ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សុខ ពិសី និងឱក សុគន្ធកញ្ញា ប៉ះរឿងស្នេហ៍កូនថៅកែផលិតកម្ម

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះពីររូប គឺ ឱក សុគន្ធកញ្ញា និង សុខ ពិសី បានជួបនឹងដំណឹងស្នេហាក្រៅឆាកជាមួយនឹងកូនប្រុសថៅកែផលិតកម្មដូចគ្នា។ ចំណងស្នេហ៍កូនថៅកែផលិតកម្មនេះក៏នឹងធ្វើឲ្យពួកគេពង្រីកបានទាំងសិទ្ធិសេរីភាព មុខមាត់របស់ខ្លួនកាន់តែខ្លាំងក្នុងផលិតកម្ម។ តារាចម្រៀងឱកសុគន្ធកញ្ញាវិញនាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេលេចចេញដំណឹងថានាងត្រៀមចូលរោងការជាមួយកូនប្រុសថៅកែផលិតកម្មហង្សមាសលោកអ៊ឹងសុខលី។ចំណងស្នេហ៍នេះធ្លាប់បានលេចចេញជាយូណាស់មកហើយដែរពោលគឺក្រោយនាងបានបែកស្នេហ៍ជាមួយតន្ត្រីករលោករ៉េតធីដូណា។មានការលើកឡើងដែរថាឱកសុគន្ធកញ្ញាក៏គ្រោងដឹកដៃកូនប្រុសលោកថៅកែផលិតកម្មចូលរោងការនៅឆ្នាំ២០១៨ខាងមុខនេះផងដែរ។ តារាចម្រៀង សាច់ខ្ចី សុខ ... Read More »

ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនកំពុងពេញនិយមចាប់ផ្តើមដាំផ្កាស្បៃរឿងជាដំណាំថ្មីដែលមានតម្លៃទីផ្សារខ្ពស់នាំចេញយកទៅលក់ក្នុងប្រទេសថៃនិងលក់នៅក្នុងស្រុក

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនត្រូវគេមើលឃើញថា ក្នុងរយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះបានកំពុងចាប់អារម្មណ៍ដាំដំណាំផ្កាស្បៃរឿង គឺជាដំណាំថ្មី១ សម្រាប់ការដាំដុះនៅក្នុងទឹកដីខេត្តប៉ៃលិន គ្រាដែលតម្លៃទីផ្សារផ្កាស្បៃរឿង កំពុងតែមានហាងឆេងទីផ្សារខ្ពស់ សម្រាប់នាំចេញយកទៅលក់នៅប្រទេសថៃនិងសម្រាប់លក់នៅក្នុងស្រុកផងដែរ ។ ផ្កាស្បៃរឿងជាប្រភេទផ្កា ដែលមានពណ៌លឿងទុំស្រស់ស្អាត មើលទៅគួរជាការទាក់ទាញ ហើយផ្កាប្រភេទនេះ កំពុងមានតែមានតម្រូវនៅលើទីផ្សារនាំចេញទៅប្រទេសថៃ ប្រមាណ៩០ភាគរយ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Krasae Chana Wongse ... Read More »

លិខិតចំហរជូនទូតបរទេសមួយចំនួន៖ កម្ពុជាមិនអនុញ្ញាតឲ្យមាន «បដិវត្តន៍ពណ៌» ហើយ «កម្ពុជាគ្មានច្បាប់លែងអ្នកទោសដោយឥតលក្ខខណ្ឌនោះទេ»

ភ្នំពេញ៖ ប្រជាជនកម្ពុជាសូមបញ្ជាក់សារជាថ្មីនូវជំហរម៉ឺងម៉ាត់ជូនទូតបរទេសមួយចំនួន ដែលធ្វើសេចក្តីថ្លែងការណ៍ថ្មីៗអំពីសភាពការណ៍កម្ពុជា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់រវាងសារជាតិនៃវោហាសាស្ត្រពង្រឹងប្រជាធិបតេយ្យ និងរវាងវោហាសាស្ត្រលើកទឹកចិត្តដល់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលនេះគឺជារឿងពីរផ្សេងគ្នា និងមានខ្លឹមសារខុសគ្នា។ ប្រជាជនកម្ពុជាយល់ច្បាស់ណាស់អំពីតម្លៃនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអំពើទុច្ចរិតរបស់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលឆក់ឱកាសក្នុងពេលបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌បង្ករគ្រោះថ្នាក់ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិឯងទាំងមូល។ យើងក៏សូមបញ្ជាក់ជូនមិត្តបរទេសថា៖ «កម្ពុជាគ្មានច្បាប់លែងអ្នកទោស ដោយឥតលក្ខខណ្ឌនោះទេ»។ ... Read More »

លោក សុខ ឥសាន ថា តំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យប្រជាពលរដ្ឋខកបំណង

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើក ឡើងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត យ៉ាងខ្លាំង ខណៈដែលក្រុមអ្នកតំណាងរាស្ត្រទាំងនោះបានប្រព្រឹត្តខុសហើយខុស ទៀត ជាពិសេសពួកគេបានក្បត់ពាក្យ សម្បថរបស់ខ្លួនចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជទាំង២ គណៈព្រមទាំងព្រះស្វេតច្ឆត្រផងនោះ ។ ... Read More »

CH Net ជាកន្លែងទូរស័ព្ទទាក់ទងទៅក្រៅប្រទេស ឬជាកន្លែងបើកល្បែងភ្នាល់គ្រប់ប្រភេទតាមអនឡាញ?

ភ្នំពេញ៖ បើយោងតាមប្រភពក្រៅផ្លូវ ការបុរសម្នាក់បានចាត់ចែងរកអ្នករត់ការ ក្នុងគោលបំណងបើកអាជីវកម្មអុីនធើណេត បើទោះបីជាមានការហាមប្រាមពីអាជ្ញាធររាជធានីក្តីតែការចំណាយក្នុងការរត់ការ បើកអុីនធើណេតនេះគេហ៊ានចំណាយរាប់ពាន់ដុល្លារឯណោះ ។ កាលពីម្សិលមិញពាក្យចចាមអារ៉ាម តាមតុកាហ្វេនិយាយថា អ្នកដែលនិយម ចូលលេងអុីនធើណេតលេងហ្គេមបាញ់ត្រី ភាគច្រើនជាសមាសភាពមិនល្អក្នុងសង្គម បើមិនចោរក៏ជាអ្នកជក់ថ្នាំញៀន។ គ្មានអ្នក ណាចូលទៅនិយាយទូរស័ព្ទតាមអុីនធើណេតទៀតទេ ... Read More »

ម្ចាស់ផ្ទះសំណាក់ភ្នំមាសគេចពីការទទួលខុសត្រូវករណីស្ត្រីម្នាក់លោតសម្លាប់ខ្លួន

ខេត្តកំពង់ចាម៖ ស្ត្រីបម្រើការងារជាអ្នកបម្រើស្រាបៀរតាមហាងនានាក្នុងស្រុក ជើងព្រៃ ខេត្តកំពង់ចាមបានលោតសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ភ្នំមាស ស្ថិត ក្នុង ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល ... Read More »

មកពីផឹកស៊ីខឹងម្តាយទុកម្ហូបឲ្យតិចពេកវាយបំផ្លាញខ្ទេច

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះព្រោះខាងម្តាយទុកម្ហូបឲ្យតិចពេក ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ បើតាមសមត្ថកិច្ចស្រុកសំរោងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ផង់ សំអាន ភេទប្រុស អាយុ២៩ ... Read More »

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដែល​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ ត្រូវ​សាលាឧទ្ធរណ៍​ ឱ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ដដែល​

ភ្នំពេញ​៖ លោក​ ប៉ុល​ សំអឿន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅ​ល្ងាច​​ថ្ងៃ​ទី​១៧​ ខែ​តុលា​ នេះ​ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ផ្តន្ទា​ទោស​លោក​ សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដាក់​ពន្ធនាគារ​៥ឆ្នាំ​ដដែល​ ... Read More »

ប៉ូលិសឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ក្រោយពីពិនិត្យទឹកនោម

ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពិនិត្យទឹកនោម កាលពីម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅតាមដងផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប៉ូលីសនិយាយថាជនសង្ស័យទាំង០៨នាក់ខាងលើទី១មានឈ្មោះ ... Read More »

នគរបាលនាយកដ្ឋានអន្តោប្រវេសន៍ឆែកឆេរវីឡាមួយកន្លែងឃាត់ខ្លួនជនជាតិចិន២០នាក់

ខេត្តកណ្ដាល៖ នគរបាលនាយកដ្ឋាន អន្តោប្រវេសន៍ សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នគរបាលការិយាល័យអន្តោប្រវេសន៍ខេត្ត ស្រុក សហការជាមួយនគរបាលចិន ដោយមានការ សម្របសម្រួល ជាមួយលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង ខេត្តកណ្ដាល បានធ្វើការឆែកឆេរវីឡាមួយកន្លែង ... Read More »

ស្ថានទូតអាមេរិក៖ វិស័យកសិកម្មកម្ពុជាទទួលបានផលប្រយោជន៍ពីគម្រោងហិរញ្ញប្បទានថ្មី

ភ្នំពេញ៖ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាបបាត់ដំបងកំពង់ធំនិងពោធិសាត់តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMKវិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។ ... Read More »

ពលរដ្ឋដាំកៅស៊ូជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​នៅ​ស្រុក​រមាសហែក​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​

ខេត្តស្វាយរៀង៖ ជ័រកៅស៊ូ​៦០០​ជាង​ហិកតា​ផលិត​លើកដំបូង​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ និង​សហគមន៍​លើទឹក​ដី​ស្រុក​រមាសហែក​នៅតាម​បណ្តា​ឃុំ​មួយចំនួន​ជាច្រើន​តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​បន្ទាប់ពី​ក្រុម​កសិករ​ដាំ​បាន​ផល​ហើយ​ជ័រកៅស៊ូ​លក់បាន​ថោក​ និង​ត្រូវ​ដឹក​យកទៅលក់​ឲ្យ​ខាង​រោងចក្រ​នៅ​ខេត្ត​ត្បូងឃ្មុំ​ និង​លក់​ទៅ​ក្រៅ​ស្រុក​ប្រទេសជិតខាង​ ដែលមាន​ចង្ងាយ​ឆ្ងាយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។​ ​ បើតាម​លោក ដួង សេដ្ឋា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំការកៅស៊ូ​នៅក្នុង​ភូមិ ព្រែក​រមៀត ឃុំ ជ្រៃ​ធំ ... Read More »

នាំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ មក​សាលាឧទ្ធរណ៍​សវនាការ​រឿង​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​​

ភ្នំពេញ​៖ លោក​សួន​ សេរី​រដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវបាន​នាំ​ខ្លួន​មក​សាលាឧទ្ធរណ៍​ដើម្បី​ជំនុំជម្រះ​ ពាក់ព័ន្ធ​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ លោក​ ទូច​ ថារិទ្ធិ​ ... Read More »

បុរសម្នាក់សង្ស័យស្រវឺងស្រាជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ បុរស៣នាក់រងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកស្របទិសគ្នា​កាលពី​វេលា​ម៉ោង​៥និង​៤៥​នាទីល្ងាច ​ថ្ងៃទី​១៦ ខែតុលា ​ឆ្នាំ​២០១៧​ នៅលើ​ផ្លូវជាតិ​លេខ​១ ​ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុ ឈ្មោះ យឹម ... Read More »

អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ នាំយកអំណោយជូន គ្រួសារសពទាំង ០៤នាក់ ដែលស្លាប់ក្នុងគ្រោះអគ្គីភ័យ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញយប់មិញ

ភ្នំពេញ៖ ក្រោយពីមានករណីគ្រោះអគ្គីភ័យដ៏រន្ធត់មួយ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៣០នាទី នៅក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃនេះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ និងក្នុងនាមអាជ្ញាធរថ្នាក់មូលដ្ឋាន លោក សុខ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងចម្រុះ ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ក្នុងនោះស្រី៤នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម

ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំចម្រុះចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិចិន២៣នាក់ ក្នុងនោះមានស្រី៤នាក់ ដែលរស់និងធ្វើការគ្មានច្បាប់ ពីកន្លែងផ្សេងគ្នាដែលនៅក្នុងខណ្ឌចំការមន ដែលស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ និងមួយកន្លែងទៀតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »

ប៉ូលិស​បាញ់​សន្តិសុខ​ស្លាប់​នៅ​ស្ទឹង​មានជ័យ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​

ភ្នំពេញ​៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដែល​បាញ់​សន្តិសុខ​ស្លាប់​ព្រោះ​ទំនាស់​ពាក្យ​សម្ដី​ ត្រូវ​បាន​លោក​ ម៉េង​ តូនី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ចោទប្រកាន់​ពី​បទ​”ឃាតកម្ម​”តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។ គួរ​បញ្ជាក់​ថា​ កាលពី​ម៉ោងជាង៩យប់ថ្ងៃទី១៤ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យលោកសួន បវរឲ្យអភិបាលស្រុកក្រុង៣មានចំណាត់ការចំពោះក្រុមហ៊ុនអនាម័យដែលទុកសំរាមចោល

ប៉ោយប៉ែត៖ អភិបាលខេត្ត បន្ទាយមានជ័យលោកសួន បវរ ណែនាំដល់អភិបាលក្រុងចំនួន៣ដូចជាក្រុង ប៉ោយប៉ែត ក្រុង សិរីសោភ័ណ និងស្រុកមង្គលបូរី មានវិធានការ ចំពោះក្រុមហ៊ុនអនាម័យ មានតួនាទីប្រមូលសំរាមតាមបណ្ដាស្រុកក្រុងកុំទុកសំរាមចោល ដែលធ្វើឲ្យប៉ះពាល់ សុខ ភាពដល់ ... Read More »

ជនសង្ស័យ២នាក់ត្រូវនគរបាលស្ទាក់ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប

  ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខនាគព័ន្ធផ្លូវមុន្នីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទី១មានឈ្មោះ ... Read More »

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាបូបលុយនៅផ្ទះម៉ាស្សា

ភ្នំពេញៈនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតប៉ុស្តិ៍បានឃាត់ជនសង្ស័យម្នាក់ចូលលួចកាបូបលុយនៅក្នុងផ្ទះម៉ាស្សាយីហោ១៦៨ ផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយប្អូនម្តុំចំកាដូង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកឈើជ្រុងវាយក្បាលបណ្តាលឲ្យរបួស) កាលពីវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះបាក់បែកខាង ក្រោយស្ថានទូតបារាំង ផ្លូវលេខ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

មុខសញ្ញាឆក់យ៉ាងសកម្ម៤នាក់ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន២គ្រឿង ហើយជនសង្ស័យទាំង៤នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។ មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ... Read More »

ឡានឡិចស៊ីសបើកបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយរុញទៅបុករថយន្តឡិចស៊ីស៤៧០មួយគ្រឿងទៀត សងជិត៣ពាន់ដុល្លារ

ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់បើករថយន្តស៊េរីទំនើប ៥៧០ លឿនមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្ដាលឲ្យរុញទៅបុកនឹងរថយន្តឡិចស៊ីស៤៧០ មួយគ្រឿងទៀត រងការខូចខាត ចំណែកបុរសអ្នកបើករ៉ឺម៉កម៉ូតូកង់បីរងរបួសធ្ងន់ហើមជើងម្ខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុច ... Read More »

ប៉ូលិសស្រុកបរិបូរណ៍ចាប់ជនសង្ស័យ២នាក់និងថ្នាំញៀន២៨កញ្ចប

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មេីសគ្រឿងញាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញាន មួយករណីនៅភូមិពោធិម្រះ ឃុំចក ។ ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ច ចាប់បានមុខសញ្ញាចែកចាយបាន២នាក់ ក្នុងនោះ១ ឈ្មោះប្រាក់ ... Read More »

ដុតកាំជ្រួចសម្ពោធហាងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះណែនាំអប់រំ

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិចិនដុតកាំជ្រួចសម្ពោធហាងមានសម្លេងផ្ទុះកាំជ្រួចប្រភេទធំចំនួន៩គ្រាប់ នៅអាហារដ្ឋានចិនមួយកន្លែង នៅឆ្នេរអូរឈើទាល ផ្លូវ៥០២ អាហាដ្ឋានយីហោ ចុងហ្គ័រខិនឆាំងធានជីង ស្ថិតនៅក្រុមទី ១៤ ភូមិ ... Read More »

ក្មេងស្រីម្នាក់បើកម៉ូតូដឹកប្អូនត្រូវរថយន្តបុករងរបួសធ្ងន់ទាំង២នាក់នៅចំការហ្លួងកំពង់សិលា

ខេត្តព្រះសីហនុ៖ នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតនៅក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត១គ្រឿងម៉ាក ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

ក្រុមយុវជនមុស្លិមកម្ពុជាចូលរួមអនាម័យបរិស្ថាន និងដាំកូនឈើ ដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យចេះការពារឈើនិងថែរក្សាបរិស្ថានស្អាតនៅខេត្ដត្បូងឃ្មុំ

ភ្នំពេញ៖ ស្របពេលដែលប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកតបតាមការ ស្នេី សុំរបស់ក្រសួងបរិស្ថាននោះ នៅរសៀលថ្ងៃទី១៦ តុលា ២០១៧ ក្រុមសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានរៀបចំ កម្មវិធីWe- Clean បានបើកយុទ្ឋនាការអប់រំ និង អនុវត្តផ្ទាល់ ... Read More »