរម៉ូតូត្រូវរថយន្តបុកស្លាប់ទាំង២នាក់

ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកតូយ៉ូតាស៊ីណាបុកខណៈពេលជនរងគ្រោះកំពុងបណ្តើរម៉ូតូអស់សាំង នៅវេលាម៉ោង ៥និង២០នាទីព្រឹកព្រលឹមថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ។ ជនរងគ្រោះទី១ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ ... Read More »

ចាប់ពីថ្ងៃទី០១ ខែឧសភា ប្រជាជន​ថៃ​ គ្រប់ខេត្តក្រុងទាំងអស់ ត្រូវតែពាក់ម៉ាស់ បើល្មើសអាចប្រឈមនឹងពិន័យប្រាក់២០,០០០បាត

អន្តរជាតិ៖​ មជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៩​ ខែមេសា​ម្សិលមិញនេះថា​ ប្រជាជននៅគ្រប់ខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ គឺអាជ្ញាធរតម្រូវឲ្យពាក់ម៉ាស់មុខជាដាច់ខាត នៅពេលដែលពួកគេចាកចេញពីទីលំនៅរបស់ពួកគេ ហើយនេះជាច្បាប់ថ្មីមួយក្នុងចំណោមវិធានការណ៍ជាច្រើនទៀត ដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ... Read More »

អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីកម្ពុជា ជារៀងរហូត

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ... Read More »

ទីបំផុត​! រដ្ឋាភិបាលថៃ​ អនុញ្ញាតឲ្យវិស័យឯកជន អាចនាំចូលវ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីបម្រើសេវាដល់ប្រជាជន

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ ខណៈការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងប្រទេសថៃ កាន់តែបង្កជាក្តីកង្វល់ធំឡើងៗ និងស្ថិតនៅចំពោះមុខការរិះគន់ អំពីយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ​ផងនោះ​។ ... Read More »

តារាសម្តែងជើងចាស់ លោកស្រីអុឹម ផល្លា មានវិជ្ជមានកូវីដ-១៩

     ភ្នំពេញ៖ តារាសម្តែង ជើងចាស់ លោកស្រី អុឹម ផល្លា ដែលអ្នកសិល្បៈហៅថា “ម៉ែផល្លា” នោះ ពេលនេះកាត់មានវិជ្ជមានជំងឺកូវីដ-១៩។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីអ្នកសិល្បៈជាច្រើនបានបញ្ចេញដំណឹងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។     ... Read More »

សែលកាតសហការជាមួយអង្គការ Caring for Cambodia ធ្វើយុទ្ធនាការរត់តាមអនឡាញទូទាំងពិភពលោក ដើម្បីជួយគាំទ្រដល់សាលារៀនខេត្តសៀមរាប

ភ្នំពេញ៖ ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវសេវាទំនាក់ទំនងចល័តយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទាRace to Better Education របស់អង្គការ Caring for ... Read More »

ផ្លូវមួយខ្សែខូចខាតដោយសារភ្លៀងហូរច្រោះមិនអាចរង់ចាំអាជ្ញាធរឬមន្ទីរគមនាគមន៍ស្ថាបនាឡើងវិញបានទេមានតែរៃអង្គាសប្រាក់ពលរដ្ឋយកមកធ្វើដើម្បីឆ្លើយតបតម្រូវការដឹកជញ្ជូនចំពោះមុខ

ខេត្តរតនគិរី៖ ផ្លូវមួយខ្សែមានប្រវែង៣០០ម៉ែត្រដែលរងការខូចខាតដោយសារទឹកភ្លៀងហូរច្រោះខូចស្ទើរតែទាំងស្រុងនោះត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសម្រេចសហការគ្នារៃអង្គាសប្រាក់ជួលគ្រឿងចក្រមកធ្វើការឈូសឆាយស្ថាបនាឡើងវិញដើម្បីដំណើរការដឹកជញ្ជូនកសិផលរបស់គាត់បានងាយស្រួល។   ការរៃអង្គាសថវិកានិងធ្វើការឈូសឆាយផ្លូវឡើងវិញនោះពួកគាត់បានសហការគ្នាធ្វើឡើងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ដែលផ្លូវមួយខ្សែនោះចេញពីភូមិអូររមៀតស្ថិតក្នុងសង្កាត់ឡាបានសៀកឆ្ពោះទៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។   ការស្ថាបនាផ្លូវនោះឡើងវិញក៏យោងទៅតាមការផ្តួចផ្តើមចេញពីលោកកែវ សាង យុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់យក្ខឡោមនិងលោកប្រធានភូមិជ្រី រួមទាំងប្រធានភូមិអូររមៀតផងដែរ។   ផ្លូវដែលត្រូវជួសជុលស្ថាបនាឡើងវិញនោះមានប្រវែង៣០០ម៉ែត្រទទឹង៨ម៉ែត្រដោយប្រើថ្មចាក់ក្រាលពីលើផងដែរ។ ថវិកាដែលចំណាយលើការជួលគ្រឿងចក្រនិងទិញថ្មនោះបានមកពីការរៃអង្គាសពីប្រជាពលរដ្ធរស់នៅក្នុងភូមិអូរទទឹងទាំងមូលបានចំនួន៣លានរៀល។ ... Read More »

វត្ថុតាងគ្រឿងញៀនជាង១១គីឡូត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តខណៈជនសង្ស័យសមត្ថកិច្ចកំពុងតាមចាប់ខ្លួន

ខេត្តស្វាយរៀង៖ យោងតាមលោកកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះថាថ្នាំញៀនជាង១១គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបុិប សង្កាត់បាវិត ក្រុងបាវិតក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ខណៈជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាមហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។ លោកបន្តថា អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្តីពីការទប់ស្កាត់បទល្មើសជួញដូរមនុស្សនិងជួញដូរគ្រឿងញៀនឆ្លងដែន នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាបុិប ... Read More »

អភិបាលក្រុងស្វាយរៀងបន្តចុះពិនិត្យនិងស្ដារប្រព័ន្ធលូនៅសង្កាត់ស្វាយរៀងដែលស្ទះដោយសារសំណល់ប្លាស្ទិកនិងកាកសំណល់រឹង

ខេត្តស្វាយរៀង៖ ដើម្បីសោភណភាពក្រុងនិងបរិស្ថានល្អនិងដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋដែលតែងតែជួបប្រទះនៅក្នុងភូមិសាស្ត្ត្រ លោកណុបចំរើន អភិបាលក្រុងស្វាយរៀងបានបន្តចុះពិនិត្យការស្ដារប្រព័ន្ធលូនៅសង្កាត់ស្វាយរៀង ដែលស្ទះដោយសារសំណល់ប្លាស្ទិក និងកាកសំណល់រឹងផ្សេងៗនៅព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ លោក ... Read More »

រដ្ឋបាលខេត្ត អនុញ្ញាតបើកការចេញ-ចូលឡើងវិញ មន្ទីរពិសោធន៍វិជ្ជសាស្រ្ត ប្រាសាទកែវ និងទីតាំង ផ្ទះ ចំនួន១២ នៅក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អុឹង ខៃលី ឈ្មោះ សរ សុវណ្ណារិទ្ធ ឈ្មោះ ជា គីម (១២ ... Read More »

រដ្ឋបាល​ខេត្តព្រៃវែង ៖ រកឃើញអ្នកកើតកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត នៅស្រុកំពង់ត្របែក

ខេត្ត​ព្រៃវែង​៖ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមេសា​ ឆ្នាំ​២០២១នេះ ស្ដីពីការរកឃើញអ្នកកើតកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត នៅឃុំកំពង់ត្របែក និងបង្ហាញអត្តសញ្ញាណពួកគេផងដែរ។ នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខាង​លើ​នេះ​ បានបញ្ជាក់ថា​ អ្នកកើតកូវីដ១៩ថ្មី​ចំនួន​ ៤នាក់នេះ រួម​មាន​៖ ... Read More »

មន្ទីរពហុព្យាបាល និងសម្ភព អុីសាប៊ែល (Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព អុីសាប៊ែល (Isabel Poly Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់អោយដឹងពី ... Read More »

ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅផ្លូវ ០៥ សង្កាត់ឫស្សីកែវ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅផ្លូវ ០៥ សង្កាត់ឫស្សីកែវ មានអ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញ ... Read More »

ក្រសួងព័ត៌មាន ៖ តំបន់ក្រហម ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់ បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំ ស្តីពី ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ យោងសេចក្តីសម្រេចលេខ៥៤សសរ ចុះថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងព័ត៌មានបានបន្ត ... Read More »

អាជ្ញាធរ​ខេត្តកំពង់ចាម៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ទៀត​ នៅស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកចំការលើ

ខេត្ត​កំពង់ចាម៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញអ្នក​កើតជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត ដែលរស់នៅស្រុកកងមាស, ស្រុកស្រីសន្ធរ និងស្រុកចំការលើ។ ជាក់ស្ដែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនោះរួមមាន៖ -ទី១៖ ឈ្មោះ ... Read More »

ទន្ទឹមនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានសុខាភិបាលដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ-១៩ អភិបាលខណ្ឌចំការមន ក៏បានប្រាប់ដល់បងប្អូនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យផងដែរ

  ភ្នំពេញ៖ ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទ ខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក្នុងប្រទេសរបស់យើងឱ្យបានឆាប់ហើយ នោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ដល់បងប្អូនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យផងដែរ។ ការលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកអភិបាលខណ្ឌ ... Read More »

រដ្ឋបាលសង្កាត់ចោមចៅទី៣​ចុះបិទផ្សារលក់ដូរបណ្តោះអាសន្នដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩​

    ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២១នេះរដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានបន្តចុះបិទផ្សារដែលបងប្អូនអាជីវករលក់ដូរនិងលក់លេីចិញ្ចេីមផ្លូវជាប់រោងចក្រជាបណ្តោះអាសន្នដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។    លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ បានឲ្យដឹងថា​ កាលពីថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២១​ ... Read More »

លោក​ ស​ ថេត​ បន្ត​ចុះសួរសុខទុក្ខកងកម្លាំង ត្រួតពិនិត្យស្ថានភាពទូទៅ តាមគ្រប់គោលដៅបិទខ្ទប់​ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅតែបន្តសកម្មភាពចុះសួរសុខទុក្ខកងកម្លាំង ត្រួតពិនិត្យស្ថានភាពទូទៅ តាមគ្រប់គោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ​ ដង្កោ​ និងពោធិ៍សែនជ័យ​។ ... Read More »

មានប្រទេសជាង៤០សន្យាជួយដល់ឥណ្ឌាទប់ស្កាត់ «រលកយក្សកូវីដ-១៩»

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បានឱ្យដឹងថា មានជាង៤០ប្រទេសបានសន្យាជួយដល់ឥណ្ឌា ក្នុងសង្គ្រាមទប់ស្កាត់កូវីដ-១៩ ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ២៩ខែមេសា រដ្ឋមន្ត្រីការបរទេសឥណ្ឌា Harsh Vardhan Shringla ... Read More »

អាជ្ញាធរខេត្តកំពង់ចាម៖ ខណៈ​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បន្ត​កើនឡើង​ បានពន្លឿនការជួសជុលមន្ទីពេទ្យមេគង្គ​ ​ដេីម្បីដាក់អ្នកជំងឺ

ខេត្ត​កំពង់ចាម​៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ថ្មីបន្ថែមទៀត។ បេីតាមការ​បញ្ជាក់ពី​មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម ... Read More »

សេចក្តីជូនដំណឹង​ ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩​ កូវីសែល​ (AstraZeneca) ដូសទី២​ ចាប់ពីថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២១​ តទៅ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩​ កូវីសែល​ (AstraZeneca) ដូសទី២​ ចាប់ពីថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២១​ តទៅ​ ... Read More »

បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអុីតាលី Roma ក្នុងលទ្ធផល ៦ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសានេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League ក្នុងជើងទី១។ ចំណែកក្រុមកាំភ្លើងធំ Arsenal ... Read More »

សម្តេចប្រធានរដ្ឋសភាចូលរួម អបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ភ្នំពេញ៖ ថ្ងៃនេះជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ... Read More »

ឪពុកចុងចាប់​រំលោភសេពសន្ថវ:កូនស្រី​ប្តីដើមរបស់ប្រពន្ធ៣នាក់ត្រូវជាប់ខ្នោះ

  ខេត្តសៀមរាប​៖ ឪពុកចុង បានចាប់​រំលោភសេពសន្ថវ:លើ​កូនស្រី​ប្តីដើមរបស់ប្រពន្ធដល់ទៅ៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ ជាបន្តបន្ទាប់ ទីបំផុតត្រូវបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ខែមេសាម្សិលមិញនេះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន ធា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មានទីលំនៅនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ... Read More »

ថៃ ៖​ ខណៈអ្នកជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក​ ពេល​នេះ​កំពុងខ្វះខាតគ្រែពេទ្យ

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​ ប្រទេសថៃ ខណៈរលកថ្មីនៃជំងឺ COVID-19 បានឆ្លងរីករាលដាលដល់មនុស្សជាង ៣៤,០០០នាក់បន្ថែមទៀត គិតត្រឹម​ខែមេសានេះមួយប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ​ ពេលនេះ​បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន​ ... Read More »

រដ្ឋាភិបាលកូរ៉េបានសម្រេចផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសដែលមានអាយុ៧៥ឆ្នាំឡើងទៅ

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា រដ្ឋាភិបាលកូរ៉េបានសម្រេចផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសដែលមានអាយុ៧៥ឆ្នាំឡើងទៅ (កើតមុនថ្ងៃទី៣១ ធ្នូ ១៩៤៦) ដែលរស់នៅប្រទេសកូរ៉េរយៈពេលលើសពី៩០ថ្ងៃ។ លក្ខខណ្ឌ និងនីតិវិធីមានក្នុងសេចក្តីជូនដំណឹងខាងក្រោម សូមអរគុណ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំង ... Read More »

មេបញ្ជាការរងនាយសេនាធិការនាំយកការឧបត្ថម្ភរបស់មេបញ្ជាការកងទ័ពជើងគោក ជាស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី៥

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ... Read More »

រដ្ឋបាលខណ្ឌមានជ័យ ៖ បន្តនាំអំណោយជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាត ១៣៨គ្រួសារកំពុងធ្វើចត្តាឡីស័កក្នុងបន្ទប់ជួលបិទខ្ទប់ នៅតំបន់ក្រហម

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »