ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ លើកងទ័ពមួកខៀវកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសម៉ាលី។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា៖ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៤នាក់ (ស្ត្រី ០១នាក់) ... Read More »
ហេតុតែខឹងឪពុកក្មេកស្រវឹងស្រាយក កណ្តៀវរករឿងពេក យកទឹកអាស៊ីតជះលេីរបួសធ្ងន់
ខេត្តត្បូងឃ្មុំ ៖ កូនប្រសារចិត្តសឿងមួយរូបបានយកទឹកអាស៊ីតជះលេីឪពុកក្មេក បណ្តាលអោយរបួសធ្ងន់ធ្ងរ ដោយសារ តែខឹងជនរងគ្រោះស្រវឹងស្រាម្តងៗកាន់កណ្ដៀវដងវែងទៅរករឿងខ្លួន ។ យោងតាមប្រភពព័ត៌មានអោយដឹងថា ករណីនេះកេីតឡេីងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទីនៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់។ បន្ទាប់ពីកេីតករណីហិង្សានេះ ... Read More »
ក្រុមយក្ស២នៅអុីតាលីកំពុងដាក់គោលដៅចង់បានលោក Pochettinoមកដឹកនាំ
កីឡាអន្តរជាតិ៖ ក្លឹបខ្លាំង២នៅអុីតាលីគឺក្លឹប Inter Milan និងក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាបាន ដាក់គោលដៅទៅលើគ្រូបង្វឹកលោក Mauricio Pochettino សម្រាប់តំណែងអ្នកចាត់ការក្រុមថ្មីរបស់ពួកគេ ខណ:ក្លឹបទាំង២នេះសុទ្ធសឹងតែមានគម្រោងបណ្តេញអ្នកចាត់ក្រុមបច្ចុប្បន្នរៀងៗខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីក្រុមទាំង២កំពុងនាំមុខគេឈរកំពូលតារាងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃសុក្រនេះ។ ... Read More »
រដ្ឋបាលស្រុកកែវសីមាបំភ្លឺជុំវិញការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ បង្កឲ្យតៃកុងរថយន្តល្មើសច្បាប់រងរបួសធ្ងន់
ខេត្តមណ្ឌលគីរី៖នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកកែវសីមាបានចេញលិខិតបំភ្លឺជុំវិញការចុះប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ទៅលើក្រុមបក្សពួករកសុីដឹកជញ្ជូនឈើល្មើសច្បាប់យ៉ាងសកម្មដោយមិនខ្លាច ឬកោតញញើតសមត្ថកិច្ចនិងមន្ត្រីជំនាញបន្តិចណាសោះ ទើបធ្វើឲ្យមានការបង្ក្រាប ប្រដេញដោយកម្លាំងសមត្ថកិច្ចជំនាញនឹងអាជ្ញាធរស្រុក ដឹកនាំដោយលោកហឿន សុខណា ទៅលើក្រុមឈ្មួញឈ្មោះលាប បណ្តាលឱ្យរងបួសធ្ងន់ក្រោយពីធ្វើសកម្មភាពរារាំងសមត្ថកិច្ច និងគេចវេះពីការបង្ក្រាបដែលធ្វើឲ្យ រថយន្តសមត្ថកិច្ច និងរថយន្តក្រុមដឹកជញ្ចូនផលអនុផលព្រៃឈើខុសច្បាប់ បុកគ្នាគាបជាប់និងកាងរថយន្តសមត្ថកិច្ច ... Read More »
នារីម្នាក់បេីករថយន្តទាំងមេឃភ្លៀងខ្លាំងរួមនឹងភ្នែកមីញ៉ូបមេីលមិនសូវច្បាស់ផងជ្រុលចង្កូតទៅបុករបាំងថ្មបាក់អស់១កង់
ភ្នំពេញ ៖ នារីម្នាក់បេីករថយន្តម៉ាកតូយ៉ូតាព្រូសទាំងមេឃកំពុងភ្លៀងខ្លាំង រួមនិេងភ្នែករបស់គាត់មីញ៉ូបមេីលមិនសូវច្បាស់ផងនោះ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ... Read More »
លោកត្រាំប្រកាសថា ៖ លោកស្ម័គ្រចិត្តធ្វើជាមនុស្សទីមួយសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩
អន្តរជាតិ៖ សារព័ត៌មានFox News បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានត្រៀមលក្ខណៈជាអ្នកដំបូងគេ នៅអាមេរិក ក្នុងការធ្វើតេស្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោយការផលិតរួចរាល់ ។ នៅក្នុងការសន្ទនាជាមួយគ្រូពេទ្យMarc Siegel ដែលកំពុងតែបំពេញការងារជាអ្នកប្រឹក្សាសុខភាព ... Read More »
ហេតុអ្វីបានជាបេក្ខភាពមកពីទ្វីបអាហ្វ្រិកលេចធ្លោជាងគេសម្រាប់តំណែងអគ្គនាយក WTO?
អន្តរជាតិ៖ បេក្ខភាពសម្រាប់ជំនួសតំណែង ប្រធានអង្គការពាណិជ្ជកម្មពិភពលោក Roberto de Azevedo ពេលនេះឈានដល់ដំណាក់កាលប្រកួតប្រជែងលើកទីពីរហើយ។ ក្នុងចំណោមបេក្ខភាពទាំង៨រូប មាន៣រូបមកពីទ្វីបអាហ្វ្រិក ។ អង្គការ WTO មិនបានផ្លាស់ប្តូរមេដឹកនាំទៅតាមតំបន់នីមួយៗតាមបែបប្តូរវេនគ្នានោះឡើយ ប៉ុន្តែតាំងពីអង្គការនេះចាប់កំណើតឡើងពីឆ្នាំ១៩៩៥ មកទល់ពេលនេះមិនទាន់មានប្រធានជាតំណាងមកពីទ្វីបអាហ្វ្រិកនោះឡើយ បើទោះបីមានការបោះឆ្នោតជ្រើសរើសក្តី។ ... Read More »
លោក មហាធៀ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៥ឆ្នាំ អាចនឹងពិចារណាបង្កើត គណបក្សនយោបាយថ្មីមួយ
អន្តរជាតិ៖ ជាថ្មីម្ដងទៀតលោក មហាធៀ មហាំម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា លោកអាចនឹងពិចារណា ឬក៏នឹងបង្កើតគណបក្សថ្មីមួយតែម្ដង បើសិនជា បំណងបន្តធ្វើជាសមាជិកគណបក្ស Pribumi Bersatu Malaysia ដែលលោកបង្កើតឡើងរួមគ្នាជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ... Read More »
តោះចង់ដឹងច្បាស់អត់៖ ក្រសួងសុខាភិបាលចេញបកស្រាយពាក់ព័ន្ធករណីបុរសម្នាក់ស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ និងបកស្រាយ អំពីករណីបុរសវ័យ២១ឆ្នាំម្នាក់ដែលស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ បុរសខាងលើ មានទីលំនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ... Read More »
មានករណីចាប់ប៉ូលិសធ្វើចំណាប់ខ្មាំងនៅប្រទេសអ៊ុយក្រែន
អន្តរជាតិ៖ មានករណីចាប់ចំណាប់ខ្មាំងកើនឡើងនៅប្រទេសអ៊ុយក្រែននាថ្ងៃទី២៣ខែកក្កដានេះ ហើយជនដែលត្រូវចាប់ធ្វើជាចំណាប់ខ្មាំងមិនមែនជាជនសុីវិល ដូចមុនឡើយគឺជាកម្លាំងប៉ូលិស។ ជនដៃដល់ប្រដាប់ដោយអាវុធ និងគ្រាប់រំសេវជាច្រើនបានចាប់ប៉ូលិសម្នាក់ធ្វើជាចំណាប់ខ្មាំងនៅតំបន់ Poltava ប្រទេសអ៊ុយក្រែន។ ក្រុមអ្នកស្រាវជ្រាវអ៊ុយក្រែនបានបញ្ជាក់ថា ជនដៃដល់ប្រដាប់ដោយអាវុធ មានកាំភ្លើងគ្រាប់បែក រំសេវផ្ទុះជាច្រើនទៀត ។ តាមសារព័ត៌មានUkraine Times បានផ្សាយថា ... Read More »
ប្រទេសម៉ិចស៉ិក អះអាងថា៖ ចិនសន្យាផ្ដល់កម្ចី ១ពាន់លានដុល្លារ ដើម្បីទទួលបានវ៉ាក់សាំង COVID-19
អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយដកស្រង់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសម៉ិកស៉ិកថា៖ ប្រទេសចិនគ្រោងនឹងផ្តល់ប្រាក់កម្ចី មួយពាន់លានដុល្លារ ដើម្បីអាចឲ្យបណ្តាប្រទេស នៅទូទាំងតំបន់អាមេរិកឡាទីន និងដែនកោះ Caribbean អាចទទួលបានវ៉ាក់សាំង ... Read More »
ជិះម៉ូតូមិនប្រកាន់ស្ដាំបុកគូទរថយន្តស្ទួចពីក្រោយបាក់ជើងឆ្វេងសន្លប់ស្ដូក
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូដែលបើកមិនប្រកាន់ស្ដាំទៅបុករថយន្តស្ទួចក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសអ្នកបើកម៉ូតូនោះបាក់ជើងខាងឆ្វេងរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ... Read More »
លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៤វត្តក្នុងខេត្តតាកែវ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណាបានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារនាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៤ ... Read More »
អាជ្ញាធរខេត្តសៀមរាប៖ ចុះផ្អាកទីតាំងខារ៉ាអូខេ ចំនួន៣កន្លែងទាំងយប់ ក្រោយលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត
ខេត្តសៀមរាប៖ ទីតាំងហាងខារ៉ាអូខេ (KTV) ចំនួន៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ត្រូវបានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប ចុះផ្អាកទាំងយប់។ យោងតាមប្រភពព័ត៌មានពីក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចទីតាំងទាំង ៣កន្លែងនោះរួមមាន៖ខារ៉ាអូខេយីហោ “ម៉ាយ ... Read More »
អភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនអ្នកជាប់ឃុំ នៅពន្ធនាគារខេត្ត
ខេត្តកោះកុង៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខអ្នកទោស នៅពន្ធនាគារខេត្ត និងបាននាំយកអំណោយ មានកង្ហារបឺតខ្យល់ ចំនួន ... Read More »
បុរសម្នាក់ដួលបោកក្បាលលង់ទឹកស្លាប់ពេលចុះទៅជួយកូនដែលរកកលលង់ទឹកនៅល្បាក់ទឹកធ្លាក់ក្បាលឆាយ
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់បានលង់ទឹកស្លាប់នៅទឹកធ្លាក់ក្បាលឆាយ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពេលនាំក្រុមគ្រួសារទៅលេងនៅទីរមណីយដ្ឋាននោះ។ បើតាមពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះដំបូងបានចុះទៅជួយកូនរបស់ខ្លួនដែលរកកលលង់ទឹក តែចៃដន្យអាក្រក់ពេលចុះទៅជួយក៏ដួលបោកក្បាលខ្លួនឯងនឹងល្បាក់ថ្មធ្លាក់ទឹក លង់ស្លាប់តែម្តង ចំណែកកូនជនរងគ្រោះមិនមានគ្រោះថ្នាក់ទេ ។ សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះឈ្មោះ ... Read More »
តុលាការសម្រេចចោទប្រកាន់ ជនជាតិចិន ១១នាក់ ពីបទចាប់ជំរិតទារប្រាក់ និងបង្ខាំងមនុស្សដោយខុសច្បាប់នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក គុជ គឹមឡុងអ្នកនាំពាក្យស្ថាប័នអយ្យការ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនជាតិចិន ចំនួន១១នាក់ ពីបទចាប់ជំរិតមនុស្សទារប្រាក់ និងបទបង្ខាំងមនុស្សដោយខុសច្បាប់រួចហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតាមនីតិវិធី។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដាថ្មីៗនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ... Read More »
ស្ត្រីកម្មការិនីរោងចក្រម្នាក់លួចម៉ូតូអ្នកធ្វើការជាមួយគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តស្វាយរៀង៖ស្ត្រីសង្ស័យជាកម្មការិនីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ម៉ូតូដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចហើយមកពិនិត្យកាំម៉ារាសុវត្តិភាពក្នុងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត។ ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុង ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាស្ត្រីសង្ស័យមានឈ្មោះសែន សាវីន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះល័ស ... Read More »
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញម៉ូតូកង់បី ១០០គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬដាស់ម៉ាស៊ីន សាកអាគុយ និងពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ ជានិច្ចកាល ... Read More »
នៅខែសីហា ខាងមុខនេះ៖ កម្ពុជា-ចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ភ្នំពេញ៖ កម្ពុជា–ចិន នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺមុនពេលដែលសហភាពអឺរ៉ុប ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ប្រមាណ២០ភាគរយពីកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ៖ កែសម្រួលប្រព័ន្ធចរាចរណ៍តំបន់ភ្លើងស្តុប ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ខាងជើងផ្លូវ មុខគណៈរដ្ឋមន្ត្រី ឈានដល់រៀបការ៉ូឡា លើចិញ្ចើមផ្លូវហើយ
ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍និងប្តូរទីតាំងភ្លើងស្តុបនៅតំបន់ក្តាន់២ និងការពង្រីកផ្លូវសហព័ន្ធរុស្ស៊ី ការជីកដាក់លូទំហំ១ម៉ែត្រជាមួយនឹងការអ៊ុតកៅស៊ូនៅខាងជើងផ្លូវមុខទីស្តីការគណៈរដ្ឋមន្ត្រី បានឈានមកដល់ទីបញ្ចប់ហើយ ហើយបើគិតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ... Read More »
នៅថ្ងៃទី២៣ កក្កដា រកឃើញមធ្យោបាយល្មើសចំនួន ១,១០៩គ្រឿង ត្រូវបានផាកពិន័យ
ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៣ កក្កដា រកឃើញមធ្យោបាយល្មើសចំនួន ១,១០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ... Read More »
ជី ដេវីត សម្រេចចិត្តសាងភ្នួសក្រោយទិញរថយន្តទំនើបថ្លៃរាប់សែនដុល្លារឲ្យទេព បូព្រឹក្ស
ភ្នំពេញ៖ អតីតារាចម្រៀងប្រុសល្បីឈ្មោះលោក ជីដេវីត បានសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនាហើយកាលពីថ្ងៃទី២៣ខែកក្កដានេះនៅវត្តមួយ។ ការសាងព្រះភ្នួសនេះគឺក្រោយពេល២ថ្ងៃនៃការធ្វើឲ្យគូស្នេហ៍កញ្ញាទេព បូព្រឹក្សរំភើបព្រោះតែការផ្តល់កាដូរថយន្ត Rolls-Royce តម្លៃរាប់សែនដុល្លារអាមេរិកនោះ។ មុនមួយថ្ងៃនៃការសម្រេចចិត្តសាងព្រះភ្នួសតាមគន្លងព្រះពុទ្ធសាសនា ជី ដេវីតធ្លាប់បង្ហើបពិការចាកចេញ និងឃ្លាតពីក្រុមការងារមួយរយៈ។ ទើបតែដល់ថ្ងៃសាងភ្នួសទើបមានការភ្ញាក់ផ្អើល ដោយមានទាំងវត្តមានគូស្នេហ៍ និងក្រុមគ្រួសារចូលរួម។ ... Read More »
អាជីវកម្មខ្នាតតូចនៅកម្ពុជានៅតែមានក្តីសុទិដ្ឋិនិយមលើអនាគតរបស់ខ្លួន ទោះបីជាមានវត្តមានជំងឺកូវីដ-19 ក្ដី
ភ្នំពេញ៖ថ្ងៃទី២៣ ខែកក្ដដា ទោះបីជាអាជីវកម្មខ្នាតតូចនិងមធ្យម ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលកើតចេញពីការរាតត្បាតជាសកលនៃវីរុសកូវីដ–១៩ក៏ដោយ ក៏ម្ចាស់អាជីវកម្មទាំងនោះនៅកម្ពុជាភាគច្រើន នៅតែមានសុទិដ្ឋិនិយមចំពោះអនាគតអាជីវកម្មរបស់ពួកគេ។ នេះបើយោងតាមការរកឃើញរបស់របាយការណ៍ស្ទង់មតិមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ ៥២ ភាគរយនៃម្ចាស់អាជីវកម្មដែលបានស្ទង់មតិនៅកម្ពុជាបានឲ្យដឹងថាថ្វីត្បិតពួកគេនៅតែប្រឈមនឹងបញ្ហាអាជីវកម្ម ជាពិសេសបញ្ហាលំហូរសាច់ប្រាក់វិនិយោគក្ដី ក៏ពួកគេនៅតែមានសុទិដ្ឋិនិយម ចំពោះអាជីវកម្មរបស់ពួកគេដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយឈ្មោះថា «ស្ថានភាពអាជីវកម្មខ្នាតតូច» ចេញផ្សាយដោយក្រុមហ៊ុនFacebook ... Read More »
ហាងខារ៉ាអូខេយីហោហុងកុងលួចលាក់បើកឲ្យភ្ញៀវចូលច្រៀងត្រូវនគរបាលខេត្តកណ្ដាលធ្វើការណែនាំឱ្យគោរពតាមកិច្ចសន្យា
ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា ហាងខារ៉ាអូខេយីហោហុងកុង លួចលាក់បើកឲ្យភ្ញៀវចូលច្រៀងមិនស្ដាប់ការណែនាំរបស់ក្រសួងពាក់ព័ន្ធនោះ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះធ្វើអន្តរាគមន៍កាលពីយប់ថ្ងៃទី២២ ខែកក្កដា ... Read More »
កោះតៃវ៉ាន់នឹងប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍China Airlines បញ្ចៀសការយល់ច្រឡំថាជារបស់ចិន
អន្តរជាតិ៖ សភាតៃវ៉ាន់បានអនុម័តប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះនេះដើម្បីបញ្ចៀសការយល់ច្រឡំថាជាក្រុមហ៊ុនអាកាសចរណ៍របស់ចិន។ សារព័ត៌មាន AFP បានផ្សាយថាក្រុមអ្នកបង្កើតច្បាប់កោះតៃវ៉ាន់ កាលពីថ្ងៃទី២២ ខែកក្កដា បានបោះឆ្នោតប្តូរឈ្មោះក្រុមហ៊ុន China Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់កោះតៃវ៉ាន់ ក្នុងគោលដៅបញ្ចៀសការយល់ច្រឡំថាជាក្រុមហ៊ុនរបស់ចិន។ ក្រុមហ៊ុន China Airlines (CAL) ... Read More »
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ក្នុងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ... Read More »
ចិន នឹងវៀតណាមបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ កាលពីថ្ងៃអង្គារទី២១ ខែកក្កដាថ្មីៗនេះ មានកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការដឹកនាំចិន – វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ ។ នេះបើយោងតាមទីភ្នាក់ងារAKP ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។ លោក Wang Yi ... Read More »
ដំរីដ៏ឯកាមួយក្បាលឈ្មោះ Kaavan មានវ័យ ៣៣ឆ្នាំ កំពុងធ្វើដំណើរពីប៉ាគីស្ថានមករស់នៅកម្ពុជាវិញ
អន្តរជាតិ៖ បើយោងតាមការឲ្យដឹងរបស់អ្នកជំនាញសត្វក្នុងប្រទេសប៉ាគីស្ថាន លោក Safwan Shahab Ahmad បានឲ្យដឹងនៅថ្មីៗនេះថាសត្វដំរីដ៏កំសត់មួយក្បាលឈ្មោះ Kaavan បានបញ្ជេញអាកប្បកិរិយាខុសប្រក្រតីហាក់បីដូចជាមានបញ្ហាផ្លូវចិត្ត បន្ទាប់ពីដៃគូរបស់វាឈ្មោះSaheli បានស្លាប់តាំងពីឆ្នាំ ២០១២មកម្លេះ ហើយវាត្រូវនៅឯកោតែម្នាក់ឯង ។ ដោយសារតែមូលហេតុទាំងអស់នេះ ... Read More »
រដ្ឋមន្រ្តីការងារ ចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម
ភ្នំពេញ៖ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាតិឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច