ព័ត៌មានទាន់ហេតុការណ៍៖
'

HEINEKEN និង EDM CAMBODIA នឹងរៀបចំកម្មវិធីរាំរែកដ៏ធំបំផុតនៅលើទីវាលឈ្មោះថា“AFTERLIFE: ASYLUM”

ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់ អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំព្រឹត្តិការណ៍រាំរែកដ៏រំភើបអស្ចារ្យ ហើយបានត្រឡប់មកវិញម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍មួយទៀតដែលមានឈ្មោះថា “Afterlife: Asylum”។ “Afterlife: Asylum” គឺជាកម្មវិធីរំារែកដ៏ធំបំផុតដែលមិនធ្លាប់មាន ... Read More »

បើកឡានធ្វេសប្រហែសក្នុងតំបន់ទីប្រជុំជនជ្រុលទៅបុកស្រ្ដីអ្នកថ្មើរជើងស្លាប់ហើយអាងបើករត់បាត់ស្រមោល

ខេត្តកណ្ដាល៖ ស្រ្ដីជាអ្នកថ្មើរជើងម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងមួយប៉ព្រិចភ្នែក ខណៈធ្វើដំណើរឆ្លងផ្លូវ ត្រូវរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បើកបើកមកបុកពេញទំហឹង បណ្ដាលដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗ រីឯរថយន្ដបើករត់គេចខ្លួនបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃព្រហស្បត៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ... Read More »

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រកាសប្រជុំភ្លាម ក្រុមផលិតករព្រួយបារម្ភភ្លែត

ភ្នំពេញ៖ នៅពេលនេះ មានផលិតករជាច្រើនបានបង្ហាញក្តីព្រួយបារម្ភក្រោយពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសកោះប្រជុំជាមួយនឹងផលិតករ មកពីផលិតកម្មនានា កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ប្រយោជន៍ផ្សព្វផ្សាយអំពីគោលការណ៍របស់មន្ត្រីពន្ធដារក្នុងការប្រមូលពន្ធពីវិស័យភាពយន្ត។ ពន្ធដែលផលិតកម្មនានាត្រូវបង់ជូនរដ្ឋ ត្រូវបានផលិតករលើកឡើងថា ជាការរុញច្រានឲ្យផលិតកម្មស្ទើរតែទាំងអស់បិទទ្វារ ផ្អាកដំណើរការទាំងស្រុង ព្រោះតែមិនមានលទ្ធភាពបង់។ ក្រសួងសិល្បៈវប្បធម៌បានផ្សព្វផ្សាយអំពីគោលការនៃការប្រមូលពន្ធរបស់មន្ត្រីពន្ធដារ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនថមថយ

បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាន់តែមានសភាពមមាញឹកខ្លាំងឡើង ក្រោមការចាត់ចែង និងសម្របសម្រួលពីសំណាក់លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ គ្មានរថយន្ត ឬគ្រឿងយន្តកែច្នៃណាមួយដែលដឹកឈើអាចចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយមិនទាក់ទងលោកប្រាក់ អ៊ីឡេងនោះបានឡើយ។ យ៉ាងហោចណាស់ត្រូវទូរស័ព្ទជូនដំណឹងជាមុន ទើបរថយន្ត ឬគ្រឿងចក្រដឹកឈើអាចចេញដំណើរពីតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់នេះបាន។ ប្រភពីមន្ត្រីបរិស្ថានប្រចាំការនៅតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់អះអាងថា ច្រកចេញឈើមិនមានច្រើននោះទេនៅតំបន់ភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រខេត្តពោធ៍សាត់ ... Read More »

រថយន្តតាក់ស៊ីម៉ែត្របើកបុកបង្គោលភ្លើងហើយធ្លាក់ចូលប្រឡាយទឹកសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រក្រហមមួយគ្រឿង បានបោះពួយយ៉ាងលឿនហើយក៏រេចង្កូតទៅបុកបង្គោលភ្លើង ដែលនៅតាមចិញ្ចើមផ្លូវ ហើយជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹង បណ្តាលឲ្យរងការខូចខាត សង្ស័យអ្នកបើកបរស្រវឹងស្រា ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅត្រង់ចំណុចខាងជើងវត្តក្រាំងធ្នង់ប្រហែល៥០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ... Read More »

ផ្ទុះរំសេវផាវគ្រាប់បែកនៅខេត្តព្រះសីហនុរងរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ បើយោងតាមកងរាជអាវុធហត្ថស្រុកកំពង់សិលាបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ១០ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីផ្ទុះរំសេវ(ផាវគ្រាប់បែក)មួយបានកើតឡើងបង្កដោយឈ្មោះ ឡេង ចាន់លីម ភេទប្រុស ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​ព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូកម្ពុជាទៅចូលរួម​ក្នុងព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ ... Read More »

បុរសម្នាក់លាចាកលោកយើងនេះ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទប់ពីជិះម៉ូតូចេញពីធ្វើការហើយបានបុកគ្នាជាមួយម៉ូតូសណ្តោងរ៉ឺម៉ក ចំណែកម៉ូតូរងការខូចខាតយ៉ាងដណំ។ ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនឹងវិទ្យាល័យជម្ពូវ័ន នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខបងប្អូនកូនក្មួយកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ ក្រុមហ៊ុន In jae Garment Co.; Ltd.

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលសង្កែរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការនី ដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន In jae ... Read More »

សម្តេចតេជោហ៊ុន សែននឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ កម្មករ កម្មការិនី និងតម្លើងប្រាក់ខែនៅរៀងរាល់ឆ្នាំ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចនឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ កម្មករ កម្មការិនី និងតម្លើងប្រាក់ខែនៅរៀងរាល់ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ហើយគេហទំព័រនគរវត្ត សូមដកស្រង់មកចុះផ្សាយបន្តទាំងស្រុងដូចខាងក្រោម៖ «សុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្មករកម្មការនី ... Read More »

តាចាស់គំនិតខ្មៅ ល្បួងក្មេងស្រីរំលោភបន្តបន្ទាប់ជាថ្នូរនឹងលុយកាក់

ខេត្តកណ្តាល៖ តាចាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំឯកសារបញ្ជូនតាមនីតិវិធី ក្រោយស្ត្រីម្នាក់បានប្តឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពល្បួងកូនស្រីរបស់គាត់អាយុ១៣ឆ្នាំយកទៅរំលោភសេពសន្ថវៈជាបន្តបន្ទាប់ជាថ្នូរនឹងលុយកាក់បន្តិចបន្តួច ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបង្កឲ្យភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ... Read More »

ទិវារត់ប្រណាំងកម្សាន្តពេលរាត្រីលើកទី១ធ្វើនៅផាប់ស្ទី្រត ខេត្តសៀមរាប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ថ្មីមួយ ដោយប្រសិទ្ធនាមថា “ទិវារត់កម្សាន្តពេលរាត្រី” ដែលកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ និងចង់បង្កើនភាពសប្បាយរីករាយ ពេលរាត្រី។ នេះបើតាម លោក វ៉ាត់ ... Read More »

វិភាគអន្តរជាតិ៖ «តោក្រដាស»អាមេរិកមិនហ៊ានវាយប្រហារប្រទេសមានបរមាណូដូចកូរ៉េខាងជើងឡើយ

ដូចអ្វីដែលមេដឹកនាំកូរ៉េខាងជើងបានលើកឡើង បរមាណូគឺជាវត្ថុទិព្វ ដែលអាច ការពារកូរ៉េខាងជើង រួចផុតពីការវាយ ប្រហាររបស់អាមេរិក ហើយពេលនេះ គឺអាចការពារបានដោយអាមេរិកបានត្រឹមតែគំរាម ដោយមិនហ៊ានវាយប្រហារនោះ ឡើយ បើទោះបីអាមេរិកមានជម្រើសតែ​មួយ គឺយោធានោះក្តី។ កន្លងមក ប្រធានាធិបតីអាមេរិក លោក ... Read More »

កិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិកគឺជាការបោកប្រាស់ ប្រទេសកូរ៉េខាងជើងមិនដើរតាមគន្លងចាស់ អីុរ៉ាក់ និងលីប៊ីឡើយ

កន្លងមកប្រទេសអីុរ៉ាក់និងលីប៊ី ក៏បានបង្កើតកម្មវិធីផលិតអាវុធបរមាណូ និងកាំ ជ្រួចមីស៊ីល ដើម្បីការពារខ្លួនដែរ។ ប៉ុន្តែក្រោយមកក៏បានព្រមព្រៀងជាមួយអាមេរិក បោះបង់ចោលកម្មវិធីបរមាណូ ហើយ នៅទីបំផុត ប្រទេសទាំងនោះក៏ត្រូវអាមេរិកវាយប្រហារនៅពេលដែល ពួកគេមិនមាន អាវុធ សម្រាប់តបតវិញ។ នៅពេលនេះដែរ កិច្ចព្រមព្រៀង ... Read More »

នាវាផ្ទុកយន្តហោះទី២របស់អាមេរិកសំដៅទៅកូរ៉េខាងជើង

កងពលធំលេខ៧របស់កម្លាំងទាហានជើងទឹក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែតុលាបានប្រកាសថា នាវាផ្ទុកយន្ត ហោះ ទីពីររបស់កម្លាំងទាហានជើងទឹក អាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់កូរ៉េខាងជើង ក្នុងពេលដែលស្ថានការណ៍កំពុងតែតានតឹងខ្លាំងឡើង ។ នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ... Read More »

ក្រុមភេរវកម្ម IS គំរាមវាយប្រហារភេរវកម្មនៅវើលខាប់ឆ្នាំ២០១៨

  ក្រុមភេរវកម្ម IS បានផ្សព្វផ្សាយ នូវរូបភាព និងគោលដៅវាយប្រហារភេរ​វកម្ម ថ្មីគឺនៅការប្រកួតបាល់ទាល់ពានរង្វាន់ពិភពលោក វើលខាប់ឆ្នាំ២០១៨ ។ នៅក្នុងរូបភាពដែលក្រុមភេរវកម្ម IS បានផ្សព្វផ្សាយនោះគឺរូបកីឡាករ មែសស៊ី ជនជាតិអាហ្សង់ទីនលេងនៅក្លិបបាសេឡូណា និងសារគំរាមកំហែងវាយប្រហារភេរវកម្មផ្សេងៗ។ ... Read More »

ជនជាប់ចោទសមា្លប់ គីម ជុងណាមបងប្រុសមេដឹកនាំកូរ៉េខាងជើងត្រូវបញ្ជូនទៅកាន់អាកាសយានដ្ឋានសម្តែងឡើងវិញពីសកម្មភាព

ស្ត្រីពីរនាក់ដែលជាជនជាប់សង្ស័យនៅក្នុងការសម្លាប់ បងប្រុសមេដឹកនាំកូរ៉េ ខាងជើងគីម ជុងណាម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡំាពួរដើម្បី សម្តែងពីសកម្មភាពសម្លាប់មនុស្ស ជាថ្មី ដើម្បីបំពេញទៅតាមការសើុបអង្កេតករណីខាងលើ។ នាង Doan Thi Houng ជនជាតិវៀត ណាម ... Read More »

លោកស្រី ម៉ែន សំអន៖ បងប្អូនស្រីក្នុងវិស័យការងារ ពាណិជ្ជកម្មពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍កំណើន សេដ្ឋកិច្ចសង្គម បានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ បងប្អូនស្ដ្រី ក្នុងវិស័យការងារពាណិជ្ជកម្ម ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៍ កំណើន សេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៍សមត្ថភាពស្ដ្រី បាន យ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យពាណិជ្ជកម្មមានការរីកចំរើនក្តី ក៏ប៉ុន្តែស្ត្រី ជាថ្នាក់ដឹនាំនៅតែជួប បញ្ហាប្រឈមនៅឡើយ ... Read More »

ស្ត្រី​ល្បី​ឈ្មោះ​​ឆបោក​ អៀត​ សារឹម​ ត្រូវ​ចាប់​ខ្លួន​សារជាថ្មី​ តាម​ដីកា​ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​

ខេត្តកណ្ដាល​​៖ ស្ត្រី​ល្បី​ឈ្មោះ​ខាង​ឆបោក​ប្រាក់​អ្នក​ដទៃ​ ឈ្មោះ​ អៀត​ សារឹម​ ត្រូវ​បាន​ចាប់​ខ្លួន​សាជាថ្មី​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​តុលា​ នេះ​ ក្រោយ​គេច​ខ្លួន​ជាង​២ខែ​ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ស្ត្រី​ឆបោក​ ... Read More »

ស្ត្រីពិការម្នាក់ត្រូវប្តីបំបរបង់ចោលខណៈត្រឡប់ពីធ្វើការនៅថៃទៅស្រុកកំណើតខេត្តរនគិរី

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីពិការជើងម្ខាងម្នាក់ ធ្វើកម្មករនៅក្នុងប្រទេសថៃ ហើយបានធ្វើដំណើរពីប្រទេសថៃ ឆ្លងតាមច្រកតំបន់ស្រុកម៉ាឡៃជាមួយនឹងបុរសជាប្តីម្នាក់ ដើម្បីឱ្យប្តីជូនដំណើរទៅស្រុកកំណើត នៅខេត្តរតនគីរី លុះធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ ប្តីរូបនោះដឹកបោះបង់ចោលស្រ្តីជាប្រពន្ធតែម្តង។ ស្ត្រីជាប្រពន្ធគ្មានលុយនៅក្នុងខ្លួននោះទេ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឧបត្ថម្ភសម្លៀកបំពាក់ និងថវិកាមួយចំនួនធ្វើជាសោហ៊ុយ ដើម្បីជិះរថយន្តបន្តទៅស្រុកណើតទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ... Read More »

ទូកដែលចូលរួមប្រកួតឆ្នាំនេះមានចំនួន ២៧០ទូក និងមានប្រទីប១៣

ភ្នំពេញ ៖ ប្រធាន គណៈកម្មការមេប្រយោគ និង ជាអនុប្រធានគណៈកម្មការ បច្ចេកទេស សម្រាប់ព្រះរាជពិធីបុណ្យ អុំទូកឆ្នាំនេះលោក ប៊ូ ជុំសេរី និងជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា ... Read More »

លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាត្រូវបានព្រះមហាក្សត្រលើកលែងទោស

នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី   ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ព្រះរាជទានការលើកលែងទោសដើម្បីដោះលែងឱ្យមានសេរីភាពឡើងវិញហើយ  ក្រោយធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួន៕   Read More »

ពលរដ្ឋ​ជិត​៥០០​គ្រួសារ​រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ ដោយសារ​អាកាសធាតុ​មានការ​ប្រែប្រួល ​នៅតាម​បណ្តាល​ស្រុក​នានា​មួយចំនួន​ក្នុង​ខេត្តស្វាយរៀង នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យទៅជា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះសម្បែង​ដីស្រែ​ចំការ​ ផលដំណាំ ​រួម​ផ្សេងៗ​និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ថែមទាំង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ​នៅតាម​ជនបទ​ផងដែរ​។​ ​ បើតាម​បងស្រី​មានឈ្មោះ ពៅ សាញ់ ជា​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្ត ... Read More »

យុវជន៩នាក់ត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ឋករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ប៉ូលិសខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមយុវជន៩នាក់ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទពាក់ព័ន្ឋករណីប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន។ ប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យជិះម៉ូតូ តាមផ្លូវសាធារណៈ ក៏បានឃាត់ឆែកឆេរ និងត្រួតពិនិត្យទឹកនោម ជាលទ្ធផលបង្ហាញថាវិជ្ជមាន ទើបឃាត់ខ្លួនតែម្តង។ ... Read More »

សមត្ថកិច្ចខេត្តកំពង់ធំបង្ហាញមុខខ្លះៗជនសង្ស័យបាញ់សម្លាប់ប្តីប្រពន្ធជាថៅកែជ័រកៅស៊ូប្លន់យកលុយ

ខេត្តកំពង់ធំ៖ ក្រុមជនដៃដល់៣ទៅ៤នាក់ ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ថៅកែប្រមូលទិញជ័រកៅស៊ូ នៅខេត្តកំពង់ធំ២នាក់ប្តី-ប្រពន្ធ កាលពីវេលាម៉ោង២១ និង៣៥នាទី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចទួលស្រឡៅ ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានរត់គេចខ្លួននោះ ... Read More »

នគរបាលការពារព្រំដែនគោក៩១១ ជំនួបពិភាក្សាជាមួយកម្លាំងទាហានឈុតខ្មៅថៃ កងអនុសេនាធំលេខ១២០១

ប៉ោយប៉ែត៖ ដើម្បីរិតបន្តឹងចំណងសាមគ្គីរវាងភាគីកម្ពុជា នឹងភាគីថៃ រួមទាំងការពារការជួញដួរបទល្មើសឆ្លងដែននោះ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍គោលដៅ៤១ ឋិតក្នុងភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ័ ខេត្តស្រះកែវ (ថៃ) ដែលឈមទៅនឹងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ... Read More »

លោក​ សំម​ ឫទ្ធី​វាសនា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាលសម្រេច​​ចោទប្រកាន់​ជនសង្ស័យ​បី​នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​យុវជន​ម្នាក់​នៅ​កៀនស្វាយ​

ខេត្តកណ្ដាល​៖ លោក​ សំម​ ឫទ្ធី​វាសនា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​២៥​ ខែ​តុលា​ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​បី​នាក់​ ពាក់ព័ន្ធ​ករណី​សម្លាប់​យុវជន​ម្នាក់​នៅ​ស្រុក​កៀនស្វាយ​ ដោយ​អ្នក​ខ្លះ​ជា​ជនដៃដល់​ ជា​អ្នក​ផ្តើម​គំនិត​ និង​ អ្នក​សមគំនិត​ ។ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ... Read More »

ផ្ទះមួយខ្នងត្រូវអគ្គីភ័យឆាបឆេះអស់មួយចំហៀងដោយសង្ស័យមានគេលួចដុត

ខេត្តកណ្ដាលៈ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់ជញ្ជាំងមួយចំហៀង ដោយសង្ស័យថា កណីនេះគឺមានជនរណាម្នាក់ធ្វើសកម្មភាពលួចដុត ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មី ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ ទទួលព័ត៌មានថាមានករណីលួចបើកហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួចមក លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាផ្ទាល់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ... Read More »

អេហ្ស៊ីបព្រមព្រៀងទិញអាវុធជាច្រើនពីប្រទេសបារាំង

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងរយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីអេហ្ស៊ីប មេដឹកនាំប្រទេសទាំងពីរបានផ្តោតសំខាន់ទៅលើ សំណុំរឿងភេរវនិយម គឺជាអាទិភាពចម្បងជាងគេ ព្រោះអេហ្ស៊ីបទើបនឹងរងគ្រោះពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ បង្កឡើងដោយពួកអង្គការរដ្ឋអ៊ីស្លាម ដូចដែលពួកគេនោះធ្លាប់ធ្វើមកលើបារាំង។ ប្រធានាធិបតីបារាំង និងអេហ្ស៊ីប ត្រូវផ្តោតជំនួបពិភាក្សាអំពីបញ្ហាប្រទេសលីប៊ី ដែលនឹងអាចក្លាយជាជង្រុកថ្មីរបស់ពួកជីហាត ក្រោយការខ្ចាត់ខ្ចាយពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នេះជាតំណាងគ្រោះថ្នាក់ ... Read More »