ព័ត៌មានទាន់ហេតុការណ៍៖
'

អុជធូបសែនកុងម៉ារួចទុកចោលបង្កជាអគ្គិភ័យឆាបឆេះផ្អើលដល់កម្លាំងសមត្ថកិច្ច

ភ្នំពេញ៖ អុជធូបសែនកុងម៉ាហើយទុកចោលបណ្ដាលឱ្យឆាបឆេះរានកុងម៉ានៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ជាច្រើនគ្រឿង។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះបានអុជធូបសែនកុងម៉ាហើយក៏បានទុកចោល លុះបានប៉ុន្មាននាទីក្រោយមកស្រាប់តែឃើញផ្សែងហុយចេញពីក្នុងផ្ទះក៏នាំគ្នាទៅមើលឃើញអគ្គិភ័យឆាបឆេះរានកុងម៉ាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ... Read More »

ទីបំផុតក្រុមហ៊ុន Huawei សងសឹកជាមួយអាមេរិក និងអង់គ្លេស ខណៈគំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G

អន្តរជាតិ៖ វាអាចជាការគំរាម ឬការសងសឹកពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei កំពុងប្រឈមមុខខ្លាំងនៅក្នុងទីផ្សារបណ្ដាលប្រទេសនៅលោកខាងលិច ដូចជាប្រទេសអាមេរិក និងចក្រភពអង់គ្លេសមានការហាមឃាត់មិនឲ្យប្រើបច្ចេកវិទ្យា 5G ។ ប៉ុន្តែនៅពេលនេះ Huawei បានបង្ហើបឲ្យដឹងថា ប៉ាតង់ 5G ខ្លួនជាអ្នកកាន់កាប់ ... Read More »

អាវុធហត្ថខេត្តស្វាយរៀងបញ្ចូ​ន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ពាក់ព័ន្ធ​ករណីគ្រឿងញៀន​។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទាំង៣នសក់មាន៖ ទី១.ឈ្មោះហេង ភ​ន់  អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក​ធ្វើរោងចក្រ ។​ ទី២.ឈ្មោះ ទឹម សុ​ទិ​ត្យ ... Read More »

លោកសរ សុដានី បន្តចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងជុំវិញផ្សារវាលយន្ត ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងអំពាវនាវដល់បងប្អូនអាជីវករផ្សារវាលយន្តដាក់តាំងទំនិញនានាតាមការកំណត់របស់រដ្ឋបាលក្រុង ដើម្បីថែរក្សាសោភណភាព និងសណ្ដាប់ធ្នាប់អោយបានល្អ ។ ការអំពាវនាវបែបនេះគ្រាដែលលោក សរ សុដានី អភិបាលរងក្រុងតំណាងអភិបាលក្រុងស្វាយរៀងនៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ... Read More »

មូលនិធិព្រូដិនស៍ បន្តពង្រីកកម្ម​​វិធី​អប់​រំ​​ហិរញ្ញ​វត្ថុ​​របស់ខ្លួន មកដល់ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម  ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ – មូលនិធិព្រូដិនស៍  ដែលជាដៃគូអភិវឌ្ឍន៍​សហគមន៍របស់​ ក្រុមហ៊ុន ព្រូដិនសល​ ក្នុងទ្វីបអាស៊ី​ និងអាហ្វ្រិក បានប្រកាសនៅថ្ងៃនេះ​ថា មូលនិធិ នឹងបន្ពពង្រីកកម្ម​​វិធី​ ... Read More »

តុលាការរកឃើញបទល្មើសចំនួន៧ ជុំវិញរឿងអាស្រូវពុករលួយលុយរដ្ឋ របស់លោក ណាជីប អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

អន្តរជាតិ៖ នៅថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២០ តុលាការប្រទេសម៉ាឡេស៉ី បានរកឃើញជុំវិញ ការចោទប្រកាន់លើបទល្មើសចំនួន៧ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) របស់លោក ណាជីប អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ ... Read More »

អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៧នាក់

ខេត្តព្រៃវែង៖ ពាក់ព័ន្ធនឹងការសម្រេចដាក់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ៖ ១.នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាង នាយឧត្តមសេនីយ៍  នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

ភ្ញាក់ផ្អើលទាំងព្រឹកក្រុមចោរជិះម៉ូតូចូលលួចក្នុងហាងលក់ទូរស័ព្ទ ម្ចាស់ឃើញទាន់ជិះដេញតាមទម្លាក់ចោល៣គ្រឿងគេចខ្លួនបាត់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែងនិងស្រែកថាចោរៗបន្ទាប់ពីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងមកឈប់និងចូលលួចយកទូរស័ព្ទ៦គ្រឿងរួចហើយជិះម៉ូតូគេចចេញទៅ ប៉ុន្តែដោយម្ចាស់ឃើញទាន់ក៏រត់ដេញតាមទើបចោរទម្លាក់ទូរស័ព្ទ៣គ្រឿងចោលកណ្ដាលផ្លូវតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២០នៅត្រង់ចំណុចភូមិស្វាយប្រហួត ឃុំគោកព្រឹង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ហាងទូរស័ព្ទមានឈ្មោះសោម សុជាតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកហាងលក់ទូរស័ព្ទដៃ ... Read More »

មេដឹកនាំកូរ៉េខាងជើង យើងមានអាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត មិនឲ្យមានសង្រ្គាមកើតឡើងឡើយ

អន្តរជាតិ៖ ក្នុងពិធីរំលឹកខួបទី៦៧ឆ្នាំនៃការបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េពីឆ្នាំ១៩៥០–១៩៥៣ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថា អាវុធនុយក្លេអ៊ែរ នឹងរក្សាការពារសន្តិសុខជាតិកូរ៉េខាងជើងជារៀងរហូត ហើយបញ្ចៀសសង្រ្គាមមិនឲ្យកើតឡើងផងដែរ។ លោក គីម ជុងអ៊ុន ក្នុងពិធីថ្នាក់ជាតិរំឭកដល់ការចុះហត្ថលេខាបទឈប់បាញ់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ... Read More »

មន្រ្តីក្រសួងបរិស្ថានចំនួន៤០រូប ទទួលបានផលប្រយោជន៍ពីគោលនយោបាយ “កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន”

ភ្នំពេញ៖ ក្នុងរយៈពេល១ខែនេះ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថានបានប្រគល់ថវិកាសរុបចំនួន ១៦៣.៩០០.០០០រៀល(មួយរយហុកសិបបីលានប្រាំបួនរយពាន់រៀលគត់) ឧបត្ថម្ភដល់មន្ត្រីរាជការ ចំនួន៤០រូបមកពីទីស្តីការក្រសួង និងមន្ទីរបរិស្ថានចំនួន១៥មន្ទីរ តាមរយៈក្រុមការងារទទួលបន្ទុករួមការងារស្ត្រី យុវជន យេនឌ័រ និងកុមារក្នុងវិស័យបរិស្ថាននៅថ្នាក់ខេត្ត ដែលបានធ្វើការប្រគល់ផ្ទាល់នូវថវិកាឧបត្ថម្ភ ជូនមន្ត្រីក្នុងមន្ទីរសាមីរបស់ខ្លួន ដោយក្នុងនោះរួមមានមន្រ្តីសម្រាលបុត្រចំនួន១១រូប មន្ត្រីរៀបអាពាហ៍ពិពាហ៍ចំនួន២១រូប ... Read More »

កូរ៉េខាងជើងប្រារព្ធខួប​៦៧ឆ្នាំថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់

កូរ៉េខាងជើង៖មានសកម្មភាពជាច្រើនកើតឡើងនៅកូរ៉េខាងជើង នាឱកាសនៃខួប​៦៧ឆ្នាំ ថ្ងៃកូរ៉េទាំងពីរចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឈប់បាញ់ ជាការបញ្ចប់សង្គ្រាមឧបទ្វីប​ នៅឆ្នាំ ១៩៥០-១៩៥៣។ សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី​២៧​ខែកក្កដា​ ក៏បានទៅគោរពវិញាណក្ខន្ធ​​ ... Read More »

នៅហុងកុង អ្នកមិនពាក់ម៉ាស់នឹងត្រូវពិន័យ ៦៤៥ដុល្លារអាមេរិក

អន្តរជាតិ៖ សារព័ត៌មានCNNបានផ្សាយថា នៅថ្ងៃទី​២៨ ខែកក្កដា រដ្ឋាភិបាលកោះហុងកុង​បានចេញច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ យ៉ាងតឹងតែងបំផុត ក្នុងនោះពលរដ្ឋមិនពាក់ម៉ាស់នៅទីសាធារណៈនឹងត្រូវពិន័យជាប្រាក់ ដល់ទៅ​៦៤៥ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ​រដ្ឋាភិបាល​ហុងកុង បានហាមប្រាមពលរដ្ឋ​ជួបជុំគ្នាលើសពីពីរនាក់ ។ ចំណែកម៉ាស់គឺត្រូវពាក់ជាប់ជានិច្ច ពេលចេញក្រៅផ្ទះ​។អ្នកមិនគោរពច្បាប់ត្រូវពិន័យជាប្រាក់ ៥ពាន់ដុល្លារហុងកុង (៦៤៥ដុល្លារអាមេរិក)។ ប៉ុន្តែបុគ្គលណាដែលមានមូលហេតុត្រឹមត្រូវ​ ... Read More »

ប្រៃសណីយ៍កម្ពុជា មានកិច្ចប្រជុំពិភាក្សាតារាងតម្លៃថ្មី និងបើកទទួលបញ្ញើ EMS ក្នុងរដូវកាល Covid-19

ភ្នំពេញ៖ នាព្រឹកនេះ ជាថ្ងៃអង្គារ ៨កើត ខែសាពណ៍ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំប្រៃសណីយ៍កម្ពុជា មានកិច្ចប្រជុំពិភាក្សាតារាងតម្លៃថ្មី និងបើកទទួលបញ្ញើ EMS ... Read More »

ព្រេងខ្មែរ÷រឿង ភ្នំវរវង្សសូរវង្ស(នៅ​ខេត្ត​កំពង់ស្ពឺ)

ឮ​សូរ​ឈ្មោះ ភ្នំ​វរវង្ស​សូរវង្ស យើង​សព្វ​ថ្ងៃ​ដូចជា​ងឿង​បន្តិច​ដែរ ព្រោះ​នឹក​ទៅ ពុំ​ធ្លាប់​បាន​ឮ​ឈ្មោះ​នេះ នៅ​ទី​ណា ឲ្យ​ជាក់​ច្បាស់​សោះ លើក​លែង​តែ​អ្នក​ចាស់​ទុំ ហើយ​ធ្លាប់​នៅ​ជិត​ខាង​ទី​កន្លែង​នោះ​ផ្ទាល់​តែ​ម្ដង ។ តាម​ពិត ឈ្មោះ “ភ្នំ​វរវង្ស​សូរវង្ស” មាន​ជាប់​នៅ​ក្នុង​រឿង​ព្រេង​យើង គឺ​គេ​សំគាល់​យក​ភ្នំ​វែង​អន្លាយ​ចាប់​តាំង​ពី​ក្នុង​ខេត្ត​កំពង់ស្ពឺ ... Read More »

រថយន្តបុកម៉ូតូបណ្តាលឱ្យស្រីប្រុស២នាក់ រងរបួសបាក់ជើង រួចគេចខ្លួនបាត់បន្សល់ទុកកាត និងអាវប៉ូលិស ពាក់ស័ក្តិ៤កន្លះក្នុងរថយន្ត

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសបាក់ជើងបន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកយ៉ាងពេញទំហឹងហេតុការណ៍នេះបានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅផ្លូវចូលទៅការិយាល័យធ្វើប៉ាស្ព័រ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ប្រភពព័ត៌មានពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តហាយឡេនឌ័រ និងម៉ូតូ ម៉ាក ... Read More »

ធ្លាប់តែជួយអ្នកជំងឺ និងទុរគតជន ពេលនេះ ស្រេន វុធថា ជួបទុក្ខផ្ទាល់ខ្លួនម្តង

    ភ្នំពេញ៖ តារាសម្តែង លោក ស្រេន វុធថា ធ្លាប់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនក្រោយពីតារាសម្តែងរូបនេះចាយពេលវេលារបស់ខ្លួនសេសសល់ពីសិល្បៈមកចូលរួមសកម្មភាពមនុស្សធម៌ ពិសេសទុរគតជន និងអ្នកផ្ទុកជំងឺប្រចាំកាយ។ ខណៈនេះតារារូបនេះបានជួបទុកផ្ទាល់ខ្លួនព្រោះតែជំងឺប្រចាំកាយរួមរិតរហូតដល់វេជ្ជបណ្ឌិតតម្រូវឲ្យ វះកាត់បន្ទាន់។ ​មិនដែលលឺពាក្យថានឿយហត់ និងរាថយនឹងសកម្មភាពមនុស្សធម៌នោះទេ ... Read More »

ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង អំពាវនាវឲ្យរដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​ចិន ​បន្ថែម​កន្លែង​ការងារ​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ថ្មីថ្មោង អំឡុង​វិបត្តិ COVID-19

អន្តរជាតិ៖ លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បានអំពាវនាវដល់ស្ថាប័ន​សាធារណៈ រដ្ឋាភិបាល​មូលដ្ឋាន និង​សហគ្រាស​រដ្ឋ​របស់​ចិន​រាប់ពាន់​កន្លែងកំពុង​ពង្រីក​ការជ្រើសរើស​មន្ត្រី​វ័យក្មេង​ចូល​បម្រើ​ការងារខណៈ​វិស័យ​ឯកជន​ដែលជា​ទីផ្សារការងារ​ដ៏​ធំ​សម្រាប់​និស្សិត​បញ្ចប់​ការងារ​ថ្មីថ្មោង រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ COVID-19 ។ ថ្មីៗនេះតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពមន្ត្រី​ចិន បានអះអាងថា និស្សិត​ទើប​រៀន​ចប់ ... Read More »

ព្រះខ័នរាជស្វាយរៀង បន្តក្តោបក្តាប់លើកំពូលតារាង លីគកំពូលកម្ពុជា រដូវកាល ២០២០

ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯករដូវកាលមុន ២០១៩ ព្រះខ័នរាជស្វាយរៀង បានបន្តក្តោបក្តាប់លើកំពូលតារាងបណ្តោះអាសន្ន នាជំនួបសប្តាហ៍ទី៩ នៃក្របខ័ណ្ឌលីគកំពូលកម្ពជា ក្រោយស្វែងរកបាន៣ពិន្ទុបន្ថែមពីអង្គរថាយហ្គឺរ ដោយលទ្ធផលបច្ចេកទេស ២-០។ ឆ្លងកាត់៨ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ៧ ស្មើ១ មាន២២ពិន្ទុ ... Read More »

ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុងឆ្នាំ២០២០ត្រូវបានពន្យារពេលទៅខែតុលា

កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតរត់ម៉ារ៉ាតុងបានប្រកាសថា ការសម្រេចចិត្តលើថាតើព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង ប្រទេសអង់គ្លេសឆ្នាំនេះត្រូវបានពន្យារពេលរហូតដល់ខែតុលា ឬអាចលើសពីនេះ ប្រសិនបើស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាល។ ព្រឹត្តិការណ៍នេះគ្រោងធ្វើនៅថ្ងៃទី២៦ ខែមេសាត្រូវបានពន្យារពេលដល់ថ្ងៃទី៤ ខែតុលាបន្ទាប់ពីការរាលដាលរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនចាប់តាំងពីខែមីនាមក។ នៅក្នុងលិខិតចំហមួយទៅកាន់អ្នកចូលរួមទាំងអស់កាលពីថ្ងៃចន្ទលោកប្រធានព្រឹត្តិការណ៍រៀបចំការប្រកួត Hugh Brasherបាននិយាយថា ការពន្យារពេលនេះគឺដោយសារតែតម្រូវការសម្រាប់ការពិគ្រោះយោបល់បន្ថែមទៀតជាមួយស្ថាប័ន NHS Trusts ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បួងសួងសុំសេចក្តីសុខលើទ្រព្យសម្បត្តិថ្មីក្នុងវិស័យយុត្តិធម៌ នាទឹកដីអង្គរខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ... Read More »

លោក វេង សាខុន៖ ត្រឹមថ្ងៃទី២៧ ខែកក្កដា ការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបានជាង២លានហិកតា ស្មើជាង៨៥ភាគរយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ៖ គិតត្រឹមថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០ ... Read More »

មេដឹកនាំហ្វីលីពីន រឿងសមុទ្រខាងត្បូងលោក​មិនអាច​អូស​ហ្វីលីពីន​ទៅធ្វើ​សង្គ្រាម​ជាមួយ​ចិន​បានឡើយ ហើយ​ទុក​ឲ្យ​ប្រធានាធិបតី​ផ្សេង​ធ្វើ​ចុះ​

អន្តរជាតិ៖ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ត្រូវបានអ្នកនយោបាយ​ក្នុងស្រុករិះគន់យ៉ាងខ្លាំង ខណៈដែលលោក បានបញ្ជាក់​ជំហរ​របស់​រដ្ឋាភិបាល​លោក​ក្នុងការ​ថ្នាក់ថ្នម​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ទី​ដែល​ប្រទេសហ្វីលីពីន និង​ប្រទេស​មួយចំនួនទៀត​ទាមទារ​ដែន​អធិបតេយ្យ​ជាមួយ​មហាអំណាច​ចិន​នោះ ។ ជាក់ស្តែងនៅ​ថ្ងៃទី​២៧ ខែកក្កដាម្សិលមិញនេះ លោក ឌូ​ទើ​តេ និយាយ​ថា ... Read More »

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការពាក់ព័ន្ធករណីលួច

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យ០២ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេធ្វើសកកម្មភាពលួចគាស់តូបលក់អីវ៉ាន់ និង អ៊ុតសក់ មួយកន្លែងនៅចំណុចតូបលេខ២ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង ០៨៖៤០នាទី ... Read More »

ស្នងការនគរបាលភ្នំពេញ បកស្រាយពីការ តាមចាប់ជនសង្ស័យករណីលួចម៉ូតូ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមចាប់ជនសង្ស័យករណីលួចម៉ូតូកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ... Read More »

នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនបាន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ នគរបាលប៉ុស្តិ៍អូរបែកក្អមបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ ... Read More »

ទីតាំងយោធាអាមេរិកនៅអុីរ៉ាក់រងការវាយប្រហារដោយមីស៊ីល

អន្តរជាតិ៖ មីស៊ីល​៣គ្រាប់ប្រភេទKatyusha បានធ្លាក់ចំទីតាំងយោធា​Taji របស់អាមេរិក ក្នុងប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី​២៧ខែកក្កដា ។ ជាមួយគ្នានេះកម្លាំងទាហានអុីរ៉ាក់បានប្រកាសថា​មិនមានទាហានអាមេរិកណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ាក់បានផ្សាយថា មីស៊ីលមួយគ្រាប់បានបាញ់ចំឧទ្ធម្ភាគចក្ររបស់អុីរ៉ាក់ មួយគ្រាប់ធ្លាក់ចំឃ្លាំងគ្រាប់ និងគ្រាប់ទីបីធ្លាក់ចំទីតាំងទាហានអាកាសតែមិនផ្ទុះនោះឡើយ​។ មីស៊ីលជាច្រើនតែងតែធ្លាក់នៅក្នុងតំបន់​បៃតង ស្ថិតនៅក្នុងស្រុកKarkh ក្នុងរដ្ឋធានីបាដាដដែលជាទីកន្លែងមានស្ថានទូតអាមេរិក និង​អគាររដ្ឋាភិបាល​។ ... Read More »

បុរសអនាថាម្នាក់បានស្លាប់នៅតាមផ្លូវដោយសារជំងឺគាំងបេះដូង

ភ្នំពេញ៖ បុរសអនាថាម្នាក់បានស្លាប់នៅតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចដែលបានអះអាងថាជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពមិនស្គាល់អត្តសញ្ញាណ(ជនអនាថា) ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ ... Read More »

យកកាំបិតប៉័ងតោកាប់យុវជន២នាក់រងរបួសយ៉ាងដំណំព្រោះខឹងប្រើពាក្យមិនគប្បីមកលើខ្លួន

ខេត្តកណ្ដាល: យុវជន២នាក់ត្រូវបានយុវជន២នាក់ទៀតយកកាំបិតប៉័ងតោកាប់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដោយសារតែយុវជនជាជនសង្ស័យទាំង២នាក់នេះ ខឹងនឹងយុវជនរងគ្រោះប្រើពាក្យមិនគប្បីមកលើខ្លួន​។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ទៅ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង ៣០នាទីនៅត្រង់ចំណុចភូមិតាអោក ឃុំឈ្វាំង ... Read More »

ខ្លឹម ស្រីគា បង្ហាញមុខជាមួយស្នាដៃថ្មីហើយក្រោយសំងំសម្រកទម្ងន់បានជោគជ័យ

ភ្នំពេញ៖ ខ្លឹម ស្រីគា ដែលជាកញ្ញាឯកMiss Grand Cambodia 2017 នោះបានបង្ហាញមុខជាថ្មីហើយជាមួយស្នាដៃសិល្បៈថ្មីៗមួយចំនួន។ ការបង្ហាញមុខនេះក៏ក្រោយពេលដែលនាងបានព្យាយាមសម្រកទម្ងន់អស់ពេលជាច្រើនសប្តាហ៍។ ​ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កញ្ញា ខ្លឹម ស្រីគា បានបញ្ជាក់ថា នាងពិតជាសប្បាយចិត្តក្រោយពីព្យាយាម ... Read More »

កីឡាករជើងចាស់របស់ Everton និងជាអតីតខ្សែការពារជម្រើសជាតិអង់គ្លេស Leighton Baines ប្រកាសចូលនិវត្តន៍

កីឡាអន្តរជាតិ៖ អនុប្រធានក្រុម Everton និងជាអតីតខ្សែការពារអន្តរជាតិអង់គ្លេស Leighton Baines បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីរសៀលថ្ងៃចន្ទ ម្សិលមុិញនេះ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះបានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនបន្ទាប់ពីក្រុម Everton ចាញ់ក្រុម Bournemouth ក្នុងលទ្ធផល ៣-១ ក្នុងទឹកដីនៅថ្ងៃចុងក្រោយនៃរដូវកាល ... Read More »