ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ឃួង ស្រេង នាំអំណោយសម្ដេចតេជោចែកជូនប្រជាពលរដ្ឋរស់នៅតំបន់ ដែលចាត់ទុកជាតំបន់ពណ៌ក្រហមចំនួន១០០០គ្រួសារនៅខណ្ឌមានជ័យ

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

ត្រូវយល់អោយបានច្បាស់នូវខ្លឹមសារសង្ខេបនៃសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល, ពីការហាមឃាត់,ការចូលទៅ, និងអាជីវកម្មក្នុង«តំបន់ក្រហម»

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានរំឮកថា ,សូមបងប្អូនមេត្តា អាននូវខ្លឹមសារសង្ខេបនៃសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ... Read More »

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់ – ក្រុងបាវិត

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងជាអភិបាលក្រុងបាវិតបានចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាលនេះមានការចូលរួមពីសំណាក់លោក អែម សុវណ្ណរិទ្ធិ អធិការនគរបាលក្រុង និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង និងសមត្ថកិច្ចដែលពាក់ព័ន្ធមួយចំនួនទៀត។ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ខេមេសា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបន្តទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់។ ជនសង្ស័យឈ្មោះ នឹម វណ្ណា ភេទប្រុសអាយុ ៦៨ឆ្នាំ នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។ ... Read More »

ផ្សារសាមគ្គី ដែលមានទីតាំងស្ថិតនៅលើផ្លូវ មៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកមានអ្នកជំងឺកូវីដ១៩​ (វិជ្ជមាន នៅថ្ងៃទី ១៦ ខែមេសា) បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ផ្សារសាមគ្គី ដែលមានទីតាំងស្ថិតនៅលើផ្លូវ មៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកមានអ្នកជំងឺកូវីដ១៩​ (វិជ្ជមាន នៅថ្ងៃទី ១៦ ខែមេសា) បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។ នេះបើតាមបញ្ជាក់អោយដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២០ ... Read More »

បិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង រួមមាន មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសេចក្តីសម្រេច ស្តីពី ការបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង រួមមាន មន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ... Read More »

ស្អាតរកចំណុចទាស់ចិត្តគ្មាន! ព្រះនាងតូចនរោត្តម ជេនណា ក្នុងឈុតព្រះពស្ត្របុរាណទាំងនេះ

ភ្នំពេញ៖ បង្កើតឲ្យមានការចាប់អារម្មណ៍នឹងរូបសម្រស់ដ៏ស្រស់សោភាស្ទើររកចំណុចទាស់ចិត្តគ្មាន ក្រោយពីបានឃើញរូបសម្រស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងព្រះពស្ត្រប្រណីតបុរាណដែលច្នៃយ៉ាងវិចិត្រដោយស្នាដៃកូនខ្មែរ។ កាន់តែចាប់អារម្មណ៍ទៀតនោះគឺទាំងព្រះភ័ក្ត្រស្រស់ប្រិយប្រិយអមដោយកាយវិការពិតជាស័ក្តិសមខ្លាំងណាស់នឹងការរចនាយ៉ាងយកចិត្តទុកដាក់នេះ។    គេចាំបានដែរថា មុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រះនាងតូច នរោត្តម ជេនណាបានបញ្ចេញព្រះសូរសៀងក្នុងបទចម្រៀង២បទគឺបទ “តាលុងផ្តាំស្នេហ៍” និងបទ”ក្រមុំស្រុកណា” អមដោយក្បាច់រាំ ... Read More »

សូមម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេចលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ សូមម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេចលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ប្រការ៣ ថ្មី) ដើម្បីបានយល់ច្បាស់អំពីប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរក្នុងអំឡុងពេលបិទខ្ទប់ និងលក្ខខណ្ឌនៃការកាត់បន្ថយចំនួនបុគ្គលិក។ ការអានដោយយកចិត្តទុកដាក់នៃសេចក្តីសម្រេចនេះ នឹងដោះស្រាយនូវកង្វល់មួយចំនួនធំដែលបានចោទឡើង ... Read More »

ក្រុមហ៊ុន យូនីលីវឺ​ (Unilever Cambodia) ដែលមានទីតាំងស្ថិតនៅផ្លុវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា មានអ្នកជំងឺកូវីដ១៩ (វិជ្ជមាន នៅថ្ងៃទី១៥ ខែមេសា) គឺជាសន្តិសុខយាមនៅទីតាំងខាងលើ

ភ្នំពេញ៖ ក្រុមហ៊ុន យូនីលីវឺ​ (Unilever Cambodia) ដែលមានទីតាំងស្ថិតនៅផ្លុវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា មានអ្នកជំងឺកូវីដ១៩ (វិជ្ជមាន នៅថ្ងៃទី១៥ ខែមេសា) គឺជាសន្តិសុខយាមនៅទីតាំងខាងលើ។ ... Read More »

បុរសម្នាក់ដែលលួចដឹកមនុស្សពីភ្នំពេញទៅខេត្តស្វាយរៀងត្រូវតុលាការខេត្តស្វាយរៀង ចេញដីកាឃុំខ្លួន

ខេត្តស្វាយរៀង៖ តុលាការខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចចេញដីកាដាក់ពន្ធនាគារលើបុរសម្នាក់ករណីលួចដឹកមនុស្សពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង ដែលបំពានបំរាមរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ជននេះត្រូវចោទប្រកាន់តាមមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ រួចហើយបញ្ជូនទៅដាក់ពន្ធនាគារនៅថ្ងៃទី២០ ... Read More »

ផ្សារដើមអំពិល ឬផ្សារលូ នៅជិតសាលារៀនទួនហ្វា អូឡាំពិក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារដើមអំពិល ឬផ្សារលូ នៅជិតសាលារៀនទួនហ្វា អូឡាំពិក ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ-១៩ ... Read More »

រដ្ឋបាលរាជធានីនិងគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.”គិតគូរពីបងប្អូនតាមតំបន់បិទខ្ទប់ណាស់ !

ភ្នំពេញ៖ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ប្រសិនបងប្អូនកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ សូមបងប្អូនជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម https://t.me/foodsupport តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)” ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី៖ ១.ស្ថានភាពមុខរបរ ២.ស្ថានភាពគ្រួសារ ៣.មូលហេតុដែលនាំឲ្យខ្វះស្បៀង ... Read More »

សេចក្តីជូនដំណឹង៖ ស្តីពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) បង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងលេខ ០៩៥/២១ គ.វ.ក-១៩ ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការចាក់ រាំក់សាំងកូវីដ-១៩ ដូសទី២. ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ... Read More »

ដើម្បីសេចក្តីសុខប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់នៅក្រុងតាខ្មៅ នគរបាលសុខចិត្តបើកម៉ូតូភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង និងបដានូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ៣ការពារ ៣កុំ

ខេត្តកណ្ដាល៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំម៉ូតូចំនួន០៥គ្រឿង ដោយភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង និងបដាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ” និង “៣កុំ” ដើម្បីផ្សព្វផ្សាយតាមភូមិ-ឃុំ-សង្កាត់ ... Read More »

Update ៖ នគរបាលខណ្ឌឫស្សីកែវបង្រ្កាបជាក់ស្តែងករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩និងហិង្សាដោយចេតនាវាយគ្នាទៅវិញទៅមក(ផឹកគ្រឿងស្រវឹង)

      ភ្នំពេញ៖  នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២១វេលាម៉ោង១៧៖៣០នាទីល្ងាច នៅមុខបន្ទប់ជួលផ្សារសុភមង្គល ផ្លូវលេខ១០៣ ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីផឹកសុីស្រវឹងឈានទៅប្រើហិង្សារារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ បង្កឡើងដោយជន៦នាក់រួមមាន៖    ១-ឈ្មោះ ... Read More »

បុរសម្នាក់​ ដែលផឹកស៉ី​ផ្គេីន​វិធានការ​ទប់ស្កាត់​កូវីដ​​ នៅខេត្តកំពង់ចាម​ ត្រូវតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារមួយឆ្នាំ​ ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ»

ខេត្ត​កំពង់ចាម​៖ បើ​យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ​ថា​ ចៅក្រម​សាលាដំបូង​ខេត្ត​ បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាការមួយឆ្នាំ ដោយចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ» ក្រោយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានផឹកស៉ីបំពាននូវការណែនាំរបស់រាជរដ្ឋាភិបាល ពេលកំពុងទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ... Read More »

រុស្ស៊ីប្រកាសដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS បង្កើតស្ថានីយថ្មីរបស់ខ្លួន

រុស្ស៊ីបានប្រកាសថានឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS ចាប់ពីឆ្នាំ២០២៥ ហើយបង្កើតស្ថានីយអវកាសថ្មីដាច់ដោយឡែកខ្លួនឯង ។ សារព័ត៌មានTASS របស់រុស្ស៊ីនៅថ្ងៃទី២០ខែមេសាបានដកស្រង់សម្តី ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yuri Borisov ដែលបានបញ្ជាក់ថា រុស្ស៊ីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួននៅលំហអាកាសផែនដី ។ លោកក៏បានប្រកាសថា រុស្ស៊ីនឹងដកខ្លួនចេញពី ... Read More »

ភាគីវៀតណាម​ ផ្អាកការនាំបន្លែចូលកម្ពុជាដោយសារផ្ទុះកូវីដ-១៩​ នៅផ្សារដើមគ

ខេត្តកណ្ដាល៖ ក្រោយពីមានផ្ទុះជំងឺកូវីដ-១៩នៅផ្សារដើមគដល់អាជីវករលក់បន្លែជាច្រើននោះ ភាគីវៀតណាមបានស្នើមកភាគីកម្ពុជា ផ្អាកការនាំបន្លែចូលកម្ពុជាបណ្ដោះអាសន្ន​ តែដោយឡែកទំនិញផ្សេងៗបើកឱ្យដំណើរការធម្មតា។ នេះបើតាមការបញ្ជាក់របស់លោក វង្ស ចាន់​ ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្នារតាំងយូ។ លោកប្រធានច្រកអះអាងថា នេះមិនមែនជាបញ្ហាឡើយ បើសិនខាងវៀតណាមបិទមិនឲ្យចូលតាមច្រកជ្រៃធំ ប៉ុន្តែក្រុមអាជីវករខ្មែរយើងបានសម្រុកទៅទិញបន្លែពីច្រកវៀតណាមនៅឯខាងខេត្តតាកែវវិញផងដែរ។ ទន្ទឹមនឹងករណីនេះដែរ នៅឯច្រកក្អមសំណឯណោះវិញ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារទី២០​ខែមេសា​ ឆ្នាំ​២០២១​ បានសេចក្ដីជូនដំណឹងសម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ត្រូវបានលើកលែងចំពោះជាអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ (បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រាប់ធញ្ញជាតិ អង្ករ…។ល)។ ... Read More »

ចង.កធ្វើអត្តឃាតក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីចង.កធ្វើអត្តឃាត ។ ... Read More »

នគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់​ដែលធ្វេីដំណេីររួមគ្នាក្នុងរថយន្តសង្គ្រោះបន្ទាន់គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ

​    ភ្នំពេញ​ ៖​ មនុស្សប្រុសស្រី៥នាក់​ ក្នុងនោះមានម្នាក់ជាកូនប្រធានមណ្ឌលសុខភាពត្រពាំងវែង​ និងតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង​ បានដឹកមនុស្សទៅផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្សុី​ដេីម្បីទទួលបានថ្លៃឈ្នួលម្នាក់៣០ដុល្លារអាមេរិក​ ដោយគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ​ខណ្ឌដង្កោ​ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទីព្រឹក​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅ ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ... Read More »

លោកមេឃុំក្រោលគោនិងក្រុមការងារចុះផ្សព្វផ្សាយស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពដើម្បីការពារនិងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោក ភោគ វណ្ណថន មេឃុំក្រោលគោនិងសមាជិកក្រុមប្រឹក្សាឃុំព្រមទាំងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុមគ្រូពេទ្យមណ្ឌលសុខភាពកំលាំងប្រជាការពារឃុំរួមជាមួយប្អូនៗជាយុវជន ស ស យ ក ឃុំ យុវជនគណបក្សប្រជាជនកម្ពុជាបានចូលរួមចុះផ្សព្វផ្សាយស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពដើម្បីការពារចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទូទាំងភូមិក្នុងឃុំក្រោលគោស្រុកស្វាយជ្រំនាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ ២០២១។ លោក ភោគ ... Read More »

រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់ ឈ្មោះ ផៃ វណ្ណដា អាយុ ៣១ឆ្នាំ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតទេ !

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតទេ។ ក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង (ដូចជា អង្ករ មី ត្រីខ កំប៉ុង ទឹកត្រី ទឹកស៊ីអុីវ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតដែលចាំបាច់) ... Read More »

ចុងក្រោយ! មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារាសសមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល និងវិបត្តិ ! (មានវីដេអូ)

ភ្នំពេញ៖ សមត្ថកិច្ចបានអោយដឹងថា, មន្ដ្រីយោធាដែលត្រូវចាប់ខ្លួន ពេលជិះបុកបារាសសមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និងកូន, ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត និងបានលែងលះគ្នា, ដូច្នេះការប្រព្រឹត្តខាងលើអាចប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ទាំងមិនដឹងខ្លួនពីសកម្មភាពជាបទល្មើសព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា, មន្ដ្រីយោធាដែលត្រូវចាប់ឃាត់ខ្លួន ពេលជិះបុកបារាសសមត្ថកិច្ច ជាមនុស្សមានបញ្ហាខួរក្បាល ... Read More »

ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ៖ ណែនាំ​អ្នករត់​ឡាំប្រឺតាទាំងអស់ ដាច់ខាត​កុំ​ដឹក​ភ្ញៀវ​ ដែល​មិន​ព្រម​ពាក់ម៉ាស់​ការពារ​​ជំងឺ​ឆ្លងកូវីដ-១៩

ខេត្ត​កំ​ពត៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការនគរបាលខេត្តកំពត ក្នុងឱកាស​ចែក​ម៉ាស់ជូន​អ្នករត់​ឡាំប្រឺតា​ទាំងអស់​ ត្រង់ចំណុច​បរិវេណ​រង្វង់​មូល រូបសំណាក​ផ្លែ​ទុរេន ក្រុង​កំពត នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១នេះថា​ ដាច់ខាតសូមកុំ​ដឹក​ភ្ញៀវ​ណា ដែល​មិន​ព្រម ពាក់​ម៉ាស់​ការពារ​ខ្លួន ... Read More »

នគរបាលខេត្តកំពត បង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន១១នាក់ ដែលកំពុងលួចធ្វើដំណើរឆ្លងខេត្ត មករាជធានីភ្នំពេញ ដោយបន្លំជិះក្នុងរថយន្តដឹកទំនិញ

ខេត្ត​កំពត​៖ ជនជាតិចិន១១នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ បន្លំជិះក្នុងរថយន្ដដឹកជំនិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច​ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ​ កម្លាំងសមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបេីកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនពួកគេយកមកចាត់ការតាមច្បាប់។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ... Read More »

ក្លិបដែលចូលរួមក្នុងក្របខ័ណ្ឌថ្មី European Super League ទទួលបានប្រាក់រង្វាន់៣ដងច្រើនជាងChampions League

បាល់ទាត់នៅតំបន់អឺរ៉ុបត្រូវបានធ្វើឱ្យរង្គោះរង្គើដោយសារមានសេចក្ដីជូនដំណឹងនៃពានរង្វាន់ European Super League ដែលមហិច្ឆតារបស់ពួកគេហាក់ដូចជាទទួលបានហិរញ្ញវត្ថុច្រើនជាងអ្វីផ្សេងទៀត។ ពោលគឺប្រាក់រង្វាន់អាចច្រើនជាង៣ដងនៃប្រាក់រង្វាន់ក្នុងក្របខ័ណ្ឌ Champions League ទៅទៀត ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ក្លិបនីមួយៗដែលចូលរួមក្នុងក្របខ័ណ្ឌ European ... Read More »

ផ្អើលអ្នកភូមិទាំងព្រឹកពេលប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងរណ្ដៅទឹកជ្រៅ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមខណៈអ្នកភូមិក៏ដូចជាក្មេងឃ្វាលក្របីប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងរណ្ដៅដីដក់ទឹកដែលគ្រឿងចក្រជីកជ្រៅនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យសពភ្លាមៗ។ ហេតុការណ៍ប្រទះឃើញសពនេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នំា២០២១នៅចំណុចវាលស្រែ ក្នុងភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ យ៉ង់ អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិភូមិស្វាយអង្គ ... Read More »

មេបញ្ជាការកងទ័ពជើងគោកបញ្ជូនកម្លាំងចូលរួមដឹកជញ្ជូនស្បៀង ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ លោក ហ៊ុន ... Read More »