ព័ត៌មានទាន់ហេតុការណ៍៖
'

ពូមីងមិននៅផ្ទះចូលទៅចាក់ប្រហារប្អូនស្រីជីដូនមួយដោយផ្លែទួណឺវីស

ខេត្តកណ្តាលៈ ឆ្លៀតពេលលោកពូ-អ្នកមីងមិននៅ រវល់ទៅលក់ដូរនៅឯផ្សារ ក្មួយប្រុសចិត្តជាសត្វតិរច្ឆានបានធ្វើសកម្មភាពគាស់ជញ្ជាំផ្ទះធ្វើពីស័ង្គសី ចូលទៅចាក់ប្រហារប្អូនស្រីជីដូនមួយ ដោយផ្លែទួណឺវីស បណ្តាលឲ្យរងរបួសលើក្បាល, ថ្ពាល និងកញ្ចឹង.ក កាលពីវេលាម៉ោង៣ និង១០នាទីទាបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិលេខ១(ក) ឃុំស្វាយរលំ ... Read More »

ក្មេងទំនើង១ក្រុមដេញកាប់គ្នារយះក្បាលដោយសាររឿងគំនុំ

ខេត្តកំពង់ធំ៖ កាលពីយប់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មានករណីការប្រើអំពើហិង្សាដោយចេតនា ដោយសារក្មេងទំនើង១ក្រុម យកដាវសាំមូរ៉ៃ ដេញកាប់គ្នាធ្វើឲ្យក្មេង២នាក់ រងរបួសក្បាល និងដងខ្លួន នៅចំណុចមុខហាងលក់ម៉ូតូ ជួប កៅ ក្នុងភូមិកំពង់ធំ សង្កាត់ដំរីជាន់ខ្លា ... Read More »

ចាប់រំលោភបានសម្រេចរហូតមានផ្ទៃពោះ៥ខែ ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងធ្វើសកម្មភាពចាប់នារីមានសតិមិនគ្រប់គ្រាន់រំលោភសេពសន្ថវៈបាននសម្រេច១លើក រហូតនាងមានផ្ទៃពោះ៥ខែ ទើបឪពុកម្តាយនារីរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។ ករណីរំលោភបានសម្រេចមួយលើកនេះកើតឡើង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឪពុកម្តាយនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ... Read More »

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន​ ចុះបង្រ្កាបហាងកាហ្វេលួចបម្រើសេវាផ្លូវភេទ

ភ្នំពេញ៖ មនុស្សប្រុស ស្រី៦នាក់ ត្រូវកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចុះបង្រ្កាបទីតាំងហាងកាហ្វេមួយកន្លែង ដែលលួចបង្កប់សេវាបម្រើផ្លូវភេទនៅម្តុំខាងមុខផែថ្មកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៣០យីហោ (មហាសម្បត្តិ)នៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ... Read More »

នារីបម្រើខារ៉ាអូខេម្នាក់គាំងបេះដូងស្លាប់នៅសណ្ឋាគារមេគង្គហេងមហាផល

  ភ្នំពេញ:នារីបម្រើខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់ក្រោយពីនាងរួមភេទជាមួយបុរសម្នាក់ នៅក្នុងសណ្ឋានគារមេគង្គហេង មហាផល ហើយត្រូវបានបុរសជាសង្សារដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់មុនពេលដឹកមកមន្ទីរពេទ្យបាត់ទៅហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងសណ្ឋានគារមេគង្គហេង មហាផល ស្ថិតនៅក្នុងភូមិ៣ ... Read More »

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១នៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី១មានអ្នកស្ម័គ្រក្នុង និងក្រៅប្រទេស៥ពាន់នាក់

ភ្នំពេញ៖ ពិតណាស់ថា ព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើដំបូងនេះរដ្ឋបាន ចំណាយថវិការាប់ពាន់លានរៀលដើម្បី បង្កើតនូវផ្តាំទស្សនីយភាពជម្រុះផ្សេងៗ តាមបែបប្រពៃណី ទំនៀបទំលាបខ្មែរ និងធនធានសក្តានុពលផ្សេងៗ ដែលព្រះរាជាណាចក្រកម្ពុជាបានកំពុងមាននាបច្ចុប្បន្ន សបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខ ថ្នាក់ដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កម្លាំងចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤នៃខេត្តកណ្តាល

ខេត្តកណ្តាល: ក្នុងគោលដៅការពារធន់ធានមច្ឆជាតិដែលកំពុងប្រឈមមុខនឹងការវិនាសហិនហោច ដោយការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ កម្លាំងចម្រុះមកពី ស្ថាប័នរដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល ព្រលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ ... Read More »

លង់ខ្លួនចាញ់ហ្គេមណេត បែកគំនិតយកម៉ូតូមិត្តភក្កិទៅលក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បែកគំនិតយកម៉ូតូមិត្តភក្តិទៅលក់បាត់ ក្រោយពេលលង់ខ្លួនចាញ់ល្បែងហ្គេមណេត តែសំណាងមិនល្អត្រូវម្ចាស់ក្របួចអោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ២០នាទីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ម្ដុំផ្សារថ្មី ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ ... Read More »

ចូលលួចស្រាក្នុងផ្សារទំនើបឡាក់គីត្រូវបុគ្គលិក និងសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានចូលទៅលួចស្រានៅក្នុងផ្សារទំនើបឡាក់គី បានចំនួនពីរដបដាក់ចូលក្នុងកាបូបស្ពាយត្រូវបុគ្គលិកនិងសុន្តិសុខឃើញក៏នាំគ្នាចាប់ប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារទំនើបឡាក់គី តាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ នៅ គ្រុយ ... Read More »

តម្លៃដំឡូងមីនៅស្រុកមេមត់ធ្លាក់ចុះខ្លាំង

ខេត្តត្បួងឃ្មុំៈ ប្រជាពលរដ្ឋនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ ព្រួយបារម្ភកាន់តែខ្លាំងចំពោះការខូចខាតដំឡូងមីរបស់ពួកគាត់។ ការខូចខាតនេះកើតឡើងក្រោយពេលភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្ដាលឲ្យដំឡូង របស់ប្រជាពលរដ្ឋរលួយមើមជាបន្តបន្ទាប់។ ប្រជាកសិករកាន់តែជួបការលំបាកបន្ថែមទៀត ដោយសារតែមិនអាចរកប្រាក់សង បំណុលគ្រឹះស្ថានហិរញ្ញវត្ថុបាន ហើយមានពលរដ្ឋខ្លះនាំគ្នាចំណាកស្រុកជាហូរហែ។ ប្រជាកសិករនៅស្រុកមេមត់ ខេត្តត្បូង ឃ្មុំកាន់តែអស់សង្ឃឹមដោយបញ្ហាកសិផលរបស់ពួកគាត់កំពុងប្រឈមបញ្ហាមួយថ្មី ... Read More »

ជនជាតិញ៉ូវសេឡែនម្នាក់ប្រើប្រាស់គ្រឿងញៀន​ ក្នុងសណ្ឋាគារអង្គរអន្តរជាតិបណ្ដាលឲ្យស្លាប់

ភ្នំពេញ៖ សណ្ឋាគារយីហោអង្គរអន្តរជាតិ បើកដៃឲ្យភ្ញៀវបរទេសប្រើប្រាស់គ្រឿងញៀនរហូតដល់គាំងបេះដូងស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារយីហោអង្គរអន្តរជាតិ ទីតាំងផ្ទះលេខ៥០អឺ០ ជាន់ទី៣ បន្ទប់លេខ៣១៩ ផ្លូវលេខ១៤៨ ភូមិទី៧ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ... Read More »

បង្រ្កាបមេឈ្មួញជួញដូរគ្រឿងញៀនស្រុកស្រែ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ លោក វេរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែនយុត្តិធម៌នៃអធិការដ្ឋានគរបាលស្រុកក្រគរ ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសនិងឈើតុំ បង្រ្កាបមេឈ្មួញជួញដូរស្រុកស្រែដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបានចំនួន ២នាក់ក្នុងចំណោមបក្ខពួកចំនួន ៤នាក់រួមទាំងវត្ថុតាងផងដែរ ។ ប្រតិបត្តិការនេះអនុវត្តន៍ឡើងពេញមួយព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្នួល ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមនៅម៉ោង១០ព្រឹក

ហាណូយ៖ នៅម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ ... Read More »

ផ្ទុះគ្រាប់បែកនៅផ្សាររាត្រី ស្លាប់ និងរបួស១៩នាក់នៅថៃ

មានករណីផ្ទុះគ្រាប់បែក នៅខាងក្រៅហាងលក់ទំនិញ ស្ថិតនៅក្នុងខេត្តប៉ាតានី ប្រទេសថៃ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨នាក់រងរបួស ។ ហេតុការណ៍ផ្ទុះខាងលើ កើតឡើងក្នុងពេលដែលពលរដ្ឋថៃកំពុងតែកាន់ទុក្ខ ការចូលទីវង្គតរបស់ព្រះមហាក្សត្រភូមិបុល ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី២៤ ខែតុលា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះឆែកឆេរឃាត់ខ្លួនជនជាតិរៀតណាមនៅក្បែរមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់​២២នាក់

ភ្នំពេញ៖ ជនជាតិវៀតណាម២២នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការបន្តចាប់ខ្លួនជនជាតិវៀតណាមតាមផ្ទះ ដែលបានលួចរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ តាំងពីព្រឹកព្រលឹមនៅក្រោយផ្សារ ម៉ុងឌីយ៉ាល ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ... Read More »

សមត្ថកិច្ចបានអប់រំណែនាំបុរសម្នាក់កុំឱ្យដើរនិយាយបំផុសបំផុលបំប៉ោងព័ត៌មានថា មានអង្ករផ្លាស្ទីក

ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានអប់រំបុរសម្នាក់ដែលជាសមាជិកគណបក្សសង្រ្គោះជាតិ និងជាអ្នកសង្កេតការណ៍ចុះឈ្មោះឆ្នោត ឈ្មោះ ឌុច សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីបុរសរូបនោះបានដើរនិយាយផ្សព្វផ្សាយបំប៉ោងព័ត៌មានថាមានអង្ករផ្លាស្ទីកនាំចូលពីប្រទេសវៀតណាម ... Read More »

អភិបាលរងខេត្តដឹងនាំកម្លាំងចុះបង្រ្កាបការរុករានឈូកឆាយដីព្រៃខុសច្បាប់

ខេត្តពោធិ៍សាត់៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ដឹងនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ និងបង្រ្កាបការរុករាន, ឈូកឆាយ, ហ៊ុមព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងនោះកម្លាំងបានរុះរើលំនៅឋាន និងតម្រូវឲ្យប្រជាពលរដ្ឋរុះរើដោយខ្លួនឯងផងដែរ ។ ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ... Read More »

សមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសនេសាទយ៉ាំងកាវក្នុងស្រុកកោះសូទិន និងឃាត់ខ្លួនមនុស្ស៤នាក់

ខេត្តកំពង់ចាម: បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា មានករណីអូសយ៉ាំងកាវនៅចំណុចព្រែកកោះថ្មី ស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកងរាជអាវុធហត្ថស្រុក និង កម្លាំងសឹករងស្រុកកោះសូទិន បានចេញប្រតិបត្តការបង្រ្កាបភ្លាមៗ ។ ... Read More »

គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១០០០គ្រួសារ ទទួលបានការពិនិត្យពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោដោយមិនគិតថ្លៃ

ខេត្តព្រះវិហារ៖ គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១០០០គ្រួសារ ទទួលបានការពិនិត្យពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដោយឥតគិតថ្លៃនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំលេខ៣ ភូមិមរតកសម្តេចតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មុនពិធីពិនិត្យ ... Read More »

ផឹកចំស្រារករឿងអ្នកដទៃ និងវាយកាមរ៉ាសុវត្ថិភាព ត្រូវនគរបាលបង្ក្រាប

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីរួបគេបានផឹកស្រាស្រវឹងហើយរករឿងអ្នកជិតខាងនិងវាយកម្ទេចកាមរ៉ាសុវត្ថិភាពគេទៀត កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៦ នៅភូមិព្រៃព្រឹងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណះកម្លាំងនគរបាលទៅហៅមកសួនាំបែជាប្រើអំពើរហឹង្សារវាយសមត្ថកិច្ចទៀត។ បុរសដែលបង្កហិង្សានោះឈ្មោះ ចិនរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិពហរៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់មនុស្ស២នាក់កំពុងសម្ងំជក់គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញថ្នាំញៀន៣កញ្ចប់តូច ឧបករណ៍សម្រាប់ជក់ និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ... Read More »

នារីម្នាក់បើករថយន្តទំនើបក្នុងល្បឿនលឿនបុករះរនាំងដែកបាក់អស់១៥ផ្ទាំង និងរ៉ឺម៉កកង់បី ២គ្រឿងខ្ទេច

ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវ១៥ផ្ទាំងបានបាក់រាយប៉ាយពេញផ្លូវ ដោយសារតែនារីម្នាក់បើករថយន្តឡិចស៊ីស ជីអេស ៣០០ ក្នុងល្បឿនយ៉ានលឿនបុករះពេញទំហឹង និងជ្រុលទៅបុករុឺម៉កម៉ូតូកង់បី២គ្រឿងទៀតខ្ទេច ហើយគៀបដើមឈើទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង ស្នេហា កំពុងអុកឡុកបឹងទន្លេសាប

គេរាយការណ៍ថា លោក ប៉ុន ស្នេហា មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប កំពុងអុកឡុក គាបសង្កត់ប្រជានេសាទឲ្យបង់ប្រាក់ ឲ្យខ្លួនច្រើនហួសប្រមាណ ។ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប ... Read More »

ស្លាប់២ របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នានៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើងកាលពីម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ លេខ១៨៩-១៩០ ក្នុងភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

ព្រឹត្តបត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹកទឹកជំនន់​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៦​ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទឹកជំនន់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូជាន់ខ្ពសចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ CLMV, កិច្ចប្រជុំកំពូល ACMECS, និង​World Economic Forum ស្តីពីតំបន់មេគង្គនៅទីក្រុង ហាណូយ ប្រទេសវៀតណាម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូជាន់ខ្ពសចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ CLMV, កិច្ចប្រជុំកំពូល ACMECS, និងWorld Economic ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Leverkusen, Moncheng, Den Haag, PSV, SønderjyskE មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Leverkusen, Moncheng, Den Haag, PSV, SønderjyskE ជាក្រុមដែលមាន ប្រវត្តិល្អ និងមានសង្ឃឹមឈ្នះទាំងក្នុង និង ក្រៅទឹកដីរបស់ខ្លួន ។ អាល្លឺម៉ង់ Cup ... Read More »

ប្រធានាធិបតី ឌុយទែរតេ ចោទប្រកាន់សហរដ្ឋអាមេរិកនិងចិនបង្កព្យុះភ្លៀងបំផ្លាញហ្វុីលីពីន

ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានចោទប្រកាន់ប្រទេសមហាអំណាច ទាំងពីរគឺអាមេរិកនិងចិនថា ជាអ្នកបង្កឲ្យមានការផ្លាស់ប្តូរបរិយាកាសបង្កឲ្យមាន ព្យុះភ្លៀងបំផ្លាញហ្វុីលីពីន។ កាលពីថ្ងៃទី២៣ ខែតុលា នៅក្នុងជំនួបជាមួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែព្យុះ Haima ប្រធានាធិបតី ឌុយទែរ តេ បានចោទប្រកាន់ប្រទេសឧស្សាហកម្មគឺអាមេរិកនិងចិនដែលបង្កឲ្យមានជាតិពុល បញ្ចេញទៅក្នុងបរិយាកាសបណ្តាលឲ្យ ... Read More »

បាល់ទាត់នៅអង់គ្លេសថ្ងៃនេះ Arsenal, Dagenham, Newcastle, Lincoln, Macclesfield មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស ថ្ងៃនេះក្រុម AArsenal, Dagenham, Newcastle, Lincoln, Macclesfield ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុង ទឹកដីរបស់ខ្លួន ។ ចំណែកក្រុមហង្សក្រហម Liverpool ស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham ។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកបង្ហាញក្តីព្រួយបារម្ភពីសង្គ្រាមបរមាណូកើតឡើងជាមួយរុស្ស៊ី

សារព័ត៌មាន National Interest របស់ អាមេរិកបានបញ្ជាក់ថា អាមេរិកពិតជាព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមបរមាណូកើតឡើង ជាមួយរុស្ស៊ីដោយសារតែមូលនិធិនិងការចំណាយរបស់អាមេរិកមានច្រើនលើស លប់សម្រាប់យោធារបស់ប្រទេសសម្ពន្ធ មិត្ត។ ភាពតានតឹងនៅក្នុងទំនាក់ទំនងរវាង រុស្ស៊ីនឹងអាមេរិករយៈពេលកន្លងមកកាន់ តែគ្រោះថ្នាក់ដោយសារតែការប្រឈមមុខរវាងប្រទេសមហាអំណាចទាំងពីរខ្លាំងជាង កាលពីសង្ក្រាមត្រជាក់ទៅទៀត។ មូលហេតុ គឺដោយសារតែជញ្ជីងអំណាចរវាងរុស្ស៊ី ... Read More »