ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ កងរាជអាវុធហត្ថខំចាប់ មេព្រៃដោះលែងយកលុយ ស្រួលៗ

គេរាយការណ៍ថា ករណីកម្លាំងកងរាជអាវុធហត្ថ​ស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់​បង្ក្រាបឈើអារប្រភេទលេខ២ បានជាង១០ម៉ែត្រត្រីគុណកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ហើយប្រគល់ឲ្យមេព្រៃនោះ ពេលនេះ មេព្រៃ​ផ្នែកក្រវាញជាអ្នកដោះលែង ដោយមានអន្តរាគមន៍​ពីថ្នាក់លើ ។ ប្រការនេះធ្វើឲ្យក្រុមមន្ត្រីអ្នកអនុវត្តច្បាប់ ... Read More »

ទិដ្ឋភាពពលរដ្ឋកូរ៉េខាងត្បូង រីករាយទៅកាន់កូរ៉េខាងជើងដើម្បីជួបសាច់ញាតិដែលបែកបាក់គ្នាដោយសារសង្គ្រាម

ពលរដ្ឋកូរ៉េខាងត្បូងមួយក្រុម បានធ្វើ ដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីជួបសាច់ញាតិដែលបានបែកបាក់គ្នាដោយសារ សង្គ្រាម ឧបទ្វីប ឆ្នាំ១៩៥០-១៩៥៣។ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានផ្សាយថា កូរ៉េខាងត្បូង និងកូរ៉េខាង ជើង បានរៀបចំពិធីជួបជុំសាច់ញាតិ ចាប់ពីថ្ងៃទី២០-២៦ខែសីហា។ ... Read More »

នគរបាលខេត្តកំពង់ចាមចុះបង្ក្រាបទីតាំងបញ្ជាល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ តាមសំណូមពរពលរដ្ឋ

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលខេត្តសហការជាមួយនគរបាលស្រុកព្រៃឈរ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងបញ្ជាល់មាន់ខុសច្បាប់ នៅចំណុចវាលស្រែ ស្ថិតនៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ក្នុងនោះកម្លាំងបាន ... Read More »

រកម្ចាស់ម៉ូតូដែលត្រូវក្រុមចោរលួចហើយយកទៅទុកក្នុងគុម្ពោតព្រៃឃើញហើយ

ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ៣ កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបានអះអាងថា ខ្លួនជាម្ចាស់ម៉ូតូ ដែលសមត្ថកិច្ចបង្រ្កាបបាន រួមទាំងជនស្ស័យមួយក្រុមដែលធ្វើសកម្មភាពលួចម៉ូតូ ហើយយកទៅលាក់ទុកក្នុងព្រៃ កាលពីវេលាម៉ោង ១១ ... Read More »

រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសម័យកាលអតីតសហភាពស៊ូវៀត

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Gergei Shoigu បានប្រកាសឲ្យដឹងថា រុស្ស៊ីបានត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយមានការចូលរួមពីប្រទេសចិន ម៉ុងហ្គោលី។ សមយុទ្ធជាទ្រង់ទ្រាយធំនេះមិនធ្លាប់មានចាប់តាំងពីសម័យកាលអតីតសភាពស៊ូវៀត។ សមយុទ្ធមានការចូលរួមពីកម្លាំងទាហានជើងគោក ជើងទឹក និងជើងអាកាស។ សារព័ត៌មាន RT កាលពីថ្ងៃទី២០ ... Read More »

រដ្ឋមន្ត្រីការបរទេសអុីរ៉ង់៖ ការចុះកិច្ចព្រមព្រៀងបរមាណូគឺជាការខុសឆ្គង

នៅថ្ងៃទី២០ ខែសីហា រដ្ឋមន្ត្រីការបរទេសអុីរ៉ង់បានប្រកាសថា ការដែលអុីរ៉ង់ចូលរួមចុះកិច្ចព្រមព្រៀងបរមាណូអន្តរជាតិជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥ គឺជាកំហុសមួយ។ កិច្ចព្រមព្រៀងនោះកំពុងតែប្រឈមនឹងការខាតបង់ដោយសារតែការ «ញៀនដាក់ទណ្ឌកម្ម» របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ សារព័ត៌មាន CNN បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក Javad Zarif បញ្ជាក់ថា អាមេរិកកំពុងតែ ... Read More »

ម៉ូតូកង់បីបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបើកច្រាស់ទិសគ្នាបុកចំពាក់កណ្ដាលពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ ម៉ូតូកង់បីមួយគ្រឿងជិះឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបើកដោយល្បឿនលឿនក្នុងទិសដៅច្រាស់គ្នា ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកចំពាក់កណ្ដាលម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូកង់បីស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីបុរសជាអ្នកបុករងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចមុខភូមិស្វាយជ្រុំ ឃុំបែកចាន ... Read More »

ឃាត់ខ្លួន​វៀតណាម​៧នាក់​ ទាំង​ព្រឹក​ នៅ​ខណ្ឌ​ឫស្សីកែវ​

ភ្នំពេញ​៖ ​ថ្ងៃទី២១ ខែសីហា វេលាម៉ោង៦និង៣០នាទីព្រឹក នគរបាល​ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧នាក់​ ដែល​រស់នៅ​និង​ប្រកប​មុខរបរ​ដោយ​ខុសច្បាប់​​នៅ​កម្ពុជា​។ ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​ដោយ​លោក​វរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ និងកម្លាំងសមត្ថកិច្ច​មូលដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ... Read More »

ក្រុមចោរប្រដាប់អាវុធប្លន់ម៉ូតូនារីជាអាជីវករលក់សាច់ជ្រូកម្នាក់ បានសម្រេចនៅសែនសុខ

ភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធប្លន់ម៉ូតូនារីជាអាជីវករលក់សាច់ជ្រូកម្នាក់ បានសម្រេច ខណៈបើកម៉ូតូទៅទិញសាច់ជ្រូក។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ី ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់នៅឃុំអញ្ចើមបើកលេងជាចំហរ

អ្នកភូមិកូនថ្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុង​រស់នៅក្នុងសេចក្តីភ័យខ្លាច ដោយសារក្រុមចោរលួច ចោរឆក់ បាននិងកំពុងកើតឡើង​ ។ ចោរលួច ចោរឆក់កើតឡើង ដោយសារតែ​ល្បែងស៊ីសងសង្វៀនជល់មាន់មួយកន្លែងត្រូវបានបើកជាចំហរនៅឃុំអញ្ចើម ស្រុកត្បូងឃ្មូំ ។ អាជ្ញាធរមានសមត្ថកិច្ច​ត្រូវអ្នកភូមិអះអាងថា ... Read More »

មេឈ្មួញរកស៊ីដឹកជញ្ជួនឈើផ្ទះចាស់ បង្កប់ឈើថ្មី លួចបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវ បានជាច្រើនឆ្នាំ ត្រូវអស់ល័ក្ខណ៍ ជាប់អន្ទាក់មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម លោកធូរ គឹម ហ៊ួរនាយរងផ្នែក រដ្ឋបាលព្រៃឈើ កំពង់ថ្ម បានដឹកនាំក្រុមការងារចេញប្រតិបត្តិការ បង្ក្រាបបទល្មើសដឹកជញ្ជួន បង្កប់ឈើថ្មី ជ្រកក្រោមច្បាប់ សុំដឹកឈើផ្ទះចាស់។ ... Read More »

ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបបានសម្រេចបណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលនឹងថ្នល់រងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវចោរឆក់កាបូប បានសម្រេចបណ្តាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាល និងថ្នល់រងរបួសធ្ងន់ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាញៗចំណែកជនសង្យ័យបានជិះគេចខ្លួនបាត់។ ករណីនេះកើតឡើងកាលពីម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខហាងលក់បាយសុខហុកផ្លូវ១០១៩(ហាណូយ) ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ស្ត្រីរងគ្រោះឈ្មោះ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ និងដកយកវត្ថុតាងម៉ូតូប្រគល់ឲ្យម្ចាស់វិញ

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបញ្ជារបស់លោក ទិត សំណាង ស្នងការរងទទួលផែន និងដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ... Read More »

ខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើស្ថានទូតអាមេរិកនៅទួរគី

ខ្មាន់កាំភ្លើងបានជិះរថយន្ត រួចបាញ់ជាច្រើនគ្រាប់ចូលទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងអង់ការ៉ាប្រទេសទួរគី ប៉ុន្តែមិន បណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ។ ជនដៃដល់ បានគេចខ្លួនបាត់តាម រថយន្តពណ៌ស ។ ការបាញ់ប្រហារខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ។ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើង ... Read More »

លោកកូហ្វុី អាណាន់ អ្នកតស៊ូមួយជីវិតដើម្បីពិភពលោក មានតម្លាភាព និងសន្តិភាព

លោកកូហ្វុីអាណាន់ ដែលជាមន្ត្រីជាន់ខ្ពស់ស្បែកខ្មៅមួយរូបក្នុងចំណោម២រូប មានស្នាដៃយ៉ាងធំធេងនៅលើពិភពលោក ក្នុងការស្វែងរកសន្តិភាព តម្លាភាព ក៏ដូច ជាការមិនប្រកាន់ពូជសាសន៍ បន្ទាប់ពី អតីតមេដឹកនាំ អាហ្វ្រិកខាងត្បូង លោក Nelson mandela។ នៅក្នុងសេចក្តីប្រកាសស្តីពីអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យជួយមើលអ្នករកស៊ីប៉ះកង់ម៉ូតូនៅម្តុំផ្សារជម្ពូវ័នលួចបាចដែកគោល និងក្បាលវីសលើផ្លូវផង

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋដែលតែងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ដែលស្ថិតនៅក្បែររបងសាលាជម្ពូវ័ន ផ្សារជម្ពូវ័ន និងនៅជុំវិញស្តុបបំបែកពីផ្លូវជាតិលេខ៤និងផ្លូវទំនប់ កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣បាន សំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យជួយរកមុខជនដែលយកដែកគោល និងវីសបាចលើផ្លូវធ្វើឲ្យ កង់ ម៉ូតូ រថយន្ត របស់ពួកគាត់បែកស្ទើរគ្មានលស់ថ្ងៃខណៈធ្វើដំណើរនៅលើកំណាត់ ផ្លូវនោះម្តងៗ ។ ... Read More »

ចិនវិនិយោគទឹកប្រាក់៥ពាន់លានដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំនេះ

ភ្នំពេញ ៖ ស្របពេលទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនក៏ដូចជាទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើងបានធ្វើឲ្យអ្នកវិនិយោគចិនកាន់តែច្រើនបោះ ទុនវិនិយោគនៅកម្ពុជា ដោយទំហំទឹកប្រាក់បានកើនដល់៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែនៃឆ្នាំនេះ ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម Morgan Tower តម្លៃ១៦០លានដុល្លារអាមេរិកនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីចុងសប្តាហ៍ មុនថារយៈពេលត្រឹម៧ខែគិតចាប់ពីខែមករា ... Read More »

សកម្មជន​ដីធ្លី​៤នាក់​ ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ តាម​​ព្រះរាជ​ក្រឹត្យ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​

ភ្នំពេញ៖ សកម្មជន​ដីធ្លី​៤នាក់​ រួម​ទាំង​លោក​ស្រី​ ទេព​ វន្នី​ ផង​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ​ នៅ​យប់​ថ្ងៃ​ទី​២០​ ខែ​សីហា​ នេះ​ ។ តុលាការ​ដោះលែង​នេះ​ គឺ​ យោង​តាម​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ... Read More »

សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ត្រូវដោះលែងចេញពន្ធនាគារនៅយប់ថ្ងៃនេះតាមដីការបស់ព្រះរាជអាជ្ញា ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស

ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងសកម្មជនដីធ្លី សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារហើយ ក្រោយជាប់ឃុំឃាំងនៅទីនោះអស់រយៈពេលប្រមាណ២ឆ្នាំ។ នេះបើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅមុននេះបន្ដិច។ ... Read More »

លោកអ៊ិត សុធាឆ្លើយតបម្ចាស់អាខោនហ្វេសប៊ុកថា អ៊ុ សុភ័ក្រ្តា បើបាន ទទួលលុយ តែមួយដុល្លារ សុខចិត្តដើរចូលគុគដោយខ្លួនឯង

ខេត្តកំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានគេស្គាល់ថា ជាបុគ្គលម្នាក់ដែលសម្រេចក្តីដោយភាពយុត្តិធម៌ និងមានមេត្តាធម៌ ចំពោះករណីដំណោះស្រាយក្នុងរឿងក្តី និងត្រូវបាន មន្រ្តីរាជការ ប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ គោរពស្រឡាញ់រាប់អាន ដោយសារមានភាពស្មោះត្រង់ ... Read More »

ថ្ងៃទី​២២ សីហា​ តុលាការ​កំពូល​ ធ្វើ​សវនាការ​រឿង​លោក​កឹម​ សុខា

ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​២២​ ខែ​សីហា​ ខាងមុខ​នេះ​ តុលាការ​កំពូល​នឹង​បើក​សវនាការ​រឿង​ក្តី​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ។ ដីកា​តុលាការ​កំពូល​ ដែល​ទទួល​បាន​បង្ហាញ​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​គង់​ ស្រ៊ីម​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ... Read More »

ក្រសួង​អប់រំ​ ៖​ ដំណើរការសំណេរថ្ងៃទី១ នៃការ​ប្រឡងបាក់ឌុប​ប្រព្រឹត្តទៅដោយរលូនល្អ មិនមាន​បាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរ​ឱ្យ​កត់សម្គាល់ឡើយ

ភ្នំពេញ​៖ នៅតាមមណ្ឌលប្រឡងនីមួយៗ បាន​ដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀប​រយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ហ្វេសប៊ុក​ផេក​ផ្លូវការ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ... Read More »

សំណាងមួយពាន់គ្រោះថ្នាក់ ម្ចាស់ចតម៉ូតូរួចចុះទៅស្ទួចត្រីចៃដន្យរថយន្តកុងតឺន័ររេចង្កូតមកបុកម៉ូតូធ្លាក់ចូលទឹកទន្លេវៃគោ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលចោមរោមមើលយ៉ាងច្រើនកកកុញ ពីសំណាក់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍សំណាងមួយលើមួយពាន់គ្រោះថ្នាក់ ខណៈបុរសម្នាក់បានទុកម៉ូតូលើចិញ្ចើមផ្លូវ ហើយចុះទៅស្ទួចត្រីនៅខាងក្រោមស្ពាន ហាយវ៉េទន្លេវៃគោ បានមួយសន្ទុះ ស្រាប់តែមានរថយន្តកុងតឺន័រទំនងអ្នកបើកងងុយដេក រេចង្កូតមកខាងឆ្វេងដៃបុកម៉ូតូអូសធ្លាក់ចូលទឹកតែម្ដង សំណាងមនុស្សមិនរងគ្រោះថ្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ... Read More »

កាលបរិច្ឆេទនៃការប្រឡងជ្រើសរើសក្របខណ្ឌ ទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៨

កាលបរិច្ឆេទនៃការប្រឡងជ្រើសរើសក្របខណ្ឌ ទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៨ Read More »

អាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួននារីម្នាក់លួច​កាត់​យខ្សែក ក្មេងស្រី

ភ្នំពេញ៖ ​នារីម្នាក់លួច​កាត់​យក​ខ្សែក ពី​ក្មេងស្រី​ជនរងគ្រោះ​នៅ​កន្លែង​តាំងពី​ពណ៍​មួយកន្លែង​ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនបាន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាល​ម៉ោងជិត៩យប់ ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា រា​ធានី​ភ្នំពេញ ។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ កង ... Read More »

កាកបាទក្រហមកម្ពុជា ទទួលអំណោយពី​សប្បុរសជន សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ

ភ្នំពេញ​៖​ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទទី ២០ ខែសីហា នេះ លោកស្រី​ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »

ឃាត់ខ្លួន ៥នាក់ផ្សេងគ្នាជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យក្នុងករណីប្រើប្រាស់ រក្សាទុក ចែកចាយជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥នាក់ផ្សេងជាបន្តបន្ទាប់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។ នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៨ ១៥នាទីយប់ ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ... Read More »

បេក្ខជនម្នាក់នៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុងខាងជើង ត្រូវក្រុមគ្រូពេទ្យដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ក្រោយពីមានអការស្លេកស្លាំង

ខេត្តកំពង់ឆ្នាំង ៖ បេក្ខជនម្នាក់ត្រូវបានក្រុមគ្រូពេទ្យដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗ បន្ទាប់ពីមានអការ ស្លេកស្លាំង និង ក្អួតចង្អោរ ក្នុងពេលធ្វើវិញ្ញាសាប្រឡង កាលពីវេលាម៉ោងប្រមាណ៣រៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា គំរូក្រុងខាងជើង ។ ... Read More »

ប្រទះឃើញស្ត្រីម្នាក់ត្រូវសត្វឈ្លើងទាមនៅក្នុងប្រឡាយទឹក

ខេត្តព្រះសីហនុ៖ ស្ត្រីវ័យ២៣ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញក្នុងទឹកប្រឡាយ មានទាំងឈ្លើងទាមផង នៅក្បែរសួនច្បារវាលរេញ កាលពីម៉ោងជាង9យប់ ថ្ងៃទី19 សីហា 2018 រួចត្រូវបានគេជួយនាំយកទៅកាន់ប៉ុស្តិប៉ូលីសដើម្បីសាកសួរពីសាវតា។ ជាមួយនឹងអាការៈរងារ និងរវើ រវាយផងនោះ នៅជាប់នឹងខ្លួនស្ត្រីរូបនេះ ឃើញមានអត្តសញ្ញាណ ... Read More »

គ្រោះថ្នាក់២ករណី ស្លាប់មនុស្ស២នាក់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន០២ ករណីកើតឡើងនៅឃុំអូរឧកញ៉ាហេង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ។ លើកទី ០១ កាលពីម៉ោងជិត៧យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ កើតឡើងនៅចន្លោះគីឡូ១៩៣-១៩៤ ស្ថិតក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង បង្ក ឡើងដោយរថយន្ត០១គ្រឿងម៉ាក ហុិនដាយ កូរេ ... Read More »