ព័ត៌មានទាន់ហេតុការណ៍៖
'

នាំមិត្តភក្តិ​ដេក​ក្នុង​បន្ទប់​ជាមួយ​គ្នាដូចនាំទៅលួច​យក​ម៉ូតូ​១​គ្រឿងនិង​សម្ភារ​អស់​ជាង​២​ពាន់​ដុល្លារ

ភ្នំពេញ ៖ យុវជន៣នាក់បាននាំគ្នាទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែឲ្យជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់ដេកលង់លក់នៅក្នុងបន្ទប់ជួលតែមួយហើយត្រូវបានមិត្តភក្កិម្នាក់លួចយកកូនសោចាក់បើកទ្វារយកម៉ូតូ១គ្រឿង និងប្រមូលសម្ភារមួយចំនួនទៀត គិតជាប្រាក់ប្រមាណជាង២ពាន់ដុល្លារហើយគេចខ្លួនបាត់កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ១១ ផ្លូវលេខ៤៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ... Read More »

ប៉ុនប៉ងវះកាបូបលុយ និងវះហោប៉ៅខោនៅក្នុងពិធីបុណ្យសមុទ្រត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ការទប់ស្កាត់បានទាន់ពេលវេលា ករណីប៉ុនប៉ងវះកាបូបលុយ និងវះហោប៉ៅខោ នៅក្នុងពិធីបុណ្យសមុទ្រ។ សមត្ថកិច្ចឲ្យដឹងថា មុខសញ្ញាសង្ស័យឈ្មោះកែវ ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង២ ... Read More »

កម្ពុជា-ចិន នៅតែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា កងទ័ពកម្ពុជានឹងចូលរួមសហការ ជាមួយកងទ័ពនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាព។ ថ្លែងក្នុងពិធីបិទលំហាត់នាគមាស ឆ្នាំ២០១៦ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានកងទ័ព ជើងគោក លោកនាយឧត្តមសេនីយ៍ ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយអតីតយុទ្ធជនកម្ពុជា ៥,៤៥៣នាក់ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយអតីតយុទ្ធជនកម្ពុជាមកពីគ្រប់សង្កាត់ ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២១-២៣ ខែ ធ្នូ អតីតយុទ្ធជនកម្ពុជា ៥,៤៥៣នាក់ បានជួបសំណេះសំណាល ... Read More »

ឡិចសុីសRX៣០០ចេញពីបុណ្យសព បុកស្គុបពី បុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តឡិចសុីស RX ៣០០មួយគ្រឿង បានបើកបរចេញពីបុណ្យសព ហើយបានបុកជាមួយបុរសម្នាក់ដែលជិះម៉ូតូស្គុបពី នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលអោយបុរសម្នាក់ខាងម៉ូតូដួលរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ២១៤ នៅចំណុចស្តុបចតុមុខ សង្កាត់បឹងរាំង ... Read More »

ស្រវឹងស្រាជោក បើករថយន្តបុករបាំងថ្មហើយជាន់ហ្គាថែមទាំងជាប់របាំងថ្ម ពលរដ្ឋវាយបំបែកកញ្ចក់ដើម្បីសង្គ្រោះអ្នកបើកបរ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ ហើយបើករថយន្តម៉ាកF orb RANGER ទៅបុករបាំងថ្ម រួចគៀបជាប់ទៅមុខលេងរួច និងដេកលង់លក់យ៉ាងស្រួលនៅនឹងកន្លែង មួយសន្ទុះក្រោយ ក៏ជាន់ហ្គាបន្ថែមទាំងមិនដឹងខ្លួន និងរបាំងថ្មកល់ជាប់ពីមុខ បណ្ដាលឲ្យហុយផ្សែងឆ្ងៀមចេញពីកង់ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចម្ចាស់រថយន្តបង្កមានគ្រោះថ្នាក់ ក៏សម្រេចចិត្តនាំគ្នាវាយបំបែកកញ្ចក់រថយន្តដើម្បីជួយសង្គ្រោះម្ចាស់ ។ ... Read More »

ផ្ទះសំណាក់យីហោ រិទ្ធីហេងមាន គ្មានសុវត្ថិភាពព្រោះមានចោរលួចលុយភ្ញៀវ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ ធ្វើការឃាត់ខ្លួនចោរស្រីម្នាក់ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ បាននាំស្រ្តីជាប់សង្ស័យឡើងផ្ទះសំណាក់ ហើយនាងធ្វើសកម្មភាពលួចលុយជនរងគ្រោះអស់ចំនួន២៣០០ដុល្លាអាមេរិច គេចខ្លួនដោយសុវត្តភាព រយះពេលមួយសប្ដាហ៍ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនចោរស្រីលួចលុយជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ផ្ទះជួល ផ្លូវលេខ១៤៤ ... Read More »

ក្រុមនិស្សិតកម្ពុជាប្រចាំរដ្ឋធានីប៉េកាំង បានចូលរួមសិក្ខាសាលាស្តីពីឱកាសការងារនៅកម្ពុជា នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង

រដ្ឋធានីប៉េកាំង-ចិន៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ ក្រុមយុវជននិស្សិតកម្ពុជាស័្មគ្រចិត្តប្រចាំរដ្ឋធានីប៉េកាំង បានរៀបចំសិក្ខាសាលាស្តីពី ឱកាសការងារនៅកម្ពុជា សម្រាប់និស្សិតដែលនឹងបញ្ចប់ការសិក្សាពីសាធារណរដ្ឋប្រជាមានិតចិនខាងមុខនេះ។ នៅក្នុងសិក្ខាសាលានោះ មានការចូលរូមពីលោក អ៊ុក ភាង ទីប្រឹក្សានៃសា្ថនទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោកសាស្រ្តាចារ្យ ... Read More »

ស្ទាវចិត្តសឿងទះកំផ្លៀងនាយប៉ូលីសអន្តរាគមន៍មួយដៃ ទើបផ្ទុះអាវុធមួយគ្រាប់ដើម្បីចាប់ដាក់ខ្នោះ

ខេត្តកំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ ដែលបង្កឡើងដោយក្រុមស្ទាវចិត្តសឿង នាំគ្នាចូលហាងឌីស្គូក្លឹប យីហោ ស៊ីផាឡោញ ដែលជាកម្មសិទ្ធិរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រោយពីចូលផឹកស៊ី ជាតិអាកុលចូលខ្លួន កើតជំងឺឌឺដងផ្លែផ្កាដាក់ភ្ញៀវដែលទៅចូលរួម ក៏ផ្ទុះកំហឹងវាយប្រតប់គ្នា ក្រោយមកសន្តិសុខបាននាំចេញមកក្រៅ ក៏រឹតតែកម្លាអំណាច គ្មានដឹងខុសត្រូវ ស្របពេលដែលនាយប៉ូលិសនៃស្នងការនគរបាលមួយរូប ... Read More »

İstanbul, Beşiktaş, Sivasspor, Göztepe រំពឹងឈ្នះនៅទួរគីថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅទួរគីថ្ងៃនេះក្រុម İstanbul, Beşiktaş, Sivasspor, Göztepeជាក្រុមដែលមានប្រៀបជាងគូ ប្រកួតនិងមានរំពឹងឈ្នះទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ ទួរគី Süper Lig Adanaspor(17) Vs İstanbul(1) Adanaspor ... Read More »

IS ផ្សាយឃ្លីបវីដេអូដុតទាហានទួរគីទាំងរស់

ក្រុមភេរវកម្មIS បានផ្សព្វផ្សាយវីដេអូ ដុតទាហានទួរគីពីរនាក់ទាំងរស់។ ឃ្លីប វីដេអូខាងលើមានរយៈពេល១៩នាទីបានផ្សព្វផ្សាយនៅលើបណ្តាញរបស់ក្រុមភេរវកម្ម។ សកម្មភាពខាងលើធ្វើឡើងនៅទីក្រុង អាឡែបប៉ូភាគខាងជើងស៊ីរី។ នៅក្នុងឃ្លីប នោះទាហានទួរគីពីរនាក់ស្លៀកពាក់ឯក សណ្ឋានយោធាត្រូវដុតទាំងរស់។ ជនដៃដល់នៅក្នុងឃ្លីបវីដេអូខាងលើបានថ្កោលទោសប្រធានាធិបតីទួរគី និង អំពាវនាវឲ្យខ្មាន់កាំភ្លើងនៅគ្រប់ទិសទី ពិសេសនៅក្នុងប្រទេសទួរគីបំផ្លាញប្រទេស នេះ។ ... Read More »

ទាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងលោក ដូណាល់ ត្រាំ ចង់បង្កើនសមត្ថភាព បរមាណូ

ក្រោយរយៈពេលប៉ុន្មានម៉ោងដែល ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាស បង្កើនសកម្មភាពបរមាណូប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានលើកឡើងពីបញ្ហាខាងលើដូចគ្នាដែរ។ នៅក្នុងសន្និសីទកាសែតនៅទីក្រុងមូស្គូ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែបង្កើនសមត្ថភាពធ្វើសង្គ្រាមនៃកម្លាំង បរមាណូតាមរយៈការអភិវឌ្ឍកម្លាំងនេះឲ្យកាន់តែខ្លាំងក្លា។ ជាមួយគ្នានោះប្រធានាធិបតីជាប់ឆ្នោតថ្មី ... Read More »

ទីក្រុងប៊ែរឡាំងបើកទ្វារផ្សារណូអែលឡើងវិញបន្ទាប់ពីការវាយប្រហារ

ការណ៍ដែលបើកផ្សារណូអែល Breitscheidplatz ឡើងវិញក្រោយរយៈពេល៣ថ្ងៃនៃការរងការវាយប្រហារជាការបង្ហាញ ពីការមិនភ័យខ្លាចចលាចលរបស់ប្រជា ពលរដ្ឋអាល្លឺម៉ងដោយសារតែការគំរាម កំហែងពីក្រុមភេរវកម្មនោះឡើយ។ បើទោះបីជាមានការឈឺចាប់ព្រួយបារម្ភ តែពលរដ្ឋអាល្លឺម៉ង់នៅតែមានភាពរឹងមាំ ហ៊ានប្រឈមមុខនឹងការពិតមិនរាថយទេ។ កន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានបញ្ជាក់ថា ក្រុមភេរវកម្មមិនអាចឆក់ យកសិទ្ធិសេរីភាពរបស់ពលរដ្ឋអាល្លឺម៉ង់នោះឡើយ។ ការបើកដំណើរការឡើងវិញនោះគឺ ទីផ្សារនោះកាន់តែទាក់ទាញភ្ញៀវជាច្រើនទៅកាន់ទីនោះដោយបានដាក់ផ្កាជូនដល់ដល់ជនរងគ្រោះក្នុងហេតុការណ៍វាយ ប្រហារភេរវកម្មតាមរយៈការបើករថយន្ត ... Read More »

អាមេរិកស្ថិតនៅក្នុងលំដាប់ទី២៣ជាប្រទេសល្អបំផុតសម្រាប់ពាណិជ្ជកម្ម

ទស្សនាវដ្តី Forbe បានលើកឡើងពី តារាងចំណាត់ថ្នាក់ប្រទេសដែលល្អបំផុតសម្រាប់វិស័យពាណិជ្ជកម្ម ហើយនៅក្នុងឆ្នាំនេះអាមេរិកធ្លាក់មកលេខរៀងទី២៣ ក្រោយពេលលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ប្រាកដណាស់ដែលអាមេរិកធ្លាប់ជា ប្រទេសដ៏អស្ចារ្យ និងជាមហាអំណាច សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន និង ពាណិជ្ជករច្រើនបំផុត បើយោងតាមរបាយ ការណ៍ដែលបានចេញផ្សាយដោយគេហ ... Read More »

បាល់ទាត់នៅអុីតាលី Serie B ថ្ងៃនេះ Brescia, Frosinone, Perugia, SPAL មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអុីតាលី Serie B ថ្ងៃនេះក្រុម Brescia, Frosinone, Perugia, SPAL ជាក្រុមដែលមានប្រវត្តិល្អ និង មានប្រៀបជាងគូប្រកួតក្នុងទឹកដីរបស់ខ្លួន។ Pisa(18) Vs Spezia(10) Pisa ... Read More »

បាល់ទាត់នៅស្កុតឡេនថ្ងៃនេះ Celtic, Dundee Utd, Greenock, Rangers, Hibernian, Annan សង្ឃឹម រកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់នៅស្កុតឡេន ថ្ងៃនេះក្រុម Celtic, Dundee Utd, Greenock, Rangers, Hibernian, Annan ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី និងសង្ឃឹមរកបាន៣ពិន្ទុ នៅចុងសប្តាហ៍នេះ ។ ស្កុតឡេន ... Read More »

ដេនី ក្វាន់ ត្រូវក្រសួងដាក់បម្រាមមិនឲ្យឡើងទូរទស្សន៍ពី៣ទៅ៥ឆ្នាំ

ភ្នំពេញ៖ យោងតាមប្រភពពីអ្នកផលិតកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយចំនួនបានទម្លាយដូចៗគ្នាថាគ្រប់ ស្ថានីយទូរទស្សន៍ទាំងអស់ទទួលបានសេចក្ដីជូនដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការបិទមិនអោយកញ្ញា ដេនី ក្វាន់ តារាសម្ដែងសិចស៊ី ឡើងបង្ហាញវត្តមានក្នុងកម្មវិធីទូរទ្សន៍គ្រប់កម្មវិធី ។ ការដាក់បម្រាមនេះ ត្រូវបានគេដឹងថា នាងបាន ផ្គើនទៅនឹងការរិះគន់របស់មហាជន និងបម្រាមរបស់មន្ត្រីក្រសួង រហូតធ្វើឲ្យក្រសួងវប្បធម៌ ... Read More »

សួង សុខារ៉ានីត ប្រកាសមិនទទួលថតភាពយន្តចម្លងពីថៃ

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងជាលើកដំបូងសម្រាប់តារាសម្តែងក្នុងស្រុកដែលហ៊ានចេញមុខប្រកាសមិនទទួលថតខ្សែភាពយន្តដែលចម្លងមកពីប្រទេស ថៃមកឲ្យតារាសម្តែងខ្មែរថតឡើងវិញ។ សួង សុខារ៉ានីតថា ការចំណាយថវិកាតិចនឹងធ្វើឲ្យខ្សែភាពយន្តដែលតារាខ្មែរចូលរួមសម្តែងកាន់តែមើលឃើញពីភាពកម្សោយនៃគុណភាពខ្សែភាពយន្តខ្មែរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយពីមានការរិះគន់មួយចំនូនទាក់ទងនឹងការដែលឲ្យអ្នកដឹកនាំសម្តែងមកពី ប្រទេសថៃយកខ្សែភាពយន្តដែលថៃថត និងដាក់បញ្ចាំងចប់មកផលិតសាជាថ្មីដោយតម្រូវឲ្យតារាខ្មែរសម្តែងត្រាប់តាមឡើង វិញនោះ។ កញ្ញា សួង សុខារ៉ានីត លើកឡើងគ្រាដែលនាងចូលរួមកម្មវិធីសម្ពោធភាពយន្តខ្មែររឿង”សួស្តីលោកគ្រូកំលោះ” ... Read More »

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោសហការជាមួយក្រុមគ្រូពេទ្យមកពីម៉ាឡេស៊ីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ សហការជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តដែលជំនាញមកពីប្រទេសម៉ាឡេស៊ី (Rotary Club Damansera-west) ដែលមានលោក ស្រី ហ៊ុន ម៉ាណា ជាប្រធានបានអញ្ជើញ ចុះពិនិត្យពិគ្រោះនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតថ្លៃជាច្រើនគោលដៅតាមបណ្តាខេត្តនានា។ ការពិនិត្យពិគ្រោះនិងព្យាបាលបានផ្តោតសំខាន់ទៅលើជំងឺភ្នែកឡើងបាយ ជំងឺភ្នែក កន្ទុយថ្លែន ... Read More »

ឱកាសជួបតារាចម្រៀងល្បីៗនៅកម្ពុជានាថ្ងៃបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំ២០១៦

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកនឹងត្រូវធ្វើឡើងនៅចំកណ្តាលរាជធានី ភ្នំពេញក្រោមវត្តមានតារាចម្រៀង តារា កំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រ កម្ពុជាដើម្បីចូលរួមអបអរបុណ្យគ្រិស្តស្មាស់និងឆ្លងឆ្នាំសកល២០១៦។ ព្រឹត្តិការណ៍ដ៏ធំនេះអ្នកផលិតកម្មវិធីក៏នឹងផ្តល់ឲ្យអ្នកគាំទ្រពួកគេទទួលបាននូវឱកាសទទួលបាន សំបុត្រចូលរួមកម្មវិធីដោយមិនគិតថ្លៃចំនួន៣០សន្លឹកដោយគ្រាន់តែចូលរួមលេងហ្គេមកម្សាន្តនៅលើទំព័រហ្វេសប៊ុករបស់ភ្នំពេញស៊ីធីសេនធ័រ។ ព្រឹត្តិការណ៍អបអរបុណ្យគ្រិស្តស្មាស់ និងព្រឹត្តិការណ៍អបអរដំណាច់ឆ្នាំនេះនឹងមានការចូលរួមពីសំណាក់សិល្បករល្បីៗក្នុងប្រទេសកម្ពុជា ដូចជា លោក ព្រាប សុវត្ថិ, ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងកាប៊ិនរថយន្តកុងទ័នឺររបស់ក្រុមហ៊ុនស្មាតសង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងកាប៊ីនរថយន្តកុងតឺន័រ ដោយសង្ស័យខ្យក់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦នៅចំណុចមុខឃ្លាំងស្តុកអីវ៉ាន់ក្រុមស្មាត ភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ជួន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកបររថយន្តកុងតឺន័រ មានស្រុកកំណើតភូមិស្រែសៀម ... Read More »

ពលរដ្ឋរស់នៅលើដីចំណីរទេះភ្លើងជាង៥០នាក់ តវ៉ាការដោះស្រាយរបស់សាលារាជធានីថាមិនទាន់ត្រឹមត្រូវ

ភ្នំពេញ ៖ ពលរដ្ឋដែលរស់នៅលើដីរថភ្លើងចំនួនជាង៥០នាក់ បាននាំគ្នាប្រមូលម្តុំតវ៉ានឹងការបើកការស្ថាបនាផ្លូវដើម្បីអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដោយផ្លូវមានប្រវែង៤៥១០ ម៉ែត្តនិងទទឹង៧ម៉ែត្រ ចាប់ពីផ្លូវលេខ៧០ ទៅដល់ផ្លូវជាតិលេខ៥សង្កាត់គីឡូម៉ែត្រលេខ៦ ដោយស្ថាបនាមានច្បារនិងបង្គោលភ្លើង ជាពិសេសដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ខណៈដែលពួកគាត់មិនទាន់ទទួលបានដំណោះស្រាយយ៉ាងត្រឹមត្រូវពីសាលារាជធានីភ្នំពេញទេនោះ ។ ការតវ៉ានេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៦ ... Read More »

សាលាឧទ្ធរណ៍តម្កល់ទោសលើលោក អ៊ុំ សំអាន ដាក់ពន្ធនាគារ២ឆ្នាំ៦ខែដដែល

ភ្នំពេញ:ក្រោយបើកសវនាការពេញមួយព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែនិងពិន័យ៤លានរៀល ។ គួររំលឹកថា លោក ហេង ... Read More »

បុរសម្នាក់យកកាំភ្លើងច្នៃបាញ់អ្នកដទៃបណ្តាលឲ្យរងរបួសត្រូវនគរបាលឃាត់ខ្លួន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលយកកាំភ្លើងឆ្នៃបាញ់ទៅលើអ្នកដទៃឲ្យរងរបួសចំក្រោមក្លៀក ខាងស្ដាំ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះរស់ ... Read More »

ឃាត់ខ្លួនមនុស្ស៤នាក់ជាមួយថ្នាំញៀន២កញ្ចប់ ពេលត្រួតពិនិត្យច្បាប់ចរាចរណ៍

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបុរសក្មេងៗចំនួន៤នាក់ បន្ទាប់ពីបានឆែកឆេរពួកគេ រកឃើញថ្នាំញៀនចំនួន២កញ្ចប់ក្នុងហោប៉ៅ ខណៈពេលកំពុងជិះម៉ូតូ មកប៉ះចំគោលដៅសមត្ថកិច្ចកំពុងពង្រាយកម្លាំងតាមដងផ្លូវត្រួតពិនិត្យនិងពង្រឹងច្បាប់ចរាចរ កាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា។ ជនសង្ស័យទាំង៤នាក់ ខាងលើទី១ ... Read More »

លោក ប៉ា សុជាតិវង្ស ៖ រដ្ឋបាល រាជធានីភ្នំពេញនឹងខិតខំធ្វើឲ្យសួនច្បាររបស់យើងមានផ្កាចំរុះពណ៌សំរាប់បម្រើវិស័យទេសចរណ៏

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ រដ្ឋបាល រាជធានីភ្នំ ពេញ និងខិតខំធ្វើឲ្យ សួនច្បារ របស់យើងមានផ្កាចំរុះពណ៌សំរាប់បម្រើ វិស័យទេសចរណ៍ មិនតែប៉ុណ្ណោះ ... Read More »

រយៈពេល១ឆ្នាំសមាគមអតីតយុទ្ធជនកម្ពុជាដោះស្រាយកង្វល់ និងទុក្ខលំបាកជាច្រើន

ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជា បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មពេញមួយឆ្នាំ២០១៦នេះ ក្នុងការលើកកម្ពស់ជីវភាព ក៏ដូចជាដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអ្នកប្រតិបត្តិការងារផ្ទាល់នោះ បានធ្វើដំណើរទៅគ្រប់ ២៥រាជធានី-ខេត្ត ដើម្បីបានជួបសំណេះសំណាល ... Read More »

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរងចោទពីបទប៉ុនប៉ងមនុស្សឃាត ត្រូវ ចាប់បញ្ជូនទៅកាន់តុលាការក្រោយ ពីបានបង្កបើករថយន្ត បណ្តាលឱ្យនាយរងប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ម្នាក់ទទួលរងរបួស

ខេត្តបន្ទាយមានជ័យ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឈ្មោះ ឌិន ពុទ្ធី ត្រូវបាន កម្លាំងនគរបាលក្រុង ប៉ោយប៉ែតកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ រងការចោទ ប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ... Read More »

Carlos Tevez រៀបការជាមួយគូស្នេហ៍ដែលស្រឡាញ់គ្នាតាំងពីនៅកុមារ

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Carlos Tevezបានរៀបអាពាហ៍ពិពាហ៍ ជាមួយគូស្នេហ៍ឈ្មោះ Vanesa Mansillaដែលស្រឡាញ់គ្នាតាំងពីកុមារយ៉ាងអធិកអធម នៅក្នុងទីក្រុង San Isidro។ កីឡាករវ័យ៣២ឆ្នាំCarlos Tevezបានជួបគូស្នេហ៍តាំងពីនៅអាយុ១៣ឆ្នាំ ហើយបានរួមរស់ជាមួយគ្នាក្នុងអំឡុងពេលនៅជាកីឡាករឲ្យក្លិបCorinthians, West Ham, Manchester ... Read More »

Crystal Palace បណ្តេញ Alan Pardew ចេញ អតីតគ្រូអង់គ្លេសអាចមកជំនួស

លោក Alan Pardew ត្រូវបានបណ្តេញចេញពីតំណែងក្នុងក្លិបCrystal Palace ហើយលោក Sam Allardyceអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសអាចនឹងមកជំនួស នេះបើតាមការឲ្យដឹង របស់ក្លិបCrystal Palaceនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League។ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានកិច្ចសន្យាបញ្ជាក់ថា លោក Sam ... Read More »