ព័ត៌មានទាន់ហេតុការណ៍៖
'

ដើរឆ្លងផ្លូវត្រូវរថយន្តកូរ៉េដាក់ធុងខ្យល់ដើរប៉ះកង់ចល័តបុកពីក្រោយអូស២០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ រថយន្តកូរ៉េដាក់ធុងខ្យល់ដើរប៉ះកង់ចល័ត បានបើកបុកនារីម្នាក់ ដែលដើរតាមផ្លូវពីក្រោយអូសជាច្រើនម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចមុខរោងចក្រផលិតចំនីសត្វ CP ស្ថិតក្នុងភូមិវិមានទ្រុង ... Read More »

ទំនងជាស្រវឹងបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រងការខូចខាត

  ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ ដែលម្ចាស់ទំនងជាស្រវឹងស្រា ហើយបើកបរក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់ ឯរថយន្ដបង្ករងការខូចខាតមួយចំហៀងផ្នែកខាងមុខស្ទើរតែទាំងស្រុង។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបផ្សារថ្មី តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ... Read More »

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង និងជ្រុលទៅបុកជញ្ជាំងហាង Toy SHOP

ភ្នំពេញៈ ស្រីស្រស់សោភា៣នាក់ បើករថយន្តបង្កម៉ាកឡិចស៊ីស RX300 បើកក្នុងល្បឿនយ៉ាងលឿនមកដល់ផ្លូវបែកជាបួន មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ដូចគ្នាចំពីមុខពេញទំហឹងបណ្តាលខ្ទេចអស់មួយកំណាត់ខាងមុខ ហើយរថយន្តឡិចស៊ីសដែលត្រូវគេបុក ជ្រុលចង្កូតទៅបុកជញ្ជាំងទ្វារផ្ទះលក់ម្សៅទឹកដោះគោកូនក្មេងទៅមុខលែងរួច ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ... Read More »

ជំងឺប្រចាំកាយ ចុះទៅរើសម្រាស់ព័ទ្ធយកត្រី លង់ទឹកស្លាប់

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានលង់ទឹកស្លាប់ បន្ទាប់ពីបានចុះទៅរើសម្រាស់ព័ទ្ធយកត្រីនៅក្នុងបឹង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងបឹងកំពង់ ក្នុងភូមិពន្លៃ ឃុំសន្លងមាន ស្រុកទ្រាំង ខេត្តតាកែវ ។ ... Read More »

កុមារទ្វីបអាហ្វ្រិក២២លាននាក់នឹងស្លាប់ដោយអត់ឃ្លានប្រសិនបើមិនទទួលបានការផ្តល់ជំនួយ

អង្គការមូលនិធិកុមារអន្តរជាតិ UNICEF បានព្រមានថា កុមាររាប់លាននាក់នឹងត្រូវ ស្លាប់ដោយសារតែវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់មានជាច្រើន ទសវត្សកន្លងមក។ អង្គការ UNICEF បានប្រកាសកាលពីថ្ងៃទី២៨ ខែមីនា ដោយអំពាវនាវឲ្យបង្កើនមូលនិធិបន្ទាន់ ដែលមានទឹកប្រាក់២៥៥លានដុល្លារដើម្បី បំពេញតាមតម្រូវការចំពោះមុខជួយដល់ កុមារនៅក្នុងប្រទេសនីហ្ស៊េរីយ៉ា សូម៉ាលី ... Read More »

ទាហានជប៉ុនឈានឡើងពីដំណាក់កាលការពារទៅវាយលុកទីតាំងសត្រូវ

ចាប់តាំងពីសង្គ្រាមលោកលើកទី២មក គឺក្រោយពេលដែលជប៉ុនរងការទម្លាក់គ្រាប់ បែកបរមាណូពីរលើកពីអាមេរិក កម្លាំង ទាហានប្រទេសនេះដែលធ្លាប់តែខ្លាំងក្លាជាងប្រទេសនានាទាំងអស់នៅក្នុងតំបន់ត្រូវបាត់បង់ឥទ្ធិពល ហើយស្ថិតនៅក្រោមការការពារពីអាមេរិក។ តាំងពីពេលនោះ មកជប៉ុនមានតែកម្លាំងការពារប៉ុណ្ណោះ ដោយមិនមានកម្លាំងទាហានសម្រាប់វាយលុកធ្វើសង្គ្រាម ឬផលិតអាវុធដូចកាលពី មុនឡើយ។ ចាប់តាំងពីអាមេរិកបើកភ្លើងខៀវអនុញ្ញាតនោះកម្លាំងទាហានជប៉ុនបានអភិវឌ្ឍខ្លួនយ៉ាងឆាប់បំផុតនឹកស្មានមិនដល់ ដោយសារតែប្រទេសនេះមានសម្ភារបច្ចេក វិទ្យា និងហិរញ្ញវត្ថុគ្រប់គ្រាន់ជួយឲ្យទាហាន ... Read More »

ស្លាប់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយនៅស្រុកបាទី

ខេត្តតាកែវ៖ យុវជន២ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង រំលងអធ្រាត្រនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៤១ និងលេខ៤២ ត្រង់ចំណុចភូមិព្រហែក ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនករណីប្រើប្រាស់សារធាតុញៀន

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងចំការរំដេង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ... Read More »

ឃាត់ខ្លួននារីវ័យក្មេងរូបស្រស់ម្នាក់ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តតាកែវ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានកម្លាំអធិការដ្ឋាននគបាលស្រុកបាទ ឃាត់ខ្លួនភ្លាមៗពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន ។ ហេតុការណ៍ចុះបង្រ្គាបនេះកើតឡើងនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងភូមិ រូង ឃុំ ក្រាំងលាវ ... Read More »

មនុស្ស៤នាក់ស្លាប់ ម្នាក់ទៀតរងរបួសស្រាល ករណីរថយន្តឡិចស៊ីស RX300 បើកបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់អស់២ដើម

ខេត្តកណ្តាលៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបង្កដោយរថយន្តឡិចស៊ីសRX300បើកបោះពួយយ៉ាងលឿនរេចង្កូតបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងបាក់អស់២ដើមធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ពាណិជ្ជកម្មរវាងអឺរ៉ុបនឹងអង់គ្លេសអាចដំណើរការវិញក្រោយអង់គ្លេសចាកចេញទាំងស្រុង

ការចាកចេញរបស់អង់គ្លេស នាពេល កន្លងមកបានធ្វើឲ្យបះពាល់យ៉ាងខ្លាំងដល់វិស័យ ពាណិជ្ជកម្ម ភាគីទាំងពីរ។ ទាំងនោះហើយបានធ្វើឲ្យតំបន់ស្វយ័តជាច្រើននៅក្នុងប្រទេសអង់គ្លេសដូចជាស្កុតឡេន ប្រកាសថានឹងធ្វើប្រជាមតិឯករាជ្យចេញពីអង់គ្លេសជាថ្មីម្តងទៀត ដើម្បីឲ្យស្កុតឡេនបន្តនៅក្នុងសហគមន៍អឺរ៉ុប។ រហូតមកទល់ពេលនេះបែបបទក្នុងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសមិនទាន់ បានរៀបចំនៅឡើយបើទោះបីមន្ត្រីអឺរ៉ុប ជំរុញឲ្យអង់គ្លេសប្រញាប់រៀបចំបែបបទចាកចេញឲ្យបានឆាប់បំផុតក៏ដោយ។ ការយឺតយ៉ាវរបស់អង់គ្លេសអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួនទៀតដែលចង់ចាកចេញពីអឺរ៉ុប ក៏ដូចជាសេដ្ឋកិច្ច អឺរ៉ុបនិងអង់ គ្លេសដែរ។ ... Read More »

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បើក​សវនាការ​រឿង​ក្ដី​លោក​ គឹម​ សុខ​ ដែល​មេធាវី​ទាមទារ​ឲ្យ​ដើម​បណ្ដឹង​ តទល់​គ្នា​

ភ្នំពេញ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នារសៀលថ្ងៃទី៣១ ខែមីនា នឹងជំនុំជម្រះរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ។ មេធាវីការពារក្ដីលោក គឹម សុខ គឺ លោក ជូង ... Read More »

លោក វង សូត្រ អញ្ជើញជាអធិបតីភាពពិធីចុះចែកអំណោយជូននិវត្តន៍ជន ជនពិការ ចាស់ជរា គ្រួសារក្រីក្រ និងស្ត្រីមេម៉ាយសរុប២៥០នាក់

ខេត្តស្ទឹងត្រែងៈ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកញ៉ែម សាម៉ន ប្រធានក្រុមព្រឹក្សាខេត្ត និងមន្ត្រី អ្នកមុខអ្នកការអញ្ចើញជាអធិបតីក្នុងអង្គពិធីចុះចែកអំណោយជូនដល់គ្រួសាក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ ... Read More »

វាយប្លន់អ្នកបង់សំណាញ់បានសម្រេច តែរត់មិនរួចពីសមត្ថកិច្ច

ខេត្តស្ទឹងត្រែង‌ៈ បុរសវ័យចំណាស់ម្នាក់ត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់ប្លន់យកម៉ូតូឌ្រីមសង់ សេរី ឆ្នាំ២០០៧ មួយគ្រឿងបានសម្រេច ខណៈដែលជនរងគ្រោះកំពុងបង់សំណាញ់យកត្រីទុកធ្វើម្ហូប កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាព្រឹកម៉ោង៩ជាង នៅត្រង់ចំណុចស្រះទឹក ផ្លូវចូលទៅព្រលានយន្តហោះ ចម្ងាយពីរបីរយម៉ែត្រ ពីគល់ស្ពានស្រែពោធិ ... Read More »

តុលាការ​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​១០លាន​រៀល​ និង​ សង​សំណង​១០០រៀល

ភ្នំពេញ៖ ថ្ងៃ៣០ មីនា តុលាការប្រកាសសាលក្រមរឿងក្ដីលោកសម រង្ស៊ី ករណីចោទថា រាជរដ្ឋាភិបាលកម្ពុជា នៅពីក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ។ តុលាការផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ... Read More »

អ្នកជំនាញ៖ សុវត្ថិភាពចរាចរណ៍នៅតែបន្តជាបញ្ហាគួរព្រួយបារម្ភ

ភ្នំពេញ៖ នៅទូទាំងសកលលោក មនុស្សប្រមាណ១.២៥លាននាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាមូលហេតុចម្បងទីមួយ នៃការបាត់បង់ជីវិតរបស់យុវវ័យអាយុពី១៥ទៅ២៩ឆ្នាំ ។ នៅកម្ពុជាវិញ គ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាបញ្ហាសំខាន់ដែលកំពុងប្រឈមដែលគេត្រូវរួមគ្នាធ្វើការដោះស្រាយផងដែរ ។ នៅក្នុងប្រទេសកម្ពុជា បណ្តាញផ្លូវថ្នល់ដែលអភិវឌ្ឍឥតឈប់ឈរបានសម្រួលការធ្វើដំណើរទៅដល់ភូមិ-ស្រុកឆ្ងាយៗ និងបានកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ។ ... Read More »

ទេព រិន្ទដារ៉ូ និង ស្វែង សុជាតា …ហែសព…!

ភ្នំពេញ៖ តារាសម្តែងលេចធ្លោពីររូបគឺ លោក ទេព រិន្ទដារ៉ូ និងអ្នកនាងស្វែង សុជាតា ត្រូវបានផលិតករក្នុងរឿង«១៥រោច» តម្រូវឲ្យលេងឈុតហែសព និងដាក់តាំងរូបថតមុខម្ឈូស។ ការថតនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នាតំបន់វត្តប្រាសាទ ... Read More »

ម៉ាដូណា ប្រកាសផ្អាកចេញពីសិល្បៈមួយរយៈពេលក្រោមហេតុផលមិនមានអីថ្មីសម្រាប់ទស្សនិកជន

ភ្នំពេញ៖ ក្រោយពីចុះមកពីសម្តែងនៅប្រទេសអូស្ត្រាលីភ្លាម តារាសម្តែងពូកែលេងសម្តី លោក ពៅ ស៊ូរ៉ែន ហៅម៉ាដូណា បានប្រកាសផ្អាកការងារសិល្បៈមួយរយៈពេលក្រោមហេតុផលមិនមានអីថ្មីសម្រាប់ទស្សនិកជន។ លោកថា យ៉ាងហោចណាស់ ក៏ត្រូវរង់ចាំដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយដែរ ទើបចេញមុខជាថ្មី ។ មុនពេលចេញទៅអូស្ត្រាលី ... Read More »

លទ្ធផលជំនួបនៅតែឲ្យធ្វើឲ្យគណបក្សសង្គ្រោះជាតិមិនអាចស្រួលចិត្តរឿងរចនាសម័ន្ធក្បាលមាស៊ីន

ភ្នំពេញ ៖ មិនទាន់បញ្ចប់នៅឡើយទេអំពី សមាជខុសលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ បើទោះបីជាមានជំនួបពិភាក្សារកដំណោះស្រាយរវាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាលពី រសៀលម្សិលមិញយ៉ាងណាក៏ដោយ។ ជំនួបនោះត្រូវគេពិពរណ៌នាថាមិនបាន ចម្រើនទៅមុខនោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំងអស់រយៈពេល ជាងមួយម៉ោងកន្លះកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជំនួប ពិភាក្សាបានបញ្ចប់។ ... Read More »

សម្ដេចក្រឡាហោមប្រកាសផ្តល់រង្វាន់១ម៉ឺនដុល្លារដល់សមត្ថកិច្ចណាចាប់គ្រឿងញៀនបាន១គីឡូក្រាម

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពិធីបូកសរុបការងារបង្ក្រាប គ្រឿងញៀនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “សមត្ថកិច្ចណា បង្រ្កាបបានគ្រឿងញៀន១គីឡូក្រាមយើងផ្តល់រង្វាន់៤០លានរៀលស្មើ១ម៉ឺនដុល្លារ”។ សម្តេចក្រឡាហោមបានបញ្ជាក់ថា រង្វាន់ ឲ្យទាល់តែបញ្ចប់យុទ្ធនាការបង្រ្កាបគ្រឿង ... Read More »

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាធ្លាក់ខ្លួនឈឺធ្ងន់

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផាដែលជា មន្ទីរពេទ្យគាំពារកុមារប្រកបដោយសប្បុរស ធម៌នោះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានប្រកាសអាសន្នថា ស្ថានិករបស់ខ្លួន គឺលោកវេជ្ជបណ្ឌិត ប៊ីត រីចនើរ (Beat Richner) ពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ ... Read More »

រកឃើញទំនិញញខូចគុណភាពជាច្រើនប្រភេទផលិតនៅប្រទេសវៀតណាមយកមកលក់នៅក្នុងផ្សារស្រយ៉ូវ ក្រុងស្ទឹងសែន

ខេត្តកំពង់ធំ៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះប្រតិបត្តិការពិនិត្យឆែករកឃើញចាបហួយ ត្រណាប់ដូង ផលិតនៅប្រទេសវៀតណាមចំនួន១១កេះ ស្មើនិង១០៨កញ្ចាប់ធំ និងទឹកក្រូចទឹកសាំរ៉ៃចំនួន១៥២កំប៉ុង ព្រមទាំងផលិតផលខូចគុណភាពជាច្រើនប្រភេទនៅក្នុងផ្សារស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែមីនា ២១០៧។ ... Read More »

ភ្នំដោះក្រមុំខេត្តមណ្ឌលគិរីកំពុងប្រឈមនឹងហានិភ័យដោយសារការកាន់កាប់ជាឯកជន

ខេត្តមណ្ឌលគិរី ៖ តំណាងសហគមន៍ ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ព្រមានប្ដឹងទៅស្ថាប័នតុលាការក្រោយពេលដីតំបន់ភ្នំដោះក្រមុំ ត្រូវបានគេឈូសឆាយជាថ្មីដើម្បីយកដីជាកម្មសិទ្ធិបុគ្គលឯកជន ។ មន្ត្រីអភិរក្សភ្នំដោះក្រមុំអះអាងថា ការប៉ុន ប៉ងយកដីភ្នំដោះក្រមុំនេះ គឺរំលោភទៅលើសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលសម្រេចរក្សាទុកដីភ្នំដោះក្រមុំជាតំបន់ វប្បធម៌បូជនីយកិច្ចជនជាតិដើមភាគតិច ។ ការព្រមាននេះ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅក្រោមស្ពាន មឈាយ កំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅក្រោមស្ពាន មឈាយ ភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆិល ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងលួចបោះជំរុំ ដើម្បីលួចជីករ៉ែត្បូង និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់អភិរក្ស ប្រើប្រាស់ច្រើនយ៉ាងប៉ៃលិន-សំឡូត

ខេត្តប៉ៃលិន ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ ចំនួន ៦នាក់ មានសមាសភាពចូលរួមពី មន្ត្រីអនុរក្សមន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ ប៉ូលីសវរៈការពារព្រំដែន និងកម្លាំងរបស់ MJP បានចុះល្បាតនៅក្នុងភូមិសាស្ត្រ ... Read More »

ប្រជាពលរដ្ឋចោទប្រធានភូមិស្ទឹងចកនិងមេឃុំព្រៃតូចរំលោភយកដីស្រែធ្វើកម្មសិទ្ធិ

ខេត្តបាត់ដំបង ៖ លោកប្រធានភូមិស្ទឹងចកនិងលោកមេឃុំព្រៃតូចរងការរិះគន់ពី ពលរដ្ឋថា បានរំលោភយកដីស្រែរបស់ប្រជា ពលរដ្ឋក្រីក្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ លោកថ្លា សែម ហៅ ម៉ាប អាយុ៥៧ឆ្នាំជាកសិកររស់នៅភូមិរំចេក ឃុំកកោះ ស្រុក មោងប្ញស្សី ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ពីការ ចាប់ខ្លួនក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧បានបញ្ជាក់ពីការចាប់ខ្លួនលោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្ត បន្ទាយមានជ័យថាជាករណីទារនិងទទួលប្រាក់ពីជនរងគ្រោះដើម្បីចេញលិខិតបញ្ជាក់ សាលក្រមស្ថាពរ និងរូបមន្តអនុវត្ត ។ ... Read More »

អាជ្ញាធរក្រុងបាត់ដំបងមិនខ្វល់ចំពោះការចោលកាកសំណល់សំរាមរបស់អាហារដ្ឋានមួយចំនួន

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបាន រិះគន់ទីតាំងអាហារដ្ឋានជាច្រើននៅក្នុង ក្រុងបាត់ដំបងពិសេសនៅតាមដងស្ទឹង សង្កែចំណុចភូមិព្រែកតាតន់ និង ភូមិព្រែក ព្រះស្តេច ថាបានចាក់កាកសំណល់សំរាមច្រើនប្រភេទពាសវាលពាសកាលចូលក្នុងស្ទឹងសង្កែធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាព។ ប្រជាពលរដ្ឋបានលើកឡើងថា អាហារដ្ឋានដែលបានចាក់កាកសំណល់សំរាម សំបកដូងយ៉ាងអនាធិបតេយ្យពាសវាលពាសកាលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋខាងលើនេះមានទីតាំងនៅតាមបណ្តោយដងស្ទឹងសង្កែស្ថិតក្នុងភូមិព្រែកតាតន់ ... Read More »

បទល្មើសនេសាទកំពុងធ្វើសកម្មភាពនៅស្រុកកណ្ដៀង នាយសង្កាត់រដ្ឋបាលជលផល និយាយថាពិបាកណាស់មានសមត្ថកិច្ច និងអ្នកកាសែតនៅពីក្រោយ

ខេត្តពោធិ៍សាត់៖ ប្រជានេសាទភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់រាយការណ៍យកថា បទល្មើសនេសាទប្រភេទអួនហំ និងអួនកែច្នៃ កំពុងធ្វើសកម្មភាពនេសាទយ៉ាងគគ្រឹកគគ្រេង ចំណែកលោក នាយសង្កាត់ជលផលកណ្ដៀងនិយាយថា បញ្ហាហ្នឹងមានផលលំបាកខាំងណាស់ ព្រោះបទល្មើសទាំងនេះសុទ្ធសឹងជាមានសមត្ថកិច្ចនគរបាល និងអ្នកកាសែតនៅពីក្រោយខ្នង។ ប្រភពរាយការណ៍ខាងលើបន្តថា បទល្មើសនេសាទប្រភេទអួនហំ ... Read More »

អាយុ១៥ឆ្នាំសោះនាំគ្នាធ្វើចោរឆក់កាបូប ចាប់បានម្នាក់ រត់រួច២នាក់

ភ្នំពេញ៖ ក្មេងប្រុសជាអនិតិជន ៣នាក់ បានរួមគ្នាឆក់កាបូបស្ពាយពីស្ត្រីម្នាក់ ត្រូវបាននគរបាលចាប់បានម្នាក់ និង២នាក់ទៀតគេចខ្លួនបាត់ នៅចំណុចខាងលិចស្ពានអាកាស៥មករា ផ្លូវសហព័ន្ធរុស្សី ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ។ ... Read More »