ព័ត៌មានទាន់ហេតុការណ៍៖
'

ហ៊ីយ៉ាន់ដាយស្អុះស្អាប់ ក្រឡាប់ខ្លួនបីបួនត្រឡប់ ចង់ផឹកទឹកអូរ

ខេត្តកំពង់ធំ៖ កាលពីវេលា ម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចររាចរមួយកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ តាមប្រព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា រថយន្ដនេះបង្កឡើងដោយខ្លួនឯង ជារថយន្តម៉ាកហុីយ៉ាន់ដាយ ... Read More »

នារីលក់សណ្តែកដីខឹងម្តាយស្តីបន្ទោសរឿងមានផ្ទៃពោះមិនដឹងមុខប្រុសណា ទៅលោតទឹក

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដោយសារចាញ់បោកប្រុសព្រានរហូតមានផ្ទៃពោះ៦ខែ និងខឹងបងស្រីស្តីបន្ទោសបណ្តេញចេញពីផ្ទះទៀតនោះ បានមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មីប៉ុន្តែសំណាងល្អមានបងប្អូនអ្នកធ្វើដំណើរតាមផ្លូវឃើញទាន់ ក៏រាយការប្រាប់សមត្ថកិច្ចឲ្យជួយឃាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពាន អាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ ... Read More »

ខឹងប្រពន្ធដើរលេងនិយាយមិនស្តាប់ចាក់ប្រេងកាតស្រោចខ្លួនប៉ុនប៉ងធ្វើអត្តឃាត

ភ្នំពេញ: បុរសម្នាក់ខឹងប្រពន្ធ បានប្រើហិង្សាវាយបំផ្លាញសម្ភារនៅក្នុងផ្ទះ និងបានយកប្រេងកាតចាក់លើខ្លួនប៉ុនប៉ងដុតខ្លួនឯងនោះ ត្រូវបានក្រុមគ្រួសារ រត់មកប្តឹងសម្ថតកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតភូមិត្រាំងបោក បុរីសន្តិភាព សង្កាត់ពងទឹក ... Read More »

ផឹកស៊ីស្រវឹងចោទថាចេះអាបធ្មប់ ទ្រាំមិនបានទាញពូថៅកាប់ប្រ៉ាវរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយ បណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីគូទំនាស់ ទប់អារម្មណ៍មិនបាន ទាញយកពូថៅកាប់ទៅលើជនរងគ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ភូមិសន្ទូចឃុំស្រែថ្មី ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ... Read More »

ទំនាក់ទំនង ចិន ជប៉ុន កាន់តែតានតឹងខ្លំាងឡើងក្រោយពេលមន្ត្រីជប៉ុនទស្សនកិច្ចកោះតៃវ៉ាន់

ទំនាក់ទំនងរវាងចិន នឹងជប៉ុន ដែលប្រឈមមុខតានតឹងស្រាប់ហើយដោយសារតែ វិបត្តិនៅសមុទ្រចិនភាគខាងកើត ហើយរាល់ពេលដែលមន្ត្រីជប៉ុនធ្វើទស្សនកិច្ចព្រះវិហារ សង្គ្រាម ក៏បានបង្កឲ្យមានភាពតានតឹងខ្លាំងឡើង ។ ការបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន របស់ រដ្ឋមន្ត្រីរដ្ឋាភិបាលទីក្រុងតូក្យូ១រូបកាលពីពេលកន្លងមកថ្មីៗធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ ចិនបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជប៉ុន គឺ ... Read More »

ហាយឡែនឌ័រ១គ្រឿងជ្រុលទៅបុកម៉ូតូទាំងកម្រោល របួសធ្ងន់បុរសម្នាក់

ខេត្តស្វាយរៀងៈ មានករណីគ្រោះថ្នាក់គួរឲ្យរន្ធត់រវាងរថយន្តហាយឡែនឌ័រ បុកអូសម៉ូតូបើកស្របទិសគ្នាជាង២០ម៉ែត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាវ៉េវ ... Read More »

រត់ប្រលែងគ្នាលេងជ្រុលធ្លាក់ទឹកស្រះលង់ស្លាប់ទាំងពីរនាក់នៅក្នុងវត្តក្រពុំឈូក

ខេត្តតាកែវៈ ក្មេងស្រី២ នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរត់ដេញប្រលែងគ្នាលេង ហើយជ្រុលធ្លាក់ចូលក្នុងស្រះទឹកក្នុងវត្តក្រពុំឈូកកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៩និង៥នាទីព្រឹក ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកកោះអណ្តែតបានឲ្យដឹងថា កុមារីរងគ្រោះទី ... Read More »

ក្រុមឆក់ត្រីរត់ចោលឧបករណ៍ឆក់ត្រី ពេលសមត្ថកិច្ចចម្រុះសម្រុកបង្ក្រាប

ខេត្តកំពង់ឆ្នាំង ៖ ក្រុមនេសាទត្រីល្មើសច្បាប់ជាច្រើននាក់បានបានទម្លាក់ឧបករណ៍ឆក់ត្រី មាន អាំងវិចទ័រ អាគុយ និង ដងឆក់ ជាច្រើនគ្រឿង ចោលរត់គេចខ្លួន ក្នុងពេលដែលសមត្ថកិច្ចចម្រុះស្រុកកំពង់លែងចុះទៅល្បាតនៅចំណុចកំពង់អាយ៉ូវ ក្នុងភូមិសាស្ត្រ ឃុំច្រណូក ស្រុកកំពង់លែងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ... Read More »

មន្ត្រីសាលាក្រុងរតនគិរីម្នាក់ដេញចាប់រថយន្ដដឹកឈើ៤គ្រឿងជំរិតយកលុយ៣.៥០០ ដុល្លារ

ខេត្តរតនគិរី ៖ មន្ត្រីសាលាក្រុងបានលុង ខេត្តរតនគិរីម្នាក់បានបើករថយន្ដប្រដេញ រថយន្តដឹកឈើ៤គ្រឿងរបូតអស់២គ្រឿងចាប់បាន២គ្រឿងជំរិតយកលុយពីឈ្មួញ៣.៥០០ដុល្លារជាថ្នូរនឹងការដោះលែង ឡើងវិញ ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១រសៀលរហូតដល់ម៉ោង២ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ទើប ក្រុមឈ្មួញបាននិយាយត្រូវថ្លៃគ្នារួចដោះលែងរថយន្តសាំយ៉ុង២គ្រឿងដែលផ្ទុកឈើប្រណីតពេញរថយន្តតែម្តង ។ ... Read More »

ផ្លូវបេតុងចូលពន្ធនាគារព្រៃសស្ថាបនាមិនបានប៉ុន្មានឆ្នាំផងខូចស្ទើរទាំងស្រុងចេញសរសៃដែករងការរិះគន់

ភ្នំពេញ ៖ ក្រុមហ៊ុនដែលទទួលម៉ៅការ ដេញថ្លៃស្ថាបនាផ្លូវបេតុងច្រកចូលពន្ធនា គារព្រៃស នៅខាងត្បូងវត្តអង្គមេត្រីដែល ទទួលគម្រោងរបស់សាលារាជធានីភ្នំពេញយកទៅសាងសង់នោះឃើញថាធ្វើមិនបានប៉ុន្មានឆ្នាំផងបានរងនូវការខូចចេញសរសៃដែកហើយបានរងនូវការរិះគន់ពីសំណាក់ពលរដ្ឋក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងនេះផងដែរ។ ផ្លូវបេតុងនេះមានប្រវែងបណ្តោយជាង៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។ លោកឌិន ... Read More »

ACU ឃាត់ខ្លួនក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យម្នាក់ ពាក់ព័ន្ធរឿងទារលុយខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួតបាននាំខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទាមទារលុយក្រោមតុពីប្រជាពលរដ្ឋ។ បើយោងតាមការបញ្ជាក់របស់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ... Read More »

ជនមិនស្គាល់មុខចាក់ទឹកអាសុីតលើសម្លៀក បំពាក់២៩កំប្លេសង្ស័យរឿងគំនុំបុគ្គល

ខេត្តកណ្តាល ៖ អ្នកស្រី ធេន គីនណូ រ៉ាន អាយុ៣៩ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាលត្រូវជនមិនស្គាល់មុខលួចចូលចាក់ទឹកអាសីុតបំផ្លាញនៅក្នុងតូប លក់ខោអាវ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៨ ... Read More »

ឃាត់ជនជាតិវៀតណាម៤នាក់ចូលកាប់ឈើនៅដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាម ៤នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ខណៈលួចចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារ ធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល ឃុំណង ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធីបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធីបតីភាព បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ... Read More »

ទីតាំងរក្សាទុកប្រេងឥន្ធនៈខុសច្បាប់កំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅឃុំប៊ូស្រា

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសមាជិកក្រុមគ្រួសាររបស់ពួកគាត់ជាពិសេសកូនតូចៗចំពោះឧប្ទវហេតុនៃគ្រោះអគ្គិភ័យ ខណៈមានផ្ទះមួយកន្លែងកំពុងផ្ទុកប្រេងដល់ទៅ២ម៉ឺនលីត្រនៅក្រោមដីជាច្រើន ខែមកហើយ ព្រមទាំងមានផ្ទុកហ្គាសជាច្រើនធុងទៀតផងដើម្បីធ្វើអាជីវកម្មចែកចាយ ដោយមិនមានរៀបចំប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ ដែលងាយនឹងបង្កទៅជាគ្រោះ អគ្គិភ័យកើតឡើង ។ ពលរដ្ឋបានឲ្យដឹងថា ... Read More »

អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមេសា

ភ្នំពេញ ៖ គម្រោងសាងសង់អគារ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នឹងផ្ដើមនៅថ្ងៃទី២ ខែមេសាខាងមុខ នៅ ក្នុងសង្កាត់ជ្រោយចង្វា ចំណែកទីតាំង ចាស់នឹងត្រូវទុកសម្រាប់ពង្រីកសារមន្ទីរជាតិ ដែលមានចំណាស់១រយឆ្នាំ ។ នេះបើយោងតាមការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ... Read More »

បទ រាំបាំបាំ អាប៉ោកក្មួយពូ មីងស៊ីត្រាវមុនរាំលើកខោឲ្យកប់ និង Superមាន់ បានធ្វើឲ្យកក្រើកអង្គរឃ្យុងយូ

ខេត្តសៀមរាប៖ ក្រោយមានភ្លៀងកាលពីថ្ងៃអាទិត្យទើបក្រុមការងារនៃក្រុមហ៊ុនស្រាបៀរAnchor សម្រេចលើកកម្មវិធីប្រគំតន្ត្រីANCHOR BEACH CARNIVAL 2017មកធ្វើនៅរាត្រីថ្ងៃចន្ទវិញដោយការចូលរួមពីកំពូលតារាចម្រៀងល្បីៗដូចជា កញ្ញា ឪក សុគន្ធកញ្ញា លោកឆាយ វីរៈយុទ្ធ, លោកNIKO, លោក ជីដេវីដ, កញ្ញា ... Read More »

តាមទាន់ប្រពន្ធនៅក្នុងបន្ទប់ជាមួយប្រុស ប្រពន្ធថា មិនបានធ្វើអីៗនឹងគ្នាទេ ប្តីមិនជឿ ទៅប្តឹងនគរបាលសុំលែង

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបាននាំគ្នាធ្វើដំណើរទៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីរស់នៅជាមួយគ្នាមិនចុះសម្រុងដោយសារតែភាគីខាងប្រុសចោទប្រពន្ធថា ចូលចិត្តដើរលេងច្រើន សង្ស័យមានថ្មី ចំណែកខាងស្រីថា ប្តីមានស្រីក្រៅ ទើបធ្វើឲ្យបែកបាក់ស្នេហា កើតទុក្ខមិនសុខចិត្តរៀងៗខ្លួន ។ គ្រួសារដែលមានទំនាស់មិនចុះសម្រុងនឹងគ្រួសារខាងលើនោះ ... Read More »

ឆក់ចំថ្ងៃស៊យ ប៉ូលិសតាមចាប់បានម្នាក់ រីឯម្នាក់ទៀតរត់ប្រាស់អាយ៉ូស

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវបានសម្រេច គាប់ជួនជួបសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងខណ្ឌឫស្សីកែវកំពុងល្បាតក្នុងមូលដ្ឋានឃើញ ដេញតាមចាប់ខ្លួនបានម្នាក់ ឯម្នាក់ទៀតរត់រួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្នុងក្រុមទី១៤ ភូមិបឹងសាឡាង ... Read More »

សិប្បកម្មកែច្នៃឈើរីកដូចផ្សិតនៅស្រុកភ្នំក្រវាញ សង្ស័យជាឆ្នាំងបាយ ឆ្នាំងសម្ល មន្រ្តីជំនាញ

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋស្ទើរទូទាំងស្រុកភ្នំក្រវាញនិយាយថា សិប្បកម្មកែច្នៃឈើប្រភេទប្រណីត និងម៉ាសុីនរណាខ្សែអារច្រៀកឈើ កើតមានយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត កំពុងធ្វើសកម្មភាពរាល់ថ្ងៃយ៉ាងរំពងអឺងកងនៅភូមិ-ឃុំ-ស្រុក មិនខ្វល់ការរំខានដល់អ្នកក្បែខាងបន្តិចសោះ អ្វីដែលសំខាន់នោះ ប្រយោជន៍ បញ្ហានេះត្រូវបានគេសង្ស័យការដែលមិនបង្រ្កាបនេះ គឺជាឆ្នាំងបាយ ឆ្នាំងសម្លរបស់មន្រ្តីជំនាញ ដែលគ្រប់គ្រង ... Read More »

Lukas Podolski ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយក្តីរំភើបខ្លាំងបំផុត

ថ្ងៃចុងក្រោយនៃអាជីពបាល់ទាត់ក្នុងក្រុមជម្រើសចាតិអាល្លឺម៉ង់របស់ខ្សែប្រយុទ្ធ Lukas Podolski បានបញ្ចប់ដោយក្តីរីករាយនិងរំភើបបំផុត ។ អតីតកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal វ័យ៣១ឆ្នាំរូបនេះ បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុម ជម្រើសជាតិអាល្លឺម៉ង់ក្រោយការប្រកួតមិត្តរវាងអង់គ្លេសនិងអាល្លឺម៉ង់ចប់។ អ្វីដែលធ្វើ Lukas Podolski រំភើបខ្លាំងនោះគឺរូបគេអាចរកបានមួយគ្រាប់ជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះក្រុមអង់គ្លេស។ ជាងនេះទៅទៀត ... Read More »

មន្រ្តីជំនាញកម្ទេចសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១២១គ្រាប់នៅឃុំថ្មដា

ខេត្តពោធិ៍សាត់៖ កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១២១គ្រាប់ ត្រូវបានមន្រ្តីជំនាញគ្រាប់រំសេវកម្ទេចចោលនៅឃុំថ្មដា ដែលគ្រាប់ទាំងអស់ខាងលើនេះ ត្រូវបានមន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ សហការគ្នាប្រមូលយកមកពីកន្លែងផ្សេងៗគ្នា នៅក្នុងមូលដ្ឋានរបស់ពួកគាត់នាកន្លែងមកនេះ ។ ពិធីកម្ទេចគ្រាប់ខាងលើធ្វើឡើងកាលវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ... Read More »

កសិដ្ឋានចិញ្ចឹមជ្រូកបង្ហូរទឹកស្អុយជះក្លិនប៉ះពាល់ប្រជាពលរដ្ឋ៣ភូមិ

ខេត្តប៉ៃលិន៖ ពលរដ្ឋ៣ភូមិបានរិះគន់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងដែលមានក្លិនស្អុយ ហើយកំពុងតែបំពុលបរិស្ថានយ៉ាងខ្លាំងជាពិសេសប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិអូរតាពុកក្រោម ភូមិអូរពើត និងភូមិចំការកាហ្វេ ខណៈពេលដែលអាជ្ញាធរក្រុងប៉ៃលិន និងមន្ទីរជំនាញមិនអើរពើ ។ កសិដ្ឋានដែលកំពុងបំពុលបរិស្ថាននេះស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានម្ចាស់ឈ្មោះគា ហៅតាហាក់ ... Read More »

អតីតវីរៈបុរសក្លិបហង្សក្រហម លោក Ronnie Moran ទទួលមរណភាព

លោក Ronnie Moran អតីតខ្សែការពារក្លិបហង្សក្រហមLiverpoolនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier Leagueបានទទួលមរណភាពនៅក្នុងវ័យ៨៣ឆ្នាំដោយរោគាពាធ ។ កាលពីនៅជាកីឡាករ លោក Ronnie Moranបានបង្ហាញខ្លួនឲ្យក្រុម Liverpoolចំនួន៣៧៩ប្រកួត ចន្លោះឆ្នាំ១៩៥២ដល់ឆ្នាំ១៩៦៦។ ក្រោយចូលនិវត្តន៍ក្នុងឆ្នាំ១៩៩៨ គាត់ក៏បានក្លាយទៅជាបុគ្គលិកបម្រើការនៅក្នុងក្លិបហង្សក្រហមយូរជាងគេបង្អស់។ លោក ... Read More »

បទល្មើសនេសាទអួនហំកំពុងធ្វើសភាពនៅឃុំរាំងទិល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឡាយ វិសិដ្ឋ ប្រាប់ថា ចាំខលទៅបងវណ្ណា

ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់រាយការណ៍ថា មានបទល្មើសនេសាទ(អួនហំ)ចំនួន ៦វង់ កំពុងធ្វើសកម្មភាពនេសាទនៅបឹងទន្លេសាបយ៉ាងគគ្រឹកគគ្រេង ខណៈកំលាំងអន្តរក្រសួងនៅយុទ្ធនាការប្រយុទ្ធប្រឆាំងហុយៗនៅឡើយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់លោក ឡាយ វិសិដ្ឋ ប្រាប់ថាចាំខលទៅបងវណ្ណា។ ប្រភពរាយការណ៍ខាងលើបន្តថា ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គិតតែពីរឿងទារបំណុល

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោកស្រី ម៉ាគែល ដោយក្នុងនោះ មានវិកយបត្រ មានតម្លៃ ៣៧៥ពាន់លានដុល្លារ ហើយនៅក្នុងនោះបានសរសេរថា នេះជាចំនួនទឹកប្រាក់ដែលអាល្លឺម៉ង់ជំពាក់ណាតូ។ សារព័ត៌មាន Press TV បានដកស្រង់សម្តី ... Read More »

ប្រធានក្រុមរបស់សាធារណរដ្ឋអៀរឡង់ Seamus Coleman បាក់ជើងត្រូវសម្រាកយ៉ាងហោច៦ខែ

កីឡាករ Seamus Colemanខ្សែការពារប្រធានក្រុមរបស់ សាធារណរដ្ឋអៀរឡង់បានរងរបួសរហូតដល់បាក់ជើងស្តាំពេលប៉ះទង្គិចគ្នាជាមួយនឹង ខ្សែការពាររបស់ជម្រើសជាតិវេល Neil Taylor។ ក្រោយការប៉ះទង្គិចនេះខ្សែការពារសញ្ជាតិវេល ខាងឡើង ទទួលបានកាតក្រហមតែម្ដង។ ទោះបីក្រុមវេលនៅសល់គ្នាត្រឹម១០ក៏ដោយក៏ក្រុមអៀរឡង់មិនអាចធ្វើអ្វីបានឡើយបានត្រឹមស្មើ ០-០ វេល ក្នុងវគ្គជម្រុះ World ... Read More »

នៅជាប់នឹងខ្លួនស្រីម៉ៅ អត់មានអីទេ មានតែថ្នាំញៀន១កញ្ចប់ធំ ខ្នោះល្មម

ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយពីឆែកឆេរ រកឃើញសារធាតុញៀន១កញ្ចប់ធំ ដែលជាប់នៅខ្លួន និងមានឧបករណ៍ជក់នៅជាប់ខ្លួនផងដែរ កាលពីវេលាម៉ោង២២និង០៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៣៨ ក្រុម៣៤ភូមិ១២សង្កាត់ទឹកល្អក់ទី២ ... Read More »

អាណោចអាធ័មពេកហើយ! តាចៅ២នាក់ត្រូវរថយន្តឡិចស៊ីសមកពីក្រោយបុកម៉ូតូស្លាប់នៅនឹងកន្លែង

ប៉ោយប៉ែត៖ តា និងចៅ២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបត់ម៉ូតូ ត្រូវរថយន្តមកពីក្រោយបុកពេញទំហឹងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិកណ្ដាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ លោកវរសេនីយ៍ ... Read More »

ប្រជាកសិករនៅសហគមន៍បាត់ដំបងប្រកបអាជីវកម្មដាំដំណាំជីគ្រប់ប្រភេទ អាចផ្គត់ផ្គង់ជីវភាពបានងាយស្រួល

ខេត្តបាត់ដំបង ៖ បន្ទាប់ពីប្រមូលផលស្រូវ នារដូវរំហើយ កសិករប្រមាណ៥០ភាគរយ ដែលរស់នៅជាយៗ ក្រុង បាត់ដំបង បាននាំគ្នាដាំបន្លែ និងជីគ្រប់ប្រភេទ ដែលអ្នកភូមិចាត់ទុកថា ជាដំណាំវិលជុំ ងាយស្រួលរកទីផ្សារ និងអាចផ្ដល់ចំណូល ប្រចាំថ្ងៃ ... Read More »