ព័ត៌មានទាន់ហេតុការណ៍៖
'

កីឡាករ Gareth Barry អតីតខ្សែបម្រើ Aston Villa, Manchester City និង Everton ប្រកាសចូលនិវត្តន៍

អតីតកីឡាករក្លិប Aston Villa, Manchester City, Everton ខ្សែបម្រើ Gareth Barry បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅអាយុ៣៩ឆ្នាំកាលពីម្សិលមុិញ។ Barry ដែលបានចំណាយពេល៣រដូវកាលជាមួយក្លិប West Bromដោយបង្ហាញខ្លួនបាន៨៣៣ដងអំឡុងអាជីព ២២ឆ្នាំរបស់គាត់ ... Read More »

សាហាវមែន!! បេីករថយន្ត ព្រូស ទៅបុកកង់រថយន្តកុងតឺន័រពីក្រោយខ្ទាតទៅបុកខឿនទ្រូងផ្លូវ​ចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាកToyota Prius មួយគ្រឿងយ៉ាងលឿនដូចហោះ​ និងវ៉ាជែងរថយន្តកុងតឺន័រ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងកង់រថយន្តកុងតឺន័ពីក្រោយ បណ្ដាលឲ្យខ្ទាតទៅបុកខឿនសួនទ្រូងផ្លូវចេញពីគន្លងផ្លូវម្ខាងទៅគន្លងផ្លូវម្ខាងទៀត រងការខូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃសុក្រ​ ទី២៨ ខែសីហាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រណាក សង្កាត់ដង្កោ ... Read More »

ព័ត៌មានបឋម៖ ក្តៅៗ ! កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ , ពេលនេះ សមត្ថកិច្ចកំពុងតាមឃាត់ខ្លួន

ភ្នំពេញ៖នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានអំពើឃាតកម្មដ៏ព្រៃផ្សៃមួយ ដោយកូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ច អះអាងជាបឋម ថា ពេលនេះសមត្ថកិច្ចជាច្រើននាក់កំពុងនៅកន្លែងកើតហេតុនិងស្រាវជ្រាវរកឃាតកជាកូនបង្កើត ... Read More »

ឌុច លីដា ថាប្រពៃណីសំខាន់ សុភមង្គលកាន់តែចាំបាច់

    ភ្នំពេញ៖ ក្រោយពេលសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ទាំងមិនបានចូលរោងការរួចមក ឌុច លីដា ចាប់ផ្តើមបង្ហាញមុខជាថ្មីក្នុងការងារសិល្បៈ។ តារាស្រីរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីនៅឡើយខណៈនាងលើកឡើងថាប្រពៃណីពិតជាសំខាន់ ខណៈដែលសុភមង្គលគឺពិតជាចាំបាច់។ ​ការថ្លែងបែបនេះក្រោយពេលដែលមានពាក្យរិះគន់ខ្លះៗអំពីការទទួលយកកំណើតកូនមុនពិធីមង្គលការរបស់នាង។ ក្នុងជំនួបផ្ទាល់តារាស្រីរូបនេះលើកឡើងថា នាងនិងប្តីពិតជាស្រលាញ់គ្នាខ្លាំងហើយការមានកូនប្រុសម្នាក់ដែលមានវ័យ៦ ខែមកហើយនោះគឺកាន់តែធ្វើឲ្យចំណងស្នេហ៍នាងកាន់តែមានក្តីសុខ។ នាងថាស្វាមីនាង និងនាងនៅមិនទាន់ចង់រៀបការនៅពេលនេះនៅឡើយ ... Read More »

ក្រសួងសុខាភិបាល ប្រកាសថាថ្ងៃនេះ! គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ដល់ ថ្ងៃទី២៩ ខែសីហានេះ គឺមានរយៈពេល១៥ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។ ទន្ទឹមនឹងថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា ... Read More »

រថយន្តតូយ៉ូតាព្រូសថ្មីសន្លាងមួយគ្រឿងពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ រីឯរថយន្តដាច់កាឡេកង់ទៅមុខលែងរួច

ភ្នំពេញ ៖​ រថយន្តតូយ៉ូតាព្រូស ពណ៌សថ្មីសន្លាងមួយគ្រឿងមិនទាន់មានស្លាកលេខ ត្រូវម្ចាស់បើកទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវ រីឯរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រហែលជាង១០០ ម៉ែត្រទៀតដាច់កាឡេកង់ទៅមុខលែងរួច។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២០ នៅចំណុចខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ... Read More »

បើករថយន្តវ៉ាជែងមិនប្រយ័ត្នបុកម៉ូតូប៉ើងជិត១០០ម៉ែត្រស្លាប់បុរសម្នាក់មួយរំពេចលើកំណាត់ផ្លូវជាតិលេខ៤

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរដោយនារីវ័យក្នេងស្រស់ស្អាតចំនួន៤នាក់ទៀតបានបើករថយន្តកាមរីមួយគ្រឿងចេញពីរាជធានីភ្នំពេញបំណងទៅលេងរមណីយដ្ឋានសមុទ្ររាមក្រុងព្រះសីហនុបានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដោយបានបុកម៉ូតូប៉ើងជិត១០០ម៉ែត្របណ្តាលឱ្យបុរសម្នាក់បោកផ្ទប់នឹងកញ្ចក់រថយន្តបាក់ជើងបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហាឆ្នាំ ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ទុំ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ... Read More »

ឥណ្ឌូនេស៊ីសម្ពោធ អាកាសយានដ្ឋាន​ថ្មី​អាច ស៊ូទ្រាំនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ

ឥណ្ឌូនេស៊ី​បានសម្ពោធអាកាសយានដ្ឋានអន្តរជាតិ Yogyakarta នៅលើកោះជ្វា(Java) ដែលអាចទប់ទល់នឹងការរញ្ជួយដី រលកយក្សស៊ូណាមិ​បានយ៉ាងល្អបំផុត។ ប្រធានាធិបតីបតីឥណ្ឌូនេស៊ី លោក Joko Widodo ​បានចូលរួមនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋាន​ Yogyakarta (YIA)​នេះ។ លោកវីដូដូ បានលើកឡើងថា នេះជា​អាកាសយានដ្ឋាន​ទំនើបបំផុត​របស់ប្រទេសឥណ្ឌូនេស៊ី​នាពេលបច្ចុប្បន្ន ... Read More »

រុស្ស៊ីបង្ហាញឃ្លីបវីដេអូ​ស្តីពីការសាកល្បងគ្រាប់បែកបរមាណូមានកម្លាំងខ្លាំងបំផុតលើពិភពលោក

រុស្ស៊ីទើបតែបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងគ្រាប់បែកបរមាណូមានកម្លាំងផ្ទុះខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ គ្រាប់បែកបរមាណូដែលរុស្ស៊ីសាកល្បងនេះមានឈ្មោះថា Tsar Bomba បានសាកល្បងនៅដែនសមុទ្របារ៉ែន​នាឆ្នាំ​១៩៦១​។ ឃ្លីបវីដេអូខាងលើត្រូវបានវិមានក្រឹមឡាំង (Kremlin) រក្សាជាការសម្ងាត់អស់រយៈពេលជាង​៦ទសវត្សរ៍កន្លងមក​ហើយ ទើបបានប្រកាសជាសាធារណៈឲ្យមនុស្សជាតិបានដឹងនៅថ្ងៃទី​២០ខែសីហា​កន្លងមក ដែលជាថ្ងៃបង្កើតទីភ្នាក់ងាអាវុធបរមាណូរុស្ស៊ី។ គ្រាប់បែកបរមាណូ Tsar Bomba មានកម្លាំងផ្ទុះដល់ទៅ​៥០មេហ្គាតុន(​megaton) ស្មើនឹងកម្លាំងផ្ទុះនៃរំសេវ​​ ... Read More »

សែលកាតបន្តផ្តល់ជូនទឹកប្រាក់៨ម៉ឺនដល់អតិថិជនរបស់ខ្លួន ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

ភ្នំពេញ៖ ២៦ សីហា ២០២០សែលកាត បានបន្តចែកជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលថ្ងៃនេះបានមកកាន់ស្រុកកោះធំ ខេត្តកណ្តាល ផ្តល់ជូនដល់អតិថិជន សន សុខម៉ាប់   ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ ៨ម៉ឹនដុល្លារនៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។ លោក សន ... Read More »

ផឹកស៊ីនៅខ្ទមចាំចម្ការទំនាស់ពាក្យសំដី អ្នកឈ្នះជាប់គុក អ្នកចាញ់ស្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ សង្ស័យជាអំពើមនុស្សឃាត ត្រង់ចណុចអូរកងរ៉ក់ ស្ថិតនៅខាងលិចឈាងខាងត្បូងចម្ងាយ៤.០០០ម៉ែត្រ ពីភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ... Read More »

តើអ្នកណាជំនួសតំណែងនាយករដ្ឋមន្ត្រីអាបេ​ដឹកនាំជប៉ុន ?

    ប្រទេសជប៉ុន៖ក្រោយការប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក អាបេ​​ បញ្ហាដែលចាប់អារម្មណ៍បំផុតនាពេលនេះគឺអ្នកណាជាអ្នកជំនួសតំណែងដឹកនាំជប៉ុនបន្ត? មុននេះបន្តិច​លោកអាបេបានប្រកាសលាលែងចេញពីតំណែងដោយសារតែ​បញ្ហាសុខភាព។ នៅពេលនេះ គណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច នឹងរៀបចំ​បោះឆ្នោតជ្រើសរើស​មេដឹកនាំថ្មី​។ ព័ត៌មានពាក់ព័ន្ធ​នឹងបុគ្គលដែលត្រូវជំនួសតំណែងនាយករដ្ឋមន្ត្រី​ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។ បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​លោក Taro ... Read More »

កម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីបើកដំណើរការប័ណ្ណសមាជិកភាព និងកម្មវិធី App ស.ស.យ.ក ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ... Read More »

អភិបាលរាជធានីភ្នំពេញគ្រោងដាំដើមធ្នង់ជិត២ពាន់ដើមនៅតាមផ្លូវលេខ២១៧ចាប់ពីរង្វង់មូលកួរស្រូវដល់ផ្លូវជើងឯកក្នុងសប្តាហ៍ក្រោយ

ភ្នំពេញ ៖ ប្រភេទកូនឈើធ្នង់ដែលមានទំហំប៉ុនកំភួនជើងប្រមាណជិត២០០០ដើម ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមបណ្ដោយផ្លូវលេខ២១៧ ចាប់ពីរង្វង់មូលកួរស្រូវរហូតដល់ផ្លូវជើងឯក ក្នុងខណ្ឌដង្កោ នៅសប្តាហ៍ក្រោយ ដើមខែកញ្ញាឆ្នាំ២០២០នេះហើយ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ ហើយការងារនេះត្រូវបានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាអ្នកដាំដោយសហការជាមួយមន្ទីរកសិកម្មរាជធានីនិងអាជ្ញាធរមូលដ្ឋានផងដែរ។   ... Read More »

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃ បង្កហានិភ័យដល់ពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ អាចបង្កហានិភ័យដល់ពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមរថយន្តនិងម៉ូតូ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្ភ ជាពិសេសនៅពេលយប់។ ខ្សែភ្លើងដែលធ្លាក់រញ៉េរញ៉ៃច្រើនជាងគេ ហើយអាចបង្កហានិភ័យនោះ គឺនៅតាមបណ្ដោយផ្លូវចាក់បេតុង ត្រង់ចំណុចក្រោយអន្ទង់ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងទាំងមូល ... Read More »

ស្រ្តីម្នាក់ ក្រោយប្តីរបស់ខ្លួនសម្លាប់កូនស្រី ៣នាក់ រួចហើយធ្វើអត្តឃាតខ្លួនឯង ពេលនេះមានស្មារតីមិនល្អ

ភ្នំពេញ៖ មើលទៅពិតជាគួរឲ្យសង្វែកខ្លាំងណាស់ ខណៈស្រ្តីម្នាក់ បានស្រែកយំទួនសោករហូតទល់តែវង្វេងស្មារតីស្ទើរតែឆ្គួតទៅហើយ ខណៈពេលមកដល់ផ្ទះឃើញប្តីនិងកូនស្រីបីនាក់ បានដេកស្លាប់ ។ គួររម្លឹកថា ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ... Read More »

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខមន្រ្តីចំនួន ០២នាក់ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ៖ ដោយមើលឃើញពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទនៅព្រឹកថ្ងៃ២៨ខែសីហា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងខណ្ឌ–ប៉ុស្តិ៍ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ចំនួន០២នាក់ ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ខេត្តតាកែវ ។ ក្នុងការចុះសួរសុខទុក្ខមន្រ្តីដែលកំពុងសម្រាកព្យាបាលជំងឺខាងលើនេះដែរ ក៏មានអ្នកអមដំណើរមានដូចជា៖ លោកអនុសេនីយ៍ឯក ... Read More »

ទីបំផុត! លោក អាបេ ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ

អន្តរជាតិ៖ ទីបំផុត! លោក ស៊ិនហ្សូ អាបេ ដែលជាអ្នកនយោបាយកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរជាងគេនៅប្រទេសជប៉ុន ពេលនេះបានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ ក្រោមហេតុផលសុខភាព នៅថ្ងៃទី២៨ ខែសីហានេះ។ លោក ស៊ិនហ្សូ អា​បេ បាន​និយាយថា ១៣​ឆ្នាំមុន បញ្ហា​ក្រពះ​របស់លោកបាន​បង្ខំ​ឲ្យ​លោក​លាលែង​ពី​តំណែង​របស់ខ្លួន​។ កាលពី​នោះលោក​កំពុង​កាន់តំណែង​នាយករដ្ឋមន្ត្រី​បាន​ត្រឹម​មួយឆ្នាំ​ប៉ុណ្ណោះ ... Read More »

កូរ៉េខាងត្បូង​ផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ

អគ្គមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងលោក Suh Wook ត្រូវបានតែងតាំង​ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ។ សារព័ត៌មានយ៉ុ​ងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ​បានប្រកាសនៅថ្ងៃទី​២៨ ខែសីហាថា ប្រធានាធិបតីមូន ជេអុីន​បានសម្រេចជ្រើសរើសលោក​Suh Wook ​មេទ័ពជើងគោកមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួស​លោកJeong Kyeong-doo ... Read More »

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនទៅកាន់តំបន់រងគ្រោះដោយសារខ្យល់ព្យុះ

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបំពេញទស្សនកិច្ចទៅសួរសុខទុក្ខពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយសារតែខ្យល់ព្យុះក្នុងខេត្ត Hwanghae។​ ជាមួយគ្នានេះដែរ​ លោកគីម ជុងអ៊ុន ក៏បានអំពាវនាវដល់ពលរដ្ឋនិងមន្ត្រីក្នុងតំបន់ ត្រូវមានវិធានការទប់ស្កាត់ ការខាតបង់កាន់តែច្រើនដោយសារខ្យល់ព្យុះ។ ដំណើរទស្សនកិច្ចរបស់​លោក គីម ជុងអ៊ុន ទៅកាន់ខេត្ត​Hwanghae​កើតឡើងក្រោយរងការវាយប្រហារដោយព្យុះ ... Read More »

ការិយាល័យអប់រំខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយ បន្ធូរបន្ថយថ្លៃប្រមូលសំរាមតាមសាលារៀនខណៈកំពុងបិទទ្វារ

ភ្នំពេញ ៖ ការិយាល័យអប់រំយុវជននិងកីឡាខណ្ឌ តាមរយៈក្រុមប្រឹក្សាខណ្ឌ បានសុំឲ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួល ជាមួយក្រុមហ៊ុនអង្គភាព ប្រមូលនិងគ្រប់គ្រងតម្លៃសំរាម ឲ្យបន្ធូរបន្ថយថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋដោយសារសាលាបិទទ្វារពុំមានសិស្សរៀន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកទី១៥ អណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។ លោក ... Read More »

រថយន្តហាយឡេនឌ័រ បុកគូទរថយន្តឡិចសុីសRX 330 នៅផ្លូវ៣៧១​បណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ចុចទូរស័ព្ទបណ្ដេីរបើករថយន្តបណ្ដេីរ​ធ្វើឱ្យជ្រុលទៅបុកគូទរថយន្តមួយគ្រឿងបណ្តាលឲ្យរងការខូចខាត​ ហើយម្ចាស់រថយន្តទាំងពីរគ្រឿងជជែកគ្នានៅនឹងកន្លែងកើតហេតុអស់មួយសន្ទុះធំ​ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ព្រោះម្ដាយមិនបានមើលថែដិតដល់ បណ្ដោយឲ្យដើរលេងតែឯង

ខេត្តឧត្ដរមានជ័យ៖ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់​ ខេត្តឧត្ដរមានជ័យ ដោយសារឪពុកម្តាយធ្វេសប្រហែស។ សមត្ថកិច្ចនគរបាលស្រុកចុកាល់បានឲ្យដឹងថា នៅវេលាមោង៩ព្រឹកមិញនេះ មានករណីក្មេងលង់ទឹកស្លាប់០១នាក់ នៅ ចំណុចផ្លូវលំ ខាងជើងសាលារៀនបន្ទាយថ្មី ... Read More »

ក្រសួងយុត្តិធម៌៖ លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួនសរុប ៨,១១៣ សំណុំរឿង

ភ្នំពេញ៖ លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួនសរុប ៨,១១៣ សំណុំរឿង។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងយុត្តិធម៍ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ ... Read More »

ពិរុទ្ធជនជាប់ក្នុងពន្ធនាគារខេត្តប៉ៃ លិនម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង

ខេត្តប៉ៃ លិន៖ កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កម្លាំងផ្នែកកោសល្យវិច័យ និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃ ... Read More »

ដោយសារបញ្ហាសុខភាព លោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន នឹងលាលែងពីតំណែង

អន្តរជាតិ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស៊ិនហ្សូ អាបេបានប្រកាសថា លោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីជប៉ុនក្រោមហេតុផលបញ្ហាសុខភាព ហើយអ្វីដែលពិសេសនោះគឺដើម្បីបញ្ចៀសបញ្ហាដែលអាចកើតឡើងដោយសារសុខភាពរបស់លោក ។បន្ទាប់ពីលេចលឺព័ត៍មានថា លោក អាបេ ចេញចូលមន្ទីរពេទ្យញឹកញាប់ បានធ្វើឲ្យមជ្ឈដ្ឋានជុំវិញមានការពុះកញ្ជ្រោលច្រើនថ្ងៃផងដែរ ។ហើយនេះជាការលាលែងពីតំណែងលើកទីពីររបស់លោក ... Read More »

ប្រជាជនអាមេរិក ៤នាក់នៅក្នុងរដ្ឋ Louisiana បានស្លាប់ ដោយសារព្យុះកំណាចហឺរីខិន វាយប្រហារ

អន្តរជាតិ៖ ដោយសារតែព្រុះក៏កំណាចបំផុតមួយឈ្មោះហឺរិខិនឡូរ៉ា(Hurricane Laura) បានវាយប្រហារលើរដ្ឋភាគខាងត្បូងអាមេរិកបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ នៅក្នុងរដ្ឋល្វីស្យាណា (Louisiana) ខណៈដើមឈើរលំសង្កត់ ។ ការវាយប្រហារព្យុះហឺរិខិន ឡូរ៉ា នៅតំបន់ឆ្នេរនៃរដ្ឋ Louisiana កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ... Read More »

ជនសង្ស័យប្រុសស្រី១៥នាក់ត្រូវនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យប្រុសស្រី១៥នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសនិងករណីរក្សាទុកនិងជួញដូរគ្រឿងញៀនដោយខុសច្បាប់។ តាមការឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានប្រាប់ថា ជនជាប់សង្ស័យទាំង១៥នាក់ដែលកម្លាំងរបស់លោកបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែសីហានេះគឺពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនមួយករណី រក្សាទុមួយករណី និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)មួយករណី។ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ... Read More »

មនុស្ស១០នាក់ ព្យាយាមជិះទូករត់ចេញពីហុងកុង ទៅកោះតៃវ៉ាន់ ត្រូវអាជ្ញាធរចិនឃាត់ខ្លួន

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ ត្រូវបានអាជ្ញាធរចិនឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាជិះទូកមួយគ្រឿង នៅឯតំបន់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ដើម្បីព្យាយាមរត់ចេញពីក្រុងហុងកុង ទៅកោះតៃវ៉ាន់។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ... Read More »

កសិករខេត្ដពោធិ៍សាត់ងាកមកដាំដំណាំស្ពៃក្រញាញ់ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងអំឡុងវិបត្ដិកូវីដ-១៩

ខេត្តពោធិ៍សាត់៖  ស្ពៃក្រញាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរនិយមឃើញនៅលើទីផ្សារ ហើយក៏ជាបន្លែដែល ពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។     កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ... Read More »