ព័ត៌មានទាន់ហេតុការណ៍៖
'

ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”ក្នុងស្រុកសេសាន

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ... Read More »

ទីតាំងកត់ឆ្នោតខុសច្បាប់នៅសង្កាត់ផ្សារដើមគត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះបិទ

ភ្នំពេញ ៖ ល្បែងស៊ីសងកត់ឆ្នោតវៀតណាមនៅម្ដុំខាងក្រោយប៉ុស្តិ៍នគរបាលផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ កាលពីពេលថ្មីៗនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានបញ្ជាឱ្យលោកចៅសង្កាត់ក្នុងមូលដ្ឋានចុះទៅបង្ក្រាប បិទទីតាំងនិងណែនាំឱ្យបញ្ឈប់អាជីវកម្មកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្តទៀត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៨ ខែមីនា ... Read More »

ធ្លាយធុងហ្គាសម៉ាស៊ីនផលិតទឹកកកចេញចំហាយផ្សែងដូចអ័ព្ទ មនុស្ស៤នាក់មានអាការរងាក់រងើដូចពុល

ខេត្តប៉ៃលិន៖ មានករណីធ្លាយហ្គាសក្នុងរោងចក្រមួយ  ដែលរោងចក្រនេះមានម្ចាស់ឈ្មោះ ប៊ុន សូភី ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅស្នាក់នៅកន្លែងកើតហេតុ បណ្តាលឲ្យមនុស្ស៤នាក់មានអាការរងាក់រងើត្រូវបាមគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាម”។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោង០៦ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ... Read More »

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងចូលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ... Read More »

«ព្រះកុណា ព្រះមហាក្សត្រ ស្តេចយាងថ្វាយបង្គំព្រះ នាព្រះវិហារជីងអាន»

ទីក្រុងសៀងហៃ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងថ្វាយបង្គំព្រះ នាព្រះវិហារជីងអាន ... Read More »

ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា អាន សុខខឿន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី៥ ស្ដីពី “យន្តការ និងស្ថាប័នសិទ្ធិមនុស្ស” នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស”

ភ្នំពេញ៖ បទអន្តរាគមន៍ របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ទីក្រុងហ្សឺណែវ”កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី៥ ស្តីពី យន្តការ និងស្ថាប័នសិទ្ធិមនុស្ស។ ... Read More »

ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ ​មួយប្រ៉ាវ​អភិបាលខេត្ត​កំពត​​​​កោះហៅ ​ឧកញ៉ា សូ ងួន និង​គ្រួសារ​កងទ័ព​មក​ដោះស្រាយ​ដោយ​សន្តិវិធី

      ខេត្តកំ​ពត ៖ កាលពី​ថ្ងៃទី​១៤ និង​១៥ ខែមីនា ​កន្លង​ទៅ​ថ្មីៗ​នេះ មានការ​ប៉ះទង្គិច​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ប្រ៉ា​វ រវាងក្រុម​ឆ្មាំ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​លោក ឧកញ៉ា សូ ងួន ... Read More »

លោក ហួរ ហួត ៖ បណ្ណាគារ IBC ជិតស្តុបដេអិន ត្រូវបិទជាបណ្តោះអាសន្ន ក្រោយមានអ្នកជំងឺ កូវីដ-១៩ ចូលទៅទីនោះ

ភ្នំពេញ៖ បណ្ណាគារ IBC ជិតស្តុបដេអិន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ក្រោយមានអ្នកជំងឺ កូវីដ-១៩ ចូលទៅទីនោះ។ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យមើលការជួសជុលថែទាំស្តូបព្រះបរមរតនកោដ្ឋនៅខាងកើតវិមានឯករាជ្យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ព័ន្ធបានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អស្តូបព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យក្នុងខណ្ឌចំការមនដែលកំពុងតែដំណើរការជួសជុលកែលម្អហើយរហូតមកដល់ពេលនេះបានប្រមាណ៩៥ ភាគរយហើយ ដោយគ្រោងឱ្យហើយរួចរាល់នៅចុងខែមិីនានេះ។ ក្នុងឱកាសចុះពិនិត្យនោះលោកឃួង ស្រេង ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជូសជុលនិង ថែទាំស្តូបព្រះបរមរតនកោដ្ឋនេះឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិវេណនោះផងដែរ។ ... Read More »

ព្រៃកោងកាងនៅស្រុកមណ្ឌលសីមា ត្រូវឈ្មួញលួចចាក់ដីលុបជាច្រើនហិកតា, តែអាជ្ញាធរព្រមានថា ដាច់ខាតមិនឱ្យឈ្មួញយកធ្វើជាកម្មសិទ្ធិដាច់ខាត!

ខេត្តកោះកុង ៖ ត្រូវតែមានវិធានការតឹងតែងពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ខណៈរាជរដ្ឋាភិបាលកំពុងមានវិធានការដើម្បីការពារជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកល ដើម្បីកុំឲ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ មានជនឆ្លៀតឱកាសលួចកាប់ និងចាក់អាចម៍ដីលុបព្រៃកោងការជាច្រើនហិកតា ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាដែនជម្រកជីវៈចម្រុះមច្ឆាជាតិ និងជាកន្លែងដែលប្រជាពលរដ្ឋប្រកបរបរនេសាទ ទទួលទានប្រចាំគ្រួសារ និងតំបន់អេកូទេសចរណ៍ ... Read More »

លោកអភិបាលក្រុងស្វាយរៀងចុះពិនិត្យនិងសំណេះសំណាលជាមួយលោកនាយកនាយករងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា៧មករា​ ពោធិតាហោ​ និងសាលាបឋមសិក្សាកន្ទុយវៃក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានផ្ដាំផ្ញើដល់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាសង្កាត់ទាំង៧ ជាពិសេសលោកមេភូមិធ្វើការផ្សព្វផ្សាយដល់មាតាបិតាសិស្ស សូមជំរុញឱ្យកូនរបស់ខ្លួនមកចូលរៀនជាធម្មតាវិញ ។ ការផ្ដាំផ្ញើរបស់លោកអភិបាលក្រុងស្វាយរៀងតំណាងលោកម៉ែន វិបុលអភិបាលខេត្តនេះធ្វើឡើងនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ពេលលោកនិងក្រុមការងារបានអញ្ជើញចុះពិនិត្យនិងសំណេះសំណាលជាមួយលោកនាយកនាយករង លោកគ្រូ ... Read More »

រថយន្តឃ្លុបដឹកទំនិញបុករថយន្តស្ទូចកំពុងបើកឆ្លងផ្លូវ​លេខ៣៧១​បណ្ដាលឲ្យគាបជាប់តៃកុងម្នាក់រងរបួសស្រាល​និងរងការខូចខាតរថយន្តយ៉ាងដំណំ

ភ្នំពេញ ៖​ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបានទៅបុកជាមួយរថយន្តស្ទូច​ដែលកំពុងបេីកឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យគាបជាប់តៃកុងម្នាក់តែគ្រាន់តែរងរបួសស្រាល​ប៉ុណ្ណោះ និងធ្វេីឲ្យរថយន្តទាំងសងខាងរងការខូចខាត បង្កឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ​ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២១ ត្រង់ចំណុចមុខ​មជ្ឈមណ្ឌល​មង្គលឧត្ដម​ តាមបណ្តោយផ្លូវលេខ៣៧១ ភូមិក្បាលទំនប់​ សង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។ ... Read More »

រថយន្តដឹកឥដ្ឋធ្ងន់លើសកម្រិតបើកសុខៗដាច់កង់រមៀលចេញក្រឡាប់ចាក់ឥដ្ឋរាយពេញផ្លូវ

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងដែលដឹកលើសចំណុះនោះ ពេលកំពុងបើកតាមដងផ្លូវស្រាប់តែបាក់ប៉ុងដាច់កង់រមៀលចេញបណ្តាលឱ្យក្រឡាប់រថយន្តចាក់ឥដ្ឋចោលពេញផ្លូវបង្កការកកស្ទះចរាចរណ៍ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

ប្រយ័ត្នចាញ់បោក លេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ដាក់ចុះវិញភ្លាមៗ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញថាមានប្រជាពលរដ្ឋយើងជាច្រើន បានទទួលការតេចូលពីលេខក្រៅប្រទេសដែលមានក្បាលលេខ (+370) និង (+381) ដែលជនខិលខូចគ្រាន់តែតេចូលហើយ ... Read More »

ក្រសួងព័ត៌មាន ចេញប្រកាសសម្រេចលុបចោលអាជ្ញាប័ណ្ណ អាជីវកម្មគេហទំព័រឈ្មោះ www.phengvannaknews.com ដោយសារម្ចាស់អាជ្ញាប័ណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស សម្រេច លុបប្រកាសលេខ៣៣៦ ព.ម.ប្រក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក ផែង ... Read More »

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បញ្ជូនកម្លាំងអន្តរាគមន៍ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់ ចំនួន២១ខ្នង ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បាននាំយកអំណោយសង្ក័សី របស់លោកហ៊ុន ម៉ាណែត និងលោកស្រូ ចុះជួយរុះរើនិងជួសជុលផ្ទះជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្ទាក់ ស្ថិតនៅភូមិព្រៃសង្ហា ឃុំបន្ទាយឆ្មារ ... Read More »

បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល ២នាក់ប្តី-ប្រពន្ធនៅឬស្សីកែវ រកឃើញមានវិជ្ជមាននឹងមេរោគកូវីដ-១៩

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន ណាហ្គាវើល ២នាក់ប្តី-ប្រពន្ធនៅឬស្សីកែវ រកឃើញមានវិជ្ជមាននឹងមេរោគកូវីដ-១៩ បន្ទាប់ពីធ្វើតេស្តចំនួន២លើក។ នេះបើតាមការបញ្ជាក់អះអាង ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ។ លោកអភិបាលបានបន្តថា, តាមព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់នាំមនុស្សមកពីវៀតណាម២នាក់នៅចំណុចឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ

ខេត្តតាកែវ៖ កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋានស្រុកបុរីជលសារ បានធ្វើការឃាត់ខ្លួនមុខសញ្ញាមេខ្យល់នាំមនុស្សជន ជាតិវៀតណាម៣នាក់ដោយខុសច្បាប់មកពីប្រទេសវៀតណាមបានចំនួន២នាក់ ដែលជាជនជាតិខ្មែរចូលមកតាមភូមិសាស្រ្តឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ។ លោកវរសេនីយ៍ឯក ផាន ផល អធិការនគរបាលស្រុកបុរីជលសារ បានឱ្យដឹងថា នៅវេលាម៉ោង៩ៈ៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ... Read More »

ម្តាយបង្កើតព្រមប្រគល់ដីជូនកូនស្រីបង្កើតវិញតាមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ

ខេត្តបាត់ដំបង៖ លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់លើ facebook ផ្លូវការលោកថា, នៅក្នុងឆ្នាំ ... Read More »

ស្ត្រីជនជាតិវៀតណាម២នាក់ឆ្លងកូវីដ១៩ នៅខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយ និងកំពុងឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត នៅមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ឱ្យអ្នកសារព័ត៏មានដឹងថា ស្ត្រីជនជាតិវៀតណាម២នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានអាជ្ញាធរ នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយហើយ និងកំពុងបន្តឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត ទើបប្រគល់ឲ្យសមត្ថកិច្ចអន្តោប្រវេសន៍ធ្វើការបន្ត។ លោកវេជ្ជបណ្ឌិត ... Read More »

លោកស្រី ស៊ូជី រងការចោទប្រកាន់ ទទួលសំណូក៥៥០ពាន់ដុល្លារ អាចជាប់គុក១៥ឆ្នាំ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រី ស៊ូជី បន្ថែមបទល្មើសមួយទៀត គឺបំពានច្បាប់ ប្រឆាំងអំពើពុករលួយ អាចប្រឈមនិឹងការជាប់គុក១៥ឆ្នាំ។ ពេលនេះលោកស្រីស៊ូជីទទួលរងការចោទប្រកាន់៥ករណីផ្សេងគ្នា ក្រោយការធ្វើរដ្ឋប្រហារ ហើយយោធាចាប់ឃុំខ្លួនលោកស្រី។ បណ្តាញទូរទស្សន៍ជាតិ MRTV បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់លោកស្រីស៊ូជី ... Read More »

នាវាចម្បាំងរុស្ស៊ីផ្ទះឆេះ មនុស្ស ៧នាក់រងរបួសធ្ងន់

សារព័ត៌មានរុស្ស៊ី បានផ្សាយថា មានករណីផ្ទុះនៅលើនាវាចម្បាំងរុស្ស៊ី ដែលចតនៅតំបន់កំពង់ផែទីក្រុង Fokino បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស ។ ប្រភពព័ត៌មានបានឲ្យដឹងថា «ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលកម្លាំងទាហានកំពុងតែយកមីស៊ីលបុកចេញពីនាវាខាងលើ ក៏ស្រាប់តែមានសំឡេងផ្ទុះឆេះយ៉ាងខ្លាំងធ្វើឲ្យដងសន្ទូចបាក់ស្រុតចុះ។ ករណីផ្ទុះខាងលើបណ្តាលឲ្យមនុស្ស៧នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។ នៅពេលនេះក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីបណ្តាលឲ្យផ្ទុះឆេះកើតឡើងនេះ។ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម: ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង

ភ្នំពេញ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានលើកឡើងថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ... Read More »

គណៈដឹកនាំសាសនាឥស្លាមកម្ពុជា ផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស

ភ្នំពេញ​៖ ដើម្បីចូលរួម​បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» លោក សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសសេចក្តីណែនាំ ស្តីពីការផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ... Read More »

ទៅបង់សំណាញ់ធ្លាក់ទឹកជ្រៅលង់ស្លាប់ខ្លួនឯងនៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបង់សំណាញ់នៅខ្នងទំនប់ហើយធ្លាក់ទៅទឹកជ្រៅ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចតាមៀវ ភូមិសារ៉ាយអណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯល ... Read More »

យោធភូមិភាគទី៥ទទួលអំណោយជាម៉ាសពីសប្បុរសជន

ខេត្តបាត់ដំបង៖ នាយកក្រុមហ៊ុន Golden Town លោកណុប ណារ៉ា និង លោកស្រីនិង លោក ឧកញ៉ា ស៊ីន ឃន និងលោកស្រីព្រមទាំងក្រុមការងារ បានផ្តល់ម៉ាស់ចំនួន ៥០,០០០ម៉ាស់ ... Read More »

សូមប្រយ័ត្ន! ក្រុមអ្នកវិទ្យាសាស្ត្រដាណឺម៉ាក​ ថា៖មនុស្សចាស់ងាយឆ្លងម្តងទៀត​ ខណៈអ្នកធ្លាប់ឆ្លង និងជាសះស្បើយពីកូវីដ-១៩ អាចមានអង់ទីករប្រឆាំងវីរុសនេះ៦ខែ

អន្តរជាតិ​៖​ បើតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពី វិទ្យាស្ថាន ស្តេធិន ស៊ែរឹម (Staten Serum Institute) ប្រទេស​ដាណឺម៉ាក បានអះអាងថា​ ចំពោះ​អ្នកដែលធ្លាប់ឆ្លង និងជាសះស្បើយពី COVID-19 អាចមានអង់ទីករការពារប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញសេចក្តីណែនាំ ចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈើ ធី ឌី (HTPs)នៅកម្ពុជា !

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញសេចក្តីណែនាំ ស្តីពី ការចាត់វិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈើ ធី ឌី (HTPs) ... Read More »

ករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលីសអាមេរិក ខណៈប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ​;​ ពេល​នេះ​អ្នក​ជំនាញ​កំពុងស៊ើបអង្កេត

អន្តរជាតិ​៖ បើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលីស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។ ... Read More »

អនុប្រធានាធិបតីអាមេរិក​ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី

អន្តរជាតិ​៖​ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានបង្ហាញខ្លួនលើវេទិកាអន្តរជាតិលើកដំបូងនៅថ្ងៃទី១៦ ខែមីនា នាកិច្ចប្រជុំស្តីពីសមភាពយេនឌ័រ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី ដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ស្របពេលទ្ធិប្រជាធិបតេយ្យជាសកលកំពុងមានបញ្ហា។ ជាក់ស្ដែង​លោកស្រី កាម៉ាឡា ... Read More »