ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តព្រូសបេីកឆ្លងផ្លូវជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ​៖​ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសស្រាលខណៈកំពុងបេីកបរម៉ូតូឌុបគ្នាសុខៗត្រូវរថយន្តព្រូសបេីកឆ្លងផ្លូវជ្រុលមកបុកកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១០៥​ កែងផ្លូវលេខ៤៨៨​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូម៉ាកវីវ៉ា​  ពាក់ស្លាកលេខបាត់ដំបង់1C-0831តាមបណ្តោយផ្លូវលេខ​ ៤៨៨​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2BF-6224 ធ្វេីដំណេីរតា​មបណ្តោយផ្លូវលេខ៤៨៨ក្នុងទិសដៅពីលិចទៅកេីតហេីយបានបត់ឆ្វេងក៏ជ្រុលទៅបុកម៉ូតូគាបជាប់រងរបួសធ្ងន់ស្រាល២នាក់។  ... Read More »

ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ​ បំណងត្រឡប់ទៅផ្ទះ​ តែត្រូវចោរឆក់កាបូបបានសម្រេច​នៅខណ្ឌបឹងកេងកង

      ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ចេញពីកន្លែងលក់កាហ្វេ​ គោលបំណងត្រឡប់ទៅផ្ទះ​ ស្រាប់តែត្រូវចោរឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ... Read More »

រុស្ស៊ីចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋក្នុងទីក្រុងមូស្គូ

រុស្ស៊ីចាប់ផ្តើមចាក់សាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩លើកទី​៣ (ចុងក្រោយ) ដល់ពលរដ្ឋរស់នៅទីក្រុងមូស្គូ ក្រោយពេលរដ្ឋាភិបាលបានប្រកាសទទួលស្គាល់កាលពីដើមខែសីហា​ ។ តាមសារព័ត៌មានFox News បានផ្សាយនៅថ្ងៃទី ២៧ ខែសីហាថា អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានអញ្ជើញពលរដ្ឋ​ក្នុងទីក្រុងចូលរួមចាក់សាកល្បងវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ... Read More »

ចិន៖ ការដាក់ទណ្ឌកម្មរបស់អាមេរិក ពាក់ព័ន្ធសមុទ្រចិនខាងត្បូង គឺជារឿងមិនយុត្តិធម៌

ក្រសួងការបរទេសចិនបានប្រកាសថា ការដែលអាមេរិកអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ចូលរួមសាងសង់បណ្តាកោះសិប្បនិមិត្តនៅសមុទ្រចិនខាងត្បូងគឺជារឿងមិនសមហេតុផល មិនមានតម្លាភាព។ រដ្ឋាភិបាលទីក្រុងបេកាំង កាលពីថ្ងៃទី​២៧ ខែសីហា បានថ្កោលទោសយ៉ាងខ្លាំងដល់ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើក្រុមហ៊ុនចិនពាក់ព័ន្ធសមុទ្រចិនខាងត្បូង​ និងធ្វើឲ្យស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អ្នកឯកទេសអាមេរិកបានលើកឡើងថា អាមេរិកមិនអាចធ្វើសង្គ្រាម ជាមួយចិននោះឡើយ ដោយសារតែទីក្រុងប៉េកាំង​មានអាវុធទំនើប និងគ្រោះថ្នាក់ជាច្រើន។ ... Read More »

អគ្គិភ័យឆាបឆេះនៅក្នុងបុរី៩៩៩ផ្អើលដល់សមត្ថកិច្ចចុះជួយធ្វើអន្ដរាគមន៍ទាន់ពេល

​     ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះនៅកន្លែងទុកសម្ភារក្នុងបុរី៩៩៩ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្រងក្នុងបុរី​ទូរស័ព្ទសុំឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នៅចំណុចក្នុងបុរី៩៩៩ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ​  ... Read More »

ដឹងអត់ថា៖ ភ្នំថ្មពួក ជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប

បើតាមប្រភព​Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃបានបញ្ជាក់ថា៖ ភ្នំថ្មពួកជាភ្នំធម្មជាតិដែលមានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌ មិនអាច កាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ នៅលើភ្នំ ដូនតាខ្មែរ​បានកសាង ប្រាសាទថ្មពួក ដែលស្ថិតក្នុងរចនាបថក្រុមប្រាសាទ សំបូរព្រៃគុក (សង់ពីប្រភេទឥដ្ឋដុត) ក្នុងអំឡុងដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ។ ភ្នំថ្មពួក ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែនក្រាបបង្គំទូលថ្វាយ ទទួលនូវព្រះរាជទ្រព្យ ចំនួន 1,000 USD ពី ព្រះមហាក្សត្រ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺបានក្រាបបង្គំទូលថ្វាយ ... Read More »

អុីរ៉ង់អនុញ្ញាតឲ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចូលត្រួតពិនិត្យទីតាំងសម្ងាត់ពីរកន្លែង

អន្តរជាតិ៖ សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៧ខែសីហា បានផ្សាយថារដ្ឋាភិបាលទីក្រុងតេអេរ៉ង់​បាន អនុញ្ញាតឲ្យក្រុមសង្កេតការណ៍ របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ​ចូលទៅត្រួតពិនិត្យទីតាំងសម្ងាត់ពីរកន្លែងដែលគេ(អាមេរិក)សង្ស័យថាកំពុងតែផលិតអាវុធបរមាណូ​។ នេះជាជំហានវិជ្ជមានមួយរបស់អុីរ៉ង់ ដែលអាចជួយឲ្យប្រទេសនេះរួចផុតពីមន្ទិលសង្ស័យទាំងឡាយ។ កាលពីថ្ងៃទី​២៦ខែសីហា លោក Rafael ... Read More »

លោក ឯម ច័ន្ទមករា ៖ សង្គមស៊ីវិលនៅតែជាដៃគូល្អជាមួយសេនាធិការរាជរដ្ឋាភិបាលដែលទទួលបន្ទុកវិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបង្ហាញឆន្ទៈស្វាគមន៍វត្តមានរបស់សង្គមស៊ីវិលធ្វើជាដៃគូល្អរួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពឱ្យកាន់តែរីកចម្រើនថែមទៀត។ ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោកអគ្គលេខាធិការទទួលជួបលោកស្រី ម៉ាក់ ម៉ូលីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ទទួកភ្ញៀវភោជនីយដ្ឋាន ឌឹដ្រាម ... Read More »

លោក ស សុខា ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ គ្រូចូលនិវត្តន៍នៅឃុំជ្រៃ

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ ជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ ... Read More »

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ៖ ការបរិច្ចាគឈាមដែលមិនត្រឹមត្រូវនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត

ភ្នំពេញ៖ ការបរិច្ចាគឈាមដែលមិនត្រឹមត្រូវនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត។ នេះបើតាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ... Read More »

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីរូបថត២សន្លឹក ដែលសម្តេចមិនធ្លាប់ឃើញពីមុនមក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មុននេះបន្តិច នាព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានបង្ហាញពីរូបថត២សន្លឹក ដែលសម្តេចមិនធ្លាប់ឃើញពីមុនមក លើ Facebook ផ្លូវការ។ ... Read More »

ប្រកាសចូលកាន់តំណែងជាផ្លូវការ ដល់ឧត្តមសេនីយ៍ គង់ មនោ ជាស្នងការនគរបាលខេត្តកោះកុង

ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ គង់ មនោ ត្រូវបានតែងតាំង និងប្រកាសចូលកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលនេះ គឺជាការកែសម្រួលរដ្ឋបាលកងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសឲ្យរឹតតែល្អប្រសើរបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ ... Read More »

នាយឧត្តមសេនីយ៍ នាង ផាត ត្រូវបានតែងតាំងជា ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសេចក្តីសម្រេច ស្តីពីការតែងតាំងប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។ ក្នុងនោះតែងតាំងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន រម្លឹកឲ្យកងទ័ពបន្តលើកកម្ពស់កិច្ចការពារបូរណភាពទឹកដី និងការពារសន្តិភាព ស្ថិរភាពនយោបាយ

ខេត្តកំពង់ស្ពឺ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងរម្លឹកឲ្យកងទ័ពបន្តពង្រឹង និងលើកកម្ពស់កិច្ចការពារបូរណភាពទឹកដីឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការពារសន្តិភាព និងថែរក្សាឲ្យបានស្ថិរភាពនយោបាយដែលជាគ្រឹះនៃការអភិវឌ្ឍន៍សង្គម។ ការថ្លែងបែបនេះរបស់នាយឧត្ដមសេនីយ៍ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហានបំពេញក្របខ័ណ្ឌ និងបើកវគ្គបណ្តុះបណ្តាលជំនាញរ៉ាដាការពារអាកាស និងកាំជ្រួច KS-1A ... Read More »

ឈរច្រៀកឈើដាច់ឈើបុកត្រូវបំពង់កស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពេលដែលជនរងគ្រោះរូបនេះបានយកឈើទៅអារនិងរណារយន្ត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។    សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះអ៊ុន ចាន់សុភ័ស្ស ភេទប្រុស ... Read More »

មន្រ្តីជាន់ខ្ពស់ហ្វីលីពីន អះអាងថា៖ បើ​ចិន​វាយប្រហារ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ​ខ្លួននឹង​ហៅ​អាមេរិកឲ្យ​ជួយ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​អះអាងថា វត្តមាន​យោធា​អាមេរិក​ក្នុង​តំបន់​អាស៊ី​គឺជា​ប្រយោជន៍សម្រាប់ប្រទេស​ហ្វីលីពីន​។ ដោយលោក​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីនរូបនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាល​ទីក្រុង​ម៉ានីល នឹង​ប្រើ​កិច្ចព្រមព្រៀង​ការពារ​រ​បស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​អូស​មហាអំណាច​មួយ​នេះ​មកជួយ​ខ្លួនប្រសិនបើ​ចិន​វាយប្រហារ​លើ​នាវាចម្បាំង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ​លោករដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin បាននិយាយនៅក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ កាលពីថ្ងៃទី​២៦ខែសីហាថា៖ទីក្រុង ... Read More »

ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា

ភ្នំពេញ៖ បើតាមរូបភាពផ្តិតដោយ MP Maxx, Piak Lim, Vong Visal និងអត្ថបទដោយ៖​ Piak Lim «ប្រាសាទព្រះវិហារ ប្រៀបឋានតុសិតដូចទេពនិមិត្ត លើដែនកម្ពុជា»។ ការទស្សនាថ្ងៃរះនាប្រាសាទព្រះវិហារ ... Read More »

ជឿអត់ថាខ្មែរធ្វើបាន? យករថយន្តកាម៉ារី ឆ្នាំ1992 ទៅកែចេញជារថយន្តស្ព័រ ផ្អើលពលរដ្ឋចោមរោមមើល និងថតរូប

ខេត្តបន្ទាយមានជ័យ៖ ពិតជាមិនធម្មតាមែន ជាងជួសជុលរថយន្តខ្មែរអាចយករថយន្តកាម៉ារីមួយគ្រឿង ស៊េរីឆ្នាំ1992 ទៅកែចេញជារថយន្តស្ព័រ ពេលម្ចាស់យកទៅកន្លែងឆៀករថយន្ត ក៏បង្កការភ្ញាក់ផ្អើលពលរដ្ឋនាំគ្នាចោមរោមមើល និងសុំថតរូប ។ មិនតែប៉ុណ្ណោះក្រុមអ្នកសារព័ត៌មានក៏បានចុះផ្ដិតយករូបភាពមកផ្សព្វផ្សាយផងដែរ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ អំពីរថយន្ត Toyota ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណដៃគូអង្គការទេសចរណ៍ពិភពលោក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់អង្គការទេសចរណ៍ពិភពលោក (World Tourism Organization UNWTO)  ដែលបានកោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ដែលបានដាក់ចេញវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដ៏សកម្មនឹងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនេះដែរ គឺអង្គការទេសចរណ៍ពិភពលោកក៏បានកោតសរសើរដល់ការងើបឡើងវិញនូវភ្ញៀវទេសចរក្នុងស្រុកដែលមានការយល់ដឹងពីអនាម័យសុខភាព ... Read More »

កូនខ្មែរគួរយល់ដឹងជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ព្រះមហាវិរក្សត្រខ្មែរដ៏អស្ចារ្យក្នុងសតវត្សទី១២

មកដល់ពេលនេះកូនខ្មែរមួយចំនួនធំនៅមិនទាន់បានស្គាល់ពីជីវប្រវត្តិនិងស្នាព្រះហស្តដ៏មហាអស្ចារ្យរបស់មហាវិរក្សត្រខ្មែរក្នុងសម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧នៅឡើយ។ ដើម្បីស្វែងយល់ប្រវត្តិសាស្រ្តដ៏យូរលង់មកនេះ យើងសូមលើកយកនូវព្រះជីវប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ តាមការស្រាវជ្រាវ របស់អ្នកប្រវត្តិសាស្រ្តមួុយចំនួនដោយក្តីសង្ខេបខ្លះៗដូចតទៅ។ តាមការចងក្រងនិពន្ធ តាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសី របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្ទ្រទេវី ធ្វើឲ្យគេស្គាល់បានមួយភាគធំនូវព្រះរាជវង្សរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសារមានចារិកនៅលើសិលា នៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារិកនៅប្រាសាទបន្ទាយឆ្មារ ... Read More »

ទីបំផុត! បុរស​អូស្រ្តាលីដែល​សម្លាប់​មនុស្ស​៥១​នាក់​ កាលពី​ឆ្នាំមុននោះ​ ត្រូវតុលាការ​នូ​វែ​ល​ហ្សេឡង់​ដាក់ទោស​មួយជីវិត​គ្មាន​ការលើកលែង

អន្តរជាតិ៖ នេះ​ជា​លើកដំបូង​បង្អស់​ដែល​ តុលាការ​នូ​វែ​ល​ហ្សេ​ឡង់​ កាលពីថ្ងៃព្រហស្បតិ៍ទី​២៧ ខែសីហានេះ បានសម្រេច​ផ្តន្ទាទោស​ បុរស​ជនជាតិ​អូស្ត្រាលី Brenton Tarrant ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ដោយ​គ្មាន​ការលើកលែងទោស​ចំពោះ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​៥១​នាក់ ក្នុង​វិហារ​អ៊ិស្លាមចំនួន​ពីរ​នៅ​ទីក្រុង Christchurch កាលពី​ឆ្នាំ​២០១៩​។ ​សូមជម្រាបថា ... Read More »

ពលរដ្ឋប្រទះឃើញសពស្រ្តីម្នាក់អណ្តែតទឹកទើរនឹងកំប្លោកនៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ សពស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកមកទើរនឹងដើមកំប្លោកតាមដងទន្លេ ខណៈដែលប្រជាពលរដ្ឋជិះទូកម៉ាសុីនធ្វើដំណើរឆ្លងកាត់តាមដងទន្លេ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជិត១២ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២០  ក្នុងភូមិកំពង់បារស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីដែលអណ្តែតទឹកមកទើរនឹងដើមកំប្លោកក្នុងភូមិសាស្រ្តនេះ គឺមានសភាពហើមទៅហើយ មានអាយុប្រហែល៣០ឆ្នាំ ... Read More »

CEO របស់ក្រុមហ៊ុន TikTok លាលែងចេញពីតំណែង ដោយរងសម្ពាធពីរដ្ឋាភិបាលអាមេរិក​

លោកKevin Mayer នាយកប្រតិបត្តិ ក្រុមហ៊ុនTikTok បានប្រកាសលាលែងចេញពីតំណែង​ ក្រោយរងសម្ពាធយ៉ាងខ្លាំងពីរដ្ឋាភិបាលអាមេរិក​។ សារព័ត៌មាន New York Times បានផ្សាយថា លោក​ Kevin Mayer បានសរសេរ​នៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិក​ថា ... Read More »

លោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍៖ ការជក់បារីអាចបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នា ដូចជាការបិទតាមបំពង់ខ្សៀដែលមានទឹកមាត់ អាចចម្លងមេរោគវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ការថ្លែងរបស់អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជានៅសាលប្រជុំសាលាខេត្តស្វាយរៀង។ លោកបានថ្លែងបន្តថា គោលបំណងនៃកិច្ចប្រជុំ ... Read More »

មន្ត្រីជំនាញនៃការិយាល័យបសុពេទ្យចុះចែកថ្នាំបាញ់សម្លាប់មេរោគដល់សត្វគោក្របីដែលផ្ទុះជំងឺសារទឹកនៅស្រុកចន្ទ្រានាពេលកន្លងមក

ខេត្តស្វាយរៀង ៖ ប្រធានការិយាល័យបសុពេទ្យ និងសហការីនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានចុះមក តាមដាន ចែកថ្នាំជូនអ្នកស្រុកដើម្បីបាញ់សម្លាប់មេរោគជូនដល់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលបានចិញ្ចឹមសត្វគោ ក្របីជាង១ពាន់ក្បាល នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោក យិន សុភាព ... Read More »

រដ្ឋាភិបាលអាមេរិកព្រមាន៖ ក្រុម hackers កូរ៉េខាងជើងកំពុងវាយប្រហារព័ត៌មានវិទ្យា និងលួចប្រាក់ពីទូ ATM ទូទាំងពិភពលោក

អន្តរជាតិ៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០នេះថា៖បច្ចុប្បន្នក្រុមhackers (ក្រុមវាយប្រហារតាមប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា ដើម្បីលួចប្រាក់ចេញពីទូ ATM នៅតាមបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក ពេលនេះត្រូវរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះ ... Read More »

រថយន្តម៉ាកព្រូសខូចធុងទឹក​ ម្ចាស់បេីកយកទៅជួសជុលស្រាប់តែឆ្លងចរន្តភ្លើងឆេះផ្អើលអ្នកធ្វើដំណើរ

ភ្នំពេញ​ ៖ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស​ក្នុងបំណងយកទៅជួសជុល​ ស្រាប់តែដល់ពាក់កណ្ដាលផ្លូវក៏ឆ្លងចរន្តភ្លើងឆាបឆេះផ្អើលដល់អ្នកធ្វើដំណើរនិងបុគ្គលិកការាសសាំងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា កាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២០ស្ថិតនៅជិតចំណុចការាសសាំងតូតាល់ តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ​ តាមសម្ដីបុរសម្នាក់ដែលជាម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា គាត់ជាម្ចាស់រថយន្តម៉ាកព្រូសពណ៌ផ្ទៃមេឃ ... Read More »

អាជ្ញាធរខណ្ឌមានជ័យ​ឃាត់រថយន្តដឹកដី៨គ្រឿងនៅផ្លូវ៦០ម៉ែត្រ​ដេីម្បីត្រួតពិនិត្យនិងអប់រំណែនាំ

ភ្នំពេញ៖ ដោយមានគោលការណ៍ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ... Read More »

កូរ៉េខាងត្បូង ៖ សភា​ត្រូវបិទទ្វារដោយសារមានករណីឆ្លងកូវីដ​-១៩

ទីតាំងអគាររដ្ឋសភា​​ និងផ្នែកមួយនៃអគាររដ្ឋាភិបាលកណ្តាលនៅទីក្រុងសេអ៊ូលត្រូវបានបិទ​ជាបណ្តោះអាសន្នបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ​-១៩ នៅក្នុងតំបន់ទាំងពីរខាងលើ ។ កាល់ពីថ្ងៃទី​២៦ ខែសីហា អ្នកសារព័ត៌មានខាងថតរូបម្នាក់ត្រូវបានបញ្ជូនមកបំពេញការងារថតរូបនៅក្នុងកិច្ចប្រជុំមួយ។ អ្នកសារព័ត៌មានខាងថតរូបស្ថិតនៅក្នុងការតាមដានសុខាភិបាល ដោយសារតែបានជួបជាមួយ​អ្នកស្គាល់ និងហូបបាយពេលយប់ជាមួយគ្នា ​កាលពីថ្ងៃទី​២២ខែសីហា​ហើយអ្នកនោះធ្វើតេស្តរកឃើញវិជ្ជមានកូវីដ​-១៩។ នៅក្នុងទីតាំងអគាររដ្ឋសភាមានមនុស្ស​៥០នាក់​ ក្នុងនោះមាន​សមាជិកជាន់ខ្ពស់១៤រូបមកពីគណបក្សប្រជាធិបតេយ្យ ក៏ធ្លាប់បានជួបជាមួយអ្នកសារព័ត៌មានរូបថតខាងលើ​ដែរ ហើយត្រូវកាត់ផ្តាច់ដោយខ្លួនឯងដើម្បីធ្វើតេស្ត។ ... Read More »