ខេត្តកំពង់ស្ពឺ៖ កម្មករ និងកម្មការិនីជិត១០០នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយពីដួលសន្លប់ជាបន្តបន្ទាប់ ដោយសារតែធុំឆួលក្លិនថ្នាំ ដែលប្រើប្រាស់ការពារផលិតផលនៅក្នុងរោងចក្រ ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅរោងចក្រវេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ... Read More »
សង្គម
ម្ចាស់រថយន្តចិត្តធម៌ ចេញថ្លៃ៦០០ដុល្លារ ឲ្យស្ត្រីម្នាក់ជិះម៉ូតូដួលក្រោមឡាន របួសដៃម្ខាង
ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូង និងគេចពីរថយន្តមួយគ្រឿងបណ្តាលឲ្យដួល និងដៃម្ខាងចូលយ៉ាន់កង់ក្រោយរថយន្តមួយគ្រឿងទៀត ដែលកំពុងបត់ឆ្លងផ្លូវដូចគ្នាបណ្តាលឲ្យរងរបួសដៃម្ខាងធ្ងន់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៩ កែង និងផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ... Read More »
យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដោយសាររថយន្តក្រឡុកស៊ីម៉ង់ត៍បើកកៀរម៉ូតូដួលហើយកិន
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង និងធ្វើឲ្យយុវជនម្នាក់ បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកកៀរ និងកិន ខណៈជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ ត្រឡប់ទៅកន្លែងស្នាក់នៅវិញ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ... Read More »
មានការរិះគន់ពីពលរដ្នមួយចំនួនថា មន្រ្ដីជំនាញរដ្នបាលព្រៃឈើខេត្តសៀមរាប អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសព្រៃឈើ រង់ចាំតែរបស់ឆ្អិនស្រាប់
ខេត្តសៀមរាប៖ មានការលើកឡើងជាច្រើនមជ្ឈដ្ឋានក្នុងស្រទាប់ប្រជាពលរដ្ន និងមន្រ្ដីរាជការថា បទល្មើសព្រៃឈើក្នុងខេត្តសៀមរាប មានច្រើនសន្ធឹកសន្ធាប់ ជាពិសេសឈ្មួញដុះស្លែមុខដដែល ៗ ចិញ្ចឹមន្រ្ដីជំនាញរាប់ ឆ្នាំរហូតក្លាយជាមិត្តសំឡាញ់ និងជាក្រុមគ្រួសារតែមួយ ទើបគេមិនសូវឃើញ មន្រ្ដីជំនាញចុះបង្រ្កាបនោះទេ មានតែកម្លាំងសមត្ថកិច្ចមួយចំនួន ដែលមិនទាន់ត្រូវដងត្រូវផ្លែជាអ្នកចុះបង្រ្កាប ។ ... Read More »
រាជរដ្ឋាភិបាល ចាត់ទុកថា ការលេីកឡេីងរបស់ Human Rights Watch គឺ ជាការធ្វើយុទ្ធនាការបែបវិទ្ធង្សនា ប្រឆាំងនឹងចលនាយុវជនខ្មែរទាំងអស់ ក្នុងវិស័យកីឡា
ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២១ ខែធ្នូ នេះ ដោយសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលប្រឌិតវាយប្រហារនិងប្រមាថនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ... Read More »
យប់នេះ ក្រុមហ៊ុនម៉ាស្ទើរខេសាន់ ត្រៀមចេញឈើ១៣ឡានយីឌុបពីកោះញែក, ដោយឡែក តាសក់ស ចេញឈើ៥ឡានយីឌុប មានច្បាប់៣ឡាន, ឡាន១គ្រឿងកំពុងខូចនៅជិតអូរមឺស
ខេត្តមណ្ឌលគិរី៖ បើមិនមានការផ្លាស់ប្តូរគម្រោងទេនោះ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនម៉ាស្ទើ ខេសាន់ ដែលគេដឹងថា ជាក្រុមហ៊ុនរបស់ឧកញ៉ាសឹង សំអុល នឹងត្រៀមចេញឈើ១៣ឡានយីឌុប ពីចំណុចស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងស្វាយរៀង ... Read More »
ស៊យយ៉ាងនេះ ជិះគេចពីសត្វមាន់រេចង្កូតធ្លាក់ពីលើម៉ូតូស្លាប់ម្នាក់ រងរបួសម្នាក់
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បងប្អូនបង្កើត បានស្លាប់ និងរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូគេចពីសត្វមាន់រត់ឆ្លងផ្លូវបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាល និងថ្នល់បង្កការភ្ញាក់ផ្អើលដល់ក្មេងៗសិស្សសាលា និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ... Read More »
បន្លំខ្លួនចូលម៉ាស្សាលួចកាបូបលុយ និងទូរស័ព្ទ រត់គេចខ្លួន តែត្រូវដេញចាប់បាន
ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីចោរកម្មម្នាក់ ត្រូវបាននគរបាលចាប់ដាក់ខ្នោះ ខណៈគេអះអាងចូលបន្លំម៉ាស្សាហើយបានលួចយកកាបូបលុយ និងទូរស័ព្ទដៃរត់គេច ប៉ុន្តែត្រូវគេដេញបាប់បានភ្លាមៗប្រគល់ឲ្យសមត្តកិច្ចបន្យនីតិវិធី។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច ... Read More »
ស្ទាក់វាយបែកមុខ បែកមាត់ នគរបាលក្របួចជនបង្កបានម្នាក់
ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានរងនូវកណ្ដាប់ដៃបណ្ដាលឲ្យរបួសបែកមុខបែកមាត់ ហើយសមត្ថកិច្ចនគរបាល ក៏បានក្របួចជាប់យុវជនបង្កផងដែរ ក្រោយមានការវាយតប់គ្នា នៅក្នុងពិធីមង្គលការកូនអ្នកភូមិផងរបងជាមួយ ។ ហេតុការណ៍ហិង្សាដោយចេតនាខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង១៥នាទី យប់ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច ... Read More »
កម្មវិធីមហោស្រពខ្លែងខ្មែរ លើកទី២២រៀបចំឡើងនៅខេត្តស្វាយរៀងមានខ្លែងចូលរួមបង្ហោះចំនួន៥៩
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការសហការរវាងរដ្ឋបាលខេត្តស្វាយរៀង នឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកម្មវិធីមហោស្រពខ្លែងឯកខ្មែរលើកទី២២ នៅបរិវេណតារាងបាល់ទាត់វិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពលោក អ៑ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីឯក សុវណ្ណភារៈ ... Read More »
បើកសម្ពោធជាផ្លូវការសាងសង់ខុនដូកម្ពស់២១ជាន់របស់ក្រុមហ៊ុនសុខារ៉េស៊ីដិន
ប៉ោយប៉ែត៖ នេះជាលើកទីមួយហើយនៅក្នុងក្រុងប៉ោយប៉ែត ដែលក្រុមហ៊ុនអចលនទ្រព្យដំបូងគេ របស់សុខារ៉េស៊ីដិន បានបើកសម្ពោធជាផ្លូវការបុកគ្រិះកសាងខុនដូរ កម្ពស់២១ជាន់ ដែលមានទីតាំងចំណុចស្តង់ទឹកកកចាស់ ឋិតក្នុងភូមិគីឡូម៉ែត្រ ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៨នេះ ក្រោមធិបតីលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ... Read More »
រថយន្តនីសាន់ចង្កូតស្តាំស៊េរីទំនើប១គ្រឿង គ្មានពន្ធ ពាក់ស្លាកលេខក្លែងបន្លំមន្ត្រីគយ និងរដ្ឋាករឃាត់នៅក្រុងប៉ោយប៉ែត
ប៉ោយប៉ែត៖ មន្ត្រីគយ និងរដ្ឋាករបានឃាត់រថយន្តចង្កូតស្តាំស៊េរីទំនើប១គ្រឿងធុននីសាន់ស៊េរីឆ្នាំ២០១៦គ្មានពន្ធពាក់ស្លាកលេខក្លែងបន្លំឃាត់នៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨នៅក្រុងប៉ោយប៉ែត ។ លោក សាំង ណន អនុប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករដូចជាដាក់វិធានការពីលោក ឆែរ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ... Read More »
លោក អូស្មាន ហាស្សាន់៖ ស្នើរដ្ឋាភិបាលអារ៉ាប់ ឲ្យបន្តការ លើកលែងដល់កម្ពុជា ការកំណត់ចំនួនកូតា និងសម្រួលការផ្តល់ទិដ្ឋាការ ពេលទៅចូល រួមបុណ្យហាជ្ជី
អារ៉ាប់ប៊ីសាអូឌីត៖ ថ្លែងទៅកាន់លោក មហាំម៉ាត់សឡេស បាន់តាន់ រដ្ឋមន្រ្តីក្រសួងហាជ្ជី និងអ៊ុរ៉ោះ នៅអារ៉ាប៊ីសាអូឌីត ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអន្តរជាតិ នៅទីក្រុងម៉ាក្កះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានស្នើឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បន្តការ ... Read More »
យុវជនម្នាក់ត្រូវរថយន្ដដឹកស៊ីម៉ង់ត៍បើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ
ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូឆ្នាំ ២០១៨ នៅចំនុចផ្លូវ៥០ កែង៦០ ម៉ែត្រភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »
រថយន្តបែនដឹកដី បើកលឿននោះលឿនជ្រុលទៅបុករថយន្តដឹកបេតុង ហើយរេចង្កូតឡើងសួន
ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ បែនកង់១០ ដឹកដីមួយគ្រឿង អ្នកបើកបរ សង្ស័យអាងថៅកែ ទើបបើករាល់ថ្ងៃល្បឿនលឿនម្លឹងៗ លុះជួបបញ្ហាឧបសគ្គខាងមុខ ដោយបើកបុកជាមួយរថយន្តដឹកបេតុង កំពុងរយ៊ែរថយក្រោយ ចូលការដ្ឋាន រួចរេចង្កូតផ្លាតឡើងលើសួនច្បារទ្រូងផ្លូវតែម្តង ដែលស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ ... Read More »
នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំឃាត់ខ្លួនបុរសម្នាក់ករណីវាយដំលើប្រពន្ធ
ខេត្តពោធិ៍សាត់៖ បុរសជាប្ដីកំហូចម្នាក់បានប្រើអំពើហិង្សាក្នុងគ្រួសារវាយដំប្រពន្ធ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឈើតុំធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ... Read More »
រថយន្តសាំយ៉ុងលួចដឹកឈើប្រណីតខុសច្បាប់២គ្រឿងត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបាន
ខេត្តរតនគិរី:រថយន្តសាំយុងដឹកឈើប្រណីតខុសច្បាប់ចំនួន២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបានប្រគល់ ឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត ។ ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវបាន ចុះធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមិគសិរ ឆ្នាំច ... Read More »
បុកគោយន្តកន្រ្តៃពីក្រោយជាប់ឆ្កឹងរងរបួសធ្ងន់ម្នាក់ នៅស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ អ្នកជិះម៉ូតូម្នាក់បុកគោយន្តពីក្រោយពេញទំហឹងជាប់ឆ្កឹងបណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុងភូមិចាន់សេរី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១-២២ កាលពីសុក្រ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ... Read More »
បុរសម្នាក់របួសធ្ងន់និង រថយន្តសាំយ៉ុង០១គ្រឿងឆេះខូចខាតទាំងស្រុង ករណីរថយន្តបុករថយន្ត
ខេត្តពោធិ៍សាត់៖ បុរសម្នាក់រងរបួសធ្ងន់ និងរថយន្តម៉ាក សាំយ៉ុង ដឹកផ្លែឈើ ១គ្រឿងបានឆាបឆេះអស់ទាំងស្រុង ដោយករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកបន្លែខាងលើបុកគូថរថយន្តម៉ាក ហ៊ីយ៉ានដាយ ពីក្រោយ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិប៉បិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ... Read More »
បងប្អូនប្រុសស្រី២នាក់ ទទួលបានយុត្តិធម៌ រឿងសងបំណុលតុងទីនហើយ ក្រោយការអន្ដរាគមន៍ពីថ្នាក់ដឹកនាំ
ខេត្តកំពង់ធំ៖ ពិតជាគួរឲ្យសរសើរមែន បងប្អូនប្រុសស្រី២នាក់ ដែលឪពុកម្ដាយរបស់គេបានស្លាប់ដោយសារទាស់ទែងរឿងប្រច័ណ្ឌកាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យមានការផ្អើលពេញក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយមក ពាក់ព័ន្ធនឹងការកោះអញ្ជើញពីសំណាក់មន្ដ្រីអាវុធហត្ថ ឲ្យកូនប្រុសបងចូលទៅបំភ្លឺ ពាក់ព័ន្ធបំណុលតុងទីនរបស់ឪពុកម្ដាយ ដែលបានស្លាប់ចោលពួកគេទៅហើយនោះឥឡូវ ទទួលបានយុត្តិធម៌ហើយ។ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ... Read More »
ប្តីប្រពន្ធមួយគូជិះម៉ូតូមកពីផ្ទះក្មួយត្រូវចោរឆក់លុយអស់១២.០០០ដុល្លារ
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ថង់លុយពី ប្តីប្រពន្ធ២នាក់បានសម្រេចសរុប១២០០០ដុល្លារហើតគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចិញ្ចើមផ្លូវសហព័ន្ធ រុស្ស៊ី ទល់មុខខ្លោងទ្វារ វត្តពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ផាន់ នឿន ភេទស្រី ... Read More »
បុរសម្នាក់ចិត្តខ្លាំងរត់ទៅចងកសម្លាប់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយបងប្អូន
ខេត្តកំពង់ធំ៖ បុរសម្នា្កក់ចិត្តសឿងឈ្លោះគ្នាតិចតួចរត់ទៅធ្វើអត្តឃាត (ចងកសម្លាប់ខ្លួននឹងខ្សែ អង្រឹងជាប់ដើមខ្វិតបានសម្រេចដូចបំណង) ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងប្លង់ដីឈ្មោះ សុខ នៅ ភូមិបារាយណ៍តូច ឃុំ ... Read More »
អគ្គស្នងការនគរបាលជាតិបើកកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ទិវាជ័យជំនះ៧មករា និងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំ កិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបលើទី៤០ នៃទិវាជ័យជំនះ៧មករា និងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន ... Read More »
ក្លឹបអ្នកកាសែតកម្ពុជារៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៥ ក្រោមប្រធានបទ «ពង្រឹងវិជ្ជាជីវៈសារព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់ក្រសួងសារព័ត៌មាន តំណាងអង្គការក្រៅរដ្ឋាភិបាល និងនិពន្ធនាយកកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញប្រមាណ៧០នាក់ មកពីអង្គភាពនានាទូទាំងប្រទេស ... Read More »
មុខសញ្ញាគ្រឿងញៀន១ក្រុម ត្រូវនគរបាលស្រុកព្រៃនប់បង្រ្កាបបានទាំងស្រុង ចាប់បានថ្នាំញៀន ជាច្រើនកញ្ចប់ នៅជិតតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង
ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅវេលាម៉ោង១៤:៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ កម្លាំងជំនាញនគរបាល ស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅតំបន់រោងចក្រសេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ... Read More »
ឧកញ៉ា អ៊ុក ដារ៉ា ថា ឧកញ៉ា ម៉ុង ឫទ្ធី ដឹកខ្សាច់ទៅលក់ក្រោមលេសអភិវឌ្ឍន៍, ឧកញ៉ា ម៉ុង ឫទ្ធី ហៅឧកញ៉ាអ៊ុក ដារ៉ា បិសាចនោមឆេះ
ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុករៀងៗខ្លួន ឧកញ៉ាពីររូបបានបញ្ចេញទស្សនៈរៀងៗខ្លួនជាមួយនឹងការវាយប្រហារគ្នាទៅវិញទៅមក ។ ទោះបីជា មានងារជាឧកញ៉ាបែបណាក៏ដោយ ប៉ុន្តែពាក្យពេចន៍នៅក្នុងបណ្តាញសង្គម ត្រូវបានអ្នកចូលអានមួយចំនួន បញ្ចេញយោបល់ថា ពួកគាត់មានការចេះដឹង មានកម្រិត ។ ឧកញ៉ាអ៊ុក ដារ៉ា បានសរសេរដោយភ្ជាប់ជាមួយរូបភាពវីដេអូ ... Read More »
Smart Axiata ទទួលបានពានរង្វាន់ ប្រចាំឆ្នាំ ពី Frost & Sullivan
ភ្នំពេញ៖ ៖ ក្រុមហ៊ុន Smart Axiata ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Frost & Sullivan ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទដៃចល័តប្រចាំឆ្នាំ និង ជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យទូរស័ព្ទដៃចល័តប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមត្ថភាពបណ្តាញដ៏ទំនើប ការរស់នៅនិងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការដឹកនាំទិន្នន័យទីផ្សារផងដែរ។ ... Read More »
កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើបង្គោលភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់
ខេត្តព្រះសីហនុ៖ កម្មករ២នាក់ឡើងតខ្សែភ្លើងម្នាក់ឆក់ស្លាប់នៅលើបង្គោលភ្លើងនិងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់ នាវេលាម៉ោង១៥:០០នាទី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ មុខអគារ សុីហួរ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។ បើតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ ... Read More »
ផឹកភេសជ្ជៈ ខារ៉ាបាវ បណ្តាលឲ្យស្លាប់ម្នាក់
ភ្នំពេញ៖ បុរសវ័យ៥០ឆ្នាំ មានជំងឺសសៃប្រសាទ ប្រចាំកាយម្នាក់ នឹងជាអ្នករុញរទេះលក់លៀសហាល បានស្លាប់ចោលប្រពន្ធកូនក្រោយពេលមកពីជួយធ្វើស្រែម្តាយក្មេកនៅឯស្រុក ហើយមានអការមិនសូវស្រួលខ្លួនរួចបានផឹកភេសជ្ជៈខារ៉ាបាវអស់មួយកំប៉ុង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៨៣ ... Read More »
នារីម្នាក់បើករថយន្តស៊េរីទំនើបបុកម៉ូតូហើយជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ
ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាបត់ឆ្លងផ្លូវលឿនពេកបួងចង្កូតមកវិញមិនទាន់ជ្រុល បុកម៉ូតូមួយគ្រឿងចតនៅចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿន បានជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបាក់ ទ្វារអស់៤ផ្ទាំង បណ្តាលឲ្យអ្នកបើករថយន្ត រងរបួសដៃម្ខាង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច