ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជួសជុលម៉ូទ័របូមទឹកមិនប្រយ័ត្នឆក់ស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានជួសជុលម៉ូទ័របូមទឹកមិនប្រយ័ត្នក៏ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នៅក្នុងយានដ្ឋានជួសជុលរថយន្តស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ... Read More »

បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធទៅធ្វើការមិនប្រយ័ត្ន ជ្រុលទៅបុកឃឿនផ្លូវដួល ត្រូវរថយន្តថយក្រោយកិនពីលើបណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ និងស្ត្រីម្នាក់ ដែលជាប្ដីប្រពន្ធនិងគ្នា បានជិះម៉ូតូឌុបគ្នាទៅធ្វើការ តែមិនប្រយ័ត្ន ជ្រុលទៅបុកឃឿនផ្លូវបណ្ដាលឲ្យដួល ស្របពេលរថយន្តហ៊ីណូដឹកទ្រុងមាន់បើករ៉ឺយែថយក្រោយកិនថែម បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីវិសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីវិសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

រថភ្លើងបុករថយន្តមួយគ្រឿងបណ្តាលឲ្យរបួសស្រាលមនុស្សម្នាក់​នៅក្រុងបាត់ដំបង​

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវចូលមណ្ឌលស៊ីម៉ាក ក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ... Read More »

អ្នកយាមម៉ូតូនៅហាងម្ហូបស្រស់លើភ្នំ​លួច​ម៉ូតូ​របស់​ភ្ញៀវ​ជិះ​ចេញ​ទៅ​បាត់​បង្ករការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ អ្នកយាមម៉ូតូ(សន្តិសុខ​)នៅហាងផឹកសុីមួយកន្លែងយីហោម្ហូបស្រស់លើភ្នំ​ បាន​លួច​ម៉ូតូ​របស់​ភ្ញៀវ​ ដែល​ចូលមកញាំអីក្នុងហាងហើយ​ភ្លេចដកសោរចេញពីម៉ូតូជិះ​យកទៅ​បាត់​បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងភ្ញៀវនៅក្នុងហាង កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ... Read More »

ជនជាតិបរទេសម្នាក់ បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ឡានក្រឡាប់ ដែលបង្កឡើងដោយខ្លួនឯង នៅត្រង់ចំណុចភូមិថ្នល់បត់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៥និង០០នាទី នៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច ... Read More »

ឪពុកចាប់កូនស្រីរំលោភបានសម្រេចម្តាយតាមទាន់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ភ្នំពេញ៖ កុមារីវ័យ៩ឆ្នាំម្នាក់បានទទួលរងនូវអំពើដ៏ថោកទាបបំផុត ពីសំណាក់ឪពុកបង្កើត ប្រព្រឹត្តិអំពើព្រៃផ្សៃមកលើកូនស្រីចាប់រំលោភទាំងកម្រោល ធ្វើឲ្យនាងឈឺចាប់ និងមានវិប្បដិសារីអស់មួយជីវិត ចំណែកឪពុកត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ... Read More »

ម្ដាយអន់ជាងសត្វតិរច្ឆានយកកូនទៅចោលត្រូវអង្ក្រងខាំស្រែកយំរំពងព្រៃ អ្នកភូមិជួយទាន់

ខេត្តសៀមរាប ៖ ម្តាយចិត្តអប្រិយម្នាក់បានដាច់ចិត្តយកកូនខ្លួនបង្កើតដែលទើបនឹងប្រសូត្របាន២ថ្ងៃសោះយកទៅបោះចោលក្នុងព្រៃធ្វើឲ្យស្រមោច អង្ក្រងចោមរោមខាំស្រែកយំគួរឲ្យខ្លោចចិត្ត។ ប៉ុន្តែទារិកាកម្សត់នោះ ត្រូវបានគេប្រទះឃើញហើយក៏នាំយកមកសង្ក្រោះ នៅមន្ទីរពេទ្យកុមារ អង្គរក្រុងសៀមរាប ខេត្តសៀមរាប ហើយឥឡូវនេះទារិកានៅមានជីវិតនៅឡើយទេ ។ ប្រភពព័តត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍គោកចកបានឲ្យដឹងថា ទារិកាដែលត្រូវគេបោះចោលនេះ ត្រូវបានប្រទះរកឃើញកាលពីថ្ងៃទី៦ ខែមិថុនា ... Read More »

បុរសម្នាក់ដួលបោកក្បាលដោយសារខ្យល់គរ ស្លាប់យ៉ាងអាណោចអាធ័មណាស់

ខេត្តសៀមមរាប៖ អាសូរបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីរល្ងាចថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ។ ក្នុងករណីខាងលើនេះសមត្ថកិច្ចនគរបាលជំនាញបានសហការជាមួយគ្រូពេទ្យបង្អែកប្រចាំឃុំត្បែង ទៅពិនិត្យបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ... Read More »

មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ខណៈដែលប្តីប្រពន្ធ២នាក់ បើកម៉ូតូមួយគ្រឿងបត់ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀតបុកគ្នាយ៉ាងពេញទំហឹងតែម្តង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

បុរសម្នាក់បើករថយន្តបាឡែនរេចង្កូតទៅបុកខឿនសួនក្ដាន់ពីរខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្ត១គ្រឿងរេចង្កូតទៅបុកខឿនសួនក្ដាន់ពីរ និងដើមឈើមួយដើមទៀត ខូចខាតរថយន្តយ៉ាងដំណំ តែសំណាងមិនមានមនុស្សរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

ជនជាតិចិនមួយក្រុមស្រវឹងជោកជាំ បុករះរថយន្តជាច្រើនគ្រឿង ចុងក្រោយរត់ចោលរថយន្តនិងមិត្តភ័ក្តិ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានដេកក្នុងរថយន្តទាំងសភាពស្រវឹងស្រាជោកជាំ ដោយមិត្តភ័ក្តិ៣នាក់ទៀតបាននាំគ្នារត់ចោល ខណៈដែលពួកគេបើករថយន្តម៉ាកមេរសឺដេស ស៊េរីទំនើបមួយគ្រឿង រេចង្កូតទៅបុករះរថយន្ត២គ្រឿងទៀតចតស្ងៀមមុខហាង បណ្តាលឲ្យរងកាតខូចខាតទាំងសងខាងយ៉ាងដំណំ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ... Read More »

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមឆ្នើមតំណាងប្រទេសកម្ពុជា

ភ្នំពេញៈ ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ “ឧត្តមភាពការងារសង្គមទូទៅល្អដាច់គេតំណាងប្រទេសកម្ពុជា” ពីកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលប្រចាំឆ្នាំ២០១៨ លើកទី១០ ដែលជាកម្មវិធីប្រគល់រង្វាន់ការងារសង្គមល្បីបំផុតមួយក្នុងទ្វីបអាស៊ីដែលបានធ្វើឡើងក្នុងពេលថ្មីៗនេះក្នុងទីក្រុង Lombok ក្នុងប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលកម្មវិធីប្រគល់រង្វាន់ការងារសង្គមសកលនេះទទួលស្គាល់ និងផ្តល់រង្វាន់ដល់ក្រុមហ៊ុនណាដែលមានកម្មវិធីការងារសង្គមឆ្នើមដាច់គេ ការបន្តការងារសង្គម និងការផ្តល់ផលប្រយោជន៍ដល់អ្នក ... Read More »

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុប្រមូលគ្រាប់មិនទាន់ផ្ទុះជិត២០០គ្រាប់ប្រគល់ឲ្យសុីម៉ាក់

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ... Read More »

ស្ត្រី​ឆបោក​ប្រាក់​ អៀត​ សារឹម​ ត្រូវ​សាលាឧទ្ធរតម្កល់​ទោស​មួយ​ឆ្នាំ​ដដែល​

ភ្នំពេញ​៖ស្ត្រី​ឆបោក​ប្រាក់​ អៀត​ សារឹម​ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨​ ត្រូវ​បាន​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​កណ្ដាល​ ទុក​ជា​បាន​ការ​ដដែល​ ។ ... Read More »

ក្មេងទំនើងសិស្សសាលាអនុវិទ្យាល័យសម្ដេចឪ.សម្ដេចម៉ែភ្នំក្រវាញ ១២នាក់ទទួលបានការអប់រំពីនគរបាល

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្រមូលក្មេងៗទំនើងចំនួន ២ក្រុមស្មើនឹងចំនួន ១២នាក់ ក្រោយបង្កការអុកឡុកណាត់វាយតប់គ្នានៅក្រៅរបងសាលាលើកំណាត់ផ្លូវសាធារណៈ យកមកអប់រំ និងធ្វើកិច្ចសន្យាធានាទទួលខុសត្រូវពីអាណាព្យាបាល ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលវេលាម៉ោង៤ និង៣៥នាទី រសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ... Read More »

ស្លាប់និងរបួស៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥។ នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ... Read More »

ក្រសួងសុខាភិបាល ប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ការនាំចូល ចែកចាយ និងប្រើប្រាស់ឱសថបូរាណ Cheng Fui Yen

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការហាមឃាត់ការនាំចូល ចែកចាយ តាំងលក់ ប្រើប្រាស់ និងប្រមូលយកមកវិញ នូវប្រភេទឱសថបូរាណមួយមានឈ្មោះថា Ceng Fui Yen Box/ ... Read More »

ព្រូដិនសលប្រកាសបន្តគាំទ្រវិស័យអប់រំ STEM នៅកម្ពុជា

ភ្នំពេញ៖ វិស័យអប់រំផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កំពុងតែមានសារៈសំខាន់កាន់តែខ្លាំងឡើងៗនៅក្នុង ព្រះរាជាណាចក្រកម្ពុជា តាមរយៈការអភិវឌ្ឍ និងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេស។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពដែលខ្លួន តែងតែគាំទ្រដល់វិស័យអប់រំផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា ... Read More »

វីជេ អាណូ សម្របសម្រួលលាក់បាំងរឿងអាស្រូវ

ភ្នំពេញ៖ ដំណឹងចេញសែកស្អុយរាប់ម៉ឺនដុល្លារដើម្បីដោះបំណុល របស់អតីតារាសម្តែង អាណូ បានខ្ចរខ្ចាយកាន់តែខ្លាំង ក្រោយពេលហ្វេសប៊ុករបស់តារាសម្តែង សឿ សុធារ៉ា ព្យាយាមបកអាក្រាតមុខមាត់ពិត និងព្រមានចំណាត់ការតាមផ្លូវច្បាប់ ។ ដំណឹងចុងក្រោយ គឺនាងបានព្យាយាមសម្របសម្រួល និងដោះស្រាយដោយសន្តិវិធីមុនពេលចំណាត់ការផ្លូវច្បាប់ណាមួយពីត្រូវបានធ្វើឡើងពីម្ចាស់បំណុល ។ ... Read More »

ហេង ស្រីពេជ្រ បដិសេធដំណឹងលួចរៀបការស្ងាត់ៗ

ភ្នំពេញ៖ តារាសម្តែងស្រីសាច់ខ្ចីទ្រលុកទ្រលន់កញ្ញា ហេង ស្រីពេជ្រ ស្រាប់តែផ្ទុះចេញដំណឹងលួចទៅរៀបការស្ងាត់ៗបាំងបិទភ្នែកមហាជន ។ ការលេចចេញដំណឹងនេះបានធ្វើឲ្យតារាស្រីរូបនេះចេញមុខ បដិសេធមិនទទួលស្គាល់ថាជាការពិតនោះទេ ។ តារាស្រីវ័យ៣៣ឆ្នាំរូបនេះលើកឡើងថា រឿងដំណឹងរៀបការគឺជារឿងយល់ច្រឡំសុទ្ធសាធតែម្តង ។ នាងថាដើមហេតុបណ្តាលមកពីនាងទទួលបានការងារថតផ្សព្វផ្សាយម៉ូតសម្លៀកបំពាក់សម្អាងមួយប៉ុណ្ណោះ ។ នាងថានេះគឺជាលើកទី១ដែលនាងទទួលថតការងារនេះ ... Read More »

ជនសង្ស័យម្នាក់លួចកាបូបលុយក្នុងផ្ទះអ្នកភូមិក្រុងបាវិតបានសម្រេចរត់គេចខ្លួនទៅស្រុករំដួលត្រូវសមត្ថកិច្ចចាប់ជាប់

ខេត្តស្វាយរៀង:បុរសសង្ស័យជាកម្មករសំណង់ម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ ក៏ដូចជានគរបាលស្រុករំដួលធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីធ្វើសកម្មភាពចូលផ្ទះអ្នកភូមិលួចកាបូបបានប្រាក់ជាច្រើនទាំងកណ្ដាលអធ្រាត្រ រត់គេចខ្លួនភ្លាមៗ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសសង្ស័យជាកម្មករសំណង់មានឈ្មោះវ៉ែង ... Read More »

អាជ្ញាធរខេត្តកំពង់ធំបានជ្រាបអំពីចំណីមាត់ស្ទឹងសែន​កំពុងត្រូវបានគេរំលោភដែរឬទេ?

ខេត្តកំពង់ធំ៖ មិនឆ្ងាយពីកន្លែងធ្វើការរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំប៉ុន្មានទេ ហើយក៏អាចមើលដោយផ្ទាល់ភ្នែកបានដែរអំពីការដែល​ចំណីមាត់ស្ទឹងសែន​កំពុងត្រូវបានបាត់បង់ជាបណ្តើរៗ ។ លោកអភិបាលខេត្ត​អាចត្រឹមតែប្រាប់អ្នកបើកបររថយន្តឲ្យឆៀងទៅមើលថា តើមានគេ​សង់សំណង់រឹងមាំចូលលើ​ចំណីមាត់ស្ទឹងនោះមែនឬទេ? តើសេចក្តីរាយការណ៍របស់អ្នកកាសែត ជាការពិត ឬក៏ថ្នាក់ដឹកនាំ​មូលដ្ឋានមិនបាន​រាយការណ៍ជូនអាជ្ញាធរខេត្ត? ប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរក្រុងស្ទឹងសែន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ អាជ្ញាធរពាក់ព័ន្ធរដ្ឋ​បាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងមន្ទីររៀបចំដែនដី ... Read More »

អត់ការងារធ្វើនាំគ្នាលេងល្បែងស៊ីសង(យូគី និងឡូតូ)ត្រូវអាជ្ញាធរចុះបង្ក្រាប

ភ្នំពេញ៖ ស្ត្រី៣នាក់ត្រូវបានអាជ្ញាធរចុះទៅបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែងខណះប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (យូគី និងឡូតូ)កាលពីថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទីរសៀលនៅក្នុងបន្ទប់ជួល ... Read More »

ស្នងការនគរបាលខេត្តកំពង់ចាមចេញលិខិតបង្គាប់ការ ដាក់ពិនិយនគរបាលពីររូប ថតនគរបាលដេកលក់ក្នុងអង្គប្រជុំ

ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលខេត្តកំពង់ចាម២រូប គឺលោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុក ចំការលើ និង វរសេនីយ៍ ឯក អ៊ឹម ស៊ាងឌី ប្រធានការិ យាល័យប្រឆាំងគ្រឿងញៀន ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណេះសំណាលជាមួយឧត្តមសេនីយ៍ទោ វូ ម៉ីនលឿង

ភ្នំពេញ៖ រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ... Read More »

ភ្លៀងលាយឡំជាមួយផ្គរបណ្ដាលឲ្យរន្ទះបាញ់សម្លាប់គោពលរដ្ឋចំនួនពីរក្បាលនៅស្រុកល្វាឯម

ខេត្តកណ្ដាល៖ សត្វពាហនៈរបស់ប្រជាពលរដ្ឋចំនួនពីរក្បាលត្រូវរន្ទះបាញ់ បណ្ដាលឲ្យងាប់ ខណៈដែលមេឃកំពុងភ្លៀងលាយឡំជាមួយផ្គររន្ទះ ។ ករណីរន្ទះបាញ់សម្លាប់សត្វគោខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង០២នាទីរសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ... Read More »

ប្រទះឃើញសាកសពស្រ្ដីម្នាក់អណ្ដែតទឹកខាងក្រោមផ្ទះដោយសង្ស័យថាលង់ទឹកបណ្ដាលមកពីស្រវឹងស្រា

ខេត្តកណ្ដាលៈ សាកសពស្ដ្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកខាងក្រោមផ្ទះក្បែរកាំជណ្ដើរ ដោយសង្ស័យថា ផឹកស្រាស្រវឹងបណ្ដាលឲ្យលង់ទឹកស្លាប់ ។ ករណីខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ... Read More »

ឲ្យរំពឹងអ្នកណាឥឡូវ…បើប៉ូលីសក្នុងមូលដ្ឋានមិនហ៊ានចាប់ គ្រាន់តែជាក្មេងទំនើងសោះ…!លោក ព្រុំ សំអុល នាយប៉ុស្តិ៍នគរបាលចំបក់មិនហ៊ានឃាត់ ខ្លួនក្រុមក្មេងទំនើងព្រោះតែខ្លាចអស់ស័ក្កិ

ខេត្តស្វាយរៀង៖ ក្មេងទំនើង១ក្រុមបានទៅអុកឡុកក្នុងកម្មពិធី មង្គលការមួយ កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ជាង១០យប់ ស្ថិតនៅភូមិតានូរ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បណ្ដាលឲ្យបងប្អូនម្ចាស់កម្មពិធីព្រមទាំងភ្ញៀវដែលចូលរួមក្នុងកម្មពិធីនោះបានរងរបួសប៉ោងមុខប៉ោងមាត់៤ទៅ៥នាក់ ហើយក្រុមជនបង្កបានបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ លុះព្រឹកឡើងថ្ងៃបន្ទាប់គឺថ្ងៃទី៩ខែឆ្នាំដដែលម្ចាស់កម្មពិធីនិងជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងហៅជនបង្កមកដោះស្រាយតែលោក ព្រុំ ... Read More »

បុរស២នាក់ស្លៀកពាក់ស៊ីវិលពិតជាមានសិទ្ធិចាប់ពលរដ្ឋដាក់ខ្នោះមែនដែរទេ

ភ្នំពេញ៖ តាមវីដេអីឃ្លីបដែលមានរយៈពេលជិត១២នាទីបានបង្ហាញពីបុរស២នាក់ក្នុងឯកសណ្ឋានស៊ីវិលតែមានខ្នោះដៃមក ដាក់យុវជនម្នាក់ដោយចោទថាចាប់ពេល កំពុងទិញថ្នាំញៀន ។ តាមឃ្លីបវីដេអូនោះដែរបុរសម្នាក់ក្នុង ចំណោមបុរស២នាក់ដែលអះអាងថា ខ្លួនជាកម្លាំងសមត្ថកិច្ចបានដាក់ខ្នោះយុវជនម្នាក់ទៅក្រោយមិនបានដោះមួកសុវត្ថិភាព របស់ខ្លួនដើម្បីបង្ហាញសាធារណជនឲ្យឃើញនោះទេ ។ បុរស២នាក់ក្នុងឯកសណ្ឋានស៊ីវិល នោះបម្រុងនឹងនាំខ្លួនយុវជននោះចេញតែត្រូវបានឪពុកនិងម្តាយរបស់យុវជននោះ មកទាន់ ហាមឃាត់មិនឲ្យយកកូនរបស់ខ្លួនទៅណានោះទេ ដោយទាមទារឲ្យបុរស២នាក់នោះបង្ហាញពីភស្តុតាងដែលចោទ ... Read More »