ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជូនឃាតកចិត្តព្រៃផ្សៃ២នាក់ប្តីប្រពន្ធសម្លាប់ស្ត្រីម្នាក់ដោយសាររឿងគំនុំ

ខេត្តកំពង់ធំ៖ ឃាតក២នាក់ប្តីប្រពន្ធ រួមគំនិតគ្នាយកកាំបិតចុងស្រួច មកចាក់ចំដើមទ្រូង និងយកដំបងមកសំពងក្បាលស្រ្តីវ័យចំណាស់ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្នំរាំង ស្ថិតនៅភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំ​ពង់ធំ។ ... Read More »

ទូរស័ព្ទច្រឡំលេខ! នារីម្នាក់ចាញ់បោកប្រុសព្រានអស់ខ្លួនប្រាណ និងទ្រព្យសម្បត្តិ សល់តែគូថខោ

ភ្នំពេញ៖ ស្ត្រីម្នាក់បានចាញ់បោកប្រុសព្រានតាមរយៈទូរស័ព្ទច្រឡំលេខ បានរយៈពេលជាង១ខែ ហើយក៏មានទំនាក់ទំនងស្នេហានឹងគ្នារហូតឲ្យប្រុសព្រាននោះ ស្គាល់បន្ទប់ជួល ដែលខ្លួនស្នាក់នៅ ថែមទាំងសុខចិត្តប្រគាល់ខ្លួនប្រាណឲ្យទៅបុរស ដែលខ្លួនស្រឡាញ់ដោយមិនស្តាយក្រោយ ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានត្រឹមតែមួយអាទិត្យ ស្រាប់តែប្រុសព្រានលួចយកលុយ និងម៉ូតូរបស់នាងទៅបាត់ ដោយបន្សល់ទុកឲ្យនាងនូវរូបថត១សន្លឹក កាន់មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែប៉ុណ្ណោះ។ ករណីខាងលើនេះបានកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន

ប្រទេសចិន៖ នៅម៉ោង ១២.២៥នាទី(ម៉ោង១៣.២៥នាទី ម៉ោងនៅប៉េកាំង) ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយសុវត្តិភាពហើយ។ ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីបណ្តាថ្នាក់ដឹកនាំចិន ... Read More »

លោក ឃួង ស្រេង ជំរុញ ឲ្យជំនាញ ចុះត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពចំពោះការបោះបង្គោលកំណត់ ព្រំ,ក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯក

ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញ ឲ្យជំនាញ ពាក់ព័ន្ធក្រោឱវាទ រួមជាមួយ និងរដ្ឋបាលរាជធានីត្រូវចុះ ត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពចំពោះការបោះ បង្គោលកំណត់ព្រំ ក្នុងគម្រោងអភិវឌ្ឍន៍បឹងទំពុន និងបឹងជើងឯកស្ថិត ក្នុងភូមិសាស្ត្រខណ្ឌមានជ័យនិងខណ្ឌដង្កោ និងខេត្ដកណ្ដាល ... Read More »

រឿងក្តី​​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ ថុង​ អ៊ុយប៉ាង​ ,​ តុលាការ​កំពូល​ ប្រកាស​សាលដីកា​ថ្ងៃទី​៦ ធ្នូ​

ភ្នំពេញ​៖ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ តុលាការ​កំពូល​សម្រេច​ថា​ សាលដីកា​សំណុំរឿង​​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ នឹង​ត្រូវ​ប្រកាស​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ខាងមុខ​នេះ​ ... Read More »

កម្លាំងប្រតិបត្តិការពិសេសប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រកពីពោះវៀនសត្វគ្រប់ប្រភេទប្រើសារធាតុគីមីរាប់សិបតោននៅស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះបង្ក្រាបទីតាំង ផលិតស្រោមញាត់សាច់ក្រក ដែលធ្វើអំពីពោះវៀនសត្វគ្រប់ប្រភេទ ប្រើសារធាតុគីមីចំនួនរាប់សិបតោនគ្មានគុណភាព និងស្តង់ដារប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ... Read More »

នគរបាលឃាត់ខ្លួនមនុស្ស៥នាក់ករណីប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាកាច់សោកម៉ូតូ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ បានជាបន្តបន្ទាប់កាលពីម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវបេតុងភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ ... Read More »

បទល្មើសនេសាទកើតមានស្អេកស្កះ ស្រុកក្រគរ និងស្រុកកណ្តៀង ក្រោមការសម្របសម្រួលពីលោកស្វាយសំអាត

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍នេសាទខុសច្បាប់ មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលប្រចាំនោះគឺលោកស្វាយ សំអាត ។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្វាយ សំអាត ... Read More »

ខឹងមិនជួយលើកអីវ៉ាន់ឲ្យ វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ

ភ្នំពេញ៖ បុរសម្នាក់ខឹងគេមិនជួយលើកអីវ៉ាន់ឲ្យបង វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ។ ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលមិត្តភក្តិជនសង្ស័យ ជិតរោងចក្រQMI ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ... Read More »

រថយន្ដFUSOបុកជាមួយរថយន្ដ HYUNDAI FORTER បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ខេត្តកណ្ដាល៖ មនុស្ស២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ដម៉ាកFUSOបុកជាមួយរថយន្ដHYUNDAI FORTERពេញមួយទំហឹង នៅផ្លូវលេខ១១៥ ស្ថិតភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ដកណ្ដាល នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ... Read More »

នគរបាល​ខេត្ត​ព្រះសីហនុ​ រកឃើញមុខ​សញ្ញា​លាក់​ទុក​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​នៅ​សង្កាត់​លេខ​៣

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍ត្រី​ស៊ុន​ សុផាត ​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ បាន​ឲ្យដឹង​ថា៖ នៅ​វេលា​ម៉ោង​ប្រមាណ​២១និង៣០​នាទី ​ថ្ងៃទី​២​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ ក្រោម​ការបញ្ជា​ណែនាំ​ផ្ទាល់​ គ្រប់​ដំណាក់​កាល​ នៃ​ការ​ស៊ើប​អង្កេត​ ... Read More »

តាមការស្នើកម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវជិត២០០នាក់ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ

ភ្នំពេញ៖ តាមការស្នើរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវ ជិត២០០នាក់ នៅក្នុង ខែមករា ឆ្នាំ២០១៨ ខាងមុខ ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ នឹងត្រូវបានបញ្ចប់។ ​រាជរដ្ឋាភិបាល បានបង្ហាញពីចក្ខុវិស័យ ក្នុងគោលដៅ ... Read More »

ម៉ូតូបើកលឿនទៅបុកគោយន្តដឹកឈើពីក្រោយស្លាប់ភ្លាមនៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជនរងគ្រោះបានបើកម៉ូតូក្នុងល្បឿនលឿនទៅបុកគោយន្តដឹកឈើពីក្រោយ ពេញមួយទំហឹងជាប់ម៉ូតូនឹងគោយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ ថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨១ និង៨២ ដែលស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ... Read More »

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបឈើគ្រញូងបានច្រើនតោននៅឃុំប្រមោយ

ខេត្តពោធិ៍សាត់៖ ឈើគ្រញូងជាច្រើនតោន​ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបច្ចុប្បន្ននេះ បាននិងកំពុងដំណើរការចាត់ការតាមនីតិវិធី។ ករណីបង្ក្រាបឈើគ្រញូងច្រើនតោននេះ ធ្វើឡើងនៅចំណុចភ្នំចិនយំ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕ ប៉ឹម ពិន Read More »

អកុសលណាស់!ឃើញមេគោខ្សែភ្លើងឆក់ប្រកាច់ស្ទុះទៅជួយ ស្លាប់ទាំងម្ចាស់ ងាប់ទាំងគោ

ខេត្តព្រៃវែង៖ ពិតជាអកុសលណាស់ ដែលបុរសម្នាក់បានបាត់បង់ជីវិតជាមួយមេគោមួយក្បាល គ្រាដែលឃើញមេគោត្រូវខ្សែភ្លើងឆក់ប្រកាច់ធ្លាក់ក្នុងទឹកហើយត្រូវបុរសនោះមិនបានគិត ស្ទុះចុះទៅជួយក៏ត្រូវខ្សែភ្លើងឆក់ប្រកាច់ស្លាប់ដែរ ។ ហេតុការណ៍អាក្រក់ ស្លាប់ទាំងមនុស្ស ងាប់គោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិអូរ ឃុំត្របែក ស្រុកកំចាយមារ ... Read More »

ទូរស័ព្ទពណ៌ក្រហមកំពុងមានលក់សម្រាប់អបអរឆ្នាំថ្មី

នៅសល់ពេលមិនប៉ុន្មានខែទៀត នឹងជិតដល់បុណ្យចូលឆ្នាំប្រពៃណីចិន ។ តែក្រុមហ៊ុនទូរស័ព្ទដូចជាក្រុមហ៊ុន Huawei និង One Plus បានចាប់ផ្តើមប្រកាសបង្ហាញទូរស័ព្ទពណ៌ក្រហម ដែលមនុស្សម្នាអាចជ្រើសរើសយកប្រើសម្រាប់អបអរក្នុងពិធីបុណ្យ។ វាសមហេតុផលដោយគិតថា ពណ៌ក្រហមគឺជាពណ៌នាំសំណាងល្អ នៅក្នុងផ្នែកខ្លះនៃទ្វីបអាស៊ីហើយវាជាប់ទាក់ទងយ៉ាងខ្លាំងជាមួយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន។ ប្រសិនបើអ្នកមិនរស់នៅក្នុងប្រទេសចិន ឬកូរ៉េខាងត្បូងទេ ... Read More »

យកក្រមារុំកលេងលើត្រាក់ទ័រតែម្នាក់ឯង ភ្លាត់ជើងធ្លាក់មកដីក្រមារិត.កស្លាប់

ខេត្តបាត់ដំបង៖ ជាហេតុការណ៍អាក្រក់មួយស្ទើរតែមិនជឿ ដែលកុមារអាយុ១០ឆ្នាំម្នាក់បានស្លាប់ គ្រាដែលបានយកក្រមារុំកលេងនៅលើត្រាក់ទ័រតែម្នាក់ឯងហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមាទាក់នឹងត្រាកទ័ររិតកបណ្តាលឲ្យស្លាប់ភ្លាម។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៧ ត្រង់ចំណុចភូមិបេងស្អាតឃុំភ្នំព្រឹកស្រុកភ្នំព្រឹក។ កុមារាអាយុ១០ឆ្នាំម្នាក់បានយកក្រមារុំកលេងលើត្រាក់ទ័រហើយភ្លាត់ជើងធ្លាក់មកដីក្រមារិត.កស្លាប់យ៉ាងវេទនា។ កុមារដែលស្លាប់ដោយធ្លាក់ពីលើត្រាក់ទ័រទាក់កនឹងក្រមារបណ្តាលឲ្យបាត់បង់ជីវិតនេះឈ្មោះជឿងលីអាយុ១0ឆ្នាំមកស្នាក់នៅស៊ីឈ្នួលកាច់ពោតជាមួយឪពុកម្តាយនៅភូមិឃុំខាងលើ។ សាក្សីបានបញ្ជាក់ថាមូលហេតុនៃការស្លាប់របស់កុមារានេះគឺដំបូងក្មេងរងគ្រោះយកក្រមាមករុំកលេងនៅលើត្រាក់ទ័រតែម្នាក់ឯងហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមារឹតកបណ្តាល ស្លាប់ដោយគ្មានអ្នកណាទៅជួយទាន់ឡើយ ។ ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថាកុមារារូបនេះពិតជាស្លាប់ដោយខ្លួនឯងដោយយកក្រមារុំកលេងហើយភ្លាត់ជើងធ្លាក់មកក្រោមក៏ត្រូវក្រមារិតកបណ្តាលឲ្យដាច់ខ្យល់ស្លាប់ប្រាកដមែន ។ បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកទៅតម្កល់នៅវត្តគិរីរម្យសន្តិភាពដើម្បីធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ ... Read More »

រាជ្យបុត្រសាឌីអារ៉ាប៊ីបង់ប្រាក់ជាង១ពាន់លានដុល្លារដើម្បីរួចផុតទោសពុករលួយ

ការចរចាមានតម្លៃជាង១ពាន់លានដុល្លារបានជួយដល់ព្រះរាជ្យបុត្រ សាឌីអារ៉ាប៊ី Miteb Bin Abdullah រួចផុតពីទោសពុករលួយ។ សារព័ត៌មានរ៉យទ័របានបានដកស្រងសម្តីមន្ត្រីសាឌីអារ៉ាប៊ីបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា អតីតរដ្ឋមន្ត្រីកម្លាំងការពារជាតិ រាជ្យបុត្រ Miteb Bin Abdullah ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ)

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ) នៅចំណុចផ្ទះសំណាក់លី លី ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែវិច្ឆិកា ... Read More »

លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ដឹកនាំប្រជុំការងារប្រចាំសប្តាហ៍ និង លើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ យើងជាកម្លាំងជំនាញ ត្រូវគិតអោយបានជាប្រចាំអំពីការត្រួតពិនិត្យតួនាទីភារកិច្ចប្រចាំសប្តាហ៍ គឺត្រូវមានរាយការណ៍ នូវលទ្ធផលអនុវត្តបាន និងបញ្ហាប្រឈម ការងារកន្លងទៅមានអ្វីខ្លះ.. និងលើកទិសដៅអនុវត្តបន្ត ដើម្បីអោយការងារមានសក្តានុពលជូនអង្គភាព។ លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តម៉ាកឡិចស៊ីស 330 និងនីសាន់ណាវ៉ារ៉ាស្លាប់ ២នាក់របួសច្រើននាក់

ខេត្តពោធិ៍សាត់៖ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់បានកើតឡើងរវាងរថយន្តម៉ាក ឡិចស៊ីស 330 និងណាវ៉ារ៉ា បណ្ដាលឲ្យស្លាប់ចំនួន ២នាក់ភ្លាមៗនៅនឹងកន្លែង របួសចំនួន ០៦នាក់។ ហេតុការណ៍ខាងលើបានកើតឡើងនៅព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានអូរតក់ឡក់ ... Read More »

៣នាក់រងរបួសធ្ងន់ ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់សីលា

ខេត្តព្រះសីហនុ៖ បុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងរវាងរថយន្តធុនធំបានបុកជាមួយរថយន្តCamry ពណ៌ស្លែ នៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចលើទួលតាទិតចន្លោះគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតក្នុងភូមិឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យនគរវត្តដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្ត ... Read More »

មុខសញ្ញាគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននៅមុខផ្សារស្មាច់ដែង ជាមួយនឹងថ្នាំញៀន២កញ្ចប់ធំ

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីឈុន រតនៈអធិការរងនគរបាលស្រុកព្រៃនប់ទទួលការងារប្រឆាំងបទល្មើស បានឲ្យដឹងថា៖ វេលាម៉ោង ១៩: ៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានស៊ើបអង្កេតបង្រ្កាប បទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅ ... Read More »

នាយចឺម សម្រេចចេញពីក្រុមកំប្លែងCTN ក្រោយផ្ទុះជម្លោះនឹងនាយ ពាក់មី

ភ្នំពេញ៖ មានដំណឹងដ៏រសើបមួយលេចចេញពីក្រុមកំប្លែង នាយ ពាក់ មី គឺទំនាស់ពាក្យសម្តីរវាងនាយ ចឺម និងពាក់មី រហូតនាយចឺម សម្រេចចិត្តចាកចេញពីក្រុមកំប្លែងមួយនេះផងដែរ។ ប្រភពស្និទ្ធិនឹងនាងចឺមបានទម្លាយថា តារាកំប្លែង និងជាតារាចម្រៀងកំពុងឡើងកូដនាយចឺម បានសម្រេចចិត្តលាឈប់ពីក្រុមកំប្លែង CTN ... Read More »

ក្រោយស្ងប់ស្ងាត់ជាងពីរខែ កូរ៉េខាងជើងបន្តបាញ់មីស៊ីលបង្កភ្ញាក់ផ្អើលជាថ្មី

ការបាញ់មីស៊ីលសាកល្បងជាថ្មីក្រោយពេលស្ងប់ស្ងាត់ជាងពីរខែដោយកូរ៉េខាងជើង បានជ្រើសរើសពេលវេលាដ៏ល្អបំផុត គឺនៅវេលាម៉ោង៣និង១៧នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ជាពេលវេលាដែល មនុស្សទាំងអស់កំពុងតែដេកលង់លក់យ៉ាងស្ងប់ស្ងាត់ ហើយអ្នកតាមដាន់របស់អាមេរិក កូរ៉េខាងត្បូង ក៏មានការធ្វេសប្រហែសក្នុងពេលនេះដែរ។ ការបាញ់កាំជ្រួចមីស៊ីលជាថ្មី ដោយកាំជ្រួចមីស៊ីលហោះខ្ពស់បំផុត មិនធ្លាប់មានជាសញ្ញាមួយបង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវប្រព័ន្ធមីស៊ីលឆ្លងទ្វីប ... Read More »

តុលាការ​កំពូល​សវនាការ​រឿង​ក្តី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ,​ សាច់​ញាតិ​ជនជាប់ចោទ​ សុំ​ឲ្យ​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​

ភ្នំពេញ​៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ជំនុំជម្រះ​រឿង​ក្តី​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ កាលពី​ឆ្នាំ​១៩៩៨។ សវនាការនេះ​មាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ។ ... Read More »

អាវុធហត្ថបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងស្រុកបាកាន ដឹកនាំដោយលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្រ្កាប និងឆែកឆេលំនៅដ្ឋានមួយកន្លែង ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ... Read More »

ខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេក បុរសម្នាក់យកកាំបិតអារ.កប្រពន្ធ

ភ្នំពេញ: បុរសម្នាក់ខឹងប្រពន្ធស្ដីបន្ទោសខ្លាំងពេក សម្រេចចិត្ដយកកាំបិត ប៉ុងតោបុ័ងតោអារកប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង ៣០ នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវ២៧១ ជិតផ្សារដើមពោធិ៍ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ... Read More »

សម្តេចតេជោ៖ នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសចិន និងតំណាងគណបក្សនយោបាយនានាលើពិភពលោក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសចិន និងតំណាងគណបក្សនយោបាយនានាលើពិភពលោក ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ០២ ធ្នូ ២០១៧។ការធ្វើដំណើរនេះគឺត្រូវនៅលើយន្តហោះ ... Read More »

Rock ជាកន្លែងបាញ់របស់ក្រុមកូនអ្នកធំ មហាជនសង្ឃឹមថា អាចនឹងរកជនដៃដល់ឃើញ

ភ្នំពេញ៖ ជនដៃដល់ឈ្មោះឌុច សុវណ្ណារ៉េត ហៅរិទ្ធ ញ៉ាញ់ ដែលជាកូនប្រុសលោកឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នកម្លាំងនគរបាលក្រសួងមហាផ្ទៃកំពុងតាមប្រមាញ់ចាប់ខ្លួនបន្ទាប់ពីជនដៃដល់រូបនេះបានធ្វើសកម្មភាពបាញ់ប្រហារ៤គ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវជើងនិងដៃកាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ... Read More »