ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ពន្ធមិត្តរបស់លោកត្រាំ ជាប់ពាក់ព័ន្ធអំពើហិង្សានៅវិមានកាពីតូល​

មន្ត្រី​បុគ្គលិក បម្រើការ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជាប់ពាក់ព័ន្ធ​អំពើហិង្សានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៦ខែមករា ។ ជាក់ស្តែង​លោកស្រី Megan Powers ជាប្រធាន​យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកត្រាំ ​ និងមន្ត្រីជាច្រើនរូបទៀត​ស្ថិតនៅក្នុងបញ្ជីអ្នកនៅពីក្រោយ ... Read More »

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងបានធ្វើចត្តាឡីស័ក

ខេត្ដបាត់ដំបង៖ ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរឆ្លងដែនពីប្រទេសថៃ ដែលកំពុងបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ក ច្រកដូង (ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលមុិញនេះ លោក ងួន ... Read More »

មានករណីជាសះស្បើយ ចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសជូនព័ត៌មានឲ្យដឹងថា, មានករណីជាសះស្បើយ ចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។  ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺ កូវីដ-១៩ ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានជាបន្តបន្ទាប់ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ មន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទី                        ... Read More »

បុរសម្នាក់បើករថយន្ត​​បុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវនិងបុក​បង្គោល​ភ្លើង​បាក់​​បណ្តាលឲ្យអ្នកបើកបរស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

​ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈបើករថយន្ត​​លឿន​ហើយរេ​ចង្កូត​ទៅបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវនៅគល់ស្ពាន​៧​មករា រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង​បាក់​អស់មួយ​ដើម​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​នៅ​វេលាម៉ោង១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ... Read More »

Update ៖ បុរសម្នាក់មកលេងស្រុកកំណើតបែរជារករឿងប្រពន្ធរហូតប្រើហិង្សាកាប់លោកមេភូមិ ដុតម៉ូតូនិងផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចស្រុកស្វាយជ្រំ ត្រូវឃាត់ខ្លួនបានហើយ

ខេត្តស្វាយរៀង៖ លោក ពិន អាន អធិការនគរបាលស្រុកបានបន្ថែមថាកំលាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានហើយនៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃដដែលហើយបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីសាកសួរបន្ត។ ក្រោយមកសមត្ថកិច្ចបានធ្វើតេស្តទឹកម៉ូតជនសង្ស័យជាលទ្ធផលវិជ្ជមានគឺមានសាធាតុញៀនក្នុងខ្លួនផងដែរ៕យឹម សុថាន Read More »

Update ៖ និស្សិតឆ្នាំទី៤ ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលសង្ស័យតូចចិត្តដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្ដួច

ភ្នំពេញ៖ និស្សិតឆ្នាំទី៤ម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។  ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថានិស្សិតដែលធ្វើអត្តឃាតមានឈ្មោះ ម៉ា ត្រា  អាយុ ... Read More »

អ្នកស្លាប់ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ីបន្តកើនឡើងខ្ពស់

ការរញ្ជួយដីធ្វើឲ្យកគ្រើក កោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ។ ការរញ្ជួយដី បណ្តាលឲ្យបាក់ដីជាច្រើនកន្លែងកាត់ផ្តាច់ផ្លូវចរាចរណ៍ ពិបាកនៅក្នុងការជួយសង្គ្រោះ ។ សារព័ត៌មាន Reuters នៅល្ងាចថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ ... Read More »

សហគមន៍អន្តរជាតិបារម្ភ ពីការផលិតអាវុធបរមាណូនិងមីស៊ីលឆ្លងទ្វីប

សហគមន៍អន្តរជាតិបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដល់សកម្មភាពរបស់អុីរ៉ង់ក្នុងការផលិតគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីល បង្កគ្រោះថ្នាក់ដល់ប្រទេសក្នុងតំបន់។ ប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ កាលពីថ្ងៃទី១៦ខែមករា បានចេញសេចក្តីប្រកាសរួម ស្តីពីភាពតានតឹងនៅតំបន់ឈូងសមុទ្រ ក្រោយអុីរ៉ង់ បានសាកល្បងមីស៊ីល ហើយធ្លាក់នៅក្បែនាវាផ្ទុកយន្តហោះរបស់អាមេរិក។ សកម្មភាពទាំងនោះនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់តំបន់មជ្ឈិមបូព៌ាទាំងមូល និងនៅលើពិភពលោក។ ... Read More »

ក្រោយតែងតាំងព្រះតេជគុណ អេង ផល្លា ធ្វើជាព្រះចៅអធិការវត្តវិហារសសរ១០០ ឡើងវិញ​ គណៈកម្មការអាចារ្យវត្ត​ និងពុទ្ធបរិស័ទ ផ្ទុះការតវ៉ាមិនព្រមទទួលស្គាល់

    ខេត្តក្រចេះ៖ ខណៈសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្រេចតែងតាំងព្រះតេជគុណ អេង ផល្លា ឲ្យធ្វើជាព្រះចៅអធិការវត្តវិហារធំសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ឡើងវិញ បន្ទាប់ពីបានផ្ទុះអធិករណ៍ពាក់ព័ន្ធការចាត់ចែងថវិកាវត្ត បានធ្វើឲ្យមានការតវ៉ា ... Read More »

ប្រជាពលរដ្ឋ​១៦៣​គ្រួ​សារបាន​ធ្វើ​សន្និសីទកាសែត បង្ហាញ​ឯកសារ​ដល់​សាធារណជន និងអោយ លោក ដួង តារា បានដឹងប្រវត្តិដី ខណ:គាត់មិនទាន់ទទួលបានដំណោះស្រាយ ២គ្រួសារ

ភ្នំពេញ៖ រឿងរ៉ាវដែលកើតមានបញ្ហាជម្លោះដីធ្លី ប្រមាណជា ១០ឆ្នាំមុន បានចាប់ផ្ដើមកក្រើកឡើងវិញ ឈានដល់អតីត​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួ​សារបាន​ធ្វើ​សន្និសីទកាសែត បង្ហាញ​ឯកសារ​ដល់​សាធារណជន និង​បាន​ផ្តល់​ជា​ដំណឹង​ដល់​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តី​ការគណៈរដ្ឋមន្ត្រី ឱ្យ​បាន​ជ្រាប​ថា ដី​ទំនាស់​ប្រមាណ​ជាង​១០​ឆ្នាំ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​, ហើយ​អាជ្ញាធរ ... Read More »

ជនភៀសខ្លួនជាង៧ពាន់នាក់សម្រុកទៅកាន់ព្រំដែនអាមេរិក

ក្រោយពេលប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោកបៃឌិនប្រកាសថា នឹងផ្លាស់ប្តូរនយោបាយជនភៀសខ្លួនដែលលោកត្រាំបានអនុម័តនាពេលកន្លងមក ។ ការប្រកាសនោះបានធ្វើឲ្យជនភៀសខ្លួនសម្រុកទៅកាន់ព្រំដែនអាមេរិកដើម្បីរកឱកាសចូលទៅក្នុងទឹកដីអាមេរិកក្រែងលោបានផ្លាស់ប្តូរជោគវាសនា។ ក្រុមជនភៀសខ្លួនមកពីតំបន់អាមេរិកកណ្តាលបានសម្រុកទៅកាន់ព្រំដែនម៉ិចស៊ីកូ-អាមេរិក ដោយរង់ចាំការកែប្រែ នយោបាយរបស់ប្រធានាធិបតីថ្មី ចូ បៃឌិនដែលត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក មានជនភៀសខ្លួនជាង៧ពាន់នាក់ចូលទៅកាន់ព្រំដែនជាប់អាមេរិក។ តាមរូបភាពដែលសារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ គឺជនភៀសខ្លួនជាច្រើនធ្វើដំណើរដោយថ្មើរជើង ទៅកាន់ព្រំដែនអាមេរិក។ ... Read More »

សមត្ថកិច្ចរកឃើញ​ បុរសសញ្ជាតិអាមេរិក​ ដើមកំណើតកម្ពុជាដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិញហេីយ

    ភ្នំពេញ៖​ បុរសសញ្ជាតិអាមេរិកដើមកំណើតកម្ពុជាម្នាក់​ ដែលលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក​ កាលពីព្រឹកថ្ងៃសៅរ៏ទី១៦ ខែមករាឆ្នាំ២០២១ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញស្វែងរកឃើញវិញហើយ នៅរសៀលថ្ងៃអាទិត្យទី១៧ ខែមករានេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ... Read More »

សាហាវណាស់!! មកលេងស្រុកកំណើតបែរជារករឿងប្រពន្ធរហូតប្រើហិង្សាកាប់លោកមេភូមិ ដុតម៉ូតូនិងផ្ទះខ្លួនឯងផ្អើលសមត្ថកិច្ចស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់ពេលត្រឡប់ពីភ្នំពេញមកជួបប្រពន្ធនៅស្រុកកំណើតស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹមេភូមិ។ពេលមេភូមិមកសួរនាំក៏កាប់លោកមេភូមិបណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងក៏កំពុងឡោមព័ទ្ធជនសង្ស័យផងដែរ។ ហេតុការណ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។ បើតាមលោកពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងតាមទូរស័ព្ទថាជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ... Read More »

(ព័ត៌មានបឋម) ករណីបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួននឹងក្រមា នៅក្នុងបន្ទប់ផ្ទះជួលជាន់ទីបី។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចផ្ទះជួលខាងក្រោយវត្តទឹកថ្លាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពបុរសខាងលើយើងមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយនោះទេ។ តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញបុរសម្នាក់នេះស្លាប់បដោយសារចងកសម្លាប់ខ្លួននឹងក្រមានៅក្នុងផ្ទះជួលជាន់ទី៣ដោយមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់គាត់ពាក់ព័ន្ធនឹងករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនៅឡើយនោះទេ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពដែលបានស្លាប់នៅក្នុងផ្ទះជួលនោះ៕ ដោយ៖រ៉ារ៉ា Read More »

ចាប់ខ្លួនបុរសម្នាក់យកកាំភ្លើងនិងគ្រាប់ជាង ៥០០គ្រាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន

បុរសម្នាក់រស់នៅ Virginia កាលពីថ្ងៃទី ១៦ខែមករា ត្រូវបានកម្លាំងប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោនចាប់ខ្លួន នៅចម្ងាយពីវិមាន កាពីតូលប្រមាណ ៨០០ម៉ែត្រប៉ុណ្ណោះ ហើយកម្លាំងប៉ូលិសរកឃើញ កាំភ្លើង មួយដើម និងគ្រាប់កាំភ្លើងជាង ៥០០គ្រាប់។ បុរសខាងលើមានឈ្មោះ Wesley ... Read More »

ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ដែលអ្នកទេសចរអាចឃើញសត្វទោចថ្ពាល់លឿង

ខេត្តស្ទឹងត្រែង៖ ជាមោទនភាពបំផុត  ដែលថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រួមជាមួយនឹងជំនាញក៏ដូចជាអាជ្ញាធរខេត្តស្ទឹងត្រែង បានអភិរក្សការពារសត្វព្រៃ ទទួលបានលទ្ធផលវិជ្ជមានច្រើនមួយរយៈចុងក្រោយនេះ។  ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់លើ facebook ផ្លូវការយ៉ាងដូច្នេះថា ឧទ្យានជាតិវើនសៃសៀមប៉ាង ជាទីកន្លែងតែមួយគត់ ... Read More »

សូមប្រុងប្រ័យត្ន! សូម្បីតែការ៉េម​ ក៏មានដានវីរុសកូវីដ១៩ដែរ​

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលចិន​ បន្ទាប់ពីធ្វើតេស្តការ៉េមជិត ៥ ពាន់ប្រអប់​ ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន៣ប្រអប់​ដែលបង្ហាញថា​ ការ៉េមមានផ្ទុកនូវវីរុសនេះ​ នៅក្នុងទីក្រុងធានជីនភាគខាងជើងនៃប្រទេសចិន។​ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail​ នាពេលថ្មីៗនេះ។ អាជ្ញាធរសុខាភិបាលចិន​ បានបញ្ជាក់បន្ថែមថា ... Read More »

រថយន្តម៉ាកសាំងយ៉ុង បានបុកខឿនទ្រូងផ្លូវនិងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន ០២នាក់

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥នៅថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៤០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ... Read More »

អភិបាលខណ្ឌចំនួន២​ រួមគ្នានាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្ររស់នៅសហគមន៍ផ្លូវរថភ្លើង

      ភ្នំពេញ៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅថ្ងៃអាទិត្យ ៤កើត ... Read More »

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបិទសន្និបាតប្រចាំឆ្នាំលើកទី៤ អាណត្តិទី២ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ !

ភ្នំពេញ៖ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ សហភាពសហពន្ធ័ អ្នកសារពត៌មានកម្ពុជា(សសសក) ក្រោមអធិបតីភាពរបស់  លោក ហ៊ុយ វណ្ណៈ ប្រធាន សសសក នៅ អគារសេរីភាព ថ្ងៃទី ១៦ ... Read More »

ក្រុមហ៊ុន Smart Axiata បរិច្ចាគថវិកា ១មុឺនដុល្លារ ដល់យុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ

រាជធានីភ្នំពេញ៖ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ – សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម  ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ... Read More »

បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ បន្លែចម្រុះរបស់កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានឧបត្ថម្ភជូនដល់ទីតាំងធ្វើចត្តាឡីស័កកម្រិត២ ស្រុកស្វាយចេក។ ការឧបត្ថម្ភនេះ គឺជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដើម្បីចូលរួមចំណែក ក្នុងការធានាអាហារហូបចុកប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅភូមិស្ទឹង ឃុំរលួស ... Read More »

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោកកើនឡើងជាង​២លាននាក់

ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩បានកើនឡើងខ្ពស់នៅលើពិភពលោក ដោយមានអ្នកស្លាប់កើនឡើងដល់ទៅជាង​២លាននាក់ហើយ។ ជាមួយគ្នានេះបណ្តាប្រទេសជុំវិញពិភពលោក បានបង្កើនការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាព ។ តាមសារព័ត៌មានរ៉យទ័រ​បានផ្សាយថា ពេល​ឆ្លងកូវីដ-១៩នេះមានអ្នកស្លាប់កើនឡើង១លាននាក់ក្នុងរយៈពេល​៩ខែ ។ ប៉ុន្តែ ក្នុងរយៈពេល​៣ខែបន្ទាប់មក ចំនួនអ្នកស្លាប់មានដល់ទៅ​១លាននាក់ គឺខ្ពស់បំផុត ។ ចាប់តាំងពីដើមឆ្នាំ​២០២១​មកទល់ពេលនេះ ចំនួនអ្នកស្លាប់គិតជាមធ្យមក្នុងមួយថ្ងៃលើពិភពលោក ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-Napoli ចង់បានខ្សែការពារស្កុតឡេន Kieran Tierney របស់ក្រុមកាំភ្លើងធំ Arsenal ក្លាយជាគោលដៅដ៏វែងឆ្ងាយបន្ទាប់ពីបានបាត់បង់កីឡាករវ័យ២៣ឆ្នាំនៅពេលចាប់ផ្តើមរដូវកាលមុន។ ... Read More »

Wayne Rooney បញ្ចប់អាជីពជាកីឡាករក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លិប Derby County

អតីតខ្សែប្រយុទ្ធ Wayne Rooney បានបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួនដើម្បីក្លាយជាគ្រូបង្វឹកពេញម៉ោងនៅក្លិប Derby County លីគកំពូលទី២អង់គ្លេស Championship ។ បុរសវ័យ៣៥ឆ្នាំរូបនេះក្លាយជាអ្នកគ្រប់គ្រងចាប់តាំងពីការបណ្តេញលោក Philip Cocu ចេញកាលពីខែវិច្ឆិកាដែលនាំឱ្យក្លិប Derby ឈ្នះ៣ ... Read More »

ក្រោយបាញ់សម្លាប់មនុស្ស! តើ២នាក់នេះ ទៅដល់ណាហើយ? ស្ងាត់ឈឹង ពួកគេនៅតែមានសេរីភាពដដែល !

ភ្នំពេញ៖ រឿងអំពើឃាតកម្មនិងបាញ់សម្លាប់មនុស្ស ជាបទឧក្រិដ្ឋ ត្រូវតែបន្តនីតិវិធីស៊ើបអង្កេតស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនដៃដល់យកមកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ នៅឡើយតែឃាតក ពីរនាក់ ដែលបាញ់សម្លាប់មនុស្សឆៅៗ មកទល់នឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនបានឡើយ សង្ស័យថាពួកគេនៅមានសេរីភាព ឬក៏កំពុងបំពេញការងាររាល់ថ្ងៃក៏អាចថាបាន។  សូមបញ្ជាក់ថា,ក្រសែភ្នែកមហាជន ... Read More »

ជីវិតរស់នៅធម្មតាតាមគន្លងថ្មី ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល តែងតែធ្វើការណែនាំ ជាប់ជាប្រចាំ ដើម្បីការពារជំងឺកូវីដ-១៩។ ក្នុងនោះដោយបញ្ជាក់ថា, ជីវិតរស់នៅធម្មតាតាមគន្លងថ្មី ៖ ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ... Read More »

ធ្លាយរឿងអាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ

ខេត្តតាកែវ៖ សារាចរណែនាំរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ច្បាស់ម្ដងហើយម្ដងទៀតថាមិនអនុញ្ញាតឲ្យមានការជួលដីស្រែឲ្យទៅជនជាតិវៀតណាមធ្វើស្រែប្រាំងនោះជាដាច់ខាត។ប៉ុន្តែបណ្តាស្រុកខ្លះជាប់ព្រំដែនវៀតណាមនៃខេត្តតាកែវនៅតែបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមម្ដងហើយម្ដងទៀត។ អាជ្ញាធរស្រុកកោះអណ្ដែត បុរីជលសារនិងអង្គរបុរីត្រូវគេរាយការណ៍ថាបានជួលដីស្រែប្រាំងរាប់សិបតាហើយទៅជនជាតិវៀតណាមចូលមកធ្វើស្រែប្រាំងដែលប្រការនេះការបំពាននិងគឺបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមសខេង។ជនជាតិវៀតណាមខ្លះបានបោះតង់ធ្វើរោងនៅជាអចិន្ត្រៃយ៍តែម្ដងនិងខ្លះពេលល្ងាចវិលត្រឡប់ទៅប្រទេសគេវិញ។ មន្ត្រីនគបាលអន្តោប្រវេសន៍ខេត្តបង្ហើបឲ្យដឹងថា មាន​ជនជាតិ​វៀតណាម ចូល​មក​ធ្វើស្រែ​នា​រដូវប្រាំង​លើ​ទឹកដី​ក្នុងស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ពិតប្រាកដ​មែន ដោយ​ពួក​គេ​ទាំងនោះ​ខ្លះ​បោះ​តង់សង់​ជា​រោង​ស្នាក់​នៅ​ធ្វើស្រែ ខ្លះ​ទៀត​មិន​បាន​ធ្វើ​រោង​ស្នាក់​នៅ​ធ្វើ​នៅ​ក្បែរ​ដីស្រែ​ដែល​កំពុង​បង្កបង្កើន​ផល​នោះ​ទេ គឺ​មក​ព្រឹក រួច​ត្រឡប់​ទៅ​វិញ​ល្ងាច​។ ចំណែក​ស្រុក​កោះអណ្តែត មាន​ជនជាតិ​វៀតណាម​ធ្វើស្រែ ... Read More »

លោកអភិបាលក្រុងស្វាយរៀងនិងលោកប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារសម្រាលកូននិងបងប្អូនមានជីវភាពក្រីក្រ

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងនិងលោកជូ សុធីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់សង្ឃ័របានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារសម្រាលកូននិងគ្រួសារក្រីក្រមានជីវភាពខ្វះខាតសរុប៣គ្រួសារនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក ណន វ៉ាន់ លោកស្រីចៅសង្កាត់ព្រមទាំងក្រុមការងារយុវជន ... Read More »