ព័ត៌មានទាន់ហេតុការណ៍៖
'

ទាហានម្នាក់ចងកធ្វើអត្តឃាតដោយសារមានជំងឺសរសៃប្រសាទ

ខេត្តព្រះសីហនុ ៖ បុរសជាទាហានម្នាក់បានធ្វើអត្តឃាតដោយយកខ្សែនីឡុងពណ៌ស ចងក ភ្ជាប់និងមេដំបូលបណ្តាលឲ្យស្លាប់នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ទីបញ្ជាការកងអនុសេនាធំទី២រៀបរយ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ ... Read More »

ផ្ទុះធុងហ្គាសឆេះរាលដាលដល់ស៊ីទែនស្តុកប្រេងនៅរោងសិប្បកម្មផលិតទឹកកក

ខេត្តព្រះសីហនុ ៖ អគ្គិភ័យឆេះរោងសិប្បកម្មផលិតទឹកកកមួយកន្លែងនៅវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់គល់ស្ពានបន្ទាយប្រិយ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ទោ ហ៊ឹម សុធារ៉ា ... Read More »

ស្ត្រីម្នាក់កាន់កាប់ថ្នាំញៀន៥កញ្ចប់ត្រូវសមត្ថកិច្ចក្របួច

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់កាន់កាប់រក្សាទុកថ្នាំញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុចាប់ខ្លួនជាមួយនឹងថ្នាំញៀន៥កញ្ចប់។ លោកអនុសេនីយ៍ឯកតាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា នៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុង ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនជល់មាន់រីកដុះដាលតាមហាងកាហ្វេក្នុងស្រុកមុខកំពូល

តើសមត្ថកិច្ចអាចបង្ក្រាបបានទេករណីចាក់ភ្នាល់មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ដែលផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ទូរទស្សន៍បរទេស(ថៃ)? ។ សព្វថ្ងៃនេះ ក្រុមអ្នកញៀនល្បែងជល់មាន់បាននិងកំពុងវក់វីនឹងការចាក់ភ្នាល់ល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍នៅតាមហាងកាហ្វេ។ បើទោះបីជាការភ្នាល់នៅមានកម្រិតតិចតួចត្រឹម១ម៉ឺនរៀល២ម៉ឺនរៀលក្តី ប៉ុន្តែ អ្នកញៀនល្បែងភ្នាល់មាន់ជល់មួយចំនួនភ្លេចបាយ ភ្លេចទឹក ភ្លេចការងារ។ នៅម្តុំផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មានហាងកាហ្វេមួយចំនួនបានផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍ទូរទស្សន៍បរទេសអំពីការប្រកួតមាន់ជល់ ដែលមានការភ្នាល់ដាក់លុយចំពោះអ្នកដែលនិយមល្បែងមួយនេះ។ ... Read More »

ក្មេងស្ទាវដេញតាមវ៉ៃយុវជនប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងស្ទាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន​ភ្លាមៗ ខណៈកំពុងតែដេញតាមវ៉ៃយុវជនប្រុសស្រី៣នាក់ បន្ទាប់ពីទទួលព័ត៌មានពីកន្លែងកើតហេតុថា វាយប្លន់យកម៉ូតូ នៅម្តុំផ្សារសុវណ្ណាកាលពីវេលាម៉ោង ០១​និង ៣០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

ស្រវឹងស្រាបើកឡានបុកគេពីក្រោយខូចខាតហើយបើករត់មិនរួចសង៩០០ដុល្លារ

ភ្នំពេញ ៖ រថយន្តHINO ប្រភេទរថយន្តធុនធំ មួយគ្រឿង ដែលអ្នកបើកបរមានស្ថានភាពស្រវឹង បានបើកទៅបុករថយន្តឡិចស៊ីសRX330 ពីក្រោយបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនបានប្រហែល១គីឡូម៉ែត្រ ក៏ត្រូវម្ចាស់រថយន្តរងគ្រោះតាមទាន់ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតលើស្ពានលូទឹកស្អុយបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដែលបង្កឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ... Read More »

មេធាវី​ការពារ​សិទ្ធិ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ថា​ នឹង​ព្យាយាម​តាម​ផ្លូវ​ច្បាប់​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ​៖ លោក​ កែវ​ វ៉ាន្នី​ មេធាវី​ការពារ​សិទ្ធិ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ អះអាង​ថា​ នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ ដើម្បី​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ កាលពី​ល្ងាច​ថ្ងៃ​១៨​ ... Read More »

បើកឡានបុកគេហើយព្យាយាមបើករត់ត្រូវគេដេញចាប់បានមកវិញ

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបើករថយន្តចេញពីមង្គលការជ្រុលទៅបុករថយន្តមួយគ្រឿង បើកនៅខាងមុខបណ្តាលឲ្យខូចខាតបន្តិចបន្តួច ព្យាយាមបើករត់ត្រូវបានគេដេញតាមចាប់បានមកវិញ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ស្តុបវត្តអង្កតាមិញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បត់រថយន្តមិនប្រយត្ន័ជ្រុលទៅប៉ះម៉ូតូនិងរថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេ រីទំនើបមួយគ្រឿង បត់ស្តាំដៃខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យប៉ះម៉ូតូបើកនៅខាងមុខ និងរថយន្តមួយគ្រឿងបើកនៅខាងក្រោយរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ស្តុបសំណង់12 ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ លេចធ្លោបទ “គ្រាស្នេហ៍”

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល ក្រោយពីតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ បានបញ្ចេញបទចម្រៀងមួយចំនួនធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ពិសេសបទចម្រៀងចុងក្រោយបទ«គ្រាស្នេហ៍»ដែលផ្ទុះការគាំទ្រខ្លាំង។ តារារូបនេះបញ្ជាក់ថា មិនដែលរំពឹងខ្ពស់រហូតដល់មានអ្នកចូលទស្សនាជិត៤លានដងនោះទេ។ បទចម្រៀងថ្មី Original Song ថៃ អតិជាតិបុត្រ ទាក់បានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវវ័យ។ ... Read More »

ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ ក្នុងហេតុការណ៍រថយន្ត៣គ្រឿងបុកគ្នានៅស្រុកត្រាំកក់

ខេត្តតាកែវ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុស ស្រី៥នាក់ រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុកគ្នា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតក្នុងភូមិអង្គរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ... Read More »

និស្សិតស្ដ្រីខ្មែរឥស្លាម១៦នាក់បានបញ្ចប់វគ្គហ្វឹកហ្វឺនការងារផ្នែកមីក្រូហិរញ្ញវត្ថុបែបឥស្លាមនៅម៉ាឡេស៊ីដើម្បីត្រៀមដំណើរការងារហិរញ្ញវត្ថុដំបូងនៅកម្ពុជា

ភ្នំពេញ៖ និស្សិតស្ត្រីខ្មែរឥស្លាមចំនួន១៦ នាក់ ដែល បាន បញ្ចប់វគ្គបណ្តោះបណ្តាលហ្វឹកហាត់ការងារផ្នែកមីក្រូ ហិរញ្ញវត្ថុបែបឥស្លាមដោយជោគជ័យ នៅប្រទេស ម៉ាឡេស៊ីចំនួន៤៩ថ្ងៃ បានត្រឡប់មកដល់មាតុប្រទេសវិញ ដើម្បី ដំណើការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែបឥស្លាម ដំបូង នៅកម្ពុជា ... Read More »

កូនអតញ្ញូយកដាវដេញកាប់ឪពុក ម្តាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវៈ កូនអកតញ្ញូម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ បន្ទាប់ពីបានយកដាវដេញកាប់ឪពុកម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដែលហេតុការណ៍នេះ កើតឡើង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់កូនក្មួយកម្មការិនីជាគ្រួសារតែមួយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីជាង៤ពាន់នាក់នៅកោះពេជ្រ រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាផ្ទាល់ដៃ ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះ ចំនួន ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ឧកញ៉ា វីដា ចាយលុយកេណ្ឌប្រជាពលរដ្ឋអោយចូល អាររលំឈើខាងក្រៅអូសចូលក្រុមហ៊ុន យូនីគ្រីន

មួយរយះនេះក្រុមឈ្មួញឈើល្មើសច្បាប់ ពិតជាព្រហើនហ៊ានចំណាយលុយកេណ្ឌប្រជាជនអោយចូលកាប់ឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រៅពីដីព្រៃសម្បទានស្របច្បាប់របស់ខ្លួន អូសមកចូលក្រុមហ៊ុន អោយក្លាយជាឈើស្របច្បាប់ ដើម្បីកាត់PCនាំចេញទៅប្រទេសវៀតណាម។ ឧកញ៉ា វីដា បានចំណាយលុយកេណ្ឌប្រជាពលរដ្ឋអោយចូល អាររលំឈើខាងក្រៅអូសចូលក្រុមហ៊ុន យូនីគ្រីន ខណះPCរបស់គាត់មានសុពលភាពត្រឹមតែជាង២ខែទៀត។ ដូច្នេះឧកញ៉ា វីដា ... Read More »

ក្មេងប្រុសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូបុករថយន្ដពីក្រោយរងបួសធ្ងន់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូទៅបុករថយន្ដFUSO ពីក្រោយកាលពីវេលាម៉ោង២១និង៤៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ៧១ ត្រង់ចំណុច ភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យរងបួសធ្ងន់។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារមូលហេតុ អ្នកបើកម៉ូតូក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ... Read More »

បុរសវ័យ៤០ឆ្នាំត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ​កាត់តាមមុខ​ផ្ទះ​ ប្រទះឃើញស្លាប់នៅក្នុងអន្លង់ទឹក

ខេត្តសៀមរាប៖ បុរសវ័យ៤០ឆ្នាំស្រវឹងខួបត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ​កាត់តាមមុខ​ផ្ទះ​ ប្រទះឃើញស្លាប់នៅក្នុងអន្លង់ទឹកខាងមុខផ្ទះចំងាយ២០០ម៉ែត្រ រួចរាយការណ៍​ប្រាប់សមត្ថកិច្ច​មូល​ដ្ឋាន ដើម្បីចុះជួយអន្តរាគមន៍ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះចម្ងាយ២០០ម៉ែត្រ ក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក ... Read More »

នាឡិកាឆ្លាតវៃ Android Wear ថ្មីរបស់ម៉ាក Fossil មានអេក្រង់ Touch និងមានតំលៃ 275 ដុល្លារ

Fossil នៅថ្ងៃនេះបានប្រកាសនាឡិកាឆ្លាតវៃថ្មីមួយនៅក្នុងខ្សែ Q របស់ខ្លួនដែលមានឈ្មោះថា Q Control ដែលភ្ជាប់មកជាមួយ bezel touchscreen ដែលអនុញ្ញាតឱ្យរមូរយ៉ាងរហ័សតាមរយៈចំណុចប្រទាក់របស់ឧបករណ៍។ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Wear ការត្រួតពិនិត្យ Q ... Read More »

ត្រឡប់ពីផឹកស្រាស្រវឹងទំនាស់សម្តីក្នុងគ្រួសាររួចយកអាវចងកសម្លាប់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយកអាវចងកសម្លាប់ខ្លននៅលើផ្ទះរបស់ខ្លួនក្រោយត្រឡប់ពីផឹកស្រាស្រវឹងហើយមានទំនាស់ក្នុងគ្រួសារបោកចាន បោកឆ្នាំង ព្រោះឪពុកមិនឲ្យទៅខ្ចីទូកគេដើម្បីជិះទៅបង្កៃសន្ទូច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកតាឃិន ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ... Read More »

រថយន្តស្ទូចបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿង បានបើកលឿនជ្រុលបុកម៉ូតូស៊ុយសាគីពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិបឹងព្រៃ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះប៊ន ... Read More »

វិភាគអន្តរជាតិ៖ ទោះបីប្រទេសកូរ៉េខាងជើងបន្ទន់ឥរិយាបថតែសហរដ្ឋអាមេរិកនៅតែប្រុងប្រយ័ត្នការពារជាមុន

នៅពេលនេះកូរ៉េខាងជើងបានបន្ទន់ ឥរិយាបថ ដោយក្នុងរយៈពេល ជិត២ខែ កន្លងមក មិនមានសកម្មភាពឌឺដង ឬបាញ់បង្ហោះមីស៊ីលដូចកាលពីមុនឡើយដែលជាសញ្ញាមួយយ៉ាងល្អក្នុងការស្វែងរកសន្តិភាពឲ្យឧបទ្វីបកូរ៉េ។ នៅពេលនេះចិនក៏ បានបញ្ជូនឧបការី ទៅកាន់កូរ៉េខាងជើង ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំគីម ជុង អ៊ុន។ នៅពេលនេះដែរអាមេរិកបានត្រៀម លក្ខណៈរួចរាល់នៅក្នុងការធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង ... Read More »

សិស្សសាលាបុរី១០០ខ្នងឆក់ខ្សែកមិនបានហើយរត់មិនរួចកម្លាំងសន្តិសុខផ្សារ និងសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកស្ត្រី២នាក់ ម្តាយកូន ខណៈកំពុងដើរតាមផ្លូវមិនបានសម្រេចត្រូវបានជនរងគ្រោះស្រែកថា ចោរៗក៏ត្រូវបានកម្លាំងសន្តិសុខផ្សារ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប ... Read More »

ខ្សឹបដាក់ត្រចៀក៖ សង្វៀនបញ្ជល់មាន់នៅឃុំជប់ ស្រុកត្បូងឃ្មុំ ក្បែរច្រមុះសមត្ថកិច្ច

ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅស្រុកត្បូងឃ្មុំបានខ្សឹបប្រាប់ថា សង្វៀនបញ្ជល់មាន់ បង្កប់ដោយវង់អាប៉ោងក្នុងចម្ការចំប៉ីមួយកន្លែងនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលបើកដំណើរការលេងជាច្រើនខែមកហើយនោះមិនត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឬអាជ្ញាធរមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹម តែមិនបង្ក្រាបនោះទេតែក៏មានវត្តមានកម្លាំងប្រដាប់អាវុធមួយចំនួនស្លៀកពាក់ស៊ីវិលចូលទៅលេងល្បែង និងយកលុយពីម្ចាស់វង់ល្បែងខាងលើនេះផងដែរ។ អ្នកលេងល្បែងម្នាក់បានបង្ហើបថា ទំនងជាម្ចាស់សង្វៀនឈ្មោះ ទ្រី និងឈ្មោះធា ... Read More »

អុីរ៉ាក់ទទួលបានជ័យជម្នះទាំងស្រុងក្នុងការរំដោះទឹកដីពីក្រុមភេរវកម្ម IS

សង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS នៅក្នុងប្រទេសអុីរ៉ាក់បានបញ្ចប់ទៅជាស្ថាពរហើយ ក្រោយពេលកម្លាំងទាហានអុីរ៉ាក់ ដណ្តើមបានទីតាំងចុងក្រោយបំផុតរបស់ក្រុមនេះនៅទីក្រុង Rawa។ ពលរដ្ឋអុីរ៉ាក់មានភាពសប្បាយរីករាយ ដោយបង្ហាញ ក្តីសង្ឃឹមថា នឹងទទួលបានសន្តិភាពពេញ លេញ ក្រោយសង្គ្រាមអូសបន្លាយតាំងពីឆ្នាំ២០០៣មកទល់ពេលនេះ។ កាលពីថ្ងៃសុក្រកន្លងទៅ កងទ័ពបាន វាយយកបានទីក្រុងរ៉ាវ៉ា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករ ៤,៦២៦នាក់ នៅកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកម្មករ និងនិយោជិត ៤,៦២៦នាក់ មកពីរោងចក្រចំនួន៦៩ នៅក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ... Read More »

រាជរដ្ឋាភិបាលធានាអត្ថប្រយោជន៍កូនក្មួយដែលកំពុងធ្វើការនៅក្រៅប្រទេស

ចំពោះកូនក្មួយដែលកំពុងធ្វើការនៅក្រៅប្រទេស គឺត្រូវដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចារជាមួយប្រទេសនានាដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗដល់ក្មួយៗ ក្នុងនោះគឺរួមទាំង ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងអាយុជីវិតជាដើម។ ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលនឹងសម្រួលអោយសាច់ញាតិក្រុមគ្រួសារនៅកម្ពុជាមានសិទ្ឋិធ្វើឯកសារមួយចំនួនដូចជា លិខិតថ្កោលទោស និងលិខិតបទដ្ឋានរដ្ឋបាលមួយចំនួន ដែលក្មួយៗត្រូវការសម្រាប់ការងារក្មួយៗនៅប្រទេសក្រៅប៉ុន្តែមិនអាចធ្វើដំណើរមកកាន់កម្ពុជាដោយសារជាប់បំពេញការងារ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តិកិច្ចការទាំងនេះ នៅប្រទេសកូរ៉េខាងត្បូង ហើយយើងក៏កំពុងបន្តចរចារជាមួយប្រទេសនានាមួយចំនួនទៀត។ ... Read More »

ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលប្រកាសកាត់រំលាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយទាំង៦ ដែលនឹងត្រូវទទួលបានអាសនៈ

ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលប្រកាសកាត់រំលាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយទាំង៦ ដែលនឹងត្រូវទទួលបានអាសនៈ Read More »

សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរ១៥នាក់ពីបទលួចចូលកាប់ឈើគ្រញូង

ប្រទេសថៃ៖ ជនសង្ស័យសរុប១៦នាក់ ដែលក្នុងនោះមានពលករខ្មែរ១៥នាក់ផងនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះថៃ ចាប់ខ្លួន ព្រមទាំងបានបញ្ជូនទៅឲ្យកម្លាំងជំនាញស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ដើម្បីសាកសួរបន្តផងដែរ។ ខណៈដែលពួកគេទាំងអស់គ្នាបានលបលួចចូលទៅកាន់ និងស្ពាយឈើគ្រញូងជាច្រើនផ្ទាំងចេញពីតំបន់ព្រៃហាមឃាត់ ។ យោងតាមរបាយការណ៍របស់ភាគីថៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ... Read More »

រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋានធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋានធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាព ដល់បងប្អូនកូនក្មួយកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រទីនោះ។ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា៖ «រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋាន (ពេទ្យបង្អែក) ធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាពដល់បងប្អូនកូនក្មួយកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រទីនោះ។ នៅពេលដែលសាងសង់រួចហើយ ... Read More »

ជនសង្ស័យម្នាក់ចូលទៅលួចអាយផេតគេ១គ្រឿងត្រូវម្ចាស់ទាន់ស្រែកឆោឡោនិងចាប់ខ្លួនបានវាយប៉ោងមុខ

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានរងរបួសប៉ោងមុខយ៉ាងដំណំ ខណៈចូលទៅលួចអាយផេតគេដល់ក្នុងបន្ទប់ ប៉ុន្តែសំណាង អាក្រក់ត្រូវបានម្ចាស់គេទាន់ ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅជិតខាងនាំគ្នាជួយតាមចាប់ខ្លួនបាន និងបានធ្វើការវាយដំ រួចទើបប្រគល់ជូននគរបាលឲ្យនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់។ហេតុការណ៏ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ... Read More »