ព័ត៌មានទាន់ហេតុការណ៍៖
'

បារាំងចាប់មនុស្សជិត២០០០នាក់ ដោយសារបាតុកម្មក្លាយជាហិង្សា

ប៉ូលិសបារាំង បានចាប់ខ្លួនមនុស្សជាង១៧០០នាក់ហើយ ដោយបាតុកម្ម អាវកាក់លឿង ប្រែក្លាយទៅជាអំពើហិង្សា គ្របដណ្តប់ស្ទើរតែទូទាំងប្រទេស ។ ជាមួយគ្នានោះអ្នករងរបួស ក៏បានកើនឡើងរាប់រយនាក់ផងដែរ ។ បើទោះបីមានការយោគយល់ពីរដ្ឋាភិបាលបារាំង ក្រុមបាតុកម្ម អាវកាក់លឿង នៅតែបន្តដង្ហែក្បួន បាតុកម្ម ... Read More »

តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់ខ្លួនមួយរំពេច

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់មួយរំពេច បន្ទាប់ពីរាយខ្សែភ្លើងឆក់ត្រី តែបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងទៅវិញ ។ ក្រោយកើតហេតុ សមត្ថកិចនទៅពិនិត្យដោយក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយការឆក់ខ្សែភ្លើងប្រាកដមែន ។ ករណីនេះ កើតឡើងកាលពីរសៀល ថ្ងែអាទិត្យ ទី៩ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

សប្បាយ​ក្លាយជា​ទុក្ខ​ ដោយសារធុងបាសចាស់ពេក

ខេត្ត​ព្រះសីហនុ៖ ប្រពភព័ត៌មានបានឲ្យដឹងថាៈ​ មាន​បុរស​ម្នាក់​ ត្រូវបានចរន្ទភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​ នៅផ្ទះ​របស់​គាត់​ ក្នុង​កម្មវិធី​ជួប​ជុំ​គ្នា​ផឹកស៊ី​សប្បាយ​ៗ​ គាត់​បាន​យក​ធុង​បាស​ មក​តភ្លើង​ចាក់​កំដរ​ ដើម្បី​ញាំង​ឲ្យ​កម្មវិធី​ជួប​ជុំ​គ្នា​នេះ កាន់តែ​រីក​រាយ​បន្ថែម​ទៀត ​។ ប៉ុន្តែ​ជា​អកុសល​ ស្រាប់តែ​ត្រូវចរន្តភ្លើងឆក់​ ដួល​ផ្ងា​រក្រោយ​ស្លាប់​តែម្តង​​។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅម៉ោង១៩:៣០នាទី ... Read More »

ពលរដ្នរិះគន់លោក វណ្ណា មន្រ្ដី ឈរជើងប្រចាំស្នាក់ការបរិស្ថាន ត្រពាំងឫស្សី ជំរិតទាលុយពីពលរដ្ន ដឹកបទល្មើសព្រៃឈើជាថ្នូរនឹងការមិន​ចាប់បង្ក្រាប

ខេត្តកំពង់ធំ៖ មន្ត្រីបរិស្ថាន​ម្នាក់ឈ្មោះ វណ្ណា ឈរជើងប្រចាំស្នាក់ការបរិស្ថាន ត្រពាំងឫស្សី ត្រូវបានបែក ធ្លាយរឿងជំរិ​ត​ទារ​លុយពីប្រជាពលរដ្ឋដឹកឈើគ្រឿងផ្ទះមួយគោយន្តកន្ត្រៃ​ចំ​នួ​ន៥​ម៉ឺន​រៀល ជាថ្នូរនឹងការមិន​ចាប់បង្ក្រាប ។ មន្ត្រីស្នាក់ការ​បរិស្ថានប្រចាំ​ការ​នៅចំណុចត្រពាំងឫស្សី ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំ ក្រយា ស្រុក សន្ទុក ... Read More »

សម្តេចតេជោហ៊ុន សែន អបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង អបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ត្រូវអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ... Read More »

សិប្បកម្មមានជាច្រើនកន្លែងក្នុងស្រុកថាឡាបរិវ៉ាត់ គ្មានច្បាប់គ្មានអ្នកបង្ក្រាប ព្រោះវាជាឆ្នាំងបាយរបស់សមត្ថកិច្ចមែនទេ

ខេត្តស្ទឹងត្រែងៈ សិប្បកម្មកែច្នៃទ្វារបង្អួច និងតុកៅអីសាឡុង គ្រែតូចធំគ្រប់ម៉ូដ ធ្វើអំពីឈើប្រណីត និងលេខមួយ អារច្រៀកដឹកចេញ ពីព្រៃសហគមន៍ ព្រៃឡង់ និងព្រៃដែនចម្រកសត្វព្រៃ យ៉ាងអណាធិប្បតេយ្យគ្មានអ្នកទុបស្គាត់ និងបង្ក្រាបនោះឡើយចែកគ្នា យកតែលុយទៅដាក់ហោប៉ៅទៅបានហើយ រួមទាំងសិប្បកម្មជាច្រើនកន្លែង ដែលមាននៅក្នុង ... Read More »

រថយន្តស្លាកលេខនគរបាលបុករះម៉ូតូសណ្តោងរ៉ឺម៉កស្លាប់បុរសម្នាក់ និងបុរសម្នាក់ទៀតរងរបួស

ភ្នំពេញ: រថយន្ត ស្លាក លេខ នគរបាល បុក រះ ម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿងស្លាប់បុរសម្នាក់ និងបុរសម្នាក់ទៀតរងរបួស ។ ហេតុការណ៍ នេះ កើតទ្បើងកាលពីម៉ោង ១០ និង៣០នាទីយប់ ... Read More »

អភិបាលស្រុកកូនមុំឲ្យសមត្ថកិច្ចឃាត់រថយន្តបាកុង ៤គ្រឿង ដឹកគ្រឿងកែច្នៃឈើតាមបញ្ជាអភិបាលខេត្ត

ខេត្តរតនគិរី៖ រថយន្តបាកុងចំនួន៤គ្រឿង ដឹកជញ្ជូនសម្ភារកែច្នៃឈើជាច្រើនគ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកូនមុំ ស្ទាក់ចាប់ឃាត់បញ្ជូនឲ្យរដ្ឋបានព្រៃឈើ ។ ការឃាត់រថយន្តបាកុងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ... Read More »

លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ៖ សកលវិទ្យាល័យរដ្ឋ និងឯកជនជាង១២០នៅកោះសូម៉ាត្រា បើកទ្វារផ្តល់អាហាររូបករណ៍លើជំនាញសំខាន់ៗដល់ប្រទេសសមាជិកICMA

ឥណ្ឌូណេស៊ី៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ជាការបើកទំព័រថ្មីលើកិច្ចសហការលើកកំពស់ធនធាន មនុស្សដល់ប្រទេសសមាជិកICMA សមាគមបញ្ញវន្តមុស្លីមឥណ្ឌូណេស៊ី(ICMI) ទទួលបានការជ្រោមជ្រែងពីក្រុង Lampung កោះស៊ូម៉ាត្រា នឹងបើកទូលាយផ្តល់អាហារូប ករណ៍ជាច្រើនកន្លែងដល់ប្រទេសជាសមាជិកICMA រួមមានកម្ពុជា និង ... Read More »

សមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិបុរសម្នាក់ត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបោះពួយលឿនជ្រុលទៅបុក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយ បានដាច់ខ្យល់ស្លាប់ ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯរថយន្តបង្ក បានបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

ប្រជាពលរដ្ឋព័ទ្ធឃាត់ខ្លួនបុរសម្នាក់បានភ្លាមៗក្រោយពីរំលោភសម្លាប់ស្ត្រីម្នាក់នៅស្រុកគងពិសីប្រគល់ឲ្យសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យល្មោភកាម បានភ្លាមៗក្រោយពីធ្វើសកម្មភាពរំលោភរួចហើយបានសម្លាប់ស្ត្រីម្នាក់ជាមនុស្សគថែមទៀតផងនោះ ខណៈដែលផឹកស្រាស្រវឹងហើយមានចំណង់ផ្លូវភេទ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ចំណុចភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ... Read More »

ខ្មែរ​ឥស្លាម​ សាលី​ អ៊ូមើត​ ឈ្នះ​ជើងឯក​នៅ​ថៃ​ ក្នុង​កម្មវិធី​ King Cup Jet Ski Cup 2018 ផ្តល់​មោទនភាពជាតិ​ដល់​កម្ពុជា​

ភ្នំពេញ​៖​ ពិត​ជា​មោទនភាព​ជាតិ​មួយ​ទៀត​ សម្រាប់​ កីឡាករម៉ូតូទឹក​ខ្មែរ​ឥស្លាម​ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 បានធ្វើឲ្យកក្រើកឆាកអន្ដរជាតិជាថ្មីទៀតហើយ ដោយនៅរសៀលថ្ងៃទី៩ ខែធ្នូនេះ សាលី​ អ៊ូមើត ... Read More »

លួច​ហើយ​លួច​ទៀត​ ទី​បំផុត​ជាប់​គុក​ដដែល

ភ្នំពេញ​៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ នេះ​ បានបញ្ជូនជនសង្ស័យ២នាក់ ជាចោរលួចម៉ូតូទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការ​តាមច្បាប់។ ករណីលួច​ម៉ូតូ​នេះ កើតឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០៖១៥នាទី នៅចំណុច ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បំពាក់បំប៉នស្មារតីក្នុងការទទួលខុសត្រូវអនុវត្តតួនាទីភារកិច្ចដល់អាវុធហត្ថទូទាំងរាជធានីភ្នំពេញ​ !

ភ្នំពេញ​៖​ ដោយយោងតាមផែនការណែនាំ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នេះ​ លោកឧត្តមសេនីយ៍ឯក រ័ត្ន ... Read More »

អាជ្ញាធរ​ ពុំ​អនុញ្ញាតឲ្យ​សមាគម​ ឬ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ​ ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​១០ធ្នូ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេចឲ្យ​មានការ​ជួបជុំ​ និង​ រៀបចំ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដោយ​ពុំ​មាន​ការ​ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ​ ។ ក្នុង​ករណី​នៅ​តែ​ធ្វើ​ការ​ជួបជុំ​ខុស​ពី​ទីតាំង​ដែល​បាន​អនុញ្ញាត​ជូន​ បណ្តាលឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​ របៀប​រៀបរយ​សាធារណៈ​ តំណាង​ត្រូវ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។ ... Read More »

នៅលើកំណាត់ផ្លូវជាតិលេខ៥ និងលេខ៥៥ មានមនុស្សស្លាប់ និងរបួសធ្ងន់ ៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៥ករណី

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងចំនួន ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ករណីផ្សេងគ្នា ដែលហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ និងលេខ៥៥ ។ សេចក្ដីរាយការណ៍ថា នៅព្រឹកថ្ងៃទី៧ ... Read More »

ចោរលួចកាច់សោម៉ូតូបានសម្រេចចុងក្រោយអស់ល័ក្ខណ៍ជាប់ខ្នោះ

ខេត្តកំពង់ធំ៖ សមត្ថកិច្ចអាវុធហត្ថខេត្តកំពងធំ ឃាត់ខ្លួនជនសង្ស័យកាច់សោម៉ូតូបានម្នាក់ កាលពីវេលាម៉ោង០២និង១០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិ ស្លាកែត សង្កាត់ព្រៃ តាហ៊ូក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណះជនសង្ស័យកំពុង លេងភ្នាល់ចាក់ប្រដាល ។ ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងជិះម៉ូតូដួលខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ពុំទាន់រកសាច់ញាតិឃើញ

ខេត្តសៀមរាប៖ បុរសម្នាក់ពុំស្គាល់អត្តសញ្ញាតិស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងស្លាប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាសុីម ភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ តាមប្រភពព័ត៌ពីប្រជាពលរដ្នបានឲ្យដឹងថា ជនរងគ្រោះរស់នៅភូមិថ្មីសង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប មិនទាន់មានសាច់ញាតិមករកទេ សាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចសង្កាត់ជ្រាវ ... Read More »

ជប៉ុនគ្រោងចំណាយ​ ២៤០ពាន់លានដុល្លារ​ សម្រាប់វិស័យការពារជាតិ៥ឆ្នាំ

ក្រសួងការពារជាតិជប៉ុន​ត្រូវគេរាយការណ៍ថា មានគម្រោងចំណាយប្រាក់​រហូត​ដល់​២៤០ពាន់លានដុល្លារ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ទៅលើវិស័យ​ការពារជាតិ ក្នុងនោះ​ផ្តោតលើការទិញ​សព្វាវុធ​បន្ថែមពីអាមេរិកផងដែរ ។ កាសែត Nikkei Business Dailyបានផ្សាយថា គម្រោងចំណាយនេះ ស្របតាមការប្រកួតប្រជែងផ្នែកសន្តិសុខ ក៏ដូចធ្វើឲ្យល្អប្រសើរ​ផ្នែកសេដ្ឋកិច្ច​ជាមួយអាមេរិក​ខណៈត្រូវទិញអាវុធពីប្រទេសនេះ ។ ប្រភពខាងលើបានផ្សាយ​កាលពីថ្ងៃទី៧ ខែធ្នូ ... Read More »

ផ្សារព្រៃសណ្ដែកស្រុកទ្រាំងសាងសង់ជិតរួចរាល់ទើបដឹងថាជាសំណង់ខុសច្បាប់

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយពីភាពមិនប្រក្រតីនៃការសាងសង់ផ្សារព្រៃ សណ្ដែកថ្មីដោយក្រុមអាជីវករខ្លះមិនសុខចិត្ត និងបានតវ៉ា ថែមទាំងសរសេរសារ រាយការណ៍តាមផេកហ្វេសប៊ុកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងនោះ ត្រូវបានលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តតាកែវរកឃើញថាសំណង់ផ្សារនេះគ្មាន លិខិតអនុញ្ញាតសាងសង់ឡើយគឺជា សំណង់ខុសច្បាប់ទាំងស្រុង ។ ... Read More »

សមត្ថកិច្ចចុះយកសិលាចារឹកមានតម្លៃ១ផ្ទាំងទៅរក្សាទុកនៅសារមន្ទីរជាតិ ពលរដ្ឋទូងស្គរប្រកាសអាសន្នបាត់ទាំងផ្ទាំងសិលានិងចៅអធិការវត្ត

ខេត្តកំពង់ស្ពឺ ៖ លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ... Read More »

បុរសចំំណាស់ម្នាក់ ត្រូវសត្វឪម៉ាល់ទិចដៃ និងខ្លួនរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវបានសត្វឪម៉ាល់ជាច្រើនក្បាលទិចមួយជំហៀងខ្លួន និងដៃខាងស្ដាំ ខណៈដែលរូបគាត់បាននាំប្រពន្ធកូនទៅចម្ការរបស់គាត់ ពេលទៅដល់ចម្ការពេលល្ងាច ក៏ឃើញស្មៅក្នុងចម្ការមៀនជាច្រើន រួចយកកណ្ដៀវយកទៅច្រូតប្រហែល៥ម៉ែត្រ ក៏យកផ្លែកណ្ដៀវលូកច្រូត ប៉ះសំបុក្រសត្វឪម៉ាល់បណ្ដាលឲ្យបែកសំបុក្រ ហើរមកទិចខ្លួន និងដៃ ធ្វើឲ្យរូបគាត់ចុកចាប់ ហើមពងបែក ។ ករណីជនរងគ្រោះម្នាក់ដែលត្រូវសត្វឪម៉ាល់ទិចនោះកើត ... Read More »

លិខិតមិត្តអ្នកអានៈ ត្រួតពិនិត្យតែស្ថានីយប្រេងធំៗ សូមកុំភ្លេចត្រួតពិនិត្យស្ថានីយតូចៗផង

ជាការពិតហើយដែលកន្លងទៅនេះស្ថាប័នកាំកុងត្រូលបានយកចិត្តទុកដាក់ក្នុងការចុះ ត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់ប្រេងឥន្ធនៈតាមស្ថានីយធំៗហើយបានរកឃើញ ភាពអវិជ្ជមានមួយចំនួនដូចជាស្ថានីយប្រេងខ្លះលក់ប្រេងឲ្យអតិថិជនមិនគ្រប់ចំណុះ លួចកេងបន្លំប្រេងធម្មតាទៅជាប្រេងស៊ូពែរ និងលក់ថ្លៃលើសកំណត់ក្រសួងពាណិជ្ជកម្ម ជាដើម ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្គមមួយដែលស្រលាញ់យុត្តិធម៌ និងស្អប់ នូវអំពើពុករលួយយល់ឃើញថា ប្រតិបត្តិការរបស់ស្ថាប័នជំនាញដែលកំពុងយកចិត្តទុកដាក់ ក្នុងបញ្ហានេះនឹងធ្វើឲ្យមហាជនគាំទ្រខ្លាំងណាស់ ព្រោះចាត់ទុកការកេងបន្លំ និងកេងចំណេញ ... Read More »

ឆេះទីតាំងលក់គ្រឿងម៉ាស៊ីនភ្លើងក្នុងផ្សារផ្លាហ្សា ផ្អើលអាជីវកររត់ចែកជើងគ្នាទាំងល្ងាច

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះទីតាំងលក់គ្រឿងម៉ាស៊ីនភ្លើងក្នុងផ្សារផ្លាហ្សា ក្បែរផ្សារតូចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមអាជីវកររត់ចែកជើងគ្នា តែសំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ។ ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ... Read More »

ផ្កាយ​៣​ ជា​មេបញ្ជាការ​ ការពារ​ផ្ទាល់​សម្តេចតេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ នឹង​ប្តឹង​ទៅ​តុលាការ​ ករណី​ប៉ូលិស​ខណ្ឌ​ដង្កោ​ បាញ់​កូន​ប្រុស​ជា​កង​អង្គរក្ស​បណ្តាល​ឱ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​”ចង់​ស៊ី​ឆ្កែ​ ចោទ​ថា​ឆ្កែ​ឆ្គួត​ រួច​បាញ់​ឱ្យ​ងាប់​”​

ភ្នំពេញ​៖ លោក​ឧត្ដមសេនីយ៍​ឯក​ ឯល​ វណ្ណ​ថន​ មេបញ្ជាការ​ កង​អនុសេនាធំ​ការពារ​ផ្ទាល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បញ្ជាក់​ថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌​ ក្នុង​ករណី​ឈ្មោះ​ មៀច​ សត្ថា​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ឈរ​ជើង​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ព្រះ​នាម​ទិវា១១​ ... Read More »

ក្លឹបឌីស្កូRainបានបង្កបញ្ហាដល់ពលរដ្ឋរស់នៅជិតខាងក្នុងករណីបំពងសំឡេង និងបន្ទោបង់ដាក់លើផ្លូវដើរ ជញ្ជាំងរបងផ្ទះ

ភ្នំពេញ៖ បុរសម្នាក់បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែ និងខណ្ឌមានជ័យសុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវបំពងសំឡេងចេញមកក្រៅរហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពូនបានឡើយ ។ ការលើកឡើងស្នើសុំនេះគឺក្នុងឱកាសវេទិកាសាធារណៈមួយកាលពីព្រឹកថ្ងៃទី០៨ ... Read More »

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វាទាមទារឲ្យក្រុមហ៊ុន O C I C បញ្ឍប់សកម្មភាពឈូសឆាយអភិវឌ្ឍន៍ លើដីរបស់ពួកគាត់រងចាំការដោះស្រាយគ្នាចប់សិនចាំអភិវឌ្ឍន៍ជាក្រោយ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៅក្នុងការអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា បានជួបប្រមូលផ្តុំគ្នាជាថ្មីដើម្បីទាមទារឲ្យក្រុមហ៊ុន O C I C បញ្ឍប់សកម្មភាពឈូសឆាយអភិវឌ្ឍន៍ លើដីរបស់ពួកគាត់រងចាំការដោះស្រាយគ្នាចប់សិនចាំអភិវឌ្ឍន៍ជាក្រោយ ។ ប្រជាពលរដ្ឋប្រមាណជាង២០នាក់ដែលមកតវ៉ា នេះនៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៨ ... Read More »

ឃាត់ខ្លួនបុរសម្នាក់បោកលុយគេ២៥០០ដុល្លារមិនអស់ចិត្តមកបោកយកខារ៉ាបាវ៦កេសទៀត

ខេត្តតាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ត្រពាំងគ្រញូង ឃាត់ខ្លួននៅវេលាម៉ោង៧ព្រឹកថ្ងៃ សៅរ៍ ១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

ចៅសង្កាត់ចោមចៅទី៣សន្យាខ្យល់ចំពោះការសំអាតបរិស្ថានក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣ ដែលទើបនឹងឡើងកាន់តំណែងថ្មី បានសន្យាថានឹងសំអាតឲ្យអស់ពីបញ្ហាសំរាមក្នុងមូលដ្ឋានរបស់លោក តែផ្ទុយទៅវិញ ការសន្យារបស់លោកគឺអាចនិយាយបានថា សន្យាខ្យល់ធ្វើមិនបាន ទុកឲ្យសំរាមស្អុយរលួយគរដូចភ្នំក៏លោកមិនរវល់ ។ បញ្ហាសំរាមនៅក្នុងមូលដ្ឋានចោមចៅទី៣ កន្លងមកមានព័ត៌មានបានចុះផ្សាយតែធ្វើឲ្យលោក​ វ៉ា​ ... Read More »

មន្រ្តីប៉ូលិសបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ រថយន្តបើកទៅមុខលែងរួច

ភ្នំពេញ៖ មន្រ្តីប៉ូលិសម្នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ ចំណែករថយន្តបើកទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្ដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីប៉ូលិសស័ក្តិ៤ បើករថយន្តម៉ាកតូយ៉ូតា Camry ... Read More »