សាសនិកជាច្រើនបានវាយប្រហារកម្ទេចរថយន្ត ក្រោយពេលមេដឹកនាំសាសនា(អាចារ្យ)របស់ខ្លួនឈ្មោះ RamRahim Singh ត្រូវកាត់ទោសពីបទរំលោភបំពានផ្លូវភេទកាលពីថ្ងៃទី២៥ ខែសីហា។ យ៉ាងហោចណាស់ក៏មានមនុស្ស៣២នាក់ស្លាប់ និង១៨០នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា ដោយសារតែអាចារ្យ Ram Hahim singh ត្រូវកាត់ទោសពីបទរំលោភបំពាន់ផ្លូវភេទ។ ... Read More »
រដ្ឋាភិបាលថៃបញ្ជាក់ថា លោកស្រី យីងឡាក់ បានគេចខ្លួនទៅក្រៅប្រទេស
កាលពីយប់ថ្ងៃទី២៥ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ថៃលោក Prawit wongsuwon បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេស នៅក្នុងតំបន់។ លោក ... Read More »
ឈ្វេងយល់ពីជំហរនយោបាយ សហរដ្ឋអាមេរិក! ប្រយ័ត្ន អាមេរិក ស៊ីបាយ ហៅខ្មែរចេញលុយ!
តើ អាមេរិក ចាញ់សង្គ្រាមវៀតណាម? តើអាមេរិកដើម្បីយើងឬ អាមេរិកដើម្បីអាមេរិក? សភាពការណ៍កាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងនៅឆ្នាំ២០១៧ គឺកំពុងស្ថិតក្នុងស្ថានភាពស្រដៀងគ្នា៖ ១- ទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិក បានជាប់ផុងក្នុងសង្គ្រាមវៀតណាម ហើយក៏ត្រៀមដកខ្លួនចេញពីអាស៊ីដែរ។ ពេលនោះអាមេរិក អស់ខ្យល់នឹងការធ្វើសង្គ្រាមតទៅទៀតហើយដែរ។ ... Read More »
បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាកព្រូសបុកទូកាប៊ីនភ្លើង បណ្តាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញៈ ទូរកាប៊ីនភ្លើង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ដោយសារបុរសម្នាក់ ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកព្រូសមកបុក ។កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ជិតនិងស្តុប ទូតសូរវៀត ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ... Read More »
កីឡាករ ពេជ្រម្ទេស ខ្មាំង សម្តែងការមិនពេញចិត្តចំពោះអាជ្ញាកណ្តាល ព្រោះមើលរំលងសកម្មភាពរបស់ខ្លួន
ភ្នំពេញ ៖ បើទោះបីការប្រកួតរបស់កីឡាករ ពេជ្រម្ទេស ខ្មាំង បានបញ្ចប់ហើយត្រឡប់មកវិញ និងមេដាយសំរឹទ្ធិ១គ្រឿងក៏ពិតមែន ប៉ុន្តែកីឡាករ រូបនេះហាក់មិនពេញចិត្ត ចំពោះទង្វើ លោកអាជ្ញាកណ្តាល មើលមិនឃើញចំណុចល្អ របស់ខ្លួន ពេលប្រកួតជាមួយកីឡាករ ហ្វុីលីពីន ... Read More »
បំផ្ទុះគ្រាប់កែច្នៃនៅខេត្តកំពង់ស្ពឺ ព្រោះរឿងគំនុំ
ខេត្តកពង់ស្ពឺ៖ ហេតុការណ៍បំផ្ទុះគ្រាប់ច្នៃ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ២០១៧ នៅចំណុចផ្ទះបុរសចំណាស់ ឈ្មោះមាស ឆិល អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិតូស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មិនមាននរណាម្នាក់នឹកស្មានថា ... Read More »
រណ្ដៅដីមានជម្រៅចាល់ក្បាលប្រែត ជាច្រើនកន្លែងលោក យ៉ន យ៉ុង ឈ្មួញដីដុះស្លែជីកដីលក់ប្រចាំក្រុងសៀមរាបកំពុងតែជីករណ្ដៅដីខុសទៅនឹងគោលការណ៍ច្បាប់របស់រដ្ឋាភិបាល
ខេត្តសៀមរាប ៖ ឈ្មួញដុះស្លែរពូកែ ខាងជីកដីលក់យ៉ាងសកម្មប្រចាំក្រុងសៀមរាប ត្រូវបានប្រជាពលរដ្នរិះគន់ទៅយ៉ន យ៉ុង ដែលជាឈ្មួញដី ជីកដីលក់រាប់សិបឆ្នាំមកហើយៗរណ្ដៅនីមួយៗមានជំម្រៅ ចាល់ក្បាលប្រែត ។ ទង្វើបែបនេះគឺបានធ្វើខុសពីគោលការច្បាប់របស់រាជរដ្ឋាភិបាល តម្រូវឲ្យជីកត្រឹមតែ៧ទៅ៨ម៉ែត្រ ប៉ុណ្ណោះតែបែរជាឈ្មួញជីកដីរហូតដល់ជម្រៅ ១៤ម៉ែត្រឯណោះ ។ ... Read More »
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមការងារសង្គម និងសកម្មភាពមនុស្សធម៌ ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាសរុបចំនួន ... Read More »
កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ចេញទៅសមុទ្រ
កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ កូរ៉េខាងជើងបានបាញ់មិស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដោយបាញ់ចេញពីខេត្ត Kangwon ទៅកាន់សមុទ្រ ភាគខាងកើត។ គណៈកម្មាធិការយោធាកូរ៉េខាងត្បូង JCS បានបញ្ជាក់ថា កាំជ្រួចមីស៊ីលទាំងនោះ ហោះបានប្រមាណ២៥០គីឡូម៉ែត្រ ក៏ធ្លាក់ចូលសមុទ្រ ។ ... Read More »
ស្រវឹងដល់ក បើករថយន្តបុកទ្រូងផ្លូវរប៉ាត់រប៉ាយពេញផ្លូវ
ភ្នំពេញៈ រថយន្តម៉ាកមីតស៊ុយប៊ីហ្ស៊ីមួយគ្រឿង ត្រូវម្ចាស់ ស្រវឹងស្រាជោកជាំ បានបើក ក្នុងល្បឿនលឿនទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »
រាយខ្សែភ្លើងឆក់ត្រីក្បែរផ្ទះមិនប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង
ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាម បន្ទាប់ពីបានឆក់ខ្សែភ្លើងដែលខ្លួនបានរាយដើម្បីឆក់ត្រីក្បែរផ្ទះ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០១៧ ម៉ោង១៣ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិតាភេម ឃុំតាភេម ត្រាំកក់ ខេត្តតាកែវ។ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុត្រាំកក់ ... Read More »
បើកម៉ូតូទៅបុកជាមួយរ៉ឺម៉កសណ្តោងពីក្រោយបណ្តាលឲ្យស្លាប់នៅស្រុកត្រាំកក់
ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបានបើកម៉ូតូទៅបុកជាមួយរ៉ឺម៉កមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៨និង៣០ នាទី នៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៣-៧៤ ... Read More »
សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អ្នកលក់ ដូរនៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ អ្នកលក់ ដូរនៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៧ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងគ្រប់ទឹកនឹងមន្ត្រីខ្មោច
គេរាយការណ៍ថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តាំងពីយូរមកនោះ កំពុងកាកកបគ្រប់ទឹកជាមួយនឹងក្រុមមន្ត្រីខ្មោច ពោលគឺមានតែឈ្មោះបើកប្រាក់ខែ ប៉ុន្តែគ្មានមនុស្សធ្វើការ។ ប្រាក់ខែមន្ត្រីខ្មោចទាំងនោះស្ថិតនៅលើកណ្តាប់ដៃរបស់លោកប្រធានមន្ទីរទាំងអស់។ គ្រាន់តែនៅមន្ទីរពេទ្យបង្អែកជីភូ មានគ្រូពេទ្យថ្នាក់វេជ្ជបណ្ឌិតខ្លះគ្រាន់តែមានឈ្មោះ ប៉ុន្តែមិនដែលមកធ្វើការ ហើយលោកប្រធានមន្ទីរជាអ្នកម៉ៅការយកប្រាក់ខែ។ ប្រភពបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ លោកវេជ្ជបណ្ឌិត ... Read More »
ក្មេងប្រុសបងប្អូន៣នាក់រត់តាមជីតាដាក់មងលង់ទឹកត្រពាំងស្លាប់
ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសបងប្អូន៣នាក់ បានលង់ទឹកស្លាប់នៅក្នុងទឹកត្រពាំងក្បែរភូមិ ខណៈដែលក្មេងរងគ្រោះបានរត់តាមជីតាទៅដាក់មងក្នុងអាងទឹកត្រពាំងោះ។ ហេតុការណ៍ ការភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងចន្លោះ១២ដល់ម៉ោង១រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ... Read More »
លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបសណ្ដាប់ធ្នាប់ ទីតាំងលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបសណ្ដាប់ធ្នាប់ ទីតាំងលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់រហូតដល់ផ្សាររាត្រី បន្ទាប់ពីរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ បានចុះជូនដំណឹងរយៈពេល៧ថ្ងៃជាប់គ្នាក្រោយពេលចេញសេចក្តីជូនដំណឹង និងបានផ្សព្វផ្សាយយ៉ាងទូលាយតាមរយៈបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញទទួលបានគោលការណ៍ពីសាលារាជធានីក្នុងការគ្រប់គ្រងរៀបចំសណ្តាប់ធ្នាប់ទីតាំងខាងលើនេះ ៕ ... Read More »
រថយន្តតាក់ស៊ី(ឆយ)ម្ចាស់ងោកមួយភាំងបើកបុករបាំងពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់ជាអ្នកប្រកបរបររត់តាក់ស៊ី តែដោយសារអត់ងងុយ ក៏ងោកមួយភាំងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ ក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ... Read More »
ឆក់មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានវៃឡើងទ្រមខ្លួនទើបឲ្យសមត្ថកិច្ចដាក់ខ្នោះយកទៅប៉ុស្ដិ៍បឹងកេងកង១
ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានវៃឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចដាក់ខ្នោះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវលេខ57 ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
យុវជនម្នាក់មកលេងផ្ទះម្ដាយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅផ្លូវ៣០ម៉ែត្រក្នុងសង្កាត់ស្ទឹងមានជ័យ
ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាក បើកកិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបង្កបើកគេចខ្លួនបាត់សម្រោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ... Read More »
រថយន្ដឡិចស៊ីសបុករបាំងថ្មចែកទ្រូងខ្ទាតទៅប៉ះរថយន្ដតាក់ស៊ីខូចខាត
ភ្នំពេញ៖ រថយន្ដឡិចស៊ីសES300មួយគ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនពីរកង់ ខ្ទាតចេញពីគ្នាហើយរថយន្ដបង្កបានខ្ទាតទៅប៉ះជាមួយរថយន្ដតាក់មួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នារងការខូចខាតកញ្ចក់បន្តិបន្តួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាស្ថាន វ៉ាន់ ដា តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ... Read More »
រកឃើញស្ថានីយប្រេង SAVIMEX ហ៊ ប៉េង ជើងឯកលក់ប្រេងមិនគ្រប់តាមកុងទ័រ និងបន្លំគុណភាព
ភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀតហើយ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ នៅក្នុង ខណ្ឌដង្កោ ឈ្មោះថា SAVIMEX ហ៊ ប៉េង ជើងឯក បានលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ ហើយលក់សាំងធម្មតា បន្លំជាសាំង ស៊ុបពែរ ... Read More »
ពលករ១១នាក់ និងឈើគ្រញូង៤០០គីឡូក្រាមត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យបង្ក្រាប
ខេត្តឧត្តរមានជ័យ ៖ ពលករ១១នាក់ និងឈើគ្រញូង៤០០គីឡូក្រាម ត្រូវបាន កម្លាំងស្នងការដ្ឋានខេត្តឧត្តរមានជ័យ ធ្វើការ បង្ក្រាបកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ដោយមានការណែនាំពីលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមាន ... Read More »
កាសស្តាប់ត្រចៀកថ្មីទំនើប Audio-Technica មានតម្លៃ 1,999 ដុល្លារ
នៅពេលដែលយើងនិយាយអំពីប្រអប់កាស យើងតែងតែមានន័យថាវាគ្រាន់តែជាប្រអប់ ឬ ថង់មួយចំនួនដែលរក្សាវាឱ្យមានសុវត្ថិភាពពីការខូចខាត និង ធូលី តែនេះមើលទៅដូចជាកូនវ៉ាលីអញ្ចឹង។ ប៉ុន្តែកាស Audio-Technica មកជាមួយប្រអប់សម្រាប់ដាក់កាសស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានម៉ូដែលហៅថា ATH-ADX5000 ផ្តល់ឱ្យអ្នកនូវកាបូបវ៉ាលីក្បូរក្បាច់ ដើម្បីទុកដាក់កាសរបស់អ្នកអោយមានសុវត្ថិភាព $ 1,999 ... Read More »
អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ចំការកៅស៊ូ តានបៀនជនជាតិវៀតណាមម្នាក់ផឹកថ្នាំពុលសម្លាប់ខ្លួនឯង
ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ មានករណីធ្វើអត្តឃាត លេបថ្នាំ ពុលស្លាប់ នៅចំណុចក្រុមហ៊ុនអភិវឌ្ឍន៍ចំការកៅស៊ូ តានបៀន ក្នុងភូមិសាស្ត្រភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ... Read More »
នាយក្រឹមថាមិនចង់លែងលះភិរិយា ហើយក៏មិនចចង់បោះបង់នាងលាភចោល
ភ្នំពេញ៖ ដំណឹងផ្ទៃក្នុងគ្រួសាររបស់នាយក្រឹមបានលេចសុះសាយកាន់តែខ្លាំងក្រោយពេលភរិយា អ្នកស្រី វ៉ង់ ឡុងមុន្នី ចេញមុខប្រកាសប្តឹងនាយក្រឹម និងនាងលាភទៅតុលាការ ប៉ុន្តែលោកបង្ហាញពីជំហរក្នុងការរក្សាទំនាក់ទំនងទាំងភរិយា និងនាងលាភដដែលដូចគ្រាមុន។ បន្ទាប់ពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរបស់លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹមបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ... Read More »
និស្សិតម្នាក់ ឈ្នះពានរង្វាន់ជានិស្សិតស្ថាបត្យកម្មឆ្នើមនៅកម្ពុជា
ភ្នំពេញ ៖ “ ការប្រកូតប្រជែងពានរង្វាន់លើកទី ៦ សម្រាប់និស្សិតស្ថាបត្យកម្មឆ្នើម កម្ពុជា ឆ្នាំ ២០១៧” ដែលត្រូវបានរៀបចំឡើងដោយសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ។ និស្សិត ... Read More »
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសទៅកាន់សហព័ន្ធរុស្ស៊ី
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសទៅកាន់សហព័ន្ធរុស្ស៊ី Read More »
រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រកាសតែងតាំងលោកស្រី សុខ សុភារ៉េត ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធស ភា និង អធិការកិច្ចរាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលសាលា រាជធានីភ្នំពេញ បានប្រកាសតែងតាំង លោកស្រី សុខ សុភារ៉េត ជាប្រធានីមន្ទីរ ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាជធានីភ្នំពេញ ជំនួស ... Read More »
អាជ្ញាធរខណ្ឌដូនពេញ យល់ព្រមទុកឲ្យអាជីវកម្មលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់ រយៈពេលតែ២ថ្ងៃទៀត ដើម្បីរកទីតាំងចំណតថ្មី
ភ្នំពេញ៖ ក្រោយពីទទួលបានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មលក់រថយន្តនៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់រហូតដល់ផ្សាររាត្រី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានយល់ព្រមទុកឲ្យរយៈពេលតែ២ថ្ងៃទៀត ដើម្បីរកទីតាំងចំណតថ្មី ។ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៤:៣០នាទីរសៀល លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ... Read More »
ខ្សឹបដាក់ត្រចៀក៖ យប់មិញឈើចេញពីខេត្តស្ទឹងត្រែងមកខេត្តក្រចេះត្រឹម១០រថយន្តប៉ុណ្ណោះ
ករណីចរាចរណ៍ដឹកជញ្ជូនឈើល្មើសច្បាប់នៅតែបន្តកើតមានជាហូរហែ ក្នុងមួយ យប់ៗត្រឹម៨ឡានសាំយ៉ុង ឬលើសពីនេះ ដើម្បីយកពីខេត្តស្ទឹងត្រែងឆ្លងទៅវៀតណាម តាមច្រករបៀង ស្រុកស្នួល ខេត្តក្រចេះ ។ នៅវេលាម៉ោង១២និង១៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧ គេបានលួចខ្សឹបឲ្យដឹងថា សកម្មភាពដឹកឈើធ្នង់ចេញពីខេត្តស្ទឹងត្រែងមក ... Read More »