ព័ត៌មានទាន់ហេតុការណ៍៖
'

ស្លាប់ និងរបួសធ្ងន់ ៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ យ៉ាងហោច បុរសម្នាក់ បានស្លាប់យ៉ាងអាហោចអាធម័ នៅនឹងកន្លែង និងបុរសស្រ្តីចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា រវាងអ្នកជិះម៉ូតូបុកជាមួយម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ។ យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃើញថា នៅវេលាម៉ោង១ និង២៥នាទី ... Read More »

ប្លន់​​ម៉ូតូពី​ស្ត្រី​មាន​ផ្ទៃពោះ យកទៅឆក់កាបូបស្រ្តីជនជាតិបារាំងជាប់អណ្តាក់សមត្ថកិច្ចទាំងពីរនាក់

សៀមរាប៖ ជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាកហុងដា​ស្គូ​ពី ស៊េរី​ឆ្នាំ២០១៨ ពី​ស្ត្រី​មាន​ផ្ទៃពោះមញនាក់ កាលពី​យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ពេលនេះ​ត្រូវបាន​សមត្ថកិច្ចស្រាចជ្រាវដឹងនិង​ចាប់ខ្លួនបាន​ហើយ ខណ:ដែល​ជនសង្ស័យ​ទាំងនេះ​បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​ពី​ស្ត្រី​រងគ្រោះ យកទៅ​ជិះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​បារាំង ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវនោះ។ សមត្ថកិច្ចបានឲ្យដឹងថាករណី​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​មាន​ផ្ទៃពោះ ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង១០និង២០នាទី​យប់ ... Read More »

លោកតាម្នាក់បានបាត់បង់ជីវិតដោយសង្ស័យគាំងបេះដូងនៅក្រុងតាខ្មៅ

ខេត្តកណ្ដាលៈ លោកតាម្នាក់ដែលមានអការលើសឈាមប្រចាំកាយ បានដាច់ខ្យល់យ៉ាងអណោចអធ័ម ដោយសង្ស័យថា គាំងបេះដូង ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

សម្តេច​តេជោ​ បង្ហាញ​សាច់រឿង​ដ៏​ជូរចត់​”គូព្រេងមិនព្រាត់”អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ

ភ្នំពេញ​៖នៅ​ថ្ងៃទី​៥​ ខែ​មករា​ ឆ្នាំ​២០១៩​ នេះ​ ជា​ខួប​អាពាហ៍ពិពាហ៍​លេីក​ទី​៤៣​ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ។ នេះ​ជា​ខ្លឹម​សារ​ទាំង​ស្រុង​ ដែល​សម្តេច​តេជោ​ បង្ហាញ​នៅ​ថ្ងៃ​នេះ​ ៖ ខ្ញុំសូមផូសឡើងវិញនូវអត្ថបទ “គូព្រេងមិនព្រាត់ “ ដែលជារឿងពិតរបស់ខ្ញុំនិងភរិយា ... Read More »

កាន់តែធ្ងន់ ប្រពន្ធនាយសានម៉ៅ យកប្លង់ផ្ទះ និងឡានទៅបញ្ចាំដើម្បីដឹកប្តីទៅសង្គ្រោះបន្តនៅប្រទេសថៃ

ភ្នំពេញ៖ ពិតជាសង្វេកក្រោយពីក្រុមគ្រួសារតារាកំប្លែង នាយ សាន ម៉ៅ បានព្យាយាមរកប្រាក់អស់ពីខ្លួនដើម្បីព្យាបាលជំងឺដ៏រ៉ាំរ៉ៃរបស់តារាកំប្លែងនាយសានម៉ៅ។ ដំណឹងចុងក្រោយបានទម្លាយថាប្រពន្ធតារាកំប្លែងរូបនេះបានសម្រេចចិត្តយកប្លង់ផ្ទះ និងរថយន្តយកទៅដាក់បញ្ចាំងដើម្បីបានប្រាក់ដឹកតារាកំប្លែងរូបនេះដែលឈឺធ្ងន់ទៅសង្គ្រោះបន្តនៅប្រទេសថៃ។ ដំណឹងពីអ្នកជិតដិតតារាកំប្លែង នាយសានម៉ៅ បានបញ្ជាក់ថាស្ថានភាពជំងឺបេះដូង និងហើមសួតរបស់នាយ សានម៉ៅ ហាក់ក្នុងសមភាពមួយធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ហើយក្រុមគ្រួសារនៅតែមិនទាន់អស់ចិត្ត ... Read More »

ប្រជាពលរដ្ឋជាច្រើននាក់បានមកឈរមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រហ៊ុង ស្រីនាង ដែលតុលាការខេត្តហៅមកសាកសួរ តាមបណ្តឹងលោកមិល ពិសី តំណាងក្រុមហ៊ុន

ខេត្តស្ទឹងត្រែង៖ លោកមិល ពិសី ចោទប្រជាពលរដ្ឋថាមកសាងសង់ លំនៅឋានអនាធិបតេយ្យ ជាង៣០ខ្នងផ្ទះ ស្មើ៣០គ្រួសារ លើដីរបស់ក្រុមហ៊ុន ម៉ុង រឹទ្ធីគ្រុប ដែលមានប្រវែង៣០០ម៉ែត្រក្បាល តាមបណ្តោយផ្លូវជាតិលេខ៧ ដែលមានប្លង់ត្រឹមត្រូវ តាមច្បាប់រួចមកហើយ ដោយមានការប្រាប់ ... Read More »

តុលាការសម្រេចឃុំខ្លួនបុរសគំរាមបង្ហោះរូបអាសអាភាស ដែលនារីពីរនាក់ឆាតតាម face book ទាក់ទងគ្នាជាមួយខ្លួនជាថ្នូរនឹងទឹកប្រាក់

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៤ មករា ២០១៩ លោក ទី សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកា ឃុំខ្លួនបុរសម្នាក់ដែល គំរាមហែកកេរ្តិ៍តាមឆាត face book ដោយបុរសជាជនសង្ស័យ ... Read More »

LEXLIS 470បើកបុកម៉ូតូនៅផ្លូវបំបែកជាបួនអូសម៉ូតូនៅក្រោមរថយន្តជាង១០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ បន្ទាប់ជនរងគ្រោះត្រូវរថយន្តLEXLIS 470 បើកបុកចំពីចំហៀងនិងអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ... Read More »

ក្រុមអ្នកក្លាហានរក្សាទុកថ្នាំញៀនជាប់នឹងខ្លួន ហើយជិះកាត់កន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះ មានអីកម្លាំងចម្រុះឃាត់បាន៧នាក់

ភ្នំពេញ ៖ ក្រុមជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌដង្កោ ឃាត់ខ្លួន នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តសំបួរមាស តាមបណ្ដោយផ្លូវ២១៧ចំការដូង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយពួកគេជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន៤កញ្ចប់ ... Read More »

បុរសជនជាតិចិនជិះម៉ូតូបុករថយន្តពីក្រោយស្លាប់ភ្លាមៗ

ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័​ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៥ ខែមករា​ ឆ្នាំ២០១៩​ នៅចំណុចមុខយក្សាបោកអ៊ុត​ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

សិស្សសាលាសុវណ្ណភូមិសម្លាប់ខ្លួនដោយមិនមូលហេតុ

ភ្នំពេញៈ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីជីដូនម្នាក់បានប្រទះឃើញចៅស្រី សម្លាប់ខ្លួនដោយចង.កក្នុងបន្ទប់ មិនដឹងមូលហេតុ កាលពីវេលាម៉ោង០៥និង៤០នាទីព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះ25E ក្នុងបុរីប៊ុន ហួរ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ ... Read More »

ស្រ្តីពីរនាក់បបួលគ្នាយកស្បៃមុងទៅអូសត្រី ស្រាប់តែលង់ទឹកទាំងអស់គ្នាស្លាប់ម្នាក់ រួចជីវិតម្នាក់

ខេត្តមណ្ឌលគិរី៖ ស្រ្តីម្នាក់បានលង់ទឹកស្លាប់ ខណៈដែលបបួលគ្នាស្រីៗពីរនាក់យកស្បៃមុងទៅអូសត្រី យកមកធ្វើម្ហូបប្រចាំថ្ងៃ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ២និង២០នាទីរសៀល ថ្ងៃសុក្រ ១៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព. ស ... Read More »

ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជាកម្លាំងមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាច្បាប់គោលនយោបាយនិងយន្តការជាច្រើន ដើម្បីសមភាពយេនឌ័រ ដោយទទួលស្គាល់ថា” ... Read More »

ព្រូដិនសលកម្ពុជាឧបត្ថម្ភសិក្ខាសាលាការអប់រំអំពីមុខវិជ្ជាស្ទែមនៅខេត្ត៣

ភ្នំពេញ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំមុខវិជ្ជាស្ទែម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលឈានមុខគេនៅកម្ពុជានេះ បានឧបត្ថម្ភគាំទ្រសិក្ខាសាលាការអប់រំមុខវិជ្ជាស្ទែម ជាបន្តបន្ទាប់នៅខេត្តបាត់ដំបង សៀមរាប និង កំពង់ចាម។គម្រោងទូទាំងប្រទេសនេះបានផ្សព្វផ្សាយទៅដល់សិស្សនិងលោកគ្រូ-អ្នកគ្រូជាង ២០ ម៉ឺននាក់ និងត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន ... Read More »

បញ្ហាចារកម្ម នឹងធ្វើឲ្យទំនាក់ទំនងអាមេរិក រុស្ស៊ី​ប្រឈមមុខតានតឹងដាក់គ្នា ក្នុងឆ្នាំ​២០១៩នេះ

ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង ក្រោយពេលរុស្ស៊ីបានសម្រេចចោទប្រកាន់ពលរដ្ឋអាមេរិក​ពីបទចារកម្មជាផ្លុវការ​។ សារព័ត៌មាន​ Interfax របស់រុស្ស៊ីនៅថ្ងៃ ទី៤ ខែមករា បានដកស្រងព័ត៌មាន ពីក្រុមស្រាវជ្រាវ រុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីបានសម្រេចចោទប្រកាន់ ពលរដ្ឋអាមេរិក ឈ្មោះ​ ... Read More »

រថយន្ត Jeeb បុកបង្គោលភ្លើងខូចខាតតិចតួច ម្ចាស់ទុកចោលគេចខ្លួនបាត់

ភ្នំពេញ៖ រថយន្ត​Jeeb ​ពណ៌ត្រេអ៊ីមួយ​គ្រឿង ត្រូវម្ចាស់បើក​លឿន​ពេក​ក៏​រេចង្កូត​ឡើងខឿន​​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យរង​ការ​​ខូចខាតបន្តិចបន្តួច ចំណែក​​អ្នកបើកបរ​ភ័យពេក​រត់​ចោល​រថយន្ត​បាត់។ ហេតុការណ៍ខាងនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃព្រហស្បតិ៍១២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

កាណាដានិងចិនកាន់តែប្រឈមមុខតានតឹង ដោយសារអាមេរិក?

ទំនាក់ទំនងរវាងចិន នឹងកាណាដាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលដែលកាណាដា ធ្វើតាមសំណើអាមេរិក​ចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei ​។ នៅពេលនេះដែរ ចិនបានចាប់ខ្លួនពលរដ្ឋ​កាណាដា ដល់ទៅ​១៣នាក់ហើយ ។ រដ្ឋាភិបាលកាណាដា​បានប្រកាសឲ្យដឹងថា ពលរដ្ឋរបស់ខ្លួន ដល់ទៅ​១៣នាក់​ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពី​ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក

នៅលើពិភពលោក មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលជាច្រើន​​សម្រាប់ដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរ​ជាង ១៤០០ ក្រុមហ៊ុន ដោយមានយន្តហោះដឹកអ្នកដំណើរ ជិត​២៥ពាន់គ្រឿង និងបន្តកើតឡើងទៀតដោយសារតម្រូវការធ្វើដំណើរច្រើន ។​ កាលពីឆ្នាំ ២០១៣ មានជើងហោះហើរ ប្រមាណ​ ជាង ... Read More »

អូស្ត្រាលីប្រឈមនឹងរលកកម្តៅវាយប្រហារ

នៅតំបន់អាស៊ីភាគអាគ្នេយ៍ ប្រទេសអូស្ត្រាលី​ ប្រឈមនឹងរលកកម្តៅ​ជាទ្រងទ្រាយធំ បង្ករក្តីបរម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ​រស់នៅក្នុងតំបន់ ។ពលរដ្ឋ​បានបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងមានភ្លើងឆេះ និងបញ្ហាបះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ នៅឯតំបន់ភាគពាយព្យអូស្ត្រាលីនោះវិញ កាលពីសប្តាហ៍មុននេះ អាកាសធាតុបានក្តៅខ្លាំងមិនធ្លាប់មាននោះទេ គឺសីតុណ្ហភាពបានឡើងកម្តៅរហូតដល់៤២អង្សាសេ ជាពិសេសនៅភាគអាគ្នេយ៍ទីក្រុង Melbourne ... Read More »

គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ នៅក្នុងរដ្ឋ ផ្ល័រីដា​ អាមេរិក​

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវល្បឿនលឿន ក្នុងរដ្ឋផ្ល័រីដា អាមេរិក​ បណ្តាលឲ្យរថយន្តផ្ទុះឆេះ​ សម្លាប់មនុស្ស ៦នាក់ និង របួស ៨នាក់ ក្រៅពីនេះមានរថយន្តជាច្រើនគ្រឿងទៀតខូចខាតដោយការបុកបន្តកន្ទុយគ្នា ។ មន្ត្រីសន្តិសុខនៅក្នុងតំបន់​បាន និយាយថា មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍រថយន្តបុកគ្នា ... Read More »

អាកាសយានដ្ឋាននៅភាគខាងត្បូង ប្រទេសថៃ បិទជាបណ្តោះអាសន្ន ដោយសារតែ​ព្យុះ​មិនធ្លាប់មានក្នុង៣ទសវត្សរ៍

ព្យុះបានវាយប្រហារនៅតំបន់ឈូងសមុទ្រប្រទេសថៃ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ធ្វើឲ្យអាកាសយានដ្ឋានយ៉ាងតិច២កន្លែង ត្រូវបានប្រកាសបិទដំណើរការជាបណ្តោះអាសន្ន ខណៈដែលមនុស្សរាប់ពាន់នាក់នាំគ្នារត់ភៀសខ្លួនទៅរកទីសុវត្ថិភាព ។ខ្យល់ព្យុះនេះ ឈ្មោះ Pabuk មានកម្លាំងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង បាននិងកំពុងនាំមកនូវរលកធំៗនៅឈូងសមុទ្រថៃ មុនពេលវាមកដល់ភាគខាងត្បូងខេត្ត Kakhon Si ... Read More »

លោក ឃួង ស្រេង៖ កោះប្រជុំចុងក្រោយជាមួយមន្ដ្រីខណ្ឌ មន្ទីរ កងកម្លាំង ដើម្បីត្រួតពិនិត្យការងារសម្រាប់ទិវាជ័យជំនះ ៧មករា ២០១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាលើកចុងក្រោយ ជាមួយមន្ដ្រី ខណ្ឌ មន្ទីរ កងកម្លាំង ពាក់ព័ន្ធដើម្បីពិនិត្យលទ្ធផលរបស់ផ្នែកនិមួយៗ និងការទទួលខុសត្រូវរៀងៗខ្លួនលើការងារត្រៀមរៀបចំទិវាបុណ្យ៧មករាខួបលើកទី៤០(៧មករា ១៩៧៩.៧មករា ២០១៩)ដែលជាថ្ងៃកំណើតទី២សម្រាប់យើងទាំងអស់គ្នាដែលបានចាកផុតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៏ប៉ុលពត ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ... Read More »

បាញ់មួយគ្រាប់ទាំងកណ្ដាលថ្ងៃនៅខណ្ឌមានជ័យគំរាមម្ចាស់ម៉ូតូកុំឲ្យតាម ក្រោយពីជនសង្ស័យ២នាក់កាច់កម៉ូតូបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ​២នាក់បានជិះម៉ូតូឌុបគ្នា មកធ្វើសកម្មភាពកាច់កម៉ូតូ របស់ពលរដ្ឋបានសម្រេច ហើយត្រូវម្ចាស់ទាន់ ក៏ជនសង្ស័យដកកាំភ្លើងបាញ់១គ្រាប់ ដើម្បីគំរាមរួចជិះគេចខ្លួនទៅដោយសុវត្ថិភាព ។ ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤០នាទី ជិតកណ្ដាលថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា​ ... Read More »

ផ្ទុះបែកធុងខ្យល់លាន់ស្នូរដូចរន្ទះ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដែលមានសម្លេងលាន់ឮដូចរន្ទះបាញ់ខែវស្សា និងធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចភ័យស្ទើរលួសព្រលឹង តែការពិត ស្នូរសម្លេងនោះគឺជាសម្លេងផ្ទុះធុងខ្យល់របស់អាជីករដែលប្រកបរបជុសជួលរថយន្ត ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយវត្តព្រះពុទ្ធមានបុណ្យ តាមបណ្តោយផ្លូវលេខ១៨២ ... Read More »

សមត្ថកិច្ចចាប់រថយន្តដឹកលើសទម្ងន់២១៤គ្រឿង ពិន័យជាប្រាក់​ជាង​៤០០លានរៀលក្នុងខែធ្នូឆ្នាំ២០១៨

ភ្នំពេញៈ ក្នុងមួយខែធ្នូឆ្នាំ២០១៨កន្លងមកនេះ សមត្ថកិច្ចចាប់បានរថយន្តដឹកទំនិញលើស​ទម្ងន់កម្រិតកំណត់ ចំនួន២៧៩គ្រឿង និងពិន័យបានថវិកាសរុប ចំនួន ៤៧៤,៣០០,០០០រៀល ។នេះបើតាមឲ្យដឹងក្នុងរបាយការណ៍របស់លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួត​ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ ថ្ងៃសុក្រ ... Read More »

បុរសជនជាតិចិនម្នាក់ ដួលផ្កាប់មុខស្លាប់ នៅទល់មុខដំណាក់ស្តេច ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានដួលផ្កាប់មុខដោយមិនដឹងមូលហេតុ ហើយត្រូវ​បានរថយន្តគ្លីនិក៨៨៨ មកដឹកយកទៅសង្រ្គោះនៅគ្លីនិក​មិត្តភាព ប៉ុន្តែក្រោយមកជនរង​គ្រោះ​បានស្លាប់នៅ​លើរថយន្តសង្គ្រោះតែម្តងដោយសារបែកលលាដ៏ ធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំ ច ... Read More »

មន្ទីរដែនដីនគរូបនីយកម្មសំណង់ខេត្តបន្ទាយមានជ័យ ៖ បុរីរស្មីដួងច័ន្ទ គ្មានច្បាប់ត្រឹមត្រូវនោះទេ

ខេត្តបន្ទាយមានជ័យ៖ បុរីអត់ច្បាប់មានឈ្មោះរស្មីដួងច័ន្ទ ដែលមានទីតាំងស្ថិតនៅភូមិសាមគឺ្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងការចោទប្រកាន់ រកស៊ីបោកប្រាស់ប្រជាពលរដ្ឋជាអតិថិជន និងប្រឈមប្តឹងទៅតុលាការចាត់ តាមផ្លូវច្បាប់ ពីសំណាក់មន្ទីរជំនាញ បន្ទាប់ពីមានការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ២ទៅ៣ ... Read More »

ចោទប្រកាន់ស្រ្តីថៅកែហាងកែសម្ផស្សឌែម៉ូគ្លីនិកនិងគ្រូពេទ្យម្នាក់ករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មដើម្បីគំរាមទារប្រាក់

ភ្នំពេញ​៖ ស្ត្រីថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកនិងស្រ្តីម្នាក់ទៀតជាគ្រូពេទ្យផ្នែកដេរ វះកាត់គ្រឿងក្រោមប្រចាំគ្លីនិកបានត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី៤​ ខែ​មករា​ ដើម្បី​សាកសួរករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់ ។ មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ លោកស្រីហូវ ដាណេថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកនិងឈ្មោះពៅ ... Read More »

ស្លាប់​ជិត​២ពាន់​នាក់​ របួស​ជាង​៥ពាន់​នាក់​ ក្នុង​ឆ្នាំ​២០១៨​ នៅកម្ពុជា​

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស១,៧៦១នាក់​បានស្លាប់ និង​ ៤,៧៧០នាក់ ផ្សេងទៀតរងរបួស ដោយសារ​គ្រោះថ្នាក់ចរាចរនៅកម្ពុជា សម្រាប់​ឆ្នាំ២០១៨។ នេះ​បេី​តាម​របាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៤ ខែមករា​ នេះ។ របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៨ ... Read More »

ប្រជាការពារភូមិទទួលឯកសណ្ឋាន និងវិទ្យុទាក់ទង់ពីអធិការនគរបាល

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងមន្ត្រីក្រោមឱវ៉ាត ចុះចែកឯកសណ្ឋាន និងវិទ្យុទាក់ទងជូនប្រជាការពារភូមិ។ ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ... Read More »