ព័ត៌មានទាន់ហេតុការណ៍៖
'

សូមប្រយ័ត្ន! កូវីដ-១៩​ បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀត​ ខណៈកំពុង​ព្យាបាល;​ នេះបើតាមការអះអាងពីក្រសួងសុខាភិបាល

ភ្នំពេញ​៖ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា​ បានបញ្ជាក់ថា​ ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី​ កាលពីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។ អ្នក​ជំងឺ​ដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ​ គឺលោកស្រី ងួន សុផាន្នី ... Read More »

ហ្វេសប៊ុកបានបន្ថែមការប្រើប្រាស់កូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយទូរស័ព្ទ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនហ្វេសប៊ុកបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើកូនសោសុវត្ថិភាព ដើម្បីបញ្ជាក់អត្តសញ្ញាណជាមួយប្រព័ន្ធ two-factor authentications នៅពេលដែលពួកគេប្រើកុំព្យូទ័រ។ ប៉ុន្តែប្រសិនបើលោកអ្នកប្រើទូរសព្ទវិញនោះ ក្រុមហ៊ុននឹងផ្ញើលេខកូដតាមរយៈសារទៅលេខទូរសព្ទដែលមាននៅក្នុងគណនីហ្វេសប៊ុកដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណ។ ទោះបីជាការប្រើលេខកូដតាមរយៈទូរសព្ទ ជាមួយនឹងលេខសម្ងាត់បានធ្វើឱ្យជនខិលខូចពិបាកនឹងលួចចូលទៅក្នុងគណនីហើយក្ដី ... Read More »

ស្ត្រីជាថៅកែទិញលក់ស្រូវម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចគាស់ផ្ទះប្រមូលយកលុយអស់រាប់រយលានរៀលនិងរាប់រយដុល្លារនៅស្រុកពញាឮ

ខេត្តកណ្ដាល៖ ផ្ទះស្ត្រីដែលជាថៅកែទិញ-លក់ស្រូវម្នាក់ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចគាស់ចូលប្រមូលយកលុយអស់រាប់រយលានរៀល និងប្រាក់ដុល្លាររាប់រយដុល្លារ ដែលករណីនេះបានកើតឡើងប្រហែល​ជាវេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ... Read More »

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ ចំពោះទីតាំងដែលមានការពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ស្ពឺកន្លងមក

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺមេត្តាជ្រាបថា បន្ទាប់ពីក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានវិជ្ជមានកូវីដ-១៩ និង ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តបានធ្វើការតាមដាន ស្រាវជ្រាវយ៉ាងយកចិត្ត ទុកដាក់បំផុតរួចមក ចំពោះករណីពាក់ព័ន្ធ ... Read More »

សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការជឿជាក់លើវ៉ាក់សាំងដែលកំពុងផ្តល់ជូនដោយរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការជឿជាក់លើវ៉ាក់សាំងដែលកំពុងផ្តល់ជូននាពេលនេះ ព្រោះវ៉ាក់សាំងទាំងពីរប្រភេទដែលចាក់ជូនប្រជាពលរដ្ឋ គឺមិនបានបង្កហានិភ័យអ្វីនោះឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងតាមរយៈសារសំឡេង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា កម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២ប្រភេទគឺ ... Read More »

ណាសា សាកល្បងដោយជោគជ័យ នូវរ៉ុក្កែតសម្រាប់ឡើងទៅកាន់ឋានព្រះចន្ទ

នៅថ្ងៃទី១៨ ខែមីនា (ពេលវេលាអាមេរិក) អង្គការណាសា បានសាកល្បងដោយជោគជ័យនូវរ៉ុក្កែត ផលិតដោយក្រុមហ៊ុន Boeing សម្រាប់បំពេញភារកិច្ច Artemis នាំមនុស្សទៅកាន់ឋានព្រះចន្ទ នៅឆ្នាំ២០២៤។ អង្គការណាសា បានបាញ់សាកល្បងនូវម៉ាស៊ីន ក្នុងដំណាក់កាលចុងក្រោយនៃរ៉ុក្កែត អវកាស ... Read More »

<<ប្រទេសជប៉ុនផ្តល់ថវិកាដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារអំឡុងពេលជម្ងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា>>

ភ្នំពេញ៖  ថ្ងៃទី១៩ ខែមីនា ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា, ប្រទេសជប៉ុនផ្តល់ថវិកាដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ក្នុងប្រទេសកម្ពុជា ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាព ពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ក្នុងការទទួល រងនូវអំពើហិង្សាដែលបណ្តាលមកពីជំងឺរាតត្បាតនេះ។ ការរឹតត្បិតលើការធ្វើដំណើរ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដគូសគំនួស ចរាចរណ៍ នៅលើផ្លូវដែលបានអ៊ុតកៅស៊ូរួច ជាច្រើនខ្សែ នៅខណ្ឌដូនពេញ

ភ្នំពេញា៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្ដការងារ គូសគំនួសបញ្ជា ចរាចរណ៏ នៅលើផ្លូវដែលបានអ៊ុកកៅស៊ូរួចជាច្រើនខ្សែ នៅខណ្ឌដូនពេញ ការងារនេះ មិនប៉ះពាល់ និងជំងឺកូវិដ-១៩នោះឡើយជាក់ ស្ដែង រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុង យកចិត្តទុកដាក់លើបញ្ហាការខូចខាតផ្លូវដោយទឹកជំនន់ ការកកស្ទះចរាចរណ៍ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគមានទឹកប្រាក់ជិត១០០ លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ... Read More »

នគរបាលខេត្តកណ្តាល​ ប្រេីធម៌ក្ដៅជាមួយក្រុមអ្នកបេីករថយន្តដឹកដី ដឹកខ្សាច់ បើកបរលឿនៗ និងចុចស៊ីផ្លេតម្លង់គេឯង

ខេត្តកណ្តាល​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះ​ មានកិត្តិយសសូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា «សូមគោរពបងប្រុសស្នងនគរបាលខេត្តកណ្តាល ខ្ញុំបាទមានសំណូមពរពីរ សូមបងប្រុសស្នងការជួយមានដំណោះស្រាយ៖ ១- បញ្ហារឿងបងប្អូនមានឡានដឹកដី ដឹកខ្សាច់ ... Read More »

ស្លាប់ម្នាក់កណ្តាលផ្លូវដោយសាររថយន្តបុកម៉ូតូ នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានប៉ើងខ្ទាតចេញពីរថយន្ត ស្លាប់មួយរំពេច បន្ទាប់ពីរថយន្តក្រុង បានបុកពេលដែលកំពុងជិះម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៤ និង៤៥ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ... Read More »

អាជ្ញាធរខណ្ឌឬស្សីកែវ បន្តរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ចំនួន ៣នាក់នៅថ្ងៃទី១៩ ខែមីនានេះ

ភ្នំពេញ៖ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០៨ និង០០នាទីព្រឹក) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ​ ចូលរួម​កិច្ចប្រជុំបន្ទាន់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ video conference ក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន

ខេត្តព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ... Read More »

អ្នកតំណាងរាស្ត្រ សៀង ណាំ បានចូលថ្វាយបង្គំ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌

ខេត្តសៀមរាប៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញ ចូលថ្វាយបង្គំ ព្រះមហាវិមលធម្ម ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក ពន្លះភាគីចិនថា៖ កំពុងបង្កអស្ថិរភាពដល់ពិភពលោក​ ខណៈកំពុង​ប្រជុំកម្រិតខ្ពស់ជាមួយគ្នា នៅទីក្រុងអានចូរ៉េច

អន្តរជាតិ​៖ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទីក្រុង អានចូរ៉េច (Anchorage) នៃរដ្ឋអាឡាស្កា កាលពីថ្ងៃព្រហស្បតិ៍ទី១៨​ ខែមីនា​ ឆ្នាំ​២០២១ (ពេលវេលានៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយសប្បុរសធម៌ជា សម្ភារ ទឹកសុទ្ធ ម៉ាស់និងថវិកា ពីសប្បុរសជន ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ភ្នំពេញ៖ លោក ឃួង ស្រេង បន្ដទទួលអំណោយសប្បុរសធម៏ជា សម្ភារៈមាន ទឹកសុទ្ធ ម៉ាសនិងថវិកា ពីសប្បុរសជន ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អំណោយ ទាំងនោះរួមមានម៉ាស៥ម៉ឺនម៉ាស,ទឹកបរិសុទ្ធជាង១ ម៉ឺនដប និងថវិកា ... Read More »

បុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតបុ័ងតោ)ទៅលើប្រពន្ធត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសធ្វេីការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។ ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣៖២០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅការដ្ឋាន០៣ក្រុមហ៊ុនក្រុងបុកស្ថិតក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។ ជនសង្ស័យឈ្មោះស៊ីណាត ... Read More »

នគរបាលស្រុកពញាក្រែកឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនចំនួន៣កញ្ចប់

ខេត្តត្បូងឃ្មុំ ៖​ តាមច្បាប់បញ្ជាក់ថា​ ការរក្សាទុក ការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។ ជាក់ស្ដែង​ដោយការយក​ចិត្ត​ទុក​ដាក់​ថែទាំភូមិឃុំមានសុវត្ថិភាព​ពីលោកវរ​សេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក បានដាក់ចេញវិធានការ​ដល់កម្លាំងនគរបាល​ឱ្យចុះប្រតិបត្តិការក្នុងភូមិសាស្ត្រជាប្រចាំ។ ដោយអនុវត្តន៍តាមបទបញ្ជានេះ ទើបកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន​ជនសង្ស័យម្នាក់​នៅចំណុចភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ... Read More »

រឿងនិទានខ្មែរ÷ រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក

មាន​សត្វ​ខ្លា​មួយ​ ដើរ​ស្វែង​រក​ស៊ី​តាម​ទម្លាប់​វា​ លុះ​ដើរ​ទៅ​ប្រទះ​នឹង​សត្វ​គីង្គក់​មួយ​កំពុង​លោត​ផ្លោតៗ​ ក៏​ស្រែក​សួរ​ទៅ​ថា << យើ ! បង​ម៉ាំងកាយេ ( ខ្លះ​ហៅ​ថា​មាំងកាយេ ) ឯង​ដើរ​រក​ស៊ី​អ្វី​ហ្នឹង ? >> ។ គីង្គក់​តប​ថា << ... Read More »

កុមារកំព្រា ០៥នាក់បងប្អូនទទួលអំណោយសប្បុរសធម៌ពីលោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា

ខេត្តត្បូងឃ្មុំ ៖ ដោយបានទទួលព័ត៌មានដ៏កំសត់នេះហើយ ទើបលោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅផ្តល់ជូនក្មេងកំព្រាចំនួន ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនបុករទេះអេតចាយពីក្រោយខ្ទាតចូលផ្ទះលក់គ្រឿងទេស

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបើករថយន្តក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពីក្រោយពេញទំហឹង រុញច្រានចូលផ្ទះលក់គ្រឿងទេស បណ្តាលឲ្យបែកទូកញ្ចក់លក់ម្ជូររាយប៉ាយពេញមុខផ្ទះរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចផ្លូវរទេះភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូ ... Read More »

ចូលរួមរំលែក ទុក្ខ ម្តាយ តារាចម្រៀង វី ឌីណែត ទទួលមរណភាពហើយ

ភ្នំពេញ៖ សារចែករំលែកចូលរួមមរណ:ទុក្ខទៅកាន់តារាចម្រៀង វី ឌីណែត ត្រូវបានធ្វើឡើង ក្រោយពីគេទទួលបានដំណឹងថាម្តាយបង្កើតរបស់នាងទទួលមរណភាពនៅម៉ោង១២ថ្ងៃត្រង់នេះបន្ទាប់ពីម្តាយនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីប៉ុន្មានថ្ងៃមុននេះ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឲ្យរំជួលចិត្តជាខ្លាំងសម្រាប់អ្នកសិល្បៈដែលជិតដិតនឹងក្រុមគ្រួសារលោក ហួរ ឡាវី និងកញ្ញា វី ឌីណែត ខណៈដែលមហាជនដែលបានដឹងជាច្រើនបានថ្លែងសារសោកស្តាយ និងចូលរួមរំលែកទុក្ខក្នុងការបាត់បង់ភរិយា និងម្តាយជាទីស្រលាញ់នេះផងដែរ។ ... Read More »

Dortmund គ្រោងចុះហត្ថលេខាខ្សែប្រយុទ្ធ Origi ពី Liverpool

តាមប្រភពពីគេហទំព័រ Football Insider បានឲ្យដឹងថា ក្រុម BorussiaDortmund កំពុងតែចាប់អារម្មណ៍ និងចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Divock Origi នៅមុនរដូវក្តៅខាងមុខ។ អនាគតនៅកីឡដ្ឋាន Anfield ... Read More »

បិសាចក្រហម និងកាំភ្លើងធំឡើងទៅវគ្គ៨ក្រុម ខណៈមាន់ខ្នាយមាសបាត់បង់ឱកាសឡើងទៅប្រកួតវគ្គបន្តពានរង្វាន់ Europa League

ក្រុមខ្លាំង២របស់អង់គ្លេសគឺក្រុមបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League រដូវកាលនេះ ក្រោយពីប្រកួតជើងទី២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham ... Read More »

បទបញ្ជាឱ្យពលករបរទេសនៅឃ្យ៉ុងគី និងសេអ៊ូល ធ្វើតេស្តកូវីដនោះ នឹងត្រូវកែឡើងវិញ ក្រោយពីសហគមន៍ការទូតអន្តរជាតិតវ៉ាខ្លាំង ថាជាការរើសអើងលើជនបរទេស

កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News)បានផ្សាយថា,  វិធានការរដ្ឋបាលតម្រូវឱ្យពលករ និងអ្នកធ្វើការបរទេសនៅក្នុងសេអ៊ូល និងខេត្តឃ្យ៉ុងគីដូ ទៅធ្វើតេស្តកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលកំណត់ជាកំហិតនោះ ត្រូវទទួលការិះគន់យ៉ាងខ្លាំងពីសហគមន៍បរទេសនៅកូរ៉េ រួមទាំងតំណាងការទូតបរទេសធំៗក្នុងប្រទេសកូរ៉េផងដែរ ដែលបានចេញមុខតវ៉ាជាបន្តបន្ទាប់ទៅអជ្ញាធរកូរ៉េ ។ នេះបើតាមព័ត៌មានចុះផ្សាយដោយសារព័ត៌មាន Korea Times ... Read More »

ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងយុតិ្តធម៌សូមបង្ហាញជូនអំពីបទល្មើសនីមួយៗ ទាក់ទងនឹងការមិនគោរពវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖ ១- ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស (សម្រាប់បុគ្គល)។ ២- ការមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការពាក់ម៉ាស (សម្រាប់សហគ្រាស ឬ ... Read More »

រដ្ឋបាលខណ្ឌដូនពេញបន្តចុះយកអ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹកនេះ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្ត ... Read More »

តើវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិនមានវត្តមាននៅក្នុងប្រទេសណាខ្លះហើយ?

វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន បានបញ្ជូនទៅក្រៅប្រទេសបានបញ្ជាក់ពីប្រសិទ្ធភាពក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងបង្កើនកិត្តិយស ទំនុកចិត្តដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា វេជ្ជសាស្ត្ររបស់ចិននៅលើទីផ្សារពិភពលោក។ នៅពាក់កណ្តាលឆ្នាំ២០២០ ចិនមានវ៉ាក់សាំងដល់ទៅ៥ប្រភេទដែលបានធ្វើតេស្តដំណាក់កាលទីបី នៅក្នុងប្រទេស ក្នុងនោះមានពីរប្រភេទធ្វើតេស្តនៅក្រៅប្រទេស គឺ វ៉ាក់សាំង Shinopharm និង Sinovac ឬហៅថា(CoronaVac)។ ... Read More »

ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានរំឮកពី, ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម ដែលមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ បទមិនគោរពវិធានការរដ្ឋបាល (មាត្រា៤ នៃច្បាប់) -ទណ្ឌកម្មចំពោះសហគ្រាសឬគ្រឹះស្ថានឯកជន ... Read More »