ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលរាជធានីភ្នំពេញបន្តចុះពិនិត្យស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅសង្កាត់ស្ពានថ្ម បន្ទាប់ពីបានដឹកនាំបញ្ជាផ្ទាល់ពេលយប់

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ បានបន្ដចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណជាង៨០០គ្រួសារនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីលោកបានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជាច្រើននាក់បំពាក់ដោយឧបករណ៍សម្ភារបច្ចេកទេសរបស់កងទ័ពទាំងអស់ និងកងប្រតិបត្តិការរុករក ... Read More »

រដ្ឋាភិបាលរុស្ស៊ីអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទីពីររបស់ខ្លួន

ក្រោយពីវ៉ាក់សាំង Sputnik V បានអនុម័តកាលពីថ្ងៃទី​១១ខែកញ្ញា ក្លាយទៅជាវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេបង្អស់លើពិភពលោក ហើយវ៉ាក់សាំងនោះទទួលបានជោគជ័យ​យ៉ាងខ្លាំង ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពនិងសុវត្ថិភាព​រួចមក។ នៅថ្ងៃទី​១៥ខែតុលានេះ រុស្ស៊ី បានសម្រេចអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទីពីរ មានឈ្មោះថា EpiVacCorona ។ ប្រធានាធិបតីរុស្ស៊ី ... Read More »

លោកស្នងការឈឿន សុចិត្ត និងក្រុមការងារពង្រឹងគណបក្សប្រជាជន នាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អមដំណើរដោយក្រុមការងារពង្រឹងរបស់គណបក្សប្រជាជនស្រុកកណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ... Read More »

ចិន រុស្ស៊ី និង​គុយបា ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ ជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ​

អន្តរជាតិ៖ បើទោះបីជាប្រទេសចិន រុស្ស៊ី និង​គុយបា ដែល​ត្រូវបាន​មើលឃើញថា មាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនសូវ​ល្អនោះ កាលពីថ្ងៃទី​១៣តុលាថ្មីៗនេះ ក៏​បានជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មីជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បន្ទាប់ពីបាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​១៥​ប្រទេស​ សម្រាប់​អាណត្តិ​៣​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ពី​ឆ្នាំ​២០២១ ដល់​២០២៣ ​។ ក្រោយពេល​ប្រទេសចិន​ ជាប់ឆ្នោត​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្សស្ថាន​បេសកកម្ម​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ​លើកឡើងថា ... Read More »

កម្លាំងចម្រុះរបស់អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញនៅតែមមាញឹកចុះជួយពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, ... Read More »

កុមារី.គម្នាក់អាយុ៩ឆ្នាំបានស្លាប់សង្ស័យជិះកង់ធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់

ខេត្តបាត់ដំបង៖ កុមារី(គ)អាយុ៩ឆ្នាំម្នាក់ សង្ស័យថាបានជិះកង់ធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់។  បើតាមសមត្ថកិច្ចបញ្ជាក់ថា៖ ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចប្រឡាយជើងភ្នំ ស្ថិតនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្តកិច្ចបានបន្តទៀតថា÷ កុមារីរងគ្រោះមានឈ្មោះឈៀង  រ័ត្នថេត ... Read More »

លោកអភិបាលខេត្តស្វាយរៀងអំពាវនាវដល់កងកម្លាំងត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោងលើ២៤ម៉ោងចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានអំពាវនាវឱ្យកងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមខ្លួនជានិច្ច២៤ម៉ោង លើ២៤ម៉ោង ចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីលោកចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវាត់ក្រុង ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កឡើងដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០ស្ថិតក្នុងក្រុងស្វាយរៀង។ លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ... Read More »

លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

អន្តរជាតិ៖ ក្នុងអំឡុង​ទស្សនកិច្ច​ថ្ងៃទី​២​របស់លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ​ស្ថិតនៅក្នុង​មូលដ្ឋានទ័ព​ម៉ា​រី​ន​នៅ​ទីក្រុង​ឆាវ​ចូ​វ​ខេត្ត​គ័ង​តុង ​ភាគខាងត្បូង​ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែតុលា ថ្មីៗនេះ លោក ស៊ី បាន​ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​នៃ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម និង​ត្រៀមលក្ខណៈ​ទប់ទល់​គ្រោះថ្នាក់​ជានិច្ច​។ ដោយលោកប្រធានាធិបតី​ចិនរូបនេះ ... Read More »

ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសង្ស័យ ថា សាងសង់គ្មានច្បាប់ និង សង់លើផ្លូវសួនច្បារសាធារណៈ

បន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសង្ស័យថា សាងសង់គ្មានច្បាប់ សាងសង់ខុសលក្ខណៈបច្ចេកទេស និង សង់លើផ្លូវសួនច្បារសាធារណៈ ។ សំណង់អគារមួយនេះ ត្រូវបានប្រភពព័ត៌មាន ... Read More »

ក្រសួងធនធានទឹក៖ ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) កម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ,តំបន់សមុទ្រភ្លៀងធ្លាក់ច្រើន

ភ្នំពេញ៖ ព្យុះទី ១៧ ឈ្មោះ សូឌែល (SAUDEL) បណ្តាលឱ្យកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន សមុទ្រភ្លៀងធ្លាក់ច្រើន ។ ... Read More »

រថយន្តជាប់ផុងហៅរថយន្តមួយគ្រឿងទៀតមកសណ្ដោងអូសចេញដាច់ទម្ពក់ខ្សែកាប្លិ៍ផ្លោង ត្រូវព្រូរថយន្តម្នាក់ស្លាប់

ភ្នំពេញ៖ រថយន្តស្ទូចជាប់ផុងក្នុងការដ្ឋានកំពុងសាងសង់ហើយបានហៅរថយន្តស្ទូចមួយគ្រឿងទៀតមកអូសសណ្ដោងចេញ តែមិនប្រយ័ត្នបានដាច់ទម្ពក់ខ្សែកាប្លិ៍ផ្លោងទៅត្រូវព្រូរថយន្ដម្នាក់កំពុងឈរសម្រួលចរាចរណ៍លើផ្លូវចំក្បាលបែករងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់អាយុជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង ៤០ នាទីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចការដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវលេខ២០១១  ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

ពលរដ្ឋរងគ្រោះដោយទឹកជំនន់៤១៩គ្រួសារនៅសង្កាត់សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត៤១៩គ្រួសារក្នុងសង្កាត់ សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ តុលា ... Read More »

ធនាគារពិភពលោកWB៖ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍

អន្តរជាតិ៖ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃទី​១៣ខែតុលាថ្មីៗនេះ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ​។ ដោយកញ្ចប់​ថវិកា​ទាំងនេះ ក៏​រួមបញ្ចូល​ការទិញ​ឧបករណ៍​ធ្វើតេស្ត និង​ការព្យាបាល​អ្នក​ផ្ទុក​ជំងឺ COVID-19 ផងដែរ​។​ ​ជាក់ស្តែងនៅក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៣ ... Read More »

បេក្ខភាពកញ្ញាឯក អ៊ុច សុគន្ធដាវី មិនជាប់ចំណាត់ថ្នាក់មែនប៉ុន្តែទទួលបានឱកាសការងារសិល្បៈហើយ

     ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020  បេក្ខនារីតំណាងខេត្តសៀមរាបទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំងពីទស្សនិកជន។ បើទោះមិនបានគ្រងតំណែងក្នុងចំណាត់ថ្នាក់ណាមួយក្តីក៏ពេលនេះបេក្ខនារីដែលមានសម្រស់ស្រស់សោភារូបនេះទទួលបានឱកាសការងារសិល្បៈមួយចំនួនផងដែរ។ ​ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីនាងលេខមុខក្នុងការថតឈុតប្រណីតរបស់សម្អាងការល្បីឈ្មោះមួយនៅភ្នំពេញគឺសម្អាងការ ម្កុដមាសខ្មែរ។ សម្រស់ដ៏ស្រស់ផូរផង់គួបផ្សំជាមួយការតុបតែងមុខធ្វើសក់ រំលេចដោយសម្លៀកបំពាក់ប្រណីត និងស្រោចដោយគ្រឿងអលង្ការភ្លឺផ្លេកក្នុងឈុតកូនក្រមុំក្នុងថ្ងៃមង្គលជ័យ ... Read More »

ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

ក្រុមជ​ម្រើសជាតិព័រទុយហ្គាល់បានបន្តឈ្នះគូប្រកួតក្នុងកម្មវិធី National League កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល៣ទល់០ ដោយគ្មានកីឡាករឆ្នើម Cristiano Ronaldo។ ក្រោមការដឹកនាំរបស់លោក Fernando Santos ព័រទុយហ្គាល់ធ្វើបានល្អដោយ៤ប្រកួតក្នុងកម្មវិធីប្រកួតខាងលើមិនដែលស្គាល់រសជាតិចាញ់នោះទេ។ ការប្រកួតជាមួយស៊ុយអែតកាលពីយប់មិញក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានគ្រប់គ្រងបាល់បានច្រើន ជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ព័រទុយហ្គាល់រកគ្រាប់បាល់បាន២គ្រាប់គឺគ្រាប់ទី១ ... Read More »

Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City

ខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯទីក្រុង Manchester នៅថ្ងៃសៅរ៍ ទី១៧ ខែតុលាខាងមុខ និងមានទំនុកចិត្តថាគាត់អាចជួយក្រុមថ្មីរបស់គាត់ឈ្នះការប្រកួត។ Arsenal បានចុះហត្ថលេខាយកកីឡាករអន្តរជាតិហ្គាណាវ័យ២៧ឆ្នាំរូបនេះពីក្លិប Atletico Madrid ... Read More »

La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ

ការប្រកួត La Clasico ដំបូងរវាងក្រុម Barcelona នឹង Real Madrid នឹងត្រូវបានលីគកំពូលអេស្ប៉ាញប្រកាសហើយគឺត្រូវប្រកួតនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវនឹងម៉ោង៩យប់ម៉ោងនៅកម្ពុជា។ ពេលវេលានៃការប្រកួតចាប់ពីថ្ងៃទី៧ ក្នុងប្រតិទិនត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាស៊ីរបស់ក្លិបយក្សអេស្ប៉ាញ ហើយអនុវត្តតាមរូបមន្តម្តងទៀតដែលប្រើដោយ La ... Read More »

ខ្សែបម្រើ Ramsey របស់ក្រុមជម្រើសជាតិវេលខកខានការធ្វើដំណើរទៅទឹកដីប៊ុលហ្គារីដោយសារបញ្ហារបួស

សមាគមបាល់ទាត់ប្រទេសវេលបានឲ្យដឹងថា ខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Aaron Ramsey បានអវត្តមានក្នុងការប្រកួតកម្មវិធី Nations League កាលពីថ្ងៃពុធក្នុងជំនួបប៉ះជាមួយក្រុមប៊ុលហ្គារីដោយសារការរងរបួស។ Ramsey មានវ័យ២៩ឆ្នាំបានធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួនក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជាមួយក្រុមអៀរឡង់ក្នុងទីក្រុង Dublin កាលពីថ្ងៃអាទិត្យកន្លងទៅ។ ... Read More »

បារាំង​អនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន​៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង បានប្រកាសអនុវត្តច្បាប់គ្រាមានអាសន្ននៅតំបន់ជាច្រើនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី។ បើទោះបី​ប្រទេសបារាំងបានរឹតបន្តឹង​ទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ប៉ុន្តែនៅមាន​ការឆ្លងរាលដាល​ជាច្រើនកើតឡើង​។ ទាំងនោះហើយទើបប្រធានាធិបតីបារាំងសម្រេច អនុវត្តច្បាប់គ្រាអាសន្នតែម្តង​។ ប្រធានាធិបតីម៉ាក្រុង បានប្រកាស ទទួលស្គាល់ថា ... Read More »

ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ

ថៃសម្រេចប្រកាសអាសន្នក្នុងទីក្រុងបាងកក​ក្រោយពីមានបាតុកររាប់សិបពាន់នាក់​ធ្វើបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី ។ នៅក្នុងសេចក្តីប្រកាស​រដ្ឋាភិបាល​ថៃបានបញ្ជាក់ថា ច្បាប់អាសន្ន​បានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី​៥នាក់ ។ ក្រៅពីការកាត់បន្ថយការប្រមូលផ្តុំ​ ច្បាប់គ្រាមានអាសន្ន​នឹងត្រូវហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភ​ដល់ពលរដ្ឋ​ ប៉ះពាល់ដល់សន្តិសុខជាតិ​សណ្តាប់ធ្នាប់ក្នុងសង្គម​។ នៅក្នុងសេចក្តីប្រកាសផ្សាយតាមកញ្ចក់ទូរទស្សន៍ កម្លាំងប៉ូលិសថៃបានបញ្ជាក់ថា ច្បាប់គ្រាមានអាសន្នគឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ក្រុមជ្រុលនិយម បង្កភាពចលាចល អំពើហិង្សាកើតឡើង​។ ... Read More »

នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei ហៅត្រី​បា​ឡែ​ន​ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ!

អន្តរជាតិ៖ នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រី​បា​ឡែ​ន​ ក្នុង​ភាសា​ជប៉ុន​ ត្រូវបានដាក់​បង្ហាញ​នាវា​មុជ​ថ្មី​របស់ខ្លួន នៅ​កន្លែង​សាងសង់​នាវា​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ​ហើយនេះ​គឺជា​នាវា​មុជ​ទឹកទី​២២ របស់​ខ្លួន ដែល​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ... Read More »

លោក ហ៊ុយ វណ្ណៈ ប្រធាន (ស.ស.ស.ក ) អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានអញ្ជើញដឹកនាំប្រតិភូចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌប ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម ... Read More »

កម្ពស់ទឹកទន្លេវ៉ៃគោហក់ឡើងខ្លាំងលើស កម្រិតប្រកាសអាសន្ននៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖  លោកណុប ទូច អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា អាងទឹកវ៉ៃគោកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយកម្ពស់ទឹកលើសពីកម្រិតប្រកាសប្រុងប្រយ័ត្ន ខណៈបានធ្វើឱ្យស្រូវវស្សា និងភូមិឋានតាមបណ្តោយអាងទឹកនេះ មួយចំនួនបានលិច។ ប្រភពបន្តថា អាងទឹកសំខាន់ៗនៅព្រឹកថ្ងៃទី១៥ ខែតុលា ... Read More »

នគរបាលខេត្តកណ្ដាលចុះណែនាំ​ម្ចាស់​ទីតាំងអាងចិញ្ចឹមក្រពើឲ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​កុំឱ្យ​សត្វ​ក្រពើ​ចេញរួច​ពី​បរិវេណ​ដែល​ខ្លួន​ចិញ្ចឹម​ជាដាច់ខាត

ខេត្តកណ្តាល៖ ក្រុមការងារ​ព័ត៌មាននិង​ប្រតិកម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឆ្លើយតប​បំភ្លឺ​ជូន បណ្តាញសារព័ត៌មានដែល​បាន​ផ្សព្វផ្សាយមាន​ខ្លឹមសារ​ថា «​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​អាង​ចិញ្ចឹម​ក្រ​ពើមួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​៣ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយសារ​មានការ​លិច​ទឹក​ខ្លាំង​»​។ ប្រជាពលរដ្ឋនៅតំបន់ជិតខាងបាននិងកំពុងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងចំពោះទីតាំងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រែកសំរោង៣  ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រោះថាពេលនេះ ទឹកជំនន់ដែលកំពុងកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអាងចិញ្ចឹមក្រពើមួយនេះមានទឹកពេញព្រៀបទៅហើយអាចនឹងលិច ... Read More »

លោក ឃួង ស្រេង ដឹកនាំកងកម្លាំងជួយប្រជាពលរដ្ឋ​ជាង​៣០០០នាក់​មកកាន់​ទីទួល​សុវត្ថិភាព​ក្នុងចន្លោះ​ពី​ម៉ោង​២ដល់ម៉ោង​៤ទៀបភ្លឺ​ថ្ងៃទី​១៥ ខែតុលានេះ

ភ្នំពេញ៖ ពេញមួយយប់ទល់ភ្លឺ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមិនបានទទួលទានដំណេកទេ ខណៈដែលលោកមានភារកិច្ចចម្បងចំពោះមុខក្នុងការដឹកនាំក្រុមការងារ កម្លាំងប្រដាប់អាវុធ ចុះធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ​ជាង​៣០០០នាក់​នៅក្នុង​បុរី​ចំនួន​២​ក្នុង​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ ដឹក​មកកាន់​ទីទួល​សុវត្ថិភាព​ ក្នុងចន្លោះ​ពី​ម៉ោង​២ដល់ម៉ោង​៤ទៀបភ្លឺ​ថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ២០២០ព្រឹកនេះ​ ... Read More »

ឈ្មួញឈើដុះស្លែស្ងាត់ៗលួចដឹកឈើប្រណីតតាមរថយន្តស៊េរីទំនើប ខណ:សមត្ថកិច្ចនិងអាជ្ញាធរជាប់រវល់ទឹកជំនន់

ខេត្តស្ទឹងត្រែង៖គេប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច អាជ្ញាធរនិងមន្ត្រីជំនាញ ខណៈដែលពួកគាត់កំពុងជាប់រវល់ជួយសង្គ្រោះប្រជាពលរដ្ឋប្រឈមនឹងបញ្ហាទឹកជំនន់ដែលកំពុងតែគំរាមកំហែងមកលើប្រជាពលរដ្ឋរស់នៅតាមបងទន្លេនិងវាលទំនាប។ ដោយសារជំនន់ទឹកភ្លៀង ធ្វើឲ្យឈ្មួញឈើដុះស្លែឈ្មោះណាក់ ដែលរស់នៅភូមិកញ្ចាញ់គោក ឃុំសំបូរ ស្រុកសៀមប៉ាង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ គេឃើញរថយន្តម៉ាកហ្វដ ពណ៌ស ... Read More »

កាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ និងអគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ លើកទី១៧តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ... Read More »

លោក ឃួង ស្រេង ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល។ លោកថ្លែងបែបនេះ ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅខណ្ឌដង្កោ។  ការអំពាវនាវរបស់លោកអភិបាលធ្វើឡើង ខណៈដែលលោកបានកំពុងដឹកនាំកំលាំងចេញទៅជួយប្រជាពលរដ្ឋដែលក្នុងបុរីមួយកន្លែង ... Read More »